Home Blog Page 693

ឡូរីន ទោះវ័យក្មេងតែមានផ្លូវចិត្តរឹងមាំមិនចុះញ៉មជាមួយនឹងបញ្ហាចម្រូ.ងចម្រា.ស

0

ឡូរីន គូស្នេហ៍របស់តារាចម្រៀង វណ្ណដា ដ្បិតតែមានវ័យ២១ឆ្នាំប៉ុន្តែរូបនាងមានផ្លូវចិត្តរឹងមាំមិនចុះញ៉មជាមួយនឹងបញ្ហាដែលបានកើតឡើងចំពោះខ្លួននាពេលថ្មីៗនេះដែលទទួលមតិប្រតិកម្មពីលោកជំទាវ ហ៊ុន ស៊ីណាត អាចារ្យធំ និងត្រូវបានគេប្រៀបធៀបជាមួយនឹងដៃគូចាស់របស់គូស្នេហ៍។ ភាគច្រើនប្រសិនជារឿងនេះបានកើតឡើងទៅលើអ្នកផ្សេងអាចនឹងស្ងប់ស្ងាត់ ប៉ុន្តែរូបនាងបន្តសកម្មភាពធម្មតានៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ucOT03-ePUJeAjeFQLWNNeZG89XSCroFom1QxXqZKOtKzfP4zUqZTYuFV7wm-eyY0CKP44rSEQhco-ZOeTln5vHdr3uxokg3pcVM-ZlhOvFYC67hHuVl27izr-vP6rT_JPmw8g5WtUmVyZtCtjQbYvHzBsuN6lKHEk5e81fbrgZarUyHP92c2Zvy6YVe/s2048/460078058_1638708976678466_1321965538462318497_n.jpg
កាលពីយប់ថ្ងៃទី១៦ ធ្នូ ភ្លើងកម្តៅនៃការបង្ហាញរូបភាពរបស់ ឡូរីន នៅលើបណ្តាញសង្គមបានចាប់ផ្តើមសាយភាយនិងទទួលបានមតិប្រតិកម្មចម្រុះពីសាធារណជនចំពោះការបង្ហាញរាងដ៏ស៊ិចស៊ីល្វត់ល្វន់ពីសង្សារតារាចម្រៀងល្បីឈ្មោះ ជាពិសេសគឺទទួលបានកំណាព្យពី អាចារ្យធំ ផ្ទាល់តែម្តង។ អ្វីដែលកាន់តែចាប់អារម្មណ៍ ឡូរីន ក៏បានឆ្លើយតបយ៉ាងក្តៅគគុកទៅកាន់អាចារ្យធំយ៉ាងចាស់ដៃ ស្របពេល អាចារ្យធំ បង្ហោះឆ្លើយតបម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6iDETZVsYxnHH88eQsh9s7w3GieuXvaNJTpjxhTt9jd0sRt-jD6eQ8pwhZRxDn1P79fst2wHrfLolOPCtKPgKZwS-LEtIart6STjG1mchWZfib7PzP2r-qkpG0oKzcssjmIuZEYRY478IpHREpLIOShO0xF7A7OHkApUuO9ON1r5nk-BOy42aLx96QUVz/s2048/467936058_1684911382058225_5605015119760347179_n.jpg

អ្វីដែលទស្សនិកជនចាប់អារម្មណ៍បន្ទាប់ពីឆ្លើយតបទៅកាន់អាចារ្យធំរួច ឡូរីន មិនបាននិយាយអ្វីទៀតនោះទេហើយការជួបរឿងអាស្រូវនេះមិនបានបង្អាក់សកម្មភាពរបស់នាងទៅគាំទ្រលើកទឹកចិត្តគូស្នេហ៍ដូចគ្នា។ នៅពេលផ្ទុះរឿងជាមួយអាចារ្យធំ ឡូរីន បានទៅ ជាមួយនឹង វណ្ណដា ក្នុងការបំពេញការងារនៅខេត្តសៀមរាប ហើយនាងបានបន្តសកម្មភាពធម្មតាលេងនៅលើបណ្តាញសង្គមធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWEcFyO4Cn1m9BH77qi_zS4lg3Xor31n3I4duxd8mNPtySK2R6GTS-8ijKLON9RJ0v9qIdfhTyiWWqi6sm_NxSAQ4UxWM0xjttCdxfFMnwsXhQ2fIAJ-IYB1PDi3AaprmlVPJHIDhgVDtfTRxLH42r5UXbapbpD_XBhjVbKm6aG1SfbF5_yo9blxv5VpGU/s2048/468853649_1692355021313861_6182526833875616865_n.jpg
ចំណុចមួយទៀតនោះ ការស្លៀកពាក់របស់នាងបន្ទាប់ពីអាចារ្យធំប្រតិកម្មលោកជំទាវ ហ៊ុន ស៊ីណាត ក៏បាននិយាយពាក់ព័ន្ធនឹងរឿងនេះដូចគ្នា ខណៈ ឡូរីន ក៏ត្រូវបានគេប្រៀបធៀបជាមួយនឹងអតីតគូស្នេហ៍របស់សង្សារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkPKwvCP_xhuDTWlfq0wxuGYDG6Ug9jP3DqGgKf_kErUUBxRYfcDcCCizzfvDYd42csN4ctvnZ2qjWrNMEUsdbGUtiZK7cyRw62rScva3OyYv2hyphenhyphenFeuIQkIsO3qhjmFEGEjFMlZ8YHlGMCUL_xYZ-gbFX8tH9nF-a0-ecE3U3qZt8nvrQx-w_cpwVgl89_/s2048/468965453_1692355081313855_7797772172383194575_n.jpg

ទោះបីជាមានរឿងចម្រូងចម្រាសទាំងអស់នេះពិតមែនអាចថាផ្លូវចិត្តរបស់ ឡូរីន ដែលមានវ័យ២១ឆ្នាំ នាងជាមនុស្សរឹងមាំមិនចុះញ៉មនឹងបញ្ហា ធ្វើខ្លួនធម្មតារស់ជាខ្លួនឯង ប្រសិនជាអ្នកផ្សេងវិញអាចនឹងផ្អាកពីបណ្តាញសង្គមរយៈពេលខ្លីប៉ុន្តែចំពោះ ឡូរីន គឺមិនដូច្នេះឡើយ៕

អស់ពីចង់បានកាណាដា លោក Trump ប្រាថ្នាចង់បានកោះហ្គ្រីនឡែនរបស់ដាណឺម៉ាក

0

ប្រទេសដាណឺម៉ាក ៖ រដ្ឋាភិបាលដាណឺម៉ាកបានបញ្ជាឱ្យបង្កើនថវិកាផ្នែកការពារជាតិយ៉ាងច្រើនសម្រាប់កោះហ្គ្រីនឡែន (Greenland) ក្រោយពីប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump និយាយពីបំណងប្រាថ្នាចង់ទិញកោះនេះឱ្យក្លាយជាទឹកដីអាមេរិក ។ រដ្ឋាភិបាលដាណឺម៉ាកបញ្ជាក់ថា នឹងពុំលក់កោះនេះទៅឱ្យអាមេរិកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwMa4Nj1Z8sZp5kD_acXg0CvlO3k79foYOnef52qxJq6gVEnsbKCP9172clVPIND_mYnAG84crrYrjHg8XzurtgsIIwFfIJr-eSh56eyY5_8nBKFcM4QMCAyVAsOLVWnbXNqF9-uA4GAoqwErk5FlJLuExqhEVjiE46dMmBlvRAmO02XjIykTaGv-fGX5U/s1440/image_2024-12-25_16-22-26.png

រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen និយាយថា កញ្ចប់ថវិកាចំណាយផ្នែកការពារជាតិសម្រាប់កោះហ្គ្រីនឡែន នឹងកើនឡើងទ្វេដង គឺស្មើនឹង១,៥០០លានដុល្លារអាមេរិក ។ ការបង្កើនកញ្ចប់ថវិកានេះ គឺក្រោយពីលោក Trump បាននិយាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ការក្លាយជាម្ចាស់ និងគ្រប់គ្រងកោះដ៏ធំនេះ ចាំបាច់យ៉ាងខ្លាំងសម្រាប់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05UsXE_t9uejwWzvy4X4C0kfmnink_Av1g4PGdeWxhzKVQvCC6aJhxA7B28bOp29580LcUCqaciai6kbz99zfquzDZeyRVUl5dsdKVDdEKKp-H-ZCk-uDzbj1HEnPK3TCwTP1bNnrA5bMKTvIxVh6Gmg7P4K-_r8z-r-d1TEjinDOkdLBlmz5os6sSC_6/s1800/image_2024-12-25_16-22-27.png

កោះហ្គ្រីនឡែនគ្រប់គ្រងដោយប្រទេសដាណឺម៉ាក គឺជាទីតាំងកងទ័ពអវកាសដ៏ធំ និងមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសម្រាប់អាមេរិក ដោយសារកោះនេះមានចម្ងាយជិតបំផុតពីអាមេរិកខាងជើងទៅអឺរ៉ុប និងមានធនធានធម្មជាតិរ៉ែ ។ ដាណឺម៉ាកនឹងទិញនាវាសង្កេតការណ៍ថ្មី២គ្រឿង និងដ្រូន២គ្រឿង ព្រមទាំងបង្កើនភ្នាក់ងារប្រចាំការនៅទីក្រុងនុក, កែលម្អអាកាសយានដ្ឋាន៣កន្លែងរបស់កោះហ្គ្រីនឡែន សម្រាប់ការចុះចតយន្តហោះចម្បាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2W0N7FTdT4gMP-hvzD_MojL5Hqi9xvYEXG_7xCwJF6t3SrrTsp50bHjJjuwY37iREnJ8zl-4cqK3XVD3HVOPWO7cpHxb0StNF7WMaI9LwCu03B_r-aPbLfMG3u0qXaEN9N5eO0n71NTYUsdP4b5JkpDkgxMDUn31UTiumwwhw54gub1BDHYTSakb07dTF/s2400/image_2024-12-25_16-22-29.png
រដ្ឋាភិបាលដាណឺម៉ាកបានបញ្ជាឱ្យបង្កើនថវិកាផ្នែកការពារជាតិ ក្រោយពីលោក Trump សរសេរក្នុងបណ្តាញសង្គមថា ដើម្បីសន្តិសុខជាតិ និងសេរីភាពទូទាំងពិភពលោក គឺលោកចង់ឱ្យអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន ។ ប៉ុន្ដែមន្ត្រីដាណឺម៉ាកបញ្ជាក់ថា យើងពុំលក់កោះនេះទេ ហើយពលរដ្ឋរស់នៅលើកោះបានសហការពាណិជ្ជកម្មជាមួយប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2eDEJBZ0-iG9JSZ9_H3KYm2jpoXX3ebNPw-LMrF49uFyIN-YIgxUVMgez3lW2TxcD0aOgSqShOAohCd6WS7XgpgBGyLO_PVJ8IJHWisunZ4KIVbK9lEe06ZPPs67TusJyG3ASAGfYBz2RJGsLEF_3nY-lG-hGJGe_iBI2LTyQ4hz-3yPJYPsZl-FmyzXD/s3840/image_2024-12-25_16-22-32.png

អ្នកវិភាគយល់ឃើញថា ដាណឺម៉ាកបង្កើនសមត្ថភាពកងទ័ពនៅលើកោះនេះយឺតយ៉ាវណាស់ ហើយបើដាណឺម៉ាកពុំអាចការពារដែនទឹកជុំវិញកោះពីការរំលោភរបស់ចិន និងរុស្ស៊ី ធ្វើឱ្យអាមេរិកកាន់តែចង់គ្រប់គ្រងកោះនេះ ពីព្រោះលោក Trump តែងតែនិយាយថា ចង់បានកោះរបស់ដាណឺម៉ាកម្តងហើយម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrbIZz32g60Rim1XtBNzqXZ46g8sqcbMprNOz_NHQ_sQhUDyo3C0T8z0pyxxfXJDc6TOcO7LvC-ctv-NjsRNrfWoupBL0kh2m8iSrQgBCBDScIr_L-_gDSWScjp8D8aiatiRhvzEOHOupcahVpKmGyjRXzZFqy6j0R2-pGDAhMl1CkMZM9aj7mlyhq19wA/s1600/image_2024-12-25_16-22-39.png

លោក Trump ជាមនុស្សឆ្លាត ដែលអាចធ្វើឱ្យរដ្ឋាភិបាលដាណឺម៉ាកផ្តល់ភាពសំខាន់លើការការពារជាតិ ។ កាលពីឆ្នាំ២០១៩ លោក Trump ធ្លាប់ណែនាំឱ្យអាមេរិកទិញកោះហ្គ្រីនឡែន ដែលមានទំហំធំបំផុតលើពិភពលោក ប៉ុន្តែនាយករដ្ឋមន្ត្រីដាណាម៉ាកសម័យនោះប្រាប់ថា វាគ្មានប្រយោជន៍ ហើយធ្វើឱ្យលោក Trump លុបចោលការធ្វើដំណើរទៅដាណឺម៉ាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh0NTHK4MRIVsVdBXxZ99QzjKI9xBGjVawqWyCZ5cZxKbUbCk3OztNj-sc4b5ToVtKQQpeq6dVZdAF54EkRt1_AdWlemzPpH5f7AdPD0mPXP27-DYXY4xwysfEC75vRO4rDRVRhJfqdJQyRuPBLWBTjanuMb7wQL9t9cmbR0pb4unI9AexwDKxnODhRiui/s1600/image_2024-12-25_16-22-41.png

