អ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភរបស់ខ្លួនបន្ទាប់ពីឃើញរូបភាពរបស់តារាចម្រៀង Justin Bieber មើលទៅស្គមស្គាំង និងស្រងូតស្រងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWAlGz8xqbCZMQBHTW79985bbjP-xWc4IbW4NOszlQPYhyphenhyphenMXeO5D3p3HNv3rlU4j5Wmc1yMfLgtdIhcC59yuXGqdvXxwphs7N6o6r6SJD4gP46w0aUGYodq-LnMs-yLkzSbXXCrHMhn6xXtIeTwwop4FV7cJxFqsepznrq8pbUYGfm0TYWm8F-dtPDMxHZ/s1080/image_2025-02-03_15-43-53.png

យោងតាមគេហទំព័រ The Standard បានឱ្យដឹង ថា Justin Bieber មើលទៅហត់នឿយ នៅពេលដែលលោកបានបង្ហាញខ្លួននៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៣០ ខែមករា។ នៅលើបណ្តាញសង្គម X រូបភាពចុងក្រោយរបស់តារាចម្រៀងរូបនេះបានទាក់ទាញការចូលមើលយ៉ាងច្រើននិងការបញ្ចេញមតិរាប់ពាន់ រាប់ម៉ឺននាក់ ចំណែកឯអ្នកខ្លះសឹងតែមិនចង់ជឿថានេះជា Justin Bieber ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8iX1CavvTknsYF2KUH77BrifqDqvOlc7_r7320iXPVm0PNIrOjCjs2rIdtkrcIIVnEpps4rAWIZCpICxf8vq9Alj6H0Mf4oOOo8UWAsvwKYHxB8l84gY4Z6qcN6FbanpF17ScGyPpppXZBEeD_d9wZnNdDvEbqrTrczL43VC7q5UeMAbWRhnminwrZ_2u/s1280/image_2025-01-23_09-08-33.png
នៅល្ងាចថ្ងៃទី ២៩ ខែមករា Hailey ត្រូវបានគេប្រទះឃើញចាកចេញពីអគារមួយក្នុងតំបន់លំនៅដ្ឋាន Union Square (ញូវយ៉ក) តែម្នាក់ឯងដោយនាងបានស្លៀកសំលៀកបំពាក់ផ្លូវការ និងចិញ្ចៀនភ្ជាប់ពាក្យ។ ប្រភពពី Daily Mail បាននិយាយថា សាច់ញាតិរបស់ Hailey មានការព្រួយបារម្ភ ដោយសារតែតារាចម្រៀងរូបនេះ មានអាកប្បកិរិយាខុសឆ្គងជាច្រើន ដែលពួកគេមិនអាចទទួលយកបាន។ ប្រភពបាននិយាយថា Hailey បានតស៊ូជាមួយ Justin ចាប់តាំងពីការចាប់ផ្តើមនៃអាពាហ៍ពិពាហ៍នេះ។ នាងបានរងទុក្ខជាច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsaZSDqcymbGD8rWX69Syaj2mqDCCHAh8AL_PPX9ogcvfPZ4BiLKePsYz9MXD_iMtKsB5UVLEdxtia4hYqrMsG1zLPdvMxcrflk1Tb-6EEQ4CuQz2zEykVt8_OC65lYYF2d9b7tPHQUKCPW8CEXjiNGwnTN1xmfsmUlxzWGzJDDMXtHh_htLVXztVGzYuT/s741/image_2025-01-23_09-08-28.png

យោងតាមប្រភពបានឱ្យដឹងថា ការភ័យខ្លាចនៃហ្វូងមនុស្សបានក្លាយជាបន្ទុកផ្លូវចិត្តសម្រាប់ Justin Bieber ក្នុងរយៈពេលថ្មីៗនេះ ដែលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួន និងអាជីពរបស់លោក។ Hailey ត្រូវបានគេនិយាយថាតែងតែលើកទឹកចិត្តប្តីឱ្យចេញទៅសង្គមខាងក្រៅ ប៉ុន្តែ Justin ចូលចិត្តរស់នៅបិទជិត ហើយបដិសេធមិនស្តាប់ដំបូន្មានរបស់ប្រពន្ធលោក។ បច្ចុប្បន្នតំណាងគូស្នេហ៍សិល្បៈនេះនៅមិនទាន់ឆ្លើយតបនឹងព័ត៌មានខាងលើនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghZR4S1NPLdrAcd3XauI3ut_wDKMXLJ9OzRlWKaXnxGEURWgBF17sOwW874ceNcaT83-dv0dYlCnD3RFG8A25y0IsNnjz2mviwCO_zbRhVbq8V6lMbmS40GVXSwGuphz4eHtvM5Dr8cIS106pBr8g58hmmunEflTBzG4DpXjDrLXAPe09MXr58xY32U4hx/s1080/image_2025-01-23_09-08-30.png

Justin ធ្លាប់បានបង្កភាពច្របូកច្របល់ក្នុងចំនោមអ្នកគាំទ្រនៅពេលដែលលោក Unfollow អ្នកស្គាល់គ្នាជាបន្តបន្ទាប់រួមទាំងឪពុកក្មេក និង តារាចម្រៀងរ៉េប Usher ដែលបានគាំទ្រ Justin នៅពេលបានបង្ហាញខ្លួនជាលើកដំបូង។ នៅថ្ងៃទី ២០ ខែមករា អ្នកគាំទ្របានរកឃើញថា Justin បាន Unfollow Instagram ប្រពន្ធរបស់ខ្លួន។ តារាចម្រៀងរូបនេះបានបដិសេធភ្លាមៗនៅលើ «Story IG» របស់លោក ដោយនិយាយថាមាននរណាម្នាក់បានលួចចូលគណនីរបស់លោកដើម្បីធ្វើដូច្នេះ។ មួយថ្ងៃក្រោយមក តារាចម្រៀងរូបនេះបានចែករំលែករូបថតជាច្រើនសន្លឹកដែលថតជាមួយភរិយា និងមិត្តភ័ក្ដិអំឡុងពេលវិស្សមកាលនៅទីក្រុង Aspen ដោយបដិសេធពាក្យចចាមអារ៉ាមថាមានការប្រេះឆា៕