Home Blog Page 715

គួរដឹងច្បាប់ថ្មី! ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ថ្មី អនុវត្តទោសនៃបទល្មើស ដូចយុវជនពេញវ័យធម្មតាៗ ប្រសិនបើពួកគេបានប្រព្រឹត្តបទល្មើសដូចខាងក្រោមនេះ

0

ប្រទេសអូស្ត្រាលី ៖ សារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា ខេត្ត Queensland ប្រទេសអូស្ត្រាលី បានអនុម័តច្បាប់ថ្មីផ្តន្ទាទោ.ស យុវជនដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដូចជា ៖ អំពើឃា.តកម្ម និងការបំផ្លាញរាងកាយអ្នកដទៃ គឺត្រូវតែទទួលទោ.ស ស្មើគ្នាដូចពលរដ្ឋទូទៅដែរ បើទោះជាពួកគេមានអាយុក្រោម១០ឆ្នាំក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKbbQ2fRnrY-CsSdR4E_6X1fLbEwtHNuRPUPeISzP9KnSoAkMtf29Xu_LFFSBTPsYFyFUT8PGXPdNUQXa18qMZl1JS9kgOjt6EGxnj6q5tp_phQVEFBE5E5kL7OYSc8IQgRpsMUhRcXANqML1hPmLSvxG4yaAsqrQJP5jYi5TAeA-9zMVOdQqrL6KRHlA8/s505/image_2024-12-14_09-15-34%20(2).png
អាជ្ញាធរខេត្ត Queensland ឱ្យដឹងថា ការបង្កើតច្បាប់ថ្មីនេះឡើងដើម្បីបំពេញតម្រូវការពលរដ្ឋ ដោយសារពលរដ្ឋមើលឃើញថា ខេត្ត Queensland កំពុងតែក្លាយជាកន្លែងប្រព្រឹត្តបទល្មើសរបស់យុវជន ។ ហេតុនេះ ពលរដ្ឋសូមឱ្យមានការផ្តន្ទាទោសយុវជនតាមច្បាប់ដូចពលរដ្ឋទូទៅដែរ នៅពេលយុវជនប្រព្រឹត្តខុស ហើយវាក៏ជាវិធានការកាត់បន្ថយការប្រព្រឹត្តល្មើសរបស់យុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7lHfIfaP28uHktamePGvzLp1KtDHHqalyEpBq1ttBdZst3LYTBXXit_OBnYlSTXPUwrru7c0ZzQVBqw_4qGwQAhAc7XXHsphTkKAlad3dDJr5etm4sHYr2hhax-EtiQlrquB6J2OyXEESkapFJ2quu6149l8iV9TwKlEh6GTIqx_Bqf9ATijSbgZTizFq/s1024/image_2024-12-14_09-15-34%20(3).png

ប៉ុន្តែអ្នកជំនាញមកពីផ្នែកការពារសិទ្ធិកុមារនៅអូស្ត្រាលីពុំយល់ស្របនឹងការអនុម័តច្បាប់ថ្មីនេះទេ ហើយពួកគេនិយាយថា ការដាក់ទោសធ្ងន់ធ្ងរទៅលើយុវជននឹងពុំធ្វើឱ្យពួកគេកាត់បន្ថយការប្រព្រឹត្តបទល្មើសឡើយ ប៉ុន្តែចំនួនការប្រព្រឹត្តល្មើសរបស់យុវជននឹងកាន់តែកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTvGustyuAp8w8Ve2M-2qIs8rYXN-H3DqF8VNUMAwO0w7Z8ZXazd2ZiSoDEWjdvoGuye2QqAAptlpgxtqRoENaZrw45nvElX5wkT170mH5zQO29VUMdmpAjWPaI_z0aQj47v0GMrwGe6u9W6e7kPlTpk69wHSZceZf6IfKfWa3hlEc4ePRUHnE2loJk4G/s1280/image_2024-12-14_09-15-34.png

ចំណែកគណបក្សឈ្នះឆ្នោតនៅខេត្ត Queensland និយាយថា ច្បាប់ថ្មីដែលអូស្ត្រាលីគ្រោងអនុវត្តនេះ គឺបានពិចារណាអំពីសិទ្ធិរបស់ជនរងគ្រោះដែលត្រូវបានរំលាភបំពាន ។ ប៉ុន្តែអ្នកជំនាញច្បាប់ឱ្យដឹងថា ជនល្មើសជាយុវជននឹងពុំសារភាពកំហុសរបស់ខ្លួនទេ ហើយការស្វែងរកការពិតនឹងត្រូវចំណាយពេលយូរ គឺវានឹងគ្មានប្រយោជន៍ដល់ជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi04xWck3E6JukqnEGXbGjoy5is_eEKlYVqyLwBMR4TZMjEVqobziMyYB1t03lZG94Ui05NKSi8DE6gQH6cYOlSP1DZNKTWl24fRPKjTELZQAIQCwpTlsQOGRxOOe73mTLrpi62ovZfkvyrDJoGGp4eIv9L1X5WEYbxOgkllW3kDc7kA4SELJZ6upIghoU4/s640/image_2024-12-14_09-15-35%20(2).png

ស្របពេលពលរដ្ឋនៅខេត្ត Queensland ព្រួយបារម្ភពីការប្រព្រឹត្តបទល្មើសរបស់យុវជនកើនឡើង ភ្នាក់ងារប្រមូលទិន្នន័យរបស់អូស្ត្រាលីឱ្យដឹងថា ការប្រព្រឹត្តបទល្មើសរបស់យុវជននៅខេត្តនេះ បានធ្លាក់ចុះចំនួនពាក់កណ្តាលក្នុងរយៈពេល១៤ឆ្នាំកន្លងមក ។ កាលពីឆ្នាំ២០២២ ការប្រព្រឹត្តបទល្មើសរបស់យុវជនបានធ្លាក់ចុះមកនៅកម្រិតទាបបំផុត ហើយវាមានកម្រិតទាបរហូតមកដល់ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQLe5DMW9XROn-xCl5RXRzYEfFNkeyFdUwHuR041v9JlloQeI3H-FPsYeKXgQQ299xWTX8IqilMh-BmqdUsz-vugbVqMZbR-6_mDXcBCssheDJe48vcPV8rNz8dfwAJUEaSa0P3VlTasOAskqIe2jV6qL5thhFKd-tpWrACdQnrWt2mNo03EJWEe-dANY/s825/image_2024-12-14_09-15-35.png

