Home Blog Page 661

«ព្យុះកំបុតត្បូង»ដែលជាបាតុភូតដ៏កម្រមួយនឹងវាយ.ប្រហាររដ្ឋកាលីហ្វ័រញ៉ានាពេលខាងមុខ

0

សហរដ្ឋអាមេរិក៖ សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានប្រកាសកាលពីថ្ងៃទី១៥ ខែមករា ថារដ្ឋកាលីហ្វ័រញ៉ាអាចនឹងប្រឈមមុខជាមួយខ្យល់បក់ខ្លាំង បណ្តាលឱ្យលក្ខខណ្ឌអាកាសធាតុកាន់តែស្ងួត បង្កើតឱ្យមានស្ថានភាពគ្រោះថ្នាក់ ទំនងជាមានភ្លើងថ្មីអាចផ្ទុះឡើងម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVTwhRm1s0h3oso87vheBgosCPP4c5iD2kkclXhVAUOVc_iMXzUtBQzkgz7KZDpw2TFBGQnjnVaqORkfnmrx9Hn1mVADwr8DASL_88IsPe4il7NiCgs4zPg5GzLmXn4OW0vfpo64VR-CzMkHtiO78Tq_6YXgGlRCnwqRq9LejXtyo1w7B5T4BMttnHHxzT/s1440/image_2025-01-17_09-54-21.png

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា ទោះបីជាការព្យាករណ៍មិនបញ្ជាក់ព្យុះកំបុតត្បូងក៏ដោយ ប៉ុន្តែអ្នកឧតុនិយម Todd Hall បាននិយាយថា ខ្យល់ព្យុះកំបុតត្បូងដែលជាបាតុភូតដ៏កម្រមួយ ប្រហែលជាកើតឡើងក្នុងពេលដំណាលគ្នាជាមួយស្ថានភាពធ្ងន់ធ្ងរនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggLvfu-Dxtihy4lO16-jCH8VUluTadfAhL9mOkBn1tEBbHIxsgwJ_i3x8o7Ds0SGBIEm8YX44hbe_us7b-jRdBr2yyrJVlEMtnb2pHHxN1NQbVToqH2CtqqLs2FVrTM2te0uIjKiYAxYf2hbDnggunGWgoI9z8OIePxLBCUICvW4Hv8RXe25QsW4V5SOcb/s1200/image_2025-01-17_09-54-22%20(2).png

ខ្យល់ព្យុះកំបុតត្បូង កើតឡើងដោយកំដៅ នៅពេលដែលភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ឧស្ម័នដែលហុយចេញពីភ្លើង ហើយមានផ្សែង កំទេចកំទី និងអណ្តាតភ្លើងលាយឡំគ្នាច្រើនបង្កើតបានជាព្យុះកំបុតត្បូងតែម្តង។ លោក Leila Carvalho សាស្ត្រាចារ្យផ្នែកឧតុនិយម និងអាកាសធាតុនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាននិយាយថា “ខ្យល់បក់ខ្លាំង បានបង្កើតផ្លូវមួយ និងកន្លែងដែលវាទៅ ការបំផ្លិចបំផ្លាញគឺដូចគ្នានឹងព្យុះកំបុតត្បូងផងដែរ”។ ដូច្នេះខ្យល់ព្យុះកំបុតត្បូងអាចធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំងឡើងដោយសារការស្រូបខ្យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_VF-1tu0P24mudGCh-NISxSLI-ONzKtUySONddEUg7wEPOWbDbh-lBQ0SXPxE_qNcLJvDhhYFgbvwfzYEmAiw5KLISilByVHUxICQaF_7j1q36sk200Kjb1v_u5imITIbj8bSC3UWZh6aorAHlZZMvkItAUQ66M8QAe0nvzowRNoN7EcvzNERAsC6Px84/s900/image_2025-01-17_09-54-22.png

យោងតាមលោក James Urban ជំនួយការសាស្រ្តាចារ្យនៅនាយកដ្ឋានវិស្វកម្មអគ្គីភ័យនៃវិទ្យាស្ថានពហុបច្ចេកទេស Worcester បានឱ្យដឹងទៀតថា ខ្យល់បក់ខ្លាំង និងខ្យល់ព្យុះកំបុតត្បូងគឺមិនខុសគ្នានោះទេ ពួកវាសុទ្ធតែអាចនាំភ្លើងរាលដាលទៅឆ្ងាយ ហើយបំផ្លាញគ្រប់ទីកន្លែង។ ដូច្នេះនាពេលខាងមុខនេះរដ្ឋកាលីហ្វ័រញ៉ានឹងប្រឈមមុខជាមួយខ្យល់បក់ខ្លាំង ឬព្យុះកំបុតត្បូង ដែលបង្កឱ្យមានការឆាបឆេះព្រៃម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW05YEzp1JA8vecGXiSSF1BxbfP84cKacjXlETO-lT1bgXwaRT_giCSx6vmj_zK6bf8nChOyb-9N0ClRtnNv5IQZmhTEcEAxD9PpK1SSyOJ1knqfvhKGqGRl56lnLZcls1sm_he6OG_g2RLiXP2jEM2QPCeff0bDRF6SdI7EdhEzpuJRygyQkjNkC3CA55/s1500/image_2025-01-17_09-54-23%20(2).png
គួររំលឹកដែរថា ក្នុងឆ្នាំ ២០១៨ ខ្យល់ព្យុះកំបុតត្បូងដែលមានទំហំប៉ុនទីលានបាល់ទាត់ចំនួន ៣ បានសម្លាប់អ្នកពន្លត់អគ្គីភ័យម្នាក់នៅពេលដែលវាបានផ្ទុះឡើងនៅក្នុងភ្លើងឆេះព្រៃដ៏ធំមួយនៅជិត Redding ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង San Francisco និងភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ ក្រោយមកអ្នកវិទ្យាសាស្ត្របានពិពណ៌នាថា ពពកឡើងដល់ ១១ គីឡូម៉ែត្រនៅលើអាកាស និងបង្កើតខ្យល់បក់រហូតដល់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុនេះរដ្ឋកាលីហ្វ័រញ៉ាអាចនឹងប្រឈមមុខជាមួយខ្យល់បក់ខ្លាំង ឬព្យុះកំបុតត្បូងម្តងទៀតនៅឆ្នាំ ២០២៥ នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio7pxmbOox_qD-HQvJj9FwhlVUgtow6BLubEjgln6YWdoEhaY96Hpk_h5Ytmy3Jvot2boFI8UApxRoPjHg300QyJPCmYER6w0X9HNEtfx2iANJgHgH9qJCAh0rol3IB6KS-Yc06XhSlBtA30DxujlbgtldeGcw8a0E2Uv4DXKuKjH0hSv7lpI10twnxTSf/s1242/image_2025-01-17_09-54-23.png

