Home Blog Page 671

ជប៉ុនគ្រោងបញ្ចូលវប្បធម៌ងូតទឹក Onsen ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៨

0

ប្រទេសជប៉ុន៖ Onsen គឺជាប្រពៃណីនៃការងូតទឹកក្តៅធម្មជាតិដែលមានអាយុកាលរាប់សតវត្សមកហើយនៅក្នុងប្រទេសជប៉ុន។ វាត្រូវបានបង្កើតឡើងពីប្រភពទឹកក្តៅក្រោមដីនៅជិតតំបន់ភ្នំភ្លើងដែលនៅតែសកម្ម ការងូតទឹកក្តៅគឺជាបទពិសោធន៍ដែលមិនអាចខ្វះបានសម្រាប់អ្នកមកលេងប្រទេសជប៉ុន។ សម្រាប់ជនជាតិដើមភាគតិច ការងូតទឹកក្តៅមិនត្រឹមតែជាអនាម័យរាងកាយប៉ុណ្ណោះទេ ថែមទាំងជាវប្បធម៌ ពិធីសម្អាតព្រលឹង វិធីសាស្រ្តនៃការព្យាបាល និងការថែទាំរាងកាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKsFjy_eCCyoPpBWhiycMWF2WDek4Ad4GdteYQEo22lEOgszEC_XyuQPOUd-U3aYzlfyE6QHn4ovnu1rKFgVlXYsGLDIXEYB3WSysngyfRIV69anOoAoTy04JgQR8_UodA8gm3_41YAaFYx9OJJJvFjAAm4_BUqy4p-a1J6kCrjIBehyphenhyphenqBBqx6-lXGwabx/s1500/image_2025-01-08_10-55-09.png

ដូច្នេះប្រទេសជប៉ុនគ្រោងដាក់បញ្ចូលវប្បធម៌នេះ ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៨ ដោយបច្ចុប្បន្នអភិបាលមួយក្រុមតំណាងឱ្យខេត្តចំនួន ៤៤ កំពុងធ្វើយុទ្ធនាការដើម្បីធ្វើឱ្យវប្បធម៌ងូតទឹក Onsen ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅពេលខាងមុខ។ លោក Shinji Hirai អភិបាលខេត្ត Tottori បាននិយាយថា វប្បធម៌ងូតទឹកក្តៅធម្មជាតិនេះសមនឹងទទួលបានការទទួលស្គាល់ស្មើនឹងសិល្បៈនៃការធ្វើស្រា និង shochu កាលពីខែធ្នូផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqYZTaocPYFJzYrbhSLDgdq2ls2tES4hYk1vcrr2nkcoOc0uzKQGRczntULNkv2HSVQymRoGvdxi1a1JmG_LjecCG6TZ6ShdIHBi_ZvqwvOf2JyI3gxyiE3KRuYYQ_w1NxNZjvTjj2sofgAO9r6r2FfGbKhuDxhdu5yOW6XmNDzb1FGxChPGUMWbnj6zRq/s2048/image_2025-01-08_10-55-10%20(2).png

យោងតាមសារព័ត៌មានបទេសចុះផ្សាយថា Onsen មិនត្រឹមតែជាសកម្មភាពសម្រាកលំហែកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជារបៀបរស់នៅដ៏ទាក់ទាញមួយរបស់ជប៉ុនផងដែរ ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ បច្ចុប្បន្នប្រទេសជប៉ុនមានរមណីយដ្ឋានទឹកក្ដៅប្រហែល ៣,០០០ ដែលជនជាតិដើមភាគតិចចាត់ទុកថាជាអំណោយពីធម្មជាតិ។ កាលពីមុន ប្រជាជនជប៉ុនតែងតែស្នាក់នៅតំបន់ Onsen យ៉ាងហោចណាស់មួយសប្តាហ៍ ឬយូរជាងនេះដើម្បីជាវិធីព្យាបាលជំងឺ ដោយងូតទឹកច្រើនដងក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9rgN-5laqzX0zooyREOm1ZAgzZRyu0ZviVrTbiybOMVT6pOEijakcmWlbLLRO7qI4xrLgJIxFn1t_qylKIApgbh5dR-QrfZH3OLJ7huO4LTm75tAuurUDeHruc12Bf64uKdQaHB15zl7gT5ojbHT0HqXN6CS_AXopIh_NL5jFpnu5QHTASmKatqxD3lyR/s1024/image_2025-01-08_10-55-10.png

ទោះជាយ៉ាងណាដោយសារពលរដ្ឋឥឡូវមានការងាររវល់ច្រើន ដូច្នេះពួកគេមកងូតទឹកក្តៅត្រឹមតែមួយ ឬពីរថ្ងៃប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ onsen ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក គឺទទួលបានសន្ទុះចាប់តាំងពីអង្គការយូណេស្កូបានទទួលស្គាល់វប្បធម៌សូណារបស់ប្រទេសហ្វាំងឡង់ក្នុងឆ្នាំ ២០២០។ សូណាត្រូវបានណែនាំជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតរបស់មនុស្សភាគច្រើន។ ហេតុនេះប្រទេសជប៉ុនក៏មានវប្បធម៌ងូតទឹកក្តៅ ដែលស្រដៀងនឹងសូណាដែរ ដែលវប្បធម៌នេះ គ្រោងនឹងដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៨៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRl-Xs2RvZIyW89iH5dla0eX8_JdhidoKc2Ng5tuv77_YWCpKd-SWp76BD93Yckt74i32zJvm72bA5rBA2Lr_aTFO4ItVe_PF1dIu7xPq7WfL0Eaqqdae_E6gJu1S6M400k2Ek0ZIOxOErfAfEXqz_M0r39gzK7YMhF_Tkz8oafJXLbiqF_J5dr20N89Gj/s1200/image_2025-01-08_10-55-14.png

Jo Yu-ri តួសំខាន់ក្នុងរឿង Squid Game បានបង្ហើបគន្លឹះសាមញ្ញក្នុងការថែរក្សាសម្រស់ និងសុខភាពឱ្យល្អ

0

Jo Yu-ri ដែលជាតារា K-pop អតីតសមាជិក Iz*One និងជាតារាសម្តែងដ៏ល្បីមួយរូបរបស់កូរ៉េខាងត្បូង បានកំពុងឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ជាមួយនឹងសម្រស់ដ៏ល្អឥតខ្ចោះរបស់នាង។ នៅក្នុងកម្មវិធីមួយតារាស្រីវ័យ ២៣ ឆ្នាំរូបនេះបានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យស្រស់ស្អាត និងមានសុខភាពល្អ ជាមួយរូបមន្តសាមញ្ញដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeCVsqBc12FD8eofT5gZqakeFnoWDBZYIwZnaroT0Rk9weG5GujgOFcUbw5OpM3huCYaaw0FbUyw_tIiLR7-Vzm9gRVHJWWramcHLBffowODwBVZy3FuupcYKGBO03-l1Imj5hZkhtB8_jV6oYpJLzoB5N80JVbg5PsIigDg_7TOey5b39RMDJeZ7c4xFz/s960/image_2025-01-08_10-30-23%20(2).png
១.លាងសម្អាតស្បែកឱ្យបានហ្មត់ចត់៖ ដោយសារតែធម្មជាតិនៃការងារ តារាស្រីរូបនេះតែងតែ Makeup ពេលបង្ហាញខ្លួនជាសាធារណៈ ឬនៅលើកញ្ចក់ទូរទស្សន៍។ នាងបាននិយាយថា បើយើងមិនសម្អាតស្បែករាល់ថ្ងៃទេនោះ គ្រឿងសម្អាងដែលនៅសេសសល់នឹងធ្វើឱ្យស្បែករបស់យើងស្តើងងាយនឹងខូច។ ដូច្នេះហើយ Jo Yu-ri តែងតែសម្អាតស្បែកឱ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវការកម្ចាត់ភាពកខ្វក់ ខ្លាញ់ និងគ្រឿងសម្អាងនៅលើមុខរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMagyiZmFYkALVSZHZsTqKws6zklnmTE_GsAKnLDrRPWSE4d4rA3tFpyi1ylG3guaxbomzR3aweX2s___Irufo1JnyGSNKgrzK601lsBfyuQWNfRT6ovJ6mXR_LLszuozkWCvA8Rd9qWK9umLpmjCLahXO-Jx1d56RAi2sz1FmmQqR1My-na5hA4tH3R8i/s640/image_2025-01-08_10-30-23.png

