នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងធ្វើការចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៥ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
នាវាចម្បាំងនោះមានឈ្មោះថា USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន១០៣ និងបំពាក់ដោយប្រព័ន្ធមីសុីល SM-6។.png)
នាវានេះ មានប្រវែង១២៧ម៉ែត្រ ទទឹង២៨ម៉ែត្រ ដែលផ្ទុកបានឧទ្ធម្ភាគចក្រ MH-60R/S Seahawks ២គ្រឿង អមជាមួយនឹងកាំភ្លើងយន្តចំនួន៤បន្ថែមទៀត។
សម្រាប់ការចូលសុំចតនាវានេះ នៅក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព លើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថានេះជាលើកទី១ហើយ ក្នុងរយពេល៨ឆ្នាំចុងក្រោយនេះ ដែលនាវាចម្បាំងអាមេរិកបង្ហាញខ្លួនក្នុងដែនទឹកកម្ពុជា៕
Home ព័ត៌មានជាតិ







