Home Blog Page 726

រាជនីក្រមា មាន សូនីតា ប្តេជ្ញាធ្វើបែបនេះដើម្បីថែរក្សាក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

0

ជាមួយនឹងមោទនភាពសម្រាប់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាដែលក្រមាខ្មែរត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តារាសម្តែង មាន សូនីតា ហៅរាជនីក្រមា ដែលបានលើកស្ទួយយកក្រមាខ្មែរមកច្នៃជាសំលៀកបំពាក់យ៉ាងប្រណីតស្រស់ស្អាតអស់រយៈពេលជាច្រើនឆ្នាំមកនេះបានប្តេជ្ញាថែរក្សាការពារ នឹងបន្តការអភិវឌ្ឍ រចនានិងច្នៃលម្អឥតឈប់ឈរដល់អ្នកជំនាន់ក្រោយទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcP3X_ibMmMFz0g9HBWARAbEjxqJyz-5sn1MGZIoLdC7J0LEJ9KaidxtSuLtXlYI9bfEsmoLd3zxO2x7AQTMISaeC9f98XrbSC4_MMzur6p7fsui4QVy3CGZfYDsWawbzyuQDGAgOUp91xiGpzXRvdBtzylUBC-fPg_3WucAZSsSE9QehoLNA2pYSI8lpV/s2048/image_2024-12-05_09-30-53.png
នាយប់ថ្ងៃទី៤ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសថា «ក្រមា» ត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ ដំណឹងរីករាយនេះបានធ្វើឱ្យប្រជាជនកម្ពុជាសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងខណៈក្រមាជាអត្តសញ្ញាណរបស់ប្រទេសកម្ពុជាដែលប្រើប្រាស់អស់រយៈពេលជាយូរលង់ណាស់មកហើយមិនថាជនបទស្រែចម្ការ ឬទីក្រុងទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCmVpJN3LicJ0o8vWjBWm32PB1Ayc0i_khSIFdczyULbLv6wlx0uU94beN2cK-6Ck4cKMHwtrscDK9_UHM18bA6lFUJMhEgUc-zXD2ILme_UrodEh1gd-9WSL4kMtDbOFqXVs_lsdrBhtdZ6EP6rxbyP2pUehAG2S-2Gm0nbUqYRCCqIiFraaSlQQ4NX8-/s2048/image_2024-12-05_09-30-54.png

ជាមួយនឹងមោទនភាពនេះ តារាសម្តែង មាន សូនីតា ហៅរាជននីក្រមាដែលបានជួយលើកស្ទួយផលិតផលក្នុងស្រុកបានកែច្នៃចេញជាសំលៀកបំពាក់ របស់ប្រើប្រាស់មួយចំនួនចេញពីក្រមា នេះបានសម្តែងនូវសេចក្តីរំភើបចិត្តក្រៃលែងនឹងប្តេជ្ញាថែរក្សា ការពារ សម្បត្តិបេតិកភណ្ឌមួយនេះ។ មាន សូនីតា បានសរសេរនៅលើបណ្តាញសង្គមថា « នាងខ្ញុំ មាន សូនីតា ( រាជនីក្រមា )ពិតជាមានសេចក្ដីសោមនស្សឥតឧបមាចំពោះការដាក់ ក្រមាខ្មែរ បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដែលនេះជាក្ដីសង្ឃឹម និងក្ដីស្រមៃរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់។
នាងខ្ញុំ និងកូនខ្មែរគ្រប់រូបសូមប្ដេជ្ញាថែរក្សា និងការពារ ក្រមាខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះឱ្យបានគង់វង្ស មិនតែប៉ុណ្ណោះនាងខ្ញុំនឹងបន្តអភិវឌ្ឍ រចនា និងច្នៃលម្អ ឥតឈប់ឈរសម្រាប់កូនខ្មែរជំនាន់ក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivxyUVBpSXCgHqOHEBTpxasXtczKLs5Xis15oGJ4buM1Uq5YEl_aiX55y_VWp3LC3gcibk0SYZ-MpIN8Z0SuNeuE6Ao3eBbw_bhTOXWRuY24743V0k5t5Wuhl05l86WRiOBbkL6Zb4vnWgpXed6btq86yTd66FpmPNxdxYUoBitscNgD1fX4mJukoAveEf/s2048/image_2024-12-05_09-31-02.png

កន្លងមក មាន សូនីតា បានកែច្នៃសំលៀកបំពាក់ចេញពីក្រមាជូនទៅកាន់បវរកញ្ញា តំណាងកម្ពុជាក្នុងការប្រកួតនៅលើឆាកអន្តរជាតិមានដូចជា ប្រាសាទ ដាវីន ជាដើម និង បេក្ខភាព Miss Mera Cambodia រួមទាំងសិល្បករ សិល្បការិនី ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSZIfj-2u0VoKwco9u3tZqz5v27GoViOFGN268jSePwOi7-ad4lMO4vLTbmF46yR0FTDE7zNfLwHKGFDDEEa3-T1SJNq-e3P_EdIzp-eBpum-IwKj6_lwpgh_qxzBcu10kTaCsehdxZT9-RMLrw-IA_CUHzYsWViTvbCpE3C6CirrB9s97-0UGYuVy2E8a/s2048/image_2024-12-05_09-31-12.png

អ្វីដែលធ្វើឱ្យអ្នកគាំទ្រចងចាំមិនទាន់ភ្លេចនោះ កាលពីខែឧសភា កន្លងមកនេះ តារាសម្តែង មាន សូនីតា បានដើរលើកម្រាលព្រំក្រហមភាពយន្តកានលើកដំបូងបានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនជាតិនិងអន្តរជាតិនៃការបង្ហាញខ្លួនតែម្តងជាមួយឈុត ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត និងបានលេចមុខនៅលើសារព័ត៌មានរ៉យទ័រ និងគេហទំព័រអន្តរជាតិល្បីៗផ្សេងទៀត៕

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីបានជាកៅអីជ័រភាគច្រើនតែងមានរន្ធនៅកណ្តាល?