គួរបញ្ជាក់ថា កន្លងមក លោក Trump ចង់បានប្រទេសកាណាដាធ្វើជារដ្ឋទី៥១ របស់អាមេរិក ហើយលោកពុំមែនជាប្រធានាធិបតីអាមេរិកដំបូងគេដែលចង់ទិញកោះហ្គ្រីនឡែនរបស់ដាណឺម៉ាកទេ គឺអាមេរិកចង់បានកោះនេះដំបូងនៅឆ្នាំ១៨៦០ ពេលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Andrew Johnson ៕

ភ្ញាក់ផ្អើលខ្លាំងក្រោយប្រទះឃើញឆ្អឹងតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋអគារមួយនៅហូឡង់

0

ប្រទេសហូឡង់ ៖ កាលពីសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកបុរាណវិទ្យាហូឡង់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីប្រទះឃើញឆ្អឹងសត្វតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋរបស់អគារចំណាស់មួយកន្លែងមានអាយុជាង៥០០ឆ្នាំ ស្ថិតនៅតំបន់ខូមដែង ប្រទេសហូឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_fDMP1UjSdpw75QIAwtgn0J31PIMG9UOcu4Wihaw0K-WU0QOTLHMUHVWqryPUZfnGTJntKKXdC0nqP8rd8n0aLPMyo3A20y4tby0G2aQefG3FUeFRnXEGLrbwINDQVNOJ63XjpwEbIcJ41pzSdKBdF9zo9XG2xz5Xd3AmOMvEuGsJWL4LN-TZFLBqfV9w/s1200/photo_2024-12-24_14-47-12.jpg

ក្រុមអ្នកបុរាណវិទ្យាមកពី Heritage Alkmaar និយាយថា វាជាសំណង់ពិសេសមួយនៅក្នុងតំបន់ខូមឌែង ទីក្រុងអាល់ម៉ា ភាគខាងជើងប្រទេសហូឡង់ ។ នៅក្រោមកម្រាលឥដ្ឋផ្នែកក្រោមបំផុតរបស់អគារដែលសាងសង់នៅសតវត្សទី១៦ ពួកគេបានប្រទះឃើញឆ្អឹងគោតម្រៀបគ្នាយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7vL7A2El34nIeipNiDfQjBOrhCM3fipBpOeExQ0xTnT-VqCIoq68IBtfuA86zbUVXxT0Wmx_rQi4ULVj4C64P2W7J57oSf8LJh9aJgs0s_bxUXC5Z95_5ngP9Hyi6_ZoL11gaLcP-WTd2VQKwkojtd6rAWUxKEtcgjWONTFbMCBkW-cFDxTajglvU5VtA/s1280/photo_2024-12-24_14-48-32.jpg

ពួកគេពុំធ្លាប់ឃើញការយកឆ្អឹងគោមកតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋបែបនេះទេ នៅបណ្តាប្រទេសប៉ែកអឺរ៉ុប ។ ពួកគេគិតថា ក្រុមជាងសំណង់បានយកឆ្អឹងគោមកប្រើប្រាស់ដើម្បីងាយស្រួលជួសជុលពេលវាខូចខាត ។ នេះជាគំនិតដ៏ឆ្លាតវៃរបស់ក្រុមជាងសាងសង់អគារសម័យមុន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0ku9_etzCdU2-UVPfNnLoImJRZcpz6yiL5MPUUPaXLiBTK66yBD8iJuS6MNKa45Du_SxotS7k5HbMUypktO4G7bFplXcMYHv1zstHwBmChgg8kUTSaI187hGFWqcgQmPIZXZp3jzy0VX6LIdkeIGMiYvOHNNivKZZ1xUOxLdcblIUFDOXo-h53rFkQ_U/s1280/photo_2024-12-24_14-48-33.jpg

    អគារចាស់នេះពុំសូវល្បីល្បាញប៉ុន្មានទេ ប៉ុន្តែអ្វីគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺកម្រាលឥដ្ឋមួយចំនួនបានបាត់ ហើយត្រូវជំនួសវិញដោយឆ្អឹងសត្វ ។ ការក្រាលឆ្អឹងសត្វបែបនេះគ្មាននៅកន្លែងផ្សេងទេ គឺមានតែភាគខាងជើងប្រទេសហូឡង់ ប៉ុណ្ណោះ ។ នេះបើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ក្រុមអ្នកបុរាណវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqkhoYz8-mTesn9oAY2NcK9sorXrtoruSncWszH852gY1sUXJTN59vlC9fXayhRhHQNurP2Y_Cxs6-rz9p1iNAZ6gwackUFFH1uTn-PS26MX2zKBjKp9pFObfFWFPqKK5oTNHpWEyXGGpvjHCA7Fqyehg-3fnjs1sW2G9mb40f_Y2c1pOcTqacFTuvvV98/s1280/photo_2024-12-24_14-48-34.jpg

    អ្វីអស្ចារ្យជាងនេះ គឺឆ្អឹងគោទាំងអស់មានទំហំប៉ុនៗគ្នា ហើយត្រូវបានតម្រៀបយ៉ាងមានរបៀប ដើម្បីអាចដាក់ឆ្អឹងគោបានច្រើនបំផុត ។ ហេតុនេះ ពួកគេសន្និដ្ឋានថា ការប្រើប្រាស់ឆ្អឹងគោ គឺដោយសារក្រុមជាងសំណង់សម័យនោះចង់ឱ្យការសាងសង់មានភាពរឹងមាំ និងយូរអង្វែង ៕

មានពាក្យចចា.មអារ៉ាមថាលែងលះគ្នាម្ដាយក្មេក Liu Shishi ចេញមកសរសើរកូនប្រសារបែបនេះ

0

យោងតាមប្រភពពីគេហទំព័រ Sohu ចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែងចិន Liu Shishi និង Nicky Wu បានក្លាយជាចំណុចសំខាន់នៃឧស្សាហកម្មកម្សាន្តរបស់ចិន នៅពេលដែលប្រភពជាច្រើនបាននិយាយថា ប្តីប្រពន្ធនេះបានលែងលះគ្នាហើយលែងមានចំណងសេដ្ឋកិច្ចទៀតហើយ។ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ម្តាយរបស់តារាសម្ដែង Nicky Wu បាននិយាយថា៖ «អ្នកទាំងពីរច្បាស់ជាមានសុភមង្គល និងស្ងប់ស្ងាត់ណាស់ មិនចាំបាច់បែកគ្នាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnwIIvFCPDgc9N37UNj3UkPYkeiav08GWBI6nNUJIqaEwARXQl5mQoHwy6oD-pFSR_sTKdYnTvisoqo3perzfXfMbeEv2WBjYKFFtvp2efAQQGYLUP47aC-ZFd8j-wEr7P0y_FtaCFOaMVLyQIq9BIA0E1k7V2C0ohfHwcbdhk3FgRVhUhSAK6D0WB_PoQ/s656/image_2024-12-19_14-36-43.png

