Home ព័ត៌មានអន្តរជាតិ ពិសេសមែន! ឧបករណ៍ផ្សំគ្រឿងបំពាក់បច្ចេកវិទ្យា AI ជួយឱ្យអាហារមានរសជាតិកាន់តែឆ្ងាញ់

ពិសេសមែន! ឧបករណ៍ផ្សំគ្រឿងបំពាក់បច្ចេកវិទ្យា AI ជួយឱ្យអាហារមានរសជាតិកាន់តែឆ្ងាញ់

24
0

ប្រទេសអ៊ីស្រាអែល ៖ ស្ត្រីមេផ្ទះមួយចំនួនចូលចិត្តចូលផ្ទះបាយចម្អិនម្ហូបអាហារ ប៉ុន្តែមានបញ្ហានៅត្រង់ថា ទោះជាដាក់គ្រឿងផ្សំយ៉ាងណា ប៉ុន្តែអាហារនៅតែពុំឆ្ងាញ់ គឺប្រៃខ្លាំងពេក ឬផ្អែមពេក ប៉ុន្តែពួកនាងអាចនឹងចូលចិត្តប្រើប្រាស់ឧបករណ៍ផ្សំគ្រឿងបំពាក់បច្ចេកវិទ្យា AI ជួយឱ្យអាហារមានរសជាតិកាន់តែឆ្ងាញ់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Glmqeg01-aLVKjlYtIa5zv4g4h7yhMtfubx_6-BwD-u-sdf0hfopgA9QGiamkNRv1jW5YPtti_G_HO5hbGkSzhEgPuruzCBTYFOrR-ShPG34dHg58QAT19vN9ay4HFcoY1cAUdZuEqtqB9ZX1uAB4n-04dk2mHW7ZeXbZasseK1UtUVnnM_t5wDLVi4g/s1200/image_2025-01-25_08-23-06%20(2).png

វាជាឧបករណ៍ផ្សំគ្រឿងដ៏ឆ្លាតវៃ ដែលអាចដាក់គ្រឿងផ្សំឱ្យចូលគ្នាទៅក្នុងអាហារនីមួយៗដើម្បីបង្កើនរសជាតិ និងអាចរៀនសូត្រថា អ្នកប្រើប្រាស់ចូលចិត្តរសជាតិបែបណា ។ ឧបករណ៍ផ្សំគ្រឿងឆ្លាតវៃនេះឈ្មោះ «Spicerr» ផលិតដោយក្រុមហ៊ុននៅប្រទេសអ៊ីស្រាអែល ដែលក្រុមហ៊ុនបានយកឧបករណ៍នេះមកបង្ហាញក្នុងពិព័រណ៍បច្ចេកវិទ្យា «CES 2025» នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក កាលពីដើមខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq2kN0PhjSOyRUxDq3mtqIOh0JYu4jkgl7a9-eLtQxFlyAPDpA1MTI8Q0TgE1D07K6sRIuirvVhPqQehNM97QKKrLHCZO8-rI_VejwS_HqNxQ6s2hD9hm2J-oe79eqGpI3scVhrTGJVZa_L-AnIC69Bou9IMGYlYdZu0IuiLn1WN9AP-mJP_mtQfTw0T89/s1600/image_2025-01-25_08-23-06.png
អ្នកប្រើប្រាស់អាចជ្រើសរើសវិធីចម្អិនម្ហូប និងដាក់គ្រឿងផ្សំផ្សេងៗចូលក្នុងឧបករណ៍ផ្សំគ្រឿង Spicerr ។ បន្ទាប់មក វានឹងគណនាសមាមាត្រសមស្រប និងដាក់គ្រឿងផ្សំក្នុងអាហារដោយស្វ័យប្រវត្តិ ។ ឧបករណ៍ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា AI ដើម្បីរៀនសូត្រពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ក្នុងការដាក់គ្រឿងផ្សំអាហារផ្សេងៗ ។ វាអាចផ្សំគ្រឿងសមល្មមតាមរសជាតិយើងចូលចិត្ត ដូចជា ៖ បង្កើនក្លិនគ្រឿងទេសឱ្យឈ្ងុយ ឬដាក់ស្ករថែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXwof3-NZVwz1H-r0KMc04FgduIneYcC47Cv1Oj0iEuIxRccNgEzGNmOwCzgNpHEHW3kMVXIul4ZIz7yWblffLv6OymVIH2WmrBIKgZLm0twRN-x87Rp8lZP-cwqVXPDgK73UmdlVd91pmocA8PTjFSx7TbKOoN9pmGGarnFQWsKhmYj4Jw47s9lufXpMJ/s972/image_2025-01-25_08-23-07.png

ក្រុមហ៊ុនអះអាងថា ការផលិតឧបករណ៍នេះក្នុងគោលបំណងឱ្យអ្នកចម្អិនអាហារទាំងឡាយទទួលបានបទពិសោធន៍ និងរីករាយ ព្រមទាំងផ្លាស់ប្តូរការផ្សំគ្រឿងអាហារដដែលៗគួរឱ្យធុញទ្រាន់ ក្លាយជាអាហារមានរសជាតិឆ្ងាញ់ជាងមុន ។ លើសពីនេះ វាជួយបង្កើនទំនុកចិត្តដល់ចុងភៅថ្មីផងដែរ ដែលបានប្រើប្រាស់ឧបករណ៍បន្ថែមរសជាតិអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGFM9eJkeQsDlmbA0gLSqGr0RwYxqnrrjkeBwFKKohUv2HSQh-qxUqQKoBG0S-q0a7r20vCcW5XkrRrEjbYMni84AapBmOJ4JOoCzNSwcwL66JdX5IF-kNfSTj1_GjdoMFJouW4OM8ZsDnn3dYqYdzDnZKN0YEIUmhHz463QXaGBZDABXT9af3U7ne_oHp/s1280/photo_2025-01-24_16-22-40.jpg

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែស្រាវជ្រាវពីបច្ចេកវិទ្យាទំនើបសម្រាប់បំពាក់ក្នុងឧបករណ៍ Spicerr ដើម្បីត្រៀមលក់នៅលើទីផ្សារ ប៉ុន្តែក្រុមហ៊ុនពុំបានបញ្ជាក់ពីពេលវេលាលក់ និងតម្លៃជាផ្លូវការទេ ៕