Home Blog Page 673

កម្ពុជាមាន«អូនលំផាត់» ឯថៃមាន «មូឌែង» ជា BA ប្រចាំប្រទេស!

0

មួយរយៈក្រោយមកនេះ សន្ទុះនៃការគាំទ្រសួនសត្វភ្នំតាម៉ៅ គឺមានការកើនឡើងខ្លាំងមែនទែន បន្ទាប់ពីលេចវត្តមាន«អូនលំផាត់» ដែលគេប្រសិទ្ធនាមថាជា កូនដំរីនាំសំណាង។ ទន្ទឹមនឹងនេះ បើក្រឡេកទៅកាន់សួនសត្វមួយកន្លែងនៅឯប្រទេសថៃវិញ ក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នាដោយសារតែវត្តមានរបស់កូនដំរីទឹក«មូឌែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrDmIWLURJMJmfX_7UR2obo0tVacxwWbO8g39OK2440H_pq43uqA_o27m5ANiw1nBN6H8OB6uALrrVPHM0TVm0thva0Ar2_CO2VBSWpmV7JzZy9l1x91xpl7oE_QaDOlsdC_lgof6ABdziscQM1eNfJSoI3_VlLydtznwUfA13HcBEhwgo5Sqlu1nDKrUS/s2048/471483076_482151814897806_5345679016896652942_n.jpg

ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបយ៉ាងច្បាស់ អូនលំផាត់ បច្ចុប្បន្នកំពុងតែស្នាក់នៅនិងទទួលការព្យាបាលនៅឯសួនសត្វភ្នំតាម៉ៅ លើទឹកដីខេត្តតាកែវ។ កូនដំរីញីមួយក្បាលនេះមានអាយុប្រហែលនឹង ៦ ខែហើយ និងទម្ងន់ប្រមាណ ១៤០ គីឡូក្រាម។ ដោយសង្កេតឃើញថា អូនលំផាត់ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងចំណោមភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ទៅទស្សនាកម្សាន្តមិនដែលលស់មួយថ្ងៃទេ ដោយសារតែភាពឆ្លាតវៃ ចេះស្តាប់បង្គាប់ និងរូបរាងដ៏ខ្ជូតគួរឲ្យស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-TiZF3tOM-Jez2o8H5o1JRGc2Q8ssy_Fmk0BbREdR9xitx8V1fnIs_ssdlG2yR0MuOYtcrBX3TI-aCwIKldpVaaUtJd2zw-GRdi0tvWYH9mA8KIabumtxP3YMf4LoIJvlNXXKUShJ9GBK6KRbz9PcqNnvRqJnWXoRdf6pz75EIVchkqPYAb9gfcDuZRV/s1920/471787957_483660811413573_9151341718651022826_n.jpg

ថ្មីៗនេះ តារាងពេលវេលាចូលជួបអូនលំផាត់ ក៏បានលេចចេញមក ខណៈក៏បានសាយភាយនូវភាពភាពល្បីល្បាញកាន់តែខ្លាំងឡើង រហូតដល់មានអ្នកជួយឧបត្ថម្ភកូនដំរីមួយក្បាលនេះជាថវិការផង ក៏ដូចជាម្សៅទឹកដៅគោផងដែរ។ យ៉ាងណា សព្វថ្ងៃនេះ អូនក៏នូវមានរបួសជើងមុខខាងស្តំាដោយសារតែការដាក់អន្ទាក់របស់ព្រានព្រៃ ដែលត្រូវសម្រាកព្យាបាលជាច្រើនខែទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWiRCogTVWdb09Rrl02iqOuyl0zANipv7rVosrVLUxZurjacO7Rp4w7oPs0xPENDkiOUMe5MsjL7KqAoOckmV1p8m3A5CUoRnmo5Zwvs9_5qNW3oueEzgYP-eNmM9ZhoogOj6zDVz0n9QQEVV0bnbIVJ8PKTdlsX4balchSLzSnBKW8_1Tq7iEmlstjLnw/s2048/471382450_482151721564482_7348958731384734586_n.jpg
បើក្រឡេកទៅកាន់ប្រទេសថៃវិញ សួនសត្វ Khao Kheow Open ក្នុងខេត្តឈុនបុរី ហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែវត្តមានរបស់កូនដំរីទឹក មូឌែង។ មូឌែង កើតអំឡុងខែកក្កដាឆ្នាំ ២០២៤ ខណៈទទួលបានភាពល្បីល្បាញខ្លាំងពេលវាមានអាយុ ២ ខែ ពោលគឺអំឡុងខែកញ្ញា។ បច្ចុប្បន្ន មូឌែងមានអាយុប្រហែល ៦ខែហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-sKXe6t-ds-5_8pAViN-idC0P8GBM0u40bjFKw5aD-1FQHnYQl4SXXDL-ZcFjTyGr6EnGTrmi1MIJukOGsZ10WP2yoUpRXxorxfv02w1B_s6zyHpaUIxivYizU794JiFV6dpXFKMXJO6Poctjke-Et1ToSt73CRnm1KtVt_irY_x49MZpwmdXK6x7Acng/s800/IMG_0988%20(2).JPG

កូនដំរីទឹកមួយក្បាលនេះមានរូបរាងតូចច្រឡឹង ពណ៌ប្រផេះ និងមានសំណើមជាប់ជានិច្ច។ជាមួយនឹងរូបរាងដ៏គួរឲ្យស្រលាញ់ និងអាកប្បកិរិយាកំប្លែងៗ, មូឌែង ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Tik Tok និងហ្វេសបុក ខណៈភ្ញៀវទេសទេសចរទាំងជាតិនិងអន្តរជាតិសម្រុកយ៉ាងភ្លុកទឹកភ្លុកដី ទៅទស្សនាកូនដំរីទឹកមូឌែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Q6P4BNNuTWVZ3Uu1AsE7r2XS4y1wk7rUgUMjtfrXXiMSOhEhZOLTBPKWP_ORtzjFKRV_yCW_TYse42h74EygxMq4Mc9TI6HHI1aht1BDOBLdL4A0x5L4dtonNr1taaf7YQrvZPvGfjzBgR5g3hM0z3TsEDn7_B8tHJB8bU51474eKT7OMtHCRVOX_YRS/s3024/IMG_0990%20(2).JPG

រូបភាព Meme កំប្លែងៗរបស់មូឌែងបានសាយភាពពេញបណ្តាញសង្គមថៃ ខណៈដែលសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជាសម្លៀកបំពាក់ជាដើម បានបោះពុម្ពជារូបភាពមូឌែងជាបន្តបន្ទាប់ផងដែរ៕

មកស្គាល់ស្ថាបត្យកម្មកំពូលៗទាំង ១១ លើលោក ដែលនឹងលេចរូបរាងក្នុងឆ្នាំ ២០២៥ ក្នុងនោះក៏មានកម្ពុជាដែរ!

