Home Blog Page 662

សោកស្តាយ! ប្អូនទី៣របស់ ជា ស្រីនា លែងនៅទៀតហើយ

0

កាលពីចុងឆ្នាំ២០២៤ ម្តាយ ជា ស្រីនា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ចំពោះដំណឹងក្នុងការពរពោះកូនទី៤ ខណៈទស្សនិកជនភាគច្រើនគិតថា ជា ស្រីនា ពរពោះ។ ភាពរីករាយនេះត្រូវប្រែមកជាសោកសៅវិញបន្ទាប់ពី ស្រីនា បានប្រកាសប្រាប់អ្នកគាំទ្រវិញទៀតទារកនោះលែងនៅទៀតហើយដោយសារតែមិនលូតលាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr93MAMKbqVEC4jGHoaivwquEL-syA0yC4WEj5uKfn2MkRO5eRawWEbroR4UyADZzTxZFRTjuFBr7NEcbwsxTfFDpCXl9ICzmNqO4JFnPLLxbAyBnA8RERS9ZMvc6rBWQmkfXaQ0Z__C8Q5Odno4YIoLN2bRofyYU670xBlHmGgzn6K840H0WYjeuMIZpN/s2048/image_2024-12-24_08-39-54.png

នៅល្ងាចថ្ងៃទី១៥ មករា ជា ស្រីនា បានបង្ហោះវីដេអូអមដោយចំណងជើងថា «ជំរាបជូនបងប្អូនពីម៉ាក់និង baby»។ Influencer រូបនេះបាននិយាយថាកាលពីមួយរយៈមុនទស្សនិកជនបានដឹងហើយថាម្តាយរបស់ខ្លួនគឺមាន Baby ប៉ុន្តែជាអកុសល baby គឺលែងនៅទៀតហើយដោយសារតែមិនលូតលាស់។ ក្នុងនោះដែរ ជា ស្រីនា បានផ្តាំផ្ញើឱ្យមានការថែសុខភាពហើយជារឿងមួយដែលមិនអាចគ្រប់គ្រងបានមានតែបន្តដំណើរហើយទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUb3UdQRYOe6W_KG3fHtHWXaj75UG4NF1T0aunK3g5vwHBraTdKgNZ0pRNe7w9tpB9OVvELSoGrJkmp3EeKWHoO8qy9DvpwH5Y5n5gIr8oWy0xkjVXgBErOfzQ_d4Ivs6-shZS-_G2Oa5oQuKaz8mvtCDJ9p1xXjlbQmY-6blf0dtHk_20eKilt05suPq5/s2048/image_2024-12-24_08-39-56.png

ម្តាយ ជា ស្រីនា បាននិយាយនៅក្នុងវីដេអូដែរថា អរគុណបងប្អូនដែលឮដំណឹងថាមានbaby ខ្លួនក៏មានការរំភើបនិងសប្បាយចិត្តខ្លាំងហើយរយៈពេល២ ៣ថ្ងៃនេះមានអារម្មណ៍ថាសេដរាងពិបាកទទួលយក។ អ្នកស្រីបន្តទៀតថា ខ្លួនមិនដែលដឹងកូន៣ហើយមិនដែលអ៊ីចឹងប៉ុន្តែគ្រប់បែបយ៉ាងត្រូវតែទទួលយកហើយទើបតែដឹងថាមានម្តាយជាច្រើនមិនថាក្មេងថាចាស់ជួបរឿងនេះប៉ុន្តែរឿងសំខាន់គឺផ្លូវចិត្តយើងត្រូវទទួលអ្វីដែលកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwdJUy80IeD3WN267EdhOy_eJpiDetC12SldVodeBxSmzQoXLV28YUsnVljpO_cfRQSK4eD5U5gleV5CaSpp45rdfdtzkGV5vhgMLevc3CmAzqLbiE7Lckjz383j0y6APtODqdmaWgJcP1XnXnk11oD_4P_5cJzqE7R7RbpOELurc4zUaOwXDfRav0fG5N/s2048/image_2024-12-24_08-40-01.png

ដំណឹងនៃការបាត់បង់មួយនេះមានអ្នកគាំទ្រជាច្រើនដែលស្រលាញ់ក្រុមគ្រួសាររបស់ ជា ស្រីនា និង ហេង វិសាល បានសម្តែងនូវក្តីសោកស្តាយជាមួយនឹងសាររំលែកទុក្ខ៕

អ្នកចូលចិត្តបរិភោគសាច់ឆៅត្រូវដឹងពីបញ្ហានេះ និងផលប៉ះពាល់ដល់សុខភាព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃបានចុះផ្សាយពីអ្នកជំងឺម្នាក់មានព្រូនខ្លួនវែងស្រស់ៗចេញពីមាត់ ដែលស្រដៀងនឹងសរសៃគុយទាវ រហូតដល់គ្រូពេទ្យជួយទាញព្រូនចេញ ។ អ្នកជំងឺរូបនេះប្រាប់ថា ខ្លួនតែងតែបរិភោគសាច់គោស្រស់ពុំសូវឆ្អិនល្អជាញឹកញាប់ ទើបបណ្តាលឱ្យមានព្រូនបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0QLCvy2vz7uKCv7inOj6VBKi33n5oB4XtwIVOXY6J-mdQdqaNQHu78EhV9N3fwBcOFHtGzisMofej4TYRFFJBrcjyGXzAT3We_R6gBvNW-TA2M3_0ZOlEtySv7gPHpuaPGP1ziPDnVlLrUeaDqwvJZIkF8P7YFT28AIErh_KhrZj_AmI0TipGoei5EGPp/s3000/image_2025-01-16_13-55-04.png

អ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីហ្វេសប៊ុកផេករបស់គ្រូពេទ្យម្នាក់បានផ្សព្វផ្សាយពីអ្នកជំងឺចូលចិត្តបរិភោគសាច់សត្វពុំសូវឆ្អិនល្អ ហើយបណ្តាលឱ្យមានព្រូនវែងៗជាច្រើនក្បាលចេញតាមមាត់ ។ លោកគ្រូពេទ្យដែលមានឈ្មោះក្នុងហ្វេសប៊ុកថា «លេបផេនដា» និយាយថា អ្នកជំងឺនេះចូលចិត្តបរិភោគសាច់សត្វស្រស់ ហើយបានមកមន្ទីរពេទ្យឱ្យគ្រូពេទ្យជួយទាញព្រូនពីមាត់ ដែលដូចគ្នានឹងសរសៃគុយទាវ ។ តាមធម្មតា ព្រូនតែងតែចេញតាមរន្ធគូទប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLTB5MGdEdLkhd1009xGDDE-X6ILKFev8ZnZp6nVMLmmoEbdDMDoO9UN-JIgi65pkKJ5X8SASfNJhBhpViQ4O30hJW9bOMLXinTcUNOPWe0Os2UnWh90epGiG9Luwz5qzuGgBjHIem7YoUM6MfzSrkHcnvUJrAUDS9VtIjkDIm5aMc7BEn5d5JazFL46uk/s2560/image_2025-01-16_13-55-07.png

