Home ព័ត៌មានអន្តរជាតិ ប្រទេសមួយចំនួនដាស់តឿនពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ដោយបារម្ភពីសុខសុវត្ថិភាព

ប្រទេសមួយចំនួនដាស់តឿនពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ដោយបារម្ភពីសុខសុវត្ថិភាព

50
0

ទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញកាលពីថ្ងៃទី៤ ខែធ្នូក៏ដោយ ក៏បណ្តាប្រទេសជាច្រើនដូចជាកាណាដា អង់គ្លេស អាមេរិក ប៊ុលហ្គារី ឡាតវី និងអៀរឡង់នៅតែបន្តជូនដំណឹងដល់ពលរដ្ឋរបស់ពួកគេឱ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅកូរ៉េខាងត្បូង ដោយសារបច្ចុប្បន្នប្រទេសនេះនៅមិនទាន់មានសុវត្ថិភាពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPUBXocT7qxwva-LfFXdLgp2M-RahM-iV0wApHj8K3JKEN0h0wy5LoYoKdcOe3prR_l76Mm9djES9OJtH_zLHgdEUhg2lV57PO47vbRI2fUeqfvqTFw3IbI2yAq5ShyneRHhz4AyNZ7r-8_qXYSrf3adeLhvkSttW1sfAPKoLthh9_m8o0KzN4t7GCOkQd/s1200/image_2024-12-05_13-57-39.png

ប្រទេសកាណាដាបានធ្វើបច្ចុប្បន្នភាពការប្រឹក្សាការធ្វើដំណើររបស់ខ្លួនសម្រាប់ពលរដ្ឋថា ប្រសិនបើពួកគេមកប្រទេសកូរ៉េ ពួកគេត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ដោយជៀសវាងការតវ៉ា និងការប្រមូលផ្តុំធំ ក៏ដូចជាតាមដានប្រព័ន្ធផ្សព្វផ្សាយឱ្យបានដិតដល់ ធ្វើបច្ចុប្បន្នភាពព័ត៌មាន និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrcOF42GAqwDN9XTq_YL6u5T7zsBSVHekTM1-wESk047bmUFAT95gVq0S9QRoUlAAOku6SxXMoMPW00LQNoe5N_upZaj5qpMP8UC3xE3GH5DdGribBEn0UGvNXmV8_p5TLA4RtajSysXHWfIm1xDTUExi9_zPYxYCZ1Rix33FlFRJdvnnxA5wzg-5Wsxan/s3072/image_2024-12-05_13-57-40.png

ខណៈបច្ចុប្បន្នភ្ញៀវទេសចរណ៍ដែលស្នាក់នៅក្នុងទីក្រុងសេអ៊ូលនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ មានន័យថា ពួកគេកំពុងជួបប្រទះការរអាក់រអួលក្នុងការដឹកជញ្ជូន ក៏ដូចជាបញ្ហាដូចជាការហូបចុក និងការទស្សនា ជាពិសេសនៅក្នុងតំបន់ជុំវិញការិយាល័យប្រធានាធិបតី និងរដ្ឋសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzBth_0PqXgd6OWSmbNnL3EDJ8mpsF3uO0P_xlT8hF0PyVEIB2ix-UhupQ8OElsWDNdfj5gF7kSyFFLQ_v4jacjADbuJ_F2Cujp3UP1-hvcYGylQZlhEaOma_bT4oVto-Cz01FiNw8OLxiWbFcRuRtauA5g9f5hlfyI2h85hKrJNQofejy2QjYUmGz1rxb/s1468/image_2024-12-05_13-57-43.png