“សួនតេជោសន្តិភាព” តំបន់កម្សាន្តថ្មីនៅក្រុងសៀមរាប

0

សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្ត និងគុណតម្លៃនៃការបញ្ចប់សង្រ្គាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGdYUpCdjI2_VI30V_7_UY_qU76Bc5B4vAI8KaeuTUGk47phmOPzfusJGWy7dVJkHVWVHZVWLQnJ0gbKvSqx7OsJ4LJwOeZSOoQ7t50rpyI60FmlkLQln1GPX-RaNJrDtNJlfPrWoP0WZp9JqaLfqx_ICA8bSy2tFvxT9b912epQSpYrEjRUZL5dfRv8yw/s1440/image_2025-01-17_08-49-12.png

សួននេះរចនាឡើង ក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩X២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ ៩ទឹក១ហ៊ុន១លី ដោយបែងចែកជា៣ផ្នែកសំខាន់ៗ៖

• ផ្នែកទី១ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង
• ផ្នែកទី២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាប័ទវិមានឈ្នះ-ឈ្នះ សរុប១៨ផ្ទាំង
• ផ្នែកទី៣ ស្នូលកណ្តាល ដែលជាពូលនៃសួនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtS8sg1L9wjZWN95_aY3S-SKbM3gJtKaeJwrzD1AMlmhTFtTTRLBes3eO9g8zsIXospQqF5LKXxJOqpAtuamalufZoXCeJivKAYHHbTwz9m7NUojQC7P0vz0yfCUPvfEHYG6fCXwtARilJKGnHTHduqLockwDQae3Cf_2Uax2cYRazXeNwixUSZCwQbsDe/s1440/image_2025-01-17_08-49-11.png
សួនតេជោសន្ដិភាព មានទីតាំងនៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_-jqXexJ5mhiymVAgvp-Yn-zXGFGdDyYH8BIh0ZA3BQO7tx-QYguS6_7YTBnfk-o22jCG7pGp1EXncnciTWv4vBGZSnQmUkQn_9vGbewA24uhduW6G0bPUuDgB2rOHHNX_mzin4bE9nDfYxbbKLyQKcuZR3xcUrvuvDFhliFiXsTw79A6Ftwnia7mjHw/s1440/image_2025-01-17_08-49-16.png

គួរបញ្ជាក់ថា បន្ថែមពីការសាងសង់សួនតេជោសន្ដិភាពនេះ រដ្ឋាភិបាលក៏នឹងកសាងស្តូបវិមានឈ្នះ-ឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះ-ឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន ដើម្បីពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់ការរៀនសូត្រអំពីនយោបាយឈ្នះ-ឈ្នះ អំពីប្រវត្តិសាស្ត្រនៃដំណើរការអនុវត្តទៅតាមទិសនានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUJByk5Ij2HqTx_LBn0gxq335fwwtHYaKkSGJ6U8F6pd8n_0cuDZDJNzYIQpiwRqOX-_Px5wdJ36UAP3DT8AftdoYwMo5U-7olFD7FE2SAQGPZM-90DPd0wZBCPAU_wkp7lEcXT82u_TR9JURle5YsqOK62jKaERUOyUHXtTqzDvEGmmfhSwcwLzJXbnHg/s1440/image_2025-01-17_08-49-15.png

 

កាន់តែកក្រើក! ព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 GANZBERG Super Idol រដូវកាលទី3 ជាមួយឆាកតន្ត្រីអន្តរជាតិដ៏ធំអស្ចារ្យ!

0

ភ្នំពេញ – កាន់​តែ​កក្រើក កាន់​តែ​រំជើប​រំជួល កាន់​តែអស្ចារ្យ ជាមួ​យការ​​ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី3 ដែលជាព្រឹត្តិការណ៍​ប្រគំតន្ត្រី​​​ធំបំផុតប្រចាំឆ្នាំ 2025 អមដោយ​ឆាក​តន្ត្រីស្តង់​ដា​អន្តរជាតិដ៏ធំសម្បើម​​ដែល​នឹង​មក​ដល់​នៅថ្ងៃសៅរ៍ ទី 18 មករា ដ៏ខ្លីខាងមុខនេះ​នៅ​កោះពេជ្រ ចាប់ពី​ម៉ោង 4:០០ រសៀល – 11:០០ យប់ ដែល​នឹង​ធ្វើ​ឱ្យ​​​ហ្វេនៗទទួល​​បាន​នូវ​បទពិសោធន៍រំភើបរីករាយ​​​មិនអាច​បំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeMPb6itS5n_DAChWLjaDdRT604t-oWprB882sOrMkv1iEZu567eGEVvtuV-km3nymhbwrOh3ylU_X6b0x0-J83o7a1AaXd0QvuyNG_u8eKgm8MQWLZA9Yno96qVK783UgSd1WCdcJ7NnhOIf5rjFMD8rhbTo3p1STpQ-qdj6hDz5c6a6CeW52VGA5kFH-/s2048/DSC00097.jpg