២.ម៉ាស្សាមុខ៖ តួសំខាន់ក្នុងរឿង Squid Game លេខ ២២២ តែងតែម៉ាស្សាមុខជាប្រចាំ ដើម្បីបន្ធូរអារម្មណ៍ ជំរុញចលនាឈាមរត់ កាត់បន្ថយភាពជ្រីវជ្រួញ និងរក្សាស្បែកឱ្យរឹងមាំ។ លើសពីនេះ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះក៏បានធ្វើការម៉ាស្សាពេញរាងកាយផងដែរ ដើម្បីរក្សារាងឱ្យនៅតែស្លីមស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM1lDfzTUasDd5XnMP14XerprC8sjgFwy0aq2DG6mQouvnQLSrs5wgrUGc2vOVaiPOxK3jTotTJaMm4T3tXI1N5FlG5j0hDv1bykixaS4wQFJ-yLyFN4oHW5_dol_t6VJpOBF9n_LmICv9tPXB_-XC5ZPxTndzQFiCtHFp3eC7Cd3K9tEjQaQ2tPasRG0I/s969/image_2025-01-08_10-30-23%20(3).png

៣.របបអាហារសុខភាព៖ Jo Yu-ri តែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqycFOQtacZ0qNYikblKTv-2WfSz8YfVMBTmqnBgwrWF1pA4tL4ShIZgHpw4tcs80tUPe50sTTarPcp3tg_2-g_OpUWGsZuV750MMKPIhqCEOUr2Zmv7hHdn3ZoouJF9RN4GuF5FeaxKgv9fELXJLq2MTPaHk4FL2BWyMxEnRMu93GBpo6ArS-6LYbTW3X/s799/image_2025-01-08_10-30-23%20(4).png

៤.ហាត់ប្រាណ៖ នៅពេលទំនេរពីការងារ តារាសម្តែងស្រីរូបនេះតែងតែហាត់យូហ្គា ឬជិះកង់ជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ពេលវេលាឱ្យនាងសម្រាកបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយរបស់នាងបង្កើនការរំលាយអាហារ និងកម្ចាត់ជាតិពុលផងដែរ។ នៅពេលដែលកាលវិភាគមានភាពមមាញឹក តារាស្រីរូបនេះនៅតែប្រាកដថាត្រូវហាត់ប្រាណយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍៕

តើការផឹកទឹកដាំពុះជាច្រើនលើកបណ្តាលឱ្យកើតជំងឺមហារីក មែនទេ?

0

នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមបរទេសលើកឡើងថា ការផឹកទឹកដាំពុះនឹងបណ្តាលឱ្យកើតជំងឺមហារីក ជាពិសេស ទឹកដែលត្រូវបានដាំពុះម្តងហើយម្តងទៀត ប៉ុន្តែមតិផ្សេងទៀតពុំយល់ស្របនឹងការអះអាងនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPGLnswcDRACnF7JWuH-ouKx9IIoF5j3dqGD3dZSNbeDMXXQXVPeSeYWjjhAWHWeQgyxrg3s9eCuarQFktEmTVM8IsIylphulpPL3_97BBAheG-M93fERD33zKr8_KkGJ07U7IVHt-DTAVqnhN_fwwC8lkCRIaJRM4XDwcT88Hra3HZj40QTCqpPuCXS-0/s1155/image_2025-01-08_10-25-16%20(2).png
សារព័ត៌មាន KBN សូមដកស្រង់នូវការបកស្រាយរបស់អ្នកជំនាញតៃវ៉ាន់ផ្នែកចំណីអាហារ ពាក់ព័ន្ធនឹងការផឹកទឹកដាំពុះជាច្រើនលើក ព្រមទាំងការណែនាំងាយៗរបស់អ្នកជំនាញ ដើម្បីផឹកទឹកដាំពុះយ៉ាងមានសុវត្ថិភាព និងល្អសម្រាប់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilMDeyWBRH20-gkonUL_gyIJO_Yr4ANrIcGDnww-fbKy8PtlU7nWd4fDPLfmYPx8jNqI2ell4TxUb4_enBoG25MfIP_Ok6EBdqo_dmk9yiZYD_0mXpriHsIJXN2k15XetiFrdTB9APxccIY399Uu3SIo3LQKldEZeZQSOPwLRm-kVXj55JTBvU295KmFd8/s1069/image_2025-01-08_10-25-16.png

អ្នកជំនាញផ្នែកចំណីអាហារនៅតៃវ៉ាន់ លោកស្រី ចាង យូស៊ី បានសរសេរក្នុងបបណ្តាញសង្គម ក្រោយពីមនុស្សភាគច្រើនលើកឡើងថា ការផឹកទឹកក្តៅដែលដាំពុះជាច្រើនលើកនឹងបង្កជាជំងឺមហារីក គឺជាការយល់ខុស ។ លោកស្រីបន្តថា យើងអាចកើតជំងឺមហារីកដោយសារផឹកទឹកដាំពុះ ប៉ុន្តែវាកម្រកើតឡើងណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYcfAxK0TQP-agzMDKyztnQqqkJtd3aXz5Ffcq8xw3-AISbkHPgpWZvtNC3559ZPAvyh1uYYB31ZHVwrkicEs6HFRETakt-mA8lWZ0MEfqCZ54jZhiRKrSjUc6hWQAMwt0-BUBq7rlTRsfbnkhhHb3JA0jlmnwyacFox9Oil3pYkja5WM95vir4w2fjahe/s1200/image_2025-01-08_10-25-17%20(2).png

លោកស្រីណែនាំថា យើងគួរតែផឹកទឹកដាំពុះតាមធម្មតា ពីព្រោះការផឹកទឹកតិចពេកនឹងធ្វើឱ្យខ្វះខាតអាហារូបត្ថម្ភ និងឆាប់ឡើងទម្ងន់ ។ ទឹកម៉ាស៊ីនមានផ្ទុកសារធាតុម្យ៉ាងឈ្មោះថា «Trihalomethane» ដែលជាមូលហេតុបង្កជាជំងឺមហារីក ហើយការសាកល្បងកន្លងមក បង្ហាញថា ការដាំទឹកក្តៅលើសពី៥ដង គឺអាចបង្កើតជាសារធាតុ Trihalomethane ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirSMQBMUhRNOYm4vepVWwutxQeRfrkSPtPCHdkCDvOMGZbAbj7vi8DZhWVN25uH0BrCvz6wXtFEGYycV0QVWprUZz0iUcz517zU5r_yEhHnJgi9cbIFbMU25xs4fcq9Rv_YUI6FQpG1uxCV3CLkKqBFx7HhbOD7ghxJKeUQld-MN7-q9ccRiqGf2YGNIyN/s1100/image_2025-01-08_10-25-17.png