កន្លងមក ការដាក់ទោសធ្ងន់បំផុតសម្រាប់យុវជនអូស្ត្រាលីដែលបានប្រព្រឹត្តបទល្មើស គឺដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ប៉ុន្តែបើយុវជនប្រព្រឹត្តបទល្មើសព្រៃផ្សៃ គឺនឹងជាប់ពន្ធនាគារអស់មួយជីវិត ៕

រឿងពន្ធដារនៅជប៉ុនគឺពិតជាប្លែកពីគេមែន ដំឡើងពន្ធពលរដ្ឋវ័យចាស់ជំនួសឱ្យពលរដ្ឋវ័យធ្វើការពេញកម្លាំង ដោយសារឈរលើមូលហេតុមួយនេះដែលយើងគ្រប់គ្នាមិនធ្លាប់គិតឃើញ!

0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ជប៉ុនបានក្លាយជាប្រទេសមួយសម្បូរពលរដ្ឋអាយុច្រើនដោយសារអត្រាកំណើតធ្លាក់ចុះខ្លាំង ហើយរដ្ឋាភិបាលជប៉ុនតែងតែជួយឧបត្ថម្ភប្រាក់យ៉ាងច្រើនដល់ពលរដ្ឋចូលនិវត្តន៍ រហូតដល់ខ្វះខាតថវិការដ្ឋ និងមានបញ្ហាសេដ្ឋកិច្ច ។ ហេតុនេះ រដ្ឋាភិបាលសម្រេចថា មិនដំឡើងពន្ធពលរដ្ឋវ័យធ្វើការទេ ប៉ុន្តែនឹងប្រមូលពន្ធពីមនុស្សចាស់ជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg69YNFhhivFOaG4cczyFryx0b2RAthSbXTqfoyHXCnNBdD3enurBtHzpddA1VmlFFoTA9CuFX57-O00bnSivLQ2uhHPb0v7DFxWkyG1io49FPs2h_85nsUbO9KFNEO0xJe3lqRvNKDmdeKxSX8jkJ1atIjnkGewaTVZ3y0HkNRfbYdnKoF095EtA1alnMm/s2048/image_2024-12-14_09-10-42.png
ពលរដ្ឋចូលនិវត្តន៍នៅជប៉ុនភាគច្រើនមានសុខភាពរឹងមាំល្អ ហើយអ្នកអាយុ៦៥ឆ្នាំ ដែលចូលនិវត្តន៍ពីការងាររដ្ឋបានទៅស្វែងរកការងារថ្មីធ្វើបន្តទៀត ។ ហេតុនេះ ពួកគេទទួលបានប្រាក់ចូលនិវត្តន៍ពីរដ្ឋផង និងទទួលបានប្រាក់ខែពីការងារថ្មីដែលកំពុងធ្វើនាពេលបច្ចុប្បន្នផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Piku_0GsRfrbc1GVol5Rm0Yg-gYvEAiGOfVBm5z5MxQWVDVI4TMb2PtIm87v6c-sdZGoaxYacVCwJWR50isz7RABJMc2bATmMg3LziccLCOM8r3nb-rrM46h7Pb2AxG4VCCokveBowM9vCkxBHghPfoYJVdkY4w009o4JK4BeCV2D-YtSJtDd-oyM-SZ/s2000/image_2024-12-14_09-10-44.png

ពលរដ្ឋអាយុច្រើននៅជប៉ុនមានប្រៀបជាងពលរដ្ឋក្នុងវ័យធ្វើការសម្រាប់ការបង់ពន្ធឱ្យរដ្ឋ ពីព្រោះការងាររបស់មនុស្សចាស់ភាគច្រើនជាការងារក្រៅម៉ោង ។ មនុស្សចាស់នឹងទទួលបានប្រាក់ខែពីការងារក្រៅម៉ោងបន្ថែមពីលើប្រាក់ចូលនិវត្តន៍ ហើយត្រូវបានរដ្ឋាភិបាលកាត់បន្ថយពន្ធឱ្យទៀត ដោយសារជាវិធានការជួយពលរដ្ឋចាស់ៗ ។ ប៉ុន្តែការប្រមូលពន្ធនៅជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារចំនួនពលរដ្ឋវ័យធ្វើការធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7499yobmF5wM_bJIFTF_ncpBCSRZDej0rGxg1FnjbMRcJNAOlb79lue0kmDtUkgfrVMLVDRWJlvH9SncaofcQMoawtGJzP_aI9f5J1igXFZdLZAxdi1SspStAwH2jUKV3SQx1CuyOoypqeJA8cun0-1npBlnoMCm6lo5xpcKQKoXjjo-xs6dm7KXhvfP/s2479/image_2024-12-14_09-10-46.png
ហេតុនេះ រដ្ឋាភិបាលជប៉ុនសម្រេចចិត្តថា នឹងប្រមូលពន្ធពីមនុស្សចាស់ដែលនៅមានកម្លាំងធ្វើការ ដូចគ្នានឹងការប្រមូលពន្ធពីពលរដ្ឋក្នុងវ័យធ្វើការដែរ ។ ការប្រមូលពន្ធនឹងផ្តោតលើមនុស្សចាស់ដែលមានការងារធ្វើ និងប្រាក់ខែខ្ពស់ ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើនជួយមនុស្សចាស់កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnRRZmahqOgu8oeCwSSWkH23HsI5TJRAhuBFVOL18WiqOpxodPM8N-zzCOV-nJMpe40bviskWXteo1zA-n5nzJ2HFkkX-Zeup5ntLNwq6QfsAsqDycEsa1Ub43Pwcefdx9tJ5NsdHQGVO0tWdYAP-OjJTOL89nEdCxOUmj_IT8NZHNMP9_RrUaYAvADpN/s2000/image_2024-12-14_09-10-49.png