ពី​មួយ​រដូវកាលទៅមួយ​រដូវកាល ការ​​ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol តែង​តែនាំ​មក​នូវ​​ភាព​មហស្ចារ្យ ភាព​​រំជើប​រំជួលជាលំដាប់​​ដោយសារតែវត្តមាន​ចូលរួមសម្ដែង​ដោយ​ក្រុមកំពូល​តារាចម្រៀង​អន្តរជាតិ ជាពិសេសក្រុម K-POP និង​​​កំពូលតារាចម្រៀង​​លំដាប់​​ប្រទេស​​អម​ដោយ​​ឆាក​​​តន្ត្រីដ៏ធំសម្បើម​ ដែលត្រូវ​បាន​​រៀបចំឡើង​​ដោយ​ក្រុម​អ្នកជំនាញ​ជាមួយ​ស្ដង់​ដារ​អន្តរជាតិ មិន​​ថាប្រព័ន្ធ​ភ្លើង​ LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេង​បុកខ្លាំងហាប់ណែនអង្រួនដល់​បេះ​ដូងសុទ្ធតែ​ស្តង់ដាអន្តរជាតិ ការរចនា​ឆាកទាក់ទាញ​មិន​ចាញ់​នៅបរទេស ហើយ​​សូម្បី​បរវេណ​នៃការប្រគំតន្ត្រីទាំងមូល​ក៏មានលក្ខណៈស្ដង់​ដា​អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXPqFxumsB-TdnitZUfm31473bfnJOpPx-X0jznO-AWUgIIbA6FG-vruOrci8flzfMHnryf9tAT1EVdjMdLaxrbKBsbkiPr7B9RJ9gKC0BfKCD7NFrLzEqKbcaw-sUWjwcUncn4F78mKI2dg1r239de8nqTaYalJHudGxfoCURuxCU6SUdyoKc8iBPr801/s2048/DSC00122.jpg

GANZBERG Super Idol រដូវ​កាល​ទី 3 ពិសេស​អស្ចារ្យ​​លើសពី​​ការ​ប្រគំតន្ត្រី​ដែល​​នឹង​ធ្វើ​​​ឱ្យ​ហ្វេនៗ​ទទួល​បាន​នូវភាព​រំភើ​ប​រីករាយ​​​បំភ្លេចអស់​ទុក្ខកង្វល់​មួយគ្រា និងធានាសន្តិសុខសុវត្ថិភាព​កម្រិត​ខ្ពស់​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ig_R6hhUPi4sjGBoaORbvpw4bT14Vp8HC-BLFtoMVIdG19qPyZ1Kr8ASWzVhlLpH0BNfhwLu1j1_F2xWl8kgMQaOKtzXHyB0_TOtdXhfjBEVpV7p_uZb7y37jw2qkSL_5Xbj1GN8G2p-J0IEGLjMZ-j-u51C8UM2pgpuFADtpa3rjgg2cNtDb-f7P6Kj/s2048/DSC00070.jpg

ត្រៀមខ្លួន​​ស្រែកហ៊ោ រាំ និង​ច្រៀង​តាម Idol ណ៎ា!  រួសរាន់ទិញ​​សំបុត្រចូលទស្សនាដែលមានលក់តាមរយៈ https://live.wonderpass.asia/event/ganzbergsuperidolconcert3 ឬ​ ទិញ​ក្នុងថ្ងៃប្រគំតន្ត្រីផ្ទាល់​ក៏បាន!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFnAVXNm8g9xTfieV2h4oLwhCdWr5-HybSY7OOj-r_rSROqY4xvSgwdo46YS1TWlCxN8r2IxuYrdQ8V8hoMVX4_meTxRx84FDNpKNoFoTKqN13np8yr5c6MwrPALNDEvUpYPUs2uBnbl1Ti52sdei9ts8C-h3c51iAkI6NwtUnF2K8nWhVHVWx3WGOcdIU/s2048/DSC00038.jpg

សម្រាប់​​ការធ្វើបច្ចុប្បន្នភាព និងព័ត៌មាន​លម្អិតបន្ថែម សូមរង់ចាំតាមដាន​លើ​​ទំព័រហ្វេសប៊ុកផ្លូវការ​របស់ក្រុមហ៊ុន GANZBERG។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYFSbKCSUf2aSpgQ77-KqspWC9fqy_YCRHpbZO6uBzpmgAGDZrjIZB7rvhjxA4AVu08NzVMeiRSfxJcm7fIXLxiMTTPJ-_CrvTRb6ELuFroxRuBPMh-36UGEQjvkkse5YBcPwYUXeazfQav8nH2QQaUxSZomiMiM7J8KFE_1vW_GoJfqA12FS-lFH4nZ6v/s2048/DSC00010.jpg

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSHk7pC-CG21bkYohvnoxjfEy5FbngNVjkw6WNbwoEsCPgQpHU7Nyy085Hf0-EifZHKPlFltF71dH4NpuudDXsq6C6ropJ_PrfsJo3oGy_VsPE7Pz9fnwysEHMVCkZakixl-3VoyIZ72SHyD6pKERfy-ggYaMIoC1dEr4JDxc2bxtZCe4eOPm2_pZoh6TP/s2048/DSC00001.jpg

ក្រុមហ៊ុនអាមេរិកផលិតមនុស្សយន្តស្រីឆ្លាតវៃអាចប្រើប្រាស់បានច្រើនមុខងារ

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនផលិតមនុស្សយន្តនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក បានបង្ហាញមនុស្សយន្តស្រីឈ្មោះ Aria ហើយក្រុមហ៊ុនសង្ឃឹមថា នឹងអាចប្រើប្រាស់មនុស្សយន្តនេះបានច្រើនមុខងារ ដូចជា ៖ ធ្វើជាមិត្តភក្តិ, ផ្តល់សេវាកម្មអតិថិជន និងការអប់រំ ដោយការបំពាក់បច្ចេកវិទ្យាឱ្យមនុស្សយន្តអាចបង្ហាញអារម្មណ៍ដូចមនុស្សពិតៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuZL0Owy9y94im-gOgR9o9XHGUD0A2jUQPW66K11TLAAKZvHu-yysSYZvcusy2pI_2Wqt3V6_WuS5dEpvtsVja5SlirsLnEafWlbxAv-6Tg-H4ZcRP8Tt8GCuWsutW1nX7Sp_gt45upRab5tyqb3_PW45Mfyqgyx4wNJYYEyEcNQ-b1GB3UQ4sYtnlgXef/s1920/image_2025-01-17_08-21-54.png

