Home Blog Page 713

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនិងជាឪពុកនាយករដ្ឋមន្ត្រីថៃបានអះអាងថា៖ គ្មានអ្នកណាប្រគល់កោះគុតឱ្យកម្ពុជាទេ វាគឺជាកម្មសិទ្ធិរបស់ថៃ១លានភាគរយ

0

ប្រទេសថៃ ៖ ក្រោយពីពលរដ្ឋថៃមួយចំនួនបានព្យាយាមឱ្យប្រទេសថៃលុបចោលកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ ជាមួយប្រទេសកម្ពុជា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃបានលើកឡើងថា លោកនឹងបញ្ជាក់ទៅសមាជិកគណបក្សភឿថៃ អំពីមូលហេតុនៃការធ្វើកិច្ចព្រមព្រៀងនេះ ក្នុងអំឡុងពេលដែលលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីសម័យនោះ ដើម្បីឱ្យសមាជិកសភាដឹងច្បាស់ថា កោះគុត គឺជាកម្មសិទ្ធិរបស់ថៃ ១លានភាគរយ ។ នេះបើតាមការលើកឡើងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកម្មវិធីមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-LOSC11EJMygh6P7WJ2VX-XaPUNqs85jWrJTxqFtDNv6UZES-yKfox7oZBdaDeEnh4d69stferVzcCE49HRZ-7wYKznj1BVitp78oJge7WK0hMiIVlS-XQpvBYKsBB-ig7nO9Nu6qof9IO53f1YfMLW4cQjhSVHr8XM85RbMBu9muv6flvfASZPTT93on/s2505/image_2024-12-16_08-18-36.png

លោក ថាក់ស៊ីន ថែមទាំងបាននិយាយបន្ថែមទៀតថា សារព័ត៌មានកម្ពុជាខ្លះបានផ្សព្វផ្សាយអំពីកោះគុត ថាមិនមែនជាកម្មសិទ្ធិរបស់ថៃ គឺពុំពិតឡើយ ។ លោកបានបញ្ជាក់បន្ថែមទៀតថា សម័យនេះ វាងាយស្រួលបង្កើតព័ត៌មានក្លែងក្លាយដោយប្រើប្រាស់បច្ចេកវិទ្យា AI ដែលគួរឱ្យបារម្ភ ។ ពេលខ្លះ វាជាព័ត៌មានពិត ហើយពេលខ្លះទៀត ជាព័ត៌មានមិនពិត ចឹងហើយ អ្នកតាមដានព័ត៌មានត្រូវតែស្តាប់ហេតុផល និងខ្លឹមសារឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងវិនិច្ឆ័យ ។ ចំណែក MOU គឺជាកិច្ចព្រមព្រៀងដើម្បីមានការពិភាក្សាពីបញ្ហាដែលពុំទាន់បានឯកភាពគ្នាប៉ុណ្ណោះ វាមិនមែនមានន័យថា កិច្ចព្រមព្រៀងនេះបញ្ចប់ ឬកោះគុត គឺជារបស់កម្ពុជានោះទេ ។ ហេតុនេះ MOU គឺជាការកំណត់ថា តើប្រទេសទាំងពីរ កម្ពុជា ថៃ នឹងពិភាក្សាគ្នាពីរឿងអ្វី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQPBgmLvhyphenhyphenr4h4pZ0fLGlKjTJnQmkTIlFWib_StL8PmdXyljcUXu9aFDoiaY8fAiCpwrazaZIi-8QEXtFxjM9ODbmwOw7EPoj3LANm5xzD_XE0inP33TprCTUe9sOPTrqsMGVdI9W2bmJvJtHI72aFC661WH0ijBhhUDC-8rlY03xprQl0wEv2MzLVRwed/s1920/image_2024-12-16_08-18-40.png

ដោយឡែក លោក ស៊ុនធិ លីមថងគុល អតីតមេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ បានអំពាវនាវឱ្យបើកវេទិកាសាធារណៈស្តាប់មតិយោបល់ពីរឿងកោះគុត ។ រីឯលោក ថាក់ស៊ីន បានបញ្ជាក់ថា វាជាការណែនាំមួយល្អ ប៉ុន្តែត្រូវពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាមុនសិន ថាតើលោកស្រីមានយោបល់ដូចម្តេច? បើទោះជាយ៉ាងណា យើងគួរតែស្តាប់មតិយោបល់ពីគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងកោះគុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKkxk5mxlMakWoEwuYMq4Y6IgthlQNTtJF68HvB1naCDmRnSGOny02FvGs2Q1Hw5IordyyXe969J2DsUat619A2w5bUl7QtxiZD6wwz0f1GOFUl990rsz94C1oQI0CHYiC87q1u-AbfWzkZYNSwpgATfx-nk9fa8H7UqEd_YVDWAmX-8u8pg_c7ZIjRu1k/s1211/image_2024-12-16_08-18-41%20(2).png
បច្ចុប្បន្ន រដ្ឋាភិបាលបានប្តូរទៅជារដ្ឋាភិបាលគណបក្សភឿថៃ គោរពលទ្ធិប្រជាធិបតេយ្យ ហើយពលរដ្ឋមានសិទ្ធិទាមទារអ្វីក៏បាន រដ្ឋាភិបាលរីករាយនឹងស្តាប់យោបល់ពលរដ្ឋ ។ ប៉ុន្តែយើងត្រូវស្តាប់មតិយោបល់ភាគច្រើន ហើយបើយោបល់ភាគច្រើនពុំឯកភាពទេ យើងក៏ត្រូវយល់ស្រប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_mhcM-QtEx_psgy0FxwwFwZBxI9BsBIhRG9tQPOY6f6H13Ab3x262pVU1NCPNdaPBXx82A7PWlxFfYkC1USxgS1k_3-TMkIl5_fgSdjy9WKLj-KHl7IQQB0vO6vWvvzRlf-27oceKasanRrmGbqxSIBOW9q_39MJnr8eAg2NiKt3RXpbtspWCVpObz3j4/s750/image_2024-12-16_08-18-41%20(3).png

លោកបានបន្ថែមថា មនុស្សខ្លះនិយាយថា ថៃប្រគល់កោះគុតឱ្យកម្ពុជា គឺអ្នកនិយាយពុំបានអានខ្លឹមសារទេ ការពិត កោះគុតជារបស់ថៃយូរហើយ និងស្ថិតក្នុងសន្ធិសញ្ញារវាងសៀមជាមួយបារាំង ដែលគ្រប់គ្រងកម្ពុជាសម័យនោះថា កោះគុត ជារបស់ថៃ ហើយកោះកុង ជារបស់កម្ពុជា ។ លោកបានបន្ថែមថា ចូរកុំលើកឡើងពីបញ្ហា MOU ពីព្រោះគ្មានអ្នកណាទៅលក់ជាតិទេ រីឯតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ ក៏ពុំទាន់មានការឯកភាពអ្វីទាំងអស់ ពីព្រោះអ្វីៗច្បាស់លាស់ហើយ ។ មនុស្សខ្លះទៀតថា ខ្ញុំមានទំនាក់ទំនងជាមួយកម្ពុជា ខ្ញុំសូមបញ្ជាក់ថា យើងជាមិត្តភក្តិល្អនឹងគ្នា មិនមែនមានន័យថា ការរាប់អានគ្នាជាមិត្តភក្តិ ស្រាប់តែប្រគល់ទឹកដីឱ្យគេនោះទេ បែបនេះហៅថាគឺជា «សត្វក្របី» ។ នេះបើតាមការលើកឡើងរបស់លោក ថាក់ស៊ីន ក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៤នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-1LTFjWNVMor1UQjPX3V1xMye0l4unIWF6NXip1mpkON1cXdUGGmJu-crXdIFjMBbz04C91UQ28bM6tyFgO6rvC1mUO3waTGCkbhGrPIR9V-kt1cX07IrIANJrmkzrD8IGbetzwWrXGRPyxtg4c_yC4YDm4wWaDCjbCI1jwxiZtAELuiQGvUZBUPZ32S6/s1500/image_2024-12-16_08-18-41.png

