Home Blog Page 672

Trump ចង់ឱ្យអាមេរិកនិងកាណាដារួមបញ្ចូលជាប្រទេសតែមួយក្រោយនាយករដ្ឋមន្ត្រីកាណាដាលាលែងពីតំណែង

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ថ្លែងថា ប្រទេសកាណាដាគួរតែក្លាយជារដ្ឋទី៥១ របស់អាមេរិកជាផ្លូវការ ក្រោយពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លាលែងពីតំណែង ។ លោក Justin បានប្រកាសលាលែងពីតំណែងរបស់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងអុតតាវ៉ា ក្រោយកាន់តំណែងរយៈពេល៩ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbW97tZ1cvza2XJHWbHrWhxUCsyGuin3loVfcIXKNKiQjf6VnS1moYkCy0NBJEdhosyUJFm4fD5At1Q1n_DKiIJMgkzjt3WffaHnQQRce-sfheRZZW6bw_JYxVcmAY50ul204ZtpqLnsvzG7ng_xkA4A8dXGB3y0bg_mCTUHhz1lKwPoTQg8MJoSAfHjwp/s960/image_2025-01-08_08-25-13.png
លោក Justin អាយុ៥៣ឆ្នាំ បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីកាណាដា ហើយលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សថ្មី នៅចុងខែតុលា ឆ្នាំ២០២៥ និងក្លាយជានាយករដ្ឋមន្ត្រីបន្តពីលោក ។ លោកសម្រេចចិត្តបែបនេះ ព្រោះពុំអាចធ្វើជាប្រធានគណបក្សសេរីនិយមក្នុងការបោះឆ្នោតអាណត្តិក្រោយ ហើយការលាលែងនឹងអាចកាត់បន្ថយកំដៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhveHGrWUmD1eZyUm8JPHrfrMKAKUDXkviaPy3wmpH9KwgqZzkihls5BQsWxRDfUgOxtvd8EhdiDfYHWQzZHn4TA5QeT090LqmzbkcsWSqJAwhOAzQQbFKEKXGxZfB8eUTv0LA1r9siYJ1nOpUI9rylLM4bY7QBLXbtBbleqJrjF7u4_LpnyyI_iXw_E8SJ/s3072/image_2025-01-08_08-25-17.png
លោក Trump បានសរសេរក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៦ ខែមករា ថា ពលរដ្ឋកាណាដាជាច្រើនចង់ឱ្យប្រទេសពួកគេក្លាយជារដ្ឋទី៥១ របស់អាមេរិក ។ បើកាណាដាក្លាយជារដ្ឋទី៥១ គឺអាមេរិកនឹងពុំដំឡើងពន្ធទំនិញកាណាដាទេ អាមេរិកនឹងការពារកាណាដាពីការគំរាមកំហែងរបស់កងទ័ពរុស្ស៊ី និងចិន ហើយពេលរួមប្រទេសបញ្ចូលគ្នា យើងនឹងក្លាយជាប្រទេសមានទឹកដីធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1wWe1GhCKGzE0rTGktIJ8AlSXXVRiF9YsGElCVPLLE07aEflMF5DRXCXo72w9pW6nhrOEXYth3n2-oFvwc7nXMQUiG5Tg136_yKLrTPE3Q5JmTvxoQ-HsgvdYm3m0KNgPRnsUuCTDafx_cGVDBkNJ1R3HRHerNTEiJ2LSmHql4EOGTB6O5xdgNtgUP6Nj/s2080/image_2025-01-08_08-25-12.png
ការលាលែងពីតំណែងរបស់លោក Justin ក្រោយពីមានការដាក់សម្ពាធខ្លាំងពីក្នុងគណបក្ស និងក្រៅគណបក្ស ហើយមតិនានាជឿថា អាចមកពីការគំរាមដំឡើងពន្ធទំនិញកាណាដា និងម៉ិកស៊ិក ស្មើ២៥% របស់អាមេរិក ។ លោក Trump ថ្លែងថា ប្រទេសជិតខាងទាំងពីរបានបណ្តោយឱ្យពលរដ្ឋភៀសខ្លួនខុសច្បាប់, លក់ថ្នាំញៀន និងប្រព្រឹត្តបទល្មើសនៅអាមេរិក ហើយប្រទេសទាំងពីរមានឱនភាពពាណិជ្ជកម្មជាមួយអាមេរិកកាន់តែខ្លាំង និងល្មើសសន្ធិសញ្ញាពាណិជ្ជកម្មសេរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEior1jTW8z1uVksHUkwSV4tkG8n0nNVR7hfQasGZiNN6naht7m_-8Hnu0MgJjJ3v0ImWFrBjy6jMU4luODA2z1VDc2t_NuKM8cgJ9EWgFpFi9_BZ37pon92M_NIZHyvyTYzSlEXdCDWS7bPL1rcuPA9ocTv30HJ7Z4QfShg9WYbS_ZdTzG52wUpLfl-SOKb/s3072/image_2025-01-08_08-25-13%20(2).png

កាលពីដើមខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកាណាដាបានធ្វើដំណើរទៅលំនៅឋានរបស់លោក Trump ដើម្បីពិភាក្សាពីការដំឡើងពន្ធទំនិញកាណាដា ។ ពេលមេដឹកនាំទាំង២រូប ទទួលទានអាហារពេលល្ងាចនៅរីសត លោក Trump ហៅលោក Justin ថា ជាអភិបាលខេត្តកាណាដា ហើយលោកនិយាយថា កាណាដាគួរក្លាយជារដ្ឋទី៥១ របស់អាមេរិក ៕

អគារខ្ពស់ជាងគេទី២នៅអាស៊ាន នឹងលេចរូបរាងនៅខេត្តព្រះសីហនុ

0

ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានបង្ហើគម្រោង Cambodia World Financial building ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណ ៩០០លានដុល្លារ ជាគម្រោងតំបន់ពាណិជ្ជកម្ម ដែលមានចំនួន៥អគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2zDLtCpuzgbhWIeIKKy4varfnaaf_Xw1UFi_-MFDkBRlEixVqLrAV0u7OABC9iyyQ-HK93fla4rZ_ES5WW27NHqd0_0s8VrxSCkc3mzRGbpriT74jVOJsuI_XVihiC0MQrnfNlVcYOcOaiWn4IrcW-8e-DjCoYeVC7S6kuzamb3RCe6XlIZJMbS9Wcux3/s951/image_2025-01-07_13-51-13%20(3).png
ក្នុងនោះនឹងមានអគារមួយកម្ពស់៤៩៤ម៉ែត្រ ស្មើនឹង ១០៦ជាន់ ដែលនឹងក្លាយជាអគារខ្ពស់ទី២បំផុតនៅអាស៊ាន បន្ទាប់ពីអគារ Merdeka 118 របស់ប្រទេសម៉ាឡេសុី ដែលមានកម្ពស់៦៧៨ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp94MEeeniYIDWa-gH_n8Ak4q2ugoZF2-hXn0aSw51ieUmqbw-V1ezQTfjklhtI2I0wS2Wm-h1zLrcGQxjw955ptA3cZaB4rnaRvqRNtvzP8yrlD_elna0GIHv_Us8prZCrmBcY-IfACQsO_90n1dbAsukEWakaOd_VJVMfy4zij3lT2hHafcs5cKt88A8/s960/image_2025-01-07_13-51-13%20(2).png