0

យុគសម័យថ្មី ប្រទេសនានាលើសកលលោកកំពុងតែប្រកួតប្រជែងគ្នា ក្នុងការអភិវឌ្ឍទីក្រុងឲ្យកាន់តែទំនើបនិងឈានមុខគេ ខណៈក៏បានលេចឡើងនូវគម្រោងស្ថាបត្យកម្មធំៗជាបន្តបន្ទាប់។ យ៉ាងណា ក្នុងឆ្នាំ ២០២៥នេះ គឺមានតែប្រទេសចំនួន ១១ ប៉ុណ្ណោះ ដែលនឹងដាក់សម្ភោធស្ថាបត្យកម្មកំពូលរបស់ខ្លួន ហើយអ្វីដែលជាមោទនភាពក្នុងនោះក៏មានកម្ពុជាដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0LKkJx5KupwwfOPZCXhWP4fIr3rfbzzG6__XXPHSRzdUUz_CelRJXLu4Nh03G0OG8M7SeRPD9LZpVOPyhGhk5ECyp5FLF5O603mq37awKrV6GND7ZfGVMC72Zlx29m-WB1r-nZFxKmlCCSmhGyoN76lsVYw9tGCgj459FK2aZlRsOVBaGua6sWTLF8lh4/s2000/image_2025-01-07_10-19-11.png
សារព័ត៌មានអាមេរិក CNN បានចុះផ្សាយអំពីគម្រោងអាកាសយាន្តដ្ឋានយក្ស ធំជាងគេនៅអាស៊ី គឺអាកាសយាន្តដ្ឋានអន្តរជាតិតេជោ របស់កម្ពុជា ដែលនឹងបើកឲ្យដំណើរការនៅដំណាក់កាលទី ១ អំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ ទន្ទឹមនឹងនេះ ប្រភពដដែលក៏បានគូសបញ្ជាក់អំពីគម្រោងស្ថាបត្យកម្មធំៗចំនួន ១០ ផ្សេងទៀតដែលនឹងលេចរូបរាងក្នុងឆ្នាំ ២០២៥ នេះ៖

១ New Sydney Fish Market នៅក្រុង Sydney របស់អូស្ត្រាលីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAE7oPFDt_PUvJVEYVI8H6OsT0y9MKsNi_cAzr23W8HvwqsbmJYZ-WgQ1UHDA1SOCWULLR_IWoaDFDd6LIUYCg8j9YoDB09cR6qhljlGOJisM1yz9rmsYLDRQLSiBRMxLk7hBRovYgtzN7KCzvhsiG6clwyS8gCmFPC9PtJNFAqqNXqP6cgwqEFNCELiJB/s730/image_2025-01-07_10-17-03.png
២ Grand Ring នៅក្រុង Osaka របស់ជប៉ុនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Y-EsI-kx0SncWqJYWpOKc4889iQ2BkooUgqsBNC65XMyFlJTdhZH9-0bDCZI-74lPcnUVRbOU1jHEmpXz_Ywc1KUg6BD7okKuXtkkcdljhKApH1eITECkwm1fv1hfzccHIxMyoQznRa4Nqck4JkVs1KZWvfSToOo57r2HbYysgFdfQ4FindwYHInofXD/s1280/image_2025-01-07_10-17-03%20(2).png
៣ Life and Mind Building នៅក្រុង Oxford របស់ចក្រភពអង់គ្លេសhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmQwnW351rgXuzmcEfHRN8bROK7crEEwTg-N52PFAhOcrrGM8w2byq-_GIqcYIsEjqA3RMTpWNktVKYXUy3J_uYeEkRDO9cItxrUz4aSOJbz1SX-7-aUc8T2YXEiHPlYYDOI-RxI-jNV8Gqae3QJaLRFbgbMfH4TBAjgzEPusL9zBG5RWd_S8jjO8PEDHw/s1280/image_2025-01-07_10-17-04.png
៤ Canadian School នៅក្រុង Cholula របស់ម៉ិចស៉ិចhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9hVBKZZpGz8CghLaHF4Q-BdoqeYXNxX7ibkn5bSx1u_OXJTmtZW7IU3pIDpi0MgtVFerepcWRJnWI6ZsuyDg1DMQ_VIoGaJ6YYsLUpB0nACyw-zCc1ISb2KyD_fev1Y6w_TFJK4HzHl8FrWV40S4RTzDABRJ-Z8KHlveSUPs6m7IBtml4Ip1tEXJ_Za2O/s1391/image_2025-01-07_10-17-04%20(2).png
៥ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyMMj8UZjzm2fXfzZZ8gZ7dp5E-FItzfphQph9bQ8g2TcZd0MaOZa9eXOOwZUVDxwpsOIUl90w88qpRplR7Vc-k4PhiALICX2fbMabtvaONLugz3XCeDey_snamPDN7eYQ7kFxKnEH6kqhxORSZVDD9Cc2Cru9LaJV2Dl-n5LBDOy4rQykbUZ7kNSffQuj/s1169/image_2025-01-07_10-17-05.png
៦ South Station redevelopment នៅក្រុង Boston របស់សហរដ្ឋអាមេរិកhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitzzBxpRwydJg93OyAZ-ml6jBeXcsQ3-3YMADKl3CKOj0hVJ0LyXjXIuplEPtPL54Z9M_iBM9S6JjelhvYuGlYEzgSHcoajXnQ8XRkQTDKTmYi8IvPrOEoQG2_bUTRFn2qYhZGTonZILTH8yyql9CJsLmbeAHHP3fi1n4IaD7migBREE2swumTbQ289lM6/s4032/image_2025-01-07_10-17-06.png
៧ Goethe-Institut នៅក្រុង Dakar របស់សេណេហ្កាល់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiah5r92aE5KcPUYQZa3ZAT1ROs43xjTHQ_tjvCzn57s4pa07rQJ4eeAyKHtqfm2cybVOWeBn-caMx9a7gVjFCFU3xmyaefd20qRYqeirEsmG5qP1F1e5L4j-wxFzJwUPpIptAYfBc2jrNcp8DdCS92I7f3zDhGGlS6bGaEEQ41_Ka0WqvtERz3FtPtEzLS/s2000/image_2025-01-07_10-17-13.png
៨ Urban Glen នៅក្រុង Hangzhou របស់ចិនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS5eibg6JS4Rt1p3so0JYBjqAUZZNsWhXPSadmQ_O-AbONBn-bU7dmHQKxIsNRfsBNxsijTrNb_HGiZk7ELdYYLHEcnujKxYeUJhxNerr8sH6TMU1RFMUoNbL2VIt9sz3rxmqVD-SN2yRdYN-II-7xX1v2GCmyWBTUMaZmVGRnyid9gHaK7aV0XZjqKnn9/s1600/image_2025-01-07_10-17-15.png
៩ Riyadh Metro នៅក្រុង Riyadh របស់អារ៉ាប៊ីសាអូឌីតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgyj6hX1367ALoVmZ_GAGJoA4nNXncRZiq9210OVIo0pvuUzwDG2bPtOV3vO9xZIozTrD6Ej4mepv06FRg44yhlrT-63l5n7WiBFiI7MpOKH5g_bwTkXNMvbfLxjJlL2VFHgZcr-O1qhKyC-P-Ciivbp87Hh1BFqQ9fa1gAj1quLqp-albkNkUmCtfL3x8/s1775/image_2025-01-07_10-17-16.png
១០ Skypark Business Center នៅក្រុង Luxembourg របស់លុច្សសំបួរ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkAckYEurJlLa_Tmgd9EYy5BdMFyua7K15JFcVWmYYX7h-PGplPf1FS-uWkfGi7vIH_G2t2LJzM0FlSq2KiNoJ1roZRfAQoLWrrMMZYp0KocqHj12ft4l4ylZCcTlBRMgjtGrMVPqaVG1NCffHdelVAV2KeRGKyDDg3emv3X0okDmrVWVETRlfvtq1IKnu/s1500/image_2025-01-07_10-17-17.png
១១ Danjiang Bridge ក្រុង Taipei របស់ចិន-តៃវ៉ាន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYBedqjnS3wwr01wnVfmWUgzrU0h91rzGH8hwGPtTG01GVSbZ2vLHdRMC3zHGe1R8_Im7jopp0-r8K0e8soYLHDNNzIzpfNFAXlGtn4TRugt4WTMr7R4_gew7f_bZblRjE-H-c6tM1s52wFnXDIWdbqucDAHpWD_cfmdSEb_-pyVRxR_YBx011erbZQbL0/s2000/image_2025-01-07_10-17-18.png