វាកើតឡើងដោយសារអ្នកជំងឺបរិភោគសាច់ជ្រូក និងសាច់គោមានគ្រាប់អង្ករតូចពណ៌ស ដែលផ្នែកពេទ្យហៅថា Cysticercus ។ គ្រាប់តូចៗនៅលើសាច់សត្វ នឹងពុំប៉ះពាល់សុខភាពទេ បើយើងចម្អិនសាច់ឱ្យឆ្អិន ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តសាច់ឆៅដោយសារមានរសជាតិផ្អែម ។ គ្រាប់តូចនេះ មានមេរោគនៅខាងក្នុង ហើយពេលយើងបរិភោគសាច់សត្វឆៅដែលមានគ្រាប់តូចចូលក្នុងពោះ គឺមេរោគនឹងធំលូតលាស់ក្លាយជាព្រូននៅជាប់ពោះវៀនតូច ហើយវានឹងមានខ្លួនកាន់តែវែង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCnvsOAt9BEM8NhVJiyRmW3kWK6_KN1EU2IMv8Db7631QridgtbPNK1GVosw8wBMFK9-5RhgT730S8Ibd49ICqv9kOgYYVdoebUPs8ZJJhLWQjNdiLb_BIXVCTCL3jK7Lf40pW0aIpslyYKCZSy9HjLJXqBYhjVQIr8ObvwOxpMHcrZZyU2GBNCR_XtXTu/s1200/image_2025-01-16_13-55-10%20(2).png

នេះជាមូលហេតុធ្វើឱ្យយើងហើមពោះ, ពិបាករំលាយអាហារ, ក្អួតចង្អោរ និងរាគរូស ជាដើម ។ ដូច្នេះ យើងគួរតែអនុវត្តតាមពាក្យមួយឃ្លាថា «បរិភោគខ្លួនឯង ត្រូវថែទាំសុខភាពខ្លួនឯង កុំរំខានអ្នកដទៃ» ពីព្រោះបើបរិភោគអាហារគ្មានអនាម័យ គឺត្រូវទៅព្យាបាលនៅមន្ទីរពេទ្យទៀត ។ គ្រូពេទ្យនឹងផ្តល់ថ្នាំបញ្ចុះព្រូន ប៉ុន្តែពិបាកព្យាបាល ពីព្រោះព្រូនបានរស់នៅពេញពោះបាត់ទៅហើយ ។ នេះបើតាមការលើកឡើងរបស់លោកគ្រូពេទ្យ លេបផេនដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAg93KuIOCg70z-JRXdmuKqN03XYruar0BsjQLhMt_3gm11OD6JQPIlaU4wmzK_Wr9x9yvyIg2H-cYKevtiAfxC7YD1qdehAqIXDcepz9mrYx2zNsfhODtbkjyf-QfenbeQJ-BSRdrFIxxODyyCsDUqiwLVrKrJRkp_5sHXZDviZaLkfZ7qm5mSw-oghG-/s1280/image_2025-01-16_13-55-10.png

ចុងក្រោយ លោកគ្រូពេទ្យបានផ្តាំផ្ញើទៅអ្នកដែលចូលចិត្តបរិភោគសាច់ឆៅៗ សូមប្រុងប្រយ័ត្នផលប៉ះពាល់សុខភាព កុំឱ្យដូចករណីនេះ ជាពិសេស ការបរិភោគសាច់គោពុំឆ្អិនល្អអាចបណ្តាលឱ្យព្រូនមានខ្លួនវែងយ៉ាងឆាប់រហ័ស ៕

បើមិនចង់លាងឈាមទេ សូមប្រុងប្រយ័ត្ននៅអាហារ ៥ ប្រភេទនេះ!

0

ការលាងឈាមគឺជាការលាងសម្អាតកាកសំណល់ និងវត្ថុរាវលើសនៅក្នុងឈាម នៅពេលខូចមុខងារក្រលៀន។ ជាធម្មតាក្រលៀន មានមុខងារសម្អាតឈាម និងបញ្ចេញកាកសំណល់តាមទឹកនោម ប៉ុន្តែនៅពេលក្រលៀនមានបញ្ហា ការលាងឈាមគឺជារឿងចាំបាច់ណាស់សម្រាប់អ្នកជំងឺខ្សោយក្រលៀន ឬអ្នកជំងឺខ្សោយតម្រងនោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimuR7ZADYU2YW8m-8pNS60IlbbPHAT_0sFB7PXqAekM0Y3e0Qd7vnhkruMV5Ymuryb-D_RZSTkhB8TOhAlpOGnZJ_FcSgHuo-M3ouq8z_AI5Am6UCn3DgVsxaOc5uvEyvynXTgS0h1CzszVL15RroYtl8upnBUX9zr0z0k-dNMzcgWKza3cyz2zqYHqdoB/s750/image_2025-01-16_13-51-42.png ដូច្នេះមូលហេតុដែលនាំឱ្យមនុស្សកើតជំងឺទាំងនេះ គឺដោយទម្លាប់បរិភោគអាហារមិនបានត្រឹមត្រូវ និងមិនល្អចំពោះសុខភាព។ ហេតុនេះបើមិនចង់លាងឈាមទេ សូមប្រុងប្រយ័ត្ននៅអាហារ ៥ ប្រភេទដូចខាងក្រោម៖

១.អាហារកែច្នៃ៖ អាហារកែច្នៃដូចជាប្រហិត ឬហតដក សាច់ក្រក ភីហ្សា ឬបឺហ្គឺ និងមាន់បំពង សុទ្ធតែជាប្រភេទអាហារមិនល្អចំពោះសុខភាពរាងកាយរបស់យើង។ ការទទួលទានអាហារកែច្នៃច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ព្រោះអាហារទាំងនេះមានអំបិល និងផូស្វ័រច្រើន ដែលជាកត្តាបង្កើនហានិភ័យនៃជំងឺតម្រងនោម ឬគេហៅថាជំងឺខ្សោយក្រលៀន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjI86mxZRsTYAtFw_i0G2fSHUC_glax99r9LoDChkVlazjZ_zjcECQKNSxPGxx3t7fLmQMxfrlyEs6v9q1JANJrSnCcHOLOM4GBaYblvUKerQn_BPXvl-BcuVl2oejDHHj89cbJ8pgMt5mGGi1XCPE3FjgLZ0duO2gF8aGbRvRt0gRlG_UgxeCbsitvhnb/s1200/image_2025-01-16_13-51-42%20(2).png
២.ទឹកជ្រលក់៖ ទឹកជ្រលក់ផ្សេងៗដូចជា ទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម៉ៃយ៉ាណេស ក៏គេមិនឱ្យបរិភោគច្រើនពេកដែរ ព្រោះទឹកជ្រលក់ទាំងនេះមានធាតុផ្សំមិនសូវល្អអាចប៉ះពាល់ដល់សុខភាព ជាពិសេសគឺប៉ះពាល់ដល់តម្រងនោមតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvwLGyNwfITGsPiRKDpSvyogKI3vAf2itK_WQku0tOK1Hg-t4n9oM0ayO4yhhOBMexdVIqeHbOWj4bGlpv1VZipviTLsD9D-u6VWC7qYXgzmg6o_7vGGVMaD-j7Ha_Mj6ytxmUr-wUfK4Y5QScbT-Nb0x77s-yGhjLEKyq2IepE_icZ3e2A3VyaIgHNYll/s800/image_2025-01-16_13-51-43.png

៣.នំប៉័ង៖ យើងដឹងហើយថានំប៉័ងក៏ជាអាហារកែច្នៃមួយដែរ ដោយភាគច្រើនវាមានរសជាតផ្អែម ដូច្នេះការញ៉ាំផ្អែមពេកអាចនាំឱ្យយើងធាត់ ហើយវាក៏មានហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGpjJJSsezEogKWDScBAgWEWDWt95xigatY3cUrUFg1JDKIDCfkZWG8b4NLfLxof7ErLaRAmVDQ4O2GHsRZPfmeBoHLLo61_SMkgNqBhx4l6VGSs23LJhut3dx8e9GJm8GilyPplvm50pzcCuDN2bKw72ULZ4Z5BJVyhnOxEk2mWW0rvsRgMv4LgTO_c_j/s1500/image_2025-01-16_13-51-43%20(2).png

