ផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលត្រូវបានគេស្គាល់ថា ផ្សារអ៊ីអន៣ តែងតែលើកយកនូវទម្រង់សិល្បៈវប្បធម៌ខ្មែរ មកសម្តែងជូនទស្សនិកទស្សនាជារៀងរាល់សប្តាហ៍មិនដែលខកខានឡើយ។ ហើយសម្រាប់ចុងសប្តាហ៍នេះក៏ដូចគ្នា អ្នករាជធានីភ្នំពេញបើមិនដឹងទៅណា អាចវេចកន្ទេលទៅអង្គុយមើលល្ខោនក្នុងផ្សារទំនើបដ៏មានផាសុខភាពនេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoYpSD_akGNYIRD5QLiwUPLuoN5E1b293X7gIA99-lPONvb8I1mb8vQmb7jN-I7t4kl6dWDhHpPSziXVc_mYodzbpNK5T0tiJGxvRSacEJLmHmUQt3So3J-K39Yu9XF9gutwxwCsSGfcoCVFDZBXJCUA-e5o1fC76mw2TB1T0AOerHclRkVwrQeCARIfQx/s2048/470227744_586004117522543_5426026250664982518_n.jpg
យោងតាមការដាក់បង្ហោះរបស់ផ្សារទំនើបអ៊ីអនម៉លមានជ័យបានគូសបញ្ចាក់កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូនេះថា «ឆ្លៀតក្នុងឱកាសដ៏វិសេសនៃខួបគម្រប់ ២ឆ្នាំ ល្ងាចនេះ ផ្សារទំនើបអ៊ីអនម៉លមានជ័យ នឹងនាំមកជូនផ្ទាំងទស្សនីយភាពការសម្ដែង ល្ខោនស្រមោលស្បែកធំ រឿងរាមកេរ្ដិ៍ ដកស្រង់ត្រង់ឈុត “សុកច្ចា” ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnlYUAHKbSZjFLEP4GkAj7vmTzTFriDN2Pfesaft3mjC7G2eE57p2oGhVvjE0joF1uOjCgjDeDqUjq0bqqObszWxOLlp4GZtANs1yup9UoSa043iQjnNnsqV1FdW6EBMX2x20CTduoLbdsiL6wNx-io9ygGBSKiEm1qeZVuhpWvu9oGrFUPxISdRWrZ1qd/s1200/IMG_9684.JPG
ហើយសម្រាប់នៅថ្ងៃទី ១៥ ខែធ្នូនេះ ពុកម៉ែបងប្អូនអាចអញ្ជើញទៅចូលរួមទស្សនាទម្រង់សិល្បៈខ្មែរមួយបែបទៀត ដែលមានទាំងរបាំលក្ម្សីបុទុម និង របាំព្រៃប្រសិទ្ធ រួមជាមួយនឹងផ្ទាំងទស្សនីយភាពការសម្ដែង ល្ខោនខោល រឿងរាមកេរ្ដិ៍ ដកស្រង់ត្រង់ឈុត “ចំណងស្នេហ៍ ហនុមាន និងនាងមច្ឆា” ដែលសម្ដែងដោយ Royal University of Fine Arts – សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSOuFRoSIFcwsVoZXFPjJzyh5vXBaOB11cfJoYsE3BVQD-fdFGni2p4A7Sv_DrTL83ZsbYPXDkG-I_iDARpnzV64xwmkQtMa10D3jx6f1KNeL_qaGzsbBWbcc1hd04p4-C_nN-FP2krgTG_c2k_yMgjav76N_jmzJXdAZom002aoKVXzlkhC-TGHfYTmmA/s2048/IMG_9686.JPG
ដូច្នេះ សូមអញ្ជើញអ៊ំពូមីងបងប្អូន រីករាយទស្សនាដោយសេរី និងចូលរួមគាំទ្រលើកស្ទួយកេរដំណែលដ៏វិសេសមួយនេះ ឲ្យបានច្រើនកុះករ។ ចំពោះទីតាំងសម្តែងល្ខោនគឺស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនម៉លមានជ័យ នៅវេលាម៉ោង ៥ ល្ងាច នាថ្ងៃទី ១៤និង១៥ ខែធ្នូ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY9X0hhhtGX-omtksweCfTSP6iUYy_g0DshPJYP6wABniqhnGFFbiU8H68q-eZaI-MRCSH1NirbGvTlAS0WA3CiI6uMuUJUu_TpJBnYtvOSXRAntgJFnbTUVZbUmyE_1MrAkQXePmrDeu1wk5Nh4dKxiWDNvOtm17WbQpX6ZY6Rx7DzgAoY0qLAGrZsPff/s2048/IMG_9688.JPG

សូមជម្រាបថា ផ្សារទំនើបអ៊ីអនម៉លមានជ័យ បានបើកដំណើរការសាកល្បងជាផ្លូវការអំឡុងខែធ្នូ ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ៕