Home ព័ត៌មានអន្តរជាតិ ប្លែកទៀតហើយ! រាំលាបំណន់មនុស្សយន្ត កំពុងល្បីខ្លាំងនៅប្រទេសថៃ

ប្លែកទៀតហើយ! រាំលាបំណន់មនុស្សយន្ត កំពុងល្បីខ្លាំងនៅប្រទេសថៃ

75
0

ប្រទេសថៃ ៖ មហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមប្រទេសថៃ ក្រោយពីគណនី TikTok ភោជនីយដ្ឋានមួយ ឈ្មោះ @hypnotized.bar នៅផ្លូវចារឺនគ្រុង ទីក្រុងបាងកក បានបង្ហោះវីដេអូស្រីរបាំរាំលាបំណន់មនុស្សយន្ត និងសរសេរថា ៖ «បើកហាងថ្មី ខ្លាចលក់អត់ដាច់ ទើបបន់ស្រន់មនុស្សយន្ត» ។ មហាជនពុំធ្លាប់ឃើញការលាបំណន់មនុស្សយន្តបែបនេះ ពីព្រោះការលាបំណន់ គឺធ្វើឡើងនៅវត្ត និងវត្ថុស័ក្តិសិទ្ធិប៉ុណ្ណោះ ប៉ុន្តែម្ចាស់ភោជនីយដ្ឋានប្រាប់ថា មនុស្សយន្តស័ក្តិសិទ្ធិណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFGFenT-04wtEGlHYe4_rmxq2m1315E1TK_-zTTHYA97tnSg-ALhrUOx3XeQbymCTnH31la1Xzj-hQwVEr3drv3PVqzUiSa1GhakZ1THBQ0jhrGdjIdfvEEzABnH6WN1yiHZXdJvlf1lKjPkpw2U_eoHyWboOxTNwxs78hBRI6hg6BfV4Iftz47hXLUi9o/s1631/image_2025-02-26_09-40-48.png

ម្ចាស់ភោជនីយដ្ឋានរៀបរាប់ថា ក្រោយពីខ្លួនបន់ស្រន់ឱ្យមនុស្សយន្ត Optimus Prime ជួយឱ្យរកស៊ីលក់ដូរកាប់កប ស្រាប់តែមានអតិថិជនជាច្រើនចូលហាងពេញៗរាល់ថ្ងៃ ហើយការរកស៊ីពិតជាកាក់កបដូចការបន់ស្រន់មែន ទើបជួលស្រីរបាំមករាំលាបំណន់ និងថ្វាយគ្រឿងដង្វាយដល់មនុស្សយន្ត រហូតមហាជនចាប់អារម្មណ៍បែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05ZjTyvM5mkLVI9MFjtgJ0hyphenhyphen-qB2qvDkslDLi4Vf6-vD2l_kNlzBcqvU07pUGS9HeJZdLsDgN3xKl0gnCGq4JJ8ScRjLOmpSXkK2057B9UWJHLbQiaXJW1dyRWV5FOXrBQ1bxXNbjqPpjsGT-jYx66MXJB29aI97uUEsekvU0RHnKuswEwA0pvaVqbVeb/s1280/image_2025-02-26_09-40-49.png

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភ្នាក់ងារសារព័ត៌មាន Thairath បានចុះមកផ្លូវចារឺនគ្រុង សង្កាត់តាឡាតណយ តំបន់សំផាន់ថាវង្ស ទីក្រុងបាងកក ក៏បានឃើញមនុស្សយន្តយ៉ាងធំនៅកណ្តាលចំណុចផ្លូវបំបែកតាឡាតណយ ហើយភ្នាក់ងារសារព័ត៌មានបានសម្ភាសន៍អ្នករស់នៅម្តុំនេះ អំពីការលាបំណន់មនុស្សយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimlQArTqnwBEscNOKBv-fs5WjLpwwZ96E6fzJ5U7ijmcrCg6BdSs5uKK9k1_seMgN5SO1CqLAIuoITmycDlk1C5q7mtpbVzaoE_b7_QRHqokkyJCvAPc_A1jP_4tGRAHoRbVb1mO307G9tZWnLGvD6UuUyG5jFCHjpmm4YxDy_Lrfx-JiOUAdxmYX-mQaB/s1716/image_2025-02-26_09-40-50.png