យើងអាចចៀសវាងផឹកទឹកផ្ទុកសារធាតុ Trihalomethane បាន គឺក្រោយពីដាំទឹកឱ្យពុះរួច ចូរបើកគំរបកំសៀវដាំទឹក ដើម្បីឱ្យសារធាតុនេះហួតទៅក្នុងខ្យល់ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញតៃវ៉ាន់ លោកស្រី ចាង ៕

កម្របានឃើញណាស់! ទោះបច្ចុប្បន្នទំនើបប៉ុណ្ណោះ កូនខ្មែរគ្រប់ៗរូបក៏មិនត្រូវភ្លេចពីរបៀបប្រមូលផលតាមបែបបុរាណរបស់ដូនតាដែរ

0

ទិដ្ឋភាពដ៏កម្រមួយ បានលេចឡើងនៅឯខេត្តសៀមរាបកាលពីចុងឆ្នាំ ២០២៤ ដែលបង្ហាញឲ្យឃើញពីរបៀបប្រមូលផលស្រូវតាមបែបបុរាណរបស់ដូនតាខ្មែរ ខណៈក៏បានបន្សល់ទុកនូវអនុស្សាវរីល្អៗក្នុងចំណោមអ្នកចូលរួមទាំងប្រជាជនខ្មែរនិងជនបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFvnSnyqMUrAkaImHd0CnISjiG26dC_ArtxFYXAV4dNJ-Eki0iLp8a-etY3Kh69-qep3aFXtFg40lLrdeUhBVkaBz-IuNZbZyt00OayuV6ThA03dnRm0kG96a34-ZFNSauREjOHOgu1OnzcIxBXJjFqR_eOsQaCagrnzqlmnqUbZHMzJUFVYhvbJsGlpSU/s2048/IMG_1037.JPG
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ខេត្តសៀមរាបបានរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណដូចជាបរទេះគោដឹកស្រូវ រែកកណ្តាប់ស្រូវ បោកស្រូវ បែនស្រូវ ដាល់អំបុក ដុតក្រឡាន ធ្វើនំជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRyj4TrNycscoeAvgKl8If0oMMxd2BLDds0di2FfEVRbnKUbM77QpOWJ5Ehh5Ox1RKn7xF3MxjLLtRw7l2wYYb8A1_uTkYkWLGjn-Io0Xx174em9ShYfH0z95AKjfrAnD1Vcev9L7GGwgG1nnlxgEofyfDmXpk6a4_iJqYbSXXBS_VTLdhtMq6fMtfKoMd/s1500/IMG_1038.JPG

តាមរយៈកម្មវីធីមិនត្រឹមតែមានការចូលរួមពីសំណាក់ប្រជាជនខ្មែរ ទាំងក្មេងចាស់ ប្រុសស្រីប៉ុណ្ណោះទេ តែក៏រួមវត្តមានពីជនបរទេសយ៉ាងច្រើនកុះករផងដែរ។ ដោយសង្កេតឃើញថា អ្នកចូលរួមគ្រប់ៗរូបបានបង្ហាញភាពរីករាយក្នុងដំណើរការនៃការប្រមូលផលស្រូវបែបបុរាណ រាប់តាំងពីការច្រូតស្រូវដោយប្រើកណ្តៀវ ការរែក ការដឹកជញ្ជូន ការបោក រហូតដល់ការបញ្ជាន់ស្រូវនិងដាល់អំបុកជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLXeDYTyl4_FzfbwpObnzYpUZYCz_Vmk7cMix94FcBOqp5LKWK5OwvXI2Xk90uPHS8Qm7Q0yS-EyS6zAfsb-PqfTr2Y7hvowZGFOeq100xKvRIS-wW54qcNzdAjop2ES8n0VWyNLSxNHzt2FggrdH7HD8HEtUtV-W22TG_urPUiZjwIqkIbzf7pJaeTxMq/s1500/IMG_1042.JPG
ទាំងនេះគឺឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ប្រជាជនខ្មែរ ក្នុងការធ្វើស្រែនិងប្រមូលផលនាសម័យមុនយ៉ាងលំបាកលំបិន ព្រោះត្រូវប្រើកម្លាំងមនុស្ស និងកម្លាំងសត្វទាំងស្រុងមិនដូចការធ្វើកសិកម្ម នៅសម័យទំនើបនេះទេ មានគ្រឿងចក្រជួយសម្រួលដល់កម្លាំងមនុស្សបានច្រើននិងចំណេញពេលវេលាផងដែរ ដែលគូសបញ្ជាក់ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirfRqxSdO2JVylZIiguPITZMmHw99xtF839b2KtbqXDqKWFdOHJbUvYgEbcbbZs5Hw1Ucyz25m-5dte6eJaTbVEg4eT2Jw-yt4cQ-DrPJbDZsATwhj4MK1aPhcQf7JsK7UjpilhUlI2Hzn-C6c_AgPubyCuYP4fE2W-8QS3uU27iD1DkcC3ixvVUEMwu_W/s1500/IMG_1043.JPG
សូមជម្រាបថា កម្មវិធី«ស្នាមញញឹមភូមិខ្ញុំ»បានប្រព្រឹត្តិទៅនៅឯភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាការសហការរវាងរដ្ឋបាលខេត្តសៀមរាប និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏ដូចជាមានការចូលរួមរៀបចំកម្មវីធីដោយលោកចែម ចាន់ដារ៉ា (ហៅពាក់មី)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiENCjn67rMzuLSRAg7C0KJDteMJGgBoDj1FDKJZDxh-Vs93cxWZiF_s_ksFVe4enaSa2ejSv7_ceexbsvNClFXboBvMiD8RRRqNlkmOwUlvHeSHNxFE47iUg6SLO-01X1Qjm92DU5oluqv0RY_o05nF7HHbXbH2GCg1LQexMb8iidNvWBUxM2E6el_5VsF/s2048/IMG_1044.JPG

បុណ្យពិពណ៌ព្រិលទឹកកកដ៏ធំសម្បើម កក្រើកនៅចិន! អ្នកទាំងអស់គ្នាអាចទៅកម្សន្តបានដល់ចុងខែ ២

0

ពិធីបុណ្យពិពណ៌ព្រិលទឹកកកដ៏ធំមួយប្រចាំឆ្នាំ ២០២៥ នៅឯប្រទេសចិន ដែលបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៥ ខែមករានេះ ខណៈទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក។ យ៉ាងណាថ្មីៗនេះ ក៏បានលេចវត្តមានយុវតីជូរី ល្អហួស សម្តែងរបាំអប្សរា ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi69bJVHt0VboCDYuQHCTcFmom-JrTHQSXtPxAvDd40Mdjl23r4cUl9g7sUdzY6X-4xpTKQOFzhZycSieEPo36aHWSKXC5VXB_UEX6w4k-O-uA_3jjhOKg-0b-8vvkkdEWco9iQ0to7xUoHo8qQyP1GbJeZZhvTlqOdzX4Jhw747xL7M6s9aQ5v04xzSHz3/s2250/image_2025-01-08_10-08-06%20(2).png