រដ្ឋធំៗចំនួន ៧ របស់សហរដ្ឋអាមេរិក បានប្រកាសអាសន្នភ្លាមៗដោយសារជួបរឿងនេះ…

0

សហរដ្ឋអាមេរិក៖ រដ្ឋធំៗចំនួន ៧ របស់សហរដ្ឋអាមេរិកដូចជា Maryland, Missouri, Arkansas, Kansas, Virginia, West Virginia និង Kentucky បានប្រកាសអាសន្នភ្លាមៗដោយសារឥទ្ធិពលព្យុះព្រិលទឹកកកដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយបង្កើតនូវព្រិលធ្លាក់ខ្លាំង និងសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេលជាង ១០ ឆ្នាំធ្វើឱ្យស្ថានភាពផ្លូវកាន់តែមានគ្រោះ.ថ្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI5bG0JYJP9I_H5_-v6L4J-6DaPKnHPj26sppRGON7jcxE-eSyvwPHNzpCIH2RiLaRkBYZgO34vHRnC2WmlXD-2ioZIoY3X-UsBQnh6JaWi0HNWCWZWMM-DhxeAx59sohH-55KzUnrYheKidGbpSEIe1wAdAYekXXuipQNKvKdNjq4FdBwcUSnqMULe_F1/s1500/image_2025-01-07_09-32-03.png
យោងតាមសេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក ព្យុះនេះបានចាប់ផ្តើមវាយប្រហារមកលើសហរដ្ឋអាមេរិកតាំងពីថ្ងៃទី ៤ ខែមករា បណ្តាលឱ្យមនុស្សរាប់លាននាក់ជាប់គាំងនៅនឹងមួយកន្លែង ក៏ដូចជាបង្កឱ្យមានការកកស្ទះ និងរំខានដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ នៅថ្ងៃទី៦ ខែមករារដ្ឋចំនួនប្រាំពីររបស់សហរដ្ឋអាមេរិកក៏បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលព្យុះរដូវរងានៅតែបន្តវាយប្រហារឥតឈប់ឈរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqlE__I5ALPn5y7NBJ0XYNFHB9bDjKFUv8_5YHxFdCCMmUo21PyVQi-sQGfDvfxgclUwI9aU2FykfHEkWmVpK8LIoC0RvSyb15sYkjOpw_Rgc4OlKzvSHeLbMjVtpt3UIGmaSMEeuo7DU9crTzpuJrUTRWd6hRBuour9UqMS8nhRLuUo3hRHjrSZCmBpSN/s1020/image_2025-01-07_09-32-04.png
មនុស្សជាង ៦០ លាននាក់នៅទូទាំងរដ្ឋចំនួន ៣០ ផ្សេងទៀតក៏ស្ថិតនៅក្រោមការជូនដំណឹងអំពីអាកាសធាតុផងដែរ ខណៈតំបន់មួយចំនួននៅក្នុងសហរដ្ឋអាមេរិកដែលមិនធ្លាប់មានអាកាសធាតុត្រជាក់ រួមទាំងរដ្ឋ Mississippi និង Florida ក៏ត្រូវបានព្រមានថានឹងរងផលប៉ះពាល់ដោយរលកត្រជាក់នាពេលខាងមុខផងដែរ។ បច្ចុប្បន្នសាលារៀន និងអគារសហព័ន្ធជាច្រើនបានបិទ ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរបស់សហរដ្ឋអាមេរិករួមមាន American, Delta, Southwest និង United ក៏កំពុងពន្យាពេលហោះហើរ ដោយសារលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg63NbDru7SWBSj1wduBijFdqj4dSDvQL-Y_LadZsPoV0YGfZM_KIQuVbpaoD0JW0sRi_oA7OWGHDP5Db_FpCQ3Fn0VRmSc94T8eIXk2v_EAklIT4xoHnSstmLnmrLrC0msMNZDZknhWnHzBd5jd4zwR-VSyHjp0GmYOUVTPUDwBatQdCP7kb3t2_SfV274/s1280/image_2025-01-07_09-32-05%20(2).png
អ្នកជំនាញអាកាសធាតុបាននិយាយថា អាកាសធាតុខ្លាំងគឺជាលទ្ធផលនៃ vortex តំបន់ប៉ូល ដែលជារចនាសម្ព័ន្ធបរិយាកាសដ៏ធំមួយ ដែលជារឿយៗលេចឡើងក្នុងរដូវរងារនៅក្នុងតំបន់ប៉ូលរបស់ផែនដី រួមទាំងតំបន់អាក់ទិក និងអង់តាក់ទិក។ អ្នកព្យាករណ៍អាកាសធាតុអាមេរិកបាននិយាយថា នេះអាចជាព្រិលធ្លាក់ខ្លាំងបំផុត និងកត់ត្រាសីតុណ្ហភាពទាបក្នុងរយៈពេលជាងមួយទសវត្សរ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM6QxvABwFctv6Gua6tsnB8w_7DEqkvf065NTuVd_HLOZHxqT8DV2sMV0fQcf9IQOkH-x_nkFhvSm4RTlGAC1eP3bJXju9DPNZhFl5WbFjMIwvXVFnFODXZ0iRR6Kfm4rJ8N_HB1sAVp7ebde_w5xLkxqips5E9a9IOXkxIV17iNLP41Z-a8JFsmKn9hu2/s1349/image_2025-01-07_09-32-05.png

អ្នកស្រុកបារម្ភពីជំងឺឆ្លងរាតត្បាតក្រោយសត្វស្លាបរាប់ពាន់ក្បាលធ្វើសំបុកក្បែរភូមិ

0

ប្រទេសថៃ ៖ ពលរដ្ឋរស់នៅបរិវេណក្រោយវត្តថាឆាង ស្ថិតក្នុងឃុំខោថាព្រះ ស្រុកមឿង ខេត្តឆៃណាត ប្រទេសថៃ បានបង្ហាញក្តីបារម្ភពីជំងឺឆ្លងរាតត្បាត ក្រោយពេលសត្វស្លាបរាប់ពាន់ក្បាលធ្វើសំបុកនៅតាមដើមឈើក្បែរភូមិ ។ លើសពីនេះ ថែមទាំងមានក្លិនលាមកសត្វស្អុយសាយភាយប៉ះពាល់ដល់សុខភាពទៀតផង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2HtxZeV2cy4se5eRlDY_dw_Ngj1TXr7tDIZR2YiG5FsFYF0P8IjnQStaNvcvPPL3mQ_ANeHoKWMDxkaUr_dHMScGPRinFqTSdS1fMd2RVBvlxKahA1-DAOTZW9A5t7iu3ybjL7ROWvzZ6DoBFSM1w4s8Apg9norFMN_DeexXzNkTcDEwDFR-5qVGy4tJ/s1920/image_2025-01-07_08-37-45%20(2).png
ក្រៅពីសត្វស្លាបយំឮខ្លាំងតាំងពីព្រឹកព្រលឹម រហូតដល់ក្បាលព្រលប់ គឺនៅពេលមានខ្យល់បក់ម្តងៗ លាមកស្ងួតរបស់វានៅតាមមែកឈើ ក៏បានក្លាយជាកម្ទេចតូចៗសាយភាយទៅជាប់បរិវេណផ្ទះអ្នកស្រុក ។ ពលរដ្ឋបារម្ភថា កម្ទេចលាមកសត្វស្លាបនឹងបង្កជាជំងឺឆ្លងរាតត្បាតដល់សត្វស្លាបផ្សេងទៀត ហើយធ្វើឱ្យសត្វចិញ្ចឹមរបស់ពួកគេងាប់ ។ ម្យ៉ាងទៀត លាមកសត្វស្លាបនឹងប៉ះពាល់ដល់សុខភាពមនុស្សផងដែរ ជាពិសេស មនុស្សចាស់ និងក្មេងតូចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHu15TKOVDCLXJN3ZKbcdBlHLNlWp8c-ZeduYsHcQKiU5AEDTwHTitkP1dsJRy36ZBwuJoljRGwMyd_nVkvTz9ZV1_bM21HSlMAP5-9McnJFNMd1WGXPAI-Dg5Asns6QwH4CvJCLS0SfyBJZHm98t8sOommsL5sZO77lKlrWSf4VGRzaNuMHyMQNCXlxzK/s651/image_2025-01-07_08-37-45.png

