Home Blog Page 725

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់​កម្ចី​ និង​ជំនួយ​ឥតសំណង ១៧៣​លាន​ដុល្លារ ដល់កម្ពុជា

0

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់កម្ចី និងជំនួយឥតសំណងដល់កម្ពុជា១៧៣លានដុល្លារ ដើម្បីពន្លឿនការគ្រប់គ្រងធនធានទឹកដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0oEDNWOUYVGqcOa7HLVfDlFy7_NLHxIQcj4I_b5aL-zx96LrAoy6_x8d19lQvYGn-6xrKiJxHEsdPR1oIzIOleDJIT4Gxs0ebXHCdfUccbW4cZVnon5-Eq0yqHLqIW4Pi4joUHag-4SW9BlmKhm-NdAXp0DDZ_7IK2C_-3mbvyo44NBZgcv1dRgp-ilyi/s960/image_2024-12-06_10-54-53%20(2).png

ទឹកប្រាក់នេះ នឹងត្រូវបែងចែកជាពីរគម្រោង ដោយក្នុងនោះទឹកប្រាក់៨៨លានដុល្លារស្ថិតនៅក្នុងគម្រោងគ្រប់គ្រងធនធានទឹករួម ដែលផ្ដោតគោលដៅលើអាងទឹកទន្លេសាប នៅខេត្តបាត់ដំបង និង ពោធិ៍សាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXIeLGVqZ_YLRuYuHfETgTJQd852D0ZoCJL1TtpA31fd6fmY20VnUbE1yptC5bYik9xy_G8_758uTUG1ygp_E-eV2L-i2GLFAl6JlmW3tRKAZs79waIV-LtVBb6nbiqK3CdrjD6URYkMX5-Qai_y3vBRkw6fZgVrGEUMIrDzMnVKH38RdffcbF86cGog9Q/s1024/image_2024-12-06_10-54-53.png
ដោយឡែក៨៥លានដុល្លារទៀត នឹងប្រើប្រាស់សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងដល់កសិកម្មមានប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងតាកែវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqY0mRvmVnyRXmZ4IjMSAcc9a0nHsu81GISmF0sS06LkKeJY04yK0iGWvszayFM22taBga9K3ekKYHn9uft6o7MaWFe3dT9J2bnVXUnuIRe-7QXFJR9h2DE0zhzaflgaRX8rGTenJJLIFUsIU8gie_IrOYSr8h-Vn2SFKc8hY4CvvzPPcZHhZFLJApt6qt/s2048/image_2024-12-06_10-54-54.png
គម្រោងទាំងពីរនេះនឹងធ្វើទំនើបកម្មទៅលើធារាសាស្ត្រសំខាន់ៗ និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់ដែលជួបហានិភ័យទឹកជំនន់និងគ្រោះរាំងស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCt6eaGfAu4MVHwlZVug_CssUUKeVP1amqHA8kl-iWTvupmCdhhgNiXF_PKhBiMqdZHpIftR9JH3wKk5i7s37e7Clt5_BWHwaqRxDrPO3Ii6vogv0C_q2gvQfyTJMZt0wj9FuCtK-uDSC6JUjbexXZEn_Up8Mea07esu9-P-QH5zIQg_J_KIxqqrnb369G/s2048/image_2024-12-06_10-54-56%20(2).png

គួរបញ្ជាក់ថា ទឹកជំនន់នារដូវវស្សា តែងតែប៉ះពាល់ដល់ពលរដ្ឋ ៤លាននាក់ ដែលធ្វើឱ្យខាតបង់ថវិកាប្រចាំឆ្នាំប្រមាណ ២៥០លានដុល្លារ៕

 

 

តំបន់ទេសចរណ៍ថ្មី នៅខេត្តកំពត មើលឃើញដល់កោះត្រល់

0

រដ្ឋបាលខេត្តកំពត គ្រោងបង្កើតសមិទ្ធផលទេសចរណ៍ថ្មីមួយកន្លែងទៀត ស្ថិតនៅលើព្រែកកំពង់បាយ ដើម្បីឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ថ្មីនៅពេលយប់ក្នុងខេត្តកំពត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYHZTe744g-VscJKAvN0K7Yz4bU76YmrbbDpJ3Y-r-SLrjjgc2mL8Y3_uyQC5m2m5uIR1mNwauNX36-qODAG6ZnJFIRxZXRcQISwzd_0DgslNbXA8S4f-InYXSiI84Exih2SejYja1Q-VC3mQYYa2VNzK2HxVfVh0A_xfMs_JESEmCd6Kuvh6JmV-iYkaQ/s1080/image_2024-12-06_10-43-09.png
បើតាមឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា៖”ខេត្តកំពតនឹងមានឆ្នេរសមុទ្រកម្សាន្តថ្មីមួយបន្ថែមទៀត ដែលឆ្នេរនេះអាចមើលឃើញលំហរសមុទ្រ ខេត្តកែប កោះត្រល់ និងភ្នំបូកគោ ដែលជាផ្ទាំងទស្សនីយ៍ភាពធម្មជាតិដ៏ទាក់ទាញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwvdpMENJe4N6XJGmZFcktOboCUtyiHFmPEfoG70AYDRjqey_oiBhDknlAtIhL_NQ0tmK9SesL9S1PxqlO1PNnIp48q7orTVCPZETW-lAECnb7YbLAoqEBoKPspMpsFaqj5y3ta3tdllcYu2WR4uL9RUqCxCI2-l7MeWid7kxU0tT4-tvuz5uWunW_hBW/s1280/image_2024-12-06_10-43-10%20(2).png

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖” បច្ចុប្បន្ននេះសមិទ្ធផលទេសចរណ៍ដែលបង្កើតឡើងថ្មីៗក្នុងខេត្តមានភាពទាក់ទាញភ្ញៀវទេសចរខ្លាំងនាពេលថ្ងៃ ដូច្នេះរដ្ឋបាលខេត្តនិងគ្រោងបង្កើតសមិទ្ធិផលទេសចរណ៍ថ្មីមួយទៀ ដែលឱ្យភ្ញៀវទេសចរមកទស្សនា និងលេងកម្សាន្តនាពេលយប់ ហើយសមិទ្ធផលទេសចរណ៍ថ្មីនោះនឹងលេចចេញរូបរាងក្នុងពេលឆាប់ៗនេះនៅលើដងព្រែកកំពង់បាយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiqBq_Xrb6jgssvb_pftOSL4jIuJ4wxNu-OFj2JEa2W7vO000YWFtc2vP6aiyxSmwkowBikzcYiYNLfpuoelM1WpQWyowSXCAaCkNAu41MsoMcg-ddCdI6jYBGxp01TLQxpN0xRPj3yRmA0ptr8HdaIdggLlq8Sx0Nno8g838kpK0fCcjMUAgFAsOl64Tm/s960/image_2024-12-06_10-43-10.png

