Home ព័ត៌មានអន្តរជាតិ ថៃប្រកាសឱ្យពលរដ្ឋថែទាំសុខភាពដោយសារសីតុណ្ហភាពធ្លាក់ចុះ និងប្រយ័ត្នទឹកជំនន់

ថៃប្រកាសឱ្យពលរដ្ឋថែទាំសុខភាពដោយសារសីតុណ្ហភាពធ្លាក់ចុះ និងប្រយ័ត្នទឹកជំនន់

51
0

ប្រទេសថៃ ៖ យោងតាមការព្យាករអាកាសធាតុរយៈពេល៧ថ្ងៃរបស់ភ្នាក់ងារឧតុនិយមថៃបង្ហាញថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងសីតុណ្ហភាពធ្លាក់ចុះរហូតដល់៧អង្សារសេដោយសារអាកាសធាតុផ្លាស់ប្តូរ ហើយសូមឱ្យពលរដ្ឋថែទាំសុខភាព និងប្រយ័ត្នទឹកជំនន់ហូរពីតំបន់ព្រៃភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfzLeraYgapeIStdMzF3idqZ_ci8zJReiVQI3OLRFZh1FekH8gT0qMZxWXdNbumqpDB54UDS72XtRcEVUyLm3HI231p5dT8mn4JODXQ9GI30uApo6Z3V-ALHbuFsODOtBXK_DYMyQMxiz-kgAzCZBKA1FbGM4cIE1Z_J4zKb5m-uIochaElO21F_UyYXfE/s960/image_2024-12-16_10-06-45.png

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ គឺមានខ្យល់ត្រជាក់បក់ពីប្រទេសចិនមកគ្របដណ្តប់លើភាគខាងជើង និងខាងត្បូងប្រទេសថៃ ព្រមទាំងសមុទ្រចិនខាងត្បូង ហើយមានខ្យល់មូសុងឦសានបោកបក់នៅភាគខាងជើងថៃ ។ ដូច្នេះ វានឹងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងនៅតំបន់នេះ និងសីតុណ្ហភាពធ្លាក់ចុះ ក្នុងនោះភាគឦសាន សីតុណ្ហភាពធ្លាក់ចុះពី៥ ទៅ៧អង្សារសេ រីឯភាគខាងជើង, កណ្តាល, ទីក្រុងបាងកក និងតំបន់ជុំវិញ សីតុណ្ហភាពធ្លាក់ចុះពី៣ ទៅ៦អង្សារសេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRxJDv1TuONv1IrEb7JxMJz2lx7i6AYbelGq3XyVFw3eZniCNDmC5hf8cbujFTjHMLh0s641JXJF8OVz2duKtH1v08QafawkBIY6j5kOiXVgDssUWcarPrJo4_k-iEB5lVgg5sLuo5n2AAHJN5siyrq2_Ob8_7f-_12Hk0OwFbfIR9Ralc5jDx7Ot71JyN/s1920/image_2024-12-16_10-06-46.png
ខ្យល់មូសុងឦសាននឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង ព្រមទាំងមានសម្ពាធទាបនៅសមុទ្រចិនខាងត្បូងឆ្លងកាត់ឈូងសមុទ្រថៃ និងប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ ដូច្នេះ ធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងត្បូងរបស់ថៃ និងមានខ្យល់បក់ខ្លាំងនៅឈូងសមុទ្រថៃ និងសមុទ្រអាដាម៉ាន់ ។ ឈូងសមុទ្រថៃនឹងមានទឹករលកកម្ពស់ពី២ ទៅ៣ម៉ែត្រ ហើយតំបន់មានផ្គររន្ទះ ទឹករលកនឹងមានកម្ពស់ជាង៣ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIjUlOoSZnyZ6bPgBZh-__BJahHaj2GoNAIFMaqnpaTh4PEzHhif2krw_1ZUYNaXEOuxR8dUSY2BXreiqZg9y9JzQnL-zev3GXW5d6wmEY_HX-T2iO-qn2C5YJyDm86HfVlKa-Tr0H5Nn3xadRlShX8bBss2RB_nRshDeaCvAfDFyKk8eT6FaobEw0nbeb/s856/image_2024-12-16_10-06-47.png