លោក សាន់ទិ អាយុ៤៥ឆ្នាំ ជាអ្នកស្រុករស់នៅស្រុកមឿង ខេត្តឆៃណាត និយាយថា ផ្ទះរបស់លោកនៅឆ្ងាយពីដើមឈើដែលសត្វស្លាបធ្វើសំបុក ក្នុងចម្ងាយត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ហើយធ្វើឱ្យលោក និងក្រុមគ្រួសារធុំក្លិនស្អុយលាមកសត្វគ្រប់ពេលវេលា ។ លាមកសត្វនឹងស្អុយកាន់តែខ្លាំងឡើងនៅពេលយប់ រហូតដល់កូនចៅរបស់លោកសម្រាកលែងលក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7iom4Vwa6LwxiZ_XkcZNKT84CdE1PSMxq-PoCFORx1SnFybrVXfTh34kXxNYRPTHV5yaUWmBUiTMIjSVm3brCJiUzBarHYENvSxM7lzvbFPmY_i0Kxzy3VWoE_HjQzqqmYEhTTicKVMavOt-K_fDfkSpmLejMCiPeJCQ2GAG6kDN9pIRQ5PVxGtx0rHzo/s644/image_2025-01-07_08-37-47.png
លោកបារម្ភខ្លាចកូនស្រីឆ្លងមេរោគតាមខ្យល់ ពីព្រោះកូនរបស់លោក កំពុងមានបញ្ហាសុខភាព ។ ហេតុនេះ សូមឱ្យស្ថាប័នពាក់ព័ន្ធចុះមកត្រួតពិនិត្យ និងដោះស្រាយបញ្ហាឱ្យពលរដ្ឋជាបន្ទាន់ ដូចជា ៖ បាញ់ថ្នាំសម្លាប់មេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxYi4bdDXLwsC7xxPHGqa6GRw3JvLeIP3UJjkhgTu3RwPutaTIOyemORed8lYsugzls9CavE-ZJBEdE_NmzUmFxvO_aowZius6QmWrpBzAu1FfDl5KU5OEENIxPfzAifEfXOE-qCIv6bTKNAd_SEYDrkCatZBGayt3yYUiiVHsQhE_YnxSU4xRBaDZvD11/s600/image_2025-01-07_08-40-23.png

រីឯពលរដ្ឋម្នាក់ទៀតនិយាយថា វាអាចនឹងមានជំងឺឆ្លងរាតត្បាតផ្សេងទៀត ពីព្រោះនៅសុខៗ សត្វស្លាបទាំងនេះបែរជានាំកូនចៅមកធ្វើសំបុកក្បែរភូមិអ្នកស្រុក ។ ខ្លួនពុំធ្លាប់ឃើញពួកវាមករស់នៅបរិវេណនេះទេ នាពេលកន្លងមក ៕

អាមេរិកទទួលជោគជ័យក្នុងការស្រាវជ្រាវពីវិធីកម្ទេ.ច កាកសំណល់ផ្លាស្ទិកទាំងស្រុង

0

សហរដ្ឋអាមេរិក ៖ ផលប៉ះពាល់បរិស្ថានដោយសារកាកសំណល់ផ្លាស្ទិក នៅតែជាបញ្ហាមួយដែលប្រទេសនានាពិបាកដោះស្រាយ ដូចជា ៖ បំណែកផ្លាស្ទិករាប់លានបានអណ្តែតក្នុងមហាសមុទ្រ និងប្រភពទឹកផ្សេងៗ ។ រីឯផ្លាស្ទិកដែលត្រូវគេកប់ក្នុងដី ឬកន្លែងចាក់សំរាម វាមិនងាយរលាយក្នុងរយៈពេលខ្លីទេ ហើយសូម្បីតែក្នុងខ្លួនមនុស្ស ក៏មានមីក្រូផ្លាស្ទិកដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxzq1qvDY8TM66A2NuIbJtFrkxLQ1uS8ain0vQwdFeOtxjIOdg1cXE-NwiwCmE5i9NP0qJxURQLPD7X_fKm0k9O2ieonuTX2a6qtuL8HtJUMgQ3LWA3y8PH5zVcicn5dH_IujVsL6QBpXDazdtL37eQS1IHoPanU5RsyHreO_1XL-iY2joTrSOAKj2srsN/s1600/image_2025-01-07_08-33-34.png
ប្រទេសមហាអំណាចនានា ដូចជា សហរដ្ឋអាមេរិកមានបញ្ហាក្នុងការកែច្នៃផ្លាស្ទិក ហើយក្នុង១ឆ្នាំៗ អាមេរិកបានយកផ្លាស្ទិកមកកែច្នៃឡើងវិញសម្រាប់ប្រើប្រាស់ជាប្រយោជន៍ ត្រឹមតែ១០% ប៉ុណ្ណោះ ។ ហេតុនេះ កាកសំណល់ផ្លាស្ទិកជាច្រើនទៀតដែលត្រូវបានកប់ចោលក្នុងដី គឺវានឹងចំណាយពេលរលាយជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcJz-r8XIzyewXQtbm4vwp67NgeiaIYPXJ0FhP-tNBd3UU8UH-MnR6lsLt5BI9nIDc3tZVqziIVL1KnkCx4TJNEKb5-3WxTkzS0G9tMEVoFtUiY3RZnotqdFLoXL3B-P7O5mw408r7qJZ1b-X1OHjeanPPLCOovgMfl76FQF8Rl0gTRjsndpeJvI5zAJEk/s1660/image_2025-01-07_08-33-35%20(2).png

លោក Jason Bara សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Alabama សហរដ្ឋអាមេរិក បានរកឃើញវិធីកម្ទេចផ្លាស្ទិកទាំងស្រុងយ៉ាងមានប្រសិទ្ធភាព ហើយវិធីនេះនឹងជួយឱ្យពិភពលោក អាចដោះស្រាយបញ្ហាកាកសំណល់ផ្លាស្ទិកប៉ះពាល់បរិស្ថាន ។ ការស្រាវជ្រាវរបស់លោកទទួលបានការគាំទ្រពីមូលនិធិវិទ្យាសាស្ត្រជាតិ ក្នុងគោលបំណងកាត់បន្ថយកាកសំណល់ផ្លាស្ទិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE_8gxjbTvxlcwtbNrk3keMN5wzzfbbpAsMeH6ek9r_-X6h9K_VwT-uOOAt9bn4ZC1p2G_EQkxw5swyOnHF2-AwpXVA7pKhNT4yhSrBkD3drHIMYNocgsn8eg2wxTt-YEqO3vM1o5ZUnlIAS4qhtcodvi4njXM6Y75eIhHVVQC1WfoYuEwjEWLfraeS5N8/s1200/image_2025-01-07_08-33-35.png
លោកបានសាកល្បងសារធាតុម្យ៉ាងឈ្មោះថា «Imidazole» ដែលសម្រាប់ប្រើប្រាស់ក្នុងថ្នាំលាប និងការបោះពុម្ភ ដោយសារលោកចង់ដឹងថា តើសារធាតុនេះអាចកម្ទេចផ្លាស្ទិកដោយរបៀបណា? ក្រោយមក លោករកឃើញថា ផ្លាស្ទិកក្នុងបន្ទប់ពិសោធន៍ ដែលលោកបានសាកល្បងជាមួយសារធាតុ Imidazole បានរលាយបាត់អស់គ្មានសល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG6j1o6MMFtfaCdvsfDN5AxO-PgWomDMzHxix3UpmnT699JbYgKM6x7VLkxs2TEu7kdLk71dznGwWHuxN53pQg7dwg7LnZka306eczd4JCcKSmttbaSJT795P5lpBpqDyvHDXElOwejIZRLR9LfJfAKbyLnGLLZSqjC_5i3PqxWviKRCyDz_v8kBBluK_c/s2048/image_2025-01-07_08-33-37.png