ចំពោះអគារ៤ផ្សេងទៀតរួមមាន៖
អគារ A កម្ពស់ ១៩១,២០ម៉ែត្រ
អគារ (C, D, E) កម្ពស់ ២១៦,៦៣ម៉ែត្រhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYGxMqoJ1hy4MSF7paUAzZJgUPJZcUmF8ihpZ38-JGz_vXRZ-tsqDHSti0PsB00vrD4Tqj1HBWfwzrxzIhAsYgL43QAKUs_HnmTACiz9xP3YrtezgKRzj81WBJbwMd7S49y1DWB8snmfvCcY3V52YFi_Fnp40qMexh5pJA3CmX987eK-5NeBk1wWMNYKSN/s900/image_2025-01-07_13-51-14.png
គម្រោងអគារនេះ មានទីតាំងសាងសង់នៅភូមិលេខ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដោយមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការសាងស់នៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFbRzRSbeIDclBZFGM85KqH5ZvHKXgCavYPgHMeOvj-N1qMt9nIWiIOEdUkCFqUMdmr30lqPKt4jE107ZpLLC7qwPerq21_msixgaa3l2RgqhlINiF8ZfMSw_8lqUiUM7Bds1Vc8RYaj9mHYpw2JJNjx6fizRiqJno5zJ2Dr9ZxpK5yP6dVLhZK2Ox3pfd/s960/image_2025-01-07_13-51-13.png

គួរបញ្ជាក់ថាក្រុមហ៊ុនថៃ ប៊ុនរ៉ុង ជាកម្មសិទ្ធិរបស់ឧកញ៉ា ខូវ សម្បត្តិ ដែលជាម្ចាស់សណ្ឋាគារ Great Duke ពីមុនឈ្មោះថាសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental Hotel)៕

ថ្មីស្អាត! កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ តម្លៃជិត២លានដុល្លារ

0

កោះទន្សាយ នឹងប្រែក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព ក្រោយពីកំពង់ផែទេសចរណ៍ថ្មីសាងសង់រួចរាល់១០០ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqEMkt67sd7W2DQA_GbmEzZKnXiGWTFaKOcWcXGFHWC4oSfrv4eQ6mEsz7te7VT9bRRz1ULFNajd2y5xm8qoOGZ8Fz_n8mpK27AN1laPA6ysh-P6FbZ6TdJfmHsON2Dzu8SosFuwypVxWd6mc3s7CGzIonKSyU_fhZyzMqCaLGtxXBbd5bSHzwSe449MeS/s2048/472430388_579555374860869_4141007219590498142_n.jpg
គម្រោងសាងសង់កំពង់ផែនៅលើកោះទន្សាយនេះ ជាគម្រោងដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តម្លៃ១.៦លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgPhvhW4ebYY44mK1S36lMaGJyig2B5auK7eNddGQ_ZbdvpKGS-PdVjy_HghgrnVO8QHVa5nUkqFVuMqBoatnY9WyrVlMDtqUNOy4tfe1FmdFNJVwMKmYRp-IijYQRSphxGW60xT9x4L8Vn-hUmjO6bZAwP6DAjuLRuvPNUBurQhD_-Q6VHZmt7JXxQtSo/s2048/472645237_579555328194207_8849318024062481746_n.jpg
កំពង់ផែនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijFw_nqF87TlJzmHaEevei2wOgKgCJZQZ0rVcXPR-7GmG7yM6tE31tNdcEetQ9lvSwRifDn_voH4jLzcwNejs6pTd035TwX8H37NVKCwPfcJL5SzYi4PPMOLI-J7MOPOOYTaK3XT42LYVhQpW8ZbtMBhg5dJb5pmbfO0qwJHgbN3UAszEcI_rY8WpH09cS/s2048/472699646_579555358194204_2494956970926075729_n.jpg
កោះទន្សាយគ ជារមណីយដ្ឋានធម្មជាតិដ៏មានសក្តានុពលប្រចាំខេត្តកែប ដោយមានលក្ខណៈអំណោយផលពីធម្មជាតិ ទេសភាពស្រស់ស្អាត និងមានឆ្នេខ្សាច់ពណ៌សដ៏ស្រស់ត្រកាលរួមជាមួយខ្យល់អាកាសដ៏បរិសុទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZhFCEmPDkBWihGyAq8eyMBt9AC5iluxiFGzoMJLnKiDxbKIE0FVt-Ihg3nRtsy3NH69lpPhvs-k1Ctarv3Y4nOOakCEq1K1g9ihR5j2krqMQ_nk08PbQZxikqgAeTf2qNjVsxsAR4ghbx0JLYaQ4bMTtMz7Rwj2zfJdL4KtXaLom8OKQIsVtHZgQp5Cs-/s1280/image_2025-01-07_15-42-25.png
នៅក្នុងការធ្វើដំណើរទៅកោះនេះ ភ្ញៀវទេសចរត្រូវចំណាយ២៥ដុល្លារក្នុងមួយទូក ដែលអាចជិះបានមនុស្ស១០នាក់ ដោយចំណាយពេលប្រមាណជា៣០នាទី៕

 

