រាជរដ្ឋាភិបាលកម្ពុជា ចេញលិខិតហាមឃាត់ការនាំផ្លែទុរេនពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រថៃ ក្រោយអាជ្ញាធរគយនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោយរកឃើញមានផ្ទុកជាតិគីមី។
អាជ្ញាធរគយនៃសាធារណរដ្ឋប្រជាមានិតចិន បានរកឃើញមានផ្ទុក សារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium នៅក្នុងទុរេនរបស់ប្រទេសវៀតណាម។
បើតាមការប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលើកឡើងថា៖” រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។
បន្ថែមពីនេះ រដ្ឋាភិបាល នឹងធ្វើការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់៕










