Home Blog Page 677

ថៃ អតិជាតិបុត្រ ទម្លាយរឿងរ៉ាវជាច្រើននិងការប្រែរូបរាងរបស់ខ្លួន

0

កាលពីមួយរយៈមុន ថៃ អតិជាតិបុត្រ បានធ្វើឱ្យស្រទាប់មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រែប្រួលរូបរាងរបស់លោក។ យ៉ាងណា តារាចម្រៀងដែលវិលមកអាជីពសិល្បៈវិញរូបនេះថាដោយសារតែលោកពុលចំណីហើយគាប់ជួនមានរឿងកើតឡើង។ ទន្ទឹមនឹងនោះ បុត្រ ក៏បានទម្លាយពីការបាត់មុខពីអាជីពសិល្បៈខាតបង់ទឹកប្រាក់ជាច្រើនដោយសារតែរកស៊ីខុសជំនាញខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIUGjH_wkr1ie3FdkBhXF9p-beQyVzGGt3-0fiTAOY9z7iQ4ZoK3EW4iZtH_8-A-0ZMDf_u5ssT3iBugL3wAVVnCNdM8C5xNmhJNqONuT9I9GXeeNzOQdGCe6Au2GDA5ZvoW3MICmDpbkQ_l0F9lou6nyTbo9OHwdVVzj1mGyiMRSkesinOK7332xLtqc-/s2048/image_2025-01-23_10-08-09.png
នៅក្នុងបទសម្ភាសន៍ VTALK ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី២២ មករា តារាចម្រៀង ថៃ អតិជាតិបុត្រ បានទម្លាយថាថ្ងៃដែលមានបញ្ហាគឺពេលនឹងលោកទើបតែពុលចំណីឡើងចង់មួយសប្តាហ៍ ធ្វើឱ្យគេងមិនបានច្រើនមើលទៅដូចជាអ្នកជំងឺស្លក់។ បុត្រ បានបន្ថែមដែរថាអ្នកធ្លាប់ឃើញលោកពីមុនមកសួរថាឈឺ ប៉ះពាល់ផ្លូវចិត្ត តែពេលហ្នឹងគឺចៃដន្យពេលលោកឈឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwpCcgOeKepvsHVm8NSmjflU8tSwFL578QFIcl92HvW9Og_F-y3tKskO_BSkkSYuGct20CGkrPqQ8wi5_enGOYZhWYc9Uw1iUbdmyhHoIu2x9Z5J28Eil2rBGRhtOB5FaJY7kRH_FIcqsQECsU9dLg7PjnbVTKC3d7GmUtfCZwVE-iRDoixyqKWropsiE8/s1440/image_2025-01-23_10-08-10.png

ទន្ទឹមនឹងទម្លាយមូលហេតុមានរូបរាងស្គមដោយសារតែពុលចំណី បុត្រ ក៏បានទម្លាយមូលបាត់មុខពីសិល្បៈដោយបានរៀបរាប់ថា ខ្លួនមានដុងពីកំណើតខាងសិល្បៈចេះនិពន្ធ ចេះច្រៀងហើយល្បី រកលុយបានពីសិល្បៈមានលុយទៅចាប់ជំនាញមួយដែលមិនមែនជាជំនាញរបស់ខ្លួន ដូច្នេះធ្វើឱ្យបាត់បង់ពេលវេលា ខាតបង់ទាំងថវិកា លែងមានអារម្មណ៍ជាមួយនឹងសិល្បៈរយៈពេល៤ ៥ឆ្នាំសរសេរចម្រៀងលែងចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ9CNJ9uRNI5et_h9WwGYqmckpTa-0R3HwCNBFG4ycjCGC6Pk8LStNtCARiTqxpiUr3RcBxIAMPBsEjkns2PNu0LlXpNya0ZcV1kKRMWnhIFTZBGdjeas08vAoJ1ycLrckWRZc-xV5DdbainRMTLWaEHiSA-JeW14aYVdjDLUAJCdkA-PulWypE9wGDab3/s2048/image_2025-01-23_10-08-11.png

បុត្រ បានបន្តទៀតថាលោកទៅធ្វើមុខរបរដែលមិនធ្លាប់ធ្វើសោះ មិនមែនជាជំនាញ មិនចេះតែចង់សាកដោយសារតែឃើញអ្នករាប់អានក្នុងចំណោមនោះរកស៊ីហើយចង់ដែរធ្វើឱ្យខាតលុយច្រើននោះគឺមុខរបរយករថយន្តមកលក់។ ក្នុងនោះម្ចាស់បទ គ្រាស្នេហ៍ ក៏បានបង្ហាញដែរថាចំពោះពាក្យរិះគន់កន្លងមកដែលប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្លាំងគឺពាក្យ ថាលោកជាមនុស្សបែកមិនស្គាល់អ្វី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHfNhJ1WFwbQO5bSwO6DD2Cd5BAtjx6BFXOsldmPLf1OCZgplaq974rhP45kWDAaAY4V7VQtJeSnhOvj-rXr2sYtAYD4iJSBcXxGtOoGkgOTI-kAWo3XyaN2qVkO2REnShFVONI7Qczqcgy4nMZFX60QXWBllPHPcywZIs8WRY8Hce24QDBnIwhdCMgbpx/s1130/image_2025-01-23_10-08-12.png

បន្ទាប់ពីមានរឿងចម្រូងចម្រាស ថៃ អតិជាតិបុត្រ បានវិលមកកាន់វិថីសិល្បៈវិញជាមួយនឹងបទរ៉េប «Brand ខ្ចី គេ» ។ បច្ចុប្បន្ននេះ បុត្រ ជាសិល្បករក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំសម្តែង Rith Omega ៕

អ្នកបាត់បង់ជីវិត ពេលប្រជ្រៀតយកអាំងប៉ាវមុខភូមិគ្រឹះអ្នកឧកញ៉ាសុខ គង់ ទទួលបានម្នាក់៦ពាន់ដុល្លារ

0

នៅព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០២៥ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងនៅបណ្ដោយមហាវិថីព្រះនរត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaseCC0BfqxmNFM6UVfUz19JLVgmtmU5RvkVEDJ3xewJXA6Krl_0Y-oJSs6lJ3A7MO-aF1pNfJrZuZXgOpmj66YhECBOvT9rCzVxSBy76H2cwv346Q4lGKRI4KYtJznfNCJvuurgXss7Crb1XPRBJ63MSC6t2IEmZklAEw5sznE7wICJHRwbbwSAdO224D/s1280/image_2025-01-23_15-15-51%20(2).png