0

បច្ចុប្បន្ននេះកៅអីជ័រគឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយសារតម្លៃថោ.ក ប្រើប្រាស់បានយូរ មានពណ៌ច្រើនសម្បូរបែប និងងាយស្រួលក្នុងការថែទាំ។ ទោះជាយ៉ាងណាយើងសង្កេតឃើញថា គ្រប់កៅអីជ័រទាំងអស់សុទ្ធតែមានរន្ធនៅកណ្តាល តើមូលហេតុអ្វីបានជាគេចុះឱ្យមានរន្ធនៅកណ្តាលបែបនេះ? សម្រាប់មូលហេតុរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoMymGE3Pu2Lfm_RJOnQOPIAaQNd85XhiUjA9maBEAyyePfCT7nvXs_s-LcdW3d3qoVv5AYTY0giZzhL5Vs3QohR_qdjagGmySuBxC2D0RmaMzSsc0_EzwlBK7bHJjiWGiuAesa9CPcUgbn52MphbQH6ln1VmFgn6nPQgQER8NZYuxaMM9jA77dBa0k7Gt/s1080/image_2024-12-05_14-43-08.png

១.មធ្យោបាយធ្វើដំណើរងាយស្រួល៖ ដូចដែលយើងដឹងហើយថា កៅអីនេះគឺមានទម្ងន់ស្រាលងាយស្រួលបន្លាស់ទី ដោយសារវាធ្វើពីសម្ភារៈប្លាស្ទិក។ បើកាលណាកៅអីគ្មានរន្ធនៅកណ្តាលវាពិបាកក្នុងការដឹងជញ្ជូន និងមានភាពរអាក់រអួល ខ្ជះខ្ជាយពេលវេលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG-pk26SPGAR_Vopv8LAwpkXiq4Y0ALxr3ly_HRoT15WOjE48KKRkUL9v3p0l64cx0G4mh-H_OVCx6Nmw4KWq2hhx0iDzqxcC9I-WiM8xz448L3pNj0nazi4HPLrypASYgRZi8h-Psd21AgsjMKPkNsAlTXrly5Sji7gEsOMOelEjdWMY-LF5Q-E3wbbkU/s855/image_2024-12-05_14-43-09.png

ដូច្នេះទើបមនុស្សបង្កើតរន្ធតូចមួយ ដើម្បីសម្រួលដល់ចលនា ដោយដាក់កៅអីផ្លាស្ទិចជាប់គ្នា បន្ទាប់មកយកខ្សែពួរកាត់តាមរន្ធនៅកណ្តាល ដើម្បីចងកៅអីជ័រទាំងមូលឱ្យតឹង។ មិនថាអ្នកយកវាទៅឆ្ងាយប៉ុណ្ណាទេ វានឹងងាយស្រួលក្នុងការដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ASXktgNJDLLI6zWehWY3i9X6TkztCK8ptgC7V3cBEoImEReDPkJaFOgaG39-4krbPGveDq4zdxkmQWlMkEMLZqmtZm9J-JgeI3KJ9yBy9Y97Im7JlIhppOGhJjq6A9a66VXTsQLLl75aFRkNCM1lyc2MDHSg-wC6FzyyqPl63UgE-YOaBU-lApVIYk8R/s860/image_2024-12-05_14-43-10.png

២.កែឥរិយាបថអង្គុយរបស់កុមារ៖ នៅពេលកូនរៀន ឬលេងនៅលើកៅអី ឪពុកម្តាយអាចបញ្ចូលដំបងចូលទៅក្នុងរន្ធនៅកណ្តាលកៅអីជ័រ ដោយដំបងនឹងទប់ខ្នងកុមារ ធ្វើឱ្យខ្នងកុមារត្រង់ ដើម្បីអាចអង្គុយក្នុងទីតាំងបានត្រឹមត្រូវ។ ដូច្នេះក្នុងរយៈពេលវែង កុមារអាចបង្កើតទម្លាប់នៃការតម្រង់ខ្នងរបស់ពួកគេឱ្យត្រង់ ជៀសវាងការអង្គុយកោងខ្នង និងជួយអភិវឌ្ឍរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi63Bba4_Ozzo94c2tTRHsI2wdOYAqZSYXSHVB-jIejo9U95x6LEDqwnuggAHRlc572DGYbIFwGkyxNYDwHGc_k_uP3EitlOa93vqzkORG0O2OGYT72302vCaQhIIWS60GAMFK6DGiWQblw1H6EYW5iH0pWqYYLnPl-x72TzIR3m8oCFHyrDD-v43bClu5V/s669/image_2024-12-05_14-43-11.png

៣.រន្ធជាកន្លែងសម្រាប់ខ្យល់ចេញចូល៖ រន្ធគឺសម្រាប់ខ្យល់ចេញចូល ពួកវាការពារខ្នងរបស់អ្នកពីការបែកញើស ប្រសិនបើអ្នកអង្គុយនៅទីនោះយូរ។ ដូច្នេះគោលបំណងនៃរន្ធទាំងនេះគឺដើម្បីការពារដល់សុខភាពលោកអ្នក ងាយស្រួលក្នុងការធ្វើចលនា ដូចជាបន្ធូរបន្ថយសម្ពាធខ្យល់រន្ធជួយសម្រួលដល់ដំណើរការនៃការ unstacking ។ រន្ធទាំងនេះក៏ងាយស្រួលក្នុងការកាន់បន្លាស់ទីផងដែរ៕

មោទនភាព! ក្រម៉ាខ្មែរយើង ត្រូវបានអង្គការយូណេស្កូដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយហើយ

0

ចូលរួមអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជា ដែលកាលពីថ្ងៃទី ៤ ខែធ្នូនេះ អង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលក្រម៉ាខ្មែរយើង ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHNkGyjCkNne65Z-HjabfT9peDFRp8Nv_YtZL-R61Y9RF5s4-49wHo8C4StIRx6ZNWHGw690Lgmy1XphsphI5mCfmmc4iVU_FHH7EqZaV-hkbLQ8GEZpq8owL6eo-h9rMktKHR_Yc-mEog6HW-OcVhpBJXLAZZXzzIz5LGqnfUuIJTTjbzLe2agnpcKqkG/s1280/469198714_892066006463848_6901373361543782026_n.jpg

ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្ត៍តំណែលតកូនចៅជាច្រើនជំនាន់មកហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ មិនថាអ្នកក្រុងឬអ្នកជនបទនោះទេ គឺតែងតែយកក្រម៉ានេះមកប្រើប្រាស់ជាប្រយោជន៍និងលម្អកាយ៉ា ដោយពលរដ្ឋខ្លះបានយកក្រម៉ានេះមកបង់ករ ឬដណ្តប់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5azOQjuI0ThyphenhyphenJOlY5v6PfOvIjtM45YoN58OfL-38uwrd8PkItyZQxEb-ZbXLgHtoKEcCkjIDXyS5vOdBbqwZLm09qlGnpmBBOknNqUHJ36esqJye3o6H-xVyqaDFDOjEDpN-SGWW451QTyoGI_Yqb3rmQ-Q1EB5kd0RaRVgDQzerAPwHQzMkhMI72kIuq/s1280/468981648_9263453213684848_6220171692430157243_n.jpg
ស្របពេលដែល បរិបទថ្មី ក្រម៉ាក៏បានចូលប្រឡូកក្នុងវិស័យ Fashion ច្នៃចេញជាម៉ូតសម្លៀកបំពាក់ស្រស់ស្អាតជាច្រើន។ ទោះជាយ៉ាងណា កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ នេះគឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរត្រូវចងចាំទុក និងជាការអបអរសាទរ ដែល«ក្រម៉ាខ្មែរ» ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqwTvKgj5NGF0cJoaWTwzy-_j9BhIgNPtnMbrS__arKiaYaoZoFS21O6_ACowod4nM8MM8Uv4JX-YnmYRT4JXCmP7ty0Z6QFei27pjl2PQY9l1o3CyFfjKJCJ00l1EIVlmMUusI9aOw939hlg-Q_Pg-gbRLzH9FjvUdmHPR073Ut-outABX6RCrR2d0Skp/s1350/469225298_1131971041617993_1063719382663757765_n.jpg

