ត្របែក គឺជាផ្លែឈើមួយប្រភេទសម្បូរវីតាមីន C និងផ្តល់នូវអាហារូបត្ថម្ភយ៉ាងច្រើនសម្រាប់សុខភាព ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចបរិភោគវាបានទាំងអស់ទេ ជាពិសេស អ្នកមានជំងឺទាំងនេះ គួរតែចៀសវាងផ្លែត្របែកដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព ។
១-មានជំងឺក្រពះ ៖ បើទោះជាផ្លែត្របែកផ្តល់នូវផលប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែដោយសារសាច់របស់វារឹង និងមានជាតិសរសៃខ្ពស់ គឺនឹងបណ្តាលឱ្យក្រពះពិបាករំលាយអាហារ ពេលយើងបរិភោគត្របែកពុំទាន់ចាស់ល្អ ឬបរិភោគច្រើនពេក ។ បន្ទាប់មក វាក៏បង្កជារោគសញ្ញាផ្សេងៗ ដូចជា ៖ ឈឺពោះ និងរលាកក្រពះ ។.png)
ហេតុនេះ អ្នកជំងឺក្រពះគួរចៀសវាងបរិភោគត្របែក ឬផឹកទឹកត្របែកនៅពេលពោះទំនេរ ដោយសារជាតិអាស៊ីតក្នុងក្រពះនឹងផ្សំជាមួយស្ករ និងជាតិសរសៃក្នុងត្របែក ហើយបណ្តាលឱ្យចុកពោះ, ចុកទ្រូង និងដំបៅក្រពះ ។
២-មានជំងឺរលាកពោះវៀន ៖ ត្របែកមានបរិមាណ Fructose និងជាតិសរសៃខ្ពស់ ដែលបណ្តាលឱ្យពិបាករំលាយអាហារ និងហើមពោះសម្រាប់អ្នករលាកពោះវៀន ។ បើមានរោគសញ្ញាទាំងនេះញឹកញាប់ គួរតែកុំបរិភោគត្របែក ជាពិសេស ត្របែកពុំទាន់ចាស់ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុនពេលបរិភោគ ។
៣-ទល់លាមក ៖ បើទោះជាត្របែកទុំផ្តល់នូវជាតិសរសៃខ្ពស់ក្តី ប៉ុន្តែការបរិភោគត្របែកពុំសូវចាស់ច្រើនពេក អាចបណ្តាលឱ្យទល់លាមកកាន់តែខ្លាំង ពីព្រោះសារធាតុតានីនក្នុងត្របែកអាចកាត់បន្ថយចលនាពោះវៀន ។ យើងអាចបរិភោគត្របែកទុំ អាហារមានជាតិសរសៃខ្ពស់ ផឹកទឹកឱ្យគ្រប់គ្រាន់ និងហាត់ប្រាណដើម្បីការពារទល់លាមក ។
៤-ស្ត្រីមានផ្ទៃពោះ និងផ្តល់ទឹកដោះឱ្យទារក ៖ បើទោះជាត្របែកផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់សុខភាព ប៉ុន្តែការបរិភោគច្រើនពេក ជាពិសេស ត្របែកពុំសូវចាស់ អាចធ្វើឱ្យស្ត្រីមានផ្ទៃពោះទល់លាមកខ្លាំង ។ ការផ្លាស់ប្តូរអរម៉ូនក្នុងរាងកាយរបស់ម្តាយ ក៏អាចជាមូលហេតុធ្វើឱ្យកើតបញ្ហាក្នុងប្រព័ន្ធរំលាយអាហារផងដែរ ដូចជា ៖ ហើមពោះ និងទល់លាមក ។.png)
ចំណែកមនុសទូទៅវិញអាចបរិភោគត្របែក១ផ្លែក្នុង១ថ្ងៃ គឺវាគ្រប់គ្រាន់សម្រាប់ទទួលបានប្រយោជន៍ពីផ្លែឈើនេះ ។ ត្របែកមិនត្រឹមតែផ្តល់នូវវីតាមីន C ច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាជួយពង្រឹងភាពស៊ាំរាងកាយ និងជួយបម្រុងស្បែក ។
.png)
ពេលវេលាសមរម្យក្នុងការបរិភោគត្របែក គឺក្រោយពេលហាត់ប្រាណ និងចៀសវាងបរិភោគត្របែកពេលពោះទំនេរដើម្បីការពារការឆ្អល់ពោះ និងពិបាករំលាយអាហារ ។ ក្រៅពីនេះ គួរចៀសវាងបរិភោគនៅពេលល្ងាច ពីព្រោះអាចប៉ះពាល់ដល់ការសម្រាកពេលយប់ និងកើតជំងឺផ្តាសាយ ៕