មុនកើតហេតុ គេឃើញមានមនុស្សជាច្រើននាក់រងចាំទទួលលអាំងប៉ាវ ពី អ្នកឧកញ៉ា សុខ គង់ ដោយម្នាក់ៗទទួលបានលុយ ៤ម៉ឺនរៀល និងអង្ករ ២គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw3zfMsKrqnwldFBjvfljUsLeOdPxZfQFjwdOIE9WI6nl9JvXhchgPWplsg60QxXCFWQTqbX9uJCqEZ7g2ql27GxMS1ttdY6gG0wsyWTecVgBt6l-3tsLqnBCviVvBEiyFbeVB3zwIpqYgtx__fkJcACantEEX-Ah8p_W1-e3ee5obNWfHe_-zuBGG4gms/s1440/image_2025-01-23_15-15-51.png

បន្ទាប់ពីទទួលបានដំណឹងនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSbB-1TTD2e6p-Vc2k9aAJ_8cNTKwfKKne_3hYQX9Xj-8rzX1KQshIhe2PC0qWDqIrZAL2Hxf1y70tk32Jy6XDT15Jdz-vg6kf1zM2vHOkTNj9Z-SZpKLhshwbC6lWdDJslVnNIMRyCccf2t_SiYIHmwWPAFHv1qiC24lfEgGNrcenwtVjoXpzg9NihMQ0/s1440/image_2025-01-23_15-15-52%20(2).png

ថវិកាទាំងនេះត្រូវបានឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfCX-HJKtxUi8EG1vi_a-k5PsbuZJ8X_mCDSeeZl4Ml-NFxh-CSwVI9AevS3vVvXx1_A7G4boS_PbpIv7Te_iHi4cVLVrnZgMh-7NOen9R1WOez1NDG7IOXLRv5sTvHOEQUhKi-Wv9Ww4etZS9ioBAV1teYOH0XArrJ12agwQvidSNXnue22SOCy6bTum5/s1280/image_2025-01-23_15-15-52.png

ដោយឡែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន ៦ពាន់ដុល្លារ និងអ្នករងរបួសចំនួន ៤លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib8l0vOI2JR9G0EBJA-U9AYigMvIhF_ll_TcQraTCil5eIzSyDHybfXmF2vxePEIe498Yspla00fXlHjxoss0JYQnHwjwT38WK26c_xvksL0jE5aG_XTMJOuD7Xeff9_UX4KI_eF6vR0vX6cX2AVt4Jhp9bVfL28BHyiZZ3x4_UdUvkHkHadET778p5Cx2/s1280/image_2025-01-23_15-15-57%20(2).png

គួរបញ្ជាក់ថា គិតត្រឹមរសៀលនេះ ចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់៤នាក់ និងរបួស៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕

 

ជិះយន្តហោះ Free! ក្រុមហ៊ុនអាកាសចរណ៍មួយ ប្រកាសចែកសំបុត្រយន្តហោះ ជាង ២០០០ សន្លឹក ដោយឥតគិតថ្លៃ

0

នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នេះ គេហទំព័រ Cambodia Angkor Air បានជម្រាបជូនដំណឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចែកសំបុត្រឥតគិតថ្លៃ ចំនួន ២០២៥ សំបុត្រ។

ប្រភពដដែលបានគូសបញ្ជាក់ថា ក្នុងនាមអាកាសចរណ៍ជាតិ ក្រុមហ៊ុនមានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនបទពិសោធន៍ថ្មីតាមរយៈការធ្វើដំណើរតាមផ្លូវអាកាសដល់និសិ្សតកម្ពុជាគ្រប់រូប ចាប់ពីថ្នាក់បរិញ្ញាបត្ររងរហូតដល់ថ្នាក់អនុបណ្ឌិត។ ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃ និសិ្សតទាំងអស់គ្រាន់តែធ្វើតាមការណែនាំរបស់ពួកយើងដូចខាងក្រោម៖
១. មកកាន់ស្នាក់ការកណ្តាលរបស់យើងខ្ញុំ នៅអគារលេខ ២០៦អា មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
២.សូមភ្ជាប់ជាមួយនឹងឯកសារយោងដូចជា កាតសិស្ស និងអត្តសញ្ញាបណ្ណ ឬលិខិតឆ្លងដែន
៣. Follow Facebook Page របស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
៤. Like និង Share ផុសមួយនេះជាសាធារណៈ និង mentions មិត្តភក្ដ័ចំនួន ៥ នាក់រួចភ្ជាប់ជាមួយ screenshot ក្នុង comment

សូមជម្រាបថា ការចែកលើកទីមួយពីថ្ងៃទី ២២ ដល់ ២៤ ខែមករា ឆ្នាំ ២០២៥ ចំនួន ២៥០សំបុត្រ ។ មកមុនបានមុន ធ្វើដំណើរបានភ្លាមៗ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាសុំធ្វើការរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌផ្សេងៗដោយមិនជម្រាបទុកមុនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTJA-pkAUsCQ-Am7YhWCvpJLKQ7hyphenhyphenwn0Mhm4YWM9mWStWWugTSfEmwJhexOBEjv5tvEqrEd4CoBvcIfgleJVuHwQevntTQfR_ULA0gjZ0zgsqLZP2x6bH4pRbvDqkSwxkaj4GKINg3_AduvwN-NYwxoWxMyGjErzf08QcomRioViuTZG1L-j8PxfBdtPQH/s1870/IMG_1683.JPG

«អាំងប៉ាវ»មានអត្ថន័យយ៉ាងណា ក្នុងប្រពៃណីទំនៀមទម្លាប់ចិន?