ការចុះបញ្ជីនេះបានផ្ដល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7IqD66PZ9RS0OLJH9_-8AmlNBFJS-xX6idPqg_1QC_jihXqjeQvbpn2Lf4cUQd7QX-UqS3JN7MTeCs8P2FQYH4eMzs0VTnx19Unw3ZJJikwVNV2uXsN4vw6pylNwciqywIkQXL1MVVf8j_P3IGzCTiHj91aUz3ytzqwbY53U0fG2IEe9JKf_A34BbYOhf/s2048/469050020_599858989055122_8266652857830077303_n.jpg
គួរបញ្ជាក់ផងដែរថា ក្រមាខ្មែរ បានផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក ជាមួយគ្នានេះដែរ យើងក៏អាចឃើញក្រមាតាមរយៈចម្លាក់ គំនូរ នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ចម្លាក់នៅប្រាសាទបាយ័ន តំបន់អង្គរខេត្តសៀមរាប វិហារព្រះកែវមរកត ព្រះបរមរាជវាំង វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង វិហារវត្តព្រះស៊ីសុវត្ថិរតនារាមខេត្តកណ្តាល វិហារវត្តរាជបូព៌ ខេត្តសៀមរាប និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅខេត្តកណ្តាលជាដើម៕

អ្នកមានជំងឺទាំងនេះហាមបរិភោគផ្លែត្របែក បើទោះសម្បូរវីតាមីន C ក្តី

0

ត្របែក គឺជាផ្លែឈើមួយប្រភេទសម្បូរវីតាមីន C និងផ្តល់នូវអាហារូបត្ថម្ភយ៉ាងច្រើនសម្រាប់សុខភាព ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចបរិភោគវាបានទាំងអស់ទេ ជាពិសេស អ្នកមានជំងឺទាំងនេះ គួរតែចៀសវាងផ្លែត្របែកដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG7FEN5ogxQCt4F6Nk1gsuGrp1nYePBpljBJYBLNkxjzqz8oWLncf5stLp-c_PYJNrePLOLzmwrpqDGSL-rUNPc1PSq0Sx-E3wswjBnF-J4bMK-6puStAQ0ek9gSxuvaQ_gihSgeQjS0jVtyuSniwyqjWCBqB397XTP27qbHE-3HfRrRT16cNu4R8AZLmt/s1296/image_2024-12-05_14-13-31.png

១-មានជំងឺក្រពះ ៖ បើទោះជាផ្លែត្របែកផ្តល់នូវផលប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែដោយសារសាច់របស់វារឹង និងមានជាតិសរសៃខ្ពស់ គឺនឹងបណ្តាលឱ្យក្រពះពិបាករំលាយអាហារ ពេលយើងបរិភោគត្របែកពុំទាន់ចាស់ល្អ ឬបរិភោគច្រើនពេក ។ បន្ទាប់មក វាក៏បង្កជារោគសញ្ញាផ្សេងៗ ដូចជា ៖ ឈឺពោះ និងរលាកក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLO4gFN47qoLyNA8ngQnDb7EPf_l62l59bNrfZo-_PrcFkxADBAUKwwz8j7wMaTSJjacZC25fGcw5RoD9NkepXI8hCGShtL1lFtGPbqkvuOmG1GSfJNRdGLVuNFNXB4tmVuOMpECJZq4G6_jDmXHAfxmay73_5oJ7GCod57AMyQEHnqLOItlkYxwiYj7a0/s768/image_2024-12-05_14-13-31%20(2).png

ហេតុនេះ អ្នកជំងឺក្រពះគួរចៀសវាងបរិភោគត្របែក ឬផឹកទឹកត្របែកនៅពេលពោះទំនេរ ដោយសារជាតិអាស៊ីតក្នុងក្រពះនឹងផ្សំជាមួយស្ករ និងជាតិសរសៃក្នុងត្របែក ហើយបណ្តាលឱ្យចុកពោះ, ចុកទ្រូង និងដំបៅក្រពះ ។

២-មានជំងឺរលាកពោះវៀន ៖ ត្របែកមានបរិមាណ Fructose និងជាតិសរសៃខ្ពស់ ដែលបណ្តាលឱ្យពិបាករំលាយអាហារ និងហើមពោះសម្រាប់អ្នករលាកពោះវៀន ។ បើមានរោគសញ្ញាទាំងនេះញឹកញាប់ គួរតែកុំបរិភោគត្របែក ជាពិសេស ត្របែកពុំទាន់ចាស់ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុនពេលបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiebnpv1GWsZo8ILrFD0AbocPQXJQ9R0wOqlTweF5iy6mKnqPij9HgYi0l4PFMorl85Z1wZ2BOYWkdPNvPmwziRA7aissU4QTmBJT6yOWVyLucehGaqmYeJ051iFvvZ7J2UCXxb3hy9FDtjK72O6Si3oeoSYRK9f8qHjiLW4of1pqU1KMQUIfCMNeF7rpcE/s2048/image_2024-12-05_14-13-32.png

៣-ទល់លាមក ៖ បើទោះជាត្របែកទុំផ្តល់នូវជាតិសរសៃខ្ពស់ក្តី ប៉ុន្តែការបរិភោគត្របែកពុំសូវចាស់ច្រើនពេក អាចបណ្តាលឱ្យទល់លាមកកាន់តែខ្លាំង ពីព្រោះសារធាតុតានីនក្នុងត្របែកអាចកាត់បន្ថយចលនាពោះវៀន ។ យើងអាចបរិភោគត្របែកទុំ អាហារមានជាតិសរសៃខ្ពស់ ផឹកទឹកឱ្យគ្រប់គ្រាន់ និងហាត់ប្រាណដើម្បីការពារទល់លាមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjruMsJSYi9M3mdXHucfcjl2JTqlyOARPQ1dsEK4TvpNspaTUjvRcocT-Fqssxo_Jsuku5ijQh-HedCRN75cMmM30He5lPQMyubylZQGcbChutPHSRia5-UzXIvT4BKU48_3XnT15lHlNFcQesxLeMiD-qjLlu5wYTX-Yz1LZ7Ll3i57POAB8mAqjgrngv2/s1080/image_2024-12-05_14-13-34.png