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ខ្យល់ត្រជាក់ដែលគ្របដណ្តប់ភាគខាងជើង និងខាងត្បូងថៃ ព្រមទាំងសមុទ្រចិនខាងត្បូង នឹងខ្សោយកម្លាំង ហើយធ្វើឱ្យភាគខាងជើងថៃមានសីតុណ្ហភាពកើនឡើងពី១ ទៅ២អង្សារសេ ។ ដូច្នេះ តំបន់ទាំងនេះនឹងមានអាកាសធាតុត្រជាក់ និងចុះអ័ព្ទពេលព្រឹក ។ រីឯខ្យល់មូសុងឦសានដែលគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង គឺមានកម្លាំងមធ្យមទៅខ្លាំង ហើយទឹករលកនៅឈូងសមុទ្រថៃនឹងមានកម្ពស់២ម៉ែត្រ រីឯតំបន់មានផ្គររន្ទះ ទឹករលកមានកម្ពស់ជាង២ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNLaSL1YqFqPPre5dUZhzL0ulfO2S4uUnI6aTqdOzdMXi1MaUZSZHkBka5AULIZwQbrDFStrrawwujkm5w1kbgmBgqYPZ9mmY3UV0F0fbMVa-PpC0KYJIjcmvP3z4CmmWqKipC-GaAMfTMKI85PvPsA51IxAWQCfAsB6cE0iPGgL52sCYiJDXyTatnWd6O/s1849/image_2024-12-16_10-06-48.png

ភ្នាក់ងារឧតុនិយមបានប្រកាសឱ្យពលរដ្ឋនៅខេត្តភាគខាងត្បូងប្រុងប្រយ័ត្ន និងថែទាំសុខភាព ដោយសារមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ អាកាសធាតុមិនល្អអាចបណ្តាលមានទឹកជំនន់ភ្លាមៗ និងទឹកហូរពីតំបន់ព្រៃភ្នំ ជាពិសេស បរិវេណជាយភ្នំនៅជិតផ្លូវទឹ និងតំបន់ទំនាប ។ ពលរដ្ឋរស់នៅឆ្នេរសមុទ្រខាងត្បូង និងខាងកើត គួរប្រយ័ត្នទឹករលកខ្លាំងបោកបក់មកលើឆ្នេរ រីឯអ្នកនេសាទនៅឈូងសមុទ្រថៃ និងសមុទ្រអាដាម៉ាន់ គួរនេសាទដោយការប្រយ័ត្ន និងចៀសវាងការនេសាទនៅបរិវេណផ្គររន្ទះ ។ ដូចគ្នានេះ ទូកនេសាទតូចៗនៅឈូងសមុទ្រថៃ ពុំគួរចាកចេញពីឆ្នេរទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvXftvwj0vNmWO6JHXDK31ecB4LxgJSHmKu_mea-RscOUJFBTeX5YZaW1u8GpTvS7KLq0pR7A_qLpVrQDLr5Evj09H4_23FK_RoZOTnlzYCvlUVJfk2RESt6oWhUv5uhn_J72sJJ6U_6t0egMvfdOlgSZo2laOZDRvyNY-uw234yrz5m04zb8BNY3QJJCe/s686/image_2024-12-16_10-06-50.png

ហេតុនេះ សូមពលរដ្ឋរស់នៅខេត្តភាគខាងជើងប្រទេសថៃ ថែទាំសុខភាពដោយសារអាកាសធាតុមិនល្អ ក៏ដូចជាប្រយ័ត្នគ្រោះថ្នាក់ភ្លើងឆេះបណ្តាលពីខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ។ ក្រៅពីនេះ ពលរដ្ឋនៅខេត្តភាគខាងជើងត្រុងប្រយ័ត្នការធ្វើដំណើរតាមតំបន់ចុះអ័ព្ទខ្លាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ៕