មនុស្សយន្តស្រីនេះបង្កើតឡើងដោយក្រុមហ៊ុន Realbotix ហើយនៅផ្នែកខាងក្នុងរបស់មនុស្សយន្ត គឺបំពាក់ដោយបច្ចេកវិទ្យា AI និងគំរូភាសាទំហំធំដើម្បីជួយដល់ការធ្វើការ និងឆ្លើយតបសំណួរ ។ រីឯស្បែករបស់មនុស្សយន្តផលិតពីស៊ីលីខូន ដែលស្រដៀងនឹងស្បែកមនុស្សបំផុត ខណៈនៅបរិវេណភ្នែកមនុស្សយន្ត គឺបំពាក់ប្រព័ន្ធតាមដានការសម្លឹងមើលរបស់មនុស្ស និងអាចចំណាំមុខមនុស្សម្នាក់ៗដើម្បីឱ្យមនុស្សយន្តឆ្លើយតបសំណួររបស់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-3UISqGEU58yw6TZf4mFWCf7cOX5-ZOqC1yt5UJtHF7_GoSzXeRciF4GJ0C2gaQm6l6zTQ-tYQDoG3KY_nYdXUa_1_DzX9PVegKrbRZYyT-VDa8O7aeE11lWLnZj08iOYi4tMlldsje3FWuphW7pChCEJj_F0GzeF1yTTugARbb0x35TVlKEYIv57s00L/s1920/image_2025-01-17_08-21-55.png

សមត្ថភាពរបស់មនុស្សយន្តក្នុងការធ្វើត្រាប់តាមមនុស្ស គឺដោយសារការដំណើរការរបស់ម៉ូទ័រចំនួន១៧ ដែលជួយឱ្យមនុស្សយន្តអាចហើបមាត់ និងភ្នែកដោយស្វ័យប្រវត្តិ ។ មនុស្សយន្តស្រីត្រូវបានផលិតឡើងជា២ប្រភេទ គឺមនុស្សយន្តមួយកំណាត់ខ្លួន និងមនុស្សយន្តមានដងខ្លួនពេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi065avbwxjh59pgDC-lbxYiCiqTzwSqZCfMhgwlOHf_pD3xltjuTR4UBjO0KmoHRLbcONs-jgbS2yxJKmRFyL3wjQ3K4CDmgYlU1d2dWN-fzqODGoVQuLH8ajh7THCy8hDFY0xKYVPo0-N_UC46vVLGdDWOSVv21QKrLCQpxI9xyrEM6jkKOw0lm_nt69h/s1024/image_2025-01-17_08-21-57.png

មនុស្សយន្តស្រី Aria អាចផ្លាស់ប្តូរទឹកមុខយ៉ាងឆាប់រហ័ស និងប្រើប្រាស់បានច្រើនមុខងារ ដូចជា ៖ ជជែករឿងផលិតផល, ផ្តល់ចំណេះដឹងផ្នែកវេជ្ជសាស្ត្រ និងជជែកជាមួយមនុស្សបំបាត់ការអផ្សុក ។ តម្លៃមនុស្សយន្តមួយកំណាត់ខ្លួន គឺស្មើនឹង១ម៉ឺនដុល្លារអាមេរិក រីឯតម្លៃមនុស្សយន្តទាំងមូល គិតចាប់ពីក្បាលដល់ចុងជើង ស្មើនឹង១សែន៧ម៉ឺន៥ពាន់ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3xzhGHsWHlBRzVUXonnB8ANcfA2VaQotOxc9XkNsyW8jzwOpolSj2LpWBtj1YpzSGUaEB7c_w8u8y98g1RmQf_zIchJupTvGch9zwbx914Lidk7WWndm2CCHXFH5NmTmRrAp1UzOGwwoQf4wAUCHn3pn-7bcXME9ttBQWqDYfolLzXcBr5xTe4769-mLZ/s1920/image_2025-01-17_08-24-07.png

ក្រុមហ៊ុន Realbotix បានយកមនុស្សស្រីទៅបង្ហាញក្នុងការតាំងពិព័រណ៍បច្ចេកវិទ្យាលំដាប់ពិភពលោក CES 2025 ដែលមានការចូលរួមពីក្រុមហ៊ុនផលិតមនុស្សយន្តផ្សេងទៀត, អ្នកវិភាគ និងអ្នកគាំទ្រដ៏ធំបំផុតនៅអាមេរិក ។ នៅឆ្នាំ២០២៥ ការតាំងពិព័រណ៍បច្ចេកវិទ្យាបានរៀបចំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា នៅទីក្រុង Las Vegas ៕

«ទន្លេបាទី» រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយក្នុងខេត្តតាកែវដែលមិនគួររំលង

0

រមណីយដ្ឋានទន្លេបាទី ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ។ កន្លែងនេះជាទីកម្សាន្តរបស់បងប្អូនដែលមិនចូលចិត្តដើរឆ្ងាយ ដោយអាចកាត់បន្ថយអារម្មណ៍ស្មុគស្មាញពីការងារ ឬការសិក្សាបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXuIhOG_sxYANi3fuctkzkOVzL65GgbkULH80SH31tq2uG72x_zGBXtbUmTShV1su27rDn8Lm_HZpXfd7VazpabkyCwasQ3deV4O9v0ds2f7z5ZAp_jRDHujtkmkb72zlDs1bLYa6_0eAKIio5O3uUVfBlvkd1KCnwAnk7xRnlYWotVIrMkW45MP8DatyH/s1280/473234782_608793165074495_2356014776843761193_n.jpg

ជាមួយបរិវេណធំទូលាយដែលជាប់ទៅនឹងផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយ ខ្យល់អាកាសបរិសុទ្ធ មានតូបតូចធំជាច្រើនប្រក់ដោយស្បូវនិងស្លឹកត្នោត គឺបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឥតឈប់ឈរ។ ភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាំអារម្មណ៌នោះគឺមានដូចជា៖ លេងទឹកឬហែលទឹក, ស្ទួចត្រី, គយគន់ថ្ងៃលិច, ជិះទូក និងញ៉ាំម្ហូបអាហារបែបជនបទដ៏សម្បូរបែប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_dGprOpKbPLbaODBFt4gRXejKsTX3xGfeImdH_xYpbDRzZTF4KjNNglfQpqEsdYORM-hPM3PoSAhxlv2gor9fGyW29R3FKTwW4Etd6r7VCiiGxx1tX_rg9tP7eT5nXyc281K4EaRB7AjiXnlvTYZpRiwKZJ_6v-WIv9fIZD9Ru9m6wVtZrdoNdydzzm3m/s1280/473363998_608793135074498_4903291445598127621_n.jpg
នៅទីនេះមានតូបសង់លើផ្ទៃទឹកគួរឱ្យចង់សម្រាកកម្សាន្ត ហើយអ្វីដែលអ្នកដំណើរមិនអាចភ្លេចបាននោះ គឺការទទួលទានអាហារស្រុកស្រែដ៏មានឱជារសប្រចាំតំបន់ទៀតផង។ ក្រៅពីបឹងដ៏ធំល្វឹងល្វើយនេះ រមណីយដ្ឋានទន្លេបាទីក៏មានប្រាសាទបុរាណ ២ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរគ្រប់រូបផងដែរ គឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZVZszIWdVHAIzobmq45EDu6roA8XBBBab90q6x3WdYTXtlekWbFGHItPyzzg-GvYDD1eQrxonFNQoIYNE3b_R0soi80S_0IIVjZUg1VjB_AH3v5Cc2-nDm8dxsm4nIgptlCoHUpcDPlu4acK08lif1vrDXk6aD8nnHEss-wif4SgTkU5StaZHC5pQ5Il/s1280/473317998_608793221741156_7114487118676412201_n.jpg