៤-ស្ត្រីមានផ្ទៃពោះ និងផ្តល់ទឹកដោះឱ្យទារក ៖ បើទោះជាត្របែកផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់សុខភាព ប៉ុន្តែការបរិភោគច្រើនពេក ជាពិសេស ត្របែកពុំសូវចាស់ អាចធ្វើឱ្យស្ត្រីមានផ្ទៃពោះទល់លាមកខ្លាំង ។ ការផ្លាស់ប្តូរអរម៉ូនក្នុងរាងកាយរបស់ម្តាយ ក៏អាចជាមូលហេតុធ្វើឱ្យកើតបញ្ហាក្នុងប្រព័ន្ធរំលាយអាហារផងដែរ ដូចជា ៖ ហើមពោះ និងទល់លាមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinLNnSTgxAjg6eSrU5K5pw929QziMs_kNDnXDEAPxamSqQ3yg5px17FJnY5p_iKJ5YQzfTMt-m5mKMFSQxzk2iT8WZ-74hligP_pC22gNarKHYwKDpCIZ7LqzRaXAv_J276S-BJFADDKbV69Vu7tuqSsUm9Vszz5EIb53PWZ15scuQNrQ1L6JjZfasShGX/s660/image_2024-12-05_14-13-34%20(2).png

ចំណែកមនុសទូទៅវិញអាចបរិភោគត្របែក១ផ្លែក្នុង១ថ្ងៃ គឺវាគ្រប់គ្រាន់សម្រាប់ទទួលបានប្រយោជន៍ពីផ្លែឈើនេះ ។ ត្របែកមិនត្រឹមតែផ្តល់នូវវីតាមីន C ច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាជួយពង្រឹងភាពស៊ាំរាងកាយ និងជួយបម្រុងស្បែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW96YSyNDQOt8Jxujg8RQsokA9T23m8YiElCiji1xEGl2UVmeXRLCfIahZ5bizjVberX7PWsGLqoWhIoXqxZ_i26uKqqRzmieRjx6lU9y18QoTOtOg3R-umOVMyGZ6IQ_CWbbE7d9D3SOg9dAZ_P6LX1PKfpVkyd_sZG8tcAlNc8VD_HYp442oIZ5iZ2Aq/s700/image_2024-12-05_14-13-34%20(3).png
ពេលវេលាសមរម្យក្នុងការបរិភោគត្របែក គឺក្រោយពេលហាត់ប្រាណ និងចៀសវាងបរិភោគត្របែកពេលពោះទំនេរដើម្បីការពារការឆ្អល់ពោះ និងពិបាករំលាយអាហារ ។ ក្រៅពីនេះ គួរចៀសវាងបរិភោគនៅពេលល្ងាច ពីព្រោះអាចប៉ះពាល់ដល់ការសម្រាកពេលយប់ និងកើតជំងឺផ្តាសាយ ៕

ប្រទេសមួយចំនួនដាស់តឿនពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ដោយបារម្ភពីសុខសុវត្ថិភាព

0

ទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញកាលពីថ្ងៃទី៤ ខែធ្នូក៏ដោយ ក៏បណ្តាប្រទេសជាច្រើនដូចជាកាណាដា អង់គ្លេស អាមេរិក ប៊ុលហ្គារី ឡាតវី និងអៀរឡង់នៅតែបន្តជូនដំណឹងដល់ពលរដ្ឋរបស់ពួកគេឱ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅកូរ៉េខាងត្បូង ដោយសារបច្ចុប្បន្នប្រទេសនេះនៅមិនទាន់មានសុវត្ថិភាពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPUBXocT7qxwva-LfFXdLgp2M-RahM-iV0wApHj8K3JKEN0h0wy5LoYoKdcOe3prR_l76Mm9djES9OJtH_zLHgdEUhg2lV57PO47vbRI2fUeqfvqTFw3IbI2yAq5ShyneRHhz4AyNZ7r-8_qXYSrf3adeLhvkSttW1sfAPKoLthh9_m8o0KzN4t7GCOkQd/s1200/image_2024-12-05_13-57-39.png

ប្រទេសកាណាដាបានធ្វើបច្ចុប្បន្នភាពការប្រឹក្សាការធ្វើដំណើររបស់ខ្លួនសម្រាប់ពលរដ្ឋថា ប្រសិនបើពួកគេមកប្រទេសកូរ៉េ ពួកគេត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ដោយជៀសវាងការតវ៉ា និងការប្រមូលផ្តុំធំ ក៏ដូចជាតាមដានប្រព័ន្ធផ្សព្វផ្សាយឱ្យបានដិតដល់ ធ្វើបច្ចុប្បន្នភាពព័ត៌មាន និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrcOF42GAqwDN9XTq_YL6u5T7zsBSVHekTM1-wESk047bmUFAT95gVq0S9QRoUlAAOku6SxXMoMPW00LQNoe5N_upZaj5qpMP8UC3xE3GH5DdGribBEn0UGvNXmV8_p5TLA4RtajSysXHWfIm1xDTUExi9_zPYxYCZ1Rix33FlFRJdvnnxA5wzg-5Wsxan/s3072/image_2024-12-05_13-57-40.png

ខណៈបច្ចុប្បន្នភ្ញៀវទេសចរណ៍ដែលស្នាក់នៅក្នុងទីក្រុងសេអ៊ូលនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ មានន័យថា ពួកគេកំពុងជួបប្រទះការរអាក់រអួលក្នុងការដឹកជញ្ជូន ក៏ដូចជាបញ្ហាដូចជាការហូបចុក និងការទស្សនា ជាពិសេសនៅក្នុងតំបន់ជុំវិញការិយាល័យប្រធានាធិបតី និងរដ្ឋសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzBth_0PqXgd6OWSmbNnL3EDJ8mpsF3uO0P_xlT8hF0PyVEIB2ix-UhupQ8OElsWDNdfj5gF7kSyFFLQ_v4jacjADbuJ_F2Cujp3UP1-hvcYGylQZlhEaOma_bT4oVto-Cz01FiNw8OLxiWbFcRuRtauA5g9f5hlfyI2h85hKrJNQofejy2QjYUmGz1rxb/s1468/image_2024-12-05_13-57-43.png

រីឯរដ្ឋាភិបាលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកវិញក៏បានដាស់តឿនដល់ពលរដ្ឋដែលស្ថិតក្នុងប្រទេសកូរ៉េ ឬមានបំណងធ្វើដំណើរមកទីនេះត្រូវប្រុងប្រយ័ត្ន។ អនុសាសន៍គឺស្រដៀងគ្នាទៅនឹងប្រទេសកាណាដាដែរ ដូច្នេះអ្នកទស្សនាត្រូវបានលើកទឹកចិត្តឱ្យទិញធានារ៉ាប់រងការធ្វើដំណើរ ប្រសិនបើពួកគេនៅតែសម្រេចចិត្តមកប្រទេសកូរ៉េក្នុងអំឡុងពេលនេះ។ ក្រសួងការបរទេសអាមេរិក បានសរសេរក្នុងសារបង្ហោះនៅលើទំព័រ X ថា “ស្ថានភាពនៅកូរ៉េខាងត្បូងមិនស្ថិតស្ថេរនោះទេ ប្រជាជនអាមេរិកគួរតែប្រមើលមើលហានិភ័យដែលអាចកើតមាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVY5onTa5cqEo5-TRjw2cBd9CxbkQmqzmzY80VKljvn4A8NZUh_jJse9RY5PVJANgRl4mNZ1gzK2NIfWRv7PhQuy0PotNveluSsjUhqFpB3TKFN3b9zXstIE_RtktFeM2HiGBc_2dBd6tgptv9pjIaNL3iKeegYfKKIzdwa_EcIuNwW9bb_gQi1xuGnpm2/s3000/image_2024-12-05_13-57-44.png