គណនីមួយចោ.ទ ម៉ាដាម ដា សងសែ.កស្អុ.យចំនួន៥ម៉ឺនដុល្លារ

0

ថ្មីៗមកនេះអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា គូស្នេហ៍របស់តារាសម្តែង ប៊ីរី ត្រូវរងនូវរឿងអាស្រូវទាក់ទងនឹងទឹកប្រាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែបានអះអាងថាយកជំនួសដៃគូរកស៊ីរបស់ខ្លួន។ បន្ទាប់ពីមានបកស្រាយរួមទាំងធ្វើសន្និសីទសារព័ត៌មានផងស្រាប់តែមានគណនីហ្វេកប៊ុកមួយឈ្មោះថា «Paopao Lim» បានចេញបង្ហោះចោទ ម៉ាដាម ដា ចេញសែកស្អុយចំនួន៥ម៉ឺនដុល្លារ បន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXswXWdEMnQnMvoQLzZuWPR7y6HdupJ_Zi52FqUht8zQCWV8JLDBb9dgstBVO8IwFvWpJoRuofMcwUmpfHi2Wktf2IkkcdMPxx6BbupMOVLwQRcyqzHXGTJL_fDyKdCZF6Uqujs33wkkNobI863NuZ-vIotMH85srW8_JdZ29VnHzygahYTQS6dPVyYmK/s2048/image_2025-01-07_09-02-53.png
នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៦ មករា ២០២៥ គណនីហ្វេកប៊ុកមួយឈ្មោះថា Paopao Lim បានចេញមកបង្ហោះរូបភាព ម៉ាដាម ដា និងរូបភាពមួយចំនួនទៀតភ្ជាប់មកខ្លឹមសារថា «ពេលវេលាដែលខ្ញុំរង់ចាំដោះស្រាយលុយវាយូរណាស់មកហើយនៅតែមិនមានដំណោះស្រាយអឱ្យសោះ…ខ្ងុំក៏រង់ចាំមើលការទ្បាយបកស្រាយនិងមានដំណោះស្រាយបង់សងរបៀបមិចក៏នៅតែមិនមាននិយាយអ្វីទាំងអស់(Mdama អ្នកខ្ចី ពេលសងឱ្យខ្ញុំទាក់ទងអ្នកនេះអ្នកនោះ) (សែកស្អុយទៀត) ដល់ថ្នាក់ចេញមុខទ្បាយហើយលុយនៅតែមិនបង់ មិនដោះស្រាយឱ្យ ខលមិនលើកឆាតមិនតប….ហត់និងតាមលេសកុហក (ហត់ទារលុយMdama ណាស់) ប្រយ័ត្នហៅស្បថ ហាម report account គេអត់ល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-u1rDC9KzFopxNX4WC-d_t3xpBq3hRzp683E4QXeVFhGAYG3e2O0LCJBaT5eHpE7Bxr75Uxwv6P_t6oG0EGA7nwb2KHtOHVjIH5BTirKXCGt-2Zwlxf2BSv-qFG-WeWY-hXyci6qP6w5MVE9MKT-wHN7Jt-k5bG0co25IYKRGx_CAkQQYhHknHLn7iKKw/s1948/image_2025-01-07_09-02-58.png

ការបង្ហោះនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជាបន្តទៀតរបស់អ្នកលេងបណ្តាញសង្គមមានការចែករំលែករាប់ពាន់នាក់។

ងាកទៅកាន់ ម៉ាដាម ដា ដែលមានឈ្មោះពិតថា សៀន សូលីដា បានបង្ហោះនៅលើគណនីបណ្តាញសង្គមរបស់ខ្លួនថា «បងៗដែលកម្ចីចិនហើយសងមិនអស់ទទួលសម្ពាធ ឬរកដំណោះស្រាយ comment ខាងក្រោមដាក់លេខ telegramខាងក្រោម យើងមានធីមរដ្ឋចូលរួមដោះស្រាយហើយសុវត្ថិភាព ហើយមួយទៀតពុកម៉ែតាមខេត្តបើមានគេជួលយកអត្តសញ្ញាណបណ្ណទៅបើកកុងហើយគេឱ្យ៥០០ឬ១០០០កុំឱ្យសោះ ប្រយ័ត្នជាប់គុ កជំនួសគេអត់អំពើ ហើយមិនឆ្ងល់ថាមិចបានធ្វើកម្ចីចិនអត់បែក អ្នកកាងមួយខែ៩០ម៉ឺនដុល្លារណាបងប្អូនហើយបើឆ្ងល់ថាមិចឃើញផុសរូបខ្ញុំទៀតហើយ ខ្ញុំបានជំរាបហើយខ្ញុំឈរឈ្មោះជួយស្រង់សិប្បកម្មគាត់បួនស្ថាប័នសំខាន់ទឹកលុយគាត់សងគេបើគិតតែដើមសងលើសលុយហើយ តែការខ្ពស់គិតសុំពេល ជួយនិយាយបន្ថែមប៉ុណ្ណឹង ចប់ រកពេលរកស៊ី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqqTPonBYvOi6jbTrKtXpfZM0TStnAJwk2wIEPB_74fMMqGU1nToClbh1TkH2e0ba3hCyTHkr3NIv8T7dURfzQgoaHRiKvrPcF7dyUIMW1yFsLdVJSIMQ6fToWv2MkuZKsUQnC_tw-p2ZeSrhqj_b7Zw3_YvwCtkuKapSxVy8pGjhbkOW021NgGtbOs582/s930/image_2025-01-07_08-29-31.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមបន្ទាប់ពីមានការបង្ហោះថា ម៉ាដាម ដា បានខ្ចីប្រាក់ចំនួន២០ម៉ឺនដុល្លារគេចវេសមិនព្រមសងបណ្តាលឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង។ យ៉ាងណាមិញ អ្នកជំនួញអនឡាញរូបនេះបានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ មករា ដោយទទួលស្គាល់ថារូបភាពវីដេអូដែលគេបង្ហោះនិងការខ្ចីលុយនោះគឺជារឿងពិតប៉ុន្តែខ្លួននាងគឺជាអ្នកឈរឈ្មោះខ្ចីឱ្យដៃគូរកស៊ីរបស់ខ្លួនប៉ុណ្ណោះ៕