សូមបញ្ជាក់ថា សមិទ្ធផលទេសចរណ៍ថ្មីៗ នៅខេត្តកំពតមានដូចជា ឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិការកម្ពស់ ៣៥ម៉ែត្រ៕

បឹងពារាំង បឹងធម្មជាតិដែលមានសម្បូរទៅដោយជីវៈចម្រុះ និងសត្វស្លាបរាប់ម៉ឺនក្បាល

0

បឹងពារាំង គឺជាតំបន់ទេសចរណ៍ដែលមានជីវៈចម្រុះសម្បូរបែប ជាពិសេសសត្វស្លាបកម្ររាប់ម៉ឺនក្បាលបានកំពុងរស់នៅ និងជាទស្សនីយភាពដ៏សំខាន់មួយសម្រាប់ទាក់ទាញអ្នកទេសចរឱ្យទៅទស្សនាកម្សាន្តនៅទីនោះ។ បឹងនេះមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រ ពីកណ្តាលក្រុងសៀមរាប ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប គឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XEopIRMKTq4NjTNS46AexrwEI-fw1sxvVNpQ9NBMgp2riqPGvUZ6QXYazUol_MYhalpTyf6IAuc94kPTmhENA0qHSekFCcGcYiuEo_Mh5davp3jS7zKNWfk_pagXh1tldo0gMiyaKpLsaR_3G1EY6hTsRt4THKcIuQX_S2Z6R_SUQt7plErjieuPGb3-/s1280/image_2024-12-06_09-41-57.png
បឹងពារាំងនិងបឹងរណបដ៏ទៃទៀតគឺជាបឹងធម្មជាតិដែលល្អឯក និងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង ១៧០ ប្រភេទ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក ២៥០ ហិចតានារដូវប្រាំង ដោយបច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវចម្រុះបឹងពារាំង ត្រូវការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយសមាគមសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaM6qeGCvWyYFOBHuY9kYtmmdh8Ar2jQuPUtYuxdGtXmnpOGisgbOVIQ2YratiUceMmwEZr-oU9EtDLOOWX28fBsVW71r_trX3tIe78n8-kONW8btlSwGtGidPOZNWYZ_TEZgLUan2irn6mFDA6noN_TEgqYiYIYkQ8DkdzeghRHtHtzbkQLB7RDtR3kCS/s1280/image_2024-12-06_09-41-59.png

ដូច្នេះសម្រាប់អ្នកស្រលាញ់ធម្មជាតិ និងសត្វស្លាប សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង គឺជាជម្រើសដ៏ល្អបំផុតក្នុងការមកទស្សនាសត្វស្លាបជាច្រើនប្រភេទ។ តាមរយៈការធ្វើដំណើរកម្សាន្តតាមទូកដោយសន្សឹមៗ ជុំវិញតំបន់ដីសើមនៃបឹងទន្លេសាបដ៏មានសក្តានុពលមួយនេះ នឹងអនុញ្ញាតឱ្យលោកអ្នកអាចគយគន់នូវហ្វូងសត្វស្លាបទឹករាប់រយក្បាល ដែលជាប្រភេទបក្សីរងការគំរាមកំហែងជិតផុតពូជ ហោះហើរចេញពីតំបន់ផ្សេងៗនៃព្រៃកោងកាងជុំវិញបឹងទន្លេសាប បង្កើតបានជាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យបំផុត។ ក្រៅពីជិះទូក គយគន់សត្វស្លាបចាប់ចំណី អ្នកទេសចរក៏អាចសម្រាកអារម្មណ៍ និងទទួលទានអាហារឆ្ងាញ់ៗនៅតាមកោះនានាដែលមានក្នុងបឹងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9UziZbIILg01RYd4TeXr1bFZU7O6Pi33rVzCHURn7_BXz470GQUTtSbaOk7RAEpnBtMNe6tvnrDUvzAkKJ5VUkDSpQ1Sdu4hAmgEWGRDvZMpxJCxpg3X5deYdzAbfmb2WB4YkcciIHZR5InamYNe87Bx_zwqpT2DLRomrD9M96WNPH5F3g73DM9JJdX7_/s1280/image_2024-12-06_09-42-01.png
សូមជម្រាបដែរថា សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃលិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទ ដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងសប្បាយរីករាយនៅក្នុងទឹកបឹងនេះ។ បឹងធម្មជាតិមួយនេះ មានទំហំប្រមាណជាង ២,៦០៧ ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២៥០ ហិកតាប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1OBeu6-jX-PS_fiDI8naed5-xI9YX1oG0bphN9o22IxT1gu3u_zdLs4tvl4kBmszHslbqZZmymBVW7VwcTpvGlqt4N5dWsTKMkRJasL2IhzbKImIKl3airpMFH6AIZo7k4jVPJf1pR_VYLwRa-ADtaY6YI1UbhNbyoJn5FwCo-5q3M-PnJHisTAyqGF37/s1280/image_2024-12-06_09-42-02.png

ផ្នែកទាំង ៣ នៃសត្វមាន់ដែលកខ្វក់បំផុត អាចបណ្តាលឱ្យឆ្លងមេរោគ

0

មាន់គឺជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងតម្លៃសមរម្យ មិនថ្លៃពេក និងមានវិធីចម្រុះជាច្រើនក្នុងការរៀបចំលើតុបរិភោគអាហារ។ ប៉ុន្តែតើអ្នកដឹងទេថា ផ្នែកណាខ្លះនៃមាន់ដែលមានប៉ារ៉ាស៊ីតលាក់ខ្លួនច្រើនជាងគេ? ប្រសិនបើអ្នកញ៉ាំផ្នែកទាំងនេះញឹកញាប់ពេក និងបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកដូចជា បណ្តាឱ្យមានជំងឺសរសៃឈាមបេះដូង ជំងឺខ្លាញ់ក្នុងឈាម ធ្វើឱ្យស្បែករបស់អ្នកស្រអាប់ និងប៉ះពាល់ដល់ប្រព័ន្ធដង្ហើមជាដើម។ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្ន និងជៀសវាងការញ៉ាំផ្នែកទាំង ៣ នេះ៖