ចំណែកប្រទេសចំនួនបីនៅអឺរ៉ុបដូចជា ប៊ុលហ្គារី ឡាតវី និងអៀរឡង់ ក៏បានផ្តល់ការណែនាំស្រដៀងគ្នាសម្រាប់អ្នកធ្វើដំណើរផងដែរ។ នៅក្នុងសេចក្តីប្រកាស ឡាតវីបានសង្កត់ធ្ងន់ថា អ្នកធ្វើដំណើរទៅកូរ៉េណាដែលមិនគោរពតាមការណែនាំរបស់រដ្ឋាភិបាលក្នុងអំឡុងពេលនេះ អាចនឹងត្រូវចាប់ខ្លួន ឆែកឆេរ ឬផាកពិន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfaKi-Uat0qlt6H5oGYc_Qy_RteJgrKrDfyzHF-1Q1sTMPu3t8oC6_4Xow5s3qEGmWlwrc6RHIvVqNGCp4Qp2BLOa28-XQDL33C7K5NMJ8sq3SHI5UN3icTAVWeiUTB5ad3iqJmNZ10Qg-GgR9Z_3IQ-HckDAlCR4lnoGWVMM17q9LNabPwlEfzCmjfte8/s1420/image_2024-12-05_13-57-47.png

គួរបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី ៣ ខែធ្នូ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយការប្រកាសច្បាប់អាជ្ញាសឹក។ មូលហេតុដែលលោក ប្រកាសចេញច្បាប់អាជ្ញាសឹកភ្លាមៗបែបនេះគឺដោយសារ ប្រធានាធិបតីរូបនេះបានរិះគន់មន្ត្រីរបស់គណបក្សប្រឆាំងថា បានគាំទ្រកូរ៉េខាងជើង ហើយក៏ចេញច្បាប់អាជ្ញាសឹក បណ្តាលឱ្យទាហាននិងប៉ូលិសកូរ៉េខាងត្បូងរាប់ពាន់នាក់បិទច្រកចូលអគារសភា បង្កឱ្យមានភាពចលាចលពេញប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2zepqIMEz2fuJfB8OIES2Xx_eCvlMAJmU19ql_0DzhO3Ne6NXH4ytcX7rw-14KxhJVtgUglDyGc7OwlVfNKNZ1BnU4HiNw9siwU6n2phbrxHfLWbJOu_sAEhF44iId192aGRjpKp3ENQolcmwUjSaSMUKbmqKj7T3BfoS2NCSbnCopJ5M2eVtqqiswLkb/s860/image_2024-12-05_13-57-49.png

បន្ទាប់មកបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅ ដើម្បីប្រឈមមុខនឹងកងកម្លាំងសន្តិសុខទោះបីជាមានអាកាសធាតុត្រជាក់ខ្លាំងក៏ដោយ។ ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី ៤ ខែធ្នូ សមាជិកសភាចំនួន ១៩០ នាក់បានចូលទៅក្នុងអគារសភាកូរ៉េបោះឆ្នោតអនុម័តសេចក្តីសម្រេចមួយដោយស្នើឱ្យលោក Yoon Suk-yeol លុបចោលច្បាប់អាជ្ញាសឹក។ មិនយូរប៉ុន្មានប្រធានាធិបតីរូបនេះក៏ប្រកាសលុបចោលច្បាប់អាជ្ញាសឹក ទោះបីជាយ៉ាងនេះក្តីប្រទេសជាច្រើននៅតែដាស់តឿនពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅកូរ៉េខាងត្បូង៕

អង្គការយូណេស្កូចុះបញ្ជីឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃរួមជាមួយប្រទេស៤ទៀត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អង្គការយូណេស្កូបានចុះបញ្ជីសម្លៀកបំពាក់ថៃភាគខាងត្បូង (ឈុត Kebaya) រួមគ្នាជាមួយប្រទេសព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ វាជាដំណឹងដ៏រីករាយមួយសម្រាប់ពលរដ្ឋថៃ ក្រោយពីអង្គការនេះទើបតែចុះបញ្ជីសម្លតុមយ៉ាំ ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi6mwSpKCAqLkNfB83uXGV2zCGV-86p2k-Ouzi8DgwdPIBnlhna5ZViu4dvY6P7WEhDDhWx4WCg9iqxFwRLs7P-82PTlJh3wGSy36948liLuX6Yxh5delGAtzVkkPlmHIHx4JKrCwbu-yo0LD2smf1u-WzBXJePf0ZxqaRJu-jO4NPkIZN02rl3ld5lk26/s830/image_2024-12-05_13-54-56%20(2).png
ក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី លើកទី១៩ របស់អង្គការយូណេស្កូ (UNESCO) នៅប្រទេសប៉ារ៉ាហ្គាយ បានសម្រេចចុះបញ្ជីឈុត Kebaya ចំនួន៥ប្រទេសរួមគ្នា មានដូចជា ៖ ព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងថៃ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoyn_RVV_AVk7MtNtXyG5GhTR-dJMkXQBVWkAYE0BdLOudQcgmdHXAM-1cGsdTK-CcfMKgM49aqWUrBb6aFWGZnOv1PSF5X6vRFB2aonWaYDkQyf6lKKkIIV7JKiJP4l8STfa2GVbzRVf0fu7kRimtls-7ttYwbozm3v0M30rzhK8nxfe_HA4_k4vrJq7f/s1280/image_2024-12-05_13-54-56.png

វាជាដំណឹងគួរឱ្យរីករាយយ៉ាងខ្លាំង ដែលឈុត Kebaya គឺជាសម្លៀកបំពាក់របស់ពលរដ្ឋថៃភាគខាងត្បូង ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃក្នុងឆ្នាំតែមួយ (ឆ្នាំ២០២៤) ជាមួយសម្លតុមយ៉ាំ ។ ហេតុនេះ ឈុត Kebaya គឺជាបេតិកភណ្ឌវប្បធម៌អរូបី ទី៦ របស់ថៃ បន្ទាប់ពីល្ខោនខោល, ម៉ាស្សា, របាំមនោរ៉ា, បុណ្យសង្ក្រាន្ត និងសម្លតុមយ៉ាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi44xdAWXgu3cmH9nHAGd2yGK-fv3iKxNtlvRfCn2bmoKkaO5GwYD0KLeVgBHFSSTM474e12tcz7cPYLADsgsyjUciofc227VyotWrzk4AMtwbiHZVU5Jm3HYZXbSDLLedqcDzk8VZXLRxv9J99h1CBDCUwqwf-XhGnJ1vvm51KRtOkVzqDPMiIKKxHGfmU/s1440/image_2024-12-05_13-54-57%20(2).png