រីឯរដ្ឋាភិបាលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកវិញក៏បានដាស់តឿនដល់ពលរដ្ឋដែលស្ថិតក្នុងប្រទេសកូរ៉េ ឬមានបំណងធ្វើដំណើរមកទីនេះត្រូវប្រុងប្រយ័ត្ន។ អនុសាសន៍គឺស្រដៀងគ្នាទៅនឹងប្រទេសកាណាដាដែរ ដូច្នេះអ្នកទស្សនាត្រូវបានលើកទឹកចិត្តឱ្យទិញធានារ៉ាប់រងការធ្វើដំណើរ ប្រសិនបើពួកគេនៅតែសម្រេចចិត្តមកប្រទេសកូរ៉េក្នុងអំឡុងពេលនេះ។ ក្រសួងការបរទេសអាមេរិក បានសរសេរក្នុងសារបង្ហោះនៅលើទំព័រ X ថា “ស្ថានភាពនៅកូរ៉េខាងត្បូងមិនស្ថិតស្ថេរនោះទេ ប្រជាជនអាមេរិកគួរតែប្រមើលមើលហានិភ័យដែលអាចកើតមាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVY5onTa5cqEo5-TRjw2cBd9CxbkQmqzmzY80VKljvn4A8NZUh_jJse9RY5PVJANgRl4mNZ1gzK2NIfWRv7PhQuy0PotNveluSsjUhqFpB3TKFN3b9zXstIE_RtktFeM2HiGBc_2dBd6tgptv9pjIaNL3iKeegYfKKIzdwa_EcIuNwW9bb_gQi1xuGnpm2/s3000/image_2024-12-05_13-57-44.png

ចំណែកប្រទេសចំនួនបីនៅអឺរ៉ុបដូចជា ប៊ុលហ្គារី ឡាតវី និងអៀរឡង់ ក៏បានផ្តល់ការណែនាំស្រដៀងគ្នាសម្រាប់អ្នកធ្វើដំណើរផងដែរ។ នៅក្នុងសេចក្តីប្រកាស ឡាតវីបានសង្កត់ធ្ងន់ថា អ្នកធ្វើដំណើរទៅកូរ៉េណាដែលមិនគោរពតាមការណែនាំរបស់រដ្ឋាភិបាលក្នុងអំឡុងពេលនេះ អាចនឹងត្រូវចាប់ខ្លួន ឆែកឆេរ ឬផាកពិន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfaKi-Uat0qlt6H5oGYc_Qy_RteJgrKrDfyzHF-1Q1sTMPu3t8oC6_4Xow5s3qEGmWlwrc6RHIvVqNGCp4Qp2BLOa28-XQDL33C7K5NMJ8sq3SHI5UN3icTAVWeiUTB5ad3iqJmNZ10Qg-GgR9Z_3IQ-HckDAlCR4lnoGWVMM17q9LNabPwlEfzCmjfte8/s1420/image_2024-12-05_13-57-47.png

គួរបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី ៣ ខែធ្នូ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយការប្រកាសច្បាប់អាជ្ញាសឹក។ មូលហេតុដែលលោក ប្រកាសចេញច្បាប់អាជ្ញាសឹកភ្លាមៗបែបនេះគឺដោយសារ ប្រធានាធិបតីរូបនេះបានរិះគន់មន្ត្រីរបស់គណបក្សប្រឆាំងថា បានគាំទ្រកូរ៉េខាងជើង ហើយក៏ចេញច្បាប់អាជ្ញាសឹក បណ្តាលឱ្យទាហាននិងប៉ូលិសកូរ៉េខាងត្បូងរាប់ពាន់នាក់បិទច្រកចូលអគារសភា បង្កឱ្យមានភាពចលាចលពេញប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2zepqIMEz2fuJfB8OIES2Xx_eCvlMAJmU19ql_0DzhO3Ne6NXH4ytcX7rw-14KxhJVtgUglDyGc7OwlVfNKNZ1BnU4HiNw9siwU6n2phbrxHfLWbJOu_sAEhF44iId192aGRjpKp3ENQolcmwUjSaSMUKbmqKj7T3BfoS2NCSbnCopJ5M2eVtqqiswLkb/s860/image_2024-12-05_13-57-49.png

បន្ទាប់មកបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅ ដើម្បីប្រឈមមុខនឹងកងកម្លាំងសន្តិសុខទោះបីជាមានអាកាសធាតុត្រជាក់ខ្លាំងក៏ដោយ។ ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី ៤ ខែធ្នូ សមាជិកសភាចំនួន ១៩០ នាក់បានចូលទៅក្នុងអគារសភាកូរ៉េបោះឆ្នោតអនុម័តសេចក្តីសម្រេចមួយដោយស្នើឱ្យលោក Yoon Suk-yeol លុបចោលច្បាប់អាជ្ញាសឹក។ មិនយូរប៉ុន្មានប្រធានាធិបតីរូបនេះក៏ប្រកាសលុបចោលច្បាប់អាជ្ញាសឹក ទោះបីជាយ៉ាងនេះក្តីប្រទេសជាច្រើននៅតែដាស់តឿនពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅកូរ៉េខាងត្បូង៕