៤.ដុំស៊ុប ឬម្សៅស៊ុប៖ ដុំស៊ុប ឬម្សៅស៊ុប គឺគ្រឿងផ្សំដែលមានរសជាតិសិប្បនិម្មិត ផលិតឡើងដោយមានសារធាតុគីមីច្រើន ជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPOhLK7Ea2LKBVpCr1-stF0qBAelhDERK0vEN8_KliAswxFkEfUPx21q9x9XYoO9jIcEZItKDfALfSDAnJ47GbVm8NlEwmEiAyxTcFPzQowtgtYwX5SFordzDD2Mjpu_tR52wXczZbjV74tM97kxcnR8dx3ClisYg-G-0G_MeH4dqVOqaOywd0ZzyFT46m/s686/image_2025-01-16_13-51-44.png
៥.គុជ៖ គ្រាប់គុជដែលភាគច្រើនត្រូវបានគេយកទៅដាក់ក្នុងភេសជ្ជៈ គឺមានសារធាតុកាបូអ៊ីត្រាត និងកាឡូរី ដោយគុជមួយគ្រាប់ៗមានផ្ទុកជាតិស្ករច្រើន អាចបង្កជាជំងឺផ្សេងៗដូចជាធាត់ ជាតិខ្លាញ់កកកុញតាមសរីរាង្គផ្សេងៗ ជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម ជាពិសេសគឺជំងឺខ្សោយតម្រងនោមតែម្តង ប្រសិនបើលោកអ្នកញ៉ាំច្រើនហួសកម្រិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7iSuN4c8tueUdy5vMZp0PEHmWbc3dMRK-73X1SMYYEgzykGysPiMmGAk9dFCjlcDC7HFanr5GcfYE3NinJGQzTMY_bZTv2UBj2Q4kXyrxFfNYC98DryoJFiHdGRGVWLDTrKcxiq7vcfjIPpGoS0KkVSZzFiisEXlaUz_Ygo6yyw3H5n_hbAwhiAiTrPG/s947/image_2025-01-16_13-51-44%20(2).png

គ្រាន់តែរៀបចំកម្មវីធីមួយសោះ ប្រទេសម៉ារ៉ុកគ្រោងសម្លា.ប់សត្វឆ្កែជាង៣លានក្បាល

0

បរទេស៖ ប្រទេសម៉ារ៉ុកនឹងក្លាយជាម្ចាស់ផ្ទះ FIFA World Cup ក្នុងឆ្នាំ ២០៣០ ដែលជាកម្មវិធីប្រកួតបាល់ទាត់ពិភពលោកដ៏ល្បីល្បាញមួយ។
យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ដើម្បីរៀបចំការប្រកួត FIFA World Cup ក្នុងឆ្នាំ ២០៣០ ប្រទេសម៉ារ៉ុកគ្រោងសម្លា..ប់សត្វឆ្កែអាណាថាជាង ៣ លានក្បាលដើម្បីធ្វើឱ្យទីក្រុងស្រស់ស្អាត និងមានភាពទាក់ទាញចំពោះអ្នកគាំទ្រកីឡាបាល់ទាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieWY-HLTLLqFF0yrFnAkAtHY-tnSwekWPSo7R3_Tj_4KKeejsIKQMQNNtuWgHb52Vs8kwJHvwEpAyjAsBZ36jtoE3dw_IlEw6aFHK_n1W1uqwn5Jr8NgX7EHHXcqwKL_VxgFhwo0MZ76fN4IEjPKk8uFSi0MX26wfRgA5gMoIK_WTa18i_qgWglTr_sw8G/s819/photo_2025-01-16_13-42-01%20(2).jpg
ទោះជាយ៉ាងណាដំណឹងនេះក៏បានសាយភាយដល់សម្ព័ន្ធការពារសត្វអន្តរជាតិ (IAWPC) ដោយពួកគេបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពដ៏ឃោរឃៅរបស់រដ្ឋាភិបាលម៉ារ៉ុក។ សកម្មជនសិទ្ធិសត្វ Jane Goodall បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការ FIFA លោក Mattias Grafström ដោយសរសេរថា “ពួកគេមានការតក់ស្លុតនៅពេលដឹងថាអាជ្ញាធរម៉ារ៉ុកកំពុងអនុវត្តការសម្លា.ប់សត្វយ៉ាងទូលំទូលាយ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk4DzZzXicM2zuplJyXsecIuD9Yic1LDFBpf8CWSydM69Ju2MPW3j6JFTZAu8eYSRFT_yWRuzmewHQanXf6ExDei8MlyeU2nXKWLszoEV8_6BF7aixs0MimNmUI6uMSGXOoq755cFrRU9t8w2RCFhTYC3tMv-zcwm27LAXBQDFSMpQpJCt-hIPs2PrM7WQ/s1280/photo_2025-01-16_13-42-01.jpg
សកម្មជនសិទ្ធិសត្វបានបន្តទៀតថា «ពួកគេក៏មានការរន្ធត់ដូចគ្នានៅពេលដែលម្ចាស់កម្មវិធី FIFA មិនអើពើនឹងអំពើឃោរឃៅនេះ»។ លោកស្រី Jane Goodall ដែលជាសកម្មជនសិទ្ធិសត្វ ក៏បានសួរថាតើអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកនឹងមានអារម្មណ៍យ៉ាងណា នៅពេលដែលប្រទេសម៉ារុកបានសម្លាប់សត្វស្លូតបូតទាំងនេះ ដើម្បីរៀបចំការប្រកួត FIFA World Cup ក្នុងឆ្នាំ ២០៣០។ លោកស្រី Goodall បានអំពាវនាវដល់ FIFA ឱ្យដាក់សម្ពាធលើប្រទេសម៉ារ៉ុក ដូចជាព្យួរសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ប្រសិនបើប្រទេសនេះមិនបញ្ឈប់នូវការសម្លាប់សត្វ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8asewxtGxW0Cn_GolD_vtWMizYyyiC-Lgfm8cXkRPKPZ98mXZh0g_As4jEiFkQGsoFJtqRbR1mjEgN1IamNVe90iSthris6pniyYPiYnQvYBDvVWsvna7VIYl0b9LfZedyATkl82HwMySYfQ8gsrhZpNeM6NN8h5jnE7_YAasAiH6TB0J2mFHNzkoDZgA/s1280/photo_2025-01-16_13-42-02.jpg

មតិសាធារណៈជាច្រើនក៏ខឹងសម្បារ និងដាក់សម្ពាធលើ FIFA ផងដែរឱ្យធ្វើអន្តរាគមន៍ភ្លាមៗដើម្បីការពារសត្វឆ្កែវង្វេងនៅក្នុងប្រទេសម៉ារ៉ុក។ ប្រសិនមិនធ្វើដូច្នេះទេ កម្មវីធី FIFA World Cup ក្នុងឆ្នាំ ២០៣០ នឹងបាត់បង់ទស្សនិកជន ក៏ដូចជាខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0NyqG4rMnZb83TcSu7a8gA7HgGy6Fd7FGksePF3AGi6hOZBfXtGQU0PYD50aiSZUBr95pz3s0nY2_-3in_sHD38Udd_k5NGzpFUTVXoSrj7DJXUz_y-V9tsacMWRbytj9CyjcOJBOgqaHJpmNM-9Mdo-awq5PJf162bQdZeX9Uwv1XtLx2zQZpGzzJH-P/s1280/photo_2025-01-16_13-42-01%20(3).jpg

Liu Yifei លែងស្អប់ឈ្មោះហៅក្រៅថា «បងស្រីទេពអប្សរ»