ប្រភពបានបញ្ជាក់ទៀតថា ម្តាយ Nicky Wu បានហោះពីតៃវ៉ាន់ទៅសៀងហៃ ដើម្បីទៅលេងចៅប្រុស ហើយក្រុមគ្រួសារក៏បានមកជុំគ្នាដែរ។ ម្តាយតារាសម្តែងរូបនេះបានអត្ថាធិប្បាយថា Liu Shishi ជាមនុស្សរួសរាយរាក់ទាក់ ចេះគិតគូរ និងមានចរិតស្លូតបូត។ កាបូបទាំងអស់របស់អ្នកស្រីគឺបានកូនប្រសាររបស់ខ្លួនជាអ្នកទិញឱ្យ។ ទាំងតារាសម្តែងចិន Liu Shishi និង Nicky Wu មិនឆ្លើយតបដោយផ្ទាល់ចំពោះទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ពួកគេទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi78AH004-3gfu_W6foNgecuvSSNcv06osj4RWqErY-a7WH1anGHpnX0CN3jCZG8WPU5hV5fYQdgBuvdwTCyobe3y9z7XGe8h9Beq6YL3KhIeN0gcmshY9GwaypecEuTiCFh8bBaWGgMSgkRTrfn3DNB2BtdvVV352XpzspOZu3xUZUik5-TMQ2B8ly01i9/s1316/image_2024-12-19_15-37-55.png

បណ្ដាញសង្គមបានផ្សព្វផ្សាយអត្ថបទនៃពាក្យបណ្ដឹងរបស់ Liu Shishi ប្រឆាំងនឹងគណនីផ្សព្វផ្សាយព័ត៌មានមិនពិតអំពីនាង។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដើមនៃឯកសារនេះមិនត្រូវបានផ្ទៀងផ្ទាត់ទេខណៈគណនីក្រុមហ៊ុនគ្រប់គ្រងក៏មិនបានបង្ហោះអ្វីបន្ថែមទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9xKOYm0Y0UQiDBBStQLvG4mMdgoQyx1JDGvWSq4r7DbL-hl4HVeE-NpA0XOiUGcX7cG_kkXOUoFX6AQdWfZMJcxFkcvQihPPdW-EW4WNhrxANb9jz6ipUyJLKqGX_3rNdwdpNXiqCoTtm5m9jucOJQt-vjsgnRc2Qohoxvhyphenhyphen_-qpV1MmSUO6pcM8Atqm8/s962/image_2024-12-19_15-37-56.png

Liu Shishi មានអាយុ៣៧ឆ្នាំ និង Nicky Wu មានអាយុ៥៤ឆ្នាំបានស្រលាញ់គ្នានៅពេលថតរឿង Scarlet Heart ដែលជារឿងដ៏ពេញនិយមក្នុងឆ្នាំ២០១១។ ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៥ និងបានរៀបចំ ពិធីមង្គលការតម្លៃរាប់លានដុល្លារ នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦។ ប៉ុន្មានឆ្នាំចុងក្រោយនេះ Liu Shishi បានសកម្មក្នុងឧស្សាហកម្មកម្សាន្ត ដោយមានកម្មវិធីផ្សាយពាណិជ្ជកម្មជាច្រើន និងជាអ្នកតំណាងឱ្យម៉ាកសម្លៀកបំពាក់។ ខណៈ Nicky Wu កំណត់ការថតរឿងដើម្បីឱ្យមានពេលច្រើនជាមួយកូន៕

អាងស្តុកទឹករាងដូចដើមឈើណូអែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

0

អាងស្តុកទឹកនេះនៅពេលថតពីលើអាកាសឃើញថាមានរូបរាងស្រស់ស្អាតខ្លាំងណាស់ ដោយសារវាមានរាងត្រីកោណ ជាមួយទឹកពណ៌បៃតង អមដោយការតុបតែងធម្មជាតិ មើលទៅដូចជាដើមឈើណូអែល។
បឹង Dukan មើលទៅដូចជាដើមឈើណូអែលនៅពេលថតពីស្ថានីយ៍អវកាសអន្តរជាតិ ISS គឺជាអាងស្តុកទឹកសិប្បនិម្មិតមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៩ ស្ថិតនៅជិតទីក្រុង Ranya នៃតំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgquJe7qqghjDCPkwcW5QJPD0R4RQiYamyVwMLXNdMTtTpSp7t44KvMuRRu4xO_Pey4RY2wu78Ze9bHo7h6TRerf3V_230Yqs0303uPYzzLt83rjpCzApfl5ngy3-lkmcwaPCajSpjCwk9iWbBlYUOnMzAsUXu1Ce-01r7Y830MGIsZJI7WZ3S4Gr72L8kq/s900/image_2024-12-25_15-28-00%20(2).png

បឹងរាងត្រីកោណនេះមានប្រវែងរហូតដល់ ១០ គីឡូម៉ែត្រពីមូលដ្ឋានដល់កំពូល។ បឹង Dukan មានមែកតូច ជាកន្លែងដែលទំនប់នេះហូរចូលទៅក្នុងទន្លេ Little Zab។ បច្ចុប្បន្នរូបរាងដើមឈើណូអែលរបស់បឹង Dukan បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម ចំពេលថ្ងៃនេះក៏ជាថ្ងៃបុណ្យណូអែលផងដែរ។ បឹង Dukan បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារឆ្នេរសិប្បនិម្មិត និងការនេសាទរបស់វា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLkcHqV2OszluSS245IuJG5wPUn1v-6wwWojaym066NoKunpHcFbswYMj4i2mnRWMGI6NXEiBQeXTaRUTG935HiRGW3CnVgl_9L0XkjS9tSKMh1RlShtFlCygwKPShRoxiSL2kq7WfW_HkQl1Hi08eOuOLag3gDsbf02zh5igsLRwh7ZiXs8fhoesxtApF/s1200/image_2024-12-25_15-28-01.png

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះបារម្ភថា សកម្មភាពទាំងនេះកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីចម្រុះដែលបានអភិវឌ្ឍចាប់តាំងពីការបង្កើតបឹង។ នៅក្នុងបឹង Dukan មានសត្វប្រហែល ១៨០ ប្រភេទរស់នៅរួមមានសត្វស្លាប និងត្រី។ នេះបើយោងតាមអង្គការ BirdLife International (BLI) បឹង Dukan ក៏មានប្រភេទសត្វកម្រមួយចំនួនរស់នៅផងដែរដូចជា សត្វកណ្ដុរអឺរ៉ាស៊ី (Lutra lutra) និងកូនខ្លាឆ្នូត (Hyaena hyaena) ដែលទាំងពីរប្រភេទនេះជាប្រភេទសត្វជិតផុតពូជ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM8kqFtX6Z7clsrJP616W8kUo2Ja7bBkNrO4QJX9yk2KounWQTOWpWsA9n5JoDGCQYJoV3S9XsiVMsnZcxw_Lyo8vhNNhDyAzg0M63hyoGaXpVLVoyMILYo5onbfqU6JJ7BueQ4NUJvrtq9-mX9sjQTyuiVqpQYpKbjenCWWMj2IDOCHfuH_RGUlt7kaGH/s1350/image_2024-12-25_15-28-00.png

នៅជុំវិញបឹង Dukan ក៏មានកន្លែងបុរាណវិទ្យាសំខាន់ៗមួយចំនួនផងដែរ រួមទាំងល្អាង Paleolithic Hazar Merd ដែលមានអាយុកាលប្រហែល ៥០,០០០ ឆ្នាំ។ វាក៏មានបន្ទាយមួយចំនួន និងរូបចម្លាក់អាយុ ៤,០០០ ឆ្នាំជាបន្តបន្ទាប់ ដែលហៅថា ចង្កោមចម្លាក់ច្រកសមុទ្រ Ga’war ដែលមានទីតាំងនៅភ្នំ Zagros ក្បែរនោះ៕

សួនផ្កាមួយកន្លែងក្នុងខេត្តបាត់ដំបង ល្បីស្រស់ស្អាតខ្លាំង ទាក់ទាញការអារម្មណ៍ពីមហាជន!