ពលរដ្ឋអាចជ្រើសរើសចូលនិវត្តន៍ពីការងារ នៅអាយុ៦០ឆ្នាំ ឬ៦៥ឆ្នាំ ប៉ុន្តែអ្នកចូលនិវត្តន៍ត្រូវតែបង់ពន្ធជូនរដ្ឋ មិនខុសគ្នាពីអ្នកមានវ័យធ្វើការ ។ ប្រាក់ចូលនិវត្តន៍ដែលមនុស្សចាស់ទទួលបាន គឺត្រូវតែយកមកបូកបញ្ចូលជាមួយប្រាក់ខែការងារបច្ចុប្បន្ន ដើម្បីសរុបប្រាក់ចំណូលដែលត្រូវបង់ពន្ធជូនរដ្ឋ ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើនជួយមនុស្សចាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVgIFLTfqHEeQGt9JfrDtTaihKRe18VI8LwNUcAre1ToSVUiEMQmYzuyvuSgh3CeBdr0EAgtoji3gm-Wyz3pK0EbBBuqyT48cATMKBt9w9HF8Xdpl_8HrSRlzP3WgVYArqirUNmGSSs7UhHU-rOGSEn3CMwEYIjLd9PrX3aXJoNceOHVI861d_2iQGojAw/s1000/image_2024-12-14_09-10-51.png

វណ្ណថាន ដកខ្លួនចេញពីកម្មវិធីប្រគំតន្រ្តី ខណៈ ធីតា ព្រមដោះលែងក្រោយទទួលបានការណែនាំពី សុវណ្ណ រិទ្ធី

0

តារាចម្រៀង វណ្ណថាន ដែលគ្រោងនឹងមានវត្តមានក្នុងកម្មវិធីប្រគំតន្រ្តីនៅថ្ងៃទី១៤ លើទឹកដីខេត្តព្រះសីហនុ នឹងមិនមានវត្តមាននោះទេ។ នេះបើតាមការបង្ហោះរបស់ផលិតកម្មបារមីនាព្រឹកថ្ងៃទី១៣ ធ្នូ។ ងាកទៅកាន់ ធីតា ដែលចេញមកចោទតារាចម្រៀងរូបនេះចម្លងរោគទៅកាន់នាងហាក់បានបង្ហាញថានឹងព្រមដោះលែងដើម្បីជីវិតមួយនេះក្រោយពីមានការលើកទឹកចិត្តផ្តល់យោបល់ពីលោក សុវណ្ណ រិទ្ធី ដែលធ្លាប់ជួយជ្រោមជ្រែងនាងកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif_G9lJTBSrkxUb3yg67ZMdXakBUuShMMT4mj3bmiONo8vYZhiacd9FDviCZDARPetxKOLpbAx6XECPGQ0lzS2QuLgc88HDN7mj5KHaWXqrcJvOPZtEaZnyuXioV5kzV18JAafZp29n12wvPwYgRgGnhc3iTaox-AOsxV2XpZZhQui-XFxamLxFSn8FQGL/s2048/image_2024-11-19_13-48-57.png
ប្រិយមិត្តជ្រាបមកហើយថាប៉ុន្មានថ្ងៃមកនេះតារាចម្រៀង វណ្ណថាន បានផ្ទុះរឿងអាស្រូវយ៉ាងក្តៅគគុកជាលើកដំបូងក្នុងអាជីពសិល្បៈដែលមាននារីវ័យក្មេងឈ្មោះ ធីតា បានចេញមកចោទតារាចម្រៀងនេះចំៗថាបានចម្លងរោគទៅកាន់នាង។ រឿងអាស្រូវបានផុសឡើងជាបន្តបន្ទាប់ដោយនារីរូបនេះបានចេញមកបង្ហោះម្តងហើយម្តងទៀតពីតារាចម្រៀង វណ្ណថាន ជាមួយនឹងសារឆ្លើយឆ្លងនានាពីទំនាក់ទំនងរបស់ពួកគេដើម្បីបញ្ជាក់ថានាងមិនបានបង្កើតគណនីក្លែងក្លាយបោកប្រាស់ភ្នែកមហាជន។ ចាប់តាំងពីមានការចោទប្រកាន់នេះមកដែលរឿងរសើបបានផ្តើមកាលពីយប់ថ្ងៃទី១០ខែធ្នូ ម្ចាស់បទ កំលោះស្រុកខ្មែរ បានរក្សាភាពស្ងៀមស្ងាត់របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOB-TKmzaDQRwXk2RX4vwt8ItuJHOz1qcwXI0cn2e8gMIdK_GGxgGL9cWcBNSM8_SUIvy000ukqMdMXA4OJEawzxhRkO2uGMvbqdQjkbjsmNyHMv2BlKUOBQVD1ZHJJ7YiYafMAGmQcMDCOyGVXaw4iKH5FIthXinWlLffFGtHatukUxfSUkRVSwzPkoRL/s2048/image_2024-11-19_13-49-11.png
អ្វីដែលជាការកត់សម្គាល់នាព្រឹកថ្ងៃទី១៣ ធ្នូ នេះផលិតកម្មបារមីបានបញ្ជាក់ពីសិល្បករដែលនឹងចូលរួមកម្មវិធីប្រគំតន្ត្រីនៅថ្ងៃទី១៤ ធ្នូ នៅលើទឹកដីខេត្តព្រះសីហនុ ប៉ុន្តែមិនមានវត្តមានរបស់តារាចម្រៀង វណ្ណថាន នោះទេ ខណៈដើមឡើយរូបលោកនឹងត្រូវចូលរួមកម្មវិធីប្រគំតន្រ្តីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis7rXDqlhasbwisx122qX2Lvg0Wzr5Szz347GvW7j1VXjGa5FVCmDbyiHaUO2C2rsytLs1Z5ru3ROszTkm938TVfQDD5Rz3LEJ0B8N77Eks_G-1jipPSSIoTASlJsEPBO1lpBatZDo996bF3K4Bqab6ZsJIZZMQEnmkn4dCHf9FZ5HOS8DUylFQfxrwLkN/s1128/photo_2024-12-13_11-39-41.jpg