0

តារាសម្ដែង Liu Yifei ដែលធ្លាប់ស្អប់ឈ្មោះហៅក្រៅរបស់នាងថា «Fairy Sister» ឬ«បងស្រីទេពអប្សរ» ឥឡូវនេះបានទទួលយកឈ្មោះនេះថែមទាំងនិយាយថាវាជាផ្នែកដ៏គួរឱ្យស្រឡាញ់នៃអត្តសញ្ញាណរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwo9WYaAcLIN8xxp5fgFY8ParN-fKTl7J7_SSANQjuqe-aYHJ6hJ1Be2mCL4nfUYlHg3aqVKF7LM6f6FPT2yB2ACd6s1CcPyZEy2NZviya7om-5zLJvYpovyFVNWjwVm78RhDHNEmT23j8JO5EMZbXQBjfNgUBVr4JaxHohXDbmHq4TWDHadK5gxka7suq/s803/image_2025-01-14_14-30-27%20(2).png
នៅក្នុងបទសម្ភាសន៍ជាមួយ Harper’s Bazaar China ដែលត្រូវបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីប្រចាំខែមករា Liu Yifei បានពន្យល់ថា គំនិត និងទស្សនៈរបស់នាងបានវិវត្តទៅតាមពេលវេលា។ ដំបូងឡើយនាងមិនចូលចិត្តការរំលឹកពីតួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ ដែលនាំឱ្យនាងត្រូវបានគេដាក់ឈ្មោះថា «បងស្រីទេពអប្សរ» សម្រាប់ការបង្ហាញតួអង្គស្រីគ្មាននិស្ស័យ និងគ្មានកំហុស។ នាងចង់គេចពីការហៅឈ្មោះក្នុងតួនាទីបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUuJeA9uhvB7LYdVwjJkkO5I6JPUloZbbxxJe_5akv2gzQADh7gdKDSb6pq25OSwkahYjTxgACnfmclepH7nDRdCGcAdah_nX5626eoYd2q3z9B27D14i3cw7saHgCzm8SkcMstQwmsTRHhy9Wmj80WzF6trVZ8y3hrJSwPZ5L2gOvfI9Nc2j_dS2wBs7U/s1742/image_2025-01-14_14-30-29.png

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Liu Yifei ដឹងគុណចំពោះការដែលចងចាំដោយមានអត្ថន័យសំខាន់។ បន្ទាប់ពីបានដើរតួក្នុងរឿងភាគទូរទស្សន៍រឿង «The Tale of Rose» នាងត្រូវបានគេដាក់ឈ្មោះថា Golden Rose ដែលជាឈ្មោះដែលកើតចេញពីតួអង្គរបស់នាងនៅក្នុងខ្សែភាពយន្ត ដោយអ្នកគាំទ្រជាច្រើន។ នាងបានសម្ដែងការរីករាយក្នុងការហៅដូច្នេះ ដោយបញ្ជាក់ថា៖ «ឈ្មោះហៅក្រីនីមួយៗគឺជាមេដាយសម្រាប់រយៈពេលជាក់លាក់មួយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZvl6pR8G0gMCZgk8N_Ts97X2YTH9ner_uEXmen5BEFIw3AQseUUjglPeR6DVfW1h455nmXEfd6l-WVAuxqgpzilFiUBQ94LM_W6m0GFnxnb604QCRU-eNKMxdhCYcbwkxrNSXOymA3dlnP84gMa0jH4qLYEhy8YgFxPtizHZJui-l0sc87kBBo5pU-LDL/s1600/image_2025-01-14_14-30-30.png
តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះ ក៏បានបង្ហាញដែរថា នាងមិនទាន់បានថតរឿងថ្មីណាមួយទេ នាពេលថ្មីៗនេះ ដោយសារនាងតែងតែត្រូវការពេលជាច្រើនខែ ដើម្បីផ្តាច់ចេញពីអារម្មណ៍ របស់តួអង្គមុនរបស់នាង បន្ទាប់ពីគម្រោងមួយ។ នាងមិនមានបំណងចង់សម្តែងក្នុងចំនួនជាក់លាក់ណាមួយនៃខ្សែភាពយន្តជារៀងរាល់ឆ្នាំនោះទេ ប៉ុន្តែជ្រើសរើសតួនាទីដោយផ្អែកលើការត្រៀមខ្លួនខាងផ្លូវចិត្ត និងការចាប់អារម្មណ៍លើតួសម្តែង ដោយចូលចិត្តសម្រាកពីឧស្សាហកម្មកម្សាន្តជាជាងបន្តតាមបរិមាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7q7GL06S0wHaKuVQHMggTtYr3p4f-YFs0EjGCRdwhmL9VoyYFaYGQ5DYbD8RK1bnl5eK2JezdRrvoW7-XfsJpXlRV0s8rlYNsBi_9eY33VNL-04bt2uhdXY4xAjdnhRIAxc_CWU0z5M9MxoG6X_81Q4INgV5pUtc_FFMzQqrJ6vTM6_LVz-XjvUq6VaSr/s1200/image_2025-01-14_14-30-34.png

គួរឱ្យដឹងថាប្រាក់ឈ្នួលផ្សាយពាណិជ្ជកម្មរបស់ Liu Yifei គឺជាតម្លៃខ្ពស់បំផុតក្នុងចំណោមតារាចិនសម្រាប់កិច្ចសន្យានីមួយៗនាងទទួលបានប្រហែល ២៥ លានយន់ (៣,៤ លានដុល្លារ)។ យោងតាម Yahoo Finance, St Headline ទ្រព្យសម្បត្តិរបស់ Liu Yifei មានលើសពី ១.២៣ពាន់លានយន់ (ប្រមាណ១៧០លានដុល្លារ)។ នាងមានផ្ទះវីឡាទំហំប្រហែល ៥,០០០ ម៉ែត្រការ៉េក្នុងទីក្រុងប៉េកាំង ប្រទេសចិន និងវីឡាមួយនៅអាម៉េរិក៕

កាន់តែជិតមកដល់ កាន់តែរំភើប! ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី3 នៅថ្ងៃសៅរ៍ នេះ!

