Home ព័ត៌មានអន្តរជាតិ អង្គការយូណេស្កូចុះបញ្ជីឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃរួមជាមួយប្រទេស៤ទៀត

អង្គការយូណេស្កូចុះបញ្ជីឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃរួមជាមួយប្រទេស៤ទៀត

107
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អង្គការយូណេស្កូបានចុះបញ្ជីសម្លៀកបំពាក់ថៃភាគខាងត្បូង (ឈុត Kebaya) រួមគ្នាជាមួយប្រទេសព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ វាជាដំណឹងដ៏រីករាយមួយសម្រាប់ពលរដ្ឋថៃ ក្រោយពីអង្គការនេះទើបតែចុះបញ្ជីសម្លតុមយ៉ាំ ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi6mwSpKCAqLkNfB83uXGV2zCGV-86p2k-Ouzi8DgwdPIBnlhna5ZViu4dvY6P7WEhDDhWx4WCg9iqxFwRLs7P-82PTlJh3wGSy36948liLuX6Yxh5delGAtzVkkPlmHIHx4JKrCwbu-yo0LD2smf1u-WzBXJePf0ZxqaRJu-jO4NPkIZN02rl3ld5lk26/s830/image_2024-12-05_13-54-56%20(2).png
ក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី លើកទី១៩ របស់អង្គការយូណេស្កូ (UNESCO) នៅប្រទេសប៉ារ៉ាហ្គាយ បានសម្រេចចុះបញ្ជីឈុត Kebaya ចំនួន៥ប្រទេសរួមគ្នា មានដូចជា ៖ ព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងថៃ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoyn_RVV_AVk7MtNtXyG5GhTR-dJMkXQBVWkAYE0BdLOudQcgmdHXAM-1cGsdTK-CcfMKgM49aqWUrBb6aFWGZnOv1PSF5X6vRFB2aonWaYDkQyf6lKKkIIV7JKiJP4l8STfa2GVbzRVf0fu7kRimtls-7ttYwbozm3v0M30rzhK8nxfe_HA4_k4vrJq7f/s1280/image_2024-12-05_13-54-56.png

វាជាដំណឹងគួរឱ្យរីករាយយ៉ាងខ្លាំង ដែលឈុត Kebaya គឺជាសម្លៀកបំពាក់របស់ពលរដ្ឋថៃភាគខាងត្បូង ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃក្នុងឆ្នាំតែមួយ (ឆ្នាំ២០២៤) ជាមួយសម្លតុមយ៉ាំ ។ ហេតុនេះ ឈុត Kebaya គឺជាបេតិកភណ្ឌវប្បធម៌អរូបី ទី៦ របស់ថៃ បន្ទាប់ពីល្ខោនខោល, ម៉ាស្សា, របាំមនោរ៉ា, បុណ្យសង្ក្រាន្ត និងសម្លតុមយ៉ាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi44xdAWXgu3cmH9nHAGd2yGK-fv3iKxNtlvRfCn2bmoKkaO5GwYD0KLeVgBHFSSTM474e12tcz7cPYLADsgsyjUciofc227VyotWrzk4AMtwbiHZVU5Jm3HYZXbSDLLedqcDzk8VZXLRxv9J99h1CBDCUwqwf-XhGnJ1vvm51KRtOkVzqDPMiIKKxHGfmU/s1440/image_2024-12-05_13-54-57%20(2).png

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ស៊ុដាវ៉ាន់ វ៉ាំងស៊ុផាកិច្ចកូស៊ុន ថ្លែងថា ការចុះបញ្ជីឈុត Kebaya ជាមរតកវប្បធម៌រួមគ្នា៥ប្រទេសក្នុងតំបន់អាស៊ាន គឺនៅក្រោមគំនិតរបស់ម៉ាឡេស៊ី ។ កាលពីដើមឆ្នាំ២០២២ ម៉ាឡេស៊ីបានស្នើឱ្យព្រុយណេ, ឥណ្ឌូណេស៊ី, សិង្ហបុរី និងថៃ ចូលរួមរៀបចំឯកសារស្នើសុំចុះបញ្ជីឈុតនេះជាមួយអង្គការយូណេស្កូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHwyLkAjmivDbBtAkPPgkQBRdS4UeDGd6Flq4_OO3W7TRif72_z9trRgKyuKvOenmusU9tO3yXNTA-OJEadaFsO_sX5z6OIccTodXPoA4A0im_rBH3oAqBXsp5LFWcXcYRKxRWbVf0tX_U6wLlID28VlbqKTQXsB-qlkUY1PW4Db8FHZzgmqu1iWDFZvK/s1000/image_2024-12-05_13-54-57.png

លោកស្រី ស៊ុដាវ៉ាន់ បន្តថា នារីគ្រប់រូបអាចស្លៀកពាក់ឈុត Kebaya ក្នុងការរស់នៅប្រចាំថ្ងៃ និងចូលរួមកម្មវិធីផ្សេងៗ ដែលឈុតនេះបង្ហាញពីចំណេះដឹង, ជំនាញ, ប្រពៃណី និងការអនុវត្ត ។ ឈុតនេះត្រូវបាននិយមស្លៀកពាក់នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅព្រុយណេ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី និងខេត្តភាគខាងត្បូងរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw-CFG73RZZ8mZvj7bV_XJ6srV2PTVFQGH6AyxJBqA5Wq1R4bs2W64IoYwmwPL5YkCNLM3sx4GvJ8axAIBKRAzFRgudS6Wo2MOELnESTrK-hOzsAHvL2_YMLaqmfrOtsWzp6VK-FwruQBgu1Ngr8LdmhxUow2_zwP2tgiu8R6ecdI66Fg5sX1OqszsvMPn/s900/image_2024-12-05_13-54-59.png

ឈុត Kebaya បង្ហាញពីប្រវត្តិសាស្ត្រ, ប្រពៃណីរួមគ្នាក្នុងតំបន់, ភាពចម្រុះនៃវប្បធម៌ និងគាំទ្រការសម្រេចគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា ៖ ការសិក្សាមានគុណភាព, ភាពស្មើភាពគ្នារវាងបុរស និងស្ត្រី, ការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់ផ្នែក, សន្តិភាព និងគោរពគ្នាទៅវិញទៅមក ។ ដូច្នេះ ដើម្បីចូលរួមអបអរភាពជោគជ័យក្នុងប្រវត្តិសាស្ត្រ ប្រទេសទាំង៥ បានរួមគ្នារៀបចំកម្មវិធីបង្ហាញឈុត Kebaya ក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី លើកទី១៩ នៅទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEhdNQux07jE_HXgBksr_ALbbYpKBt6AxyVERLKjlxwCHZkUJznap6ACGQBiPVv7B3Yrzo1lJyt87rEj2ulMpAx8kHhkKl0nhYKMce58gZCn6qRlq980hxZtpsa-l_2VR0VXetj37645V0rOJKmu1zY7ZtFAdWJXOjiOUYXl6OKfGKAeS99MiTbCq9AZmC/s750/image_2024-12-05_13-55-00.png

កម្មវិធីនេះនឹងជួយលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌរួម និងភាពពាក់ព័ន្ធក្នុងសង្គមរួមគ្នាដល់ពលរដ្ឋទូទៅ ។ វាក៏ផ្តល់ឱកាសឱ្យអ្នកចូលរួមអាចសន្ទនា ចែករំលែកវប្បធម៌ និងព្យាយាមរួមគ្នាថែរក្សា បន្តមរតកឈុតនេះទៅដល់ក្មេងជំនាន់ក្រោយ ៕