Home ព័ត៌មានអន្តរជាតិ Elon Musk ប្រតិកម្មនឹងការសរសេរក្នុងគេហទំព័រ Wikipedia ពីកាយវិការលោកធ្វើតាមមេដឹកនាំផ្តា.ច់ការ

Elon Musk ប្រតិកម្មនឹងការសរសេរក្នុងគេហទំព័រ Wikipedia ពីកាយវិការលោកធ្វើតាមមេដឹកនាំផ្តា.ច់ការ

55
0

លោក Elon Musk បានប្រតិកម្មជាមួយគេហទំព័រដ៏ល្បីល្បាញ Wikipedia ដែលបានយករូបភាពលោកធ្វើកាយវិការត្រាប់តាមមេដឹកនាំផ្តាច់.ការ អាល្លឺម៉ង់ លោក Adolf Hitler ក្នុងថ្ងៃលោក Donald Trump ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ។ រូបភាពនេះធ្វើឱ្យមហាជនជជែកគ្នាយ៉ាងខ្លាំងពីភាពពុំសមរម្យក្នុងបណ្តាញសង្គម បែរជាគេហទំព័រនេះយកទៅសរសេរក្នុងប្រវត្តិរូបផ្ទាល់ខ្លួនរបស់លោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3rv2bKYpA_W9If3-amDagF-eYe5wI9wXs6kn5fik42uP7IqRQozeM4-1ZgVzWr2Qc4hNfhUZpyeIZ3P7egmbDpUOCqB_szpkgiBe5vOBBvncP2vhJhaycwuCz5SATNXGPI8hnA0O8AdJxI8S8BASt0QQwuVM1qNAX5qByhxY6UztnsR8xzMCJVQYOIzEQ/s1456/image_2025-01-25_08-20-05%20(2).png
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា លោក Elon Musk មានប្រតិកម្មជាមួយលោក Jimmy Wales ជាអ្នកបង្កើតគេហទំព័រ Wikipedia ក្រោយពីគេហទំព័រនេះសរសេរក្នុងប្រវត្តិរូបផ្ទាល់ខ្លួនរបស់លោក Elon Musk ថា កាយវិការរបស់លោក គឺជាការគោរពបែបកងទ័ពណាស៊ី ដែលប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី២ ឬហៅថា (Nazi salute) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR6vpJqQWs55n0FpdrVFO5a9_F3KYKuivoim78dcrHdnyHXVT3OQMRWtTvYKaoVpliOuNJROKSoWFk9LjA8h2kLkrJiwxqui7H9HtgPj-BnZBvCPAkX-k5eJ1Qk7E1Aahfz9HW1Mrhj14peVd3ZggKxXvmvop2eSaGKF4XaPM4JgJzGHs00FdgJBdHOOQQ/s1200/image_2025-01-25_08-20-05%20(3).png
ការសរសេរបែបនេះធ្វើឱ្យលោក Elon Musk ពុំពេញចិត្តយ៉ាងខ្លាំង ហើយលោកបានសរសេរក្នុងបណ្តាញសង្គម X ថា នេះជាទង្វើរបស់គេហទំព័រ Wikipedia ដើម្បីការផ្សព្វផ្សាយពាណិជ្ជកម្ម ។ ក្រៅពីនេះ លោកក៏បានអំពាវនាវឱ្យអ្នកគាំទ្រក្នុងបណ្តាញសង្គម X ឈប់គាំទ្រគេហទំព័រនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiNW9doCm6sS6dpi8WWgx8pu2J1sM3Fb5HHaeDerAkWb3xPiGKVC92iGZCn8lk1w0yNiXxoUN68rjRfvWf06pot069P-mNgkzhN0pV5gpOh51eXe59dqdrp0Ww3JJSL4bggaw-6ZgF5HZivwxaS8QacQ8359UZkOvcmSO2Q9gwGLSFprfXxrDgLXDlz1KF/s980/image_2025-01-25_08-20-05.png

ប៉ុន្តែបញ្ហាពុំបញ្ចប់ត្រឹមនេះទេ ពីព្រោះលោក Jimmy Wales អ្នកបង្កើតគេហទំព័រ Wikipedia បានបញ្ចេញមតិលើការបង្ហោះរបស់លោក Elon Musk ថា លោក Elon Musk ពុំពេញចិត្តនឹងការសរសេររបស់ Wikipedia ដោយសារលោកមានអារម្មណ៍មិនល្អ និងមានគំនិតអគតិចំពោះ Wikipedia តាំងពីលោកព្យាយាមទិញ Wikipedia កាលពីឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHy-XHHHK-bTc89IG4n0euQ0e-NHZz6rA0fUKldE4imxe9P_qii4yIKgvsuW0M-970pLrxBNO9iUWqqT4jrImJFpela_JFvshFy1ZGbJpLEGNIiAybpIJmH6Z2LMfIR6thxKBZcV86zLS8uiUL_TeHSVw9vaVdHg2LSJZ_ayMd3ebf6IRzjiHu3U70jCC1/s1200/image_2025-01-25_08-20-06.png

លោក Jimmy Wales បន្តថា ការសរសេរក្នុង Wikipedia ពុំមែនជាការផ្សព្វផ្សាយពាណិជ្ជកម្មទេ ប៉ុន្តែវាជាការពិត ពីព្រោះលោក Elon Musk ធ្វើកាយវិការតាមមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ រហូតដល់ទៅ២លើក ។ លោកចង់ឱ្យមនុស្សគ្រប់គ្នាបានឃើញ និងយកទៅប្រៀបធៀបចំពោះការវិការគោរពពួកណាស៊ី ។ ហេតុនេះ វាពុំចម្លែកទេ ដែល Wikipedia សរសេរ និងបង្ហោះរូបភាពរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjINfaDtAbpY9SVtDBw6zrFXHQavInJqvybTsLPolSUX-pjwM_x2hWpmWUaWKxY7wxwZdcXcAigRfAa23EDXY3CR6FOyZz6jvxijz2xFpCJxNYRlnaOCV5xMZDVMTAlKCEoG1fZUNU4NE684_aalHyl-oz9NwflPgm5rG5rnW4eUKkEXBnYDhQyEYgABQyJ/s1200/image_2025-01-25_08-20-07.png

កន្លងមក លោក Elon Musk នាយកក្រុមហ៊ុន Tesla និង SpaceX ធ្លាប់ប្រកាសថា លោកនឹងផ្តល់ប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិកឱ្យគេហទំព័រ Wikipedia បើយល់ព្រមផ្លាស់ប្តូរឈ្មោះទៅជា Dikipedia ៕