កាលពីចុងខែមករា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សា លេីគម្រោងសាងសង់ស្ពានកោះកុងថ្មី និងលើកគុណភាពផ្លូវជាតិលេខ៤៨ ពីក្រុងខេមរភូមិន្ទទៅច្រកព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjYPwk0-pw-4WwQGsl6pdg9JiI_VhEcQb9qbr4QlH1qIBojtbzNAkhVmTxNaYMlY-2Fcdnd_tFyB8PL7C4sc4TDda_peqfd9uWnJAE0P9ahjnIibZjbVoNZGrLdlHFxSUiBcFdEkBSvqA5ULthWK2YfBOTJ0w75uQFexYYesXQjk8rHSolsCRBlqErL3I9/s593/474462537_122122556384408564_2825810993081387777_n.jpg

បើតាមរូបគំរូប្លង់ស្ពានថ្មីនេះ មានប្រវែង១៧០០ម៉ែត្រ ទទឹង១០ម៉ែត្រ ទទួលការសិក្សាសាង់សង់ ដោយក្រុមហ៊ុន ទីប្រឹក្សា កូរ៉េ Donghae Engineering & Consultants Co.,Ltd។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxANCiklW0DMkLj8PtG5GSh73-DGRYaxYCYQ-gYlibBxUVD_I54CMEL1xHFsXNtq0OdrNat_U1NbUXVUBMb1yEOkR0q3hRUVZJmxHCoO2MSNjSZqUfEoLZ0kNqvpaeWu_PcGUxPzNWo0cbISVZYx1eXVcfkEE3QTUkEQZcNwxma-XfBZ7hUcvGYDQ50xjj/s2048/474094753_9142570109136595_8971337545961707547_n.jpg
បច្ចុប្បន្ន ក្រុមអ្នកជំនាញ កំពុងជីកខួងពិនិត្យសណ្ឋានដីនៅបាតក្រោមទឹកសមុទ្រ ដើម្បីវាយតម្លៃផ្នែកបច្ចេកទេស និងត្រូវការពេលសិក្សាប្រមាណ១ឆ្នាំ ដោយគ្រោងនឹងចាប់ផ្តើមសាងសង់ច្នុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbEFUhtZMvjECj_oTgAkK_2ib2g9BR-SdHYnjimdnzO2OMwO5_Y9i9IIfgOdY0-8aMRrt_az9RaEMH6XSLM2iRGJ2rvNm3DYhQP3XnYL3G3EGtnOxMXlcvL9UARNsH45Uy8Ni-gByiMvYc2Oad66SWZJrkHzVpUcMigclVVvVzC4itaY0MPePGSiyNrN4w/s2048/474240633_122122556480408564_355665099172685232_n.jpg

ក្រោយសាងសង់រួចស្ពានថ្មីនេះ នឹងសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញពាណិជ្ជកម្មបានលឿនឆាប់រហ័សប្រកបដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqJF6LyVo2mnKuhKOESgSBi-s903yajxUPlZle6EYMrUxnyYxWTCuqVRUIcsmZx0ntpsY5sBuX13v-a1OB2t0jgFlZ9KqQUo48ppBSih4wMzK33y0YSGLD9qpasIyI9O3RldVedd88ElqyLJkNGIbG4zxds8VfeuIgxbjtMaFkC-sPQJ8ml5hEWYRPxi_9/s2048/474373660_9142570069136599_3598658397686413496_n.jpg

បន្ថែមពីនេះទៅទៀត ស្ពានកោះកុងថ្មី នឹងធ្វើឱ្យខេត្តកោះកុង ក្លាយជាខេត្តមាត់សមុទ្រ ដ៏មានសក្តានុពលស្ទើរគ្រប់វិស័យទាំងអស់ មិនចាញ់ខេត្តមាត់សមុទ្រផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl7jSef9msYZpk1F_FpyMU1vwBF_ADBhI5cDAs6gooe-bjTk3Nm6aJJVt5awSXEbGtrzjup3OfRN4irNwQecibc6BgKL4HqV79fA2nEnCu_nRkS6lrEZHVf3MkfJzaqg437Cdsl8wn2rrURvjOJgSxVtdJobP9VYjnLB2Ddgkpj7XVL-vWoPzfhkzwj65Z/s990/image_2025-02-03_15-27-55.png

គួររំលឹកថា បច្ចុប្បន្ន ខេត្តកោះកុង មានស្ពានមួយប្រវែង ១៩០០ម៉ែត្រ ឆ្លងកាត់ដៃសមុទ្រ ពីក្រុងខេមរៈភូមិន្ទ ឆ្ពោះទៅស្រុកមណ្ឌលសីម៉ា ជាប់ព្រំដែនប្រទេសថៃ៕