សូមរំលឹកផងដែរថា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ធ្លាប់បានថ្លែងថា កោះកុត គឺជារបស់ថៃ ហើយថៃនឹងពុំព្រមបាត់បង់កោះនេះទេ។ លោកស្រីនឹងគិតពីផលប្រយោជន៍ជាតិជាធំ សូមពលរដ្ឋឈប់បារម្ភពីការបាត់បង់កោះកុត ទៀតទៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXpDpsUqMp9pxIhjxf_zQsF77tD-ZehEk0BxswD6Y6z8kcZkzIagBOn7-Arf6LeCj1RlWlxGjQyScYykSB97_DPChFuNCSAIGCd5wandEZd9wWGTDvxsC2BfxG4OGeqSRHyALsI5fh62JbfWiZdtw-1DrtNT-wEqqpPGfo_YH3KdOG8AuDALmkCdf3U2Lt/s3000/image_2024-12-16_08-18-42.png
លោកស្រីថ្លែងថា ៖ «កោះកុត ជារបស់ថៃយូរហើយ កម្ពុជាក៏បានដឹងដែរថា កោះកុតជារបស់ថៃតាមសន្ធិសញ្ញាបារាំង ។ រដ្ឋាភិបាលថៃនឹងពុំព្រមបាត់បង់កោះនេះទេ យើងពុំធ្លាប់មានបញ្ហាជាមួយកម្ពុជា ប៉ុន្តែពលរដ្ឋថៃយល់ខុស ។ ការចុះកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ រវាងថៃ និងកម្ពុជានៅតែដំណើរការ គ្មានការលុបចោលទេ បើលុបចោលត្រូវមានការយល់ព្រមពីប្រទេសទាំងពីរ ហើយបើថៃលុបចោលនឹងត្រូវកម្ពុជាប្តឹងមិនខាន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXJQMz9rsYqR0j-XmWVXRoSIqoYC777owUoJcmLTBUSYbHmSvcViqCa1hnzqCSDBq-rvmL2S6I_dNz1dwBFcg0EZ6GjPdne1eyK9dsozZQsDcb69L2XxuWInJzMEKKA9rPwZQNsoPtNoAEh419E7ZKE6RYTjqS-xa5hPTMd0ycTFcigk-kwtrgWYg8CjDF/s1024/image_2024-12-16_08-18-44%20(3).png
សូមពលរដ្ឋកុំយករឿងនយោបាយមកលាយឡំនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ និងកម្ពុជា ។ រីឯបញ្ហាថាមពលក្រោមសមុទ្រ ថៃនឹងសិក្សាលម្អិតពីការបែងចែកគ្នាជាមុន ដើម្បីឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍យ៉ាងយុត្តិធម៌ ។ ខ្ញុំជាពលរដ្ឋថៃ១០០% ខ្ញុំគិតពីប្រយោជន៍ជាតិ និងពលរដ្ឋជាធំ រដ្ឋាភិបាលនឹងរក្សាទឹកដីមិនឱ្យបាត់បង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVtetyheAORLUBCPOaPqehkDpgPZay4osH5hQgJHsbhHPhm7qn80PMm1EG2CvqHjLd4-H-bL-rf73n-shfTt_5aOWnADNYd9Kf1VYlDgoecTmDrhogEj1GZEvJd3vDc52b_xAOa0T-eD5gWaaK8PeIyqx-OpR178RPlOlY3j0ibHRkkM5Ka3x70DT7-tMk/s1050/image_2024-12-16_08-18-44%20(2).png

សូមរំលឹកថា បើយោងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បារាំងបានកំណត់ថា ៖ កម្ពុជាទទួលបានដីមួយផ្នែកធំនៃកោះនេះ ឬស្មើនឹង ២/៣ នៃកោះគុតទាំងមូល រីឯភាគីថៃទទួលបានដី ១/៣ នៃកោះ ។ សូមរំលឹកថា ប្រទេសថៃធ្លាប់មានបទពិសោធន៍ចាញ់ក្ដីជាមួយកម្ពុជាម្ដងរួចមកហើយ រឿងប្រាសាទព្រះវិហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY0T9kqgCmJ1VIMk7Ut0B_Hon8SEg7y76nSttHtqrUheWcJQoIqBTx6AI9QiDeKVbt46GZOMyVL9mMc3F6I0vgIfVSXwGFYDr0J9sZya34JNI_Uyq3WIuOEUEx6jcxt8HTEV7WP9ZP-63hJNRPbVsB-26ljHNk9kMHCPAfIfaqzKr0P9jMS_GtkCuq8DiF/s634/image_2024-12-16_08-18-44.png

សារព័ត៌មាន KBN NEWS សូមបញ្ជាក់ថា រាល់ព័ត៌មានទាំងអស់ដែលបានលើកឡើងយកមកផ្សាយទាំងអស់ខាងលើនេះ គ្រាន់តែជាការបកប្រែក្រៅផ្លូវការពីប្រភពបណ្តាញព័ត៌មានថៃ និងការលើកឡើងអះអាងពីភាគីថៃតែម្ខាងប៉ុណ្ណោះ ។ ព័ត៌មានលម្អិតពេញលេញគ្រប់ជ្រុងជ្រោយ KBN NEWS នឹងផ្សាយជូនមហាជនបន្ថែមទៀត នៅពេលដែលទទួលបានការបកស្រាយពីប្រភពថ្មីបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ៕

អស្ចារ្យណាស់! ប្រេនកូនខ្មែរចំនួន ១០ បង្ហាញភាពលេចធ្លោនៅ Times Square សហរដ្ឋអាមេរិក

0

វត្តមានកូនខ្មែរទាំង ១០ ដួង ដែលសុទ្ធសឹងតែមានប្រេនផ្ទាល់ខ្លួនក្នុងស្រុកដ៏ល្បីរន្ទឺរ ដោយកាលពីពេលថ្មីៗនេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោនៅលើផ្លូវពាណិជ្ជកម្មដ៏មមាញឹក Times Square ទីក្រុង New York សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIoYtyEfssWavT9uAdq51O0kJN5PR3qIkd3NXoILPM4h7-dbP36kHBwPA53eMXLITfxalTAP4aAXkaKTV5rp5NWpgrQlRDLHznC70j1UyawYzTl2TZOqZtsVoafs-5CzZ-aekQNmmuQV7k8oW5rHEVq10oK-WoBWfcBEEBaTqdXh4YESokzY71N2CrMT9v/s1280/image_2024-12-14_15-13-14%20(2).png

យោងតាមការដាក់បង្ហោះរបស់ Grab កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា«យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការបង្ហាញមុខ ហាងល្បីៗទាំង ១០ ក្នុងស្រុកដែលមានដូចជា ហឹរ ខនណើរ – Hel Corner, Ta Seth Canteen-អាហារដ្ឋាន តាសេត, Soul Coffee Cambodia, MIXT COFFEE, Mama Wong’s Dumpling & Noodle House, កូនស៊ុប40 , មីគាវ សៀមរាប, ភូមិនំបញ្ចុក (សៀមរាប), មីកូឡា សៀមរាប, និង Dialogue Coffee ទៅកាន់ពិភពលោកដ៏អស្ចារ្យម្តងទៀតនៅក្នុងឆ្នាំនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT324uxqw0RcxXm9Y64dE4ChbGtJMVKS1jf3dO5W2nQtjLRdeiUIfEXdZMJtZ0CnSwIcN_wmwT_6LSZ4IObB2RxlqVjaEq74OpWKzUAXivCGY1h-fLO7gZFDN04AkvuBTF2C2-QCc7e361Yvmj_zgk68hrYdsuCisgvO7Q3OnvSS6j6l-LeXX4NhvQpye-/s1280/image_2024-12-14_15-13-14.png