0

អាំងប៉ាវ ដែលក្នុងភាសាចិនហៅថា«ហុងប៉ាវ» ត្រូវបានគេស្គាល់ជាស្រោមសំបុត្រពណ៌ក្រហមៗ ដែលជាទូទៅត្រូវបានជនជាតិចិន ក៏ដូចជាខ្សែស្រឡាយកាត់ចិន ផ្តល់ជូនជាអំណោយក្នុងឱកាសសំខាន់ៗ ដូចជាបុណ្យចូលឆ្នាំចិន ពិធីរៀបអាពាហ៍ពិពាហ៍ និងថ្ងៃខួបកំណើតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjkVB51v0mYYZRRUIjaWxD_wcMRAaCHzXypLX2TaD0zzQfZlNx0wMY8T2kvJvsKmKQosHQUkb6W4LI-8ifCHT0GtCj0QkiolMe3UKu82eIJsLe5rRpKfs4fGwiCAIvZX_XHxIjZ_NXAKlWhi0F-UZmq8yW579tz7QGHfa1NSKjAykceqCbJnDPTPzuo6UM/s1200/image_2025-01-23_14-37-39.png

ជនជាតិចិនចាត់ទុកថា អាំងប៉ាវគឺជាស្រោមសំបុត្រនាំសំណាង ពោលពួកគេគ្រាន់តែចង់បានមករក្សាទុកប៉ុណ្ណោះ និងមិនរំពឹងទៅលើប្រាក់ដែលដាក់នៅក្នុងស្រោមសំបុត្រនោះទេ។ ជាទូទៅ អាំងប៉ាវពណ៌ក្រហមៗនេះ ត្រូវបានញាតិចាស់ទុំ ដូចជាឪពុកម្តាយ ជីដូនជីតា ពូមីង ចែកជូនកូនចៅ និងក្មួយៗ អំឡុងថ្ងៃចូលឆ្នាំប្រពៃណី ដើម្បីជាការជូនពរសំណាងល្អ និងសិរីសួស្តីកើតមានក្នុងឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkxhOAkptmcsN3Rk8uMavMxPxHAYys1J4lA2yGlGe2vuv5xYZP9yta7d9b8vOOmbqCQ6kvTT6D2yHk1Blg0hy5hFq-j7_SYzsb0u_5t0-7wshoJnDvhr5X9gowyShkB0zo48gXGt7MejpHORcB5t5kFGHLmVVsjq3zt3IESmgImpLBNXlVr9xpsgjpyT6M/s1800/image_2025-01-23_14-37-40%20(2).png

ម្យ៉ាងវិញទៀត ប្រពៃណីនៃការផ្តល់ជូនអាំងប៉ាវនេះ គឺសម្រាប់អ្នកដែលរៀបការរួចប៉ុណ្ណោះ ជូនចំពោះអ្នកនៅលីវដើម្បីឲ្យពួកគេឆាប់ដល់គូរ ខណៈដែលថៅកែក្រុមហ៊ុនក៏អាចផ្តល់ជូនចំពោះបុគ្គលិក ដើម្បីឲ្យការរកស៊ីកាន់តែកាក់កបក្នុងឆ្នាំថ្មីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZ6BP1HS9rrSIvm-Ox5tQQrk2QkgBVA07ur1iYVL_A6oB_PgVUdpfiA2fsaCS164F5R2k-7x3Kgugb1RXkBgAHJXk_d0tWoo5lSyXLPSpxUdWosagsG4Is9A-Iud1sdJF2YEjwi3mqiUK-Zs-Smj6X9Srap3Sjjlq9mrYQqnwsPH0-Irsri7r1-FUblsV/s1020/image_2025-01-23_14-37-40.png

គួររម្លឹកថា តាមជំនឿរបស់ជនជាតិចិន អាំងប៉ាវ គឺបង្កប់នូវអត្ថន័យថា រុងរឿងរីកចម្រើន រកស៊ីមានបាន សម្បូរសប្បាយ មានសុភមង្គល និងកាក់កបគ្រប់ភារកិច្ចជាដើម។ យ៉ាងណា ក្រដាសក្រហមៗនេះ កាលពីដើមឡើយគឺគេមិនចាំបាច់ដាក់ប្រាក់ចូលនោះទេ តែក្រោយៗមកទៀត ក៏កែប្រែទម្លាប់ភ្ជាប់មកជាមួយប្រាក់ខ្លះៗផងដែរ។ យ៉ាងណា សម្រាប់ការដាក់ប្រាក់នេះ គឺទៅតាមលទ្ធភាពរបស់អ្នកផ្តល់ឲ្យ និងមិនមានក្បួនកំណត់ថា ដាក់ចំនួនប៉ុន្មានទើបល្អនោះឡើយ៕

មកស្គាល់ប្រទេសចំនួន ១០ ដែលមានមនុស្សចង់រស់នៅច្រើនជាងគេបំផុតក្នុងពិភពលោក

0

ថ្មីៗនេះគេហទំព័រ Wanderlust ដែលជាទស្សនាវដ្ដីទេសចរណ៍ឯករាជ្យមួយ មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចេញផ្សាយនូវចំណាត់ថ្នាក់នៃប្រទេសចំនួន ១០ ដែលមានមនុស្សចង់រស់នៅច្រើនជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥។ យោងតាម Wanderlust Reader Travel Awards ទិន្នន័យនេះគឺផ្អែកលើសន្លឹកឆ្នោតដែលជនបរទេសរាប់ម៉ឺននាក់មកពីប្រទេសចំនួន ១៧៧ បានបោះឆ្នោតជ្រើសរើសទីតាំងដែលពួកគេចង់រស់នៅបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIrZk-ngFZsqT2DPjsVhEZdm08O-HNlEkL6uex1HpiIQMVMPsL7DIVUYmsBwXs1qFSEhrUuK1tRH1_mKKdg7cX4-PF3hppcAKxxoTyAkxN264Gsq88KHLgy8oAIv6Nf6TcCI3W8terzZH3pf33ZqBhQCgdy5MJIZ0tU-zKH2vDehP3UGSkj-gUeJ1B0DlT/s1348/image_2025-01-23_14-26-08.png