ងាកទៅកាន់ ធីតា វិញនៅព្រឹកថ្ងៃទី១៣ ធ្នូ ក៏បានបង្ហោះសារឆ្លើយឆ្លងរបស់នាងជាមួយលោក សុវណ្ណ រិទ្ធី ដែលនាងទទួលបានការលើកទឹកចិត្ត ការផ្តល់យោបល់ផ្សេងៗពីលោក និងបានផ្តល់យោបល់ថា រឿងខ្លះបើបញ្ចប់បានក៏បញ្ចប់ទៅ។ ធីតា បានភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំនឹងចាំវាទុកអស់មួយជីវិតរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ» ដោយបានបន្ថែមក្នុងខម្មិនថា «ខ្ញុំដោះលែងគ្រប់យ៉ាងដើម្បីជីវិតមួយនេះ»៕

ដេត ស្រីនាឌ ថាមូលហេតុធំដែលនាងដកខ្លួនព្រោះម្ចាស់មកុដមានដល់ទៅពីរ

0

ដេត ស្រីនាឌ បានធ្វើឱ្យបណ្តាញសង្គមកក្រើកម្តងទៀតបន្ទាប់ពីចេញមុខបកស្រាយនៅក្នុងកម្មវិធីពីមូលហេតុចម្បងសម្រេចចិត្តដកខ្លួនចេញពីកម្មវិធីប្រកាសពហិកា។ ដេត ស្រីនាឌ ថាការចាកចេញនេះគឺដោយសារតែខ្មែរមិនឱ្យតម្លៃខ្មែរ កម្មវិធីមិនតម្លាភាព ស្តីឱ្យនាងដូចឆ្កែដូចឆ្មា ចំណែកឯមូលហេតុធំបំផុតនោះគឺកម្មវិធី(MPI) មានម្ចាស់មកុដដល់ទៅពីរទាំងការរៀបចំនាងដឹងមុនអស់ហើយឬត្រូវទៅដើម្បីអមឆាក?។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7h_KZVlsmhWJNvHrPI1-IcRiLHXibobTbqxS1etoQZSDT60Pw7VQxSRkVlZQ2yiRl9kGREuVwk4twVTe_8qoI1JoH_V-LRXRyUnk0wrVLjOSXcW8TwQiVhR0F5biCEiyP04XR_p__S-ad8jb_Ws0nrxAzP0E5ThGfJ5wXsiwjnxVOxHVOG88XkV1Ill5/s2048/image_2024-11-30_11-56-04.png
ដេត ស្រីនាឌ អតីតម្ចាស់មកុដ Miss Planet Cambodia 2024 ដែលសម្រេចចិត្តបោះបង់ការប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ បានចូលរួមផ្តល់បទសម្ភាសន៍ជាលើកដំបូងក្នុងកម្មវិធី សខ្មៅ បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាសជុំវិញការពហិការបស់នាងក្នុងកម្មវិធីប្រកួត Miss Planet International 2024 ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQtSRq2PnePKgwJcpyldy45ShRn2UYKRzOg5UebNbXTjouRCl7h1_XWG76VPLmy_Zve53VSkVQ_7lOq-JMi8kWGGTyRALdodei26toZ1386_cq_An6GkdAUzTMBjMOwy-U5rC2PmrDsGtjk4VyC07bYi2kbRXhbqN97t9ZNnsA4gE5aeAvYJQqpQXnh0mR/s2048/image_2024-11-30_11-56-10.png

ក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី១២ ធ្នូ នេះដេត ស្រីនាឌ បាននិយាយថាការចាកចេញបោះបង់របស់នាងគឺដោយសារតែខ្មែរមិនឱ្យតម្លៃខ្មែរ គ្មានតម្លាភាព បេក្ខភាពចូលរួមសម្រាកមិនបានគ្រប់គ្រាន់ ស្តីឱ្យនាងដូចស្តីឱ្យនាងដូចឆ្កែដូចឆ្មានៅចំពោះមុខគេ ចំណែកបវរកញ្ញាផ្សេងគេមិនធ្វើអ្វីសោះក៏នៅតែត្រូវ មិនទទួលបានការស្តីបន្ទោស មានតែឱបក្រសោបគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi44XRa8UonQbxjeWqUBCuthQtpbIr8oHoMUYXJlCZsSgvYS3GIc1zko05gqPuULGjCKnXP_NEkV9PymC9c29mcO1oWugGZH9UfLC3cxWkwXA7TtDo5nujOy8Sk6boPnDKpNL5aoZm_BuheQRhW-20-m2exOdUFZOH2X0FIPpFPf2NCwSTa5jr1EjylpnvT/s2048/image_2024-11-30_11-56-09.png

