អំពិលទឹក គឺជាដើមឈើមួយប្រភេទដែលដុះនៅកម្ពុជា និងប្រទេសជិតខាង ដែលវាចេញផ្លែជាចង្កោម មានរសជាតិផ្អែម ឬចត់ ។ ការបរិភោគផ្លែអំពិលទឹក អាចផ្តល់នូវផលប្រយោជន៍ដល់សុខភាពយ៉ាងច្រើន ដូចជា ៖ ជួយការពារ និងព្យាបាលជំងឺទឹកនោមផ្អែម, ការពារជំងឺមហារីក និងប្រឆាំងមេរោគផ្សេងៗ ។ ក្រៅពីនេះ វាសម្បូរដោយសារធាតុចិញ្ចឹមរាងកាយ សារធាតុរ៉ែ វីតាមីន C វីតាមីន B1 វីតាមីន B2 វីតាមីន B6 និងជាតិសរសៃ ។
តើផ្លែអំពិលទឹក ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?
-ប្រឆាំងការរលាក ៖ កាត់បន្ថយការឈឺចាប់ និងការរលាកផ្សេងៗ
-ប្រឆាំងជំងឺមហារីក ៖ កាត់បន្ថយការកើតជំងឺមហារីក និងគ្រប់គ្រងកម្រិតស្ករក្នុងឈាម
-ជួយប្រព័ន្ធរំលាយអាហារ ៖ ជួយប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ កាត់បន្ថយការទល់លាមក រាគរូស និងហើមពោះ
-កាត់បន្ថយការឈឺក្បាលជង្គង់ ៖ កាត់បន្ថយការរលាក និងឈឺក្បាលជង្គង់
-ការពារការដុះដុំសាច់ ៖ ជួយការពារការដុះដុំសាច់នៅតាមបរិវេណរាងកាយ
-គ្រប់គ្រងកម្រិតស្ករ ៖ អាចគ្រប់គ្រងកម្រិតស្ករក្នុងឈាម និងកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម
-មានសារធាតុប្រឆាំងអុកស៊ីតកម្ម ៖ ផ្លែអំពិលទឹក សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារជំងឺមហារីក និងហឺត
-ថែទាំសុខភាពមាត់ធ្មេញ ៖ កាត់បន្ថយការឈឺធ្មេញ រលាកអញ្ចេញធ្មេញ និងដំបៅក្នុងមាត់
-ជួយប្រព័ន្ធការពាររាងកាយ និងព្យាបាលការរាគរូស ៖ ផ្លែអំពិលទឹក សម្បូរវីតាមីន C ជួយដល់ប្រព័ន្ធការពាររាងកាយ កាត់បន្ថយស្លេស្ម៍ និងព្យាបាលការរាគរូស
-កាត់បន្ថយភាពតានតឹង ៖ ការបរិភោគផ្លែអំពិលទឹក ជួយឱ្យអារម្មណ៍នឹងន
-ព្យាបាលដំបៅក្នុងក្រពះ ៖ អាចជួយព្យាបាលដំបៅក្នុងក្រពះយ៉ាងមានប្រសិទ្ធភាព
-ការពារថ្លើម ៖ តាមការស្រាវជ្រាវបង្ហាញថា សារធាតុក្នុងផ្លែអំពិលទឹក អាចជួយការពារថ្លើមពីចលនាអុកស៊ីតកម្ម
-ថែទាំស្បែក ៖ ការលាបឡេផលិតពីអំពិលទឹក អាចជួយពន្យារភាពចាស់, ជួយឱ្យស្បែកភ្លឺថ្លា, កាត់បន្ថយស្នាមខ្មៅ និងមុនលើផ្ទៃមុខ ។
ទោះជាផ្លែអំពិលទឹក ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពក្តី ប៉ុន្តែយើងគួរបរិភោគវាក្នុងបរិមាណសមស្រប ពីព្រោះបើបរិភោគច្រើនពេក អាចបណ្តាលឱ្យហើមពោះបាន ។ ក្រៅពីនេះ បើចង់ប្រើប្រាស់អំពិលទឹក ធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញឱសថសិនមុនពេលប្រើប្រាស់ ដោយសារការប្រើប្រាស់អំពិលទឹក ជាឱសថព្យាបាលជំងឺរយៈពេលយូរ វានឹងប៉ះពាល់សុខភាព ៕
 
		 
	