ការប្រើប្រាស់សារធាតុ Imidazole ដើម្បីកម្ទេចកាកសំណល់ផ្លាស្ទិក គឺមានប្រសិទ្ធភាពជាងវិធីកម្ទេចផ្លាស្ទិកនាពេលបច្ចុប្បន្ន និងអាចកាត់បន្ថយការចំណាយដើមទុនទៀតផង ។ លោកសង្ឃឹមថា ប្រទេសនានានឹងអាចកាត់បន្ថយកាកសំណល់ផ្លាស្ទិកយ៉ាងច្រើន នាថ្ងៃអនាគត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcajuUWyZCfogipWBKOtu8kI-TWiwNyhm14-R6oC9fuQ51l8I7Vxpnu1K8uEQB-shg4NlhV5jc9iM42ITkZ7m4hC5EZbo1LJXe84yNmrF1bSMiwd2IuIgsx5Gt8vmGEZ5Sr9PwxPWmvT4htrcgZT0VNVhrcXJlYZqj3NOluJi7ATsK5blyZ4kbm3NhD9Ti/s1440/image_2025-01-07_08-33-39.png

លោក Jason នឹងពុំបញ្ឈប់ការស្រាវជ្រាវត្រឹមនេះទេ គឺលោកមានគោលដៅស្រាវជ្រាវពីវិធីកម្ទេចវត្ថុពិបាករលាយផ្សេងទៀត ដូចជា ៖ សំបកវេចខ្ចប់ផលិតពីស្នោ ដោយសារវាក្លាយជាសំរាមដ៏ច្រើនលើសលប់ ។ បើការស្រាវជ្រាវរបស់លោកទទួលបានជោគជ័យ វានឹងអាចជួយគ្រប់គ្រងបរិមាណកាកសំណល់លើពិភពលោក ៕

សារមន្ទីរសិល្បៈសហសម័យដំបូងគេរបស់ប្រទេសឡាវបានបើកដំណើរការហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសឡាវ៖ បន្ទាប់ពីសាងសង់អស់រយៈពេលជាច្រើនឆ្នាំ ឥឡូវនេះសារមន្ទីរសិល្បៈឡាវ ដែលជាសារមន្ទីរថ្មីដំបូងគេ និងមានតែមួយគត់នៅទីក្រុងវៀងចន្ទន៍បានបើកដំណើរការជាផ្លូវការហើយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsBaJchX85YoLgpaaAdF8up4MeA6ByQdfpUXF4KG9bqJJWJFshv2l997PaMyTXyV6u51bFpiLzfy03Zkb6ovpqR_QuRgP1unrapI0CU8MPWN1ab69RvBfniLc2YUCTLhVaeU9Wi8LfeP2V-rZXd51aLfDIlQIAd_11ry5I47SaLG6Y8qUzgqnLzi4uw02/s2048/472685051_641387891564175_8401586828945895054_n.jpg
សារៈមន្ទីនេះបានបើកនៅថ្ងៃទី ៥ ខែមករាក្នុងភូមិ Nonsaart សង្កាត់ Xaythany ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានទំហំ ៨០ ហិចតា និងមានសម្ភារៈបរិក្ខារជាច្រើន រួមទាំងអគារព័ត៌មាន សារមន្ទី កន្លែងទទួលភ្ញៀវ សាលតាំងពិពណ៌សិល្បៈ និងវប្បធម៌សម្រាប់ពិធីបុណ្យផ្សេងៗ ក៏ដូចជាប៉មសង្កេត និងអគារពហុគោលបំណងជាច្រើនផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif9IfNC2eV56wsm_r6L5Lwt09S5jqtszo-svgwP6mh2GV2jjq60wz5CPz-C8XDWiQcZ9R6_ixAb3xpEsviBTgFBagPVKAM_ATjjULSz5sTCY54gCaRFBxB_M18YGlGBc0IiRe6JR6lYLM7kzpS1sEiy95h4gjtJzaFsrqQTop5t5Lgm5EUz5V1KjfGroqs/s1536/472752319_1012537964233390_4423493709693661219_n.jpg

នៅទីនេះមានការប្រមូលផ្ដុំដ៏ធំនៃសិប្បកម្មឈើប្រណីតជាង ៣០០០ និងគំនូរពីប្រវត្តិសាស្ត្រឡាវ រួមជាមួយក្រុមជនជាតិភាគតិចផ្សេងៗគ្នា ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ប្រទេសឡាវ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត។ អ្នកទស្សនាអាចស្វែងយល់ពីចម្លាក់ឈើ និងគំនូរ គយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃសារៈមន្ទី ក៏ដូចជាស្វែងយល់អំពីផលិតផលឡាវនៅក្នុងអគារតាំងពិពណ៌ ទិញវត្ថុអនុស្សាវរីយ៍ និងអាចរីករាយជាមួយសណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋាននៅក្នុងនោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGvzSOpNwri0S_HYsDbopCf3siGsgH-fnIWzzqjdCIP7QJRNwYCNTGRMMfZGdQabdEBhiNEVUHPAMCw8aYxI-6HwNQVia27bWVtJ17hh8_OUoskcHNV0yyc60vXNczCmgCFZ7nU-_Zo4HuDQ4HFNlE6vCmrl2mdw3g1Cvg0POuj6y3ZBoKQj-Z2ql3DCnb/s2048/472784220_641429418226689_8853047662867284001_n.jpg

លើសពីនេះនៅខាងក្រៅសារមន្ទីរក៏មានទឹកជ្រោះសិប្បនិម្មិតដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រមទាំងកន្លែងដ៏ទាក់ទាញជាច្រើនទៀតផងដែរ។ នៅទីនេះបើជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩:០០ ព្រឹកដល់ម៉ោង ៥:០០ ល្ងាច ជាមួយសំបុត្រ ១០ ដុល្លារក្នុងម្នាក់ ប៉ុន្តែសម្រាប់កុមារដែលមានអាយុ ១២ ឆ្នាំចុះក្រោមគឺចូលទស្សនាដោយឥតគិតថ្លៃ។ ដូច្នេះលោកអ្នកនឹងទទួលបានចំណេះដឹងជាច្រើននៅពេលមកដល់សារមន្ទីរសិល្បៈឡាវ ដែលបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ទូទៅ ក៏ដូចជាផ្តល់កន្លែងសម្រាប់សិក្សាប្រវត្តិសាស្ត្រថ្មីៗ និងអភិរក្សផងដែរ។ យោងតាមសារព័ត៌មាន Vientiane Times សារមន្ទីរសិល្បៈមួយនេះត្រូវបានកំណត់ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសឡាវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHUXn35nwADPGzxASBCyxXcobQrA7-tuHfx-OxeUGFt86-eMFMrJijNpEG0z5YUaTwriq5zFgIWWESlyp22daotEdvGqJ6Om81ltKHXUua_9AVgfb-q1PkeVYvT8951TRARnpTiGJnCEPtNF2XrJ2dFNM-VYTuMfvUhySG8bQTgWXC8KQkhzsXT74YFfuc/s2048/472790611_641388674897430_3645194546055886832_n.jpg