ស្រីនាឌ បានលើកពីបញ្ហាការថតឈុតតំណាងជាតិនៅលើទឹកដីសៀមរាបដែលមានភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនពេញចិត្តនាងបានសុំថតរូបជាមួយ ប៉ុន្តែធ្វើឱ្យមានការយឺតយ៉ាវត្រូវក្រុមការងារបន្ទោសយ៉ាងខ្លាំង។ បវរកញ្ញារូបនេះថា បើសិនជានាងបដិសេធមិនថតជាមួយទេសចរនៅទីនោះនាងនឹងទទួលបានពាក្យថាបវរកញ្ញាខ្មែរឬកមិនខាន ខណៈដែលគេបានស្តីឱ្យនាងទៅវិញថាជាម្ចាស់ផ្ទះបាត់មុខមិនដែលមកទៀងពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9-xYW_Mo7e54oYeejnMHIolrsUF58PUSqxuCKFZeKNeQANCgR0zuAPGqKDNLDeyS3_MHTYGi-aqTCpJ4QunpTZyaKOeAnYnueTb-Hk-XjsDzvmvIHev1Tc1xBCiHxaty_uPHWSSStEw9QSntsDGEfGwfrAXsJXO3qZKSw89gzqws_Q-vImVMP41MceU2P/s2048/image_2024-11-30_11-56-07.png
ដេត ស្រីនាឌ បានទម្លាយទៀតថា នៅលើលោកនេះមានវិស័យបវរកញ្ញាណាមានអ្នកឈ្នះដល់ទៅពីរ វាជាហេតុផលធំបំផុតដែលធ្វើឱ្យនាងសម្រេចចិត្តដកខ្លួនចេញពីកម្មវិធី នាងនៅធ្វើអ្វីទៀតបើឃើញពីទិដ្ឋភាពអស់ហើយ នៅដើម្បីកំដរឆាកឬយ៉ាងណា?។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJI4BAXPLwVxFmCIRfmtgyPi-NTAQv4jqjEPR2vzX86KZBv9CWx_fFaDM_v4zS0K01rI83itXxS0EmsfbB1eL4KcOYuIB7okJPTkVbc6-GRIVLyibNiKmgk2O1e7iePmZUmt-PLAoELc1hcpnxmHpm15Gl9DCvVqqxv1jSsA4klg4VoCRiusCOCibtTCsS/s2048/image_2024-11-30_11-56-06.png

ស្រីនាឌ ថា នាងដឹងថាការសម្រេចចិត្តបែបនេះ ប្រជាជននឹងខឹងស្អប់នាង តែអ្វីដែលនាងបានលើកឡើងទាំងប៉ុន្មានបើកម្មវិធីសុក្រឹត មានតម្លាភាពគ្នា ទោះបីជាចាញ់ក៏ចាញ់ដោយមោទនភាព តែបើការរៀបចំដឹងមុខអស់ហើយគ្រាន់តែជាការសម្តែងឱ្យល្អមើលនៅលើឆាកតើនាងទៅដើម្បីអីទាំងគេមើលងាយ៕

យ៉ាងគួ២០១៤ ស្ងប់ស្ងាត់ចំពោះមរណ.ភាពរបស់ឪពុកក្មេកកាន់តែស៊ីជម្រៅពីការលែងលះជាមួយសៀវឡុងនី

0

តារាសម្ដែងចិន Chen Xiao យ៉ាងគួ២០១៤ បានរក្សាភាពស្ងៀមស្ងាត់បន្ទាប់ពីការស្លាប់របស់ឪពុកក្មេក ដែលជាឪពុករបស់តារាសម្ដែងតៃវ៉ាន់ Michelle Chen ឬសៀវឡុងនី ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់អំពីបញ្ហាអាពាហ៍ពិពាហ៍ដែលអាចកើតមានរវាងគូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtDR6WVg-pBLwLZ3IesmGa6F72OZDUBe053KgfxksKgzeeZCpd606FsXQUrQce8AAtD_6Jx-HyDmz29D509PMmspxIBzYXScZXCvPDcAH4oIXQSw3nOigMoPNR8-EOE295mqZIi7oYLkL1zDYZPKbO6jrFqC4Vfz-Nd2ex9Y4koUJxQygvd7naOpP1nnkE/s1079/image_2024-09-02_15-22-51%20(2).png

សារព័ត៌មាន The Star បានរាយការណ៍ថា Michelle បានបង្ហាញពីទុក្ខសោករបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី ៧ ខែធ្នូ ដោយបានចែករំលែករូបថតកុមារភាពជាច្រើនជាមួយឪពុករបស់នាងជាមួយនឹងក្តីនឹករម្លឹកនិងក្តីស្រលាញ់។តារាស្រីរូបនេះក៏បានបន្ថែមជាភាសាចិននៅលើ Weibo ថា «កូននឹងនៅតែស្រលាញ់ប៉ា ទោះជាពេលដែលខ្ញុំទៅឋានសួគ៌ថ្ងៃណាមួយក៏ដោយ»។ សាររបស់នាងមានមិត្តភ័ក្តិជាតារាល្បីៗជាច្រើនចូលរួមរំលែកទុក្ខដល់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_u2sWmH_VTs6cG4WSxe2yJ7ev7Cik0oHH3bJyjvGEzefeGJ4TMyPDndm9wG1ZISmOmz_WlvUW5UvyAKzE7SmLtS0TtTfGFdUM-9TRnJkQm0pq2Al6vptd-4Pp2WkrjhNxt-IkOsTvomb4OVGTm_zgH2K90yQ2AzD73Ea1jvlne01Z6abzABzZRmMubdHe/s825/image_2024-09-02_15-22-52%20(2).png

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការអត្ថាធិប្បាយពី Chen Xiao ទេ ហើយលោកមិនបានបង្ហោះអ្វីអំពីការស្លាប់របស់ឪពុកក្មេករបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ វាក៏មានពាក្យចចាមអារ៉ាមថា តារាប្រុសរូបនេះអវត្តមានពីពិធីបុណ្យសពឪពុកក្មេករបស់ខ្លួន។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4q0QsjZrxLiLn6tNVIBlFy0sXZ3nn-tAgSG_6MXudLS_vNJMTa5j81DjWnfrgr9clFepdbcx_v1cWOUPQ91uXfhPijvJWa1euUPwPh8dkzqvHEsjTUgTp0aPgJkSIeX8FdVk4sTprZEUgRd5NZjVxEeKFUMchf3XSbd07-Iz4FA9CtyNxGjJyNAEbcppu/s600/image_2024-09-02_15-22-52.png