សូមជម្រាបថា Times Square គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ក្នុងទីក្រុងញូយ៉ក និងជាតំបន់ថ្មើរជើងដ៏មមាញឹកមួយលើពិភពលោកផងដែរ។ នៅទីនោះទទួលបាននូវការពេញនិយមខ្លាំង ព្រោះថាប្រជុំទៅដោយយីហោល្បីៗ ក៏ដូចជាហាងប្រណិតៗនិងមជ្ឈមណ្ឌលកម្សាន្តដ៏សម្បូរបែប។ Times Square គឺមានបំពាក់ទៅដោយបដាឌីជីថល យ៉ាងភ្លឺត្រចាំងត្រចាចពេញផ្លូវតែម្តង ក្នុងការផ្សព្វផ្សាយពីពាណិជ្ជកម្មជាច្រើនលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnI5jQCbEmRboqKuo8d787Mj_nTyBH7q9RTSWZmhd_OpoFYPTGjpWsZqrpblOw7RizNUTZ2CcMCIUAY8sSgza-v1avLYA8CBU5Bw4f37wECeoG2uTLAl822YoaNzWGq9IKbKG28kSPyoF6e2zpPsZQMMasa18Tm4z4lHnROXPXMQyBzj9GV51gcd0XyclE/s1280/image_2024-12-14_15-13-15.png
ដូច្នេះហើយ ចំពោះវត្តមានកូនខ្មែរទាំង ១០ដួងនៅទីនោះ គឺប្រៀបបានជាការបង្ហាញមុខមាត់ប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយពីផលិតផលខ្មែរទៅកាន់ពិភពលោក ជាពិសេសគឺទាក់ទងនឹងរសជាតិ, គុណភាព និងគុណតម្លៃនៃម្ហូបអាហារខ្មែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7apaHCHEQVqVWSCe4b8VkIdSFSzJD7ZGoe3M1mbIGiBLby5iMVMVzzPWHyAwBC5x7yetNqhrzRyPPpbVAFar4Gwid9SvrKg35CYZ4wQeyzsd5XlYaYo_D8ooWu25Ua3-KsfYNhW52Jt_4eeek3lMFsE2QeRmJOxVjzdZGCz8uYV20VZabKkbLRsPfCOF1/s1280/image_2024-12-14_15-13-16.png

តោះនាំគ្នាជួយគាំទ្រផងជិតផុតថ្ងៃហើយ! ចុងសប្តាហ៍នេះ ផ្សារទំនើបអ៊ីអន ៣ មានសម្តែងជូនល្ខោន «រឿងរាមកេរ្តិ៍»

0

ផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលត្រូវបានគេស្គាល់ថា ផ្សារអ៊ីអន៣ តែងតែលើកយកនូវទម្រង់សិល្បៈវប្បធម៌ខ្មែរ មកសម្តែងជូនទស្សនិកទស្សនាជារៀងរាល់សប្តាហ៍មិនដែលខកខានឡើយ។ ហើយសម្រាប់ចុងសប្តាហ៍នេះក៏ដូចគ្នា អ្នករាជធានីភ្នំពេញបើមិនដឹងទៅណា អាចវេចកន្ទេលទៅអង្គុយមើលល្ខោនក្នុងផ្សារទំនើបដ៏មានផាសុខភាពនេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoYpSD_akGNYIRD5QLiwUPLuoN5E1b293X7gIA99-lPONvb8I1mb8vQmb7jN-I7t4kl6dWDhHpPSziXVc_mYodzbpNK5T0tiJGxvRSacEJLmHmUQt3So3J-K39Yu9XF9gutwxwCsSGfcoCVFDZBXJCUA-e5o1fC76mw2TB1T0AOerHclRkVwrQeCARIfQx/s2048/470227744_586004117522543_5426026250664982518_n.jpg
យោងតាមការដាក់បង្ហោះរបស់ផ្សារទំនើបអ៊ីអនម៉លមានជ័យបានគូសបញ្ចាក់កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូនេះថា «ឆ្លៀតក្នុងឱកាសដ៏វិសេសនៃខួបគម្រប់ ២ឆ្នាំ ល្ងាចនេះ ផ្សារទំនើបអ៊ីអនម៉លមានជ័យ នឹងនាំមកជូនផ្ទាំងទស្សនីយភាពការសម្ដែង ល្ខោនស្រមោលស្បែកធំ រឿងរាមកេរ្ដិ៍ ដកស្រង់ត្រង់ឈុត “សុកច្ចា” ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnlYUAHKbSZjFLEP4GkAj7vmTzTFriDN2Pfesaft3mjC7G2eE57p2oGhVvjE0joF1uOjCgjDeDqUjq0bqqObszWxOLlp4GZtANs1yup9UoSa043iQjnNnsqV1FdW6EBMX2x20CTduoLbdsiL6wNx-io9ygGBSKiEm1qeZVuhpWvu9oGrFUPxISdRWrZ1qd/s1200/IMG_9684.JPG
ហើយសម្រាប់នៅថ្ងៃទី ១៥ ខែធ្នូនេះ ពុកម៉ែបងប្អូនអាចអញ្ជើញទៅចូលរួមទស្សនាទម្រង់សិល្បៈខ្មែរមួយបែបទៀត ដែលមានទាំងរបាំលក្ម្សីបុទុម និង របាំព្រៃប្រសិទ្ធ រួមជាមួយនឹងផ្ទាំងទស្សនីយភាពការសម្ដែង ល្ខោនខោល រឿងរាមកេរ្ដិ៍ ដកស្រង់ត្រង់ឈុត “ចំណងស្នេហ៍ ហនុមាន និងនាងមច្ឆា” ដែលសម្ដែងដោយ Royal University of Fine Arts – សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSOuFRoSIFcwsVoZXFPjJzyh5vXBaOB11cfJoYsE3BVQD-fdFGni2p4A7Sv_DrTL83ZsbYPXDkG-I_iDARpnzV64xwmkQtMa10D3jx6f1KNeL_qaGzsbBWbcc1hd04p4-C_nN-FP2krgTG_c2k_yMgjav76N_jmzJXdAZom002aoKVXzlkhC-TGHfYTmmA/s2048/IMG_9686.JPG
ដូច្នេះ សូមអញ្ជើញអ៊ំពូមីងបងប្អូន រីករាយទស្សនាដោយសេរី និងចូលរួមគាំទ្រលើកស្ទួយកេរដំណែលដ៏វិសេសមួយនេះ ឲ្យបានច្រើនកុះករ។ ចំពោះទីតាំងសម្តែងល្ខោនគឺស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនម៉លមានជ័យ នៅវេលាម៉ោង ៥ ល្ងាច នាថ្ងៃទី ១៤និង១៥ ខែធ្នូ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY9X0hhhtGX-omtksweCfTSP6iUYy_g0DshPJYP6wABniqhnGFFbiU8H68q-eZaI-MRCSH1NirbGvTlAS0WA3CiI6uMuUJUu_TpJBnYtvOSXRAntgJFnbTUVZbUmyE_1MrAkQXePmrDeu1wk5Nh4dKxiWDNvOtm17WbQpX6ZY6Rx7DzgAoY0qLAGrZsPff/s2048/IMG_9688.JPG

សូមជម្រាបថា ផ្សារទំនើបអ៊ីអនម៉លមានជ័យ បានបើកដំណើរការសាកល្បងជាផ្លូវការអំឡុងខែធ្នូ ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ៕

តារាសម្ដែងចិនម្នាក់អះអាងថា Cha Eun-woo កំពុងមានទំនាក់ទំនងជាមួយមិត្តភ័ក្ដិរបស់នាង

0

កាលពីថ្ងៃទី១២ ខែធ្នូ តារាសម្តែង Zhao Yingzi ពីមុនត្រូវបានគេស្គាល់ថា Zhao Han Yingzi បានផ្សាយបន្តផ្ទាល់នៅលើវេទិកាមួយហើយបានបង្ហាញពីរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលអំពី Cha Eun-woo ដោយនាងបាននិយាយថាតារាកូរ៉េរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងមិត្តភក្តិម្នាក់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUHb-567eHLQawJjUr3D9p8Ocn8W5v330q1YtrzMquoZEssnREGAuobuSNdBpHSqfSmLS3Fc-_bkjIuXKzGazF6-3TDoUfzA2U_6y4sajYewPIkiS5FPxT2nWCcz7aDCtbHjmPSU-iLd-gfdZEYxnSd63oS1F2eR9ilDXXdqC7e_EiBEZUB4y6g9v3plfY/s1024/image_2024-12-13_16-17-56.png

