ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យប្រើប្រាស់នូវផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូនាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីផ្លាកលេខពិសេសសម្រាប់រថយន្តរួចមក ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1GOgf9RsUb_KS6Gv4n-p8RwAHSXhXdffW9eyRXz93woP7qZVIu_kfwm0jqc8sifwjNXnzQKub-y-4o8CBUCWeHoWcHh-fJlR690Is3ALbhR3mYYVLtA20Mpa6hMUxCt2xaMnX5nw6rBxaD1hiDVNwRU3THRey2LTa2kKLxbDLvipuj5GoevF7C7s72P0Z/s720/image_2025-01-23_13-24-38%20(5).png
បើយោងតាមគណនីផ្ទាល់ខ្លួនរបស់ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងថា៖”ឆាប់ៗខាងមុខនេះ នឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjifOUw5YQ9XGE994veAqhYtNZTNBpIDx2JPvBhf8xvqSzgsuxililGHPzNcsY-7SeF9vRpoBI5nI8C1Mdq1hDwjjT03esaZPFfLpPi3RkzN75qzWyZIT1yWSJIWd75b4mDXWr4cJGnsB1kh8JLl9R6umHZtK_bG00Vj66WEixtHIeg9U1ZX77KNPTA39Z9/s640/image_2025-01-23_13-24-37.png

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេចប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEk88C7bhlYDSnN96WmNj4PTaCxbTywcIoNI4zevEXT7mFiWS6-GIkZSAhE8PLnooV6iCJVYCLkEKxTOFYPzvEnF-MHsz9_Ocaw0vh0qHwfhQ-e-gdonkSyDaBUsPWA3v5qQvXLmcrTeY6-6-amBY0DJdILA9ZG9qYIPF4uEcVvAA4qQ8XYSObkp_pKssS/s1200/image_2025-01-23_13-24-38%20(3).png

នៅក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ លក់ផ្លាកលេខពិសេសបានប្រមាណជាង ៣០ ៣៧១លេខ ដោយទទួលចំណូលបានប្រមាណ ១៨លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2zgrNwvBd2LkyO6YLOcaHvnl_YGok8Ys2ZsFRdSv5KSYO6G5v39v6swvYm17tRthhWn7uYVcd7izF_2oJBHEqK3oNarVDmDWpZF4l42ds4Pg0ZgsNlEQpKt-PPARSe_GWODM4Rq-hJ-7S-XvxI2lcpZ9yAQpWRtbI0AzK3w0WwfjOLUNyNUIOijr4eqcY/s1000/image_2025-01-23_13-24-38.png
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ កម្ពុជារកចំណូលបានប្រមាណ៨៨លានដុល្លារ ពីការលក់ផ្លាកលេខពិសេសដល់រថយន្ត ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនសរុបជាង១៧ម៉ឺនគ្រឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUkvcVcIFrmFQWxyEzIr4vY7z-v0qrUwXkgOoaHwR0Y-nQoarAjXQReIQQHXUZygN8yAa1T08_cen6ddwTjSyXYgBTyGmkhKCEAwJ4zvqPRgb06gg2UhkoniXpuodi_Pr28idlNMtJq1sZesZzwgjFDAWbBotzpXwdaVQ71tbLBUKY43V4SLrajovHaveg/s768/image_2025-01-23_13-24-39.png