បុណ្យពិពណ៌ព្រិលទឹកកកអន្តរជាតិហាប៊ីន លើកទី ៤១ បានប្រារព្ធឡើងនៅឯទីក្រុងហាប៊ីន ខេត្ត Heilongjiang ប្រទេសចិន។ វាត្រូវបានចាត់ទុកថាពិធីបុណ្យដ៏ធំបំផុតរបស់ពិភពលោក ដែលបានធ្វើឡើងនៅលើផ្ទៃដី ១លានម៉ែត្រការ៉េ។ នៅទីនោះគឺមានការតាំងពិពណ៌ចម្លាក់ ដែលធ្វើចេញពីព្រិលនិងទឹកកកយ៉ាងមានភាពទាក់ទាញ ដែលរួមមានទាំងអគារ ប្រាសាទ គោមយក្ស សួនកម្សាន្តនិងរូបសត្វផ្សេងៗជាដើម ដែលច្នៃចេញពីទឹកកកទីនោះទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB0K0sUNE76S_IBUQCtU2ATjMGVuhzHWiE-BIv7xmJJzoSQJxsmEaxkT1AIf5GzCCKIu_W-jCSxF1OxubkFIaA0f7chM-JmpZclS5MIXWEcVfqm-0DP7pIoAEGa5aADMEJmq4B6lVvpbMCwcTjZrJb78sKhvPoWfz_Mn8HyZLjZ6Xml3oZQE4aDi2b9wae/s1600/image_2025-01-08_10-08-06.png

អ្នកទាំងអស់គ្នាក៏អាចរីករាយជាមួយនឹងសកម្មភាពទឹកកកជាច្រើនទៀត ដូចជាជិះស្គីលើទឹកកក ស្ទូចត្រី និងបាល់ទាត់ទឹកកក។ល។ បន្ថែមពីនេះក៏រួមមានការសម្តែងសិល្បៈ ភាពយន្ត ខណៈនាពេលរាត្រីការតំាងលម្អជាមួយនឹងភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0-lEzlBy4UWgK-ZvZs4ldx45xMqFr0DxrIzQFo5Byp_gWhfL_phArGhKZVKWft8CH2nW6QCw8AVMDiaqDxND15kSefFqSG3gGqluvVObTPVUvul96f_CZry_qWzm7xA5OvfLavzi2t-QiywuyVZPKfz8o1JRtpM46AObq5n8CH8gLyiFKyTQkc8Ldojkk/s2000/image_2025-01-08_10-08-09.png

សូមជម្រាបថា បុណ្យព្រិលទឹកកកនេះត្រូវបានរៀបចំឡើងតាំងពីអំឡុងដើមខែធ្នូមកម្លេះ ស្របពេលដែលរដូវរងារ ខណៈនឹងបន្តបើកដំណើរការដល់ចុងខែកុម្ភៈ ឬទម្រាំតែចូលដល់រដូវក្តៅវិញ។ យ៉ាងណា នៅទីនោះគឺមានអាកាសធាតុត្រជាក់ខ្លាំង រហូតដល់ទៅ -៣៥ អង្សាសេឯណ្ណោះ ដូច្នេះហើយប្រសិនបើលោកអ្នកមានបំណងទៅកម្សាន្ត ត្រូវតែមានការត្រៀមខ្លួនជាមុន ដូចជាត្រៀមសម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើងជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHkZ8RM2GXA854v-GFpm1EuyyaAPMjpG7bBlpW-2vNl0U8cbyB1xFDT3shYy18X4NJpoYeMmac7zQRf6GDJaop_G7JIsAG2CsztwGC3kpSLuhohwTjmNeC_cDZEVR6T-6s1gnSOtCkXgJtZd6wRGUgMxB_krYIjC_fc0SYhgbxAmiEBUtl3-e7f9vXSPzO/s1000/image_2025-01-08_10-08-12.png
គួរឲ្យកត់សម្គាល់ថា ពិធីបុណ្យព្រិលទឹកកកនេះ គឺជាវប្បធម៌របស់ជនជាតិចិន ដែលបានប្រារព្ធធ្វើឡើងដំបូងតាំងពីឆ្នាំ ១៩៦៣ មកម្លេះ តែក៏ខកខានជាច្រើនឆ្នាំវិញអំឡុងបដិវត្តន៍វប្បធម៌។ យ៉ាងណា ចាប់ពីឆ្នាំ ១៩៨៥ មក បុណ្យនេះក៏បានប្រារព្ធយ៉ាងជាប់លាប់វិញរហូតមកដល់បច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZCAOZ8BTez_Ef2R_rnsgU8pmDGPkMjI6qqOjAS4vrVXzzYwPioXJRf4beaHad8smtEptn6OcfffYbNTE2Muuk59AbY2nS4_xFTjnQamNQ7-eGV2yIh4CG_-AE64aFegPGIT7D8AlhI2WlUVGnIb4gZBw7gRTLe9J6Hz1725nHnb6TEft4W7o8wEj8RypC/s2560/image_2025-01-08_10-09-24.png

មេដឹកនាំកូរ៉េខាងជើងហាមពលរដ្ឋបរិភោគហតដក និងអាហារជាច្រើនមុខតាមអឺរ៉ុប និងកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហាមឃាត់ពលរដ្ឋលក់ និងបរិភោគហតដក និងអាហារជាច្រើនមុខ ។ បើអ្នកណាម្នាក់ល្មើសនឹងបម្រាមនេះចាត់ទុកថា គឺជាអ្នកបះបោរ ពុំស្តាប់បង្គាប់ ហើយអាជ្ញាធរនឹងចា.ប់ ខ្លួនបញ្ជូនទៅធ្វើការធ្ងន់ ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ nypost (របស់សារព័ត៌មាន New York Post) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLan2524dg4NH5cCtFSZNDuqvbJbKzRDY6Lu6yogld3vA8VVSqOIb1kkdeY6lUCcu6TfwsYHJU1FgEIRJvs7Km8WUJBvOcZwjQcJJ80sgaEBjbFMu1qhv1YKrdPhv_mzStKiC62qWySxeM-A6Gq1gM3UZtk8rlD_lW0RbqnutTE3mrdNWpDo8x_ET1rLxR/s780/image_2025-01-08_09-46-40%20(2).png
ការហាមឃាត់ពលរដ្ឋបរិភោគទាំងនេះ គឺមេដឹកនាំកូរ៉េខាងជើងមានគោលបំណងទប់ស្កាត់វប្បធម៌បរិភោគអាហារតាមបណ្តាប្រទេសលោកខាងលិច កុំឱ្យជ្រៀតចូលកូរ៉េខាងជើង ។ លោក គីម ជុងអ៊ុន ប្រកាសថា ការបរិភោគហតដក គឺជាទង្វើក្បត់ជាតិ ស្របពេលការចូលចិត្តបរិភោគអាហារកូរ៉េខាងត្បូងកើនឡើងនៅអាមេរិក ។ បើអាជ្ញាធររកឃើញថា អ្នកណាម្នាក់លក់ ឬធ្វើហតដកបរិភោគ អាជ្ញាធរនឹងចាប់បញ្ជូនពួកគេទៅធ្វើការនៅកន្លែងឃុំឃាំង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1p2u88_ZVztW7Zk5YE6ksllz3LwNqSChKKP8KLhaIWm4KBdoy5e52WJIRrvw1ZsQtWP-ju6eFl3WosyI2jHkfrqQ3LIPnVnJUOWHrF8Q0Cf_eB7UJeaY_xSi4KQrSOInh8bK9B0TNoiVj3oXVSVITS3eVXYOr4cepZG2Bq3ruwaULIIS55AVjkm9qWlDl/s1200/image_2025-01-08_09-46-39.png