ក្នុងនោះលទ្ធផលបានបង្ហាញថា ប្រទេសដែលគួរឱ្យចង់រស់នៅជាងគេលើពិភពលោកនោះគឺ៖
១.ប្រទេសអូស្ត្រាលី (Australia)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUh-NvcfspceDHeniLVcOqUyl-0gI6FRTgEP7rksNRE-AzC9P5tW2U3J8nwhhc2xC-AfS2WoXNnNaruMIOltOqDf81e1WNTrNUszsPC8qRDPApztW6v30pgnkaj1yqC1-_Phzv_zINXP1m-weHaSmnsgxl1ei-_bwkPX3TEOnUFcbUPSrLiF9tYepSb9Wt/s1110/image_2025-01-23_14-30-19.png
២.ប្រទេសកាណាដា (Canada)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtoKzqNpn9VxssG9oC5694VArOvaWxuQEE_RUUYIydwGza34ZSp73sSp1xcRfODugikuUgv-z64wpCLnYSIqT1jbOBpr0DHZrVZPNWBWce_YzN_ZuRt8iZNBFpCHaxABTB224Xol2XF3krL-oZoC7XVu9TySFNSwklTRhUDswMtMauuReeFm3GYamocyl5/s3840/image_2025-01-23_14-30-20.png
៣.ប្រទេសជប៉ុន (Japan)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEIQAE3qR6lbjnu_1qtLjPqHIhRsSUH8TTXuUBDCtRkgSLuC_qCFz7yL_dV7GRik5FRP8_wivyiUQNEhuf1sWPwGGCxQ91l9masb7V1uMVQwjxVxtg6IaQzK8SET6l4H7FtdILiJ2Lo_LqIC0OJ9ET2ceyX6vyDWOQnsuvCD5dVaK-AXHCOoFxPkU89o3N/s2107/image_2025-01-23_14-30-26.png
៤.សហរដ្ឋអាមេរិក (USA)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREi906gypuav7R_CfDHtW3xPFNSBawt7FUj0rZ2mC_2ulsAanWrGe5ymP68RVI4QjfHNiacmcQXQdahymklN3YSA1DbltLMubjoO9z9l5L8ZDs7fZLhoRzhO3EX2zHTqmWJ_jmDJ34k089zaeg5ZTrtXyk_Qqz39wyQPIvbA4FKExpBSQ3_kJkr-bjeV0/s1600/image_2025-01-23_14-30-28.png
៥.នូវែលសេឡង់ (New Zealand)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8N0pYZf33JgcUpAn_PH0BBeYMKJQbwoFuGuIbmi3WnHWM6_D7ygoFO_1C9PzAaTkJuAdzI5IMKiOrynqdFdadpqk5wQTGvRDItPxNUAbh0GbTw6AY2ftFs7c___yu6DealqBwm8GnDPe563aeEGZ9T29-_y7TdNCW4TijAtv8OXQe0OISEXSjhRj2Quy9/s1090/image_2025-01-23_14-30-28%20(2).png
៦.កូស្តារីកា (Costa Rica)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1h_Ruu2fH1MDBHsFLuDHlIijHxpfYxUvzyRncYx2Q2u-fsK8hJuFGYK8x_clRcTw4yq7Y0LPMMUZQGT7Ds3lQ3R1octvImy3nkS0Y-LmkYfCVu2dckj5F0Z_EcGIsQJZ5JmvyR2D7joZ2SpUcRXcPMLjos4WSs-zFFy3tfs58Z0x6mc3zRWN5MsCwuGQY/s1200/image_2025-01-23_14-30-29.png
៧.អាហ្វ្រិកខាងត្បូង (South Africa)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHwDmiB4_1lv6uuRUz8sp1cmlRixEh5_ewww_mm-DYSKHqr5-EKopcOsO1SqaR3weg8POuFY3pIY4s2eVHn7GslAYUBTevUL_URaiJ8VXmcYznHfgozCihCikNv30FBqFzmezFTChPzP2iM1M2teDi_XEA7ajgPszV9iibuN2HmG4_5r0SVdwX_Z-GTfjL/s1920/image_2025-01-23_14-30-29%20(2).png
៨.ប្រទេសប្រេស៊ីល (Brazil)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_8i1uxwS9kTHWRd2j3BUmlqqZGNSwRVbfx3Si6ldu0iCY_caMEK4ZP8jrlUue8jSp5GmfrfoyWpyxLM6MSbRFh_ej7bJyLsyAiwiAGXhCh6OPL_fsDG1oEFEwVuhej5jC8K3vv00Cm1ks6iE2omEtE6MOOJvIv08Z8I39x01vVrpPOL55JoV3CMCNHpGN/s3072/image_2025-01-23_14-30-31.png
៩.ប្រទេសកូរ៉េខាងត្បូង (South Korea)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUCNkolVqYoy-DiypgZWG0_gUpZUsjInT6M_yULrT1VtacsI322A6iJbS3u116MIHoeMYNImyDUuecnOjAEFbjhLmp7wiKLW-OL4uldVhum6ijL_wmrhqT2KZq9A0L7A_4hIVw35MHeosLj4s7Ms5kO7LNHCYp-RrTu6-B-McAOPKsuqVp_U6U7RlTXIKU/s1920/image_2025-01-23_14-30-35.png
១០.ប្រទេសប៉េរ៉ូ (Peru)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5pXs37j1_Dkwc9nWyG0_3beZG0IBYxqhoPV_3FfbXU3VGaokHRNrOathi23AxkBZucsACohu0uFxrECcSH1ZCD5UZd1c2ETqkLRnrHKYxIaC5dm-ULYW4XcIjzCx71WKNBsyFtMAV2dvjWg002I9-0UG9bqN7SoKTv2zLZg3AKyFiQe-8iFzVLX4BkRPs/s2684/image_2025-01-23_14-30-36.png

មូលហេតុដែលមនុស្សភាគច្រើនបានបោះឆ្នោតជ្រើសរើសប្រទេសទាំងនោះ ជាប្រទេសគួរឱ្យចង់រស់នៅបំផុតក្នុងពិភពលោក គឺដោយសារពួកគេគិតថា ប្រទេសទាំង ១០ នេះមានសុខសន្តិភាពល្អជាងគេ ក៏ដូចជាមានសុវត្ថិភាព មានការគាំទ្រពីសង្គម, អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ, សេរីភាពក្នុងការជ្រើសរើសរបស់បុគ្គល, ភាពសប្បុរសរបស់ប្រជាជនទូទៅ និងមានអំពើពុករលួយតិចតួចបំផុត៕