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការចែករំលែកច្រើនមែនទែនទាក់ទងនឹងសួនផ្កាមួយកន្លែងស្ថិតក្នុងខេត្តបាត់ដំបង ដែលកំពុងរីកបង្អួតសម្រស់នារដូវរំហើយនេះ រងចាំភ្ញៀវទេសចរគ្រប់ៗរូបទៅទស្សនាកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwTA68nAIG9Ujqj9KH4X-ekkSSplXqzvB0QNtmvu8yJ1X9lDssIccKqq1QiYMwDOzMdsnHVgXKK2DFSHY6tLM64sasqgtB-fLR9L-8CIBSKuVOR1FRv8r7C3HmNzTAiuU4Zv86HI0CC-muBSUbxuvPv0_dup7tSAlI6ISygKw_7dtUh9VyttkHhfzMRwe1/s2048/471170170_10164987753527571_8117701217312534845_n.jpg
សួនផ្កា La A Seven Flower Garden មានទីតំាងស្ថិតនៅម្តុំពោធិវង្ស ក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅទីនោះ គឺប្រមូលផ្តុំទៅដោយផ្កាជាច្រើនប្រភេទ ជាពិសេសនោះគឺផ្កាតំណក់ទឹកភ្លៀងពណ៌សរ យ៉ាងស្រស់ស្អាត បាននឹងកំពុងរីកស្គុះស្គាយពេញទាំងសួនតែម្តង ហាក់អង្រួនបេះដូងញាតិមិត្តទាំងក្មេងចាស់ ប្រុសស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4z7sjlvZwwOX5nJjkwOWtBOwmocNc1mqPJN6kTg4IsGZRb02yzsjxktougI-feLW0VQJP1rmjl81bYWX8bu223m3ww7XSE_v3qhGb9Trobg6rC6dm-bGrI-VK9CGf_cjn7oQgEw-khxVTaVoZRldG5t5CFV_BGxlsmP9m8IzYJQSX2tXrnvbffYCwOtiB/s2048/471201147_10164987753442571_1005828451773624026_n.jpg

សម្រាប់តម្លៃចូលទស្សនាសួនផ្កាខាងលើនោះវិញ គឺត្រឹមតែ ៥០០០រៀលប៉ុណ្ណោះក្នុងមួយនាក់ ដែលអ្នកទាំងអស់គ្នាអាចចូលលេងកម្សាន្តបានដោយសេរី ជាពិសេសនោះគឺមានប្លង់ស្អាតៗជាច្រើន សម្រាប់អ្នកនិយមថតលេងរូប និងគយគន់ទេសភាពស្អាតៗបំបាត់ក្តីកង្វល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3NqZ9kjh9ivX9fv5Rt-vtpcbjuUc_CSa4RyRMZtz1s0jQPpGcYdZdzFR-0HKQixJMK7vGoA3gwzwU5CqqzK1bFSToF782z_OZvCxbrEYWYelLr7xCuE2nFiPbO7Zbn-lX9lB7vKR6MdUVU0MOHCrBg2zrZa3TxaXbjF5Wx-f0bIrNNleAEo9cD4b7tz-m/s2048/471206795_10164987753512571_7166476641499487300_n.jpg

សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីបុរាណមួយនៃប្រទេសកម្ពុជា ដែលប្រមូលផ្តុំទៅដោយប្រាសាទបុរាណ ទីតាំងប្រវត្តិសាស្រ្តជាច្រើនកន្លែង។ នៅទីនោះក៏រួមមានទាំងរមនីយដ្ឋានធម្មជាតិ រមនីយដ្ឋានកែច្នៃ និងកន្លែងស្អាតៗប្លែកៗយ៉ាងច្រើនអនេក សម្រាប់បម្រើដល់វិស័យទេសចរណ៍ផងដែរ៕

Christmas ដើមកំណើតព្រះយេស៊ូ! តើពុទ្ធសាសនិកអាចប្រារព្ធប្រតិបត្តិបានឬទេ?

0

បុណ្យណូអែល ដែលភាសាអង់គ្លេសហៅថា Christmas គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់អ្នកកាន់សាសនាគ្រិស្ត ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះយេស៊ូទ្រង់ប្រសូត។ ជារៀងរាល់ឆ្នាំ បុណ្យ Christmas តែងប្រារព្ធឡើងនាថ្ងៃទី ២៥ ខែធ្នូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-prPhMCjtE89vmqrdiYsKl2Ebf37zbKCxy8hKWD1zLKoJKDQVWiNAIVAb0fU5bNDseLZvpYUo_JC8mcJNR3i5iJruqxtvURWM3p8KVXaw2TjZzVR-3d9w7RUUOKXFXUGfGqHhvgAnYONzGlweCrCHhixJ7_GHp6BfSTMTLBWOsXznH_JDIr1BOly7TeF8/s1600/IMG_0242.JPG
បុណ្យណូអែលនេះ ត្រូវបានដឹងថា បានប្រារព្ធឡើងដំបូងនៅឆ្នាំ ៣៣៦ នៃគ្រិសករាជមកម្លេះ ដោយកំណត់យកថ្ងៃទី ២៥ ខែធ្នូ ជាបុណ្យកំណើតព្រះយេស៊ូ បើទោះបីគេមិនច្បាស់ថា ទ្រង់ប្រសូតនៅថ្ងៃណាឲ្យប្រាកដក្តី។ បុណ្យនេះត្រូវបានប្រារព្ធឡើងយ៉ាងទូលំទូលាយនៅខាងប៉ែកអឺរ៉ុប ដូចជានៅសហរដ្ឋអាមេរិក អង់គ្លេស និងបារំាងជាដើម ដែលប្រជាពលរដ្ឋភាគច្រើនសុទ្ធសឹងតែកាន់សាសនាគ្រិស្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi063sGMOaNO08TkR0aOoVi7ncHpgOYxdLIvOWltgy-pp5irLHq2OHUFni0Y8osBDyga1xVHRvDemplLOp-DcGMGG92-Bqyi6Hfb8Y22ZqhbC20vMPxze3uPJ4goTVYJzuhKJZpCubOFSAV32cnfg17-BRV_dPu2b7ra_KoFaGlYkgI550m5kJh5PULSLb9/s1860/IMG_0243.JPG
នាថ្ងៃពិធី មនុស្សម្នារំពឹងថានឹងទទួលបានអំណោយពីតាសាន់តាក្លស ក៏ដូចជាធ្វើការបួងសួងដើម្បីទទួលបានសម្រេចដូចសេចក្តីប្រាថ្នា។ ម៉្យាងវិញទៀត ពួកគេក៏មានការជួបជុំគ្នា ញ៉ាំអាហារ ច្រៀងចម្រៀងបទ Christmas មានទាំងការជូនពរ និងជូនកាដូគ្នាទៅវិញមក ប្រកបដោយស្នាមញញឹមនិងភាពសប្បាយរីករាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWul1CctVf0MVdUKQmZw08Jy2H_o_pqhch-31L2DcSZ3RwlTdaRBYejcvRQyLPx_lUW98h121hl9xeVeArzM0tiDXf2fhBjZ95kLPzXtRZb6jFGe0qWPk-Ujq9FvXMAlymTFCbNink6cY9JE7eYpwbHQ4i5r9YoVWEqG4Qv-9p26rRaTxK2rZ27Htm_k1t/s1946/IMG_0245.JPG

