ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដោយទុកទុកពេលត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដោយតម្រូវឱ្យពលរដ្ឋទាំងអស់ ជាពិសេសបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គម បញ្ឈប់ការផ្សព្វផ្សាយ ឬចែករំលែក(share) នៅលើបណ្តាញសង្គម ដែលជាហេតុ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ។

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស និងព្រមាន៣ចំណុចរួមមាន ៖

១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
២. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
៣. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ពាក់ព័ន្ធនឹងករណីនេះ បើពលរដ្ឋ ឬបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr2vqkg_bvbrawSfyvIxW8-s2SoOItiFOlUDiVgELyAIOsZ2wLsjFyOfwgdA36Mv-zWbBwXWI8tTTTpAhUXZGRTo0j1082SnCiCeiv5l6zm3tpxdFQqb8V9Kha8Zh2fh9H-j__9XtItlVS6kXO-VkJfHAVlTvo09N6uZCF4fEwm1Ai3KhE_1C9SbZjW22L/s1280/fn-2024-12-04-14-51-41-0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji3hOje2XkWR8diNVtvcXjuLRjS1P67XGwrBATqB2zmias4B3yEIP1Ba0DssnK-ByjcVcKnm0UGc-oa2P9A8l0vXKSUijqCdRSOFQYvzJsgGL7CUOQrLy-H9f54qNgj7fia3qQ2W43dneYA2SUh_Pv34p8Hg3FhDgliOvLykcr1wmq1UPb-KeTjEWQD-Dp/s1280/fn-2024-12-04-14-51-41-1.jpg