Michelle បច្ចុប្បន្នាមានអាយុ ៤១ ឆ្នាំ ចំណែក Chen Xiao មានវ័យ៣៧ ឆ្នាំជាតួអង្គយ៉ាងគួនិងសៀវឡុងនី២០១៤ ដោយអ្នកទាំងពីរបានជួបគ្នាដំបូងក្នុងឆ្នាំ២០១៣ ពេលដែលថតរឿងនេះខណៈ Chen Xiao បានបង្ហើបឱ្យដឹងថាលោកលួចមានចិត្តលើ Michelle ហើយបន្ទាប់មកទៀតលោកតាមចែចង់នាង ។ Chen Xiao បានស្នើសុំ Michelle រៀបការនៅឆ្នាំ ២០១៥ និងបានរៀបការជាមួយគ្នានៅទីក្រុងប៉េកាំង។ កាលពីឆ្នាំ ២០១៦ ហើយមានកូនប្រុសអាយុ ៨ ឆ្នាំម្នាក់ដែលមានរហស្សនាមថា Little Star ។ ចាប់តាំងពីចំណងស្នេហ៍ពួកគេប្រកាសជាសាធារណៈ តារាសម្តែងទាំងពីររូបបានប្រឈមមុខនឹងការរិះគន់ពីអ្នកគាំទ្រដែលគិតថា Michelle ជា «ជម្រើសខុស» របស់ Chen Xiao។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXMfkyBpBqCLuqTYuFhWVKh8voiws-7WTr1FpM7q7xB3V0MldC-znWr-uB2RyZXc_2xOSg2lSRHidqWryYTFJKeXYSqv6uhiD5gHGW3VBv2mzU9cBkFMFzFzKk5vpVL2OgIZAUP194GT_yjYkI6OqRWmos7LwywUSzDL_XOkEKlJFaMoFz2gIAMbIDXLbs/s700/image_2024-12-13_10-08-45.png
ការរំពឹងទុកអំពីការលែងលះដែលអាចកើតមានរបស់ពួកគេក៏បានផ្សព្វផ្សាយអស់រយៈពេលជាច្រើនខែ។ សារព័ត៌មាន Straits Times បានរាយការណ៍ថា គូស្នេហ៍មួយគូនេះ មិនទាន់ឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតបានចង្អុលបង្ហាញថា ពួកគេមិនត្រូវបានគេឃើញជាមួយគ្នាទេ ចាប់តាំងពីខួបកំណើតរបស់ Michelle នៅក្នុងខែឧសភា ឆ្នាំ២០២៣។ លើសពីនេះ ពួកគេមិនបានជូនពរឱ្យគ្នាទៅវិញទៅមកក្នុងថ្ងៃខួបកំណើតដ៏រីករាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅឆ្នាំ ២០២៤ នោះទេ៕

ធ្លាយរូបភាពថតកុនលើទឹកដីខ្មែរស្លៀកក្បិនពាក់ដួន នាយកដ្ឋានសិល្បៈអះអាងថាមិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីខ្មែរទេ

0

ថ្មីៗកន្លងមកនេះមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមពីការថតកុននៅលើទឹកដីខេត្តសៀមរាបមានការស្លៀកពាក់ក្បិននិងពាក់ដួនដែលធ្វើឱ្យមានការរិះគន់ពីសាធារណជន។ ទោះយ៉ាងណានាយកដ្ឋានសិល្បៈភាពយន្តបានចេញសេចក្តីបញ្ជាក់អះអាងថាការថតនេះជាសាច់រឿងភាគច្រើនកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ានិទានពីបុរសចិនម្នាក់ចេញមកអាស៊ីអាគ្នេយ៍ ហើយក៏មិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីជាតិខ្មែរនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrSykHoS_syEDQQxQvp1x-WFKXVum_ekFF-Xaw8C2p-19ySvpnZWg_48Z2ysWbQ_c8Muem_gLVbPpVLCnuNNFTX7tgdf3Ujfk4mvqIW2EHR2e2Hw71tbre9S1f7qQA2u_C4msXsZAHX-SXZHJbe6rn-2ywUUtDNC_7OY1_lyABsY88DweAyTOVIvs9imjj/s1080/image_2024-12-13_13-53-34%20(3).png

នៅថ្ងៃទី១២ ធ្នូ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ បានចេញសេចក្តីបញ្ជាក់អំពីហេតុការណ៍សកម្មភាពថតកុនលើទឹកដីកម្ពុជានៅចំណុចតំបន់កំពង់ភ្លុក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ដែលនាំឱ្យមានមតិរិះគន់នេះ នាយកដ្ឋានសិល្បៈភាពយន្តបានបង្ហាញថាផលិតកម្ម Palm Film Production របស់កម្ពុជា និង Benchmark Production របស់ប្រទេសចិន ទទួលបានសិទ្ធិផលិតភាពយន្តរឿង “និទាននៃព្រៃស្មសាន” ដែលជាភាពយន្តបែបប្រឌិដ្ឋបរិយាយពីបុរស ជនជាតិចិនម្នាក់ធ្វើដំណើរចាកចេញពីប្រទេសចិន មកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើននៃសាច់រឿងគឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQG8j-lESGlzo3JUMwXq8Kj2SEIHyt6yiJBsDsk8pLZSXdeXSzC_hNgyhyphenhyphentl-dK_HjXFzTwr9X5Z9XaJoVSLqkJHosTiKJwDkoejKLQDxdwE8TWh_zH1Y1U6lZSfmCT15S8SF3gRX0pBNLcVLzF3p6FaCp-5PIqFAmeSqzEIfj2e7V2BKuv_p45EDYASs/s719/image_2024-12-13_13-02-33%20(3).png

