ស្ថានភាព Justin Bieber ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ
អ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភរបស់ខ្លួនបន្ទាប់ពីឃើញរូបភាពរបស់តារាចម្រៀង Justin Bieber មើលទៅស្គមស្គាំង និងស្រងូតស្រងាត់។
យោងតាមគេហទំព័រ The Standard បានឱ្យដឹង ថា Justin Bieber មើលទៅហត់នឿយ នៅពេលដែលលោកបានបង្ហាញខ្លួននៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៣០ ខែមករា។ នៅលើបណ្តាញសង្គម X រូបភាពចុងក្រោយរបស់តារាចម្រៀងរូបនេះបានទាក់ទាញការចូលមើលយ៉ាងច្រើននិងការបញ្ចេញមតិរាប់ពាន់ រាប់ម៉ឺននាក់ ចំណែកឯអ្នកខ្លះសឹងតែមិនចង់ជឿថានេះជា Justin Bieber ។

នៅល្ងាចថ្ងៃទី ២៩ ខែមករា Hailey ត្រូវបានគេប្រទះឃើញចាកចេញពីអគារមួយក្នុងតំបន់លំនៅដ្ឋាន Union Square (ញូវយ៉ក) តែម្នាក់ឯងដោយនាងបានស្លៀកសំលៀកបំពាក់ផ្លូវការ និងចិញ្ចៀនភ្ជាប់ពាក្យ។ ប្រភពពី Daily Mail បាននិយាយថា សាច់ញាតិរបស់ Hailey មានការព្រួយបារម្ភ ដោយសារតែតារាចម្រៀងរូបនេះ មានអាកប្បកិរិយាខុសឆ្គងជាច្រើន ដែលពួកគេមិនអាចទទួលយកបាន។ ប្រភពបាននិយាយថា Hailey បានតស៊ូជាមួយ Justin ចាប់តាំងពីការចាប់ផ្តើមនៃអាពាហ៍ពិពាហ៍នេះ។ នាងបានរងទុក្ខជាច្រើន»។
យោងតាមប្រភពបានឱ្យដឹងថា ការភ័យខ្លាចនៃហ្វូងមនុស្សបានក្លាយជាបន្ទុកផ្លូវចិត្តសម្រាប់ Justin Bieber ក្នុងរយៈពេលថ្មីៗនេះ ដែលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួន និងអាជីពរបស់លោក។ Hailey ត្រូវបានគេនិយាយថាតែងតែលើកទឹកចិត្តប្តីឱ្យចេញទៅសង្គមខាងក្រៅ ប៉ុន្តែ Justin ចូលចិត្តរស់នៅបិទជិត ហើយបដិសេធមិនស្តាប់ដំបូន្មានរបស់ប្រពន្ធលោក។ បច្ចុប្បន្នតំណាងគូស្នេហ៍សិល្បៈនេះនៅមិនទាន់ឆ្លើយតបនឹងព័ត៌មានខាងលើនោះទេ។
Justin ធ្លាប់បានបង្កភាពច្របូកច្របល់ក្នុងចំនោមអ្នកគាំទ្រនៅពេលដែលលោក Unfollow អ្នកស្គាល់គ្នាជាបន្តបន្ទាប់រួមទាំងឪពុកក្មេក និង តារាចម្រៀងរ៉េប Usher ដែលបានគាំទ្រ Justin នៅពេលបានបង្ហាញខ្លួនជាលើកដំបូង។ នៅថ្ងៃទី ២០ ខែមករា អ្នកគាំទ្របានរកឃើញថា Justin បាន Unfollow Instagram ប្រពន្ធរបស់ខ្លួន។ តារាចម្រៀងរូបនេះបានបដិសេធភ្លាមៗនៅលើ «Story IG» របស់លោក ដោយនិយាយថាមាននរណាម្នាក់បានលួចចូលគណនីរបស់លោកដើម្បីធ្វើដូច្នេះ។ មួយថ្ងៃក្រោយមក តារាចម្រៀងរូបនេះបានចែករំលែករូបថតជាច្រើនសន្លឹកដែលថតជាមួយភរិយា និងមិត្តភ័ក្ដិអំឡុងពេលវិស្សមកាលនៅទីក្រុង Aspen ដោយបដិសេធពាក្យចចាមអារ៉ាមថាមានការប្រេះឆា៕


.png)








.png)




.png)


.png)



.png)





.png)



.png)
ម្តងម្កាល មិត្តភ័ក្តិបង្ហោះរូបភាពញ៉ាំអាហារជាមួយនាង។ នៅដើមឆ្នាំ ២០២៤ DJ Koo បាននិយាយថា សុខភាពរបស់ សាន់ឆាយ មិនល្អទេលោកមើលថែ និងយកចិត្តប្រពន្ធរបស់ខ្លួន។ នៅចុងបញ្ចប់នៃជីវិតរបស់នាង តារារូបនេះមានជម្លោះជាបន្តបន្ទាប់ជាមួយអតីតស្វាមី Wang Xiaofei និងអតីតម្តាយក្មេក ដែលជាអ្នកជំនួញ។ នាងបានចោទប្រកាន់ Wang Xiaofei ពីបទរំលោភលើកិច្ចព្រមព្រៀងលែងលះ និងមិនបានផ្តល់ការគាំទ្រពេញលេញដូចដែលបានព្រមព្រៀងគ្នា។ តារាស្រីរូបនេះ បានប្តឹងអតីតម្តាយក្មេក ពីបទ «បរិហារកេរ្តិ៍ និងបង្កាច់បង្ខូច» ព្រោះ ធ្លាប់និយាយថានាង «ប្រើសារធាតុហាមឃាត់»។ តារាសម្ដែងរូបនេះត្រូវបានធ្វើតេស្តរកឃើញថាមានសារធាតុញៀន។.png)





.png)



.png)