ទង្វើ Ding YuXi ទៅកាន់ Esther Yu ល្បីពាសពេញបណ្តាញសង្គម

0

ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Tencent Starlight Awards បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសកាយវិការដ៏ផ្អែមរបស់តារាប្រុស Ding YuXi ទៅកាន់ដៃតារាស្រី Esther Yu ឬ Yu Shuxin ចុះពីលើឆាក។ មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេ ដែលបង្ហាញភាពភ្ញាក់ផ្អើលសូម្បីតែអ្នកសិល្បៈចូលរួមក្នុងកម្មវិធីនេះក៏ភ្ញាក់ផ្អើលដូចគ្នាលែកលែងតែតារាប្រុស Dylan Wang បង្ហាញទឹកមុខស្មើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuvRvwpHIh4a5bf3XqGtYeTUyhFN15Zjg5fsMeMC_xnKjDKQP_QAZ_0NNs1zh4EUvmyDCcFDR_WadhODG4kinLC3-92BjZcQcewJbMOjNcFSGPe5ZtorkRK5IuavMZ0pKADPR14nISats1qNi4hBbASPtScfOxEdFk4ZM-1DqYGmfUefrTv1aKImhzLduZ/s1620/image_2025-01-06_14-33-02.png
ក្រុមហ៊ុន Tencent បានរៀបចំពិធីប្រគល់ពានរង្វាន់តារានៅទីក្រុងម៉ាកាវនៅថ្ងៃទី៤ មករា ដែលប្រមូលផ្តុំទៅដោយតារាចិនល្បីៗជាច្រើនរូបចូលរួម។ ក្នុងព្រឹត្តិការណ៍នេះទាំងមូលអ្វីដែលទទួលបានការចាប់អារម្មណ៍ផ្ទុះពេញប្រព័ន្ធផ្សព្វផ្សាយគឺជាសកម្មភាពរបស់ Ding Yuxi និង Esther Yu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhms2-a6Fn4oFJwzZ__AWygkfvel747jnqJqMAZrRq128vQUOWJ-yeR6dNvOoKgCaABZ0pBru9wKBw6o5HnhDNQ4pN0WwUBRAS192QvuotHJq1_VcvQGs0sn7tlMh_mg-gMZOU1a0n9DGCgmCGfY_6E9cxiwTwnVW0gVXL_XafL7Les72dY3PrOuOl_k61T/s1620/image_2025-01-06_14-33-00.png
ថ្វីដ្បិតតែអ្នកទាំងពីរមិនបានរៀបចំឱ្យអង្គុយជិតគ្នាក៏ដោយ ប៉ុន្តែនៅពេលដែល Esther Yu បានទទួលពានរង្វាន់ជាលើកទីពីរ Ding Yuxi បានប្រញាប់ប្រញាល់ដោយកាន់ដៃនាងហើយដើរចុះពីលើឆាក។ ទង្វើសុភាពបុរសរបស់ Ding Yuxi ទៅកាន់តារាស្រី Esther Yu ដោយភាពផ្អែមល្អែមនេះបានធ្វើឱ្យតារាល្បីដែលចូលរួមនៅក្នុងកម្មវិធីគឺពោរពេញដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទស្សនិកជនជាច្រើនបានចែករំលែករូបភាពនិងវីដេអូ របស់អ្នកទាំងពីរយ៉ាងឆាប់រហ័ស ខណៈពោរពេញដោយមតិថា តារាប្រុសស្រីទាំងពីររូបផ្អែមល្អែមជាមួយគ្នាខ្លាំងពួកគេមើលហើយញញឹមនិងលើសជាតិស្ករតែម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz1DdaLUEYgK62lrUtc1UGlaZbcEl2ZehdIhAabde-pnS2cN6brzD5OXQ8U5h7RxdJj2oTWKm2QwNdCjiMgK7efJvXy8kxSOPB3oKK4sk9Tf_A1J-mX76yF6aKKHT71tgmFgXrbfv1FQpSA8K6cEUOxqmhTazwi2tAqqVHHkB0VccQFNDi-yhyphenhyphenQw802qM1/s1440/image_2025-01-06_14-33-05.png
យ៉ាងណាមិញ ទន្ទឹមនឹងតារាល្បីៗជាច្រើនបង្ហាញទឹកមុខភ្ញាក់ផ្អើលចំពោះ Ding Yuxi កាន់ដៃ Esther Yu ចុះពីលើឆាក ទស្សនិកជនក៏បានចាប់អារម្មណ៍ដូចគ្នាទៅកាន់តារាប្រុស Dylan Wang ដែលបញ្ចេញទឹកមុខស្មើធេងរបស់ខ្លួនខុសពីតារាផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguuo6PJ7u2KPrYMlgCAXAKUKFkXwHhn23a-or6eV6qucflbS9RTYyfd03FafbPDKrIh4tiQSndVlqsND8LZ8Ky2R5PYmgIsAG_tJHIwugBoV2zf9Ccxe4f1HQfv5wcsUImA9iDFCDWbzwOX4E2bK3p9K8P11_9VB3RL6WTEkMg-i5aELBidfwMoO6cWmfB/s1248/image_2025-01-06_14-33-08.png
Ding Yuxi និង Esther Yu ទទួលបានប្រជាប្រិយភាពជាមួយគ្នាក្នុងរឿង Moonlight កាលពីឆ្នាំ២០២១ និងរឿង Love Game in Eastern Fantasy ក្នុងឆ្នាំ២០២៤។ ចំណែកឯ Dylan Wang និង Esther Yu ធ្លាប់បានថតជាមួយគ្នា៣រឿងខណៈ Love Between Fairy and Devil ជារឿងផ្ទុះការគាំទ្រជាងគេ៕

ដំរីមួយក្បាលក្នុងឧទ្យានជាតិប្រទេសថៃ បានវាយ.ប្រហារភ្ញៀវទេសចរបណ្តាលឱ្យស្លា..ប់ភា្លមៗ

0

ប្រទេសថៃ៖ អ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់បានបាត់.បង់.ជីវិតភ្លាមៗ បន្ទាប់ពីត្រូវដំរីមួយក្បាលក្នុងឧទ្យានជាតិប្រទេសថៃ វាយ.ប្រហារដោយភ្លុករបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDWfWdpwRN7zhxgvd6nB6JQVkOph64C6Lqk87xOfRnyHX_ao4IZs5p4225AUyY0B3COqaQWIgJ_OZP-jLsOFirmSY5-LniMbNAr4TXbGzLeD9FWh_IKfcyjHAIVQwIWUc5INHaQazKD0eh1ZnkOJBZ20WELf3b7N2iMVOTBTI_lWAl1fxfIGLDdTBWzD9V/s1600/image_2025-01-07_14-47-37.png

អ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ដែលមានឈ្មោះថា García អាយុ ២២ ឆ្នាំបានធ្វើដំណើរទៅប្រទេសថៃ ដោយបានទៅទស្សនាមជ្ឈមណ្ឌលថែទាំសត្វដំរី Ko Yao ស្ថិតក្នុងស្រុក Koh Yao ខេត្ត Phang Nga ដើម្បីទទួលយកបទពិសោធន៍នៃការងូតទឹកឱ្យដំរី ដែលជាសកម្មភាពដ៏ពេញនិយមមួយសម្រាប់អ្នកទេសចរនៅក្នុងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwyQeGWVRjfVyR4MzzUCsNwhpvpisHr9egEY3Bwykwpfn_y_eKUMmogEWrPibNXG_HC1xQv2dh7Ht1LmUz0DORz_afUNC57mcH2sLcgoyd6e8CrYCuIuij1d_r-8OJRyw30cn70fnVcFTg3aGa6RqHvey8DBj1tRl3VxyjYj7-g7jgFQVaTfzdCY4W5hyphenhyphenf/s1200/image_2025-01-07_14-47-40.png
ខណៈពេលកំពុងទទួលបានបទពិសោធន៍នេះ ស្ត្រីអ្នកទេសចរនោះ ក៏ត្រូវបានសត្វដំរីយកភ្លុករបស់វាទៅចាក់ពោះស្ត្រីរងគ្រោះ បណ្តាលឱ្យស្លា.ប់ភា្លមៗ។ អ្នកជំនាញបាននិយាយថា សត្វនេះទំនងមានភាពតានតឹងដោយសារការប៉ះពាល់ជាមួយភ្ញៀវទេសចរ និងសម្ពាធនៃការមិនអាចរស់នៅក្នុងបរិស្ថានធម្មជាតិរបស់វា។ យោងតាមសមាគមការពារសត្វពិភពលោ បច្ចុប្បន្នប្រទេសថៃបានរក្សាទុកដំរីប្រហែល ២,៨០០ ក្បាលដើម្បីទុកសម្រាប់វិស័យទេសចរណ៍ រួមទាំងការរៀបចំសកម្មភាពងូតទឹកឱ្យដំរីដើម្បីទទួលយកបទពិសោធន៍ថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8po0zuJKDg5-iz1gwizy6BEvHOflgjtzdIwWdugcMPbmtBv9Q-qG46E8buujhs3fqPJjhRJfzoNcM8onl5Vcy1vnbv9lEgyw79-8ftmUYdFRU3Vd8axqCiLGMosbtDkTl7TKHqhZSZnir_1wCWLzGNlYiWmIKWPWrPHd3Ra-w1gktNaR8ri2aMbSO5U94/s1200/image_2025-01-07_14-47-38.png