យ៉ាងណា នាពេលបច្ចុប្បន្ននេះ បុណ្យ Christmas បាននឹងកំពុងរីកសាយភាយជុំវិញពិភពលោក ដែលមិនត្រឹមមានតែអ្នកកាន់សាសនាគ្រិស្តប៉ុណ្ណោះទេដែលប្រារព្ធពិធីបុណ្យនេះ, គេក៏ប្រទះឃើញប្រទេសដែលកាន់លទ្ធិសាសនាផ្សេងៗក៏ចូលរួមប្រារព្ធផងដែរ។ នេះដោយសារតែពួកគេយល់ឃើញថា ថ្ងៃណូអែលគឺជាថ្ងៃនៃក្តីស្រលាញ់ ជាពេលវេលាដ៏ល្អក្នុងការជួបជុំ បង្កើនភាពស្និតស្នាលជាមួយនឹងមនុស្សជាទីស្រលាញ់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-7h8vtJvcO4-qlQ7KlYljjOB2NjC2_d-AxtlOxMuAeqB_DPoD57ne5z4spls7c4Bizq27UHN01gwwIhtk-NR0NQuC_ygfGErTnb1rlshwL8aBesz5eNzpHR5EGktmVZQ7y0i4_CNLzNFyr4ZmtgWYYMjzEimXHFUDyeF_0jYyCQ07qejT692BktrOxCdu/s1024/IMG_0246.JPG

ជាក់ស្តែង ក្នុងប្រទេសកម្ពុជាយើង ក៏មានការប្រារព្ធនូវពិធីបុណ្យ Christmas នេះតាមទីតំាងនានា ដោយមានការរៀបចំតុបតែងលម្អភ្លើងចម្រុះពណ៌ ដើម Christmas និងវត្ថុក្រហមៗយ៉ាងស្រស់ស្អាត។ បើក្រឡេកទៅកាន់ខេត្តសៀមរាប ម៉ូតូកង់បី Christmas ព្រមជាមួយនឹងតាសាន់តាក្លស និងការរៀបចំតុបតែងលម្អផ្សេងៗ ក៏កំពុងតែបង្ហាញភាពទាក់ទាញទៅកាន់ភ្ញៀវទេសចរបរទេសផងដែរ៕

ប្រវត្តិនិងអបីយជំនឿ«ខ្លែងឯក» ធ្លាក់ចំផ្ទះអ្នកណា នឹងមានគ្រោះ.ច.ង្រៃមែនឬ?

0

ការបង្ហើរខ្លែង គឺជាល្បែ.ងមួយដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរ ដែលមានតំាងសម័យបុរាណកាលមកម្លេះ។ យ៉ាងណា ការបង្ហើរខ្លែងនេះ មិនមែនគ្រាន់តែជាល្បែ.ងសម្រាប់កម្សាន្តសប្បាយប៉ុណ្ណោះនោះទេ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសាសនាសំខាន់ ២ គឺ ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5nJhRe_50e9mFHKOQ690J-P6ZWi2dP-sfcmem7HfijTjQBDNRKbg8NQ_fCvIYClcBejQXzTAGQDdy-wlOYZU81Lr3Wrp_XYcmOgHi9AwsucufKicMLo3RJNwX0dOCr0xT3gvUqPEIjkUG4SgSJSauu6QuFUbLcm8i1Nm_0-9paXels95VR2X3KGXix7sE/s1148/IMG_0234.JPG

ខ្លែងឯក មានឈ្មោះដើមថា ខ្លែងមេកូន ឬខ្លែងព្នង ត្រូវបានគេជឿជាក់ថាមានតំាងសម័យនគរ ភ្នំ សតវត្សទី ១ មកម្លេះ ឬមុននេះទៀត ដែលមានប្រភពមកពីប្រទេសចិន។ ជាមួយគ្នានោះ តាមរយៈរឿងព្រេងនិទានធនជ័យ ក៏បានគូសបញ្ជាក់ពីប្រវត្តិខ្លែងឯក រហូតដល់ស្តេចចិនខ្លាចរអាផងដែរ។ រីឯលាចារិកមួយនាសតវត្សទី ១០ បកប្រែដោយបុរាណវិទូជនជាតិបារំាង លោកហ៊្សក សឺដែស ក៏បានគូសបញ្ជាក់អំពីការរៀបចំព្រះរាជពិធីបង្ហើរខ្លែង និងគ្រឿងដង្វាយផ្សេងៗ រួមទាំងដង្វាយជាខ្លែងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpL9WAzmCtd4ScjXob0DvpeS-hJKvbvHo9kjTwg454UVY1wqMrWPxNp40KxwbckZV3WL3rC1rb_D_yGQ8xqjIv3W7HlKG9tTIv8lZT3BxuPubEc2YH9L0UplqVn37xxNB-vrR46D5skotWFV24Wkw-_vMRIhiFV0Hp0XizZPo1hmCzWUMbAt9evF2EfQM/s1280/IMG_0235.JPG

ទាក់ទងនឹងអបីយជំនឿខ្មែរតាំងពីបុរាណកាលមក បើកាលណាដែលគេបង្ហើរខ្លែង ហើយខ្លែងនោះដាច់ធ្លាក់ចំលើដំបូលផ្ទះរបស់អ្នកណា គេចាត់ទុកថា ក្រុមគ្រួសារនោះនឹងជួបនូវគ្រោះភ័យក៏ដូចជាឧបទ្រពចង្រៃជាក់ជាមិនខាន។ ដូច្នេះ បើជួបនូវហេតុការណ៍នេះ ម្ចាស់ផ្ទះត្រូវឲ្យម្ចាស់ខ្លែងរៀបចំពិធីសូត្រមន្តបណ្តេញឲ្យគ្រោះចង្រៃនោះចេញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05cCJKcVoYY-T9_Wd2U-3WNEEiyhEUkXMGvO2f9F1azwvHe75HPboAbvo7UZ7iruVQopLxJ8hrOrsNW6omj3G0qz5KjU2ruDyTp485ul3VFsh1cvbEfgvWcVvm6cdIMiBeRYe9XPb-pR09ZUbsGhfQVLGsIf8yIsSXSluZrCOYwKgpunNq-lVWIf8dmRU/s1764/IMG_0236.JPG