0

ភ្នំពេញ- ត្រៀម!!! អ្នកស្នេហាវិស័យតន្ត្រី ជាពិសេសហ្វេនៗរបស់ GANZBERG! ការទន្ទឹងរង់ចាំយ៉ាងអន្ទះសាជិតឈានដល់ទីបញ្ចប់ហើយ ព្រោះព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិ GANZBERG Super Idol រដូវកាលទី 3 នៅសល់តែ 2ថ្ងៃទៀតប៉ុណ្ណោះ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB77SYM2LSSXuSFEXrMUR1zUwKb60M5yp0OkMIUBDM3M-qLic-yY2iVhmXPB2jEi6TGz3Kr73PJ_pGFAbEX1bsuN1JGAHxeSZq9ZWcT3TFZ4D16A4ERN9mWCTv19nrsHl_ElSnYeHBpOb3Sp3HA_xan81Ih1upV0OIwUdnbMfFxsrzTJ34HLmyNjIh_nug/s1080/Khmer-Artist-All-in-one_03.jpg
នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏អស្ចារ្យ និងធំបំផុតប្រចាំឆ្នាំនឹងធ្វើឱ្យកក្រើកកោះពេជ្រ អង្រួនបេះដូងអ្នកគាំទ្ររាប់ពាន់នាក់ក្រោមវត្តមានចូលរួមពីសំណាក់ក្រុមកំពូលតារាចម្រៀង K-POP រួមមានប្រុសស្អាត JU-NE និង DK មកពីក្រុម iKON និង HYOLYN មកពីក្រុម SISTAR 19 និងតារាចម្រៀងក្នុងស្រុកល្បីៗដែលភាគច្រើនសុទ្ធសឹតតែជា Rapper រួមទាំងស្ដេចដាយណូស័រ G Devith ព្រមទាំង MC និង DJ ល្បីៗជាច្រើនរូបទៀតចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiex-P7IxVWF7bTzVM3CTKJW5HxF_xqyz4NBZ31hxqVKUruN0qj4kOL6Q6jqjX8GBs9GEZiiEXWbGPgzVCA1AvHw_Mpiwpap2wbzdbO9FwO6rLnxfzrNW0lnUGApjOXr-U_LwmELkPVzj1CDmN_SzSkTtazNBWSb4gqxp5UboXUF2hyL3s_V1thb5Aa98HC/s1080/GANZBERG_S3_Poster.png
តើហ្វេនៗត្រូវត្រៀមអ្វីខ្លះសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ?
ងាយ!! អ្វីដែលហ្វេនៗត្រូវត្រៀមរួមមាន សំបុត្រចូលទស្សនាដែលអាចរកទិញបានតាមរយៈ https://live.wonderpass.asia/event/ganzbergsuperidolconcert3 ឬ ទិញក្នុងថ្ងៃប្រគំតន្ត្រីផ្ទាល់ក៏បាន ត្រៀមសម្លៀកបំពាក់ឡូយៗលេងស្ទាយម៉ាអស់ដៃ ត្រៀមបំពង់កទុកស្រែកហ៊ោឱ្យកម្លាំងចិត្ត Idol ហើយសំខាន់ចុងក្រោយគេ កុំភ្លេចត្រៀមណាត់ Crush ឬ មនុស្សជាទីស្រលាញ់ទៅសប្បាយជាមួយគ្នាផងណ៎ា!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWkCza40DcR_wPHpQqPTlbHuf2v5fRYUCgeJGGX8KV2fuy5ecN-WNXbde2fR4usqOaORRi2kuAwCkI0ci3Rwhj8ZJQjCKbbSsO2-ZIXtlwMXOMFL7yCI48Om_AwAQfgytf-RwvIi_ADde-zpp709p2M-zoiG3A6Fhb0t_oRFHMhdqpgqMvQw4NIYv8a_li/s1080/GANZBERG_S3_FloorPlan_Poster.jpg
សម្រាប់ការធ្វើបច្ចុប្បន្នភាព និងព័ត៌មានលម្អិតបន្ថែម សូមរង់ចាំតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន GANZBERG។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivdyUvLJx-Ttg8h6rakY5R4-tE8a6WbF08epv6hn0vRMiGfv3aAmghlTZVKcLTC8Zi8YTBWVfuDK8tdtyM3-nLEwCfX2QiPZwk9iBbxXLS7479L1a6eWLm0wGQmSrsY9UpoTGlA8X-GwPHu5u8l9EMJRikxH2o1ZjRik5admFeSJ4tRSswh_rEGtiVyqyJ/s1080/GANZBERG_S3_Ticket-Sell-Poster_RE3_RE1.jpg
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfFHQnWXsYXxBsvGcc01vLA7OqzKhXNE_15IxUGn2-NqGw3cuGSAqdbtW9Jl-nK14ts_UGBI40d9tlAolobbH32yFUy2t0KtYmv8FtxiLVxZO00UkulllJ3gLxRhjvKEsX_Z2mvY9HcqUzMKz_FTdz6exkvMdW_A8dtJM4VnxPdOKG_3f3NTMJC7XF3XOH/s5802/VTN06523-2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig0FNelL4v19A_LDHZ9YTlWKna0wcs-6HXKbxn-ViR3caKiCZCigVJtemwD_sRfhIpTEmj_ZFZA3eSUpASB13vh4DIjDdO7v715AFsHxM3zLGoZh5NZONN8X0bccxbneLVjGmfsRKyg2mNwAWdVFFsvbznUjje5z2Tff1LVCjUKSLXx46UINce5TgdWP7Z/s5757/VTN06535-2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuwY6N_QdK1Jg8ggjJSF_kFzlP_p_f_mXrT622L0MirDN8LDe6yjNLyjdpsBHODNmLkvY95Z_o2o_XAcDhq0bCpsNTFiS4LPS_CpVQZnjYNY6jPy-seMojVci8SYSVm2XxwK4qmMu1W188ZTjdptl8I5pG9lKB-Wzo9kO-wBx4xIKmnA5JdBafL27QQTNx/s6000/VTN06627-2.jpg

ផ្ទុះការសរសើរទឹកចិត្តដ៏ប្រពៃ ឧកញ៉ា លោកជំទាវ និងកំពូលតារាចម្រៀង ៥ រូប ប្រកាសទិញស្រូវរាប់សិបតោនពីកសិករខ្មែរ!

0

ភាពចម្រូងចម្រាស់ទាក់ទងនឹងតម្លៃស្រូវអង្ករក្នុងប្រទេសកម្ពុជាកំពុងតែមានឡើងកម្តៅខ្លាំង ខណៈដែលរដូវច្រូតកាត់ប្រមូលផលបានមកដល់ហើយ តែបែរជាគ្មានទីផ្សារ ប្រជាកសិករខ្មែរនាំគ្នាត្អូញត្អែរអំពីទុក្ខលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhSlLxkPTkdaWDlwnhAh03GvmJ1xjhzS9yf46Z8Iki9kgIDf0xORtSer5uISEsPN_tGj_2wykQ7sv89TNMgP4B048RZOa2qWr0qQVFMqVf3-lu-f4FCE7wyXFirrxq-hS5DzgRE_gv9D8HxglMxEzoFxhNivqEQ7OQQZ0WE-xqVrSiu7tnhg_3FzMnHvi_/s1500/IMG_1381.JPG
យ៉ាងណា ថ្មីៗនេះ ដើម្បីសម្រួលដល់ទុក្ខលំបាកប្រជាកសិករមួយផ្នែក ក្រោមពាក្យស្លោក «ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ» ក៏បានលេចវត្តមានឱកញ៉ា លោកជំទាវ កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ប្រកាសទិញស្រូវពីកសិករខ្មែរ ម្នាក់ៗរាប់សិបតោនឯណ្ណោះ ដើម្បីចែកជូនជាពិសេសដល់អ្នកដែលខ្វះខាត។ ខណៈមហាជនជាច្រើនក៏សម្តែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃរបស់ពួកគាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJRA1Ko7RXyOHMV30YBhqp-gKRXjnQpSUxZrbRHkX2oItFcnLnaGYAzcidChDeI_ckvxXky9ntwY6YW8JICw3o2SoFZy465kVXxf2FiLW-bJhsgnumKepn_KOdIgIzE71kLgu1QIwU69sh2q93eaLWcAkLaDx_QiEDI9mwcgxNj34riZ_vfWFirs1WW_zW/s1280/IMG_1385.JPG

១. អ្នកឱកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៥ ខែមករានេះថា នឹងជួយទិញស្រូវពីកសិករខ្មែរ ចំនួន ១ ០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេងណាវ៉ាត្រា គម្រោង6A ទាំងអស់ ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAP8xYU4EX1SdzfHzDxoHt6A47Y1QG9750UbVMrAqWk9hfcC-xSmbGHsd07t53uhzhiMnJ9ABqo5WhCzCABAACe54OrfvdxzwWRn-DqhItYEajrwceFb4xIvGN1zW7zzCX3dYUXyBcCnh3T10_PKp2sV-PM1IMEaJuyIpcsCKxqyJxF9hHC4fAtgHAoQpN/s1084/IMG_1364.JPG