វាជាការព្យាយាមរបស់មេដឹកនាំកូរ៉េខាងជើង ដើម្បីកុំឱ្យពលរដ្ឋបរិភោគអាហារតាមបណ្តាប្រទេសខាងលិច ហើយក្រៅពីហតដក រដ្ឋាភិបាលក៏បានហាមឃាត់ពលរដ្ឋលក់ ឬបរិភោគអាហារជាច្រើនទៀត ដូចជា ៖ Budae-jjigae និង Tteokbokki ពីព្រោះជាអាហារដ៏ពេញនិយមទទួលឥទ្ធិពលពីកូរ៉េខាងត្បូង ខណៈកូរ៉េខាងត្បូង ជាមិត្តភក្តិជិតស្និទ្ធជាមួយបណ្តាប្រទេសលោកខាងលិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9JgucJEvHrBYXz5qCCt5tapR4AaaSqitW8miK-stMM5wbnco4yvXECCroerucnt9gHvz5WcMOr6qUMlG0wcck_DAr1X1aUfHcnuiywtg2TdcyNKm0-j6j5R79NGLgXoCTfnNUQprBsnclBwo2qWmwUpCwIlpfvOc7w-BDQxpk4zMfY-_HLzNESJ5k86Fe/s1024/image_2025-01-08_09-46-41.png

Budae-jjigae គឺជាអាហារចម្រុះរវាងកូរ៉េខាងត្បូង និងអាមេរិក ដែលដាក់សាច់ក្រក ឬសាច់បន្ទះ Ham ធ្វើជាគ្រឿងផ្សំ ។ រីឯ Tteokbokki ជាអាហារដ៏ល្បីរបស់កូរ៉េខាងត្បូង ក៏ត្រូវកូរ៉េខាងជើងហាមឃាត់ដែរ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ផ្សារនានាក្នុងខេត្តរ៉ាយ៉ាកាំង ស្ថិតនៅភាគខាងជើងប្រទេសកូរ៉េខាងជើង បានបញ្ឈប់ការលក់ហតដក និង Budae-jjigae ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfcyh79EnzG57wyp3J7AiYhotx-9nweubnFIiYuXLXJsIlL7MO3daJznxrSjrOjWA7obtoCqC9Oh1bgFt4E1JoJ1nPznRHm2nxWIPFfdSIHk9RYx28UwzILfP3IlI7NZMmvfjL9AsbnKuLibR7XTs8KzZNWpxEZutKU5DmO-gcEWXRPM-9xx8UGf8UwHoL/s1500/image_2025-01-08_09-46-40.png

ដោយឡែក រដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់ទុកថា ការលែងលះប្តី-ប្រពន្ធ ក៏ខុសច្បាប់ដែរ និងជាទង្វើប្រឆាំងរបបសង្គមនិយម ។ កាលពីខែធ្នូ ឆ្នាំ២០២៤ អ្នកលែងលះប្តី-ប្រពន្ធជាច្រើននាក់ត្រូវបានអាជ្ញាធរបញ្ជូនឱ្យទៅធ្វើការចាប់ពី១ខែ ទៅ៦ខែ ។ ស្ត្រីម្នាក់ប្រាប់ថា នាងបានធ្វើការរយៈពេល៣ខែ នៅខេត្ត South Pyongan ក្រោយលែងលះ ហើយបុរស និងស្ត្រី ប្រមាណ៣០នាក់បានជាប់ពន្ធនាគារដោយសារលះលែង គឺស្ត្រីទទួលទោសធ្ងន់ជាងបុរស ៕

យន្តហោះអគ្គិសនីរាងដូច UFO គ្រោងនឹងដាក់ដំណើរការទូទាំងពិភពលោកនៅឆ្នាំ ២០២៨

0

សហរដ្ឋអាមេរិក៖ យន្តហោះអគ្គិសនីដែលមានរាងដូច UFO ត្រូវបានគេស្គាល់ថាជា Invo Moon គ្រោងនឹងដាក់ដំណើរការទូទាំងពិភពលោកនៅឆ្នាំ ២០២៨ ជាមួយល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចដឹកអ្នកដំណើរបាន ៣ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPGk3xFpqrHJr07REW5wGnGdgp6E0ySnnBHm_GkWyBUL40cowCPs9X-aHZvKoXB5Egzin-q-j15jS-eYjQ_U1GE13edikR0x4-37vLM1ynyF_-dc-_fcOq3li2DOEq0lVlLGu95G50JZqQtCp-akhci9bGpTP_raWw-Yt9kJQgfhViW1Qg28e7gAZBFsC-/s634/image_2025-01-08_09-42-01%20(2).png
ជាការពិតណាស់យន្តហោះអគ្គិសនីគឺមានច្រើនហើយនៅទូទាំងពិភពលោក ប៉ុន្តែយន្តហោះដែលមានរាងដូច UFO គឺទើបតែមាននោះទេ។ យន្តហោះនេះមានឈ្មោះថា Invo Moon អាចផ្ទុកអ្នកដំណើរបាន ៣ នាក់ ដោយផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេ ពីលើនិងខាងក្រោម ខណៈពេលដែលធ្វើដំណើរក្នុងល្បឿនរហូតដល់ជាង ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAmGg2PB97KIbm3eLp_jO2hG7VY2StfvGgTcrsYgk74fYIgmBf-LMxBIwg-M2XSpe_pQAH5F3SQD1ZWM_I7Ms_l3JM3gUzVEQDca1qF-jxi1XKuHpP1fOE-huO_6ViphVzuVBkvwLqdqbRJ6nCng3j9pQhbKL_pKxMqM0dxYprRT2wY2df0d1cYOPke-Hx/s1000/image_2025-01-08_09-42-01%20(3).png
គំរូ Invo Moon ត្រូវបានបង្កើតឡើងដោយអតីតវិស្វករ Tesla លោក Leo Kayali រចនាឡើងដើម្បីឱ្យមានភាពស្ងៀមស្ងាត់ ដោយប្រើប្រព័ន្ធហោះហើរដែលលាក់នៅខាងក្នុងសំបករបស់វា ជាជាងពឹងផ្អែកលើម៉ាស៊ីនរុញដែលបញ្ចេញសម្លេងរំខានដូចជាយន្តហោះផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwlIosJOSGv0PNZjbkLYiABwa6ottprqacTkdNN7h8_GYK7xDFiysgrkSojFXqtEXG63th3BkUP708vNYhUE1vsFCvOriOFylfWmCb_itwXDZgKh6FO__ln2F0WnNwrWJ4upyMyaeMr7o8_geoSAvZVfzit0kVy0N8CLuc2Z4F4LRgV4x-jB_yH8kncS63/s1375/image_2025-01-08_09-42-01%20(4).png