ប៉ុន្តែដោយសារជួបហេតុការណ៍នេះញឹកញាប់ពេក អង្គការការពារសត្វក៏បានអំពាវនាវឱ្យបញ្ឈប់ការអនុវត្តនេះជាបន្ទាន់ព្រោះវាអាចធ្វើឱ្យសត្វព្រៃមានភាពតានតឹង និងអាចធ្វើឱ្យមនុស្សមានគ្រោះថ្នា.ក់។ នេះបើយោងតាមនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិរបស់ប្រទេសថៃបានកត់ត្រាយ៉ាងហោចណាស់ ២២៦ ករណីហើយនៃការវាយប្រហារដោយដំរីក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVQ23BHDpbxOEFBWZMI9hyphenhyphenk4CvTm5wnzigMqgZ096cnzt4An9px2rOlIcPvGKrsNu65vsaBtmseJiZAkkXiyoVCL9K48lw1py-Uqb1fLffBnAwyKIRABRh7-3frD_EGj4Hkmy14YC4NidULo2XEmAoTsTxD1y-P5QAQfMhY6QGPPiQtWdUapB9n_wUiIMN/s994/image_2025-01-07_14-47-37%20(2).png

ហើយនេះក៏ជាឧបទ្ទវហេតុស្លាប់លើកទីពីរ ដែលអ្នកទេសចរម្នាក់ត្រូវសត្វដំរីវាយប្រហារក្នុងរយៈពេលមិនដល់មួយខែក្នុងប្រទេសនេះ។ កាលពីខែធ្នូ ឆ្នាំ ២០២៤ អ្នកទេសចរអាយុ ៤៩ ឆ្នាំម្នាក់ក៏ត្រូវបានវាយប្រហារដោយដំរីព្រៃខណៈពេលកំពុងដើរលើផ្លូវលំក្នុងឧទ្យានជាតិ Phu Kradueng ខេត្ត Loei ក្នុងតំបន់ភាគឦសាននៃប្រទេស។ ទោះជាយ៉ាងណាបច្ចុប្បន្នស្ថានកុងស៊ុលអេស្ប៉ាញ នៅទីក្រុងបាងកក កំពុងផ្ទៀងផ្ទាត់ករណីនេះ និងជួយដល់គ្រួសារជនរងគ្រោះហើយ៕

មកដឹងពីទំនៀមទម្លាប់ប្លែកៗរបស់ក្រុមកុលសម្ព័ន្ធស៊ូដុងខាងត្បូង

0

កុលសម្ព័ន្ធស៊ូដុងខាងត្បូង Mundari គឺជាក្រុមជនជាតិដើមភាគតិចនៃជ្រលងភ្នំនីលដែលមានទំនៀមទម្លាប់ចម្លែកជាងគេបំផុតក្នុងលោក ដោយសារមនុស្សនៅទីនេះតែងតែអារថ្ងាសរបស់ពួកគេជានិច្ចដើម្បីបង្កើតជារាងអក្សរ V នៅពេលដែលពួកគេពេញវ័យ និងចាត់ទុកសត្វគោជាព្រះ។ មូលហេតុគឺដោយសារតំបន់នេះព័ទ្ធជុំវិញទៅដោយទន្លេនីល មានទឹកដីអំណោយផលសម្រាប់ការចិញ្ចឹមសត្វ ទើបប្រជាជន Mundari មានទំនៀមទម្លាប់នៃការផ្តល់តម្លៃដល់សត្វពាហនៈជាពិសេសគឺសត្វគោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg4jCqT6s_T9MkfKMi8F0podL9riZDwosGiq2BccR7wnID3e205EItPMxEuUpYdhkjDHY9PHvhw-lBj9Ul8ydP-kpMo99fGmIvDZVofvXigALv7p6wEIhh4sFzh8gxAvFezTah97pZlbz9xIrZ3MvveI6c3I03SIukXcYcaFlrr8iVTsyeKyodYYBkbs5z/s2700/image_2025-01-07_14-27-52.png

លើសពីនេះពួកគេក៏មានជំនឿថា គោគឺជាស្តេចសត្វ និងជានិមិត្តរូបនៃអំណាច ក៏ដូចជានិមិត្តរូបនៃទ្រព្យសម្បត្តិ។ ដូច្នេះហើយ Mundari នៃក្រុមកុលសម្ព័ន្ធស៊ូដុងខាងត្បូងមិនដែលទទួលទានសាច់គោឡើយ ដោយជារៀងរាល់ថ្ងៃពួកគេយកឈាមគោ ឬទឹកនោមគោ និងទឹកដោះគោធ្វើជាអាហារប៉ុណ្ណោះ។ ក្រុមកុលសម្ព័ន្ធមួយនេះក៏មិនសូវមានជម្លោះដីធ្លី ហើយក៏មិនចូលចិត្តការធ្វើសង្គ្រាមអ្វីដែរ ប៉ុន្តែភាគច្រើនគឺមានជម្លោះទាក់ទងនឹងសត្វគោ ដោយពួកគេតែងប្រើប្រាស់កាំភ្លើងដើម្បីការពារសត្វរបស់ពួកគេជានិច្ច ហើយពេលខ្លះពួកគេក៏គិតថាជីវិតរបស់សត្វគោគឺមានតម្លៃជាងមនុស្សទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtjUTXuHzMGEUTIJi2iIr8Aq8ZRH6q7YRyIMfWIFZFiYnc7i98gwZyMatcmtYhzQzPZ1zxywVfSyMZHRjt5WfUk4amv7YcZEAacIuMnlczLncBqgJ05NhUsC-OD-EXuClrJqtFs9QWMRby0IAiUBzb5e_-on73RJOVHFBN8uEryIeZXOq0cLcICT2l8RsG/s1024/image_2025-01-07_14-27-54.png
ចំពោះមូលហេតុដែលជនជាតិ Mundari តែងតែអារថ្ងាសរបស់ពួកគេគឺដោយសារនេះជាពិធីសាសនាដ៏សំខាន់មួយ ដើម្បីសម្គាល់ភាពចាស់ទុំរបស់បុរស។ បុរសជនជាតិ Mundari នៅពេលឈានដល់វ័យពេញកំលោះ ត្រូវធ្វើពិធីជាមួយនឹងព្រឹទ្ធាចារ្យភូមិរយៈពេលបីខែ បន្ទាប់ពីដំណើរការពិធីសាសនាបានបញ្ចប់ ថ្ងាសរបស់ពួកគេនឹងមានស្នាមវះដែលបង្កើតជារាងអក្សរ V បញ្ជាក់ថាពួកមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការរៀបការ។ ក្នុងពេលរៀបការ គ្រួសារកូនកំលោះនឹងត្រូវយកសត្វគោចំនួន ៤០ក្បាលទៅជូនគ្រួសារកូនក្រមុំដើម្បីជាថ្លៃបណ្តាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDo49mAQrnRTJ8UOz6qQ6mbQfNLzT2DeDWa-L5CCIDk4-mlV9Ub4svapfEozPaNFmVInkS84rsVWlYZatAOT1rKgrSMYuxQxse55UsfTHpuq-WJvh2geT4ddssyzOAkfL6zSedBnukAeZjn17JoxFwFqBnJd3NrVlDLyTnweHXsjzNBxc6MXL1Mm7UXIrS/s1920/image_2025-01-07_14-27-55%20(2).png