ក្រសួង ត្រៀមដាក់ដំណើរការផ្លាកលេខពិសេស សម្រាប់ម៉ូតូ

0

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យប្រើប្រាស់នូវផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូនាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីផ្លាកលេខពិសេសសម្រាប់រថយន្តរួចមក ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1GOgf9RsUb_KS6Gv4n-p8RwAHSXhXdffW9eyRXz93woP7qZVIu_kfwm0jqc8sifwjNXnzQKub-y-4o8CBUCWeHoWcHh-fJlR690Is3ALbhR3mYYVLtA20Mpa6hMUxCt2xaMnX5nw6rBxaD1hiDVNwRU3THRey2LTa2kKLxbDLvipuj5GoevF7C7s72P0Z/s720/image_2025-01-23_13-24-38%20(5).png
បើយោងតាមគណនីផ្ទាល់ខ្លួនរបស់ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងថា៖”ឆាប់ៗខាងមុខនេះ នឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjifOUw5YQ9XGE994veAqhYtNZTNBpIDx2JPvBhf8xvqSzgsuxililGHPzNcsY-7SeF9vRpoBI5nI8C1Mdq1hDwjjT03esaZPFfLpPi3RkzN75qzWyZIT1yWSJIWd75b4mDXWr4cJGnsB1kh8JLl9R6umHZtK_bG00Vj66WEixtHIeg9U1ZX77KNPTA39Z9/s640/image_2025-01-23_13-24-37.png

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេចប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEk88C7bhlYDSnN96WmNj4PTaCxbTywcIoNI4zevEXT7mFiWS6-GIkZSAhE8PLnooV6iCJVYCLkEKxTOFYPzvEnF-MHsz9_Ocaw0vh0qHwfhQ-e-gdonkSyDaBUsPWA3v5qQvXLmcrTeY6-6-amBY0DJdILA9ZG9qYIPF4uEcVvAA4qQ8XYSObkp_pKssS/s1200/image_2025-01-23_13-24-38%20(3).png

នៅក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ លក់ផ្លាកលេខពិសេសបានប្រមាណជាង ៣០ ៣៧១លេខ ដោយទទួលចំណូលបានប្រមាណ ១៨លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2zgrNwvBd2LkyO6YLOcaHvnl_YGok8Ys2ZsFRdSv5KSYO6G5v39v6swvYm17tRthhWn7uYVcd7izF_2oJBHEqK3oNarVDmDWpZF4l42ds4Pg0ZgsNlEQpKt-PPARSe_GWODM4Rq-hJ-7S-XvxI2lcpZ9yAQpWRtbI0AzK3w0WwfjOLUNyNUIOijr4eqcY/s1000/image_2025-01-23_13-24-38.png
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ កម្ពុជារកចំណូលបានប្រមាណ៨៨លានដុល្លារ ពីការលក់ផ្លាកលេខពិសេសដល់រថយន្ត ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនសរុបជាង១៧ម៉ឺនគ្រឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUkvcVcIFrmFQWxyEzIr4vY7z-v0qrUwXkgOoaHwR0Y-nQoarAjXQReIQQHXUZygN8yAa1T08_cen6ddwTjSyXYgBTyGmkhKCEAwJ4zvqPRgb06gg2UhkoniXpuodi_Pr28idlNMtJq1sZesZzwgjFDAWbBotzpXwdaVQ71tbLBUKY43V4SLrajovHaveg/s768/image_2025-01-23_13-24-39.png

 

 

ទម្លាប់ និងអាការៈមួយចំនួនដែលបង្ហាញថា អ្នកកំពុងមានជំងឺខ្សោយតម្រងនោម!

0

ធ្លាប់សង្កេតមើលខ្លួនឯងអត់ ប្រសិនបើលោកអ្នកមានទម្លាប់បែបនេះជារៀងរាល់ថ្ងៃ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានជំងឺខ្សោយតម្រងនោមហើយ ដូច្នេះត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់បើទុកយូរអាចនឹងធ្ងន់ធ្ងរជាងមុន។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Zhuang Zhen ប្រធាននាយកដ្ឋានជំងឺប្រមាត់ និងប្រព័ន្ធទឹកនោម នៅមន្ទីរពេទ្យ Chang Gung ក្នុងទីក្រុងប៉េកាំង ប្រទេសចិន បាននិយាយថា ជំងឺខ្សោយតម្រងនោមដំណាក់កាលដំបូងគឺមិនមានរោគសញ្ញាច្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC3bW-WjhYfumyrbSWaJKwvD3iv4GqPeRyvDzgYy43xu14TLlpyYxdGo1GMh_DsdCM8QNijfgAbyh9-pWGOb8TOrqb7RUbVWBPUauygDKHe74pgcYc1V2sqJtBbGwG875b9oXis-hVii8PsgJiTbutZhXz1dyaeU9gG_W1IMzQH5eoNNYwml3VOWVyo4jF/s1916/image_2025-01-23_13-55-29.png

ប៉ុន្តែជាទូទៅវាមានរោគសញ្ញាដូចជា ឈឺខ្នងញឹកញាប់, ពណ៌ទឹកនោមលឿងខ្លាំង, ហើមពោះ, ឈឺចង្កេះ និងជង្គង់ វិលមុខ អស់កម្លាំង, រួមទាំងមានអារម្មណ៍ក្អួតចង្អោរជាដើម។ លើសពីនេះដើម្បីឱ្យអ្នកដឹងកាន់តែច្បាស់អំពីជំងឺខ្សោយតម្រងនោមនោះ គឺទម្លាប់ប្រចាំថ្ងៃរបស់អ្នក តើអ្នកមានទម្លាប់បែបនេះទេ ប្រសិនបើមានច្បាស់ណាស់គឺអាចមានជំងឺខ្សោយតម្រងនោមជាក់ជាមិនខាន ព្រោះមនុស្សខ្សោយតម្រងនោមភាគច្រើនតែងតែមានទម្លាប់ដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5IjS9D2DQloYeHiHZbfeB5Q-8D-XJO-e6OsRcCntPAVGccusZz9iiVTlcGqKDBflq11EsBKseBrVF_6cZqts8a9RU9LpTINneZxhM618jzZIL00bKKNd-rmqq30RbKyXFiM5_qmlVixDvDwa4qiXS30pjISbVXFmPJegxJZSXaTsCQkf1Dv2UIuvP3Vnj/s2048/image_2025-01-23_13-55-30.png