១.ក្បាលមាន់៖ យោងតាមការសិក្សា ក្បាលមាន់គឺជាកន្លែងដែលសារធាតុពុលជាច្រើនប្រមូលផ្តុំ ហើយមិនគួរទទួលទានជាប្រចាំឡើយ។ ក្បាលមាន់មានផ្ទុកកូលេស្តេរ៉ុលច្រើនដែលអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ លើសពីនេះក្បាលមាន់ក៏មានផ្ទុកបាក់តេរី និងមេរោគជាច្រើនផងដែរ ដែលមិនល្អសម្រាប់សុខភាពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkaD1_wiLcuPgfKpQbW2b0AcEcawm8HhyMRHoAmmOUJS_DwldjD9WBeJ82phqtfvPkl-qcYoOkORoR0uQDM3_aVGqKsNPUHl2OgOFtsz_EY6IdUxrgzDChZCTfv_CMAjw45XXa_hZAXXd-Lt2sF463Vk86rezW8nRRQ9bb6ENwG0UAfOI2mR9mOPfFUEXZ/s686/image_2024-12-06_09-20-29.png

២.ស្បែកមាន់៖ មនុស្សជាច្រើនជឿថា ស្បែកមាន់សម្បូរទៅដោយសារធាតុ Collagen ដូច្នេះការទទួលទានវាអាចធ្វើឱ្យស្បែករបស់អ្នកកាន់តែស្រស់ស្អាត។ ប៉ុន្តែតាមពិតទៅ បើយោងតាមការសិក្សា ខូឡាជែននៅក្នុងស្បែកមាន់មានតិចតួចណាស់ ព្រោះនេះជាផ្នែកដែលមានជាតិខ្លាញ់ច្រើនបំផុតនៅក្នុងសាច់មាន់ ដូច្នេះស្បែកមាន់គឺមានផ្ទុកប៉ារ៉ាស៊ីត និងបាក់តេរីជាច្រើន អាចប៉ះពាល់ដល់សុខភាពស្បែកទៅវិញទេ ហេតុនេះការញ៉ាំស្បែកមាន់ច្រើនពេកគឺមិនល្អសម្រាប់រាងកាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZZvuPpol0ILwbUqWZzRz4kZRcpytgMY6SIms1QPmts_yEObZBNSYw-6BNUXTt-KuOSU5NbXgfZ4j1-AMRSUx8plNADCYsN64oMbFaLNaYmqbA1bjV29QZcUjq20Jh-C1Jdqz0NUA1v7-5imHLaHfEm8B1YR88dC2pRq9NU19weMolkY0fmFunEltK_npU/s1500/image_2024-12-06_09-20-29%20(2).png

៣.សួតមាន់៖ សួតមាន់មានផ្ទុកប៉ារ៉ាស៊ីត និងបាក់តេរីជាច្រើន ទោះបីជាវាត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់ក៏ដោយ ក៏វាអាចបង្កផលប៉ះពាល់ដល់សុខភាពរាងកាយយើងផងដែរ។ ដោយសារតែផ្នែកនេះជាកម្មសិទ្ធិរបស់ប្រព័ន្ធដង្ហើមមាន់ វាមានជាតិពុល និងបាក់តេរីបង្កជំងឺផ្សេងៗគ្នាជាច្រើន អាស្រ័យលើស្ថានភាពរស់នៅរបស់វា។ ដូច្នេះយកល្អអ្នកគួរតែដកផ្នែកនេះចេញពេលទទួលទានដើម្បីការពារហានិភ័យសុខភាពមិនល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxeqihFfoy7kPeU1WlU6HNoV-5XfVhmplFoUHVrXpvg-2RzxUYKXEHepFKNI04V5ONmOD4CG_XPPT79WSYWJi7RlMgfopHSuhNfOUNtGVSuZYXiWmxI7MpG8aUu2cUnfsorBYMW7sWSzAVtA6pQn9JAZTHcJ9BJIDBdfoQGLSthN9RY8MjxueZnbNfUYlQ/s540/image_2024-12-06_09-20-31.png

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការគេងក្នុងទីងងឹតគ្មានពន្លឺ

0

តើលោកអ្នកកំពុងមានបញ្ហាដំណេកមែនទេ? ពិតណាស់ការគេងមិនលក់ ឬគេងយប់ជ្រៅពេកអាចបណ្តាលឱ្យសុខភាពរបស់យើងចុះខ្សោយយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះក៏បានប្រើថ្នាំងងុយគេង ដើម្បីជួយឱ្យឆាប់គេងលក់ស្រួល ប៉ុន្តែវាមិនល្អចំពោះសុខភាពរាងកាយរបស់យើងនោះទេ។ ហេតុនេះហើយដើម្បីជួយឱ្យអ្នកគេងលក់ស្រួល និងស្កប់ស្កល់ លោកអ្នកអាចសាកល្បងវិធីងាយៗដូចជា៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglbM9DH6psSw_kyC5DxYfT0JV-X4j17_cKnbiGc7wRrZ-cuG2ZFvnL-oSaTX5FfsYYdJ8jCdTXgPxQxCPcByl1xMMVQFS73u0U_hy2fFQcVqTAgZUN8WPBngCtOs7w5KfWTpC8hCu1NcZ4vQ1qXxlfTFXOq4-ODeO6fwrDYQKrY6OmrySzugSJgQGTfHIx/s1100/image_2024-12-06_09-17-58%20(2).png
ពន្លត់ភ្លើង បិទអំពូល បិទវាំងនន បិទទូរស័ព្ទ ទូរទស្សន៍… កុំទុកឱ្យមានសល់ពន្លឺនៅក្នុងបន្ទប់គេងឱ្យសោះ និយាយរួមទៅ គឺអ្នកត្រូវគេងក្នុងទីងងឹតឈឹងតែម្តង ដែលការគេងបែបនេះនឹងធ្វើឱ្យអ្នកឆាប់ងងុយគេង និងគេងលក់យ៉ាងលឿនបំផុត។ ក្រៅពីការឆាប់ងងុយគេង និងគេងលក់លឿន ស្កប់ស្កល់ លោកអ្នកក៏នឹងទទួលបានអត្ថប្រយោជន៍មិននឹកស្មានដល់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7dvNTSn5mvbAmSbfVygUv7P0Pb6veeM_rPh-PPrKC-Xho_gfABl8KtanIzeBcHOFtQqkywsI6_lCt7DrnJ2fQ5GRb-5vm3II-cHxzACIYmO850syXRQRorWTjpUQk_oTkOOdIDkk3V3XZhMWBxtujs_kMoSeKSkiaM8X4wuF9IXHVKaA1KJKU4fvu-hf8/s1200/image_2024-12-06_09-17-58.png