Invo Moon មានអង្កត់ផ្ចិត ៤.៩ ម៉ែត្រ និងទម្ងន់ ១,១៣៤ គីឡូក្រាម ដែលយន្តហោះនេះអាចផ្លាស់ទីក្នុងទិសដៅណាមួយ ស្រដៀងទៅនឹងយន្តហោះគ្មានមនុស្សបើកផងដែរ។ នៅខាងក្នុងកាប៊ីនមានកៅអីបង្វិលចំនួន ៣ ជាមួយនឹងមុខងារកំដៅ និងមុខងារដែលអាចឱ្យអ្នកដំណើររីករាយជាមួយទេសភាពពីលើ និងខាងក្រោមតាមរយៈកញ្ចក់ថ្លា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEdCr2yhiPe1KHSVRYQ6frj_RBIMwx28FesolUFxW887Xxrow-kR5k3BtZqcgNfPb8fgYLUR66gaRTeCy1ohxtIMuemxL-aBkngKqC49Mw6dwcHFmprNB9HanW83bbz3SeJpWamiIMGG7Kd4H6vyxC3J7_8MvX5TSQq0tlLVbFznWYVLrHqzZfAlR594EJ/s1000/image_2025-01-08_09-42-01.png
យានជំនិះនេះក៏មានភ្លើងបំភ្លឺអារម្មណ៍ ម៉ាស៊ីនផលិតការ៉េម និងទូរទស្សន៍ឆ្លាតវៃផងដែរ។ វាមានចម្ងាយលើសពី ៤៨០ គីឡូម៉ែត្រ ចំណាយពេលមិនលើសពី ៣០ នាទីដើម្បីសាកពី ២០% ទៅ ៨០% ។ យន្តហោះអគ្គិសនី Invo Moon ត្រូវបានបំផុសគំនិតដោយគំនូររបស់លោក Leonardo Da Vinci កាលពីជាងប្រាំសតវត្សមុន ដែលគំនូនេះនិយាយអំពី UFO ហោះនៅលើភពផែនដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipBRCl_yIvFjMxqziQQlhfOTXf2HlADJ7ZEvSo9727g9VptGQIMlHgL7sROiDs9sOw6v7GdmNjC3GoUlxHltF0j9PI8-CJolVd_3zm5Ke8JWnkTaZ0IuGDR0C2UIT2eRXzMhKZ-VcfE-Eddr1cdkdlCJ2ZgQSgVJ7syT_OmEKtHuQSLYsBeJrx4SclVHun/s1600/image_2025-01-08_09-42-01%20(5).png
UFO គឺជាយានជំនិះរបស់មនុស្សក្រៅភព ឬអេលាន។ គោលដៅដែលលោក Leo Kayali បង្កើតយន្តហោះនេះមកគឺដើម្បីឱ្យប្លែក និងពិសេសជាងគេ ហើយលោកគ្រោងនឹងដាក់ដំណើរការយន្តហោះនេះទូទាំងពិភពលោកនៅឆ្នាំ ២០២៨ ក្នុងតម្លៃជិត ៣៥១,០០០ ដុល្លារអាមេរិក៕

បណ្តាញសង្គមចិនរបស់ Lu Han ត្រូវ Blocked ទាំងអស់ដោយសារតែអា.កប្បកិរិយាស្រ.វឹងនិងមិនសមរម្យ

0

Lu Han ដែលជាតារាសម្តែង និងជាតារាចម្រៀងដ៏មានប្រជាប្រិយរបស់ចិន បានបង្ហោះសារសូមទោសចំពោះអាកប្បកិរិយាមិនសមរម្យរបស់ខ្លួន អំឡុងពេលផ្សាយផ្ទាល់តាមរយៈគណនីផ្លូវការរបស់ស្ទូឌីយ៉ូរបស់លោកនៅលើ Weibo ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតមួយនៅក្នុងប្រទេសចិនកាលពីរសៀលថ្ងៃទី៦ មករា ។ ជាមួយនឹងសារសូមទោសរាល់បណ្តាញសង្គមចិនរបស់អតីតសមាជិក EXO រូបនេះត្រូវ Blocked ចោលក្រោមមូលហេតុ«ការបំពានច្បាប់ និងបទប្បញ្ញត្តិ ឬបទដ្ឋានសហគមន៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmN3T7MgCLD6vnrmaLU6hIGRxgy0XH5iek48gEB-bu_YwzcT0l2U7hGvxnfwlHN7SQjYNhw3JgAxCAmX162C-Sos-8gp88zlGQmqNxhHysEqpFWPy3-QgNEzh9S26q6HGSSh0eUxOCc5_Cy7RIMAgknvRQtH-EAGWlVkBU_05ecK21ANlmaY8hGArxjL7D/s1080/image_2025-01-07_09-49-17.png

Lu Han បាននិយាយក្នុងសេចក្តីថ្លែងការណ៍សូមទោសថា «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការធ្វើជាគំរូមិនល្អក្នុងអំឡុងពេលផ្សាយផ្ទាល់។ ខ្ញុំមានឆន្ទៈក្នុងការកែតម្រូវយ៉ាងសកម្មនូវផលអវិជ្ជមានសង្គម និងទទួលយកទំនួលខុសត្រូវសង្គមដែលខ្ញុំគួរទទួលក្នុងនាមជាអ្នកសិល្បៈនាពេលអនាគតត្រូវតឹងរ៉ឹងជាមួយនឹងការប្រព្រឹត្តរបស់ខ្ញុំ ហើយសូមអភ័យទោសដល់អ្នករាល់គ្នាតាមរយៈសកម្មភាពជាក់ស្តែង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY7Sj2UrXWFu4si7qdDhDG9GkQqx4rHNjcalVsGu5Of5AkmtcFxG4Su5qdBrmIxAiAIHDGH7r-lxvU182tEJDDi78R5wy2g_4SzJWGbGoiYjJWgjE1Ip5SnKlEtTEle66aBiSETRxsaBD945Nj_2Z5FY97btK4VKcADIy0m151RrRMMJw-tvBlv2jMtGPy/s2048/image_2025-01-07_09-50-45.png
កាលពីព្រឹកថ្ងៃទី៦ មករា ២០២៥ គណនីផ្ទាល់ខ្លួនរបស់ Lu Han នៅលើ Weibo, Xiaohongshu និង Douyin ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិន ត្រូវបានគេរកឃើញថាត្រូវបានរារាំងមិនឱ្យធ្វើតាម ជាមួយនឹងវេទិកាមួយចំនួនដែលលើកឡើងពីហេតុផលទាក់ទងនឹង «ការបំពានច្បាប់ និងបទប្បញ្ញត្តិ ឬបទដ្ឋានសហគមន៍»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihQtKuk0z3RJlHY8q1tGtpJ-8ljwBTlGKCjT4l-ZO05p_9a2_UFSPUtyOk9iJqzHp-Z-H6Fyt3YRXM0GGBOsKg9CglAN59SlYoMBftGQ71km1h7yT4UmN6hmQSPbCj_aWDfH8PxfV8Wj0ed2KAMXbPVBgIfzJMk2zSiRLjXRbvcrS87dPvxCXBxrnoACQL/s700/image_2025-01-07_09-46-45.png
អំឡុងពេលការផ្សាយបន្តផ្ទាល់នៅលើ Douyin Lu Han ត្រូវបានគេឃើញផឹកស្រា ហើយធ្វើកាយវិការឈ្លើយបង្ហាញម្រាបដៃកណ្តាល ។ យោងតាមសារព័ត៌មាន Jiupai News បានឱ្យដឹងថា តារាប្រុសរូបនេះហាក់ដូចជាស្រវឹងបន្តិច ដោយពេលខ្លះបញ្ចេញទឹកមុខ និងកាយវិការចម្លែកៗ។ អ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់ទង្វើមិនសមរម្យរបស់លោកជាបុគ្គលសាធារណៈមិនគួរធ្វើទង្វើបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp3k76jQ51vxKu_8w9zrkB9APKcOgmIJ6BiBwSawJ1gopT8bzIS7KMm8L3NhvsKJSyDrGffaiSfdvz52Why0dIIMzvNIHyZ1hzu3lZAa0UpyajcRA4MAcRL8fmyAV6VN5ZMKbttC4t6URP-jkWWNtjQDnZsB8s8smAw5IOPM159oZEU8cJlH97jYg17yPa/s814/image_2025-01-07_09-46-46%20(2).png
Lu Han កើតក្នុងឆ្នាំ ១៩៩០ នៅទីក្រុងប៉េកាំង លោកបានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកនៃក្រុម EXO នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្នុងឆ្នាំ ២០១៤ Lu Han បានត្រឡប់ទៅប្រទេសចិនដើម្បីបន្តសកម្មភាពអាជីពទោលនិងបានលេចមុខសម្តែងក្នុងរឿងភាគទូរទស្សន៍មួយចំនួន៕

