ថ្មីៗនេះគេហទំព័រ Wanderlust ដែលជាទស្សនាវដ្ដីទេសចរណ៍ឯករាជ្យមួយ មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចេញផ្សាយនូវចំណាត់ថ្នាក់នៃប្រទេសចំនួន ១០ ដែលមានមនុស្សចង់រស់នៅច្រើនជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥។ យោងតាម Wanderlust Reader Travel Awards ទិន្នន័យនេះគឺផ្អែកលើសន្លឹកឆ្នោតដែលជនបរទេសរាប់ម៉ឺននាក់មកពីប្រទេសចំនួន ១៧៧ បានបោះឆ្នោតជ្រើសរើសទីតាំងដែលពួកគេចង់រស់នៅបំផុត។ 
ក្នុងនោះលទ្ធផលបានបង្ហាញថា ប្រទេសដែលគួរឱ្យចង់រស់នៅជាងគេលើពិភពលោកនោះគឺ៖
១.ប្រទេសអូស្ត្រាលី (Australia)
២.ប្រទេសកាណាដា (Canada)
៣.ប្រទេសជប៉ុន (Japan)
៤.សហរដ្ឋអាមេរិក (USA)
៥.នូវែលសេឡង់ (New Zealand).png)
៦.កូស្តារីកា (Costa Rica)
៧.អាហ្វ្រិកខាងត្បូង (South Africa).png)
៨.ប្រទេសប្រេស៊ីល (Brazil)
៩.ប្រទេសកូរ៉េខាងត្បូង (South Korea)
១០.ប្រទេសប៉េរ៉ូ (Peru)។
មូលហេតុដែលមនុស្សភាគច្រើនបានបោះឆ្នោតជ្រើសរើសប្រទេសទាំងនោះ ជាប្រទេសគួរឱ្យចង់រស់នៅបំផុតក្នុងពិភពលោក គឺដោយសារពួកគេគិតថា ប្រទេសទាំង ១០ នេះមានសុខសន្តិភាពល្អជាងគេ ក៏ដូចជាមានសុវត្ថិភាព មានការគាំទ្រពីសង្គម, អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ, សេរីភាពក្នុងការជ្រើសរើសរបស់បុគ្គល, ភាពសប្បុរសរបស់ប្រជាជនទូទៅ និងមានអំពើពុករលួយតិចតួចបំផុត៕