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ស៊ុដាវ៉ាន់ វ៉ាំងស៊ុផាកិច្ចកូស៊ុន ថ្លែងថា ការចុះបញ្ជីឈុត Kebaya ជាមរតកវប្បធម៌រួមគ្នា៥ប្រទេសក្នុងតំបន់អាស៊ាន គឺនៅក្រោមគំនិតរបស់ម៉ាឡេស៊ី ។ កាលពីដើមឆ្នាំ២០២២ ម៉ាឡេស៊ីបានស្នើឱ្យព្រុយណេ, ឥណ្ឌូណេស៊ី, សិង្ហបុរី និងថៃ ចូលរួមរៀបចំឯកសារស្នើសុំចុះបញ្ជីឈុតនេះជាមួយអង្គការយូណេស្កូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHwyLkAjmivDbBtAkPPgkQBRdS4UeDGd6Flq4_OO3W7TRif72_z9trRgKyuKvOenmusU9tO3yXNTA-OJEadaFsO_sX5z6OIccTodXPoA4A0im_rBH3oAqBXsp5LFWcXcYRKxRWbVf0tX_U6wLlID28VlbqKTQXsB-qlkUY1PW4Db8FHZzgmqu1iWDFZvK/s1000/image_2024-12-05_13-54-57.png

លោកស្រី ស៊ុដាវ៉ាន់ បន្តថា នារីគ្រប់រូបអាចស្លៀកពាក់ឈុត Kebaya ក្នុងការរស់នៅប្រចាំថ្ងៃ និងចូលរួមកម្មវិធីផ្សេងៗ ដែលឈុតនេះបង្ហាញពីចំណេះដឹង, ជំនាញ, ប្រពៃណី និងការអនុវត្ត ។ ឈុតនេះត្រូវបាននិយមស្លៀកពាក់នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅព្រុយណេ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី និងខេត្តភាគខាងត្បូងរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw-CFG73RZZ8mZvj7bV_XJ6srV2PTVFQGH6AyxJBqA5Wq1R4bs2W64IoYwmwPL5YkCNLM3sx4GvJ8axAIBKRAzFRgudS6Wo2MOELnESTrK-hOzsAHvL2_YMLaqmfrOtsWzp6VK-FwruQBgu1Ngr8LdmhxUow2_zwP2tgiu8R6ecdI66Fg5sX1OqszsvMPn/s900/image_2024-12-05_13-54-59.png

ឈុត Kebaya បង្ហាញពីប្រវត្តិសាស្ត្រ, ប្រពៃណីរួមគ្នាក្នុងតំបន់, ភាពចម្រុះនៃវប្បធម៌ និងគាំទ្រការសម្រេចគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា ៖ ការសិក្សាមានគុណភាព, ភាពស្មើភាពគ្នារវាងបុរស និងស្ត្រី, ការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់ផ្នែក, សន្តិភាព និងគោរពគ្នាទៅវិញទៅមក ។ ដូច្នេះ ដើម្បីចូលរួមអបអរភាពជោគជ័យក្នុងប្រវត្តិសាស្ត្រ ប្រទេសទាំង៥ បានរួមគ្នារៀបចំកម្មវិធីបង្ហាញឈុត Kebaya ក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី លើកទី១៩ នៅទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEhdNQux07jE_HXgBksr_ALbbYpKBt6AxyVERLKjlxwCHZkUJznap6ACGQBiPVv7B3Yrzo1lJyt87rEj2ulMpAx8kHhkKl0nhYKMce58gZCn6qRlq980hxZtpsa-l_2VR0VXetj37645V0rOJKmu1zY7ZtFAdWJXOjiOUYXl6OKfGKAeS99MiTbCq9AZmC/s750/image_2024-12-05_13-55-00.png

កម្មវិធីនេះនឹងជួយលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌរួម និងភាពពាក់ព័ន្ធក្នុងសង្គមរួមគ្នាដល់ពលរដ្ឋទូទៅ ។ វាក៏ផ្តល់ឱកាសឱ្យអ្នកចូលរួមអាចសន្ទនា ចែករំលែកវប្បធម៌ និងព្យាយាមរួមគ្នាថែរក្សា បន្តមរតកឈុតនេះទៅដល់ក្មេងជំនាន់ក្រោយ ៕

ឧកញ៉ា ខេមរៈ សិរីមន្ត ចេញបទថ្មីនេះអ្នកគាំទ្រលាន់មាត់ថា «អាយដលពីមុនត្រឡប់មកវិញ»

0

តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រលាន់មាត់ថា ខេមរៈ សិរីមន្ត ពីមុនត្រឡប់មកវិញហើយបន្ទាប់ពីចេញវីដេអូចម្រៀងថ្មីរៀបរាប់ពីជីវិតតស៊ូ។ ផ្ទុះការសរសើរបែបនេះដោយសារតែចុងក្រោយរូបលោកចេញបទចម្រៀងស្របតាមទីផ្សារចង្វាក់រ៉េប ប៉ុន្តែទស្សនិកជនហាក់មិនសូវជាពេញចិត្តប៉ុន្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMXonABvnlA9kbHLuTDYMRnJICAJ4xzEDOX9-TJOhPzn1_TFlJkI37RnuxMlmyDtAfOSRxyLyNsG8SF1ivmi_f2Jv1y4B-aI4koyY7iGquW-D4kRYeWxI-JI7nbCvDDrUT-bESfcNp4AHgcdb0qySl9JeBRC5F74D-sY7bGnDzs1zap0CvyTPPj6IXfppk/s2048/image_2024-12-05_08-47-20.png

