ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយ លោកប៉ីប៉ីឌី ម្ចាស់ប្រេនម្ហូបអាហារនិងភេសជ្ជៈក្នុងស្រុកមួយរូប ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikDJiB1SR0NqwR1ODamqNqnZr30Hj8YZQK6Pk2OJd0QsOSQDirkWWFWbnaL9buHKlJyaEz6iBtEPO3O9e_Vp4hOXxcB2VK61fCvOi-NWuFgmE39K375lRN9TuZeucsqeEs-gthmq-BNPBBcFarC3jViGGSrLrmkMv4lsPakB0Qavm31Z5g3UaXcqEFKaQu/s1440/IMG_1660.JPG
ពីដើមឡើយ គេស្គាល់លោកប៉ីប៉ីឌី ក្នុងនាមជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដែលតែតែងផ្តល់សំណើចដល់អ្នកគាំទ្រ ជាពិសេសគឺតាមរយៈក្រុមសម្តែងរឿងខ្លីៗរបស់លោក ដែលរួមមាន ម៉ែសេះជាដើម។ យ៉ាងណា រយៈពេលក្រោយមកទៀត លោកក៏បានបើកអាជីវកម្មផ្ទាល់ខ្លួន គឺហាងបុកល្ហុង និងភេសជ្ជៈ ខណៈទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក កាលឆ្នាំ ២០២៤ និងកាក់កបកាន់តែខ្លាំងក្នុងឆ្នាំ ២០២៥ បន្តពង្រីកសាខាពីមួយទៅមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_bvYVZwgJLfx63tS-tyOTyHD3qI0BtHJ4STH5UQt11nOeLEX5U13KaEq7tHAz86x-nkcLsXlJK9zI4klSbqdUs1Z_1pMUSXjTh0FUO7JUuQPxWKD4x3_f1M7kOTUTTtbWCmQ-iAYyhL2D7aw7jRDtCHokzjCBHV02VG4DX-n28sv0rbXBWA8imnbXJxG2/s1440/IMG_1662.JPG

ប្រជាជនខ្មែរភាគច្រើនហាក់កោតស្ញប់ស្ញែង និងទទួលស្គាល់ចំពោះយុទ្ធសាស្រ្តនៃការធ្វើទីផ្សាររបស់លោកខ្លាំងមែនទែន ជាពិសេសគឺម៉ឺនុយផាសិនគ្រីមនិងស្រ្តូបឺរីគ្រីបកាលពីពេលកន្លងទៅ ខណៈដែលម៉ឺនុយបុកល្ហុងរបស់លោក ក៏នូវតែល្បីផុសផុលពេញបណ្តាញសង្គមនាសព្វថ្ងៃនេះ។ លោកប៉ីប៉ីឌីផ្តោតយ៉ាងខ្លាំងលើការធ្វើទីផ្សារអនឡាញ ស្របតាមសម័យឌីជីថល ជាពិសេសតាមរយៈវីដេអូខ្លីៗផុសនៅលើបណ្តាញសង្គម Tik Tok និងហ្វេសបុក ប្រកបដោយគំនិតច្នៃប្រឌិត ទាន់Trend ថ្មីៗ និងទាក់ទាញអ្នកចូលទស្សនារហូតដល់ទៅរាប់លាននាក់ឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikDJiB1SR0NqwR1ODamqNqnZr30Hj8YZQK6Pk2OJd0QsOSQDirkWWFWbnaL9buHKlJyaEz6iBtEPO3O9e_Vp4hOXxcB2VK61fCvOi-NWuFgmE39K375lRN9TuZeucsqeEs-gthmq-BNPBBcFarC3jViGGSrLrmkMv4lsPakB0Qavm31Z5g3UaXcqEFKaQu/s1440/IMG_1660.JPG

ទាក់ទងជាមួយនឹងការធ្វើទីផ្សារនេះដែរ ថ្មីៗនេះ លោកប៉ីប៉ីឌី បានបង្ហើបគន្លឹះខ្លីខ្លឹម ដោយគូសបញ្ជាក់ថា «ធ្វើទីផ្សារបែបសាមញ្ញៗ តែព្យាយាមស្វែងយល់ពីតម្រូវការអតិថិជន»៕