យោងទៅតាមតារាស្រីរូបនេះ Cha Eun-woo កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមិត្តស្រីរបស់ខ្លួនដោយត្រូវបានគេរាយការណ៍ថាបានផ្ទេរប្រាក់ចំនួន ១០០ លានវ៉ុន (ជិត៧ម៉ឺនដុល្លារ )ដើម្បីឱ្យនាងបាត់ខឹងបន្ទាប់ពីឈ្លោះគ្នា។ លើសពីនេះ មិត្តស្រីរបស់តារាប្រុសរូបនេះត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងមួយដងក្នុងមួយខែ ប៉ុន្តែបានបង្កើនការមកលេងរបស់នាងពីរដងក្នុងមួយខែ ដោយសារតែ Cha Eun-woo មិនអាចទ្រាំនៅឆ្ងាយពីនាងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHnIPGjiGMnftabZEHBo8bwwGjzDUdZBL-Wm8fNkB3mzQJQydBAcW00r9ZPbVDbOiPL7geGVj9PjXMt7fIAwZ845JiEz2fi_sjaMJczZHlSDQEMQ_gY28DB0TTPyAYbT2Y7M0VNPrUqtIgtlEKZrVWs73Ylk5lMsFWeRJVCE9b1jokcuLrwN-FGP0Mt9Ca/s1350/Snapinsta_app_464272978_899419578814526_5574977147804838426_n_1080.jpg

ការ Live របស់ Zhao Yingzi បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមចិនមានភាពចលាចល Hashtag “Cha Eun-woo ណាត់ជួបមិត្តភ័ក្តិ Zhao Yingzi” កំពុងពេញនិយម ទាក់ទាញការចូលមើល និងមតិយ៉ាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើនមានការងឿងឆ្ងល់ចំពោះរឿងនេះ ដោយសារតែខ្វះព័ស្តុតាង ហើយថែមទាំងចោទប្រកាន់ Zhao Yingzi ថាបានប្រើឈ្មោះ Cha Eun-woo ដើម្បីផ្សព្វផ្សាយជាសាធារណៈទាញប្រយោជន៍ផ្ទាល់ខ្លួន។ កាលពីមុន Cha Eun-woo មានពាក្យចចាមអារ៉ាមជាមួយ Rosé សមាជិក BLACKPINK ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR2fYr0aNZhyxJoUGC4MFn60Fb-RpHlhD6eulKbufHmVYKk3UbLLDdDKQk8mFraBnJtT5v6tt9Gn_IN188_ycr4zty3hE910alzsfMPDcu8LzVI3rY2gXL3UVaW0v6O35hOezdX2_AgxHwBKKsb4ZJvBCpqfTyt1ICcd0aaKQgwRQ4ju9AGotkUXXl1oQe/s509/image_2024-12-13_16-17-55%20(2).png
គួរកត់សម្គាល់ផងដែរថា កាលពីពេលថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមពីតារាសម្តែង Kim Soo-hyun ដែលត្រូវបានចោទប្រកាន់ថាបានស្នើសុំឱ្យអ្នកគ្រប់គ្រងរបស់ខ្លួនសុំលេខនារីម្នាក់ ជនជាតិចិននៅក្នុងកម្មវិធីមួយក្នុងខែមិថុនា។ ថ្វីដ្បិតតែ Kim Soo-hyun ពិតជាមានវត្តមាននៅក្នុងមហោស្រពតន្ត្រីក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតបានលើកឡើងថារូបភាពមួយសន្លឹកមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាតារាប្រុសរូបនេះបានចូលទៅជិតនារីរូបនោះឡើយហើយការដែលតារាប្រុសរូបនេះឱនទៅជិតនារីរូបនោះដោយសារតែទីនោះមានសំឡេងខ្លាំងទើបមានការឱនទៅនិយាយបែបនេះ៕

ចិត្ត កញ្ចនា បង្ហាញមុខតំណាងកម្ពុជាជាថ្មីថែមទាំងអាចច្រៀងជាភាសាឡាវបានយ៉ាងល្អគួរឱ្យសរសើរ

0

តារាចម្រៀង ចិត្ត កញ្ចនា បានតំណាងប្រទេសកម្ពុជាជាថ្មីចូលរួមក្នុងកម្មវិធី KOREA MUSIC FESTIVAL 2024 ROUND in Laos ដែលក្នុងនោះមានតារាចម្រៀងល្បីឈ្មោះ BamBam សមាជិក GOT7 ចូលរួមក្នុងកម្មវិធីក្នុងនាមជាពិធីករ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ចិត្ត កញ្ចនា បានច្រៀងបទចម្រៀងជាភាសាខ្មែរ ថែមទាំងច្រៀងលាយជាភាសាឡាវបានយ៉ាងល្អគួរឱ្យសរសើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcp-VNX8Y_xWF3delbOW95ZCl2-9b-W3PVNuezkIMojpEmpF_pDRVKvK4-WWXykItFEvutRSWlkumecb8ARqyqADAYVPl6rBb0ug73XuebQyvT_TUCyAetQk6rqkOepbH7SKqYSJzIkBwb_WkVnDLjAdSQNKbIZq18FcDmD7LAyxyU1UEpafWN0ZEqSmJQ/s1110/image_2024-12-14_09-18-46.png
គេចាំបានថាកាលពីខែសីហា តារាចម្រៀង ចិត្ត កញ្ចានា បានធ្វើឱ្យប្រជាជនខ្មែររួមទាំងប្រជាជនកូរ៉េផងភ្ញាក់ផ្អើលមិនតិចនោះទេនៅមាននាងចូលរួមកម្មវិធីមហោស្រពអន្តរជាតិ Round Festival នៅប្រទេសកូរ៉េមិនត្រឹមតែបកស្រាយបទចម្រៀងជាភាសាជាតិរបស់ខ្លួន តារាចម្រៀងរូបនេះបានច្រៀងលាយទាំងភាសាកូរ៉េថែមទៀតទៅលើបទ «កម្លាំងចិត្ត» ដើម្បីឱ្យប្រជាជនកូរ៉េបានយល់ពីអត្ថន័យបទចម្រៀងរបស់ខ្លួនធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោកងរំពង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiQ3xXTiMZ9CJ_VKR_Q0_1ZorrR3L7OLOFR4DaZkO4tPeFTQavL3oFI7CgD82bfqLsIWwMsWVqdkPlbfdvCmzWZfYCxhb8TAZkQxWMHIJ7syyKwk-dnFIlCgBCZQfdfcQMDD9de11CRc46jFiCLpF1gMTSw0nPVvRJY3rDkzJyACdKBvATURQEJEX3oUIJ/s2048/image_2024-12-14_09-18-47.png

មិនយូរប៉ុន្មាន តារាចម្រៀងរូបនេះបានលេចមុខតំណាងកម្ពុជាជាថ្មីដែលមានការចាក់ផ្សាយនៅលើឆាណែលយូធូប KBS world នៅថ្ងៃទី១៣ ធ្នូ ក្នុងកម្មវិធី KOREA MUSIC FESTIVAL 2024 ROUND in Laos សម្រាប់ខួបលើកទី៣៥នៃទំនាក់ទំនងអាស៊ាន កូរ៉េ ខណៈមានតារាចម្រៀង BamBam សមាជិក GOT7 ធ្វើជាពិធីករកិត្តិយសក្នុងកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-gDb90UHdnM-9Z1Wno9cVGDdn6HgytizYtOrHGBuoDNFzXSr9sNy8XMmLAaJsleetzLdq-WphBLCk1Gm3QOnDdxMyCPVG8b2BGW9ne0KgqQEzPg4ueqKYVIMDDB0IBnbXZzyH_eixcgxOWPWypEUrsd_LXICQa7o6sZMp7bzdiGNlswONZs5hiJsTK1X5/s1800/image_2024-12-14_09-18-48.png

