ថ្មីៗនេះ ពលរដ្ឋរស់នៅខេត្តកំពត បានបង្ហោះ និងចែកចាយរូបភាពរុក្ខជាតិម៉្យាង ដោយអះអាងថាជារុក្ខជាតិផ្ការាំ ទឹករាំ។

ផ្ការាំ ទឹករាំ ជារុក្ខជាតិមួយប្រភេទ ដែលគេប្រទះឃើញក្នុងរឿងប្រឡោមលោកខ្មែរមួយ ដែលជារឿងបែបមន្តអាគម អាភីនិហាដ៏ល្បី និងត្រូវបានគេផលិតជាខ្សែភាពយន្តថែមទៀតផង។
.png)
បើតាមអ្នកជំនាញជីវចម្រុះនៅប្រទេសកម្ពុជា បានបញ្ជាក់ច្បាស់ៗថា៖” ផ្ការាំទឹករាំ មិនមែនជារុក្ខជាតិពិតនោះទេ ដោយវាមានតែនៅក្នុងរឿងព្រេងនិទានប៉ុណ្ណោះ ហើយរុក្ខជាតិដែលគេកំពុងល្បីនោះមានឈ្មោះផ្លូវការថា”បល្ល័ង្គ នពារក្ស ឬប្រទាល១០០គុណ”។
បល្ល័ង្គ នពារក្ស ជាបរាសិតជាតិម្យ៉ាង ដែលច្រើនរស់នៅនិងអាស្រ័យលើរុក្ខជាតិដ៏ទៃជាអ្នកជួយចិញ្ចឹមជីវិតពួកវាដោយការស្រូបយកសារធាតុចិញ្ចឹមតាមប្រព័ន្ធឬសពីរុក្ខជាតិដ៏ទៃ។
.png)
ជាទូទៅផ្កានេះ ដុះនៅក្នុងខែត្រជាក់ ដោយមានជីវិតចន្លោះពី១០ថ្ងៃទៅ១៥ថ្ងៃ ក្រោយមកវនឹងក្រៀមស្វិតទៅវិញុ។
នៅប្រទេសកម្ពុជាយើង ដើមនេះមានវត្តមាននៅតាមតំបន់ព្រៃធំស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់ព្រៃដែលមានសំណើមខ្ពស់ ក្នុងរយៈកម្ពស់រហូតដល់ចាប់ពី ២០០ – ១៥០០ម ពីនេវូទឹកសមុទ្រ៕