ប្រាសាទតាព្រហ្ម សាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន ខណៈប្រាសាទយាយពៅ ដែលមានចម្ងាយ ១០០ ម៉ែត្រពី ប្រាសាទតាព្រហ្ម កសាងឡើងក្នុងសតវត្សទី១២ ជាមួយទំហំ ៧ ម៉ែត្រ×៧ ម៉ែត្រ។ ក្រៅពីរមណីយដ្ឋានទន្លេបាទី នៅខេត្តតាកែវក៏មានតំបន់ទេសចរណ៍សប្បាយៗជាច្រើនដែរដូចជា៖ ភ្នំតាម៉ៅ វត្តពុទ្ធគីរី រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ រមណីយដ្ឋានទឹកជ្រោះផ្អោក ភ្នំជីសូរ និងកន្លែងទេសចរណ៍ល្បីៗជាច្រើនទៀត៕

Lisa បង្ហាញខ្លួននៅកីឡដ្ឋានចក្រភពអង់គ្លេសធ្វើជាអ្នកបោះកាក់

0

Lisa សមាជិកក្រុម BLACKPINK បានធ្វើឱ្យទស្សនិកជនរីករាយនៅពេលដែលនាងបានផ្តល់កាក់ដល់អាជ្ញាកណ្តាលដើម្បីកំណត់ថាតើក្រុមណានឹងលេងមុនគេក្នុងជុំទី២១ នៃ Premier League ក្នុងការប្រកួត Arsenal ទល់នឹង Tottenham។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv0ztvpctDGgqT8EvBjpiTrzoLRZtcCUJJKq3Y2p-yHwsoVm8Fh7RD4q1MVl9u5wrz7rnY6UxT12fXuvhJ5ubsOcYEyiz-YXk7VJU00Y4wns91ARStDDwQGjWiqjzwf35_Ip0izBXpZRdm1Fq8hpKum3Cxddo-Lx_ISkh7rMb-ByiU2iS1EEYkiLsjkcpk/s849/image_2025-01-16_15-41-24.png

ថ្មីៗនេះ តារាចម្រៀង Lisa បានបង្ហាញខ្លួននៅកីឡដ្ឋាន Emirates (ចក្រភពអង់គ្លេស) ចូលរួមការប្រកួតរវាងក្រុម Arsenal និង Tottenham Hotspur ។ Lisa បានដើរទៅកណ្តាលវាលដើម្បីស្វាគមន៍អាជ្ញាកណ្តាល បន្ទាប់មកបានផ្តល់កាក់ដល់គាត់ដើម្បីកំណត់ក្រុមដែលមានបាល់មុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI_cFpd5yZteL53R4e3V4ajzuDIRI_yTjahPWZKmpKfHdFxKzdj3YPlo1FLJPtNovcnS23o5MTPNxZYp06dOZcUCKPVL6reyuhNhDPntnQU6T35D9VDqj-8rGS6Ai171Q7a4KpgNYQ9LeG-zyk5n50ve6vjI6NsRnWsE2HjZh1zTb9ZBzzbRFJfF9bCp7V/s1548/image_2025-01-16_15-41-31.png

នៅលើវេទិកាបណ្តាញសង្គម រូបភាពរបស់ Lisa ក្នុងការចូលរួមប្រកួតបាល់ទាត់នេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា វត្តមានរបស់ Lisa គឺដើម្បីផ្សព្វផ្សាយ «North London Derby» រវាងក្រុមទាំងពីរ។ ក្រោយពីនាំមុខក្រុម Tottenham ក្នុងតង់ទីមួយ ក្រុមម្ចាស់ផ្ទះបានយកឈ្នះគូប្រកួតរបស់ខ្លួន ដោយបិទគម្លាតជាមួយក្រុមកំពូលតារាង Liverpool ដល់ទៅបួនពិន្ទុ បើទោះបីលេងមួយប្រកួតទៀតក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMpTbvTCMn3YxcbcIUYrrAAuQLQ4U1V0nxYesFcgvnQu4lnxI2Bv5mShTUFvU7nkzYJpyqecnE0SF82hsWSB3lzvlz0qJ40-HKgc_PlllKDHoIjsRgqalzTyKGFNH9G0bLpoMw-cmuZrg-45MWuzN8tzrWnXILNxK3sFTdR0y9RFmtCkyxhDCz7mZ62N8D/s1349/image_2025-01-16_15-41-29.png

ក្រៅពីការច្រៀង Lisa បានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយកីឡាជាច្រើន។ នៅខែឧសភា ឆ្នាំ ២០២៤ នាងគឺជាអ្នកគ្រវីទង់ជាតិក្នុងការប្រកួតនៃការប្រកួត Formula 1 (F1) Miami Grand Prix ដែលអ្នកគាំទ្រស្គាល់ថាជា «Queen of the F1 racetrack»។ ក្រៅពីនេះនាងបានចូលរួមទស្សនាការប្រកួតបាល់មួយចំនួនទៀត៕