ការចូលរួមជាថ្មីរបស់ កញ្ចនា អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលម្តងទៀតព្រោះតែតារាចម្រៀងរូបនេះបកស្រាយបទចម្រៀងរបស់ខ្លួនមានចំណងជើងថា «It’s Okay» ដោយរូបនាងបានច្រៀងជាភាសាខ្មែរផងនិងលាយជាភាសាឡាវផងដែលធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចនោះទេសម្រាប់ទស្សនិកជនឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQRsxfj9dmoWl5KHIBeILsnjAI8BPBkGiNGRv_5kYl3lcUNRy1SSHRdED1Co0voHkhx0F1rXjpCecZKOR9bomCfP0ZdLEbY6AEQpBBYv81bEtwZ5wfk8zubz5tUtPTIM8a3ia1l6cuHGGdYOIgCF5I6EkbGFDnPNnTjS4ybEfU-YVJRMDlBqu1dtk5Dbko/s1290/image_2024-12-14_09-18-51.png

គួរបញ្ជាក់ផងដែរថា មុននឹងបង្ហាញខ្លួនចូលរួមកម្មវិធីកូរ៉េដែលរៀបចំនៅប្រទេសឡាវ កញ្ចនា និងក្រុមការងាររបស់នាងក៏ទើបតែបានតំណាងប្រទេសកម្ពុជាសម្តែងនៅប្រទេសឥណ្ឌាផងដែរ៕

អ៊ិន លក្ខិណា ខ្លាចការរិះគ.ន់ជាន់ដានចាស់មិនហ៊ានប្រាប់គេថាឈឺអំឡុងពេលប្រកួតនៅវៀតណាម

0

អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីព្រោះតែខ្លាចពាក្យគេរិះគន់ជាន់ដានចាស់ចំពោះបញ្ហាសុខភាពទើបអំឡុងពេលប្រកួតនៅប្រទេសវៀតណាមក្នុងកម្មវិធី Miss Cosmo2024 មិនហ៊ានប្រាប់អ្នកណាថាឈឺទាំងនាងឈឺកើតផ្តាសសាយធំរយៈពេល១០ថ្ងៃ ក្រោកមិនរួចរហូតមានពេលមួយដាច់ចិត្តប្រាប់ខាងអ្នករៀបចំកម្មវិធីទៅព្យាបាលនៅមន្ទីរពេទ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIShmH0kmAXxb3uhiMod_4oA5FDSAbGbOUchuoTeBJ_GC1_3F_mm7qlrqox1YHZgoMGJG6ZD6co299wPo6MLZ0LmQeslkegdL3HZw6u4w_zFbo92yFp9f9Ew4QZYW9FL9XUHjg74SU6B8OrzNKGtouItKt5tqM9Owg2AkWbsc6UKnxlLzFkgG5C8A-G_RL/s2048/image_2024-12-13_15-33-14.png
ថ្មីៗនេះ អ៊ិន លក្ខិណា បានចូលរួមផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី V Talk ដែលបានជជែកពីរឿងរ៉ាវនៅក្នុងការប្រកួតតំណាងប្រទេសកម្ពុជានៅលើទឹកដីវៀតណាម ក្នុងកម្មវិធី Miss Cosmo2024 កាលពីខែតុលា ដែលជាបេក្ខនារីខ្មែរដំបូងចូលរួមការប្រកួតនេះថែមទាំងទទួលបានចំណាត់ថ្នាក់ TOP10 នៅក្នុងការប្រកួតទៀត។ ទន្ទឹមនឹងសមិទ្ធផលសាងមុខមាត់ជូនប្រទេសកម្ពុជាមែនទែនទៅ លក្ខិណា បានជួបប្រទះបញ្ហាសុខភាពអំឡុងពេលប្រកួតប៉ុន្តែមិនហ៊ានហាស្តីអ្វីទាំងអស់ព្រោះតែខ្លាចការរិះគន់ជាន់ដានចាស់កាលពីពេលនាងបានតំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss Supranational 2022 លើទឹកដីប៉ូឡូញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW0Sy2gYSGHx0d3DcTswagYXudg69PtMjuJkoHQ7zpbIsNzDAHA6Hhk7weKYdm8p6KInH4bcZW13KpvX5rwA2105nmRe-RwVY06W73QlAon4JWOoNrq7B7-6sVNqk-JZ0cpXFodFdv3tiqJDRt2204p6f0NcF5Om5I1IbCXtPcUbots_0mIQmJK_HgUVZ8/s1825/image_2024-12-13_15-33-15%20(2).png
នៅក្នុងបទសម្ភាសន៍នេះ លក្ខិណា បាននិយាយថារឿងដែលដក់ជាប់នៅក្នុងចិត្តរបស់នាងមកដល់ឥឡូវគឺបញ្ហាសុខភាពរបស់នាង ទើបពេលខ្លះនាងឈឺមិនហ៊ានប្រាប់នរណាព្រោះពីមុននាងធ្លាប់ទទួលរងខ្លាំងឈឺចឹងមិនស័ក្តិសមជាបវរកញ្ញាតំណាងប្រទេស។ ព្រោះតែខ្លាចការរិះគន់ជាមួយនឹងសម្តីទាំងនេះ លក្ខិណា ថានាងឈឺឡើង១០ថ្ងៃនៅពេលមកពីហាហូយទៅហូជីមិញប្រកួតថ្ងៃផ្តាច់ព្រ័ត្រគឺនាងឈឺខ្លាំងកើតជំងឺផ្តាសាយធំក្តៅខ្លួន តែនាងនៅតែបន្តគ្រប់កម្មវិធី នាងមិនហ៊ានប្រាប់ការងារឡើយសុខចិត្តលេបថ្នាំដែលបានយកទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2PHovEC8euQFQGUQZrf_zTlCnE8_Me5QXKwc3hlHQSq2PUJxdN39sAKj0XZEYsjMQfkNVcDA5OovXF3I2takb8UveD62ylFgWR95zCUgE9YnuQluyk3KDEGi5g9dSkaZ3fbUf0aq-vjuy0yuHc8cceVE6Sc89RikhGEDl4xaD4Dw-5BtvtYLcLOZpFU71/s1740/image_2024-12-13_15-33-15.png
Miss Cosmo Cambodia 2024 ថាស្ថានភាពទ្រុឌទ្រោមខ្លាំងបំផុតគឺនាងងើបលែងរួច ប៉ុន្តែនាងព្យាយាមត្រូវតែធ្វើត្រូវតែទ្រាំ ដោយនាងសឹងតែទៅមុខលែងរួចឈឺខ្លាំងមែនទែនដោយក្រុមការងារជំរុញឱ្យប្រាប់ខាងគេដើម្បីទៅទទួលការព្យាបាលនៅមន្ទីរពេទ្យតែនាងបដិសេធ ខណៈអំឡុងពេលប្រកួតគឺគេងបានតែ២ ៣ម៉ោង ក្រោកតែងខ្លួនហើយនាងមិនដែលទៅយឺតដែលខាងកម្មវិធីតម្រូវនោះទេព្រោះនាងមកតំណាងឱ្យប្រទេសជាតិរបស់ខ្លួន។ លក្ខិណា ថាការឈឺរបស់នាងមានមួយថ្ងៃដែលនាងបានសុំគេទៅពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsf4rwbnAn50UB4k6aVuQRCtRQDKFpx050suUcO0uiAjLQLd3igUK2q01lq00XtyaSZzoiiMkYDtTHwu8wufjSpXjq0mGGRQm0LxQZZ5y5A7-g0w3mcFl-zVxBl8LBbaLHEi9SufsZ_UgvxiZK-cv1qNboGmdFu6OEzWzg2gjL4tsP37ZVFCG5pIQEglU/s2048/image_2024-12-13_15-33-16.png