ការគេងក្នុងទីងងឹតគ្មានពន្លឺទាល់តែសោះ អាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ជួយរក្សាជាតិស្ករអាំងស៊ូលីនឱ្យនៅនឹងល្អ ការពារជំងឺបេះដូង ធ្វើឱ្យភ្នែកមានសុខភាពល្អ បំបាត់ស្ត្រេស និងភាពតានតឹងយ៉ាងមានប្រសិទ្ធភាពបំផុត។ លើសពីនេះវាក៏បង្កើនការចងចាំ បង្កើនសមត្ថភាពការងារ ជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20JNczYcvboYCM44_97ro5f-0p423qkpjzEcN-fHD7NuByDU76Cr0bCAbnQjoS9Nq16zztW3Q5wdgRKhq0yuAa5z6jnl7Etzc9Va3ajkNeC6Sqote55Ky4czd3e-71f1mFBI7HAQgPjMZzsZQZcSN5vbADFhypGPGIQ9BuoTZTlFxKX2rGYhcZVci04Fn/s1024/image_2024-12-06_09-17-59%20(2).png

ក្រៅពីគេងក្នុងបន្ទប់ងងឹតឈឹងគ្មានពន្លឺទាល់តែសោះ លោកអ្នកក៏អាចអនុវត្តវិធីសាស្ត្រផ្សេងទៀតដែរដើម្បីជួយឱ្យគេងលក់ស្រួលជាងមុនដូចជា៖ ធ្វើសរសៃមុនសម្រាក ការធ្វើសរសៃមុនពេលគេងគឺវាពិតជាល្អខ្លាំងណាស់សម្រាប់រាងកាយ ព្រោះវាអាចជួយឱ្យអ្នកឆាប់ចូលគេង និងគេងលក់បានស្រួល ក៏ដូចជាធ្វើឱ្យអារម្មណ៍អ្នកធូរស្រាលជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNwtP5KfTBIvCQi3_AU1TdJXhS2GRoKVLwolSP3LN_WpudApOwyKy3yudO7rcQ7YsjjY2MdWnPSKS-XvEO1QluBP4jKB2pxVLGDh7FkZVP7eOlbJN94YnuHlg-CRnBxhDU0mV8Fmoj9ea9DNCs1R4BjIixEd5Tj-Mq8ZJE8gCC9WXEpMqIcvV4sDVWhDfB/s1155/image_2024-12-06_09-17-59.png

ទន្ទឹមនឹងនេះការគេងស្រមើស្រមៃថាអ្នកកំពុងស្ថិតនៅពិភពមួយដ៏អស្ចារ្យដែលមានទេសភាពស្រស់ស្អាត ដូចនៅឋានសួគ៌មានទន្លេ ឬសមុទ្រដ៏ស្ងប់ស្ងាត់ សួនផ្កាដ៏ស្រស់បំព្រង និងមានក្លិនក្រអូបជាដើមនោះ ក៏អាចជួយឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងងាយក្នុងការគេងលក់បានយ៉ាងលឿនបំផុត៕

សម្ភារៈអគ្គិសនី៤ប្រភេទស៊ីភ្លើងខ្លាំងបំផុត ហើយអ្នកប្រើប្រាស់ភាគច្រើនពុំបានគិតដល់

0

តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាថ្លៃអគ្គិសនីក្នុង១ខែៗនៅផ្ទះអស់ច្រើន បើទោះជាពុំបានប្រើប្រាស់ភ្លើងច្រើនក្តី? ដោយសារក្នុងផ្ទះរបស់យើងអាចមានសម្ភារៈអគ្គិសនី៤ប្រភេទស៊ីភ្លើងខ្លាំង ។ មនុស្សប្រមាណ៨០% ពុំបានដកឌុយសម្ភារៈទាំងនេះចេញពីកុងតាក់ភ្លើងទេ ពីព្រោះយល់ថា វាគ្មានផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_xrj5l9D98r_FDNDP9Bax7e418CVvccSTKWZESbZ3sjNz-KaB2sDZlcj6ir25TrInM0_rRFwGIYqC2Run5NVpjELT1QvQumbeb5hCxJiE2rFi5WGDnT98LvwQW_H8UQtEQdtwd1-q2Ow88l1owiptElkymfEe2O8ECUPQwF-Zv5arQ-CAJ1VyD1SJL1H/s1450/image_2024-12-06_09-14-33.png

ប៉ុន្តែសម្ភារៈអគ្គិសនី៤ប្រភេទនេះស៊ីភ្លើងខ្លាំងបំផុត បើពុំបានប្រើប្រាស់វា សូមកុំភ្លេចដកឌុយចេញពីកុងតាក់ភ្លើងចេញផង ដើម្បីសន្សំសំចៃការចំណាយ និងជួយឱ្យសម្ភារៈទាំងនេះប្រើប្រាស់បានយូរអង្វែង ។ តើសម្ភារៈអគ្គិសនី៤ប្រភេទស៊ីភ្លើងខ្លាំងបំផុតមានអ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJNRUDoLym2UVNHFjKP51mhiLoUb_Nd4-6on3obNja_7aqrXpFejHIGFX5qKMBzQBKrakd0m76LCn1h0ZQTL8sJEhQ5QmoZn0dBKx4zYeZCl0yEFps_JrReBI7m4NeWb55M53vx6Ln5KI-8WPcfSln4QKFI_QHUjLus69w4Gu4xYJVD7oMx5zMqmOE3G4l/s1344/image_2024-12-06_09-14-40.png

១-ម៉ាស៊ីនត្រជាក់ ៖ មនុស្សភាគច្រើនតែងតែបិទម៉ាស៊ីនត្រជាក់ដោយតេឡេបញ្ជា និងគិតថា វាគ្រប់គ្រាន់ហើយ ប៉ុន្តែការពិត ម៉ាស៊ីនត្រជាក់នៅតែ Stand by ហើយវាស៊ីភ្លើងស្ងាត់ៗ ។ ទម្លាប់បិទដោយតេឡេបែបនេះ មិនត្រឹមតែធ្វើឱ្យខ្ជះខ្ជាយភ្លើងប៉ុណ្ណោះទេ ប៉ុន្តែម៉ាស៊ីនត្រជាក់នឹងឆាប់ខូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuVCfRBXQKP2oaFQPwlUnvq9Qm_ENlZbj2tIUkdEY6M1Ttd3UXRXmUcL4K5Ng62Fgi-5sujpflN0YP-yCxNs4-xNFnxoz_IaeMmRT81uCbl6SD8uTFx1ebg3Fs3nrin7X58yN2M6TawT5i4XOzyqHFQCauvDesbytwzW-uz78JrwzFF1bKBYOeMG6dNLU2/s2560/image_2024-12-06_09-13-19.png