១.ចូលចិត្តញ៉ាំអាហារដែលមានជាតិប្រៃច្រើន
២.ចូលចិត្តញ៉ាំអាហារសមុទ្រ និងផឹកស្រាបៀរ
៣.ចូលចិត្តអង្គុយនៅកន្លែងមួយក្នុងរយៈពេលយូរ និងមិនចូលចិត្តដើរច្រើន
៤.មនុស្សដែលខ្ជិលផឹកទឹក ឬមិនចូលចិត្តទឹក
៥.មនុស្សដែលនោមច្រើនដង ឬនោមញឹកញាប់
៦.មនុស្សដែលតែងតែចូលគេងយឺត និងក្រោកពីគេងយូរ
៧.មនុស្សដែលទទួលទានថ្នាំមួយចំនួនជាប្រចាំ។
ដូច្នេះប្រសិនបើលោកអ្នកមានគ្រប់ ៧ ចំណុចនេះគួរតែទៅព្យាបាលជំងឺខ្សោយតម្រងនោមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY3FHmo65tNYMPNKJ4YZVyXzGD02jR8WVHbmxFPGyViAr77b7v9gQzV2lBlahP7Yir3f9Kufp8gnkhiKgGzpVE07ZHvXAWOxEh_yC1TyMamkI0c-CttOOx8bMpzTuIb8_Uih9X_5YZGJhHMUGgrkNrxxtnUi84FMu60_rOn1p1OdScepHp-6uv9YG4Z2fY/s900/image_2025-01-23_13-55-31.png

ថៃប្រកាសអាសន្នពីខ្យល់ពុលកើនឡើងខ្លាំងនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា បច្ចុប្បន្ន ប្រទេសថៃមានបញ្ហាខ្យល់ពុលកើនឡើងយ៉ាងខ្លាំង ហើយតំបន់ចំនួន៥០ របស់ទីក្រុងបាងកក បានប្រកាសអាសន្នពីខ្យល់ពុលកើនឡើងដល់កម្រិតពណ៌ក្រហម ។ រីឯខ្យល់ពុលនៅតំបន់ខ្លះទៀតកើនឡើងដល់កម្រិតពណ៌ស្វាយ គឺមានផលប៉ះពាល់សុខភាពពលរដ្ឋខ្លាំងជាងពណ៌ក្រហម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAucgFyjz_RjZMWvHsTguwI36cuJesvfKLzlTuTb-mIN5KDYonTwudmyyfW7s2ChE4Bqz34jn46-oZ0zj7qzQduMN4UVIerIDbI53Q3ze3EpIsetSU99KV8x8cReWLhCZOMamXy8foTYTZ30HQNeLNDEebKPhCrJlp29_XZMczMLDE-bE6DIv2dhoQV8JM/s1920/image_2024-12-26_08-54-00.png

ចំណែកតាមបណ្តាខេត្តនានារបស់ប្រទេសថៃ ក៏គេចមិនផុតពីខ្យល់ពុលដែរ ក្នុងនោះខេត្តចំនួន២៣ មានខ្យល់ពុលកើនឡើងដល់កម្រិតពណ៌ក្រហម ដែលធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋយ៉ាងខ្លាំង ។ ពលរដ្ឋសួរថា តើរដ្ឋាភិបាលថៃមានវិធានការដោះស្រាយបញ្ហាខ្យល់ពុលដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzsB0Fc5WLzM3e2S94vLXk3P4H2LhQn_Gw4WrfX_gXYReN83c3C7RSgOYjeAxYRT0sRLN1fJzTzBgdacwzbj7suNu1JiSrC0Waln3D5hEPYqTKIhRWNj6gK2wzgTIotNZqXsEacTf-hvA2waDMB5e9wt92cuc4QS87_CTF-kxsL-jRWD8X7dVmk7uzC7C/s2560/image_2024-12-26_08-54-01.png

ការតាមដានស្ថានការណ៍ខ្យល់ពុល PM2.5 ពីផ្កាយរណបបង្ហាញថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមករា កន្លងមក កម្រិតខ្យល់ពុលក្នុងតំបន់៥០ របស់ទីក្រុងបាងកក បានកើនឡើងដល់ពណ៌ក្រហម ដែលប៉ះពាល់សុខភាពពលរដ្ឋខ្លាំង ក្នុងនោះតំបន់ចំនួន៥ ដែលមានខ្យល់ពុលខ្លាំងបំផុតនៅទីក្រុងបាងកក រួមមាន ៖ តំបន់ណងខែម, បាងបន, ថាវីវឌ្ឍនា, បាងឃុនធៀន និងបាងឃែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WTeXzAApTJUuGsBvHbAaOM26LZM6OaetSgtzqQT2F-VwPCBzVEB1s4pYheevXTnEIODvV7a9PEdFg9Y8GS5aNItoT0XEYXTjd93bvMq4uO0nfgTyfpU-w-iqy60kN3axoGTxQfFxE_BsoHlU6a7GtZfz1eGBZwFNiWaEqHgPgQlN5X3br9DcsI-e_GLJ/s1024/image_2024-12-26_08-54-03.png

ការចុះពិនិត្យមើលស្ថានការណ៍ខ្យល់ពុលនៅតាមតំបន់ផ្សេងៗរបស់ទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែមករា ឃើញថា តំបន់បាងកកណយ ម្តុំផ្លូវចៅរ៉ាន់សានីតវង្ស ខ្យល់ពុលកើនឡើងដល់កម្រិតពណ៌ស្វាយ គឺមានផលប៉ះពាល់សុខភាពពលរដ្ឋយ៉ាងខ្លាំង ។ រីឯនៅតាមបណ្តាខេត្ត ក៏មានខ្យល់ពុលកើនឡើងខ្លាំងដែរ ក្នុងនោះខេត្តចំនួន២៣ មានខ្យល់ពុលខ្លាំងដល់កម្រិតពណ៌ក្រហម ក្នុងនោះខេត្តចំនួន៥ មានខ្យល់ពុលខ្លាំងបំផុត គឺខេត្តសាមុទ្រសង់ក្រាម, រ៉ាក់យ៉ង, សាមុទ្រសាខន, ណងខាយ និងឈុនបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHIgXEfaKdBG2ajIbo3tp9bHoWRnB5xZ_lpgw7WLMUcDtknx54RD5Vl06cbZIELK_5xl5ncjH-Ux9M-2MfyQSY0BVG4u7SY1QkCRVzLAQQKRyIi3SVkPe_ihaoLKyve56r8C6Y5fS5gHAB-8K6hScopCzpLbRbwWuBnKrnmgOim5mkA9wq-T7LLQOVX6ac/s1000/image_2024-12-26_08-54-04.png