អស់បារម្ភហើយ! អាល្លឺម៉ង់ផលិតមនុស្សយន្តជួយថែទាំមនុស្សចាស់យ៉ាងយកចិត្តទុកដាក់ពេញ២៤ម៉ោង

0

ប្រទេសអាល្លឺម៉ង់ ៖ កំណើនពលរដ្ឋអាយុច្រើនបានធ្វើឱ្យប្រទេសអាល្លឺម៉ង់ប្រឈមនឹងបញ្ហាខ្វះខាតអ្នកជំនាញថែទាំមនុស្សចាស់ ហើយបច្ចុប្បន្ន មនុស្សចាស់ជាច្រើនបានរស់នៅតែម្នាក់ឯង និងឯកោ ។ ហេតុនេះ ក្រុមហ៊ុនមួយរបស់អាល្លឺម៉ង់ឈ្មោះ Devanthro បានផលិតមនុស្សយន្ត Robody សម្រាប់ថែទាំមនុស្សចាស់យ៉ាងយកចិត្តទុកដាក់ពេញ២៤ម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMwunDAC2HmQZd1zU6NG-ce6XGN1As6z3zg9OXttJmC9hV2XPW7niPwC5A89g4b_qpaaVLLjYeQP-iZz8LQIOLG3hTnT7LpW73v2_1PKjYsYWJon5VjWe3C3x0ehg7OZwkQyz86ZWvTlRito2zu6Loh5KO2XR51iDLU8nASQSXyulzkLdfVWOJlTEzdQI8/s1280/image_2025-01-07_08-20-46%20(2).png
មនុស្សយន្ត Robody អាចជួយធ្វើការងារប្រចាំថ្ងៃ ដូចជា ៖ រៀបចំម្ហូបអាហារ, ថ្នាំពេទ្យ និងអាចធ្វើជាមិត្តភក្តិជជែកបំបាត់ការអផ្សុករបស់មនុស្សចាស់ផងដែរ ។ មនុស្សយន្តនេះធ្វើការតាមរយៈការបញ្ជាពីចម្ងាយ និងបំពាក់បច្ចេកវិទ្យាទំនើបៗ មិនថាប្រព័ន្ធបច្ចេកវិទ្យា AI និងបច្ចេកវិទ្យា 5G ហើយអ្នកប្រើប្រាស់អាចគ្រប់គ្រងមនុស្សយន្តយ៉ាងងាយស្រួលពីចម្ងាយ ឬហាក់ដូចជាកំពុងស្ថិតនៅជាមួយមនុស្សយន្តពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglMV493aGv-F_QUE5wsWNHvj78ntq8J6FUf7xRyat32iO44k5GOPl1krCezouPoSo8fKeZBTCS4od4DB9tElsTfNzbhLBuwzsDcrmDxdKcOAV5CpJSDfiG7ls3Lm0ImYbUp3I04wht9b1haUzwB3hxG_ajS3OW6MNDxXDJDeC3uDrdOmePPs8Z7sT1uLbY/s1280/image_2025-01-07_08-20-46.png
អ្នកប្រើប្រាស់អាចមើលឃើញអ្វីៗដែលមនុស្សយន្តមើលឃើញ និងឮសំឡេងនៅជុំវិញខ្លួនមនុស្សយន្ត ដែលធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ពួកគេកំពុងនៅជាមួយឪពុក-ម្តាយចាស់ជរា ។ ក្រៅពីនេះ មនុស្សយន្ត Robody អាចធ្វើត្រាប់តាមមនុស្ស ដូចជា ៖ លើកដៃ, ចាប់វត្ថុ និងឱប ។ មនុស្សយន្តត្រូវបានផលិតឡើងឱ្យមានភាពរស់រវើក ហើយដៃរបស់វាអាចធ្វើការងារផ្សេងៗ ដូចជា ៖ យកម្ហូបអាហារចេញពីទូរទឹកកក និងយកសម្លៀកបំពាក់ពីក្នុងទូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoY56y_ZYSWv1HCISzZyYVZalf6S4BvrZXZkFwti4Ts02zk0RyEZoHjgO_6Ff9AzlmeXzPcFij8WpJRpj6eN82BJUoc6inEzVVgCO8kir_y9xXRetqFUhqsUITpVJ6DX54yJzMORU0jvuHmMtzEBBFXWiUugZDsoVVaBGPANh6_USta72puVK9BMHTVoGI/s2240/image_2025-01-07_08-20-47.png

ក្រុមហ៊ុន Devanthro ជឿជាក់ថា មនុស្សយន្តនេះនឹងជំរុញដល់ការផ្លាស់ប្តូរវិធីទំនាក់ទំនង, ការគ្រប់គ្រងពីចម្ងាយ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ តាមរយៈការបំពាក់បច្ចេកវិទ្យាដ៏ទំនើប ។ មនុស្សយន្តនឹងក្លាយជាការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដើម្បីកាត់បន្ថយគម្លាតគ្នា និងបង្កើតភាពជិតស្និទ្ធកាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHPYvrbTKukBuqGKUczUDf4WhCMgsdbNyKngfJPZXxm0HVnyq3ZtR1F7tDWlr-Yqo5sZXKnXIPGMtJmWmtjQKxvVmZPTq5DoM1_w2SjRg4yjwjx4y94mF_2EXOHMXgUpZE8p1OfO_Iz9jWILK4qEHeZzdS0YCzYX6krqw5XRc6vPyu3Jjr09Bq7jhI-qsK/s1920/image_2025-01-07_08-20-49.png
នាថ្ងៃអនាគត យើងនឹងបានឃើញមនុស្សយន្តមកជួយថែទាំមនុស្សចាស់កាន់តែច្រើនឡើង ហើយជួយឱ្យមនុស្សចាស់រស់នៅយ៉ាងមានសេចក្តីសុខ និងមានគុណភាពជីវិតល្អប្រសើរក្នុងវ័យជរា ៕

«When The Phone Rings» បញ្ចប់ដោយភាពរីករាយ ប៉ុន្តែប្រឈ.មនឹងការរិះគ.ន់លើឈុតឆាកប្រឌិតមួយនេះ

0

នៅថ្ងៃទី៤ ខែមករា ភាគចុងក្រោយនៃរឿងភាគ K-drama ដែលមានចំណងជើងថា «When The Phone Rings» ត្រូវបានចាក់ផ្សាយ ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ ខណៈពេលដែលរឿងភាគមួយនេះ ទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រឈុតមួយនៅក្នុងវគ្គចុងក្រោយរបស់វាបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM5VLh_Q1Eie_nU0SGnI4xV5rxUzm80yO2bb6osTIrlAifoLotrSjXAskBa5o8Bh4Aze3qMsgVCuu3CSXwsaNAl6iKWX5Yzak1r-W5S9cpmvo33k0J_4wDTGVyFsuy9WaE6hgpQ3bTVhCSroWQ88-XHtVP4Z4M3Q5gBSJe9Vy6Q-hfSajhXhZjYylTERr3/s1412/image_2025-01-06_10-05-18.png
ការរិះគន់ពីសំណាកអ្នកមួយចំនួនពីអ្នកលេងអ៊ីនធឺណិតគឺជាពេលដែលតួរងស្រី Na Yu-ri សម្តែងដោយ Jang Gyu-ri បានរាយការណ៍អំពីឧប្បត្តិហេតុមួយ ដែលប្រទេសប្រឌិត «Paltima» បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសប្រឌិត «Izmael» ហើយបានចាប់ជនជាតិកូរ៉េជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha9TZIkS2h48WcyoRyNZROfqaRFTg8k0yUiE-Gi94C4CJ9SP9JL3m87vbWqTmIqM06V5_awNYfg9DVcWzLlgbeIDJBgJF4SX5WkFzR07ujvMULqmC9L4_mAAc5fkScTVjnMQCqDAv1ffpXWCn_Gab4dVoMaS6Fz3Hi6ECegTeehCvlmKm68zbs-vuBHW_l/s1536/image_2025-01-06_10-05-17.png

