ជឿជាក់ថា ប្រជាជនខ្មែរភាគច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ បាំងត្រាញ់លាយជាមួយនឹងគ្រឿងទេស ដែលកំពុងតែផ្ទុះ.នូវការចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ។
Bánh Tráng Trộn ដែលខ្មែរយើងនិយមហៅថា បាញ់ត្រាំង ត្រូវបានប្រជាជនវៀតណាមចាត់ទុកជាម្ហូបប្រពៃណីរបស់ពួកគេជាច្រើនសតវត្សមកហើយ។ បច្ចុប្បន្ន បាញ់ត្រាំងគឺអាហារប្រភេទ Street Food និងជាទីពេញនិយមសម្រាប់ក្មេងៗនិងយុវវ័យ។ បាញ់ត្រាំងកំប៉ុងអាចរក្សាទុកបានយូរ តម្លៃសមរម្យ ថែមទាំងងាយស្រួលដាក់តាមខ្លួនទៀតផងដែរ។
ដើម្បីទទួលបានបាញ់ត្រាំងដ៏មានរសជាតិឈ្ងុយឆ្ងាញ់មួយមុខ គេត្រូវលាយបញ្ចូលគ្រឿងទេសជាច្រើន បន្ថែមជាមួយមានបង្គារក្រៀម សាច់ផាត់ ស្លឹកខ្ទឹម ម្ទេសហុយតាមចំណង់ចំណូលចិត្ត។ អ្វីដែលមិនអាចខ្វះបាននោះគឺ សំបកគួងឬសំបកណែម ដែលត្រូវយកមកកាត់តូចៗ នឹងយកទៅច្របល់ជាមួយនឹងគ្រឿងដែលបានរៀបចំទុកហើយនោះ។
ក្រៅពី Bánh Tráng Trộn នៅប្រទេសវៀតណាម ក៏នូវមានបាញ់ត្រាំងជាច្រើនប្រភេទទៀតដូចជា៖ Bánh Tráng Nướng ដែលគេហៅថា ភីហ្សាវៀតណាម ដោយយកសំបកបាញ់ត្រាំងមួយបន្ទះទៅចម្អិននៅលើភ្លើង ហើយដាក់គ្រឿងផ្សំផ្សេងៗពីលើ ដូចជាសាច់ ស៊ុន បន្លែ និងទឹក Source ជាដើម ស្រដៀងនឹងភីហ្សាជាទូទៅអ៊ីចឹង។
ខណៈបាញ់ត្រាំងមួយប្រភេទទៀតគឺ Bánh Tráng Cuốn៖ នៅខ្មែរយើងក៏ពេញនិយមបរិភោគដែរ ដែលត្រូវបានគេស្គាល់ថាជា គួង មូលដោយបន្លែនិងសាច់ខាងក្នុង ហើយក៏បរិភោគវាជាមួយនឹងទឹកជ្រលក់ផ្អែមប្រៃ៕