លោក ណុបឌុន ពេជ្រផៃសីទ្ធ អាយុ៤៦ឆ្នាំ ប្រាប់ថា លោកបានជិះម៉ូតូកាត់ម្តុំនេះ ឃើញស្រីរបាំរាំលាបំណន់មនុស្សយន្ត ហើយមានអ្នកផ្សេងទៀតយកដង្វាយមកថ្វាយជាបន្តបន្ទាប់ ប៉ុន្តែតាមធម្មតា មានតែអ្នកមកថតរូបប៉ុណ្ណោះ ពុំធ្លាប់លាបំណន់ទេ ។ លោកពុំដឹងថា គេបន់ស្រន់រឿងអ្វី ឬអាចចង់ល្បីក្នុងបណ្តាញសង្គម ។

រីឯលោក កៅលីន ថាំម៉ារ៉ាត់ឆ័យ អាយុ៤២ឆ្នាំ និយាយថា លោកបានឃើញស្រីរបាំរាំលាបំណន់មនុស្សយន្ត ពិតជាប្លែកណាស់ ពីព្រោះលោកធ្លាប់តែឃើញគេលាបំណន់នៅវត្ត ។ ប៉ុន្តែមនុស្សម្នាក់ៗមានជំនឿខុសគ្នា ពេលខ្លះ ភោជនីយដ្ឋាននេះគ្រាន់តែចង់ល្បី ដើម្បីទទួលបានអតិថិជនច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgayZKB2OvnafFeyJAncu-BaJGfso_9xQg9QdFtbf9Hat6X7STWASLfhyphenhyphenzI-ok-afv8ZR09f8NwOR1GofJu2As9SvjjD0c7proIoQm2t9HY07pLHUQNDNWHRsJMtRg62AndIHzW-H8UU4LpvxiQQp-Fvj0gCmPXa8DN8tsPP0AqjA983g8YEg8AkBQmaG4V/s2048/image_2025-02-26_09-40-52%20(2).png

មតិភាគច្រើនយល់ថា វាអាចជាការបង្កើតវីដេអូ Content ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកថតរូបនៅតំបន់នេះ ដើម្បីឱ្យសេដ្ឋកិច្ចថៃកើនឡើង ។

ក្រោយមក ភ្នាក់ងារសារព័ត៌មានក៏បានជជែកជាមួយម្ចាស់ភោជនីយដ្ឋាន Hypnotized – Talat Noi ហើយម្ចាស់ភោជនីយដ្ឋានប្រាប់ថា ការពិត នេះជាវីដេអូកំប្លែងជាមួយបុគ្គលិក ។ ពេលមកទីនេះដំបូង បានឃើញគេថ្វាយកម្រងផ្កា និងភេសជ្ជៈផ្អែមដល់មនុស្សយន្ត ទើបចង់ធ្វើដែរ ដោយសារភោជនីយដ្ឋានពុំមានហុងស៊ុយ ប៉ុន្តែពេលធ្វើរួចឃើញថា អតិថិជនចូលហាងពេញៗរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_1CJJG_QbXFCr2-cR6eBGcn_EeRlNFUIolQhSLSXY-mowTCCwa3u4CMO2ZVxSjGp0DBwmn07IdD1J47tzhrNw23zuJjrWV8uOfqQEhXmxiPKPx5De-drEiby1xJNf7CyCFSCwZ3lqRwqoooviThWOcVa5egVUbV4qxKz6YJJ5xsXuUhQfVEWibUJVZGF/s1152/image_2025-02-26_09-40-52.png

ចុងក្រោយ ម្ចាស់ភោជនីយដ្ឋានប្រាប់ថា ចង់ឱ្យភ្ញៀវទេសចរមកលេងនៅផ្លូវចារឺនគ្រុង សង្កាត់តាឡាតណយ ឱ្យបានច្រើន ពីព្រោះម្ហូបអាហារនៅទីនេះឆ្ងាញ់ៗ និងមានបរិយាកាសល្អ ៕