ជាការពិតណាស់មនុស្សភាគច្រើនតែងតែគិតថាទម្លាប់ទាំងនេះគឺល្អសម្រាប់សុខភាពរាងកាយ ប៉ុន្តែផ្ទុយទៅវិញវាកំពុងបំផ្លាញសុខភាពរាងកាយរបស់អ្នកដោយមិនដឹងខ្លួន ដែលទម្លាប់ទាំង ៤ នោះរួមមាន៖

១.ការធ្វើលំហាត់ប្រាណហួសកម្រិត៖ យោងតាមគ្រូពេទ្យនៃគ្រួសារ Laura Purdy ស្ថាបនិកក្រុមហ៊ុនថែទាំសុខភាពអាមេរិក EXILARA បាននិយាយថា ការធ្វើសកម្មភាពរាងកាយអាចជួយបង្កើនសុខភាពបេះដូង ជួយរក្សាទម្ងន់ឱ្យមានសុខភាពល្អ ធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងផ្តល់ថាមពលឱ្យអ្នកកាន់តែច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGIoHVnxG-4exWABNmCwNGYgvTOjw3pEMKvDtLrmth6IX9WRHLoGCARhF42n5RJbxv1uSczfNUyvxvFjFvULm2L-gaolpMOWl2ysCrLSiLJC8_X1qFBzPNIriT0yqVaD4LuQNnVYBh_Vgz-qpIDpVi43Nbol8hUNI6jvZnEuiZMGojiQLnwqByRDlquazA/s1600/image_2025-02-26_13-28-47.png

ទោះជាយ៉ាងណាក៏ដោយ ការហាត់ប្រាណខ្លាំងពេក និងបែកញើសជារៀងរាល់ថ្ងៃ ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបានផងដែរ។ ការហ្វឹកហាត់លើសអាចបណ្តាលឱ្យរលាកសសៃពួរ សាច់ដុំ បាក់ឆ្អឹង អស់កម្លាំងល្ហិតល្ហៃ និងស្ត្រេសជាដើម។

២.ការមិនទទួលទានជាតិស្ករ៖ ជាតិស្ករគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ដល់រាងកាយ ជាពិសេសជាតិស្ករចម្រាញ់។ ការទទួលទានជាតិស្ករចម្រាញ់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺបេះដូង។ ប៉ុន្តែប្រសិនបើអ្នកចង់លុបបំបាត់ជាតិស្ករចេញពីរាងកាយទាំងស្រុង ឬមិនទទួលទានជាតិស្ករទាល់តែសោះ គឺមិនអាចទៅរួចទេ ព្រោះជាតិស្ករតែងតែមាននៅគ្រប់អាហារទាំងអស់ ជាពិសេសផ្លែឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyLJoVTsEoI1WRFRIDUSelN0eYT8TI9yYcGqbv6iQ3hG0QYJ1VvS_STZLWCvLs5c6JQ3N-lNAQSF4G-Xan4-1XHPjaqzVOxkqMVcF6bviEhGBfNGhMfUTqeY5VmYN8w_-3AOtBK5bzc-8_TJwulExr3Mayw053VDC12oUqDS9ovLvisNI5UigaR3M3ziZt/s1200/image_2025-02-26_13-28-48.png
យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ Keri Gans និងអ្នកនិពន្ធសៀវភៅ The Small Change Diet បាននិយាយថា ជាតិស្ករនៅក្នុងផ្លែឈើមានអត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភជាច្រើន ដែលជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃ។ ដូច្នេះការមិនប៉ះពាល់ជាតិស្ករទាល់តែសោះក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយផងដែរ។

៣.ការផឹកស្រាក្រហមជារៀងរាល់ថ្ងៃ៖ អ្នកខ្លះគិតថាការផឹកស្រាក្រហមមួយកែវតូចជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់អាចជួយឱ្យមានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ ក៏ដូចជាដើម្បីបន្ធូរអារម្មណ៍ជាដើម ប៉ុន្តែតាមពិតទៅការធ្វើដូច្នេះគឺមិនល្អសម្រាប់សុខភាពបេះដូងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKN_r52Nf2-btTZDQWsZCIJikFr9zDOoHdTPM3f26GZKN-APsXjAaje7lAxHPoeGimsQNolxRHhYk7HpuOXuWPOpBT7iIChhdd85nsZK4A57Xrb2gQogWHvsdhr6uBADlWxgiCU-ZZtkLXSfq9UXrvnwTKDW8fJbTLjv7ciFpUt_p3yly9u31qLqz7J5vG/s949/image_2025-02-26_13-28-48%20(2).png
វេជ្ជបណ្ឌិត Marissa Esser អ្នកដឹកនាំការសិក្សាបាននិយាយថា ការទទួលទានគ្រឿងស្រវឹង មិនថាជាស្រាក្រហម ឬស្រាបៀនោះទេគឺអាចបង្កើនហានិភ័យនៃជំងឺ មហារីកយ៉ាងហោចណាស់ ៧ ប្រភេទផ្សេងគ្នារួមមាន៖ មហារីកសុដន់ចំពោះស្ត្រី បំពង់អាហារ ថ្លើម មាត់ បំពង់ក និងទម្រង់មួយចំនួននៃជំងឺសរសៃឈាមបេះដូង។

៤.ការមិនញ៊ាំអាហារពេលព្រឹក៖ Trista Best អ្នកឯកទេសអាហារូបត្ថម្ភនៅ Balance One Supplements និយាយថា ការរំលងអាហារពេលព្រឹកអាចនាំឱ្យឡើងទម្ងន់ និងញ៉ាំច្រើនជាងធម្មតាទៅទៀត។ Trista Best បានបន្តទៀតថា ការមិនញ៊ាំអាហារពេលព្រឹកនឹងបង្កើនការឃ្លានខ្លាំងនៅពេលថ្ងៃ និងពេលយប់ ជាហេតុបណ្តាលឱ្យអ្នកមានជាតិស្ករ ឬកាឡូរីខ្ពស់ជាងមុន ធ្វើឱ្យឡើងទម្ងន់ រួមទាំងអាចបន្ថយកម្រិតថាមពល ប៉ះពាល់ដល់ការប្រមូលផ្តុំ និងបណ្តាលឱ្យមានបញ្ហារំលាយអាហារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaQ9fJJoSqQRFUgWsAlXeKAcqMmn9tK5xNEi2j2-iqRInTCdBWoW8vfVOVHI1CrCmndC7pMyx1_6gXhaYmlYSMtQlC9lYw_oVaYwPHszc5QZpbPqQlzS81uP1xbsqP5hxQogDD0rvj_oH_Gr6Q7YR7yTHMrdBVDEozXGM6xyJc91ztqwcAlpX07V0sQxaV/s1280/image_2025-02-26_13-28-49.png