ខណៈពេលដែលប្រទេសខាងលើគឺជាឈ្មោះប្រឌិត មនុស្សជាច្រើនជឿថាពួកគេកំពុងតំណាងប្រទេសពិតប្រាកដប៉ាឡេស្ទីន និងអ៊ីស្រាអែលរៀងៗខ្លួន។ ការបកស្រាយនេះបានសាយភាយយ៉ាងលឿនពាសពេញបណ្តាញអ៊ីនធឺណិត។ ជាងមួយឆ្នាំមកនេះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន ដោយមានឯកសារជាច្រើនដែលបង្ហាញពីអំពើឃោរឃៅអមនុស្សធម៌របស់អតីត ដែលនាំឱ្យប៉ាឡេស្ទីនតស៊ូដើម្បីរស់រានមានជីវិតក្នុងស្ថានភាពមិនអាចរស់បាន។ ជាលទ្ធផល មនុស្សជាច្រើនបានចោទប្រកាន់ «When The Phone Rings»ពីការព្យាយាមបំភ្លៃការពិត និងលាបពណ៌ប៉ាឡេស្ទីនជាជនល្មើស ជំនួសមកវិញដោយបង្ហាញពីទស្សនៈ “Zionist” (គាំទ្រការធ្វើរបស់អ៊ីស្រាអែលចំពោះប៉ាឡេស្ទីន)។ ការបង្ហោះដែលហៅចេញជាស៊េរីចាប់តាំងពីពេលនោះមកបានទាក់ទាញអ្នកមើលរាប់លានជាមួយនឹងមតិរិះគន់ពីអ្នកនិយមលេងអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhgqU9YVDtCyvPVrVOw9v9Nnh0TGYr9Ztc6C019Jav9OkzJ1WcxKR7wb89aCAsaXQPqyTGlHkL56tpvHKHSaLUol6cJFMxmy23xr5c8sJP7CLYLJMdqklouFgJpmQN_6PaPV9YAjNXZFTlignFJmdT0l8oW5NWoFXNTvqNsJAIqPOu0lbCv9DR6hVensP7/s780/image_2025-01-06_10-05-16.png

ទោះបីជាមួយការិះគន់ត្រង់ចំណុចខាងលើក្តីបន្ទាប់ពីការផ្សាយរយៈពេល ២ ខែ «When The Phone Rings»ទីបំផុតបានបញ្ចប់ដំណើររបស់ខ្លួនជាមួយនឹងការបញ្ចប់ដ៏រីករាយដែលទទួលបានការគាំទ្រពីសាធារណជនចំពោះរឿងភាគមួយនេះជាមួយនឹងតួឯកបានរៀបការជាមួយគ្នាម្តងទៀត និងបានដើរកាន់ដៃគ្នាដូចគូស្នេហ៍ធម្មតា៕

មានដឹងអត់! ប្រទេសណាដែលសម្បូរប្រាសាទច្រើនជាងគេលើពិភពលោក?

0

ប្រាសាទគឺជាទីតំកល់ព្រះអទិទេពសម្រាប់ធ្វើកិច្ចពិធីសាសនាណាមួយ និងជាសំណង់បុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ សាងសង់ឡើងដោយបុព្វបុរសនាសម័យមុនៗ។ ប្រាសាទត្រូវបានមនុស្សជាច្រើនគិតថា ជាលំនៅដ្ឋានរបស់ស្តេច ឬព្រះរាជា ប៉ុន្តែតាមពិតទៅប្រាសាទគឺគេសាងសង់ឡើងដើម្បីរំលឹកដល់ព្រះអាទិទេពប៉ុណ្ណោះ មិនមែនជាលំនៅដ្ឋានរបស់ស្តេចនោះទេ។ ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា នៅលើពិភពលោកយើងនេះ ប្រទេសណាដែលសម្បូរមានប្រាសាទច្រើនជាងគេបំផុត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4BFz4CX7MHZ4BxV2ISkI43FB_Ks51PhFJ7mapT_C7TqDV6sb8H-gQhdUdBT5JhV_ub73gkn8kshGvJT7MaFHTJUAuh9zbb1y5_prOzujy15ilk0GYyje46PHx2B95PjP7S9p471oyP8EXWh_Nvu0JJNcBjGAMQplYkg0aKGb3E1w5-LX4TckHiRm0E_P/s1200/image_2025-01-06_16-15-54.png
ច្បាស់ណាស់គឺប្រទេសឥណ្ឌា ឥណ្ឌាគឺជាប្រទេសចំណាស់ជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពីអេហ្ស៊ីប។ ប្រទេសឥណ្ឌាមានវប្បធម៌ចម្រុះជាច្រើន រួមទាំងសាសនាហិណ្ឌូ ព្រះពុទ្ធសាសនា សាសនាចេន និងសាសនាស៊ីក ដោយក្នុងចំណោមសាសនាទាំងនោះ សុទ្ធតែបានសាងសង់នូវប្រាសាទដ៏សម្បូរបែបជាច្រើន។ បច្ចុប្បន្នប្រទេសអាស៊ីមួយនេះមានប្រាសាទសរុបទាំងអស់ចំនួន ៦៤៩,០០០ ដែលស្ថិតនៅរដ្ឋកំពូលទាំង ១២ នៃប្រទេសឥណ្ឌា។ ខណៈប្រាសាទដែលចំណាស់ជាងគេគឺ ប្រាសាទ Gavimath ត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលរហូតដល់ ១០,០០០ ឆ្នាំឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY1Xq5UAE0pQGKuwe6MhINlzKArj8mSvvqc6jI0KThyphenhyphentxByg2KngXoFvRtAon6nDqJgUtgXObRu6S99wcHIkR1kcF3xfpjgDuVm-tqrBMGvKyVKqE1OpD5YXLfyKUBKeZyWdLoTpzQ8ckYdFqf_UbyRJllTrBujjHmuAFMB6sOu8hOJQuIPZ_yS81ho4JK/s1200/image_2025-01-06_16-15-55.png