អភិបាលក្រុងបាងកក លោក ឆាត់ជាតិ សិទ្ធីផាន់ បានស្នើឱ្យដោះស្រាយបញ្ហាខ្យល់ពុលដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ គឺស្ថាប័ននានាអនុវត្តវិធានការធ្វើការពីផ្ទះ (Work from Home) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា នេះ ព្រមទាំងស្នើឱ្យសាលារៀន ចំនួន១០៣កន្លែងនៅក្រុងបាងកក ផ្អាកការបង្រៀនសិស្សបណ្តោះអាសន្ន និងបង្រៀនតាមអនឡាញ ឬបង្រៀនជំនួសនាពេលក្រោយ ។I feel my eyes burn': Thailand says stay indoors as air pollution spikes -  Asia & Pacific - The Jakarta Post

ការប្រកាសឱ្យបិទសាលារៀននេះ ដើម្បីកាត់បន្ថយការធ្វើដំណើរនៅតាមផ្លូវ ដែលជាមូលហេតុមួយធ្វើឱ្យមានខ្យល់ព្យុលនៅទីក្រុងបាងកក ។ ក្រៅពីនេះ អភិបាលក្រុងបាងកក ក៏បានហាមឃាត់រថយន្តដឹកទំនិញបើកបរក្នុងតំបន់ចំនួន១៣ របស់ទីក្រុងបាងកក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ។ បើល្មើសបម្រាម នឹងជាប់ពន្ធនាគាររយៈពេល១ខែ និងត្រូវពិន័យជាប្រាក់២,០០០បាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។Drive less to help solve Bangkok's air pollution

អភិបាលក្រុងបាងកកបានណែនាំឱ្យពលរដ្ឋអនុវត្តតាមវិធានការ៥ចំណុច រួមមាន ៖
១-ត្រួតពិនិត្យកម្រិតខ្យល់ពុលគ្រប់ពេលវេលាមុនចេញពីផ្ទះ
២-ពាក់ម៉ាស់ការពារ
៣-បិទទ្វារ-បង្អួចផ្ទះឱ្យជិត និងសម្អាតធូលីជានិច្ច
៤-ចៀសវាងធ្វើអ្វីមួយនៅកណ្តាលថ្ងៃ និងកាត់បន្ថយការដុតធូប, អាំងសាច់ ឬដុតសំរាម
៥-ត្រួតពិនិត្យរថយន្តជានិច្ច ដើម្បីកាត់បន្ថយខ្យល់ពុលដោយសារផ្សែងរថយន្ត ៕

បាញ់ត្រាំង ដើមកំណើតមកពីប្រទេសវៀតណាម!

0

ជឿជាក់ថា ប្រជាជនខ្មែរភាគច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ បាំងត្រាញ់លាយជាមួយនឹងគ្រឿងទេស ដែលកំពុងតែផ្ទុះ.នូវការចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEIep2LVVrIeBGfkTzD6li1mHO9-JeOfVxTOG3nffx1j5AaIDeCFuP8AJoZhc2YNWswAMo5S0cysdDLv1BZfZWGUo-XJ0Y8OK8PiL8VFVDH1rsPqbjF9hA81L_gWLIZkMTUFnlEkrbZNIS2eh8d9C1Jl1sRVHMW3-efrcPCj30AbWvjL305olK9AaowMg7/s2048/474500095_2128559777602338_2453612492483235063_n.jpg
Bánh Tráng Trộn ដែលខ្មែរយើងនិយមហៅថា បាញ់ត្រាំង ត្រូវបានប្រជាជនវៀតណាមចាត់ទុកជាម្ហូបប្រពៃណីរបស់ពួកគេជាច្រើនសតវត្សមកហើយ។ បច្ចុប្បន្ន បាញ់ត្រាំងគឺអាហារប្រភេទ Street Food និងជាទីពេញនិយមសម្រាប់ក្មេងៗនិងយុវវ័យ។ បាញ់ត្រាំងកំប៉ុងអាចរក្សាទុកបានយូរ តម្លៃសមរម្យ ថែមទាំងងាយស្រួលដាក់តាមខ្លួនទៀតផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHgnFw6sbShgEVTmX8woGLy7DMpJ7mlGtuFh8Fakexosic7m7PROwmhFtNPYnCaHcmTaF8nPPItpmMqGavcuW9ssS6UrQ6lPTSGH7jJrCTfbbhLQ3lLDcREh2bZt6ZzSkZXiK2ZydM8Alpa5DaZrXfIjtalg2MYtXVgzXbuoERU02ND0QDpzw7Q01gyKlg/s2048/474653536_9039570686149749_8242916066644923695_n.jpg

ដើម្បីទទួលបានបាញ់ត្រាំងដ៏មានរសជាតិឈ្ងុយឆ្ងាញ់មួយមុខ គេត្រូវលាយបញ្ចូលគ្រឿងទេសជាច្រើន បន្ថែមជាមួយមានបង្គារក្រៀម សាច់ផាត់ ស្លឹកខ្ទឹម ម្ទេសហុយតាមចំណង់ចំណូលចិត្ត។ អ្វីដែលមិនអាចខ្វះបាននោះគឺ សំបកគួងឬសំបកណែម ដែលត្រូវយកមកកាត់តូចៗ នឹងយកទៅច្របល់ជាមួយនឹងគ្រឿងដែលបានរៀបចំទុកហើយនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipEodqh9aasUf7_nC3RVkQyyHxDjkK3o6fvxWAT6whLU47hZHJaExGsHC3ENFrzG7HOTf4VqQ65XEhY50-w-ekCnoJOfSJmEHJoiXOLvNw4UBtPn54i4Im1f0Qnrnuou5QihUnC2IBv4IrEWKRbNaDrfW9tGWxyopEynnHmeSKX45uOYUZnUyLKxRwIyMU/s2048/474734744_9046390522134432_7752728293431659922_n.jpg

ក្រៅពី Bánh Tráng Trộn នៅប្រទេសវៀតណាម ក៏នូវមានបាញ់ត្រាំងជាច្រើនប្រភេទទៀតដូចជា៖ Bánh Tráng Nướng ដែលគេហៅថា ភីហ្សាវៀតណាម ដោយយកសំបកបាញ់ត្រាំងមួយបន្ទះទៅចម្អិននៅលើភ្លើង ហើយដាក់គ្រឿងផ្សំផ្សេងៗពីលើ ដូចជាសាច់ ស៊ុន បន្លែ និងទឹក Source ជាដើម ស្រដៀងនឹងភីហ្សាជាទូទៅអ៊ីចឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfefqnzoTq3CK9vZV4wwqCcLiEUNMPbxRBY9A2aEerGSNygZHrlcfCKft7_KA-jogy_fv74yWMi4aWLpDkE1kgE6gfrGCvlsBDngi0pUxm6_bqa0UsHLraYoFM-viwD3OONFcmbV49du_3AvUofag8swdp4weQb9Dv3KG-yTBRgwxWp4DCTmF4YU8lnZuE/s2048/474810457_9046411475465670_4248151718098975040_n.jpg

ខណៈបាញ់ត្រាំងមួយប្រភេទទៀតគឺ Bánh Tráng Cuốn៖ នៅខ្មែរយើងក៏ពេញនិយមបរិភោគដែរ ដែលត្រូវបានគេស្គាល់ថាជា គួង មូលដោយបន្លែនិងសាច់ខាងក្នុង ហើយក៏បរិភោគវាជាមួយនឹងទឹកជ្រលក់ផ្អែមប្រៃ៕

កំពូលអ្នកទីផ្សារអនឡាញ ឆ្នាំ ២០២៥! ប៉ីប៉ីឌី បង្ហើបគន្លឹះមួយម៉ាត់ខ្លីខ្លឹម ក្នុងការធ្វើទីផ្សារឲ្យជោគជ័យ

0

ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយ លោកប៉ីប៉ីឌី ម្ចាស់ប្រេនម្ហូបអាហារនិងភេសជ្ជៈក្នុងស្រុកមួយរូប ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikDJiB1SR0NqwR1ODamqNqnZr30Hj8YZQK6Pk2OJd0QsOSQDirkWWFWbnaL9buHKlJyaEz6iBtEPO3O9e_Vp4hOXxcB2VK61fCvOi-NWuFgmE39K375lRN9TuZeucsqeEs-gthmq-BNPBBcFarC3jViGGSrLrmkMv4lsPakB0Qavm31Z5g3UaXcqEFKaQu/s1440/IMG_1660.JPG
ពីដើមឡើយ គេស្គាល់លោកប៉ីប៉ីឌី ក្នុងនាមជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដែលតែតែងផ្តល់សំណើចដល់អ្នកគាំទ្រ ជាពិសេសគឺតាមរយៈក្រុមសម្តែងរឿងខ្លីៗរបស់លោក ដែលរួមមាន ម៉ែសេះជាដើម។ យ៉ាងណា រយៈពេលក្រោយមកទៀត លោកក៏បានបើកអាជីវកម្មផ្ទាល់ខ្លួន គឺហាងបុកល្ហុង និងភេសជ្ជៈ ខណៈទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក កាលឆ្នាំ ២០២៤ និងកាក់កបកាន់តែខ្លាំងក្នុងឆ្នាំ ២០២៥ បន្តពង្រីកសាខាពីមួយទៅមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_bvYVZwgJLfx63tS-tyOTyHD3qI0BtHJ4STH5UQt11nOeLEX5U13KaEq7tHAz86x-nkcLsXlJK9zI4klSbqdUs1Z_1pMUSXjTh0FUO7JUuQPxWKD4x3_f1M7kOTUTTtbWCmQ-iAYyhL2D7aw7jRDtCHokzjCBHV02VG4DX-n28sv0rbXBWA8imnbXJxG2/s1440/IMG_1662.JPG

ប្រជាជនខ្មែរភាគច្រើនហាក់កោតស្ញប់ស្ញែង និងទទួលស្គាល់ចំពោះយុទ្ធសាស្រ្តនៃការធ្វើទីផ្សាររបស់លោកខ្លាំងមែនទែន ជាពិសេសគឺម៉ឺនុយផាសិនគ្រីមនិងស្រ្តូបឺរីគ្រីបកាលពីពេលកន្លងទៅ ខណៈដែលម៉ឺនុយបុកល្ហុងរបស់លោក ក៏នូវតែល្បីផុសផុលពេញបណ្តាញសង្គមនាសព្វថ្ងៃនេះ។ លោកប៉ីប៉ីឌីផ្តោតយ៉ាងខ្លាំងលើការធ្វើទីផ្សារអនឡាញ ស្របតាមសម័យឌីជីថល ជាពិសេសតាមរយៈវីដេអូខ្លីៗផុសនៅលើបណ្តាញសង្គម Tik Tok និងហ្វេសបុក ប្រកបដោយគំនិតច្នៃប្រឌិត ទាន់Trend ថ្មីៗ និងទាក់ទាញអ្នកចូលទស្សនារហូតដល់ទៅរាប់លាននាក់ឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikDJiB1SR0NqwR1ODamqNqnZr30Hj8YZQK6Pk2OJd0QsOSQDirkWWFWbnaL9buHKlJyaEz6iBtEPO3O9e_Vp4hOXxcB2VK61fCvOi-NWuFgmE39K375lRN9TuZeucsqeEs-gthmq-BNPBBcFarC3jViGGSrLrmkMv4lsPakB0Qavm31Z5g3UaXcqEFKaQu/s1440/IMG_1660.JPG

ទាក់ទងជាមួយនឹងការធ្វើទីផ្សារនេះដែរ ថ្មីៗនេះ លោកប៉ីប៉ីឌី បានបង្ហើបគន្លឹះខ្លីខ្លឹម ដោយគូសបញ្ជាក់ថា «ធ្វើទីផ្សារបែបសាមញ្ញៗ តែព្យាយាមស្វែងយល់ពីតម្រូវការអតិថិជន»៕