យ៉ាងណា នាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរខ្លះមិនបានជឿទៅលើអបីយជំនឿនេះទៀតឡើយ ដោយលើកឡើងថា ការដែលខ្លែងធ្លាក់ចំដំបូលផ្ទះគឺជាសំណាងល្អ និងនាំមកនូវសិរីសួស្តីទៅវិញ។ ទំាងនេះគឺជាផ្នត់គំនិតរបស់ប្រជាជនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ និងអាចប្រកែកថា គំនិតណាខុស គំនិតណាត្រូវនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMFcWmy0pBy02YtvdDQ2AGMKAr3MuOlz-J2HlUq-x2z5a53FseU6f8HnTxUFWawKyta2x3rUgh8nxttlqFkAx30YuJkBVNTfq3svHSi6hB1CznU8z7nWvA8LbQjQjsStlWpN2C8orocf0i-t-JhXkIxoWnEvtGJitnAkhly_SLZ_RmyNLefvSQrb-cJ7D1/s1182/IMG_0237.JPG

សូមជម្រាបថា ខ្លែងមានច្រើនប្រភេទណាស់ ដូចជាខ្លែងឯក ខ្លែងប្រម៉ង់ ខ្លែងកណ្ដូង ខ្លែងកូនមាន់ ខ្លែងមេអំបៅ ខ្លែងផ្កាយជាដើម ដែលច្នៃនិងរចនារូបរាងឡើងតាមរបៀបខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្តភូមិស្រុកនីមួយៗ។ ខ្លែងដែលពេញនិយមជាងគេនោះគឺ ខ្លែងឯក និង ខ្លែងកណ្តូង។ យ៉ាងណាខ្លែងឯក គឺជាខ្លែងមួយប្រភេទដែលពិបាកធ្វើបំផុត ព្រោះត្រូវជ្រើសយកសម្ភារៈគុណភាពល្អបំផុតមកធ្វើ ជាពិសេសនោះ គឺសង្កត់ធ្ងន់លើសម្លេងរបស់វាឲ្យបានពិរោះផងដែរ៕

វែកញែក! យ័ន្ត ៨ ទិស អក្សរបុរាណខ្មែរ លេចវត្តមានក្នុងសង្វៀនប្រដាល់ដ៏ធំមួយនៅថៃ

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការបង្ហោះនិងចែកចាយជាច្រើន ទាក់ទងនឹងផ្ទាំង LED យ័ន្ត ៨ ទិស មានអក្សរខ្មែរបុរាណយ៉ាងធំៗច្បាស់ៗ បានបង្ហាញវត្តមានក្នុងសង្វៀនប្រដាល់ដ៏ធំមួយនៅប្រទេសថៃ កំពុងក្លាយជាប្រធានបទក្តៅក្នុងចំណោមមហាជនខ្មែរ ធ្វើការវិភាគនិងវែកញែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAo9XyvL3bbm_IHglZDKixPLCDnW5hotrK2FMpNd0mwGvIWG1EuSZt4FgHqwloSFJFPh5C2xJWCHivP7SWORTpGqDB0wu-jP4lSiejnXtYtcVo6KwugRzexGjB8IeicIl6apo2gB-REiAVBfuNtGKBt-YfqiB9PpR3aBNePxzjUMw9Dpm4sidBW-VFIL6-/s1080/471147986_1000835252076017_5530209058664467437_n.jpg

កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤នេះ កម្មវីធីប្រកួតប្រដាល់ RWS-Rajadamnern World Series លើកទី៨០ ដែលបានប្រព្រឹត្តិទៅនៅឯកីឡាដ្ឋាន Rajadamnern Muay Thai Stadium ស្ថិតក្នុងទីក្រុងបាំងកក ប្រទេសថៃ។ វាត្រូវបានគេចាត់ទុកកសង្វៀនប្រដាល់ដ៏ធំមួយ ដែលមានការអញ្ជើញចូលរួមពីអ្នកប្រដាល់កំពូលៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមជាមួយនឹងអ្នកទស្សនាយ៉ាងច្រើនកុះករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYt9VcwEQ5O5xhhWut0Uf_Tk0qQzizoDRqScXFgE89XhhiP0Ovo4_xsVrT09kzLCMrib6GyzZQ9N46V-gyZVxHRzeTMLQJcSbPqpdHApASrjRJDGHdBELPzJI0lRyOaP-OH5seQbeg26ZqPHfowBHsbufsFFcBacNeaXh6ipqa2oxpvd_HqkYBeSNzg8l/s960/IMG_0217.JPG
នៅលើសង្វៀនប្រកួត អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺទៅលើផ្ទាំង LED ដ៏ធំមួយនៅខាងលើ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា យន្ត ៨ ទិស រំលេចទៅដោយតួអក្សរខ្មែរបុរាណ បន្សល់ទុកមកពីជំនាន់បុព្វបុរសខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ6YX_HqmEiJWFxKgQ17BZHoiRLQLGVHJDfdxw8wnaQbuUgMvN8e9kX1cLRJ2nB9jlfLqbZFGs-S5Ej83byjYEvA91_RdVK4NXJw1uJ2zGm0Y6XrubleW9yt1VN6XxJnLGKkP7agdW7cIRCAvQd93HLFN0eLYIbikWA7wQOChgePJ7uOItELQl_qWAWaLn/s1760/IMG_0206.JPG

ជាមួយគ្នានោះ មហាជនខ្មែរភាគច្រើនបានសម្តែងនូវការហួសចិត្ត និងវិភាគវែកញែកព្រោងព្រាត ដោយហេតុថាយ័ន្តនោះ បើទោះបីជាយន្តបុរាណ តែតួអក្សរភាគច្រើនមើលមួយភ្លែតក៏ដឹងថាជាអក្សរខ្មែរដែរ ខណៈនៅក្នុងតួអក្សរថៃគឺគ្មានអក្សរណាស្រដៀងអក្សរទាំងនេះសោះឡើយ។ គេហទំព័របុរាណាចារ្យក៏បានគូសបញ្ជាក់ដែរថា «រាប់រយឆ្នាំមកហើយ អក្សខ្មែរ នៅតែមានឥទ្ធិពលក្នុងសង្គមជាតិថៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSOX21vIddr45HryDAQfGP_WRRmrWKl8V-L8IUvT4mYFhLij2DMBkjLIE2fcZTUBTZ171y-pXa5FziXpWmCSmyVJK9GR48MRR1UJ_bDvrTP3B4b6tf4lSQ1zKFvunnz1jjDnWbnddedka4JCnhttRFxBqXlvupggYyieCdJGcSS3kx_nYVQKEV0y_NEMmf/s720/IMG_0205.JPG