២-ទូរទស្សន៍ និងដុំ ????????-???????? ៖ សម្ភារៈទាំង២នេះនៅតែស៊ីភ្លើងដដែល បើទោះជាបានបិទវាដោយតេឡេបញ្ជាក្តី ជាពិសេស នៅពេលភ្លៀងធ្លាក់ ។ ការទុកឱ្យទូរទស្សន៍នៅ Stand by អាចប្រឈមនឹងភ្លើងឆេះកុងតាក់ភ្លើង និងឆាប់ខូចទូរទស្សន៍ ។ ហេតុនេះ ដើម្បីការពារសុវត្ថិភាព និងសន្សំសំចៃថាមពល ចូរដកឌុយភ្លើងពេលបិទទូរទស្សន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv5ormQ8CzLg_C0lanVYHCrXT8urVg7gFoGV6v3BCZTKC7Gn6ITYBOLgSA_g_35KFm7Q-IUUvOnTSAAPFYTiXptoMzIePWFIFIaWHLuWJ1t_AhMWVJvu9GrVrNDk6G6sevBVYBE7GCPH63xavRFWNFUcoW0v62UU9Q_UOcpT1y9QqFlawQBbuAI_WglQ24/s1435/image_2024-12-06_09-13-20.png

៣-ខ្សែសាកថ្មទូរស័ព្ទ ៖ យើងតែងតែមានទម្លាប់ដោតខ្សែសាកថ្មទូរស័ព្ទជាមួយកុងតាក់ភ្លើងជានិច្ច បើទោះជាសាកថ្មទូរស័ព្ទពេញក្តី ។ ប៉ុន្តែក្នុងខ្សែសាកថ្មទូរស័ព្ទមានចរន្តអគ្គិសនីឆ្លងកាត់ ហើយពេលដោតវាចោលកាន់តែយូរ វានឹងឆាប់ខូច ។ បើទោះជាស៊ីភ្លើងមិនច្រើនក្តី ប៉ុន្តែពេលដោតវាចោលជាមួយកុងតាក់ភ្លើងរយៈពេលយូរ ក៏ជាការខ្ជះខ្ជាយភ្លើងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPnvmJQVXU59UaSQqQvRbENM2uDE-mpE-Y6ecod-mnnz7BhO6YNZ0dQOPYvLMa_VtJG2tyfuJqq00dR99aaxrlE0mqA1h8HcaeeMaqZTxcLA-hH6qxS_66cW1wSGoBg5aT1vdio_lnQBD0XYe15jALnlM2QBS6VXyTS9HIYvm1Rp4HST8AopR-e8ruqgUi/s1000/image_2024-12-06_09-13-21.png

៤-សម្ភារៈអគ្គិសនីក្នុងបន្ទប់ទឹក ៖ ម៉ាស៊ីនផ្លុំសក់ និងម៉ាស៊ីនបោកសម្លៀកបំពាក់ភាគច្រើនត្រូវបានគេដាក់នៅកន្លែងសើមក្នុងបន្ទប់ទឹក និងត្រូវបានទឹកសាចលើ ។ ការពុំដកឌុយសម្ភារៈទាំងនេះចេញពីកុងតាក់ភ្លើង មិនត្រឹមតែធ្វើឱ្យខ្ជះខ្ជាយភ្លើងប៉ុណ្ណោះទេ គឺយើងនឹងប្រឈមជាមួយខ្សែភ្លើងឆក់ ឬភ្លើងឆេះកុងតាក់ បើខ្វះការយកចិត្តទុកដាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKkIZWumpxzw2d0XlGsn6NAhZJAnLmZ0GBGjyaW4-wKlw19hlVXDCR8uXdd0loz-QRvpnjAnL1uHJ58EPBGpX8GCZwgfDug9F_j-lGTX_PKvK4toNoFLEXFfhguUN_ySNp6X9CWAAxvi7Xtq8I7S5pHAb4OC2FTqXTjkXyp4jcUZaC7VggvnDsMvpepytN/s800/image_2024-12-06_09-13-21%20(2).png

ដូច្នេះ ក្រោយពីប្រើប្រាស់ម៉ាស៊ីនផ្លុំសក់រួចហើយ គួរតែដកឌុយចេញពីកុងតាក់ភ្លើង និងទុកវានៅកន្លែងស្ងួតមានខ្យល់ចេញ-ចូល ។ រីឯម៉ាស៊ីនបោកសម្លៀកបំពាក់ ក៏ត្រូវដកឌុយចេញដែរពេលប្រើរួច និងមានគំរបកុងតាក់ភ្លើងការពារសំណើមដើម្បីសុវត្ថិភាពក្រុមគ្រួសារ ៕

ទីក្រុងតូក្យូមានគម្រោងឱ្យពលរដ្ឋធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍

0

ប្រទេសជប៉ុន ៖ អភិបាលក្រុងតូក្យូមានគម្រោងស្នើទៅរដ្ឋសភា ដើម្បីឱ្យមន្ត្រីរាជការក្នុងទីក្រុងនេះធ្វើការត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ដែលជាផ្នែកមួយនៃការព្យាយាមលើកទឹកចិត្តឱ្យពលរដ្ឋមានម៉ោងការងារបត់បែន និងបង្កើនអត្រាកំណើត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs6ulS4Dajh4PPqlVB-CEwM7CjWoil9ygYZTOAfL2RfDtWYDDd83uznPmnygQUxWkgSmljk8xY4RMLcpSzmyirVvuxos2bh_-EpWpE9QuzaYxdQq7WaUJ4Q2auWbzVp_pGnFqSFa8H69qiSLfetwXzAspuS6ZmQmCGH3E7ioapbyPIHGwZ45EeyZmK0OGK/s1940/image_2024-12-06_08-50-21.png

ហេតុនេះ ដើម្បីឱ្យពលរដ្ឋមានតុល្យភាពរវាងការងារ និងជីវិតរស់នៅកាន់តែល្អប្រសើរ លោកស្រី Yuriko Koike អភិបាលក្រុងតូក្យូ នឹងស្នើទៅរដ្ឋសភាដើម្បីឱ្យមន្ត្រីរាជការក្នុងទីក្រុងនេះមានជម្រើសក្នុងការងារ ដោយគ្រោងកាត់បន្ថយពេលវេលាធ្វើការក្នុង១សប្តាហ៍ គិតចាប់ពីខែមេសា ឆ្នាំ២០២៥ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF8mbMwMgFqV8wOR41rddjQjKsQ0vnLUhXqy_v-SgBzz_RsiyoIak0VD5D1-WMi8T0S4VIwNKMEtGyuybcS1clcOC0qbC-a0vq6fMHlY5eOoVoUfQQVpDOTQUxvmUXQs0RUUCETjZa2Wd_-iBSu4Fi1XLVKrYVQq6efxkw_rWzUikQ2PKhmAO_K6rvjyPv/s2000/image_2024-12-06_08-50-22.png