លាក់បាំងពីអ្នកផ្ទះពីក្រុមការងារមិនហ៊ានប្រាប់ថាឈឺមានបញ្ហាសុខភាពពេលទៅប្រកួត អ៊ិន លក្ខិណា ថាវាកើតចេញពីក្តីស្រលាញ់របស់នាង មិនបានអ្វីច្រើនប៉ុន្តែដោយការស្រលាញ់នាងចំណាយទាំងពេលវេលា ថវិកាផ្ទាល់ខ្លួន នាងចង់ធ្វើវាឱ្យវិស័យបវរកញ្ញាដើរមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbiCldgvm6yTew5Po3Iu8M71pZRAAcPHLbYORR-EOpgXrc3G_4XwvIVsOV4c6dbnkfzlklwaaPa7RFRV2yKH4F_IbtQWpCqir9p0leClrtAYP8POw6JodbecpOcVEXRTM2FskX58T1j-iKQ-XtODTqbeVdqQ0-_x-HJI8z2vHPwg11cp3P8dpv0GFnKCss/s2048/image_2024-12-13_15-33-20.png
គួរបញ្ជាក់ផងដែរថា ការតាំងចិត្តមោះមុត ប្រឹងប្រែងរបស់ លក្ខិណា នាងក៏ទទួលបានមកវិញនូវការស្រលាញ់ចូលចិត្តទាំងហ្វេនជាតិនិងអន្តរជាតិ ខណៈបន្ទាប់ពីជាប់TOP10 Miss cosmo នាងក៏ទទួលបានការងារជារឿយៗនៅប្រទេសវៀតណាមផងដែរ៕

ប្តីប្រពន្ធមួយគូនេះត្រូវបានកំណត់ត្រា Guinness ទទួលស្គាល់ថា ជាគូស្នេហ៍ចំណាស់បំផុតក្នុងលោក

0

លោកតា Marjorie Fiterman អាយុ ១០២ ឆ្នាំនិងលោកយាយ Bernie Littman អាយុ ១០០ ទើបតែបានរៀបការជាមួយគ្នា នៅឯផ្ទះថែទាំមួយបន្ទាប់ពីពួកគាត់មានទំនាក់ទំនងស្នេហាអស់រយៈពេល ៩ ឆ្នាំ។
កាលពីពេលថ្មីៗនេះ Guinness World Records បានទទួលស្គាល់លោកតា Fiterman និងលោកយាយ Littman ថាជាគូស្នេហ៍ទើបនឹងរៀបការថ្មីថ្មោង ដែលមានវ័យចំណាស់ជាងគេបំផុតក្នុងពិភពលោកដែលមានអាយុរួមគ្នា ២០២ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_BG7Jtj7kZWyd7nZ7OJfZb-gFqFZhiEdR3I1kCtM0GK9ZcZarBRsXVN6fvSPdPF_dyBR55Bh0DykFF_MuV88QElu29Uu1jYiSqNIAStDeJHOtcHvzH6b4SaH-bNaADjFqVlb1WOJT0Gdiww_87FTpmFqTqJ_wMl4fA74SmdIRe275L32vDPIM_wy-m3xl/s1013/image_2024-12-14_14-16-43%20(2).png

ជាច្រើនទសវត្សរ៍មុន ពួកគាត់បានចូលរៀននៅសកលវិទ្យាល័យ Pennsylvania ជាមួយគ្នា ប៉ុន្តែមិនដែលស្គាល់គ្នាទេ។ លោកយាយជាគ្រូបង្រៀន ហើយលោកតាជាវិស្វករ ក្រោយមកពួកគាត់បានរស់នៅក្នុងមណ្ឌលថែទាំមួយនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក។ លោក Fiterman បានជួបលោកស្រី Littman ក្នុងពិធីជប់លៀងមួយនៅមណ្ឌលថែទាំ ហើយអ្នកទាំងពីរក៏បានចាប់ផ្តើមទំនាក់ទំនងគ្នាភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6YUmAE9wYkg7hdIgCko3sVc9b7ub6kvn3MELq4oS5xJSWd_4EH_xoxZAjbdDLnAa9hBNbTOCtzPXbkvMGJJFWgnH2SjbB4pDhbpROvxhXqjDuyfHDOqPbYlYu_qdfG6KnidJoBBT7OHk5kqVyyivFXYkPYPIchHhRewRKg2cwNF-k2LdItHJp1h-T5aXd/s1200/image_2024-12-14_14-16-43.png
ពួកគាត់បានបង្កើតទំនាក់ទំនងរបស់ពួកគាត់តាមរយៈអាហាររួមគ្នា និងការចូលរួមក្នុងការប្រគុំតន្ត្រីដែលរៀបចំដោយមណ្ឌលថែទាំ។ អ្នកទាំងពីរបានរៀបការកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីរាប់អានគ្នាអស់រយៈពេល ៩ ឆ្នាំ ប៉ុន្តែទើបតែបាន Guinness World Records ទទួលស្គាល់ថ្មីៗនេះទេ។ Sarah Sicherman ក្មួយស្រីរបស់លោក Fiterman បាននិយាយថា ពួកគាត់ទាំងពីរសុទ្ធតែធ្លាប់មានប្តីប្រពន្ធរៀងៗខ្លួន ប៉ុន្តែនៅពេលប្តីប្រពន្ធរបស់ពួកគាត់លាចាកលោក លោកតា Fiterman និងលោកយាយ Littman ក៏ប្តូទៅរស់នៅមណ្ឌលថែទាំ ហើយក៏បានជួបស្នេហាម្តងទៀតនៅអាយុ ១០០ ឆ្នាំតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD7l4YFYqILMdtbBOoJ6tlVsIBKrK4781TEw0hqqO0qkjq_09X3Db6GOa_7q5Vq7px3g2QhoRWuEHHgy_hSD6m9_f47HgGaLL52vQoifH6S5pAoPhxf6GLQRk4-KZk_K02XLXjDkEUMo_iqwGpbo0khWvDtGTTCEAjPNILUTFXbG4-UoyPd4xGqP4-_pKl/s603/image_2024-12-14_14-16-44.png

គួរបញ្ជាក់ដែរថា ពិធីមង្គលការរបស់អ្នកទាំងពីរកាលពីខែឧសភា គឺល្បីល្បាញខ្លាំងណាស់ ដោយមានមនុស្សជាច្រើនចង់ដឹងពីរបៀបថែទាំសុខភាពរបស់ពួកគេ។ លោកតា Fiterman បានមានប្រសាសន៍ថា លោកមានអាយុយឺនយូរ និងស្វែងរកសុភមង្គល ដោយសារការអានសៀវភៅ និងតាមដានព័ត៌មានថ្មីៗ។ រីឯលោកយាយ Littman Fiterman ជឿថាអាថ៌កំបាំងក្នុងការរស់នៅបានយូរអង្វែង គឺការផឹកទឹកដោះគោដែលមានជាតិ fermented៕

ក្រសួងអប់រំច្រានចោលករណីដែលថា រដ្ឋដាក់បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សា!

0

ថ្មីៗនេះ មានការលើកឡើងជាច្រើនលើបណ្តាញសង្គមដែលថា មានការដាក់បញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការរដ្ឋ ដែលបានបណ្តាលឲ្យមហាជនភាគច្រើនហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំង។

ទោះជាយ៉ាងណា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា បានចេញមុខមកបដិសេធជុំវិញរឿងរសើបខាងលើនេះ ក៏ដូចជាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូល ភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvz3JrRORRXqeeZ-94o0tf-Ht8Zsmws-sR7gU2fbW0giNHJPV6AHALW0tFjWH5iC5wEAwf7iz__KJRYOqsmDCfLvqtTd0YTTXku4ZuHeURFwQOeJ4r2Oj12VQPinR2F7uUSJ9u_juhHBMRn5b7Ym0xMV27tHwCAcpgRcer3rG1WGl4GScN5HvcyXKnqkac/s1280/5cd8b476cd11c0105e4fbf10f25ace34.jpg

ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាស បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់។

គួររម្លឹកថា នេះទំនងជាការយល់ច្រឡំក្នុងចំណោមពលរដ្ឋ ព្រោះកាលពីអំឡុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីចុងខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានស្នើសុំដល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ជួយពន្លឿនការបង្កើតសាលា “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មិនមានមានន័យថាបង្កើតសាលាវៀតណាម ទូទាំងប្រទេសនោះទេ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_6deHbipSkLsPozvH-rsgtXrks5v25ORfoIEZ3NVbogP1MjKLrn47pugOFwSYWvNGHX5B7H8-2c66DbMMTipGTjXy4JOvr31plCY-0uiIpZVlI5HV0iFAjQ55ICO9bHq1M27RG7sJEuySKk2BGjqmtrszwy0OAt8LvjMeIt6r7ykGzS-Lx4u_Qmojo9lX/s1280/9d4290a7caf84b0bd181b7fcfbf5fc0d.jpg