សម្រាប់ជីវិតរស់ប្រចាំថ្ងៃនៅរបស់ពួកគេវិញ គឺមានទំនួលខុសត្រូវដាច់ដោយឡែកពីគ្នា ដោយបុរសនាំគោទៅវាលស្រែពេលថ្ងៃ ហើយឃ្វាលគោត្រឡប់ទៅកសិដ្ឋានវិញមុនថ្ងៃលិច រីឯស្ត្រីសម្អាតផ្ទះ និងរៀបចំអាហារសម្រាប់មនុស្សគ្រប់គ្នា ចំពោះក្មេងៗវិញសម្អាតកសិដ្ឋានដោយប្រមូលលាមកសត្វមកដុតនៅពេលរសៀល។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមកុលសម្ព័ន្ធនេះ បានផ្លាស់ប្តូរបន្តិចម្ដងៗទៅតាមបរិបទសង្គម ក៏ដូចជាបានឃើញពិភពលោកខាងក្រៅជាមួយស្មាតហ្វូនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ulWxyegjgAg1xiklsNbRgxmkoRr9zBNWXvUccYqFsTcvin3Z6-CcNmeD07VfMCBeMSOiATBht2Kqf4rCcFW-v1iziHH6lljncrt_dj7qwxm0oVyqIMpw4ojogVj1Asa08M_Pnql_tEt1Dalo5JDpNkwbKx_xDm0RF27yrgMx5PI1ghwjDNtKDReILqD1/s758/image_2025-01-07_14-27-55.png

វប្បធម៌ខ្មែរ ស្ទើរតែបាត់បង់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ!

0

ជឿជាក់ថា ប្រជាជនខ្មែរគ្រប់ៗរូបប្រាកដជាចងចាំយ៉ាងច្បាស់អំពីរបបប្រល័.យពូ.ជសា.សន៍ខ្មែរក្រហម ដឹកនាំដោយប៉ុល ពត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (ឆ្នាំ ១៩៧៥ ដល់ ១៩៧៩)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilYzapkbG3JiZAxuE8lvsHROT100ZwipuU6kLmLhfTdope1Qa5Ho-sFPnQVfSEdsr9zRScRtwlz8m-1wY1mhGXJ21ADUx4BE29y7NwiYdxIqEl5ii1lWca_7iyVTrlfcqS6mFC7AWKbjE1-ZaJK0U9GIsP6Dl0h1Tmq_dlwoKguJnKAIyjHIBrkpvdb5kK/s640/IMG_1005.JPG
ក្នុងរបបនេះ ប្រជាជនខ្មែរ ត្រូវបានទាហានខ្មែរក្រហម ធ្វើទុក្ខបុកម្និញ បង្ខំឲ្យធ្វើការហួសកម្លាំង ធ្វើទារុណកម្ម ហូបចុក-សម្រាកមិនបានគ្រប់គ្រាន់ ត្រូវបាត់បង់សាច់ញាតិ និងសម្លាប់រង្គាល។ សម័យកម្ពុជាប្រជាធិបតេយយ្យពឹងផ្អែកយ៉ាងសំខាន់លើវិស័យកសិកម្ម ជាពិសេសគឺដំណាំស្រូវ ហើយដាក់ចេញនូវផែនការ ៤ ឆ្នាំ (ដេករួម ហូបរួម និងធ្វើការរួម) អង្គការតម្រូវឲ្យប្រជាជនផលិតស្រូវជាមធ្យម ៣ តោនក្នុងមួយឆ្នាំ លើផ្ទៃដី ១ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6q_qCHUyumCA-zTUFum-JDQ_wYLdqgu_1SfuBvq0nOQxC8zNALtmBy21KhVjg0McQpS_IM7eVkzjzVaGo8X1Aztvzvqoc7VLWtYmXvUhUonlFslu-r4raKkxYfWBeIAPvtNzrtrJ4Ihz-074J772aAvQJz0-c7aRijlmDcrrm513-QyLsrHiu9o8Qx5N1/s512/IMG_1006.JPG

បន្ថែមពីនេះ ប្រជាជនខ្មែរគ្មានសិទ្ធសេរីភាព គ្មានជំនឿសាសនាឡើយ ដោយពួកគេត្រូវតែជឿនិងគោរពតាមអង្គការម្នាក់ប៉ុណ្ណោះ ខណៈដែលការរៀបអាពាហ៍ពិពាហ៍ក៏ត្រូវបានអង្គការជាអ្នកកំណត់និងចាប់គូរឲ្យដែរ។ យ៉ាងណា បើក្រឡេកទៅកាន់ទីវត្តអារាមនិងទីប្រវត្តិសាស្រ្តនានា ក៏ត្រូវបានកងទ័ពខ្មែរក្រហមវាយកំទេចចោលអស់ ខណៈវត្ថុបុរាណក៏ត្រូវបានដឹកជញ្ជូនយកទៅលក់ ក៏ដូចជាត្រូវបានលួចពីប្រទេសជិតខាង។ ចំពោះផ្នែកវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីវិញ ក្នុងរយៈពេលជិត ៤ ឆ្នាំក្នុងរបបនេះមិនអនុញ្ញាតិឲ្យប្រារព្ធប្រតិបត្តិនោះទេ ខណៈដែលអ្នកប្រាជ្ញ គ្រូបារអាចារ្យមួយចំនួនក៏ត្រូវបានពួកគេសម្លាប់ចោលផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNvDvayJZzth_6Ir26HKxRcCZGH4cu-2uB1ZXmjmb2RZQmVVv4a3kxIzkO5hgLWaKc-VGEyRWhOhdOfFIX1b3rnpsxLH4YzNku4ODiLBSDvrPtQCJTXk6TbCj1v_o4cda5lqW9vGsgDOQy-VBqYkjGKOMpnPBcsEi42Qj1DUUxet3zrcVmkdyUIQ9QHmq5/s960/IMG_1008.JPG
យ៉ាងណា របបដ៏ខ្មៅងងឹតនេះបានដួលរំលំវិញ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យប្រជាជនខ្មែរមួយប្រទេសអបអរសាទរនិងរំលឹកដល់ថ្ងៃជ័យជំនះ ៧ មករានេះជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ ២០២៥ នេះគឺជាខួបលើកពី ៤៦ ហើយ ដែលកម្ពុជាត្រូវបានរំដោះចេញ ប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក៏ដូចជាបន្តស្តារឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOhyphenhyphen1N1FSjoa02S0D2WfPs4-d8wM0n2Cxb6TbhDVEyHWcOOjevAjC54o92bwsHwJu9wKDvvtOeY64_-zCnYuVAVBjMlN5_qQ7O1PCIm-JGJKMwM4MNzmnelTrCqIxTgpa4_YpHPDVUc6hXUPK6CviUuxAD4q1ZRfEYe_IWeDXgdmqBYRrznMuhttaSY-yD/s500/IMG_1010.JPG

