នៅដើមឆ្នាំ២០២៥ខាងមុខនេះ ខេត្តពោធិ៍សាត់ នឹងទទួលបានគម្រោងអភិវឌ្ឍន៍លើប្រព័ន្ធធារាសាស្ត្រកសិកម្មចំនួន៣គម្រោងធំៗ ដែលមានទំហំទឹកប្រាក់ជិត៤០០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNsWGurjdxzQ8Y66WBEf3kZH-KZcOBM0kivcKgsSberGnX1ldlkxDglo44j-JpkoBZ4NqZP-RcGnYo30qPfjEwfS41cy8NHXVV5WWOZqWlTwbacDXfMSQ_CcEM-lGpSoqGK_Ens4Cca1ueCdwGPz8gYbjaq5I-T_tQW7wZg12tusqM1y1c3erPsZBNiqK8/s1280/image_2024-12-13_13-49-40.png

គម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រធំៗទាំង៣នោះមាន៖

ទី១.គម្រោងស្ថាបនាក្បាលហុង នៅក្នុងឃុំវាល ស្រុកកណ្តៀង និងស្តារស្ទឹងស្វាយអាត់ ឋិតក្នុងក្រុងពោធិ៍សាត់ ទំហំទឹកប្រាក់ជាង១០២លានដុល្លារ
ទី២.គម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រអូរតាប៉ោង-តាណៃ នៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ទំហំទឹកប្រាក់ជាង១៥៦លានដុល្លារ
ទី៣.គម្រោងស្ថាបនាទំនប់ស្ទឹងពោធិ៍សាត់២ នៅក្នុងស្រុកភ្នំក្រវ៉ាញ ទំហំទឹកប្រាក់ជិត១០០លានដុល្លារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl13ZbS_TDCzsKVfX8FvR-GYmTCXIB55wNmM8lfQf48ffQEf2R0vcvoWqgIvzszZ2XnzBkd61wGFemBArEAV3Cgq62cT1rJ9zqkfS-6FMEuIJtmnPbxE0asmb8DdSNunQ81D_dGV2FoJF_fpyTDeGx_2RUy9LBR7s_F9R-mM6IM7Agg4Ko4nxeVUe_nsrj/s1280/image_2024-12-13_13-49-41%20(2).png

គម្រោងទាំង៣នេះ នឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៥ខាងមុខនេះ និងត្រូវបញ្ចប់ក្នុងរយៈពេល៥ឆ្នាំក្រោមកម្ចីឥន្ទទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងធនាគារអភិវឌ្ឍន៍អាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjnAkgLHB9kxCWsTkd2yAK70isk6R30BL61qelCe4TiQinTJRqNdZh-YPZQy1H0hyxjwsU2c2i9F_8KLU1rP7dkRs7YmimUjR7oean8XJBXU4n4LKO5oBwj3__xd2gydtBpN03xHeK_rD4nHxAf5Q1IyWyI4ay7ytPW6n1kSNN-oK4a1bLyDJ2apc9g7cX/s1280/image_2024-12-13_13-49-41.png
ក្រោយគម្រោងនេះសាងសង់រួច ពលរដ្ឋនៅខេត្តពោធិ៍សាត់អាចធ្វើស្រូវបានគ្រប់ពេល ដោយមិនបារម្ភពីការខ្វះទឹកស្រោចស្រោបនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ7wnU-3XaFNiUb0jbDGhXN7YQGXjGCaoYGvAClrDZCaeTinnJViJxKZhBL2kH_C3b9k05gHenmg47w7hLq-YGE7ySv2dEpt-ITYAEiensTJXdc14rHNDg6GFcQ1YpLErs7O88-wbq7fKlIUM3FZaXzkc9FOm6enIjjOgO3LkumAE5q3B1_XdiV9bUxjYr/s1280/image_2024-12-13_13-49-42.png