២.កំពូលតារាចម្រៀង ឧកញ៉ាព្រាប សុវត្ថិ និងភរិយា រូមចំណែកទិញស្រូវ ៥០ តោនពីកសិករ ដើម្បីផ្តល់ជូនអ៊ំពូមីង ដែលខ្វះខាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf90_RhpoKx8RHT6XRJ2Cl6aY7pzViHvw1a-IsD12R7ZO3odFAmlGVnRLDAxw-9PJZd-RgaZjdEKq98_r1MnUhLyTOioNzEJfryjDceKIlJFEm3FwYoeS8TV2OVdyq-3VRYDVdLvxR0AKi_txUvZwJxyiWWQtZMq3wiYb9cWakirfL0DNiWml4rC1rzfEP/s960/IMG_1369.JPG
៣. កំពូលតារាចម្រៀង ឧកញ៉ាខេមរៈ សិរីមន្ត និងភរិយា ប្រកាសទិញស្រូវ ៥០តោន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhmqQ15-kUgNzImp0G6PJg_kicnbW_6IHwxN7Ebo8LWZFoLDgqIbEgzIXTN7Obb9K9M0JaWUpxU7BFRNsuP2nFs_ToPYN5jh0IIN9v8sTdWJVvc8ihtqLRrG-HdY7wT9cKnFR-illEz6igjkAlV7ZCRm_O3eFoBebHErT3FzxO7LLyx8yC3EO7wbArEsRD/s960/IMG_1373.JPG

៤. លោកជំទាវ សុខ រស្មី បានចុះទិញស្រូវចំនួន ៣០ តោនប្រជាកសិករខេត្តបាត់ដំបង ដើម្បីយកទៅកិន ត្រៀមចែកជូនបងប្អូនទីទាល់ក្រ និងចាស់ជរាដែលខ្វះខាត។ នេះបើយោងតាមការដាក់បង្ហោះរបស់លោកជំទាវ នាព្រឹកថ្ងៃទី ១៦ ខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8suAeIe4Nu_xu0AThNkaXd-pFafCGpYrgDhCgsX_OoqJbcjhlmgCl3YWT84NgrxVtigIzZnQ6Ug0sqwVIGsb2iZUauT5oIfAv6xTNcNLe_atXSfN3PED34620_EIk7XdOH0B9QhwuvcLd6M2xeNNl6ALD_hNtqrTPFUeX-GPwPLSVNvwkrOan-1K3LUBm/s1800/IMG_1379.JPG

៥. កំពូលតារាចម្រៀងខាត់ ជេមស៍ ប្រកាសទិញស្រូវ ២០ តោន ពីកសិករនៅគ្រាលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj4Nszh0kZYcBS4nwbLlqIoOMKNwbWpm0VgV3G0VNtrfTnXnetBFXvNy0LIyoHBOk4so2JhUWA02YwlzXeDd6PxV62MLWHyF9jmifWKKPdrkrHJKKXT_C_Yhh_P1SdYbr2PIKHJ5AxdHa4EoQrJkpjOMU_CF3hupInfRbgpibiQmDbIgAJM6cBPu7sVoij/s720/IMG_1382.JPG

បន្ថែមពីនេះ ក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានប្រកាសនាថ្ងៃទី ១៥ ខែមករានេះថា នឹងប្រមូលទិញស្រូវOM ពីកសិករ ក្នុងរង្វង់តម្លៃ៨៨០រៀលក្នុង១គីឡូក្រាម ក្រុមហ៊ុនគ្រោងនឹងទិញស្រូវស្តុកទុកខ្ទង់១២,០០០តោនផងដែរ៕

មកដឹងពីមូលហេតុដែលពូជស្រូវ OM ឆ្នាំនេះ ត្រូវបានធ្លាក់ថ្លៃយ៉ាងគំហុក!

0

រដូវប្រមូលផលបានឈានចូលមកដល់ហើយ ខណៈស្រូវប្រាំងប្រភេទ OM នៅឆ្នាំនេះបានជួបវិបត្តិទីផ្សារ ដោយសារឈ្មួញវៀតណាមឈប់ឡើងមកទិញ ធ្វើអោយតម្លៃស្រូវធ្លាក់ចុះ ជាហេតុនាំឲ្យកសិករខ្មែរមានការតវ៉ានិងត្អូញត្អែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaIsvctLcq3tjrMfI7_BblnVtkfierHX5W5JqKz1ANbiHOt1XB362P2Pvs19d9P407eeEj3D97sM0KoBaq0KfTkmWb-LXPQ5oxg8M0CCqGgVdR3cqghaoTHJzWXyTU4hYXwjUke79W4eDnXEpZVuRUQTHuMxQAXSpJUfLRkE5So1Eme-U22Y2hMCDDOmA8/s600/image_2025-01-16_13-20-52%20(2).png
យោងតាមការគូសបញ្ជាក់ពីលោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានឲ្យដឹងថា ស្រូវប្រភេទ OMដែលពូជនាំចូលពីប្រទេសវៀតណាម ធ្វើបាន១ឆ្នាំ២ដង ដោយផ្តល់ទិន្នផលខ្ពស់ ហើយមានទីផ្សារខ្ពស់កាលពីឆ្នាំ២០២៣និង២០២៤។ កាលនោះ ស្រូវ OM ១គីឡូក្រាម តម្លៃរហូតដល់ទៅ១៣០០រៀល ឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE9YLOlrFhL36E7uG9iCybzXnLm77_13phLGK3ZOqCWC-2vPQNIyU7gknjPuPSozHNks2L4m3rO7oJ4IWbk9KrHOpCS0iEB6SXSbWadXGZM9QcDtstfLUjZe1ZyYj0TG0LYo3m4OzyrfSGkZHA5moj1tqzwcIF-7Q605iKfo3VrAH2FwqV5nx5aOWPoJun/s619/image_2025-01-16_13-20-52.png

យ៉ាងណាអំឡុងឆ្នាំ ២០២៣ និង ២០២៤នោះ រដ្ឋាភិបាលឥណ្ឌាដែលមានចំណែក៣០ភាគរយនៃទីផ្សារអង្ករអន្តរជាតិ បានបិទការនាំចេញអង្ករ ធ្វើអោយប្រទេសវៀតណាមមានឱកាសបានឡើងមកទិញពីកម្ពុជាដើម្បីយកទៅលក់បន្តបំពេញទីផ្សារជំនួសឥណ្ឌា។ ប៉ុន្តែនៅចុងឆ្នាំ២០២៤ និង២០២៥នេះ ស្រាប់តែរដ្ឋាភិបាលឥណ្ឌាបានបើកចំហរអោយនាំចេញអង្ករវិញ ធ្វើអោយវៀតណាមក៏ឈប់ឡើងមកទិញពីខ្មែរដែរ។ សូមជម្រាបថា នាពេលបច្ចុប្បន្ន ឥណ្ឌាបានក្លាយជាប្រទេសផ្គត់ផ្គង់អង្ករទី១ លើពិភពលោក និងមានតម្លៃថោកបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9hiP7iWhc6eh0Jjg6OtrEtVrWN9rRVSeMnnM9_sqgoE79iahwdRESkNUdz0R3vGdMR4rTAO9Tw0ALD-a6xkVcewGERrZzgVWFDtb9V2jP74uBsHcfMPv06sTQ4BcevBQ6N-uYdPgisOPvw1vVYuZpiWJuujZlRs9L_c4E5_wD5e0rhKKgd-6i9YE1KKL5/s990/image_2025-01-16_13-20-53%20(2).png

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាថ្មីៗនេះ ស្រូវសើម ពូជ OM មានតម្លៃចន្លោះពី៧៦០ដល់៨៣០រៀលក្នុង១គីឡូក្រាម លើទឹកដីខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង ពោធិសាត់ តាកែវ និងព្រៃវែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIz6Ltfc4hMAVDQilEl93TJOwVzDcdGPQVo02eE2UQ89zPu73LoeIn67asibkjcuO73B9NnI3jmx5kbNoS7vhj0_SvWF-SbL2SvAmNk8zGwaf3qb5NWJPVNaE85Owg_XK2nSMwWFOi15lIMv0DgqlLxKhRM9j9TPZuICbA2VsWVPtY5n3VfyQcmVsEHD0Y/s990/image_2025-01-16_13-20-53.png
យ៉ាងណា ជាដំណឹងល្អមួយ នាថ្ងៃទី ១៥ ខែមករានេះ ក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានប្រកាសថានឹងប្រមូលទិញស្រូវOM ពីកសិករ ក្នុងរង្វង់តម្លៃ៨៨០រៀលក្នុង១គីឡូក្រាម ដោយអាស្រ័យលើទីតាំង។ ក្រុមហ៊ុនគ្រោងនឹងទិញស្រូវស្តុកទុកខ្ទង់១២០០០តោនផងដែរ៕

ឥណ្ឌាបានក្លាយជាប្រទេសនាំចេញអង្ករទី ១ លើពិភពលោក! តើនេះអាចជាបញ្ហាចោទនាំឱ្យមានការប្រែប្រួលតម្លៃអង្ករលើទីផ្សារនៅកម្ពុជាដែររឺទេ?