រណ្ដៅយក្សអាយុ ៥០០ លានឆ្នាំ ក្លាយទៅជាដីកសិកម្មដែលសម្បូរទៅដោយជីវចម្រុះ

0

ធ្លាប់តែជារណ្តៅដែលមានប្រហោងធំ ស្រាប់តែក្លាយទៅជាដីរាបស្មើដែលសម្បូរទៅដោយជីវចម្រុះទៅវិញ មានន័យថា ផ្ទាំងទឹកកកដ៏ក្រាស់មួយបានគ្របដណ្ដប់លើរណ្តៅនោះ ខណៈម៉ាសដីកើនឡើងជាលំដាប់ក្នុងល្បឿនលឿន ធ្វើឱ្យរណ្តៅលែងមានប្រហោងធំដូចមុនទៀតហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-thAO4gwqtepxF0sV7qqcAu_IQO76wNsVJeDysHIaHpe_V8nus0C9v2XmhASOgY3wkmLcDhLBrwY2MeNudajLuXCISg2ASctSx7DGPlMPMLHLkbtoa838lCCtXStK2RQziGpKrXJSdWw882GF09lYf4hpzACWExLiIJDVfcxCb9akXUYOI9Kx4AnXRRUt/s1534/image_2025-01-07_13-09-39.png
បច្ចុប្បន្នរណ្តៅមួយនេះបានប្រែក្លាយទៅជាដីកសិកម្មដែលសម្បូរទៅដោយជីវចម្រុះដុះពាសពេញផ្ទៃដី បង្កឱ្យមានការចាប់អារម្មណ៍ខ្លាំងដល់អ្នកវិទ្យាសាស្ត្រ ខណៈមនុស្សម្នាក៏បាននាំគ្នាដាំគ្រាប់ធញ្ញជាតិដូចជា ស្រូវសាលី និងរុក្ខជាតិជាច្រើនទៀតដើម្បីប្រមូលផល និងចិញ្ចឹមជីវិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7h112MQ5W_Yt1agvYPCL5rjiOWQMhsynHWUbhhjVpuorO3jVdZVRHsFW4KRZ60o9QmsrytVK9l6A0J6UFOOxcnTysTNLcBSolakiActRghwVTlO7omWheuNniW9n-L8KnlDeMtNWin-J7lA5GMk12eHPdOUS8dFQEXxgM7gKMMaWpoGQ95aojRcsT2hm/s1024/image_2025-01-07_13-09-39%20(2).png

រណ្តៅដី Soderfjarden ទំហំ ២២ គីឡូម៉ែត្រការ៉េ ស្ថិតនៅប្រទេសហ្វាំងឡង់បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ពីការលិចនៅក្រោមទឹកកក ទៅជាដីកសិកម្មដែលសម្បូរទៅដោយជីវចម្រុះ។ កាលពីជាង ៥០០ លានឆ្នាំមុនអាចម៍ផ្កាយមួយបានធ្លាក់មកផែនដីនៅជិតរង្វង់អង់តាក់ទិកដោយបន្សល់ទុកនូវរណ្ដៅយក្សមួយនេះ។ ក្នុងរយៈពេលរាប់លានឆ្នាំ អាកាសបានប្រែប្រួលឥតឈប់ឈរ ធ្វើឱ្យរណ្តៅដែលធ្លាប់មានប្រហោងធំក្លាយជាដីរាបស្មើ។
កន្លែងនេះគឺមានភាពល្បីល្បាញខ្លាំងណាស់ នៅក្នុងសហគមន៍វិទ្យាសាស្ត្រសម្រាប់រូបរាងឆកោនតែមួយគត់របស់វា ដែលផ្តល់នូវការយល់ដឹងសំខាន់ៗអំពីប្រវត្តិភូមិសាស្ត្ររបស់ផែនដី និងដំណើរការថាមវន្តដែលជួយបង្កើតរូបកាយសេឡេស្ទាលនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjW6saYooJ79LKALAFNPksVkcf5oUAqbfxV2LYlNQNEVGxwawr7mScIMzZVFyx1qiJlZSjtuXNq56nXpTN3kNwHOuR7wQID-UEN_H_g6AlpPNK3ZqnrhCT8-eyKcoBwLqhNzo7FGcWl6TLbRMnmsEm7mgDgimThTszZYQ89Q0RP868gNectzvJUJ5UFn-h/s1200/image_2025-01-07_13-09-37.png

រណ្តៅ Soderfjarden បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ត្រភព ដោយសារតែរូបរាងធរណីមាត្រដ៏ប្លែករបស់វា។ អ្នកខ្លះចាត់ទុករណ្តៅនេះថាជាគំរូដ៏ល្អបំផុតក្នុងការស្រាវជ្រាវបន្ថែមអំពីភូមិសាស្ត្រផែនដី។ ដូច្នេះណ្តៅបានប្រែក្លាយទៅជាដីគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកវិទ្យាសាស្ត្រ ដោយសារវាអាចផ្តល់ភស្តុតាងអំពីអតីតកាលភូមិសាស្ត្រនៃភព ដែលពិបាកសង្កេតមើលពីខាងក្រៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_l3lflJVxQvmspt0ySUp7eY3vL5F1AquOn6m6ZGfGfuKPFVGk1ESUELIE5R-y7sT80HLu00BonUmd6hYR-RGX0k_L79Bs4eWcpz95iDBNiuFbErrQ3Agil8kiSeFw5a2HBfx4aZoMqRhnpgZupMHcvnlwGghFKGApT1hr0T2XViWBdR7VYMom5PQufsGJ/s1301/image_2025-01-07_13-09-36.png