យ៉ាងណា នេះមិនមែនជាលើកទី ១ ទេ ព្រោះថាវប្បធម៌ខ្មែរជាច្រើនរាប់ភ្លេច ក៏ត្រូវបានភាគីខាងថៃអះអាងថាជារបស់គេផងដែរ៕

មកដឹងពីលក្ខណៈពិសេសនៃពស់អាណាខុនដាដែលជាសត្វធំជាងគេបំផុតក្នុងលោក

0

ពស់អាណាខុនដាបៃតងដែលគេស្គាល់ថាជាពស់ថ្លាន់អាម៉ាហ្សូនគឺជាពស់រស់ធំជាងគេបំផុតក្នុងពិភពលោក។ ពួកវារស់នៅជាចម្បងក្នុងទន្លេអាម៉ាហ្សូននៅអាមេរិកខាងត្បូង ជាមួយនឹងរាងកាយដ៏ធំ និងកម្លាំងខ្លាំងមិនធម្មតារបស់វា បានធ្វើឱ្យមនុស្សជាច្រើនមានការភ័យខ្លាច។ ជាការពិតណាស់ទំហំរបស់ Green Anaconda តែងតែជាប្រធានបទដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារពស់ពេញវ័យអាចមានប្រវែងលើសពី ១០ ម៉ែត្រដែលស្មើនឹងកម្ពស់នៃអគារបីជាន់ រីឯទម្ងន់របស់ពួកគេវិញមានដល់ទៅ ២២៥ គីឡូក្រាម ដែលស្មើនឹងមនុស្ស ២០ នាក់រួមគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5_cNacBbHJEzFEbU5rfX5kuA2PXf_aa7JutmD84Z_bY3LCi4ZaMAvq8AqVcSo1ZTha5WHLQ3umPn6NL9p0IJsrmonQErl2Spmw5k-YTKCupjNQnHwuFtMoYJvHOjuniW8li8jBPxwT68_jWIlnAKBrOpur70tik1qzv4b0VAGZZVYQOYN9N6lWZh5qDfv/s976/image_2024-12-25_13-19-49%20(2).png

ជាមួយនឹងរាងកាយដ៏ធំមហិមារ Green Anaconda ក៏មានចរិតលក្ខណៈកាចសាហាវផងដែរ។ ពួកគេមានសមត្ថភាពលេបដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងជំនាញរុំ ដោយប្រើកម្លាំងបង្វិលដើម្បីកំទេចឆ្អឹងរបស់សត្វផ្សេងទៀតបានយ៉ាងងាយ ហើយថ្គាមរបស់ Anaconda អាចបើកបានដល់ទៅ ១៨០ ដឺក្រេ អមដោយធ្មេញមុតស្រួចចំនួន ៤ ជួរដែលដុះនៅខាងក្នុងធ្វើឱ្យពួកគេប្រមាញ់ចំណីដោយជោគជ័យត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ លើសពីនេះស្បែករបស់វា ក៏ជួយអាណាខុនដាមិនត្រឹមតែផ្លាស់ទីបានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងការពារការរងរបួសអំឡុងពេលប្រឈមមុខជាមួយសត្វព្រៃ ឬសត្រូវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfw5g_6CdrRw-Eoxdjl7VvwqCx81gqXFlQALHSQ1QR7B8q11CUNwIszK5nOP6FBC_3qVm4-NmeGTXu3PIQuEwkeM6qgRsy208PVyC2MMxO8WhmM67GU7JoRHnVjHacFYmG8yF793tOpvwlcVWrm3cAHEuN1SxhyphenhyphenCnM3GzJIKsdcrPSnE-0YRwy-2ycvgAG/s1120/image_2024-12-25_13-19-49%20(3).png

អាណាខុនដាពណ៌បៃតងគឺជាសត្វមួយក្នុងចំណោមសត្វដែលគ្រប់គ្រងខ្សែសង្វាក់អាហារនៅក្នុងព្រៃអាម៉ាហ្សូន។ ពួកគេស៊ីសត្វជាច្រើនប្រភេទ ចាប់ពីសត្វស្លាប និងអណ្តើក រហូតដល់ថនិកសត្វធំៗ។ អាណាខុនដាពណ៌បៃតងបង្កប់នូវទេវកថានៃព្រៃអាម៉ាហ្សូន ទាំងអាថ៌កំបាំង និងគួរឱ្យខ្លាច។ ជាមួយនឹងទំហំដ៏ធំរបស់ពួកគេ ជំនាញបរបាញ់ដ៏ល្អឥតខ្ចោះ និងសមត្ថភាពក្នុងការរស់រានមានជីវិតនៅក្នុងបរិយាកាសដ៏អាក្រក់ ពួកគេបានទទួលងារជា “ស្តេចនៃព្រៃទឹកភ្លៀង”។ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន Anaconda មិនត្រឹមតែជាសត្វកាចសាហាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃគ្រោះថ្នាក់ និងអំណាចនៃធម្មជាតិព្រៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjBSnK4VYME9IUopG7zYmaZJiYZpr6MG8ZrwcaL4_8XzCkFjzApWhB6WOJ2bcDkQj6GHrZD1PKVYNcJackwvsYIHK3H6Jl1oOKZOKsnotIMTYdv3cOjxMPlBmlrlaHrL6kWqle3bM9W4ODgD7r-80aYG2Pd3IrwpP5o2MwLXqmuIIDSgo3rZJWe7xNiTei/s1120/image_2024-12-25_13-19-49.png

ទោះជាយ៉ាងណាក៏ដោយ Green Anaconda មិនអាចយកឈ្នះគូប្រជែងដ៏គួរឱ្យខ្លាចបំផុតមួយរបស់ពួកគេបានឡើយគឺ Black Caiman ដែលជាប្រភេទសត្វក្រពើដ៏ធំបំផុតនៅអាមេរិកខាងត្បូង។ ក្រពើនេះមានប្រវែងជាង ២ ម៉ែត្រ និងទម្ងន់ជាង ៤៥០ គីឡូក្រាម មានកម្លាំងខាំខ្លាំង និងសមត្ថភាពប្រម៉ាញ់ដ៏អស្ចារ្យមិនគួរឱ្យជឿ ដោយវាអាចសម្លាប់អាណាខុនដាពណ៌បៃតងឱ្យស្លាប់ក្នុងរយៈពេលខ្លីបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDVMoM0-9WJ49fFAirQ53YnAhEPfc8uTwkOdsjXwTO2gNwcIfKxXKDGsLOzF1G2zeNEDAJLujeF3RRhncRGQagvr2UCMXZA7QkMh0AHQUrJsCdJSo84k2Q4a8yKb1LE8D6FOPqAtgn9QfDzV-pGDkdhqgjOH9KZYblIIoUZExp0Io2vMu9ls1tOI6Cpd6a/s3072/image_2024-12-25_13-19-50.png