0

ភាពចម្រូងចម្រាស់ទាក់ទងនឹងតម្លៃស្រូវអង្ករបានក្លាយជាប្រធានបទក្តៅក្នុងចំណោមប្រជាជនខ្មែរ ស្របពេលប្រទេសឥណ្ឌាបានក្លាយជាប្រទេសនាំចេញអង្ករលំដាប់ទី ១ លើពិភពលោក។ ក្រឡេកទៅកាន់ថៃ និងវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំៗទាំង ២ ប្រចាំអាស៊ាន ក៏កំពុងតែព្រួយបារម្ភពីការធ្លាក់ចុះទាំងបរិមាណការនាំចេញនិងតម្លៃអង្ករ លើទីផ្សារអន្តរជាតិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT_BaBwiR2ghiHmgzb1wQMbSJYzPcdIaSg4hTQwiuQBx4okur1thJ932EpOvNUWnI5b5dJwioXC4WV5tGeKwXfHVBVwaIbuVHmM-01JN8v3QjZ7Kfj3_q48Zy0PJcA1jRwLgb1UuLWVubnKoVULSBlmvKJu7y_qr4Etet2907H_k9s5bKi2E3AC03-onRY/s1600/image_2025-01-16_13-18-48.png
យោងតាមការចេញផ្សាយរបស់កាសែតវៀតណាម កាលពីចុងឆ្នាំ ២០២៤បានឲ្យដឹងថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសឈានមុខគេ នាំចេញអង្ករ ១៧ លានតោន ក្នុងឆ្នាំ ២០២៤។ ឯប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ២ នាំចេញអង្ករបាន ១០ លានតោន និងវៀតណាម ជាប្រទេសនាំចេញអង្ករឈរលើលំដាប់លេខរៀងទី ៣ នាំចេញបាន ៩លានតោន និងរកចំណូលបាន ៥,៧ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVeI7bEDP63CqV7PK0wXFnNhbNMQqCk6cR_nWT2fyS5bU3339Ezy7JP_4lzAQ_hcZJCvCTfLnUVmuNA0F_PU2rx6nWWcLt8FBHU6g7mE4iTyiYmvkaUZ67t1oL-JVr6pjiuBIl0Y1y2CvQ3OprepbBZ4fQNpMKH4X-f3nq-zJMRNKeUMG9t0tyXAhkO5RV/s1200/image_2025-01-16_13-18-49.png

យ៉ាងណា ក្នុងឆ្នាំ ២០២៥នេះ ទាំងវៀតណាមនិងថៃគឺកំពុងតែភ័យព្រួយអំពីការកើនឡើងនៃការនាំចេញអង្ករឥណ្ឌាទៅកាន់ទីផ្សារអន្តរជាតិខ្ពស់ ដែលនាំឲ្យខ្លួនបាត់បង់ឱកាស។ ម៉្យាងវិញទៀត ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ដែលជាទីផ្សារនាំចូលអង្ករថៃ-វៀតណាមដ៏សំខាន់បំផុត, នៅក្នុងឆ្នាំនេះ បែរជាមានបំណងកាត់បន្ថយបរិមាណការនាំចូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd12DOqhW5ar79Yj1BP1DoDfE03FOUevcULI5Z4Zes_sKSEB2sFo9yammLuWMQBJ8bpe11UX8IYmPohzvh762LAUOCORIRxbjzIBX7SPIw2Ikr3yadN1Cf4YPqesXag_9Aa1xGL00y4DsRspQNVjwSI8lbk7qWdhCwaYjrgBqA9TMiVJIvj4XBiuQ8tADr/s2000/image_2025-01-16_13-18-50%20(2).png

យោងតាមចក្ខុវិស័យឆ្នាំ២០២៥ ប្រទេសឥណ្ឌាត្រូវបានគេព្យាករថានឹងនាំចេញអង្កររហូតដល់ទៅ ២២លានតោន ដែលខ្ពស់ជាងឆ្នាំ២០២៤ ចំនួន ៥លានតោន។ ខណៈដែលវៀតណាម និងថៃ អាចប្រឈមនឹងការលំបាកក្នុងការនាំចេញអង្ករ ក៏ដូចជាប៉ះពាល់តម្លៃលើទីផ្សារ។ គេព្យាករណ៍ថា ប្រទេសថៃក្នុងឆ្នាំ ២០២៥ នេះនឹងធ្លាក់ចុះបរិមាណនាំចេញអង្ករ មកត្រឹមតែ៧.៥ លានតោនប៉ុណ្ណោះ (ធ្លាក់ចុះ ២.៥លានតោន បើធៀបនឹងឆ្នាំមុន)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizACCRtaSGdC-v30_tvoF5cjXRuAwJSz_BLg_XfMeDvt33bJWHIVGPQKzxlpnQEtzYhb6ujGeUFQcboV25JMcJ_x0ukUgkrElGdKihslcRTKDUpAABJwsh4Za5Bb7Zh5ioknccl_vWVlPEnetMctCf4nKYwlY7XB7jF2TNgc6A5UNvFaXU2FujseizVWpG/s1080/image_2025-01-16_13-18-50.png
សូមជម្រាបថា ប្រទេសឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលនាំឲ្យឥណ្ឌាបានដណ្តើមយកដំណែងទីផ្សារនាំចេញអង្ករធំជាងគេលើពិភពលោក។ យ៉ាងណា ទីផ្សារឥណ្ឌាក៏បានជះឥទ្ធិពលដល់ប្រទេសនាំចេញអង្ករធំៗ ដូចជាថៃ វៀតណាមជាដើម ខណៈដែលកម្ពុជា បើទោះបីជាមិនជាប្រទេសនាំចេញអង្ករធំក៏ដោយ តែក៏បានរងនូវឥទ្ធិពលផងដែរ ក៏ព្រោះតែឥណ្ឌាជាទីផ្សារផ្គត់ផ្គង់ទី១ ខណៈមានតម្លៃអង្ករថោកជាងគេបំផុតផងដែរ៕

អបអរបុណ្យចូលឆ្នាំចិនជាមួយការផ្តល់ជូនដ៏អស្ចារ្យនៅណាហ្គាវើលដ៍

0

រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានម្ហូបសុភមង្គល ម្ហូបនាំលាភ ម្ហូបមហាសម្បត្តិ សេវាកម្មស្ប៉ាសម្រាប់សុខភាព ការតុបតែងលម្អដ៏ប្រណីត ការសម្តែងសិល្បៈ និងការផ្តល់ជូនជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl7_977sB_d2LHs5p5Yfq-LmQB76L33s0QUgMDZwkPYSfz2OTmhjwRm_wKqnkzyhktZMxx3Kcw3YSmQkgF-n9Z432AmGIHf0aRsXGyhL95NOkK6RNr2mZgz17guIUh6bCyg0p2Leq_Xb9pha7Sq3648z3ORjAQocu1i0DtV7La0ua4T7DA__aXEu7VOmn9/s1400/1-01.jpg

