ជារៀងរាល់ថ្ងៃ តម្រង់នោមយើងត្រូវធ្វើការជាបន្តបន្តាប់ដើម្បីបំពេញទំនួលខុសត្រូវរបស់ពួកគេក្នុងការយកកាកសំណល់មេតាប៉ូលីស អាស៊ីត និងសារធាតុរាវលើសចេញពីរាងកាយ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានទម្លាប់មួយចំនួននេះ អាចបណ្តាលឱ្យអ្នកខូចតម្រង់នោមដោយមិនដឹងខ្លួន និងបង្កឱ្យមានជំងឺតម្រងនោម ដែលអ្នកត្រូវយកចិត្តទុកដាក់ជាពិសេស។
១.ផឹកទឹកមិនគ្រប់គ្រាន់៖ ពិតណាស់ការផឹកទឹកតិចពេកត្រឹមតែកន្លះលីត្រ ឬមួយលីត្រក្នុងមួយថ្ងៃអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមបានយ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកគួរកែប្រែទម្លាប់នេះចេញ ដោយព្យាយាមផឹកទឹកឱ្យបានច្រើន ឬ ២ លីត្រក្នុងមួយថ្ងៃទើបជាការល្អ ព្រោះវានឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរួមទាំងអត្ថប្រយោជន៍តម្រងនោមផងដែរ។
២.បរិភោគជាតិស្ករច្រើនពេក៖ ដូចដែលយើងដឹងស្រាប់ហើយ ការទទួលទានជាតិស្ករច្រើនពេកអាចនាំឱ្យយើងធាត់ ដែលនាំឱ្យមានហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងនាំឱ្យកើតជំងឺតម្រងនោម។
.png)
៣.ញ៉ាំជាតិអាកុលច្រើនពេក៖ យោងតាមការសិក្សាប្រសិនបើអ្នកផឹកស្រាលើសពី ៤ កែវក្នុងមួយថ្ងៃ នឹងធ្វើឱ្យអ្នកប្រឈមជាមួយជំងឺតម្រងនោមរ៉ាំរ៉ៃ ក្រៅពីនេះស្រាក៏ប៉ះពាល់ដល់សម្ពាធឈាម ជំងឺបេះដូង ជំងឺថ្លើម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក និងបង្កឱ្យមានជំងឺគ្រោះថ្នាក់ជាច្រើនទៀត។ .png)
៤.គេងមិនគ្រប់គ្រាន់៖ អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Brigham and Women’s Hospital ក្នុងទីក្រុង Boston បានពិនិត្យមើលទម្លាប់នៃការគេងរបស់ស្ត្រីដែលបានចូលរួមក្នុងការសិក្សា ហើយបានរកឃើញថាអ្នកដែលគេងតិចពេកអាចជួបប្រទះនឹងការថយចុះមុខងារតម្រងនោមលឿនជាងអ្នកដែលបានគេងគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។
៥.បរិភោគអាហារកែច្នៃច្រើនពេក៖ ការទទួលទានអាហារកែច្នៃអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ព្រោះអាហារទាំងនេះមានអំបិល និងផូស្វ័រច្រើន ដែលជាកត្តាបង្កើនហានិភ័យនៃជំងឺតម្រងនោម។

៦.ប្រើប្រាស់ថ្នាំច្រើនពេក៖ មនុស្សជាច្រើនតែងតែមានទម្លាប់ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដើម្បីដោះស្រាយបញ្ហាឈឺក្បាល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកប្រើថ្នាំនេះញឹកញាប់ពេក ឬប្រើខុសអាចបង្កឱ្យមានគ្រោះថ្នាក់ដល់តម្រងនោម។ .png)
៧.ញ៉ាំជាតិប្រៃច្រើនពេក៖ អាហារដែលមានជាតិប្រៃខ្ពស់អាចបង្កើនសម្ពាធឈាម និងប៉ះពាល់ដល់មុខងារតម្រងនោម។ យោងតាមអ្នកជំនាញ ការញ៉ាំជាតិប្រៃច្រើន ប៉ះពាល់ដោយផ្ទាល់ដល់តម្រងនោម បណ្តាលឱ្យសសៃជាលិការីកធំ ជាហេតុធ្វើឱ្យលោកអ្នកមានជំងឺតម្រងនោមដោយមិនដឹងខ្លួន។.png)
៨.ញាំប្រូតេអ៊ីនច្រើនពេក៖ ប្រូតេអ៊ីនអាចបណ្តាលឱ្យកម្រិតអាស៊ីតក្នុងឈាមកើនឡើង បណ្តាលឱ្យមានអាស៊ីតមេតាប៉ូលីស ដែលជាស្ថានភាពតម្រងនោមមិនអាចយកអាស៊ីតចេញ ជាហេតុនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សរីរាង្គនៃរាងកាយ៕