រដ្ឋ បញ្ចេញថវិការ៣០លានដុល្លារ ជួយទិញស្រូវពីប្រជាកសិករ

0

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទម្លាក់ថវិកាចំនួន៣០ លានដុល្លារ ដើម្បីទិញស្រូវអង្ករ និងជួយរក្សាស្ថេរភាពតម្លៃស្រូវ កុំឱ្យកាន់តែធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjozljykIuXS60DvStymGAJ2njK3bnKkOtZ5OLnsR6hv8lWfMohPWCKCYGnQF5uN3cL_iFJp0Epf-H2SBSNsUpp7sjmWyrxAg3iYDqPnV-FiGCWxXc8RC_WPvXdsF6ea6H4h25wulVuFb81YsURA6pmx3ataiRI_lrwbo7IZ-JQVPvhipLnlcA_FTMzjwn8/s1024/image_2025-01-16_16-38-32%20(2).png

ការទម្លាក់ថវិការនេះ គឺជាលើកទី៥ហើយក្នុងរយៈពេល៦ឆ្នាំចុងក្រោយ ដោយសរុបទឹកប្រាក់ប្រមាណជាង២០៨លានដុល្លារ ដើម្បីជាការទ្រទ្រង់ទៅលើការអភិវឌ្ឍន៍ស្រូវ និងទិញស្រូវពីបងប្អូនប្រជាកសិករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfIscPG6WXEYBYW6zDolGZuTiuhRFeDOnipRPpdk4prXp3mgpUHZ-pOJi6Hn8Q88p70MIeY0_Hl0i05SVJW2WLpKylPRadap0Sy1p9t5GyJK46aJpYLjTvVaaER6go8Q31v-jFMXIo7e6Ad9seYNGUhPWWzmyyictlG0w6qTX95BMzq_MIK_iv-Gds_qaB/s1024/image_2025-01-16_16-38-32.png

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖”ការប្រមូលផលស្រូវវស្សានាពេលនេះ បានចប់សព្វគ្រប់អស់ហើយ។ សម្រាប់ស្រូវប្រាំងវិញនឹងបន្តប្រមូលផលរហូតដល់ចុងខែ៣។ ដោយឡែកស្ថានភាពផលិតស្រូវប្រាំងរបស់កម្ពុជានាឆ្នាំនេះបានច្រើនមែនទែន។ តាមធម្មតាស្រូវប្រាំងដែលមានចំនួន៥០ម៉ឺនហិកតាទេ តែឆ្នាំនេះប្រជាពលរដ្ឋបានដាំដុះកើនឡើងរហូតដល់៧០ម៉ឺនហិកតាឯណោះ។សម្រាប់ទិន្នផលស្រូវប្រាំងនាឆ្នាំនេះមានរហូតដល់ប្រមាណ៤លានតោន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhePUsA4TL8uJgt6DYi7qK8LspwZta8MODnKXq-pVW39u1YWarqahiFnE37yymJULYdT_wkaFplKfnWgRTQBvPvs-RHjXhh1SFua6Jd4QihaXdNaKoY9b0EH1DwDXJMzz-7vqz4lTOAu6C9K2Llzmj2bz4cgl8fX9y6aFVQzpS4ZKH2qyWtaa01Ahv73zBw/s768/image_2025-01-16_16-38-34.png

ថ្វីបើការប្រមូលផលស្រូវប្រាំងនាឆ្នាំនេះមានកំណើនមួយខ្ពស់ តែតម្លៃស្រូវពូជអូអឹម (OM) ហាក់មានតម្លៃធ្លាក់ចុះ ដែលធ្វើឱ្យកសិករបង្ហាញការមិនពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAfSTkwqLHMNwY-qHHWStuSbt1Savkt-dwQuQ4GP3n91xRUs-4joWw9PKqC6R1neyCGHcA7_MULPIGaKMnZ8SL9LIQ8NkKchDX_xLXrsGY6sNm1XtBgQ7rXq-CZeVNxoYgTLvYU-t3ZpntXtpcNkdJOmBQ3CmarWivgvJQjrOVqjsAYqDK4yMiwc8sbSyK/s780/image_2025-01-16_16-38-35.png

ទន្ទឹមនឹងមិនពេញចិត្តនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានអំពាវនាវឱ្យកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើបដែលអាចជួយឱ្យកសិករចៀសផុតពីការប្រឈមនឹងបញ្ហានានាកើតឡើងក្នុងនេះដូចជាប្រាក់កម្ចី ការលក់ស្រូវ និងបញ្ហាប្រឈមមួយចំនួនទៀតដែលក្រសួងពាក់ព័ន្ធនឹងចូលរួមដោះស្រាយជូនកសិករ៕

នាយ ព្រែក ដាក់ឆ្ងាញ់ៗទៅលើសិល្បករមួយចំនួនដែលមិនគោរពម្តាយខ្លួនរឿងអីលោកត្រូវគោរពគេវិញ

0

នាយព្រែក បាននិយាយនៅក្នុងបទសម្ភាសន៍ដោយបានលើកឡើងនូវរឿងរ៉ាវជាច្រើនក្នុងដំណើរជីវិតជាអ្នកសិល្បៈតាំងពីវ័យកុមាររហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងនោះលោកបានពន្យល់ពីមូលហេតុលោកមិនចង់ធ្វើជាពិធីករក្នុងកម្មវិធីប្រគំតន្រ្តីដោយសារតែតារាចម្រៀងមួយចំនួនមិនឱ្យតម្លៃ។ បន្ថែមពីលើនេះ នាយព្រែក បាននិយាយទាក់ទងនិងអ្នកសិល្បៈមួយចំនួនដែលទាមទារឱ្យលោកគោរពទាំងដែលមិនគោរពម្តាយលោកផងរឿងអីលោកត្រូវគោរពនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5MY58C_Tjv3XbZsY7NoKLdRwvo5ypBZMmcf2yoCJOmhB9U1MITFqzihHXKxXgpXtT8TmugPRgsT41UNJzbWNxzklBhpimXDaffsW81s1VXhvgc1xH6gxIqc5n33mivybYjvqjeFd3zKhMjH4mzEXgLD9uXfhmCaU6zDVb987yk-knaQWFP4G1GQ5aYT2Q/s960/image_2025-01-16_10-14-35.png
ទស្សនិកជនមួយចំនួនធំស្គាល់មកហើយពីនាយព្រែក ដែលជាពិធីករជាតារាសម្តែងតាំងពីកុមារខណៈបានវិវត្តន៍ខ្លួនធ្វើជាអ្នកដឹកនាំរឿងខ្លីៗដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។ ទេពកោសល្យរបស់ នាយ ព្រែក ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់មិនថាសម័យឬបុរាណគឺលោកចេះទាំងអស់ដែលលោកជាកូនប្រុសរបស់តារាកំប្លែង យាយយ៉យ។ នាពេលថ្មីៗកន្លងមកនេះ នាយ ព្រែក បានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី សខ្មៅ ដោយបានលើករឿងរ៉ាវជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh95G7Yr7hKLWC2FHDtCuEWpJIq2gIvPcA8EHIcgF_1mrqxEic_5ZaT1TP1jclV7a5wVZlXP8n2bMgq4vOBc8XQZJuwdsdNUnGLdz06k1YnKww0hRjEkcAl52oHP-9RdOVY022ySqXqZ3BtH6zVpnRcvlRFQjzIWg7kNV8Pw5A98slTnRXj6YbdapuhsBzv/s2048/image_2025-01-16_10-14-36.png