រូបភាពនៃសកម្មភាពថតភាពយន្ត ដែលរងការរិះគន់ គឺជាឈុតមួយដែលរៀបរាប់អំពីដំណើររបស់ជនជាតិចិននៅតំបន់មួយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុង តំបន់នោះប្រជាជនមីយ៉ាន់ម៉ាស្លៀកពាក់តាមទម្រង់ដែលផលិតករកំពុងរៀបចំថត ហើយផលិតករពុំបាន កែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរជាមួយសម្ភារៈបរទេសនោះទេ។ ជារួមនៅពេលដែលភាពយន្តនេះកាត់ត ដំឡើងរូបភាពសម្រេច នោះទស្សនិកជននឹងមើលឃើញច្បាស់ថាមិនមែនជាសាច់រឿងកើតនៅកម្ពុជាទេ ហើយក៏មិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីជាតិយើងដែរ។ លិខិតដដែលបានបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែពិនិត្យលម្អិតទៅលើសាច់រឿងមុននឹងផ្តល់ជូនផលិតករនូវលិខិត អនុញ្ញាតថត ដើម្បីជៀសវាងផលប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji68Ebo4j7WZnkCzmCVaJ9ps6urMhwzf0lfVc_iXWZjvsvgQ4QiEebdujD3proyPWYUfqvB7ftjxjPvqFYdJfstGgJ8IyO3VCIFG5HRQfiR2lWl1OfrpgeJkEQpSYFNHQn3qm6Pouvx4ER1IMU2LAoNhzuaE20_uurztDWzCOpvvE0iHh-5yvociGVLK2a/s1777/313cc51daf69ef716a1ed27ac5d84565.jpg

ទិន្នផលត្រីប្រហុកឆ្នាំនេះកើនឡើង តែតម្លៃបានត្រឹម១០០០រៀលក្នុងមួយគីឡូ

0

នៅក្នុងអំឡុងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ បានចាប់ផ្ដើមត្រូវប៉ាន់ ស្របពេលទិន្នផលត្រីប្រហុកមានការកើនឡើងជាងឆ្នាំរាល់ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAplZzTb0RMVcFs3pH976RTwvYoilZqeYDHDsSaC4NtWdcITcHrxUZ6N5hHvlBoPiDjqBGpN3c2TyFfg91n-h7rg4IF1Lgo1IOUoQCtJ0oJqDuK0W_0bKXeoAnqGC4_IgnVcCJlN8sbEJhzk9FnJWWNnqtuaCWY-ltHWo7Yusp3eE-XOsval3CChgIbNby/s1600/image_2024-12-13_15-05-40.png
ត្រីឆ្នាំនេះ មានតម្លៃធូរថ្លៃសមរម្យ ដោយមានចាប់ពី៨០០រៀល ដល់១២០០រៀលតាមទំហំត្រី។ ជាមួយនឹងតម្លៃនេះ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកទិញធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគជាលក្ខណៈគ្រួសារ និងសម្រាប់លក់ដូរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEnhwjtZ2nYnpoAwaGyqepvgs5u927a5nVhxXWKkaE53NQ_xJpg164IAz2tHfHHk_b9HgqYnISuzVVo0Msau8jfbyvOym5F2k5cbN6ctUz5u5H_5uF5EO63Qn9LwwIkzXbkl__v4VQZ2UuOUyz9IrxdG4nGo4SECkQuJQ8q3BTFJ73ByH0Hg4mpCmsUuCy/s1600/image_2024-12-13_15-05-41.png
ចំពោះតម្លៃធូរថ្លៃនេះ ប្រជានេសាទមួយចំនួន បានហាក់សម្តែងការសោកស្តាយ ដោយឆ្នាំកន្លងទៅត្រីប្រហុកអាចលក់បានជិតដល់២០០០រៀលក្នុងមួយគីឡូក្រោមឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkbhsgH_vBKooFV8g3SYIU1l9AECorJMrqm6SHXC0VSMKpfq-JKFXhE-3DHFWAbNME0bRmAu8tEVwopY3eOi024SODR6arseAozXfP103clO8MZIfM4zyIdWJaeoqRjzWFc-l_vI7YCzf3X2dAep4EjAgopgWpDOBTpfFMkP89aZTaXDCZ14P960S2o29l/s1600/image_2024-12-13_15-05-45.png
ក្នុងឆ្នាំ២០២៤នេះ ត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប ចូលទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPuwoz04qppBWOMPv1aIv2T6ppY5J2BgCKcmCbAkFQkeomZbAhOz0ZFRnRu64O5pr7W_7C7bylgwhPH-5V_TbV68LTxJ2-oOSjyD4cVIQ3R0mtHV4NMuAAxqb5w1xm9prmq3fbXim0plVH1GNn_4VYAgBwTibWBTg-N9upo-MsTGJ0-CQZHQJIvafZQRG/s1600/image_2024-12-13_15-05-46.png
គួរបញ្ជាក់ថា ប្រហុក ផ្អក ត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើទុកនៅផ្ទះមិនឱ្យដាច់ឡើយ ព្រោះជាម្ហូបប្រចាំគ្រួសារខ្មែរតាំងពីជំនាន់ដូនតាមក៕

 

ខេត្តពោធិ៍សាត់ ទទួលបានគម្រោងអភិវឌ្ឍន៍ចំនួន៣ មានតម្លៃជិត ៤០០ លានដុល្លារ

0

នៅដើមឆ្នាំ២០២៥ខាងមុខនេះ ខេត្តពោធិ៍សាត់ នឹងទទួលបានគម្រោងអភិវឌ្ឍន៍លើប្រព័ន្ធធារាសាស្ត្រកសិកម្មចំនួន៣គម្រោងធំៗ ដែលមានទំហំទឹកប្រាក់ជិត៤០០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNsWGurjdxzQ8Y66WBEf3kZH-KZcOBM0kivcKgsSberGnX1ldlkxDglo44j-JpkoBZ4NqZP-RcGnYo30qPfjEwfS41cy8NHXVV5WWOZqWlTwbacDXfMSQ_CcEM-lGpSoqGK_Ens4Cca1ueCdwGPz8gYbjaq5I-T_tQW7wZg12tusqM1y1c3erPsZBNiqK8/s1280/image_2024-12-13_13-49-40.png

