សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសដំឡើងពន្ធទំនិញពីបណ្តាប្រទេសសមាជិក BRICS រហូតដល់១០០% បើពួកគេឈប់ចាយប្រាក់ដុល្លារអាមេរិក ឬប្រើប្រាស់រូបិយប័ណ្ណថ្មីក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7oBh2TmhQmvTCt_klviPvaQPXM0BcTiwCtcW8fdUq0rSix7BfmX6lHoNg_-J_tiZMoau14SSKjtkKF5Pr2xfCkQXtbsl9dLgHXDmaQNqKSikmwlCJWU1n5gMAOKnbR7Io7_eHtL5DA1ajjqUkQhUflzOgbi3MhD_AjDr7tVFr453pFN-a9WUDzmGNR8E0/s1200/image_2025-02-03_15-03-40%20(2).png

លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៣០ ខែមករា កន្លងមកថា លោកចង់ឱ្យប្រទេសទាំងនេះសន្យាពុំប្រើប្រាស់រូបិយប័ណ្ណថ្មីជំនួសប្រាក់ដុល្លារអាមេរិក បើមិនដូច្នោះទេ ពួកគេនឹងត្រូវអាមេរិកដំឡើងពន្ធទំនិញ ១០០% ។ គ្មានផ្លូវទេ ដែលបណ្តាប្រទេសសមាជិក BRICS ប្រើប្រាស់រូបិយប័ណ្ណផ្សេងជំនួសប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ។ បើប្រទេសណាមួយព្យាយាមធ្វើបែបនេះ អាមេរិកនឹងដំឡើងពន្ធទំនិញប្រទេសនោះខ្ពស់ និងផ្តាច់ទំនាក់ទំនង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdgfUOCcTBF6B4OrAHUDNB0U3Lo1VogQwLKqPF4U8kz9YPUmnTDlzz3oSTLk3vUcaFNp2Sq4xnlo-HL451GS-F9X4NPUmF4M4uh-Ax0YPnc4YX5rnhxyrVXkd-9V6E-97_mrD_CgecuCMyspvMqXeNmUHFVuqvUpzQti5bQWvKa1rbmXkMedl9eU1X0uFj/s762/image_2025-02-03_15-03-40.png

ប្រទេសជាសមាជិក BRICS រួមមាន ៖ ចិន, រុស្ស៊ី, ឥណ្ឌា, ប្រេស៊ីល, អាហ្វ្រិកខាងត្បូង, អ៊ីរ៉ង់, អេហ្ស៊ីប, អេមីរ៉ាតអារ៉ាប់រួម អេត្យូពី និងឥណ្ឌូណេស៊ី ហើយបច្ចុប្បន្ន មានប្រទេសមួយចំនួនបានសុំចូលជាសមាជិក រួមមាន ៖ ថៃ, ម៉ាឡេស៊ី និងតួកគី ។ ទោះជាប្រទេសទាំងនេះគ្មានរូបិយប័ណ្ណប្រើប្រាស់រួមគ្នា ប៉ុន្តែក្រោយពីប្រទេសលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ី ដោយសារការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ពួកគេបានពិភាក្សាគ្នាពីការប្រើប្រាស់រូបិយប័ណ្ណថ្មីជំនួសប្រាក់ដុល្លារអាមេរិក សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicHCaaPjBqmwC9_Uw7LKjDhBQASrcdcKVItSdXDprLbpTzp4CB9D5WlSeiEO1DjeKmjQ06xdpR-p7dLWhEHw8Ldq8uAAdRo7LrlacjG5iC6MzjWNnArHTsnoKNeDGXZF-ua7bTlryUAZmGJ1mtkWQcTaSgCHMMFXzCZeyVpPjAc8wDhbgycJqrssdhHg7s/s1389/image_2025-02-03_15-03-41.png

កិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំបណ្តាប្រទេស BRICS នៅប្រទេសរុស្ស៊ី កាលពីខែតុលា ឆ្នាំ២០២៤ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ថ្លែងថា ការព្យាយាមរបស់អាមេរិកក្នុងការបង្ខំឱ្យប្រទេសផ្សេងៗចាយប្រាក់ដុល្លារសម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ នឹងមានផលវិបាកដល់អាមេរិក នាពេលក្រោយ ។ អាមេរិកប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ ហើយវាជាកំហុសឆ្គងដ៏ធំ ។ លោកថា ៖ «មិនមែនយើងបដិសេធចាយប្រាក់ដុល្លារទេ ប៉ុន្តែបើពួកគេមិនព្រមឱ្យយើងធ្វើការ តើយើងអាចធ្វើអ្វីបាន? យើងត្រូវបង្ខំឱ្យស្វែងរកជម្រើសផ្សេងជំនួស» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhui2ZawxEPUz_v6cQcNxVnpiDhFrsCOi42LCbHeEsRR-GJDWabRe5DoTltdqRN__dz-IebhKO59xe5_MxZD3z_QADn9WLzn8JIX7efWlmKdsA6U8lqJefmcRqCbtCu2jEKsC40sVwZ0p-DFiAJd82K2suoxBRuMLvkHlV3X13mhKgS0co9q431RlSv0LHf/s2560/image_2025-02-03_15-03-42.png

ទោះជាប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់ច្រើនបំផុតក្នុងជំនួញពិភពលោក និងជម្នះបញ្ហាប្រឈមកន្លងមកក្តី ប៉ុន្តែបណ្តាប្រទេសសមាជិក BRICS រួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗបញ្ជាក់ថា ពួកគេធុញទ្រាន់នឹងឥទ្ធិពលរបស់អាមេរិកក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ៕