មួយក្នុងចំណោមនោះ នាយ ព្រែក បាននិយាយពីក្នុងការដឹកនាំរឿងកាលពីមុនពេលមិនទាន់ល្បីតួមួយចំនួនមិនស្តាប់លោកព្រោះតែទឹកមាត់សាបតែបានធ្វើឱ្យលោកមានដើមទុនចេះដឹករឿងហើយជំនាន់កូវីដចេះធ្វើរឿងខ្លាំង តម្រូវតាមទីផ្សារហើយការធ្វើរឿងកំប្លែងនេះមានរយៈពេលជិត៥ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh93gX01UvpDz9_c1O4bQp2vVErrKt201g002zZgDonfttnA3I5hMP6tm8O_ZUXz2LyPizHMwYx4tSPfWDEBPRopKfWy5GAr8Ibb4XG29xTbzMyhFb3h-pqAsu3Wgy201UQHvpSJvouwUJm9lgSmYcfQjkV648hUB_3lmI9QbnfBNkc6H920HEmCkcgUi5z/s1800/image_2025-01-16_10-14-39%20(2).png
នាយ ព្រែក បាននិយាយទៀតថា មូលហេតុដែលលោកមិនចង់ធ្វើជាពិធីករខនសឺត លោកមិននិយាយទាំងអស់តែអ្នកចម្រៀងមួយចំនួនក្នុងនាមលោកធ្វើជាពិធីករខំលើកលើឆាកយ៉ាងខ្លាំងតែពេលចុះពីលើឆាកអ្នកចម្រៀងនោះតែមុខលោកក៏មិនមើល អ្នកមួយចំនួនខ្លះមិនឱ្យតម្លៃយើងធ្វើជាពិធីករ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLHXRP_aVfk5rs5MabgD4WA7Gn_DKkMD2-LT05LHBwUsYpvcXvwdlOORqqV505qRfo_cvNiZ9RVFI6mxvR3SI_A-RdXsRz6dyfar9f24xWhoT5PTAYwXcbSqGXTPVuXPcwe4Rf-crQIOZuVAHHPJGx8_duGljGmUFajmfsEp1z3kf5VKmVpAXU0hJVLtK/s1280/image_2025-01-16_10-14-39.png

ការគោរពរៀមច្បងអ្នកណាអាយុបងលោក លោកលើកដៃទៅមុនហើយកុំបារម្ភ ប៉ុន្តែអ្នកខ្លះទៀតដោយ នាយ ព្រែក បានលើកឧទាហរណ៍ថា ខ្លួនទៅជាមួយម្តាយ ប៉ុន្តែបែរជាមិនជម្រាបសួរម្តាយរបស់លោក រឿងអីដែលលោកទៅជម្រាបសួរនោះហើយរឿងនេះពិតជាមានហើយលោកធ្វើដាក់វិញកុំថាលោក៕

បុរសចំណាស់ម្នាក់មានមុខមាត់ស្រដៀងនឹង Donald Trump កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង

0

បុរសចំណាស់លក់អាហារនៅតាមដងផ្លូវក្នុងប្រទេសប៉ាគីស្ថានបានទាក់ទាញការចាប់អារម្មណ៍ពីមហាជន ដោយសារតែមានមុខមាត់ស្រដៀងនឹងប្រធានាធីបតីអាមេរិកលោក Donald Trump។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOrSmaeAVNQn5kHnVsqAq7BH7sarCvo3T6Hld3kshvX7TvuqhlgPaWnWHxsRN5nwDUu0NLdVqdeBosCpNJzqg7VyVmo3Uf0jypXrFp4FBy_aL2T_pI8o5yyVfe_xyV2MjD6pIUEsuoqmIEjUtpexSxSNnxNsiuGAwc9EDeerMa4iWXU72zYAhLOLNWI5Cg/s700/image_2025-01-16_15-15-33%20(2).png
នៅឯផ្សារដ៏មមាញឹកក្នុងខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន លោក Saleem Bagga អាយុ ៥៣ ឆ្នាំ ជារឿយៗតែងតែរុញរទេះឈើចម្រុះពណ៌របស់លោកដើរជុំវិញផ្លូវដើម្បីលក់អាហារ ខណៈថ្មីៗនេះលោកកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានពណ៌សក់ មុខមាត់ និងរូបរាងស្រដៀងនឹងលោក Trump ខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrXVO6SotOfBNyis_QrI9ja4K4b1-YuKOYJ6vPngiec9GwYCoyxGB32niyV8QJV4AOM25sQxS27yHAhKKFFa516Vp2ArFWEoRawtRwMkrCfcxb12LRjkHd7I0pjwM5lWt4W3SFbejaSoDex547iBgtfrhVBsueXo6WzAC1GLBdKBBwVQ5odd8voLnXoTUE/s1024/image_2025-01-16_15-15-33.png