ក្រសួងអប់រំ ធ្លាប់បានលើកឡើងម្តងរួចមកហើយថា៖”ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម ក្នុងសកលវិទ្យាល័យនេះ គឺមិនទាស់ខុសអីនោះទេ ព្រោះវាដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលរួមាន ដេប៉ាតឺម៉ងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ និងចិនជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLJIYeG7t3ER0VVSU9I_r4iKkKSqRHzDli5MBMwz2aw_epzu7iUZJVp243fUjxXOt9JJnOwLc2kVougxaA090aCsosJKwRBcKnOgDnWfk6fyDSiHk8K-XpZN497ubh7zBS5Tup1RKs2bJHZh2alpj7OQcRfHzVCsX9ZLRxzL8jkpdN3N2cdcmp-WfzSq7m/s1280/2b917e6b9292c9d7d407c9ba6045356f.jpg

សមត្ថកិច្ចថៃភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញប្រាក់ជិត៤ម៉ឺនដុល្លារពីអ្នកសុំទានមួយក្រុម

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចថៃបានធ្វើប្រតិបត្តិការចា.ប់ ខ្លួនក្រុមអ្នកសុំទានថៃ និងបរទេស សរុបចំនួន១២នាក់ នៅទីក្រុងបាងកក ស្រាប់តែសមត្ថកិច្ចរកឃើញអ្នកសុំទានម្នាក់មានប្រាក់ជាប់ខ្លួនជាង៣សែនបាត និងប្រាក់ក្នុងធនាគារ១លានបាតទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg6BZlnmkcDtyV0HrTYAgrbd_E1Zypy-1UQb4Gs0RVOe761or2Lh_IzolLv0PocUcvdbSUYF8MtoQ4UN67dbO_P5m4uNhW9-L1QYokdcd5rGvyY4z8fAlKL2Xeo59YfUYn_W6NTYfiRbzkns8znG1p1EDg6DDADHSXE-ZRJ4gxAc6ROstfl88wrquq1jfe/s1024/image_2024-12-14_13-53-51.png

សមត្ថកិច្ចបានចុះត្រួតពិនិត្យក្រុមអ្នកសុំទាននៅតំបន់សេដ្ឋកិច្ចសុខុមវីត ក្រោយពីពលរដ្ឋរាយការណ៍ថា មានក្រុមអ្នកសុំទានជាច្រើននាក់មកអង្គុយសុំទាននៅតំបន់នេះ ដែលធ្វើឱ្យប៉ះពាល់មុខមាត់ប្រទេសថៃ ។ ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចក៏បានចាប់អ្នកសុំទានថៃ ៨នាក់, ខ្មែរ ២នាក់, ឡាវម្នាក់ និងមីយ៉ាន់ម៉ាម្នាក់ ហើយអ្នកសុំទានបរទេសទាំងនេះបានស្នាក់នៅប្រទេសថៃដោយគ្មានការអនុញ្ញាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzG1Y-j-DIVUyJqSmePAo57CyxGVRnYnBq4my5cFZg0z8Rk_NVNNb3cUs0LyMps-FSaiThxzSupwvZZUMOSgiuUfKe-UrrL6GwQtsiA0cs8w7bRTk1gkUH81lKny1ffVvx0O1nkRqsk7i9DpJdWQM44ZaXgAR7ZQnE-hyvhB_AhnAOuKqhGggbKdn7oNfd/s1024/image_2024-12-14_13-53-52%20(2).png
ក្នុងចំណោមអ្នកសុំទានទាំងអស់ គឺមាននារីសុំទានម្នាក់ជាជនជាតិថៃ មានប្រាក់ជាប់ខ្លួនយ៉ាងច្រើនបានពីការសុំទាន គឺរហូតដល់ជាង៣សែនបាត ព្រមទាំងមានប្រាក់ក្នុងធនាគារប្រមាណ១លានបាតទៀត ។ បន្ទាប់មក សមត្ថកិច្ចក៏បបញ្ជូនអ្នកសុំទានទាំងអស់ទៅកាន់ការិយាល័យស៊ើបអង្កេតនៅស្ថានីយប៉ូលិស Lumphini ទីក្រុងបាងកក ដើម្បីចាត់វិធានការបន្តតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuq1-KpbWhjlZz_szAWJEHAGRMFrznAXyHZfxn55otpLX0qyDEEl6zzMlQPnjhQ1NqoCV9o5g3xlddmdZB84CtAg_vwM8w6x8WnxP7WC7zJdXkon4Aqn_dZ4A9T2oPihNo8keWtyhVl4pk_Y3dNQDmVTimmVmx4n1rjWXxfz-LoUMrkYIiS3dBnbv8DyS4/s1024/image_2024-12-14_13-53-52.png
ការចាប់ខ្លួនក្រុមអ្នកសុំទានលើកនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីសមត្ថកិច្ចរកឃើញថា នារីសុំទានថៃម្នាក់មានប្រាក់ជាប់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ អ្នកសុំទានទាំងនេះតែងតែធ្វើឱ្យខ្លួនលំបាកវេទនា ហើយមកអង្គុយនៅតាមទីប្រជុំជននានា ដើម្បីឱ្យពលរដ្ឋថៃឃើញហើយអាណិតអាសូរ និងផ្តល់ប្រាក់ឱ្យច្រើនៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigL8gQNJf7KXA9_WPTRz1OUo5AzXSGEhqI1datVGL93Xcjr837i4EA_cGz2dLlIk6J4xXSHJLTaHcAfvN4b6BSiTf7dCWGnxV-a8VTxr8bIBTNqa_TU3s32Nw21O4LzJPru21BCP579-k5HW3DpLAxvhQgtX4hrlrIgeMxDW-bIu6BgIEOfzp_dyA0FG23/s1024/image_2024-12-14_13-53-53.png

បើតាមពលរដ្ឋថៃនៅបរិវេណនេះប្រាប់ថា អ្នកសុំទានភាគច្រើនបាននាំក្រុមគ្រួសារមកអង្គុយសុំប្រាក់ពីអ្នកដំណើរ និងភ្ញៀវទេសចរដើរឆ្លងកាត់ ហើយអ្នកសុំទានខ្លះបានយកក្មេង និងសត្វឆ្កែ-ឆ្មាមកជាមួយផង ។ នៅពេលសមត្ថកិច្ចចុះមកត្រួតពិនិត្យ ពួកគេក៏ទៅអង្គុយសុំប្រាក់នៅកន្លែងផ្សេង រហូតដល់សមត្ថកិច្ចត្រឡប់ទៅវិញ ទើបពួកគេមកអង្គុយនៅកន្លែងដើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUbdZtxRR3CU2Uw94-qaK7VOj-jeIuhMP00eivpRINvUb16YWRLyvgqoAeyXQYJfVb-hWAilIesSWtrd5YCM4QHOKHXBX5q2enh0BpWYk2XDOZN9E7evw_3LsgACQNuPKp1fLMey1pBhR-sEYGFn6G4liVwd9QFTIlo5WvmVp7hgf9f0N8Z9VHPa-gGcwi/s1024/image_2024-12-14_13-53-53%20(2).png
រីឯអាជីវករថៃម្នាក់និយាយថា អ្នកសុំទានទាំងនេះបានសហការគ្នាជាក្រុម និងផ្លាស់ប្តូរពេលវេលាសុំប្រាក់ពីពលរដ្ឋថៃ ហើយពួកគេអង្គុយតែមួយភ្លែតទទួលបានប្រាក់រហូតដល់១ម៉ឺនបាត ដែលខុសពីអាជីវកររកប្រាក់១ថ្ងៃ បានតែជាង១០០បាតប៉ុណ្ណោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEPzX_BYiuGBAaBwHD6HC-AhmETom8d_wlR7UioeAz6vPy3dqVl1oYBERcSznrPT95sSFs6EvVHQwt3zbuFGR1G_Cu4xjbQU3r4NUKNDQW8tQNspGWY2tscE_Jst8J3faY9dgeVGRR2ft2oLP7jNaw8Jj8ZDGASRhZdNSPf0uSttA2G0MQMHo0W1a83RRh/s1024/image_2024-12-14_13-53-54.png

