Home ព័ត៌មានអន្តរជាតិ ថៃឱ្យពលរដ្ឋនៅក្រុងបាងកកជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃ៧ថ្ងៃ ដើម្បីកាត់បន្ថយខ្យល់ពុល

ថៃឱ្យពលរដ្ឋនៅក្រុងបាងកកជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃ៧ថ្ងៃ ដើម្បីកាត់បន្ថយខ្យល់ពុល

51
0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានស្នើទៅក្រសួងដឹកជញ្ជូន អនុញ្ញាតឱ្យពលរដ្ឋរស់នៅទីក្រុងបាងកក ជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយខ្យល់ពុលក្នុងទីក្រុងដែលកំពុងកើនឡើងខ្លាំង ។ រដ្ឋាភិបាលនឹងត្រៀមថវិកា១៤០លានបាត ទុកផ្តល់ឱ្យក្រុមហ៊ុនដឹកជញ្ជូននានាសម្រាប់ការចំណាយរយៈពេល៧ថ្ងៃនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFDg6Xk9AZ6X6up5hiDkvQhg7CitEF5UIKfntpvJSa7Ni4MSvOXrHeESJRkTOzXDQjt1v7jM22JPFlmAWa0rk8DPwVY8y3_a4M4Dt_KHwEdKs8Vsa_exguM6RpbVzkZs27WyygzbPa5Y2gos3kDhwaKILJzPxNz4uxngbtIlxD6PCO4xME7MR87DoL94KR/s1280/photo_2025-01-24_14-05-49.jpg
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក សុរិយៈ ជឹងរុងរឿងកិច ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លើកឡើងថា លោកស្រី ផេថងថាន បានស្នើឱ្យក្រសួងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាខ្យល់ពុលនៅលើបរិយាកាសក្នុងទីក្រុងបាងកក ដោយអនុញ្ញាតឱ្យពលរដ្ឋជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃ៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែមករា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsaeJsRUqaAMRami92aMYScXTDojlrsehFKo5Py-cC0-wOR2El_pLTXoeEbvUorGQQxkdnE8qbJLbQwclqHWIVPJ-5OYu1UK7PLb83K9Acr6-Ys9DjxB2Dwns6V5cbotU65Aa03SabsW_B9aivyY7coGYqJaBojRXHnY3dEazgQawnO08T1rAUeye_6MmF/s1200/photo_2025-01-24_14-05-49%20(2).jpg

ហេតុនេះ លោកក៏បានទំនាក់ទំនងទៅរថភ្លើងអាកាស (BTS) និងក្រុមហ៊ុនផ្លូវល្បឿនលឿន ព្រមទាំងក្រុមហ៊ុនរថភ្លើងអាកាសក្រុងបាងកក (BEM) អំពីវិធានការដោះស្រាយបញ្ហាខ្យល់ពុលរបស់រដ្ឋាភិបាល ។ ក្រុមហ៊ុននានាបានទទួលប្រាក់ចំណូលប៉ុន្មានក្នុងការដឹកជញ្ជូនអ្នកដំណើររយៈពេល៧ថ្ងៃកន្លងមក គឺរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឱ្យវិញតាមចំនួននោះ បើទោះជាមានពលរដ្ឋមកជិះរថភ្លើងអាកាស និងរថយន្តក្រុងហ្វ្រីច្រើនក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDGwabqMSyCSJnOS9a_l2BI_Zj2hFgYoH9BSJ11IUa1_vW_fbpJbsMAbTCVpKQOCS0Sv4D-WHqLNYAHpmQqEFtbwC4BmmqKm5sKW1k5GQjkMhekIgixyQsLYccWol13b_cYe6Y7FWBImt-WDVc-QOI4NRwGi2uKWzXR2nDUI2yX1wmXKmI2UfH5b9jdT0A/s960/photo_2025-01-24_14-05-51%20(2).jpg

រដ្ឋាភិបាលបានត្រៀមថវិកា ចំនួន១៤០លានបាត ទុកផ្តល់ឱ្យក្រុមហ៊ុនដឹកជញ្ជូននានាសម្រាប់ការចំណាយរយៈពេល៧ថ្ងៃនេះ ។ លោកស្រី ផេថងថាន នឹងស្នើទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីអនុម័តថវិកាសំណង ហើយរំពឹងថា រដ្ឋមន្ត្រីគ្រប់រូបនឹងឯកភាពតាមវិធានការរបស់នាយករដ្ឋមន្ត្រី ។ ក្រៅពីនេះ ក្រសួងដឹកជញ្ជូនបានបង្កើតទីតាំងត្រួតពិនិត្យ៨កន្លែង ដើម្បីស្ទាក់ចាប់រថយន្តបញ្ចេញផ្សែងខ្មៅបើកបរក្នុងទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilR4gJrmHIqaWBxIRxr6cWaPjad78mXk752uG1tj8dinjJWs1OyRwl7oBog8qMHRzvdqRm1-2Zn-UOMAELPXqKgyYqXvpFIeJfM47H_6KbWqRZ66qVPewOHnp_JrvzcKpVBExGA5eARq52wJyurU4qJ5BvPtnxKuCxpFttYURRUT67d6NhYZBeVb4zlSPc/s1024/photo_2025-01-24_14-05-51.jpg

លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនជឿជាក់ថា ពលរដ្ឋនឹងមកជិះរថភ្លើងអាកាស និងរថយន្តក្រុងហ្វ្រី ចាប់ពី២០% ទៅ៣០% ។ បើគ្រប់កំណត់រយៈពេល៧ថ្ងៃ ហើយខ្យល់ពុលនៅតែពុំធ្លាក់ចុះ រដ្ឋាភិបាលនឹងវាយតម្លៃឡើងវិញថា តើគួរឱ្យពលរដ្ឋប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈហ្វ្រីបន្តទៀតដែរឬទេ?