មន្ត្រីទទួលខុសត្រូវផ្នែកបុគ្គលិកក្នុងទីក្រុងតូក្យូ ឱ្យដឹងថា មន្ត្រីរាជការគ្រប់រូប (លើកលែងតែបុគ្គលិកធ្វើការឆ្លាស់គ្នា) អាចឈប់សម្រាកចំនួន៣ថ្ងៃក្នុង១សប្តាហ៍ ប៉ុន្តែពួកគេត្រូវបំពេញការងារឱ្យបាន១៥៥ម៉ោងក្នុង១ខែ ។ រីឯអ្នកត្រូវថែទាំកូននៅផ្ទះ នឹងអាចធ្វើការងារតាមម៉ោងបត់បែនបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxf222USvFNxHodmlNBb0j76Q6E5zQxDX3Fq2P4gc6Er2vnTEeGd36CuaKL3lZoJrPpW_-7rYfpoZLJT7ugv5L1WkJMP34T-_ogivokiPNMpLIl1JfBN49QcEm1kfon_jpCeiEr9cwIYzKkoyhHhyBJ4jMelyX0X1CCS8oxsf5QhTjn-Gxia72yOqG94DG/s1500/image_2024-12-06_08-50-24%20(2).png

កន្លងមក ជប៉ុនពុំបានអនុវត្តគោលការណ៍ធ្វើការចំនួន៤ថ្ងៃក្នុង១សប្តាហ៍ទេ ប៉ុន្តែអាជ្ញាធរក្នុងតំបន់ក៏ចាប់ផ្តើមចាប់អារម្មណ៍នឹងការកាត់បន្ថយម៉ោងធ្វើការ ដើម្បីឱ្យអ្នកមានកូន មានពេលវេលាថែទាំកូនច្រើនជាងមុន ។ ប្រទេសអភិវឌ្ឍជាច្រើនក៏ប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះដែរ ប៉ុន្តែជប៉ុនប្រឈមខ្លាំងជាងគេ គឺពលរដ្ឋជប៉ុនបានធ្លាក់ចុះអស់រយៈពេល១៥ឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbNU9A3NNoc8cUACVMdAjC24AUxjmdDrB8Ls-KFXQlBLit4bBCFmnEp-kYn6HExtdQriMBG5syqEh2gB3NXz2ZB7CB9Q9_Df_zxj-YSy2zGkEa-HxlL_FzFKqhR5bmh-b2LKZyf4F9I3-viE55YTojgIs_r_BIXU3MWVzn-DTJxWR-XIyxp_UwC5YqejiG/s1200/image_2024-12-06_08-50-24.png
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ថ្លែងថា អត្រាកំណើតនៅជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលត្រូវតែចាត់វិធានការបន្ទាន់ដើម្បីគាំទ្រឱ្យពលរដ្ឋមានម៉ោងធ្វើការកាន់តែបត់បែន និងបង្កើនអត្រាកំណើត ។ បច្ចុប្បន្ន បើទោះជាពលរដ្ឋមានការងារធ្វើក្តី ប៉ុន្តែពួកគេត្រូវទទួលបន្ទុកការងារផ្ទះផងដែរ ដូចជា ៖ ថែទាំកូន និងសាច់ញាតិ ដែលវាជាកត្តាធ្វើឱ្យពលរដ្ឋមានកូនតិចជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbccZ3TbtIQ401s8N_43yYblKz69dIUl8PRrBhRSxikcDZGGEnCsh5bZvKx_u4zToXR5TmrXf_mCf5L36TQmeHWBaidCVob4hdnOX3GEDncpefKqcWiHUH9yNsObv1DsBdWhrlJKKyOKeKnXZWRPYlIyk3YQgYmUY2_20uOekbBUKoYTwleZh-8sbeVmw5/s1000/image_2024-12-06_08-50-25.png
ក្រៅពីនេះ ជប៉ុនបានជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសមានពលរដ្ឋអាយុច្រើនជាងគេលើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ហើយដោយសារជប៉ុនមានច្បាប់អន្តោប្រវេសន៍តឹងរ៉ឹង ទើបធ្វើឱ្យជប៉ុនមានបញ្ហាខ្វះខាតកម្លាំងពលកម្មកាន់តែខ្លាំង ៕

អារ៉ាប៊ីសាអូឌីតគ្រោងដាំដើមឈើ ១០ ពាន់លានដើម ឬប្រមាណជាង ២០០ ពាន់លានដុល្លារអាមេរិក ដើម្បីប្រែក្លាយវាលខ្សាច់ទៅជាឧទ្យានបៃតង

0

អារ៉ាប៊ីសាអូឌីត៖ ប្រទេសអារ៉ាប៊ីសាអូឌីតមានបំណងប្រែក្លាយវាលខ្សាច់ទៅជាឧទ្យានអេកូឡូស៊ី ដោយដាំដើមឈើចំនួន ១០ ពាន់លានដើម និងកែលម្អផ្ទៃដីជាង ៧៤ លានហិកតា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ជាការពិតណាស់ អាកាសធាតុប្រែប្រួលខុសធម្មតា បានធ្វើឱ្យប្រទេសជាច្រើនធ្លាក់ក្នុងស្ថានភាពលំបាកកាន់តែខ្លាំងឡើងៗ ដូច្នេះហើយប្រទេសវាលខ្សាច់អារ៉ាប៊ីសាអូឌីតនឹងប្រែក្លាយគម្រោងដ៏មានមហិច្ឆតានេះទៅជាដំណោះស្រាយអាកាសធាតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKUz1577bdvOZH9kMHU6TrPcsYQ40VzExgu6xAFzQ-B13-M8AgQxabelVA2VHS0BRfrdJdN4xB9trmh27yX4Qem_DHwFMhG2_I4KhN-pMxn4r_SeKIsiaeNErfHT5I-U3p1BalScTKkdXyNGBEDtQgExvVmcx_ZNRSAt9C5gH6KVrwCa3JBHe9iCpL8j39/s686/image_2024-12-06_08-31-31%20(2).png