គម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រធំៗទាំង៣នោះមាន៖

ទី១.គម្រោងស្ថាបនាក្បាលហុង នៅក្នុងឃុំវាល ស្រុកកណ្តៀង និងស្តារស្ទឹងស្វាយអាត់ ឋិតក្នុងក្រុងពោធិ៍សាត់ ទំហំទឹកប្រាក់ជាង១០២លានដុល្លារ
ទី២.គម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រអូរតាប៉ោង-តាណៃ នៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ទំហំទឹកប្រាក់ជាង១៥៦លានដុល្លារ
ទី៣.គម្រោងស្ថាបនាទំនប់ស្ទឹងពោធិ៍សាត់២ នៅក្នុងស្រុកភ្នំក្រវ៉ាញ ទំហំទឹកប្រាក់ជិត១០០លានដុល្លារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl13ZbS_TDCzsKVfX8FvR-GYmTCXIB55wNmM8lfQf48ffQEf2R0vcvoWqgIvzszZ2XnzBkd61wGFemBArEAV3Cgq62cT1rJ9zqkfS-6FMEuIJtmnPbxE0asmb8DdSNunQ81D_dGV2FoJF_fpyTDeGx_2RUy9LBR7s_F9R-mM6IM7Agg4Ko4nxeVUe_nsrj/s1280/image_2024-12-13_13-49-41%20(2).png

គម្រោងទាំង៣នេះ នឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៥ខាងមុខនេះ និងត្រូវបញ្ចប់ក្នុងរយៈពេល៥ឆ្នាំក្រោមកម្ចីឥន្ទទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងធនាគារអភិវឌ្ឍន៍អាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjnAkgLHB9kxCWsTkd2yAK70isk6R30BL61qelCe4TiQinTJRqNdZh-YPZQy1H0hyxjwsU2c2i9F_8KLU1rP7dkRs7YmimUjR7oean8XJBXU4n4LKO5oBwj3__xd2gydtBpN03xHeK_rD4nHxAf5Q1IyWyI4ay7ytPW6n1kSNN-oK4a1bLyDJ2apc9g7cX/s1280/image_2024-12-13_13-49-41.png
ក្រោយគម្រោងនេះសាងសង់រួច ពលរដ្ឋនៅខេត្តពោធិ៍សាត់អាចធ្វើស្រូវបានគ្រប់ពេល ដោយមិនបារម្ភពីការខ្វះទឹកស្រោចស្រោបនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ7wnU-3XaFNiUb0jbDGhXN7YQGXjGCaoYGvAClrDZCaeTinnJViJxKZhBL2kH_C3b9k05gHenmg47w7hLq-YGE7ySv2dEpt-ITYAEiensTJXdc14rHNDg6GFcQ1YpLErs7O88-wbq7fKlIUM3FZaXzkc9FOm6enIjjOgO3LkumAE5q3B1_XdiV9bUxjYr/s1280/image_2024-12-13_13-49-42.png

 

ឥទ្ធិពលនាវាចម្បាំង​អាមេរិក​ ដែលនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

0

នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងធ្វើការចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៥ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiASswp2TdeOdfo4D81shasYYg5ALZgdovyoz_BMc4jMjQJPY_bR3ReXKobmSGPbKqT3MJy2xIk9N8qF-N0dbdlQBkIQCLyl60Bdcm6l7jS7m0zzEjpPhfKZ2icHeGau_es8BcD0k4YIKtSaT9XoK4iAyvu9q_fX6GNmKP0C7re-0bAtcf8_J0WLJfgunL4/s2400/image_2024-12-13_15-03-14.png
នាវាចម្បាំងនោះមានឈ្មោះថា USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន១០៣ និងបំពាក់ដោយប្រព័ន្ធមីសុីល SM-6។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBZS8v_8Wq2ZQQX3ADT_CabjSqh96wiWpcB_Qvi8WmFX7fy-kIhroAdycZl9iCY_teJ4Gx7AUQvnX8P_w93mO-J3aMkaKorbYU42EYuK5PjXgEnAHYBwxDYM1dkzzVTzbCLWWvasD7rDQ9d_PB1Nv_7UC7ZeV5JICGVqXiK0d-Dwic8J6azF6APt4lTrEg/s1920/image_2024-12-13_15-03-15%20(2).png
នាវានេះ មានប្រវែង១២៧ម៉ែត្រ ទទឹង២៨ម៉ែត្រ ដែលផ្ទុកបានឧទ្ធម្ភាគចក្រ MH-60R/S Seahawks ២គ្រឿង អមជាមួយនឹងកាំភ្លើងយន្តចំនួន៤បន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiAabhHvd_zN4pw65WJUyU_sG80xE9ffZLd9FqqFMW_Sw6o_ex4gpcnUFSUscnytyNnjLd1KosFeJX7UHLDUeIVrX-izTj77q-WNO-_bQ7qeU5H21oNVq6GeQLoFjtb5jLtvWcoXxGVz7zohlLAOhxeittnANBrhiPGOMrjqqmg8dBzE4GcknI5WxB2k7v/s1000/image_2024-12-13_15-03-16.png
សម្រាប់ការចូលសុំចតនាវានេះ នៅក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព លើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpBg9n-8Sq2FZ2VLBPgSI-Ya_m9ReZf3lDw-tXs2fT2H7Q8u1RagHJeYYkS8KcvuySvF9wM1dVsVz7mlMl9WC7db3ufamSg0fwkEPKVvyeWwIXnXk_4tw5mBhMT5Lj5eHCaCkAfSWgC00q8IXgCRrqvIceEqqXx6gduN8zxIBzuI3eIBgy7sQbaFKNHVXA/s1000/image_2024-12-13_15-03-15.png
គួរបញ្ជាក់ថានេះជាលើកទី១ហើយ ក្នុងរយពេល៨ឆ្នាំចុងក្រោយនេះ ដែលនាវាចម្បាំងអាមេរិកបង្ហាញខ្លួនក្នុងដែនទឹកកម្ពុជា៕

ត្រៀមអាវភ្លៀងទុក! ពីថ្ងៃនេះដល់ថ្ងៃទី១៥ នឹងមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១៥%

0

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹកនឹងឧតុនិយមបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាច មានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី១០%។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៣,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