ប្រិយមិត្តតាមដានក្នុងវិស័យសិល្បៈជ្រាបមកហើយថាតារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត រួមទាំងឧកញ៉ា ព្រាប សុវត្ថិ ទទួលរងនូវមតិរិះគន់ជាបន្តបន្ទាប់ពីអ្នកលេងបណ្តាញសង្គម តួយ៉ាងចុងក្រោយនេះគឺតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ តែម្តងដែលបានចេញបទចម្រៀង សែកមន្ត មានចាប៉ីដងវែងលាយតុក្កតា ឡាប៊ូៗ រហូតទស្សនិកជនចង់ឱ្យតារាចម្រៀងជើងចាស់មានឈ្មោះបោះសំឡេងទាំងពីររូបវិលទៅផលិតកម្មចាស់វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGVvHKBkcBk658LdOpPcVMvSHbjcK1BnRHEOmOOiLr4Y28LcOMYZlKJ8kjU93hEEyplqU7kU0AsjaBdiK7euqszIBJ4fsxlISZCNDiVXuCgc596ypc5Q_GVIdpp_QymKVPI-9RuFtGldc1StmgmBY90FJyLvCthY8JEFmSPwlK9NG3u-67ZPiJW74EFtzE/s1062/image_2024-12-05_08-47-25.png
ទោះយ៉ាងណា បន្ទាប់ពីផ្ទុះនូវភាពចម្រូងចម្រាសលើការចេញបទចម្រៀងនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ឡើងវិញបន្ទាប់ពីលោកទម្លាក់វីដេអូខ្លីៗនៃបទចម្រៀងថ្មីរៀបរាប់ពីការតស៊ូនៅក្នុងជីវិត។ រសៀលថ្ងៃទី៤ ធ្នូ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចេញវីដេអូចម្រៀងរយៈពេល១នាទីជាមួយនឹងអត្ថន័យថា «នេះហើយជាជីវិតស៊ូៗទាំងអស់គ្នាណាបាទ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpG2XY4tjEUtelk3gw51wqvlB48S87md3UkBxLGMInc2_nmrmhVjZTuDLYpw4iKl5Jj6r5idadcZKWhrRpDLks298I34hVw-mNmkyyaWp4Yf1ph8vb2U6sTl4dkI2KE3ur7jRfhrNoIZ4lvY5UWnGHlSe-hc13WuW1_oVAFLT1NCeqHuEoq5JgdIVC3cw8/s1394/image_2024-12-05_08-47-30.png
វីដេអូខ្លីនេះឧកញ៉ា ខេមរៈ សិរីមន្ត សម្តែងជាអ្នកប្រមូលសំរាម ដោយអត្ថន័យនៃបទចម្រៀងបានរៀបរាប់ពីការតស៊ូលើអាជីពការងារពីមួយឆ្នាំទៅមួយឆ្នាំនៅតែបែបនេះទាំងអ្នកស្រករខ្លួនមានឡានមានផ្ទះខុសឆ្ងាយពីជីវភាពខ្លួនឯង។ ចម្រៀងថ្មីនេះបានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្ររបស់លោកពីមុនៗមានការចាប់អារម្មណ៍និងកោតសរសើរជាថ្មីទៅកាន់តារាចម្រៀងរូបនេះដោយលើកជាមតិស្រដៀងៗគ្នាថា «អាយដលពីមុនត្រឡប់មកវិញហើយ»៕

 

 

រី ស្រីនេត រៀបរាប់ទាំងទឹកភ្នែកហូររហាមស្ថិតក្នុងជីវភាពមានកម្រិតមិនមានសូម្បីតែខោអាវថ្មីស្លៀក

0

រី ស្រីនេត ដែលសុខចិត្តលុបចោលលំដាប់រងទី១ Miss Grand Cambodia 2024 បន្ទាប់ពីមានបញ្ហាចម្រូងចម្រាសបានធ្វើឱ្យមហាជនរំជួលចិត្តពេញបណ្តាញសង្គមបន្ទាប់ពីរូបនាងនិយាយរៀបរាប់ទាំងទឹកភ្នែកហូររហាមពីស្ថានភាពគ្រួសារស្ថិតនៅក្នុងជីវភាពលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4BA1TNyrVMKXmUVAx7S7w6YhJmWezbZQKp7x5fWlQlfwzP3Tr_YEUT1weq_floYFLnaqIFZpjnp0CLRDDmMpSaee0kfFWYfyx7guSykpOuuia9hVOJc-OVbx0DsnXied60xvXdT0SjwggUJOEAwwK7X0F3i2EYzbc2WvAvSfJKLHFr5IVdeRjxRG5BnWq/s2048/image_2024-12-04_14-40-21.png

នៅក្នុងកម្មវិធីមួយ រី ស្រីនេត និង ម៉ាច ដាវី មានកម្មវិធីជាមួយគ្នាដោយបានបកស្រាយបទចម្រៀងយ៉ាងពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ។ ជាមួយនឹងការចាប់អារម្មណ៍សំឡេងរបស់បវរកញ្ញាទាំងពីររូបទស្សនិកជនអ្នកប្រើប្រាស់បណ្តាញសង្គមក៏បានចាប់អារម្មណ៍ពីការរៀបរាប់របស់ រី ស្រីនេត ជាមួយនឹងទឹកភ្នែកជោគថ្ពាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8_ZNRuQVtjQxKV4M_ACrVbXX-acL-TCnwc1-I0h-W3wRd8pAaw8XzeFqXoYicpe-CvxXjiHDEP4xMgNSvCc2Ec1NEBHQYFG3FER4b9gMYn1pXPxzoLw2NPxV-VR_ZxA9DyWGMGhR6iuFnsh9fB1vMgsr78Fcz2ZsOQkrOrl6CIAE88oS4z_WxwNb3Ftzx/s1440/image_2024-12-04_14-40-23.png

រៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនចែករំលែកទៅដល់ហ្វេនៗ ស្រីនេត ថាមនុស្សម្នាក់ៗតែងតែមានផលលំបាករៀងៗខ្លួនហើយទន្ទឹមនឹងការលំបាកត្រូវតែចេះរកដំណោះស្រាយមួយអាចជួយខ្លួនឯងកាន់តែទៅមុខ កុំទុកខ្លួនឯងចោល។ ក្នុងនោះ រី ស្រីនេត បានលើកពីការស្លៀកពាក់របស់ខ្លួនដែលមិនសូវមានខោអាវស្លៀកពាក់ស្អាតដូចអ្នកដទៃ។ នាងបាននិយាយថា មិនមែនមិនចង់ទិញខោអាវស្អាតពាក់នោះទេ ប៉ុន្តែយើងនៅកម្រិតមួយទៀត មិនទាន់អាចឈានដល់កម្រិតដូចដែលគេនិយាយនោះទេ ហើយមនុស្សម្នាក់ៗតែងតែចង់ឱ្យខ្លួនឯងល្អ មានក្រេដីតល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8HI12g6z5RPt75qYF0nd8Pfwk-toA774qd-1eo_s8VBdNGZkhUw4hGBSqOqUx9V0Ae3ZbyomrzHldys-_LI-PMNwmUEDMEotU35_B6budMCkSj_getCQmZzOCnTIHnD35uJRN1_bo1v0afbikntrFESgpQeqSTq43w4M4yY9jVsXcgrFKdm89N95j1atm/s1201/image_2024-12-04_14-40-25%20(2).png

