ត្រចៀក គឺជាអវយវៈដែលមានតួនាទីយ៉ាងច្រើនក្នុងពេលតែមួយ ទាំងការទទួលរលកសម្លេងដែលមកពីខាងក្រៅ និងបំប្លែងជាសញ្ញា បញ្ជូនបន្តទៅខួរក្បាល និងថែមទាំងជួយគ្រប់គ្រងការទប់លំនឹងខ្លួនខណៈរាងកាយធ្វើចលនាទៀតផង។ ដូច្នេះកាលណាដែលមានសត្វល្អិតឬវត្ថុតូចៗចូលទៅក្នុងត្រចៀកអាចបណ្តាលឱ្យមានអាការៈខុសប្រក្រតីដូចជា បាត់បង់លំនឹងខ្លួន ឬហឹងត្រចៀក ក៏ដូចជាប្រឈមនឹងការឈឺចាប់ រួមទាំងបង្កឱ្យមានមេរោគមួយចំនួនចូលទៅក្នុងត្រចៀកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj15mhgq5yhcZabOC9QOeMqMjgPV_BqMRC08zW4FlE-JM1h2l3ctCFoAF45ChMGi0aAm-zpEFyv5zvMQs-7G6K739mmap94Hq80FZLsgi_JyOI9ivc-hAxHspjPWsEk5p2n1qXliouPrlW8n660i7Qh-9y3Hp2ZILMTcR0RVPzpmLc_A3JEf3jGdeVts9hT/s750/image_2024-12-05_10-53-02%20(2).png

សត្វល្អិតដែលអាចចូលទៅក្នុងត្រចៀកបានមានច្រើនប្រភេទដូចជា ស្រមោច មមង់ ចៃឆ្កែ រុយ ឬកូនកន្លាតជាដើម ហេតុនេះហើយប្រសិនជាមានវត្ថុអ្វីចម្លែក ឬមានសត្វល្អិតចូលទៅក្នុងត្រចៀក តើយើងគួរធ្វើយ៉ាងណាដើម្បីយកវត្ថុឬសត្វល្អិតទាំងនោះចេញពីត្រចៀកដោយសុវត្ថិភាព? ដូច្នេះវិធីសង្គ្រោះបឋមរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBBtD33qdtt6z6cBrBYHFgsOGelqxfQh1wGUvpoxnHNh89n1j0UPfIaBzVm4pOv2pjLw1ZbRuoxNqimgXjbFiYgp39FKW0OdeSOJpAQxRLrnWOsQBChofcn1Vr5Ha3-4U7wfp9t9kWK8SEwFjAcez-JIyMF0XGQQTDW_L9LUWclnKskrUwZqe_bCZhSRh9/s1500/image_2024-12-05_10-53-02%20(3).png

១.បើមានសត្វល្អិតចូលត្រចៀក គួរងើយឡើងទៅលើ ហើយយកប្រេងលាបខ្លួនរបស់ទារក ឬប្រេងបន្លែ ប្រេងអូលីវ ប្រេងល្ង ឬថ្នាំសម្រាប់បន្តក់ត្រចៀក បន្ដក់ចូលក្នុងត្រចៀកហើយទាញស្លាបត្រចៀកខាងក្រោយ ដើម្បីឱ្យរន្ធត្រចៀកបើកកាន់តែធំ ធ្វើឱ្យប្រេងហូរចូលបានត្រង់។ បន្ទាប់មកត្រូវផ្អៀងត្រចៀកចុះមកវិញ ដើម្បីឱ្យសត្វល្អិតដែលស្លាប់ ឬនៅរស់ក្នុងត្រចៀក ហូរចេញមកក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWLNKd73AGnC3ICpqZwOUvWXUYYfW2oEw5JA_n9txPakmHWqGBJJPLM8BcPg70VoHz2EUKeZNhpeHzb3LU7xpQslDpeQOjnD4fbEBqoKTBFt1xcLAdtiGNW_SggKH_wqTvsBTbO6vfKi-64Xy4tJm9ynAR-lUuMv82VUYhcUnFqKjJk6Uit91IClGZiCNc/s1206/image_2024-12-05_10-53-02.png

២.បើសិនជាមានសត្វល្អិតចូលត្រចៀកហើយមានអាការៈឈឺចាប់ក្នុងត្រចៀក មិនគួរបន្តក់ប្រេងអ្វីចូលក្នុងត្រចៀកទាំងអស់ ព្រោះអាចនឹងធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរឡើង និងថែមទាំងមិនត្រូវយកម្រាមដៃ ឬរបស់អ្វី ខ្វេះ ឬខ្វារត្រចៀកឡើយ ព្រោះអាចនឹងធ្វើឱ្យសត្វល្អិតនោះ កាន់តែធ្លាក់ចូលទៅជ្រៅជាងមុន និងអាចបណ្តាលឱ្យមានបញ្ហាដល់ក្រដាសត្រចៀកទៀតផង។ ដូច្នេះវិធីល្អ គួរតែបញ្ចាំងភ្លើងពិលចូលទៅក្នុងរន្ធត្រចៀកមួយស្របក់ ប៉ុន្តែវិធីនេះត្រូវស្ថិតនៅក្នុងទីកន្លែងដែលងងឹតគ្មានពន្លឺអ្វីទាំងអស់ទើបមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAEFZDVYWq1665CO9866T-Ipg4nfXRD2Mf9aI9x_htXrZY0P3YesffhRhIV4F0kQQmeGvYKMJb49mQbXfKzGYvn_edXnPTcsjTIaJrR7qVWTNsGZPyIJkPxic2GpK42S1fSjdiBLfTMcSuTOQWs3j_stYyy2GJvMKk7Me6tIlIDjoaMhQKGyYan_k-t_M7/s693/image_2024-12-05_10-53-04.png

៣.ប្រសិនបើអ្នកធ្វើគ្រប់វិធីខាងលើហើយ សត្វល្អិតនៅតែមិនចេញមកវិញទៀត ឬមានអាការៈផ្សេងទៀតជ្រៀតជ្រែកដូចជា ឈឺត្រចៀកធ្ងន់ធ្ងរ មានឈាម ឬទឹកហូរចេញមកពីក្នុងត្រចៀក និងហឹងរហូតស្តាប់អ្វីមិនឮនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំបណ្តែតបណ្តោយយូរ ព្រោះអាចកើតការឆ្លងមេរោគ រហូតបណ្តាលឱ្យមានអាការធ្ងន់ធ្ងរបាន៕