ក្រៅពីឥណ្ឌាប្រទេសនេប៉ាល់ ស្រីលង្កា បង់ក្លាដែស និងប៉ាគីស្ថានក៏ជាប្រទេសមួយដែលសម្បូរមានប្រាសាទបុរាណច្រើនជាងគេផងដែរ។ ចំណែកប្រទេសកម្ពុជាយើងវិញទោះបីមិនស្ថិតក្នុងបញ្ជីប្រទេសដែលមានប្រាសាទច្រើនជាងគេលើពិភពលោកក៏ដោយ ក៏ស្ថិតក្នុងបញ្ជីប្រទេសដែលមានប្រាសាទច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយមានប្រមាណ ៤០០០ ប្រាសាទ ហើយខេត្តដែលមានប្រាសាទច្រើនជាងគេគឺខេត្តសៀមរាប ជាមួយប្រាសាទជាង ៣៦០ ប្រាសាទ។ នៅខេត្តសៀមរាប ប្រាសាទបុរាណដែលទាក់ទាញទេសចរណ៍ជាងគេគឺ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង និងប្រាសាទបាពួន រួមទាំងប្រាសាទជាច្រើនផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgat9vVlXHjl2v-XeOFGIbaW_uHlz3q6NC4slebrGpBN3ssz2nj2GTLlrO7OkQKZn4AID_vfgOl1dr4Mo5urYe_IOYa18tvrgV4lBMVqqEWIKjVs9oZDB17WD3y_UDr1vIu_-n_CLjvFQK34cZPDiamtor0jfsQjQdb4QnrysRSlJPcJSWlRjkaM5CHjzMV/s1200/image_2025-01-06_16-15-56%20(2).png
នៅលំដាប់ទី ២ គឺខេត្តព្រះវិហារ ដែលខេត្តនេះក៏មានប្រាសាទច្រើនជាងគេផងដែរសរុបចំនួន ២១៥ ខណៈចំណាត់ថ្នាក់ទី ៣ គឺខេត្តបន្ទាយមានជ័យមានប្រាសាទចំនួន ១០២ រីឯខេត្តកំពង់ធំ ឈរនៅលំដាប់ទី ៤ ដោយមានប្រាសាទ ១០០ ចំណែកឯខេត្តឧត្ដរមានជ័យមាន ៤៧ ប្រាសាទឈរនៅលំដាប់លេខ ៥ និងខេត្តខ្មែរជាច្រើនទៀតក៏ពោរពេញទៅដោយប្រាសាទបុរាណផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkQ5WFTnEPkys2y88M5bqWtv3K7qrSTj9fviw446SfzPQ6atEsj90FlCXvVlWdr2_3Kw-0TvO_kRnc-1dWw91DnBzbWk4sQWvIgmJ3ldqYDxhLrmhbEEBzfmBgulm6-o0V4m_dMKvo1wyBGycVEvwpBO7KJKaHKijwWRX4z6Z0PQiuZOdMeuaBQLLWUixJ/s1500/image_2025-01-06_16-15-56.png

ល្អហួស ទទួលបានការកោតសរសើរសម្រាប់ការលះបង់ទ្រាំនឹងអាកាសធាតុត្រជាក់រាំរបាំអប្សរាយ៉ាងទន់ភ្លន់

0

ល្អហួស បានធ្វើឱ្យសាធារជនរួមទាំងអ្នកសិល្បៈ បុគ្គលមានឥទ្ធិពលនៅលើបណ្តាញសង្គមជាច្រើនរូបបានសម្តែងការកោតសរសើរសម្រាប់ការលះបង់អត់ធ្មត់ស៊ូទ្រាំក្នុងអាកាសធាតុដ៏ត្រជាក់ជាមួយនឹងផ្ទាំងទឹកកកនៅប្រទេសចិនក្នុងការរាំរបាំអប្សរា។ ភាពស៊ូទ្រាំរបស់ ល្អហួស ដែលលើកស្ទួយសិល្បៈវប្បធម៌ខ្មែរនេះពិតជាជំរុញឱ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាកាន់តែល្បីរីកសុះសាយនៅទូទាំងពិភពលោកបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCXiKRaIZoifBM5fZrog-iwdDWdpXCtnM3LzVgQ81L8R0hYdDcq5HD7PsIARsju9hvZ4i9omKuDm24EHSBc_38xi_mhhDNqC7ayu0EDg6GpWjyoKv4Joyc2EIHxgI4cJ4ldBejW8RIcoMfQ0LZ0X0ukmk2DoN4joIIb4t4QjVH6b4H_0TdENo1Ecl2ajp/s2048/image_2025-01-06_11-23-13.png
ថ្មីៗនេះ ល្អហួស Miss Preteen Junior Idol World 2024 បានបង្ហោះវីដេអូ រាំរបាំអប្សរា ពីមុខ ផ្ទាំងទឹកកកនៅឯប្រទេសចិន ប្រកបដោយភាពទន់ភ្លន់ ទឹកមុខពោរពេញដោយស្នាមញញឹមជានារីខ្មែរមួយរូប បើទោះបីជាប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក្តីក៏អាចស៊ូទ្រាំបាន។ ល្អហួស បានសង្កត់ធ្ងន់ថា «ផ្ការំដួលមួយទងនេះនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានក្លិនក្រអូប…»។ ល្អហួស បានបន្ថែមដែរថា នាងពិតជាមានមោទនភាពណាស់ដែលបានកើតមកជាកូនខ្មែរ បានចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibt-DrTCsnM1mrc-w_9UmqKvo7O1HOCHjzGr7Qw9poQ8z_K52UQZHUE75jAIbgKw80_EsXGG0Y6WHZH3i4vQNbCC33DLiVfjyS2Wi6JTrGyjdgT50xtKtM8gkKT_nq1KBDTHbnB_nIOCZdSINrzolOkkfts1kIsglvDr2FnqOus91Hf5gBdZoBHlk_YoJe/s1489/image_2025-01-06_11-23-15%20(2).png
ស្ថិតក្នុងវ័យ១៦ ឆ្នាំ ល្អហួស បានធ្វើឱ្យសាធារណជន និងអ្នកសិល្បៈជាច្រើនសម្តែងនូវការកោតសរសើរសម្រាប់យុវត្តីរូបនេះដែលបានលះបង់ តស៊ូ អត់ធ្មត់ លើកស្ទួយមុខមាត់ប្រទេសរបស់ខ្លួនឱ្យកាន់តែផូរផង់។ ការបង្ហាញរបស់ ល្អហួស នៅផ្ទាំងទឹកកកដែលឆ្លាក់ពីរចនាប័ទ្មប្រាសាទបាយ័នរបស់ប្រទេសកម្ពុជា បានធ្វើឱ្យភ្ញៀវទេសចរនៅទីនោះឈរមើលការសម្តែងរបស់ ល្អហួស ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixyRtmy0YVBt4hmNyl4JcwEjYoSWKCD7k55K89_XtIBRhOxBADRU5jCjY-gXPGrcykuf4DtodRdd2M8qG1TC4vGZqCFoxE7mtdbH1Kjefdu8AW4edXQOCpWk_-9upYQj7Vh2w2-9nxwy-HyrNrEhWQzsMKiO0LPiEBycqCQDF1e9KP1RRAe8UwVMIEintc/s2048/image_2025-01-06_11-23-17.png
Influencer MPJ បានសរសេរថា «ប្រជាជនកម្ពុជាពិតជាមានមោទនភាពលើអ្នកណាស់, ផេកគាំទ្របវរកញ្ញា Beauty Pageant Reviewer បានខម្មិនថា «ម្ចាស់បេះដូងពូ មិនដឹងរកពាក្យអ្វីមកសរសើរ ល្អពេកហើយក្មួយ អរគុណណាដែលព្យាយាម និងតស៊ូអត់ធ្មត់ទ្រាំរងាដើម្បីរាំរបាំអប្សារាកម្ពុជាយើងបង្ហាញដល់ពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Hb39SGP47M-qoWzIuL6gJNsjnG5GQ96NYikto0myVwzl0wlok0d_x5fWbVjv7bpH4GA8kEPriRx-aFXRnwwLLFxSm8MBNPyjnLX07u3f8RbfxbzLi0keZhnS5Bv1YboODBS9cZOlZb6tJjaVmoHBkCg58JNEcPTxC9knBLsFYzPpE63cg_OPDudQ_ZNb/s2048/image_2025-01-06_11-23-20.png

ពិធីករ ជា វណ្ណារិទ្ធ ថា «អរគុណប្អូនស្រី នាំយករបាំអស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោក ពិតជាមោទនភាពណាស់ , កុយ អេនណា ហ្វាហ្វា និងទស្សនិកជនជាច្រើនទៀតបានខម្មិនកោតសរសើរដល់ ល្អហួស»៕