តស៊ូលើអាជីពសិល្បៈរហូតដល់គ្រួសារហៅត្រឡប់ទៅផ្ទះវិញព្រោះតែឃើញសភាពស្គមស្គាំងរបស់ ស្រីនេត ប៉ុន្តែនាងមិនបោះបង់បន្តដំណើរទៅមុខទៀតចាប់យកក្តីស្រមៃរបស់ខ្លួនឱ្យបាន នឹងធ្វើឱ្យគ្រួសាររស់នៅដោយសុខសប្បាយ មិនខ្វះព្រឹក ខ្វះល្ងាច ជួយប្អូនៗហើយមកដល់ថ្ងៃនេះហើយនាងគិតថានាងនៅមិនទាន់ធ្វើបាននៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuvzR_tMCEv0nznsuiJXAREyAkhjBFq3Y9FMB-X7u6Arr4ohHiSTuWE0D4RQFz8ZDlyV9WtYHl3qYmOvfkUv0DYeUFpkvnXxihH48Q1ra89ieV0AFG040Spl1z4WbzWfDFZll7ANVAssfZQi0iCjkJjnSxomU6m886URUJRCrgnwPYdnTuROmM-X8DjB75/s1201/image_2024-12-04_14-40-27%20(2).png

គួរបញ្ជាក់ថា កាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទម្លាយពីភាពល្អរបស់ ស្រីនេត ជាមនុស្សដែលមានសណ្តានចិត្តល្អ តស៊ូ ជាអ្នកជួយបង្ហាត់ការសម្តែងដល់នាង។ ស្រីនេត ជាមនុស្សមានអត្តចរិតល្អ ជួយអ្នកដទៃដោយមិនគិតពីផលតបស្នង៕

 

 

ស្ពានអាកាសភ្លោះថ្មី ស្ថិតលើមហាវិថីសម្តេចតេជោ ហ៊ុន សែន នឹងលេចរូបរាងនៅពាក់កណ្តាលឆ្នាំ២០២៥

0

គម្រោងស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន តម្លៃជាង ១៦ លានដុល្លារ សម្រេចបានការសាងសង់ប្រមាណ ២៥ភាគរយ ដោយគ្រោងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងគម្រោងទាំងមូលនឹងបញ្ចប់នៅខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHWWgg-omN99YP7gYWzu3NtBJDPoSUiMq7vpZkpnWGGZms7BKnkrqiR_oUXmDQJgj6mOdoNghm2PnFvX3xCgorQDcpiz4ZTLuon7yCMOWZm8xNgsPr76yXvc-lj-DS57lJP7718g1aCdf2JqY6fZEPnhOnQjr4TnbcKQr8KIUuYuxnJ_9Vib7QaR-n52Q/s5551/8d1ed008432d134d77fc6855fe667ecf.jpeg

ស្ពាននេះ ស្ថិតនៅផ្លូវប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុនOCIC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgniUYqfq3D6t4JWP6dh8Dgo_4NXSbivkvYlIWaObOSS-sAuMryY5q3UnGu5Diyp4Lk292gLOjt6oSfUfm9Bt5L5HDhwtHfI_TNF7emE8ED4Pf83CanZbTwSO9OMXpFIDuxNNGritQv2ukbUO2y-7XLAkfnh3G2dLpr3obmaNsdulKrx57W63Kr66yijzCL/s1280/image_2024-12-05_11-18-53%20(2).png

ស្ពានអាកាសភ្លោះថ្មីនេះ ជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិថ្មី និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិថ្មី ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះមកតាមបណ្តោយ មហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0MWUDxqiZUb2gtzqgMgWn-lGQiFl7WVbNKShcHuNrUg7Z2lXSbEid-gRzzSC2pKcCq57tbgkqckqJ0apPMGlgCf6e0S305Qk4YBvqxfqWstgvUdspLhYWEBa9eLlu98C6Jur59g1PbGJ07uds9ByW6tAQ0InF-cTs2YsNHlnZKO3bk5OpQ1DH11eg8pLl/s1280/image_2024-12-05_11-18-54.png

ស្ពាននីមួយៗ មានទទឹងទំហំ ៩,៥ ម៉ែត្រ បណ្តោយស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូង ប្រវែង១៦១ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន៣គន្លងសម្រាប់ចរាចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZtBZR9SVnoVClDYTFf7cv3r2vdnnOopbRZP3gnvleeUuZdE1nDbHwmMhifm5Lgus9zKiQwpgQPtHtSi6Re985lNuBr26B14s30_65kCKbwTFBVhS-AAp09tP9_1vrJVwUgk8AGQGJDzROqFGHkD2rV_AXeRMS4IBC8tcTVcvzTkWXFIYrgsF-ewRzSlH/s1024/image_2024-12-05_11-19-14%20(2).png

គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះនេះ ត្រូវបានបានបើកការដា្ឋនកាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ដោយប្រើរយៈពេល១២ខែ សម្រាប់ការសាងសង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjkis1_K2F_YbxDm7JsKlwgjEW51nvVzlnwpQPoqWIsqVK6BEx_flxYn0mpzMquOYlkC2ef1ABWH1PvkYhiLGJEB8mVSbBFfRsY3klH_0jpYmJhJ45AUNmtK-8AHZO7tPUyACOaAOEKVIvtacHs1dZbaw7Q4FBNTGywQb-9tPvl6-3rvB0V35pZ8UCGSwG/s1280/image_2024-12-05_11-18-53.png

 

ក្រសួងមហាផ្ទៃ ត្រៀមចាត់វិធានការលើអ្នកផលិតមាតិកា ដែលផ្សព្វផ្សាយល្បែងអនឡាញតាមបណ្តាញសង្គម

0

ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដោយទុកទុកពេលត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដោយតម្រូវឱ្យពលរដ្ឋទាំងអស់ ជាពិសេសបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គម បញ្ឈប់ការផ្សព្វផ្សាយ ឬចែករំលែក(share) នៅលើបណ្តាញសង្គម ដែលជាហេតុ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ។

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស និងព្រមាន៣ចំណុចរួមមាន ៖

១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
២. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
៣. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ពាក់ព័ន្ធនឹងករណីនេះ បើពលរដ្ឋ ឬបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr2vqkg_bvbrawSfyvIxW8-s2SoOItiFOlUDiVgELyAIOsZ2wLsjFyOfwgdA36Mv-zWbBwXWI8tTTTpAhUXZGRTo0j1082SnCiCeiv5l6zm3tpxdFQqb8V9Kha8Zh2fh9H-j__9XtItlVS6kXO-VkJfHAVlTvo09N6uZCF4fEwm1Ai3KhE_1C9SbZjW22L/s1280/fn-2024-12-04-14-51-41-0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji3hOje2XkWR8diNVtvcXjuLRjS1P67XGwrBATqB2zmias4B3yEIP1Ba0DssnK-ByjcVcKnm0UGc-oa2P9A8l0vXKSUijqCdRSOFQYvzJsgGL7CUOQrLy-H9f54qNgj7fia3qQ2W43dneYA2SUh_Pv34p8Hg3FhDgliOvLykcr1wmq1UPb-KeTjEWQD-Dp/s1280/fn-2024-12-04-14-51-41-1.jpg