Home ព័ត៌មានអន្តរជាតិ មិនមែនរឿងលេងសើចទេ! រស់នៅក្នុងបរិយាកាសមិនល្អ គឺអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់

មិនមែនរឿងលេងសើចទេ! រស់នៅក្នុងបរិយាកាសមិនល្អ គឺអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់

68
0

ប្រទេសឥណ្ឌា ៖ ការស្រាវជ្រាវថ្មីមួយបង្ហាញថា បរិយាកាសកខ្វក់នឹងប៉ះពាល់សុខភាពមនុស្សរយៈពេលយូរ ហើយការស្រាវជ្រាវនេះបានអំពាវនាវឱ្យប្រទេសនានាអនុវត្តវិធានការតឹងរ៉ឹងលើការគ្រប់គ្រងគុណភាពអាកាសធាតុ ។ បើមិនដូច្នោះទេ បរិយាកាសកខ្វក់នឹងបំផ្លាញសុខភាពពលរដ្ឋខ្លាំង ដូចជា ពលរដ្ឋឥណ្ឌាស្លា.ប់ អស់១៦លាននាក់ត្រឹមរយៈពេល១០ឆ្នាំ ដោយសារបរិយាកាសមិនល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmhLGbevohjqrHvwyjQ-T8FjB3YUeTzZQJ72IwoBZGO5MkoEHjdBDJnaWWxxqP_PZl1fxmcZXohtIHVgTbj-uMgIAleV60bQitFuhpJObMqDMCJqAolYADxjuBsbFotEK4i4IbUvyPskq0xOor-cmKroI9T2KFbjWCnO7cekeN_tGkjdxm_1k0TAUqWpLS/s2048/image_2024-12-17_14-33-26.png
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សាលារៀនជាច្រើននៅទីក្រុងញូវដែលីបានបិទទ្វារក្នុងរដូវរងា យ៉ាងហោចណាស់២សប្តាហ៍ ដោយសារបរិយាកាសកខ្វក់ខ្លាំងបណ្តាលមកពីការដុតចម្ការក្រោយពេលប្រមូលផលដំណាំ, ការធ្វើចរាចរ, ផ្សែងចេញពីរោងចក្រឧស្សាហកម្ម និងការដុតសំរាម ។ សកម្មភាពទាំងនេះធ្វើឱ្យមានផ្សែងយ៉ាងក្រាស់គ្របដណ្តប់ពេញទីក្រុង និងពិបាកដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimy9nBOsPUA-XFVCc4cWRKnXGrdwBIp0UBV1u3ExE4wMDMnc6Eb3RHXwzeqgqdwHUP_ga_KEbWyrxfTbdlD6h-zeJGzV79_BaMEfO8oYGczu2DH90iToCfXQiNLaOF-LGzsaIK_DIrMwI747vwvCD4JErkqwtsuVG3kQWWCNmO6Wh-_Y4PkJ6djodL94Gp/s1500/image_2024-12-17_14-33-27.png

ចំណែកមន្ទីរពេទ្យត្រូវព្យាបាលអ្នកជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូងកាន់តែច្រើន ក្រោយពីអ្នកជំងឺទទួលធូលីពុលច្រើន ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ធូលីពុល គឺជាឃាតករលាក់មុខយូរមកហើយ ហើយវាបានបំផ្លាញជីវិតមនុស្សរាប់លាននាក់លើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCa3ym9TsMk1MbUEIiDceIZ6_6vIMk95p6qYGy68TYnC3hOTkzaczaPpiZYJrQdbWITBv-Kg2CfUprQnYaD9c-8YybN0IKiwW9bi2mhf8AN5QD2u5-DRSuWVjgASU8IzLKQktdgTHT2C4GHhDsQUsYe8Vsrn-ScKpdc86hl1Q94dbwnToRd7U12W9efs3/s1280/image_2024-12-17_14-33-28%20(2).png

លោក Petter Ljungman សាស្ត្រាចារ្យផ្នែកជំងឺរាតត្បាតនៅវិទ្យាស្ថាន Karolinska និយាយថា ៖ «ខ្ញុំ និងក្រុមការងារបានស្រាវជ្រាវពីការទទួលធូលីពុលនឹងបណ្តាលឱ្យមនុស្សស្លាប់ដូចម្តេចក្នុងប្រទេសមានពលរដ្ឋច្រើន និងខ្យល់ពុលច្រើនបំផុតលើពិភពលោក គឺឥណ្ឌា ។ ពលរដ្ឋឥណ្ឌាស្លាប់ច្រើនបែបនេះ គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh7KlF8sSPQO2tEVyN6yEFF1fo90FFXHfAjUYEQcvgL5Wxqv7CLNueFAVaIc-441ur1xnmi5uIiqBQlwpAloFs6a9dS19roH80xyicBBvdpLeJ-wqjBW1LdEzzrAaqxtSNw1tvx-q6jpKvJmhbO1c5Jw6CZv2MUzBBdADqtBS9nskQldWtt6qr1ltyD0NG/s1200/image_2024-12-17_14-33-28%20(3).png

ទស្សនាវដ្តី The Lancet: Planetary Health ផ្សព្វផ្សាយថា ពលរដ្ឋឥណ្ឌារស់នៅជាមួយបរិយាកាសកខ្វក់ ហើយពួកគេឆាប់ស្លាប់ដោយសារទទួលធូលីពុលជាច្រើនឆ្នាំ ។ រយៈពេល១០ឆ្នាំមកនេះ ពលរដ្ឋឥណ្ឌាស្លាប់អស់១៦លាននាក់ព្រោះតែបរិយាកាសកខ្វក់ និងកខ្វក់ជាងការកំណត់របស់អង្គការសុខភាពពិភពលោក ចំនួន៨ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDTNywYrAoJWpa2Qt9HXs7BI9ArUZYuDFcAMOJ8D2izzjW85Tzuuvd1Awn51oyq5m832-i-1_GImur4454ZRxr_JzYvjotNYFZoexguByz-JbxRqFPQWrnuQjQBx-hmgs-mTG3dPbo1L0Fh5XogSPpOlrj5PEdKszmZpVCvfCGZ_zWFw16BvonR_SilOGJ/s1024/image_2024-12-17_14-33-28.png

ចំណែកវិធានការគ្រប់គ្រងអាកាសធាតុនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង បានជួយឱ្យពលរដ្ឋមានសុខភាពល្អ និងស្លាប់តិច ហើយរដ្ឋាភិបាលឥណ្ឌា និងប្រទេសនានាគួរតែយកគំរូតាមដើម្បីកុំឱ្យពលរដ្ឋអាយុខ្លីដោយសារបរិយាកាសមិនល្អ ៕