Zendaya និង Tom Holland តារាសម្តែងក្នុងរឿង Spider-Man បានភ្ជាប់ពាក្យ

0

យោងតាមទស្សនាវដ្តី TMZ នៅថ្ងៃទី៦ ខែមករា Tom Holland បានស្នើសុំនិងភ្ជាប់ពាក្យជាមួយ Zendaya នៅផ្ទះមិត្តស្រីរបស់ខ្លួននៅសហរដ្ឋអាម៉េរិកក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំថ្មីៗនេះ។ ពិធីនេះត្រូវបានគេពណ៌នាថាមានភាពរ៉ូមែនទិក និងឯកជនខ្លាំង ដោយគ្រាន់តែអ្នកទាំងពីរនៅជាមួយគ្នា។ គូស្នេហ៍មួយគូនេះបានភ្ជាប់ពាក្យបន្ទាប់ពីមានទំនាក់ទំនងជិតបួនឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdwx68P7OzDXWuAdHplrfC3hDo19mg-3sEYYma_NetZQbjD31Io-5yuWP3fbf5ZgFHswgXW1Ggc20gnbA5mL3Ovad4On9JovckzoR3RwIrud6eockFwy3Fzs-mAV2ifHrk5b-k1x_QleegvZhW1GgL-vB0O0P3ADaLjg3IRtqVJQ2PyXmvv4nkCNvOOnZ/s680/image_2025-01-07_13-55-58%20(2).png
ទស្សនាវដ្តី People បាននិយាយថា Tom Holland ចង់ស្នើសុំរៀបការទៅកាន់ គូស្នេហ៍របស់លោកជាយូរមកហើយ ហើយបានជូនដំណឹងដល់មិត្តភក្តិរបស់លោកនាពេលថ្មីៗនេះ។ ប្រភពបាននិយាយថា «TOMស្រលាញ់មិត្តស្រីរបស់ខ្លួនខ្លាំងណាស់ តែងតែដឹងថានាងគឺជាមនុស្សតែម្នាក់សម្រាប់គាត់។ ពួកគេទាំងពីរមានអ្វីពិសេសខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL6pPrmnFG_c37U0H_tCSKXE9GtV82zgUpG7NitL0YihaM-ZrcLj1-0rlzQaJC83C7U79UEo2f1YEYn42JD2YQJ_1EYgpKhl1ClTElbnLXY3Rb6xShyf38NXQFz-oaDfe61bIf1l1nogqjFBjXEDgt44zJ2vuB5kNifz3eAgAzwOOFkn0hsRrqInWY7V3a/s1200/image_2025-01-07_13-55-59.png

គូស្នេហ៍មួយគូនេះត្រូវបានគេថាមិនប្រញាប់រៀបការទេ គឺចង់មានសកម្មភាពក្នុងអាជីពខណៈ បច្ចុប្បន្នអ្នកទាំងពីរក៏កំពុងមមាញឹកនឹងគម្រោងផ្ទាល់ខ្លួនដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយ Men’s Health នៅថ្ងៃទី២ ខែមករា លោក Tom បាននិយាយថា លោកគ្រោងនឹងចូលនិវត្តន៍បន្ទាប់ពីមានកូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixaVktbdXNeXmLDd6M65IAe03fBEjDnmbmv1mwT2LK2he9GU6Wox_AbcGk8-yIfWwwmmZXcXZ9qXHvh2S6jWQwBOPXRr9FJLkeyxuca-hbzOjamvYZYmRjjLy9rYf33RCWI175uF64VCpjBqJQ4GwxkBU4OqtUWPpoAUfyzKl-rfyI3vTMQALCTN1ZfzZV/s1080/image_2025-01-07_13-59-34.png

Tom Holland និង Zendaya ត្រូវបានគេចាប់បានក្នុងពាក្យចចាមអារ៉ាមពីការភ្ជាប់ពាក្យបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរកឃើញថា Zendaya កំពុងពាក់ចិញ្ចៀននៅលើម្រាមដៃឆ្វេងរបស់នាង ដែលចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងជាធម្មតានៅក្នុងកម្មវិធី Golden Globe Awards ថ្ងៃទី ៥ ខែមករា។ យោងតាមប្រភពបានឱ្យដឹងថា គ្រឿងអលង្ការរបស់ Zendaya អាចជាចិញ្ចៀនពេជ្រ ៥.០២ការ៉ាត់ពី Jessica McCormack ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Wfks1udBIjinjgmMbZBK6Cc1ydS5vP_2RD3eian58OJpsf3od0SBVZIbR24RYzpkrStVAog6loss6HjDnrrJZUuc6ABkSiWgCm8gQpTiJ4MGjX-7uDLujzcyAkROAjumX9Ahqb5CBmTmKMyI-1PZw6ipLc4vm-g2KImNSs5FMA_BLTUL9oIAksvRy4KV/s1080/image_2025-01-07_13-59-35%20(2).png
គួរបញ្ជាក់ថា អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងរឿង Spider-Man: Homecoming ក្នុងឆ្នាំ ២០១៧ លោក Tom បានដើរតួជា Spider-Man Peter Parker និង Zendaya សម្តែងជា MJ ។ ទំនាក់ទំនងរបស់តួអង្គទាំងពីរវិវត្តន៍ពីមិត្តភក្តិទៅជាគូស្នេហ៍ដូចពួកគេនៅក្នុងជីវិតពិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm53pBNOkp67MzVl16AATqc6zmcxARQX_NRDfa97wm9q0Vst_LXnfIrLePohYgqDSo25dXUBCIzoPrOf5Zn77jEX-JoGLx6V28Vruuda12lVXepmnNQhcH0_Br5UzPCeMPWbcH0IPqvii3i_ORzJkf0GChFJdRL8tFUBBG5AHAKObmvQlU0Ikb3GxOBSUW/s1800/image_2025-01-07_13-59-35.png