លោក Himanshu Mishra អ្នកជំនាញផ្នែកវិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្មនៅសាកលវិទ្យាល័យ King Abdullah University of Science and Technology (KAUST) បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតានោះ ការគ្រប់គ្រងដីធ្លី និងធនធានទឹកប្រកបដោយប្រសិទ្ធភាពគឺចាំបាច់ណាស់។ បច្ចុប្បន្នក្រុមស្រាវជ្រាវរបស់លោកបានបង្កើតផលិតផលដែលអាចបំប្លែងវាលខ្សាច់របស់ប្រទេសទៅជាដីមានជីជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiAayQO6xk3yQ9x31snL08IcGVhw440xhpVVYvn7cqnaID75244wFZBefy7phFu3NgjPIKkrUf5z6efAppe6I40L_g9nfBZE0V55fYiszdXwZDYfAkub6AMtOZGEi8rJUdK20Rh2SNFVmf_eDOMhD0z9furnsGrkVrktq_GkA75pR6jTzbKwZLoFAx5Pjp/s1200/image_2024-12-06_08-31-31%20(3).png
ក្នុងនោះជីសរីរាង្គដែលសំបូរទៅដោយកាបូនដែលផលិតពីលាមកមាន់គឺមានច្រើននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលវាមានប្រសិទ្ធភាពជាងជីធម្មតាឆ្ងាយណាស់ អាចជួយឱ្យប្រទេសនេះសម្រេចផែនការប្រែក្លាយវាលខ្សាច់ទៅជាឧទ្យានបៃតងដោយជោគជ័យ។ ដូច្នេះរដ្ឋាភិបាលសង្ឃឹមថា នៅថ្ងៃអនាគតគម្រោងដ៏មានមហិច្ឆតានេះ នឹងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប្រទេសវាលខ្សាច់ក្លាយជាប្រទេសមួយដែលពោរពេញទៅដោយដើមឈើបៃតង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOs92jrKmF9p4Riqq4wzxhC8hXwU7NEEvjszSxrRe2Aid9AKfZZUaquQ74mhOWL_7LFNostZuQotoarG7H-ayiOP6aZBRgNmqPKl9jNqkg5rzC9m8P6up84ngP5nb9Ok_sAbJ_ZL_nkA3ol3N5AqCV8fLkcbs4cvAFUOkn_37-MziWFvgyMB3gETG62NtX/s1200/image_2024-12-06_08-31-31%20(4).png

គួររំលឹកដែរថា បច្ចុប្បន្ននេះអាកាសធាតុគឺមានការប្រែប្រួលឥតឈប់ឈរ បើកាលណាយើងមិនខិតខំដាំដុះរុក្ខជាតិទេ ពិភពលោកអាចនឹងជួបប្រទះនៅមហន្តរាយនៃគ្រោះធម្មជាតិផ្សេងៗដូចជា ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី ផ្ទុះភ្នំភ្នើង ឆេះព្រៃ និងគ្រោះរាំងស្ងួតជាដើម ដែលបណ្តាលឱ្យបរិស្ថានរងការខូចខាត និងសេដ្ឋកិច្ចក្នុងប្រទេសនានាប្រឈមនឹងវិបត្តិធ្ងន់ធ្ងរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn9hU4QsEZuC8CPegaVYPEFk_CWf5FU-tkuvLmXBudc-H5u6MrB1QHWpA-c4A0U-ebMPI-rpLsJQqclJUV4-6Kqi2t2rMh0gZxV4k6nR4A5tgvenXvlO0gElOHxpTBd6klZWcTo9srqofJQFmPkFA9q9a_N0SsikTvp8hNpeEqDbgMGrxhiiZKuwnMmiah/s1270/image_2024-12-06_08-31-31.png

ចុងខែនេះ! ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក

0

យោងតាមការដាក់បង្ហោះរបស់រដ្ឋបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា ខេត្តសៀមរាបកំពុងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ ដែលជាការសហការគ្នារវាងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib1oBFWeMr2sylkQvNPDG-LMCMj0U5htFpLcS6AWtV7vGPzyCqx0ToNqU9kiDrRh0vZvdkv6KfbWYyjDnwgJ1yyMJfCb34VlbvNlmHeQhucvdTGQX8WRcCjUJ_tjiWmkQp9E-zk_X51_52tg_wOB28v8XCN_9NJ5svB29jtscvYof3FAhZo9B4d-M6MFzh/s1280/IMG_8921.JPG
ប្រភពដដែលបានឲ្យដឹងទៀតថា ព្រឹត្តិការណ៍មួយនេះ រៀបចំឡើងក្នុងគោលបំណង ដើមី្បរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរ ដែលបានចារឹកទុកនៅតាមជញ្ជាំងថ្មប្រាសាទពីការបង្ហោះខ្លែងឯក នៅពេលដែលប្រជាកសិករធ្វើការច្រូតកាត់ ប្រមូលភោគផលស្រូវវស្សា ដែលប្រជាជនខ្មែរ តែងតែធ្វើការបង្ហោះខ្មែងគ្រប់ប្រភេទ ក្នុងការទាញយកព្រះពាយ និងរារាំងទឹកភ្លៀង កុំឲ្យធ្លាក់មកនៅពេលធ្វើការប្រមូលផលស្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXfDQdF-4TPKd4vtKPsmtD28MM5coCGMGQcId9HVnOYaEhFYkO5YDDlgLIv_25kSr2bJCOQ7ZBbkLTCZGt4cZHASaI6LGHJDQuVGcGuGQFpRUE5H-HMBd2Yxs1MY8UqeT2qC0pwdA2siyNUHikAPekUT79-s_5uclaKCfoe2yajVerKaSG3QT-wH1OpFwk/s1280/IMG_8926.PNG
តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានឲ្យដឹងអំពីប្រវត្តិនៃការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះ ហើយខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឺតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVuoBPIB7v8WM2Y8r5h_o_JRGQVEf-ZCRJcEhn3osk3oGSpnmRLn42lFUZiPF5nhcaiUi9WW3GNz-vixlm3-rj2aXLc8DoWKfb5UPRBGNELilFZQMofo9YoScCEFePlT9MwU5w3M1G_CD6DMrsSvxW_53STH3uVr74-eqFrX8td-rAmPf-3gLlHK4OY242/s1024/IMG_8927.PNG
លោកបានបន្តទៀតថា ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេងកម្សាន្ត ក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិរដូវ ។ លោកបានលើកផងដែរ អំពីអត្ថន័យ ខ្លឹមសារ នៃខ្លែងឯក ដែលបានផ្តល់នូវ សិទ្ធសេរីភាព និង សុភមង្គលក្នុងគ្រួសារ ដែលបានលំលេចនៅក្នុងរឿងព្រេង (ធនជ័យ និង រឿងកែវណាម៉ាមុខសេះ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJXger5S1T6BOWi48Wvu5u1Y49vJLgIU1JkeveVzruMwszAz3jugKc9lYnmA0zOqvF7tnx2PmfgR01w08cAAieimlqvV1Vk9Daqwc3AgJUoJHXXGdJ_ccu2v3FvzwhqsdfvbQtBD12YFWiXrTeXO9ehwvAbMGyDay2reDJL3711IuykIzIgPULElbIHiSz/s1024/IMG_8929.PNG