ដូច្នេះ សូមសំណូមពរឱ្យពលរដ្ឋថៃឈប់អាណិត ឬផ្តល់ប្រាក់ឱ្យអ្នកសុំទានដែលមានកាយសម្បទានគ្រប់គ្រាន់ ដោយសារពួកគេអាចជួញដូរមនុស្សយកក្មេងមកសុំប្រាក់ ដែលមិនមែនជាកូនរបស់ខ្លួនពិតប្រាកដ ៕

សូមប្រុងប្រយ័ត្ន! មេរោគថ្មីកំពុងឆ្លងរាតត្បាតខ្លាំងនៅចិន និងពុំទាន់មានវ៉ាក់សាំងការពារ

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា មេរោគថ្មីឈ្មោះ Norovirus កំពុងឆ្លងរាតត្បាតខ្លាំងនៅប្រទេសចិន ហើយការបា.ញ់ អាល់កុលពុំអាចការពារមេរោគនេះទេ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ។ បច្ចុប្បន្ន ពុំទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងការពារនៅឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibNfZ2Z03qjSnoXOD5S07FV6bkVBhc3PWfQBDHe2SN_yuPKuyXn4xsEI0_FVH8kI5ufatfZ-V-4fZ5zsMcN048AHuDJnlyyYK2tWLNlQ7fpjcdE0hnK8fdtiW9pAQDQWEy8CHzsprWNlV2OR-iRd3o_2I70uLdxIcZvb0R3duRJZUVztcsqe1A6NiZCEA8/s1200/image_2024-12-14_13-48-10.png
កាលពីថ្ងៃទី១១ ខែធ្នូ កន្លងមក សារព័ត៌មានម៉ាឡេស៊ីឈ្មោះ World of Buzz បានរាយការណ៍ពីស្ថានការណ៍ជំងឺ Norovirus ថា នៅតំបន់ជាច្រើនរបស់ចិនមានការឆ្លងរាតត្បាតជំងឺនេះគួរឱ្យបារម្ភ ដោយសារវាងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយសូម្បីតែអាល់កុល ក៏ពុំអាចការពារការឆ្លងបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMYFjvg1GUApKsxmldWech5ea0fbbOKxoSwkxplKtvpVEQHHi44vKdSjGBmOdEalG6bbrJGL3mFctqnvGBj_7smxyZgXPX2ioBK08FThK3__sb5VjEWi7kkem6ANjjxh1lm39A9Qv8cEKJcryrsmmypNu3OswZNeDPhnj_BxTmd-fcImh55NOSIPxLcaTb/s720/image_2024-12-14_13-48-10%20(2).png

ចាប់ពីខែតុលា ឆ្នាំ២០២៤ កូនសិស្សចិនជាច្រើននាក់បានឆ្លងជំងឺ Norovirus ដូចជា ៖ កូនសិស្ស ចំនួន៣បន្ទប់ ដែលរៀននៅសាលាបឋមសិក្សាមួយកន្លែងនៅតំបន់ Zhangwan ទីក្រុងស៊ីយ៉ាន ខេត្តហ៊ូបេ បានឆ្លងជំងឺនេះ ដែលធ្វើឱ្យសាលារៀនទាំងមូលបិទទ្វារបណ្តោះអាសន្ន ។ រីឯមជ្ឈមណ្ឌលកុមារតូចនៅទីក្រុងស៊ីអាន ខេត្តសានស៊ី មានកុមារតូចឆ្លងជំងឺនេះចំនួន៤៨នាក់ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9vpbAV_IfhlNZ-GM547NhzveBC_AwPkC3i9PeWrdNoL3293yCNeWZiBLweul8oM88uXscuW0AW39jHaHPuWTKMAvAB-lpVjiku7Cxh87c6yCRgOQ8W0f7LqtTbcMtX3XcPvYc49MvZjPeWEfdIubwYIL-x82l0gtZSgng8FkS-8sy-35sV_zPSp3XnEY/s1020/image_2024-12-14_13-48-11%20(2).png

បច្ចុប្បន្ន មេរោគនេះបានឆ្លងរាលដាលកាន់តែខ្លាំង ហើយមជ្ឈមណ្ឌលជាតិគ្រប់គ្រង និងបង្ការជំងឺរបស់ចិនបានចេញគោលការណ៍ណែនាំឱ្យពលរដ្ឋប្រយ័ត្នជំងឺនេះ ហើយអ្នកឆ្លងត្រូវនៅដាច់ដោយឡែកពីអ្នកដទៃ ។ ពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ យ៉ាងហោចណាស់២០វិនាទី មុនពេលបរិភោគអាហារ និងក្រោយពេលបន្ទោរបង់ ។

លើសពីនេះ គួរតែចម្អិនអាហារឱ្យឆ្អិនមុនពេលបរិភោគ និងសម្អាតបរិវេណដែលប៉ះពាល់ញឹកញាប់ ដោយប្រើប្រាស់ថ្នាំសម្លាប់មេរោគផ្សំពីសារធាតុក្លរីន ។ ពលរដ្ឋត្រូវសុំច្បាប់សម្រាកពីការងារករណីឆ្លងជំងឺនេះ និងទៅមន្ទីរពេទ្យជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXjiAu7Cafe7CpxuljMV6t4-SK7v6LmnrG9VAIdVS0Xs9_sCNC_JNwD7y6p_3kYwyO_Pv9z6_Wq56VjHYOaCXvctm3HuMzMYmHVjENM90I463L4xEhjsHsFHsoXpwWRFCBqn_HskP8KhSzDLvCfjQ9563kBtfeXHj9dwKz71lZbdGlfZklgXjg0iJgw7lT/s1396/image_2024-12-14_13-48-11.png

ចំណែកអ្នកជំនាញមកពីមជ្ឈមណ្ឌលការពារ និងបង្ការជំងឺនិយាយថា Norovirus នឹងបណ្តាលឱ្យរលាកក្រពះ ឬពោះវៀន ហើយមេរោគអាចឆ្លងពេញមួយឆ្នាំ ប៉ុន្តែវាឆ្លងខ្លាំងបំផុត គឺចាប់ពីខែតុលា ដល់ខែមីនា ។ កុមារឆ្លងជំងឺនេះនឹងមានអាការៈក្អួតចង្អោរខ្លាំង រីឯមនុស្សពេញវ័យមានអាការៈចុកពោះ, គ្រុនក្តៅ និងឈឺសាច់ដុំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfjLg7wRNcwV-ep8yX-sLECyiNXgpSwGPQZrZKxwDUBrO_FQn7TOmiuEcB5BHzXr1n5Xv41dFJJ5hpdbElldauLAJ0KrYOoa8F5ty6ErFv8d7uy8UbXFs5jNcj34w2D-euPbiasRIMBDYDHmbuG5IKckQDL8IhXCh1ly0w5W0QqJQpkrijsTcR-0XoGAM/s1320/image_2024-12-14_13-48-12.png
ទោះជាអ្នកជំងឺភាគច្រើនអាចជាសះស្បើយ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃក្តី ប៉ុន្តែកុមារតូច និងមនុស្សចាស់ នឹងខ្វះខាតទឹកខ្លាំង ហើយត្រូវថែទាំឱ្យបានដិតដល់ ។ វិធីការងារជំងឺនេះ គឺការលាងដៃឱ្យស្អាតដោយសាប៊ូ និងទឹក នៅមុនពេល និងក្រោយពេលបរិភោគអាហារ ក៏ដូចជាពេលចេញពីបន្ទប់ទឹក ។ អ្នកឆ្លងគួរនៅដាច់ដោយឡែកពីគេ ហើយបើទោះជាសះស្បើយ ក៏ត្រូវនៅឆ្ងាយពីគេ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីការពារការឆ្លងរាលដាល ៕