ចូលរួមអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជា ដែលកាលពីថ្ងៃទី ៤ ខែធ្នូនេះ អង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលក្រម៉ាខ្មែរយើង ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHNkGyjCkNne65Z-HjabfT9peDFRp8Nv_YtZL-R61Y9RF5s4-49wHo8C4StIRx6ZNWHGw690Lgmy1XphsphI5mCfmmc4iVU_FHH7EqZaV-hkbLQ8GEZpq8owL6eo-h9rMktKHR_Yc-mEog6HW-OcVhpBJXLAZZXzzIz5LGqnfUuIJTTjbzLe2agnpcKqkG/s1280/469198714_892066006463848_6901373361543782026_n.jpg

ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្ត៍តំណែលតកូនចៅជាច្រើនជំនាន់មកហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ មិនថាអ្នកក្រុងឬអ្នកជនបទនោះទេ គឺតែងតែយកក្រម៉ានេះមកប្រើប្រាស់ជាប្រយោជន៍និងលម្អកាយ៉ា ដោយពលរដ្ឋខ្លះបានយកក្រម៉ានេះមកបង់ករ ឬដណ្តប់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5azOQjuI0ThyphenhyphenJOlY5v6PfOvIjtM45YoN58OfL-38uwrd8PkItyZQxEb-ZbXLgHtoKEcCkjIDXyS5vOdBbqwZLm09qlGnpmBBOknNqUHJ36esqJye3o6H-xVyqaDFDOjEDpN-SGWW451QTyoGI_Yqb3rmQ-Q1EB5kd0RaRVgDQzerAPwHQzMkhMI72kIuq/s1280/468981648_9263453213684848_6220171692430157243_n.jpg
ស្របពេលដែល បរិបទថ្មី ក្រម៉ាក៏បានចូលប្រឡូកក្នុងវិស័យ Fashion ច្នៃចេញជាម៉ូតសម្លៀកបំពាក់ស្រស់ស្អាតជាច្រើន។ ទោះជាយ៉ាងណា កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ នេះគឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរត្រូវចងចាំទុក និងជាការអបអរសាទរ ដែល«ក្រម៉ាខ្មែរ» ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqwTvKgj5NGF0cJoaWTwzy-_j9BhIgNPtnMbrS__arKiaYaoZoFS21O6_ACowod4nM8MM8Uv4JX-YnmYRT4JXCmP7ty0Z6QFei27pjl2PQY9l1o3CyFfjKJCJ00l1EIVlmMUusI9aOw939hlg-Q_Pg-gbRLzH9FjvUdmHPR073Ut-outABX6RCrR2d0Skp/s1350/469225298_1131971041617993_1063719382663757765_n.jpg

ការចុះបញ្ជីនេះបានផ្ដល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7IqD66PZ9RS0OLJH9_-8AmlNBFJS-xX6idPqg_1QC_jihXqjeQvbpn2Lf4cUQd7QX-UqS3JN7MTeCs8P2FQYH4eMzs0VTnx19Unw3ZJJikwVNV2uXsN4vw6pylNwciqywIkQXL1MVVf8j_P3IGzCTiHj91aUz3ytzqwbY53U0fG2IEe9JKf_A34BbYOhf/s2048/469050020_599858989055122_8266652857830077303_n.jpg
គួរបញ្ជាក់ផងដែរថា ក្រមាខ្មែរ បានផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក ជាមួយគ្នានេះដែរ យើងក៏អាចឃើញក្រមាតាមរយៈចម្លាក់ គំនូរ នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ចម្លាក់នៅប្រាសាទបាយ័ន តំបន់អង្គរខេត្តសៀមរាប វិហារព្រះកែវមរកត ព្រះបរមរាជវាំង វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង វិហារវត្តព្រះស៊ីសុវត្ថិរតនារាមខេត្តកណ្តាល វិហារវត្តរាជបូព៌ ខេត្តសៀមរាប និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅខេត្តកណ្តាលជាដើម៕