ក្នុងខែកក្កដា ឆ្នាំ២០២១ គូស្នេហ៍មួយគូនេះ បានបញ្ចេញរឿងរ៉ាវស្នេហារបស់ពួកគេជាសាធារណៈ បន្ទាប់ពីត្រូវបានគេថតរូបថើបគ្នានៅក្នុងឡាន។ ចាប់តាំងពីពេលនោះមក គូស្នេហ៍វ័យក្មេងមួយគូនេះតែងតែចូលរួមព្រឹត្តិការណ៍ជាមួយគ្នារហូតក្លាយជាទំនាក់ទំនងស្នេហាដ៏ពេញនិយមមួយរបស់ហូលីវូដ។ អ្នកទាំងពីរតែងរក្សាជីវិតស្នេហាជាលក្ខណៈឯកជន ដោយកម្រពិភាក្សាលម្អិតជាសាធារណៈ។ ទោះបីជា Zendaya មានកម្ពស់ ១.៧៨ម៉ែត្រ ចំណែកឯ Tom មានកម្ពស់ ១.៦៩ ម៉ែត្រ មិនបានធ្វើឱ្យមានផលប៉ះពាល់ចំពោះទំនាក់ទំនងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL-S0r-UfCeeiVtBZXUqgFjw8ALg5wIJQrYZc5eizXxkpOrNnH3AxBo1q4AbtNUfE9VgMeISpm9wsD5F-xlLDO3gyeMbT562nPc6QlIXy02xL3NXUEse_S7HsOPlukmX6Rt61jl1fSgqK452DMXHt-FYDC5n3-wbPAJsX0QcEXCGusTiB-RqFWL9N_lprP/s1800/image_2025-01-07_13-59-37.png

ក្នុងឆ្នាំ ២០២១ លោក Tom Holland បាននិយាយថាលោកចង់បានភាពឯកជននៅពេលមានស្នេហា ហើយនឹងសម្រេចចិត្តជាមួយមិត្តស្រីរបស់ខ្លួននៅពេលដែលវាសមរម្យក្នុងការចែករំលែកព័ត៌មាន។ ទោះបីជាពួកគេមិននិយាយច្រើនអំពីស្នេហាក៏ដោយ ក៏ Tom និង Zendaya តែងតែបង្ហាញការគោរពចំពោះគូស្នេហ៍របស់ពួកគេនៅក្នុងការសម្ភាសន៍។ នៅលើកម្មវិធីមួយក្នុងឆ្នាំ ២០២៣ តារាសម្តែងរូបនេះបាននិយាយថាទំនាក់ទំនងរបស់លោកជាមួយ Zendaya គឺជា «អ្វីដែលគាត់ស្រលាញ់បំផុតក្នុងជីវិត» ។ ហើយ Zendaya បានប្រាប់ទស្សនាវដ្តី Elle ក្នុងឆ្នាំ២០២៣ ថាអាទិភាពរបស់នាងគឺ «ការពារសន្តិភាព» នៃកិច្ចការស្នេហានេះ នៅចំពោះមុខការយកចិត្តទុកដាក់ឥតឈប់ឈរពីសាធារណជន និង paparazzi៕

ទំនប់វារីអគ្គីសនីពហុបំណងសេកសក រហ័សនាម «សមុទ្រទឹកសាប» កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅខេត្តបាត់ដំបង

0

ទំនប់វារីអគ្គីសនីពហុបំណងសេកសក ដែលមានរហ័សនាមថា «សមុទ្រទឹកសាប» កំពុងក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជាមួយនឹងទេសភាពបៃតងអមសងខាង បូករួមនឹងសម្រស់ព្រៃភ្នំធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ទំនប់វារីអគ្គិសនីនេះបច្ចុប្បន្នកំពុងក្លាយជាទីតាំងសម្រាប់អ្នកទេសចរសម្រាកលំហែកាយ ដោយអាចជិះទូកលេង មើលថ្ងៃរះ និងថ្ងៃលិចយ៉ាងស្រស់ស្អាត បោះតង់ ក៏ដូចជាអាចនេសាទត្រីបានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGwk5jSD8b1w68ezDKeNUjwMcyYCrYG__PO-em6XrnMn7G0OEBJoMUAuDGoOS0fFo8fdRm_GWxz4MSaibGqWlQClDs0AKxLR6n8ci-0pf5lIgUyzqna1mFuggaK4CV-xPfFmnzLHP4ehML_4gAJovkjVeUwHe45n34xp8ShysEq0OLtrXqC-_SmzucCUqT/s1080/image_2025-01-08_08-29-05.png

ទំនប់វារីអគ្គិសនីពហុបំណងសេកសក មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីរូបសំណាកលោកតាដំបងគ្រញូង លាតសន្ធឹងដោយបានតភ្ជាប់ពីភ្នំមួយ ទៅភ្នំមួយទៀត ដើម្បីបង្កើតជាអាងស្តុបទឹក និងមានសមត្ថភាពអាចស្តុកទឹកបានចំនួនដល់ ២៨៦ លានម៉ែត្រគូប ដែលប្រមូលស្តុកទុកនិងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ និងប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែដ៏ធំល្វឹងល្វើយ នៃស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និងស្រុកមោងឫស្សី នៃខេត្តបាត់ដំប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi22jRVfz6qLKvZI-WGjR4l5JnZcBFC1KzfLXl496zhnpMSh6ywEtaVw80l7UIE0KFmFSXw71vydpFZpiLdrB9QHJCrYtUeQmCybUPqjvTtYNHzfLzg7988Voo1q1nbdudOTePBK-DZIWUzKeQZZAzC_TXYtSpeZP72MxlH68hSfC12ce06dedYrXrsjaA/s1080/image_2025-01-08_08-29-06.png

ក្រៅពីអាចផ្គត់ផ្គង់អគ្គិសនី និងទឹកដល់ប្រជាជនសម្រាប់ប្រើប្រាស់ ទំនប់វារីអគ្គីសនីនេះក៏មានសក្ដានុពលធំធេងដល់វិស័យកសិកម្មខេត្ដបាត់ដំបង និងមានសក្ដានុពលយ៉ាងសំខាន់ដល់វិស័យទេសចរណ៍ផងដែរ។ ទំនប់វារីអគ្គិសនីពហុបំណងសេកសក ពិតជាមានទេសភាពស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ដោយភ្ញៀវទេសចរអាចមកទស្សនាតំបន់នេះ ស្វែងយល់ពីជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក ទស្សនាសត្វស្លាប ជីវចម្រុះ ពិសារអាហារឆ្ងាញ់ៗជាមួយបងប្អូន គ្រួសារ និងមិត្តភក្តិយ៉ាងមានក្តីសុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNzfPSZu3eCNIQ4-4M0azGmcbmwDSRRPyfz2fzF4nNL5Q3uvfZ4PL5zA7n2oZKrKkUGuUuYEjWbkg2W7HybJ0RKaTeCqblkyMHwe7suKMU6kjxHFAECixfaTGvxu4rihXz5tXXJFF13SA7dJzDBBTX8qGF9ISgvpSBocERiuAoY30eCYqjzGHcai2ddZT9/s620/image_2025-01-08_08-29-06%20(2).png