ចិនផ្អាកការទិញទឹកស៊ីរ៉ូ និងម្សៅស្ករសពីថៃ ដោយគិតគូរពីផលប៉ះពាល់ដល់សុខភាព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រុមហ៊ុនថៃបានខាតបង់ប្រាក់ចាប់ពី៣០០លាន ទៅ៤០០លានបាត ដោយសារការនាំចេញទឹកស៊ីរ៉ូ និងម្សៅស្ករសទៅចិនតាមសមុទ្រ ប៉ុន្តែចិនបានផ្អាកនាំចូលភ្លាមៗ និងពុំជូនដំណឹងជាមុន ។ ចិនប្រកាសផ្អាកនាំចូល ចាប់ពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤ កន្លងមក ពីព្រោះបារម្ភពីសុវត្ថិភាពចំណីអាហារ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw3Dw2h1KXFJIwuz1PbT7kLcWEghDl-ND527O6VvghfCO9_rxnQQtzSvkOLAmhX-V2tR9AilIpc9S0izPlJdC5ewht7DvBVGOShWfBqr4w1Gl0euXGe902ZC_UJtHt_b7c1V3-7yxWcvdhVAZXL8bWaX42JFM2w22TC-kbrHt1a1h5rSF-mZB7o7C-nNKE/s700/image_2025-01-07_10-48-08%20(2).png
    ភ្នាក់ងារសុវត្ថិភាពចំណីអាហារប្រទេសចិនបានចេញសេចក្តីប្រកាសផ្អាកនាំចូលទឹកស៊ីរ៉ូ និងម្សៅស្ករសថៃ ដោយសារថៃធ្វើខុសលក្ខណៈវិនិច្ឆ័យស្តង់ដារស្របតាមច្បាប់សុវត្ថិភាពចំណីអាហារ ហើយចិនបារម្ភពីបញ្ហាអនាម័យប៉ះពាល់សុខភាពអ្នកបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBakahtQP66rfO2FB_TYHvtyg50gGsC_LEJGC9T7I0a1zY91elpDTq7bcfMN7vV-IzSwhaZohlGHlE00SP4D2r4sotgBeYl58mplvmJ-vxay8NBsRvk0DKd6dsaxmv1ZkfpMN5_E9koaP7duwgYTZC-R-Jg8QjdDrbWk5F1K40gaQE9aRpQ64OOaq3pzeK/s720/image_2025-01-07_10-48-08.png

    កាលពីថ្ងៃទី៥ ខែមករា កន្លងមករដ្ឋមន្ត្រីក្រសួងកសិកម្ម លោកស្រី Narumon Pinyosinwat បានជម្រាបបញ្ហានេះទៅនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដើម្បីដោះស្រាយ ។ រីឯការិយាល័យស្តង់ដារចំណីអាហារជាតិ និងទិន្នផលកសិកម្មថៃ បានប្រជុំជាមួយក្រុមហ៊ុនថៃ ដែលនាំចេញទំនិញក្នុងអំឡុងពេលចិនផ្អាកការនាំចូល ព្រមទាំងផ្ញើលិខិតទៅការិយាល័យគយចិន ដើម្បីអនុញ្ញាតឱ្យនាំចូលទំនិញថៃបន្តទៀត ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVRsTe4VbqtMybw-8p-o5rT5bTEypk2DJ5D5mQ7BV_YYNVkdbxbcYKq7PwWvg5UnN1RrCK3aKuZMNzvNucbMUkLHsDUyFMXVzkYv8dce7bZzji29ML2jUJhjYxPttnX2AL2Y1WP9sq7UUlf7kGzGQqaEGp4P-7eAszu9z5mNnLSLrN6vleGOBRPC_pDDJQ/s768/image_2025-01-07_10-48-09%20(2).png
    មតិនានាលើកឡើងថា ចិនផ្អាកនាំចូលទឹកស៊ីរ៉ូពីប្រទេសថៃ ដោយសារក្រុមហ៊ុនចិនដែលមកសាងសង់រោងចក្រផលិតទឹកស៊ីរ៉ូនៅថៃ គេចពីការបង់ពន្ធនាំចូលទំនិញខ្ពស់របស់ចិន ហើយរដ្ឋាភិបាលចិនបានការពារក្រុមហ៊ុនក្នុងស្រុក ដែលចំណាយដើមទុនផលិតខ្ពស់ជាងក្រុមហ៊ុនផលិតនៅក្រៅប្រទេស ។ ក្រុមហ៊ុនចិនបានផលិតទឹកស៊ីរ៉ូនៅថៃយកទៅលក់នៅចិន ដើម្បីទទួលបានការលើកលែងពន្ធទំនិញនាំចូល ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7En0yL065VMsd_nGl0Yk8alKE7iWk8dJyZP9B9L83aHXFIi7zbKKP1IzYy8I4z4JDGqns7qkuff-6YLRE5gqusTq5gj2Zt3OggD7Gi3mZ_Bd3iF4vnRzb1rg4xRJkL82z8Thy4boOegHjFmokQG072cNkrLlyBE2XyMpxUoOD6HSmBzgwkPSacsYNtdiK/s1200/image_2025-01-07_10-48-09%20(3).png
    ដោយឡែក លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃបាននិយាយពីបញ្ហាចិនហាមនាំចូលទំនិញថៃ នៅខេត្តឈៀងរ៉ៃ ថា មិនមែនមានតែម្សៅស្ករសទេដែលចិនហាមឃាត់ បច្ចុប្បន្ន ក៏មានអង្ករ និងជ័រកៅស៊ូផងដែរ ដោយសារមានការលួចនាំចូលទំនិញពីប្រទេសជិតខាង ហើយវេចខ្ចប់បញ្ជាក់ថារបស់ថៃ ទើបចិនហាមឃាត់បែបនេះ ។ ថៃត្រូវតែមានវិធានការដោះស្រាយបញ្ហា ពីព្រោះចិនជាទីផ្សារធំរបស់ថៃ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKtO_6TyoLOXH5ATEYJazcyvB4WHQEVnRisYRyYVS7j1eGsqRzV44cKiSj1G4BUGINm_VgaX_lAyAV6Q9b_ne5nuWcjUVy5gGvmVDj11p8xTQKzF1ss7HWvmqhjWqQCFti2MVrAXd1lyjexukaDZga5mrZpSsADgmiNBiwoNF1FU_NB3R4A3SStlIOx3cR/s900/image_2025-01-07_10-48-09.png
    ការហាមឃាត់នាំចូលទំនិញថៃទៅប្រទេសចិន ដោយសារការនាំចូលទំនិញពីថៃរួចពន្ធមានបរិមាណខ្ពស់ និងប៉ះពាល់ដល់តម្លៃស្ករសនៅចិន ។ ហេតុនេះ ចិនក៏ហាមឃាត់ការនាំចូលទំនិញថៃ ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ៕