ម្ហូបអ៊ីសាងដែលតំណាងឱ្យលាភសំណាង មានបម្រើជូនជាមួយជម្រើសត្រីសាលម៉ុនស្រស់ ត្រីសាលម៉ុនអប់ផ្សែង បង្កងអូស្ត្រាលី សាច់មាន់ និងផ្លែឈើ

ណាហ្គាវើលដ៍ មានបម្រើជូនមុខម្ហូបប្រពៃណីចិនដ៏សម្បូរបែបក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។ នៅភោជនីយដ្ឋានចិន Fortune Palace មានខឈ្លើងសមុទ្រជាមួយសាច់ក្តាម និងគ្រំសមុទ្រក្នុងទឹកស៊ុប ខសាច់ជ្រូកបីជាន់ និងត្រីតុកកែចម្អិនពីររសជាតិដែលមានជាមុខម្ហូបដាច់ដោយឡែក ឬជាឈុត តម្លៃចាប់ពី ២៣៥.០០០៛ ក្នុងម្នាក់សម្រាប់គ្នាយ៉ាងតិច ៥ នាក់។ រីឯម្ហូបបែបប្រណីតដូចជា កូនជ្រូកខ្វៃ អយស្ទ័រខជាមួយអណ្តាតជ្រូក និងសារាយសមុទ្រ ថ្លើមក្ងានជាមួយប្រហិតបង្គា និងសាច់មាន់បំពងស្រួយជាមួយបង្គាស្រស់ មានបម្រើជូននៅភោជនីយដ្ឋានចិន Hall of Golden Chimes ។ ណាហ្គាវើលដ៍ ក៏មានម្ហូបឈុតពិសេសផងដែរ តម្លៃចាប់ពី ១.៤៧២.០០០៛ សម្រាប់ ៦ នាក់ រហូតដល់ ៣.៥៥២.០០០៛ សម្រាប់ ១០ នាក់ដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានជុំគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ។ សម្រាប់ម្ហូបបែបប្រពៃណី អតិថិជនអាចជ្រើសរើសម្ហូបមហាសម្បត្តិដែលមានគ្រឿងសមុទ្របែបព្រីមៀម និងសាច់ខ្វៃ តម្លៃចាប់ពី ៥៥២.០០០៛ សម្រាប់ ៦ នាក់។ ចំណែកម្ហូបអ៊ីសាងដែលជាម្ហូបនាំលាភសំណាង មានផ្តល់ជូនជាមួយជម្រើសត្រីសាលម៉ុន បង្កងអូស្ត្រាលី សាច់មាន់ ឬផ្លែឈើ តម្លៃចាប់ពី ១០០.០០០៛ នៅភោជនីយដ្ឋានទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUOcdTQyHx73lKbx7UB_DuX6UuGa3fwlaY29aqhke04tnHRD6mwiAV6yam2KxmGerfqLcSx3n6pDPLTXzfw6EE2OtxtaxF8fecQhSHsSqcqSo5EJ9AxVhkCqcQUUylr-FwFs1fsNaYk1IOuLlHAfoJFQzWdy0q-JZ928tzDH_TL2BHa46CLlKNvpjCT1B9/s1754/1-02.jpg

រីករាយជាមួយការទទួលទានម្ហូបឈុតសុភមង្គល ម្ហូបមហាសម្បត្តិ ម្ហូបនាំលាភពិសេស និងនំប្រពៃណីចិនជាមួយមនុស្សជាទីស្រឡាញ់

ជម្រើសមួយទៀត អតិថិជនអាចអញ្ជើញទៅភោជនីយដ្ឋាន Chopstick និង Golden Bowl ដែលមានមុខម្ហូបរសជាតិដើមពិសេសៗដូចជា ខជើងជ្រូកជាមួយសារាយសមុទ្រ បង្គាឆាជាមួយពងទាប្រៃ ភ្លៅមាន់ចំហុយជាមួយថ្នាំចិន ខមីអាយុវែងជាមួយប៉ាវហ៊ឺក្នុងទឹកជ្រលក់ និងនំនៀនកៅចំហុយជាមួយសាច់ដូងកោស តម្លៃចាប់ពី ១៥.២០០៛ ។ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ភោជនីយដ្ឋាន 2Pangea នឹងមានអាហារប៊ុហ្វេពេលល្ងាចពិសេសដើម្បីអបអរបុណ្យចូលឆ្នាំចិនផងដែរ តម្លៃ ១៨០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់តុទុកជាមុនតាមរយៈលេខទូរសព្ទ ០២៣ ២៦ ៣០ ៣១ ឬអ៊ីម៉ែល dining@nagaworld.com ។
នៅកន្លែងទទួលភ្ញៀវ (Lobby Lounge) អតិថិជនអាចរីករាយជាមួយអាហារសម្រន់ពេលរសៀលដែលមាននំស្នូលផ្អែម នំស្នូលប្រៃ និងសាំងវិចរួមជាមួយភេសជ្ជៈ។ អតិថិជនអាចទទួលទានផ្ទាល់ ជាវដើម្បីធ្វើជាកាដូ ឬខ្ចប់ដើម្បីទទួលទានជុំគ្នានៅគេហដ្ឋានជាមួយតម្លៃចាប់ពី ៧២.០០០៛ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Bnud82UClUpOmmixDqc9g8x8mw9wDvtOSOivXRACwUfa5Z04d2iqfmJe8SWeeXIj-FxX38nzdXv4JQdnI6w8CirqRKgZynjUGX_a2uGrkG4qVldRLIMZ9iYtkK1j1smdYh4tdDFclgnC7b9Hsk7SjEWpDrX-08rJzJwTpt8Oo_zIlLhDLW99Xs9FkOwe/s1754/1-03.jpg

ណាហ្គាវើលដ៍ មានការតុបតែងលម្អយ៉ាងប្រណីតទាំងក្នុង និងក្រៅអគារដើម្បីផ្តល់ឱកាសឱ្យសាធារណជន និងអតិថិជនទទួលបានអារម្មណ៍រីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន

សម្រាប់សេវាកម្មស្ប៉ារបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ មានកញ្ចប់រចនាម៉ូដសក់ និងក្រចកសម្រាប់ពីរនាក់តម្លៃ ៣៩២.០០០៛ និងមានបន្ថែមជូនតុក្កតាមួយដ៏ស្រស់ស្អាតឥតគិតថ្លៃ ឬរីករាយជាមួយសេវាកម្មស្ប៉ាបែបបាលី និងម៉ាស្សាបាតជើងរយៈពេល ២ ម៉ោង តម្លៃ ៣៥២.០០០៛ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIia0V28WRajQObk3U3sCu1qRfzo04ytc5iyK7zuYkkGUYK7Qx8O-VLhi-HDR12XITn2xgXR6BzPGtP11DHbWJF6XzisnOjRk-hrpN_OHj_0p_WSzxRpYGEzocAnzDfxNiw3x5RsBtBapTj1HD59gwojRorCuYfqaoMemCQuOrqh2LB8cTSO8Xh66st0kz/s1400/1-04.jpg

រីករាយទស្សនាការសម្តែងសិល្បៈ និងពិណបុរាណចិនដែលមានផ្តល់ជូននៅម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១

សម្រាប់អ្នកដែលចង់ទស្សនាការសម្តែងសិល្បៈ និងពិណបុរាណចិន ណាហ្គាវើលដ៍មានផ្តល់ជូននៅម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលមានការតុបតែងលម្អយ៉ាងប្រណីត ឬអតិថិជនអាចអញ្ជើញទៅទស្សនា និងផ្តិតយករូបភាពនៃការតុបតែងលម្អយ៉ាងស្រស់ស្អាតនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ។

សម្រាប់បទពិសោធន៍ថ្មីៗ និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍៕