ធ្លាប់សង្កេតមើលខ្លួនឯងអត់ ប្រសិនបើលោកអ្នកមានទម្លាប់បែបនេះជារៀងរាល់ថ្ងៃ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានជំងឺខ្សោយតម្រងនោមហើយ ដូច្នេះត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់បើទុកយូរអាចនឹងធ្ងន់ធ្ងរជាងមុន។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Zhuang Zhen ប្រធាននាយកដ្ឋានជំងឺប្រមាត់ និងប្រព័ន្ធទឹកនោម នៅមន្ទីរពេទ្យ Chang Gung ក្នុងទីក្រុងប៉េកាំង ប្រទេសចិន បាននិយាយថា ជំងឺខ្សោយតម្រងនោមដំណាក់កាលដំបូងគឺមិនមានរោគសញ្ញាច្រើននោះទេ។
ប៉ុន្តែជាទូទៅវាមានរោគសញ្ញាដូចជា ឈឺខ្នងញឹកញាប់, ពណ៌ទឹកនោមលឿងខ្លាំង, ហើមពោះ, ឈឺចង្កេះ និងជង្គង់ វិលមុខ អស់កម្លាំង, រួមទាំងមានអារម្មណ៍ក្អួតចង្អោរជាដើម។ លើសពីនេះដើម្បីឱ្យអ្នកដឹងកាន់តែច្បាស់អំពីជំងឺខ្សោយតម្រងនោមនោះ គឺទម្លាប់ប្រចាំថ្ងៃរបស់អ្នក តើអ្នកមានទម្លាប់បែបនេះទេ ប្រសិនបើមានច្បាស់ណាស់គឺអាចមានជំងឺខ្សោយតម្រងនោមជាក់ជាមិនខាន ព្រោះមនុស្សខ្សោយតម្រងនោមភាគច្រើនតែងតែមានទម្លាប់ដូចខាងក្រោម៖

១.ចូលចិត្តញ៉ាំអាហារដែលមានជាតិប្រៃច្រើន
២.ចូលចិត្តញ៉ាំអាហារសមុទ្រ និងផឹកស្រាបៀរ
៣.ចូលចិត្តអង្គុយនៅកន្លែងមួយក្នុងរយៈពេលយូរ និងមិនចូលចិត្តដើរច្រើន
៤.មនុស្សដែលខ្ជិលផឹកទឹក ឬមិនចូលចិត្តទឹក
៥.មនុស្សដែលនោមច្រើនដង ឬនោមញឹកញាប់
៦.មនុស្សដែលតែងតែចូលគេងយឺត និងក្រោកពីគេងយូរ
៧.មនុស្សដែលទទួលទានថ្នាំមួយចំនួនជាប្រចាំ។
ដូច្នេះប្រសិនបើលោកអ្នកមានគ្រប់ ៧ ចំណុចនេះគួរតែទៅព្យាបាលជំងឺខ្សោយតម្រងនោមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