លោកបានបញ្ជាក់ទៀតថា ពិធីបង្ហោះខ្លែងឯក និងខ្លែងសេរី នៅខេត្តសៀមរាបនេះ នឹងប្រព្រឹត្តធ្វើនៅអតីតៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ព្រលានយន្តហោះចាស់ ) ដែលមានរយៈពេល៣ថ្ងៃ ដោយមានកម្មវិធីការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និង តុក្តាយក្ស ព្រមទាំងនៅ ពេលរាត្រីមានការសម្តែងសិល្បះ ល្ខោនបាស័ក និង ការតាំងពិព័រណ៌ ការបង្ហាញពីរបៀបធ្វើខ្លែងឯកទៀតផង៕

Zhao Wei កម្រើកលើបណ្តាញសង្គមចិនលើកដំបូងក្នុងរយៈពេល៣ឆ្នាំដោយសារតែមូលហេតុរំជួលចិត្តនេះ

0

តារាសម្តែង Zhao Wei ឬទស្សនិកជនស្គាល់ថា ត្រចៀកកាំ បានបង្ហោះនៅលើបណ្តាញសង្គមចិន Weibo លើកដំបូងក្នុងរយៈពេល៣ឆ្នាំមកបន្ទាប់ពីជាប់ឈ្មោះក្នុងបញ្ជីខ្មៅ។ ហេតុផលដែលតារាស្រីរូបនេះកម្រើកនៅលើបណ្តាញសង្គមដោយសារតែអ្នកស្រី Chiung Yao អ្នកនិពន្ធប្រលោមលោកមនោសញ្ចេតនាចិនដ៏ល្បីល្បាញជាពិសេសសាច់រឿងដើម ព្រះនាងត្រចៀកកាំ ដែលនាងសម្តែងបានទទួលមរណភាពក្នុងជន្មាយុ៨៦ឆ្នាំកាលពីពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6JryffvdSBMNMRWlpG4845zZMs5GH6n8Bqr0SMFnL0zAI0Z95xlXzkvIHllDgjICthqzNKNma7JC03GX1Jp5Rv1i4ongDss2wBj3V-XqPkrRImzDkoz1PDqoNVF2UNM3J_GUBW4FSDyNF1q8AXeu6LJ9BUHOJGTumXy26Ie-Uip4Q1i4Ed70rE5kTqwJ-/s750/image_2024-12-06_08-23-08%20(2).png
បន្ទាប់ពីអ្នកនិពន្ធ Chiung Yao បានទទួលមរណៈភាពកាលពីថ្ងៃទី៤ ខែធ្នូ Zhao Wei បានសរសេរនៅលើ Weibo ជាកំណាព្យចិនក្នុងរាជវង្ស Ming ហើយក៏មានប្រយោគទាក់ទងនឹងប្រលោមលោកដ៏ល្បីល្បាញរបស់របស់អ្នកនិពន្ធរូបនេះផ្ទាល់គឺ Romance of the Three Kingdoms ហើយប្រលោមលោកនេះធ្លាប់ត្រូវបានកែសម្រួលទៅជាខ្សែភាពយន្តមួយផងដែរ។ ការបង្ហោះរបស់ ត្រចៀកកាំ គឺក្នុងន័យសរសើរដល់អ្នកនិពន្ធ Chiung Yao។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTuharC2zKtAKffVk-pRJvfDrsDhDvPAT09DM6NZNp4smXCNGCz25ewYSJO3e7Cy8cHKINHNnUiDw8xR2iRuYAFuPvAYjGSSend2I2dqYtiNN1qOykNk94LYHMhyphenhyphenCoBjYSZFcSOMacUtpjDj5UboFLDRp7ZN_54ZsO_1NwchAD33kCn0Z04SQNOBPMqyyl/s600/image_2024-12-06_08-23-08.png
សកម្មភាពរបស់ Zhao Wei ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ក្រោយការបង្ហោះរយៈពេលមួយម៉ោងទទួលបានមតិយោបល់ជាង១ម៉ឺន។ តារារូបនេះបានអាប់ដេតបណ្តាញសង្គមខ្លួនរបស់នាងជាលើកដំបូងបន្ទាប់ពីលាក់ខ្លួននិងអសកម្មជាងបីឆ្នាំនៅលើ Weibo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmAEs_RGcu4SFR1CLlVc1vvzAt68Xy2XQOBd6wVqkkKGZjcDr0eJCkXa51zsbvEUgunmwRNEKPcn1ltktQrak8TInMIyOu9k7R79bNrYfC5fWaj_qZ4qL8QKQ7sNwncOl0h_rFXCBLXb9KwB6_THtTJ5GUs5y6gyOnodK55O4ZwlT3UJ8j6_cO7P3-yoLo/s990/image_2024-12-05_10-42-09.png

យោងតាម Sina ថា Zhao Wei គឺជាតារាល្បីមួយរូបដែលលេចធ្លោរដោយសារការសម្របតាមខ្សែភាពយន្តនៃប្រលោមលោករបស់អ្នកស្រី Chiung Yao។ តារាស្រីរូបនេះធ្លាប់បាននិយាយថា នាងជាមនុស្សជំនាន់ថ្មីដែលទទួលបានឥទ្ធិពលខ្លាំងពីប្រលោមលោក និងភាពយន្តរបស់អ្នកនិពន្ធរូបនេះ នាងសប្បាយចិត្តដែលអាចដើរជាមួយតួស្រីតាមរយៈពេលវេលាដ៏រ៉ូមែនទិក និងអស្ចារ្យក្នុងជីវិតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi61Keq-fOaVoFkCOA8nrbUBg8izvxyqgYJss-hfo_bTohJF-p84_8uEoc4wQL-nZb5axvbetgHh1ugEGqinL0MsWIWf97bZojMPu_KXznVOsVCRvpZLzW123h3pTRKmf1kRXwApL60SjoyPpp3uOaMyCtRBUrU5v9PcYIt81n5pqTJL83vxnNnj9T-zTMi/s1453/image_2024-12-05_10-42-10.png

អ្នកស្រី Chiung Yao គឺជាអ្នកនិពន្ធរឿងដ៏ល្បីល្បាញជាជនជាតិតៃវ៉ាន់ដែលត្រូវបានប្រារព្ធជា Queen នៃប្រលោមលោកមនោសញ្ចេតនាចិន ជាមួយនឹងសៀវភៅលក់ដាច់បំផុតជាច្រើន។ ស្នាដៃរបស់អ្នកស្រី ត្រូវបានកែសម្រួលទៅជាខ្សែភាពយន្ត រួមទាំងរឿងភាគទូរទស្សន៍ «My Fair Princess» ឬ ព្រះនាងច្រចៀកកាំ ដែលសម្តែងដោយ Zhao Wei និង Ruby Lin ដែលផ្អែកលើប្រលោមលោក «Princess Pearl» ។ អ្នកស្រីក៏បាននិពន្ធទំនុកច្រៀងជាច្រើនបទផងដែរ៕