នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវ ដើម្បីរៀបចំប្រារព្ធពិធីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា។

ដើម្បីឱ្យការប្រារព្ធពិធីសន្និបាតនេះ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ចៀស រកផ្លូវវៀងក្នុងការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ រយៈពេល២ថ្ងៃ ដោយនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញពេលកម្មវិធីចប់។

គួរបញ្ជាក់ថា ពិធីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbD1mUrr0uth30R_dsHkwnCOkikDa8VKXnWjvq7hFUBVbd4xkYsDyzHoJD17CQg5GiSOnl3Dr_5h_mm1BVV6hJjL9asZmtAzvgWPrINRWGQkY3_QAVWxlgyMCl8DnX9Kxkwo1xqI-uFcDtQ-HmRieuHMsq0mUGpL7-3f26mDQ5oZlwf6ivA7-7fq4qehhyphenhyphen/s1130/image_2025-01-24_13-34-09.png