នៅពេលដែលអតិថិជនមកទិញអាហាររបស់លោក លោក Bagga បានច្រៀងចម្រៀងក្នុងស្រុកយ៉ាងសប្បាយរីករាយ ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន។ មនុស្សគ្រប់គ្នានៅទីនោះបាននិយាយថា ពួកគេមើលមួយភ្លេតស្មានតែ Trump កំពុងឈរលក់អាហារ តាមពិតគឺជាលោក Bagga សោះ។ បច្ចុប្បន្នបុរសវ័យ ៥៣ ឆ្នាំរូបនេះគឺមានភាពល្បីល្បាញខ្លាំងណាស់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយមនុស្សជាច្រើនបាននាំគ្នាថតរូប Selfie ជាមួយលោក ហើយបាននិយាយថា អាហាររបស់លោកគឺពិតជាឆ្ងាញ់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS2BsnfZnuqoD6ZU2-lcsdyupUUljqnoYYZzGMDChirT4HYD0rIWaIDfDx-RoVMQvPurwhh3EWCEE2W-RXadVk8I3T8kRqY9mFA3mXQQsBfCZs0Gm6jA43cU9tJesX6Cqiwzaza-ZxVuca4vxMASPGQ6RZ9qi3Os2cr0mQtcu0b0nahfzHeP6Z7RIbvyOn/s1600/image_2025-01-16_15-15-34%20(2).png

លោក Bagga បាននិយាយថា លោកពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលលោកមានមុខមាត់ និងភិនភាគស្រដៀងប្រធានាធីបតីអាមេរិក ដូច្នេះលោកមិនខ្មាសអៀនក្នុងការថតរួបជាមួយអតិថិជនឡើយ។ លោក Bagga បានបន្តទៀតថា កាលដែលលោកមានសក់ពណ៌ស និងសម្បុរស គឺដោយសារលោកមានជំងឺអាល់ប៊ីន ទោះជាយ៉ាងណាសុខភាពលោកគឺល្អធម្មតាទេ ហើយបច្ចុប្បន្នការលក់ដូររបស់លោកក៏ដាច់ជារៀងរាល់ថ្ងៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhii-3keVlPXUCBAUgK15jvi4zaC97CACj_c7qAI2fLicf-yiGAgMHKKMSPG84p7czytIXkoMDkn2wUi2YDz3fzxZxkJvl701sDoakNJnDLsrKG4kzyGiRSuwbL-uyoF4oESMaOhhaKhoGnYE7-BvOnVLeBan2ZcP2YbMq8tn96u5VMYZtGihg68WJ9h_jg/s700/image_2025-01-16_15-15-34.png

ក្រុមហ៊ុនលើពិភពលោកស្មើ៤១% គ្រោងបញ្ឈប់បុគ្គលិកមួយចំនួន និងប្រើប្រាស់បច្ចេកវិទ្យា AI ជំនួស

0

បច្ចុប្បន្ន បច្ចេកវិទ្យា AI បានក្លាយជាផ្នែកមួយនៃការងាររបស់មនុស្ស ហើយគេរំពឹងថា នាថ្ងៃអនាគត ការងារមួយចំនួននឹងលែងត្រូវការមនុស្ស ប៉ុន្តែនឹងជំនួសដោយបច្ចេកវិទ្យា AI ។ លទ្ធផលស្ទង់មតិស្តីពី «Future of Jobs» របស់ World Economic Forum (WEF) កាលពីដើមខែមករា ឆ្នាំ២០២៥ បង្ហាញថា ក្រុមហ៊ុននៅទូទាំងពិភពលោក ស្មើ៤១% គ្រោងកាត់បន្ថយ ឬបញ្ឈប់បុគ្គលិក និងប្រើប្រាស់បច្ចេកវិទ្យា AI ជំនួស នៅឆ្នាំ២០៣០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjGjqujMHKfljN5i1onzuJ6_rP6TSNQUULC37ZOAWu1H1E-u52wLhyphenhyphenERv5gWaE4bcspgvUEbFprxYZ4wStXbewO9bwu4d4LQjwsToi8PFWo1J9v9Cl90JkBdEHHXogoro9_CqVR50NCnXOzlqXJXcFYe4uI6nKXD8vP6bNLIKVB0YXTEe_GYd4lGasMN7m/s3698/image_2025-01-16_14-21-48.png
វាជាការស្ទង់មតិក្រុមហ៊ុនធំៗរាប់រយនៅលើពិភពលោក ហើយលទ្ធផលស្ទង់មតិបង្ហាញទៀតថា ក្រុមហ៊ុនជាង៧៧% មានគម្រោងបណ្តុះបណ្តាលជំនាញថ្មីដល់បុគ្គលិក ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ដើម្បីឱ្យបុគ្គលិកអាចធ្វើការជាមួយបច្ចេកវិទ្យា AI បានល្អ ។ តាមរបាយការណ៍ឆ្នាំ២០២៥ បង្ហាញថា បច្ចេកវិទ្យាទំនើបនឹងផ្តល់លទ្ធផលល្អ១០០% ដល់គ្រប់តួនាទីការងារ ដែលរបាយការណ៍នេះផ្ទុយពីរបាយការណ៍កាលពីឆ្នាំ២០២៣ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifRPqrdhEVy4Yi_1anr-kwaSCjCRj5OFK_f3hd4kBiKwsusK993BjyfUe3dVa9j8lxgtTf-8UTra8DeP0KnRLUZ2qHR9KRRg_SsF1eJ6bc_PkfPK8fgGURWiXuQoacO0a03RFQY9XhmZoTv1-yGzWqDxTWeFrwloh62ud_xabi_230FxQmEgCCBmt9Qt8k/s1024/image_2025-01-16_14-21-52.png
ការរីកចម្រើននៃបច្ចេកវិទ្យា AI បានផ្លាស់ប្តូរទីផ្សារការងារយ៉ាងឆាប់រហ័ស និងធ្វើឱ្យក្រុមហ៊ុននានាត្រូវការបុគ្គលិកមានជំនាញបច្ចេកវិទ្យាកាន់តែច្រើន ខណៈជំនាញផ្សេងៗធ្លាក់ចុះ ដូចជា ៖ Graphic Designer ។ បច្ចេកវិទ្យា AI បានធ្វើឱ្យផ្លាស់ប្តូរក្នុងផ្នែកឧស្សាហកម្ម និងការងារគ្រប់វិស័យ ដោយបច្ចេកវិទ្យានេះអាចបង្កើតសារ រូបភាព និងខ្លឹមសារផ្សេងៗតាមតម្រូវការអ្នកប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjngxlcgLOZJjWVM1YFEYLjEf3b8FFuZNUkcov2R_X9UN5u8At2v-p7AN3nf75wfyfiFAYK4h0hNbxzJBzntTQuhBb9TtgSf2vXp3KhI-2LYjTCxuSxKagcXbpDedamUoIAl-FTKyaiICoOuA8imgolz2V4FFVx-jtA19zGs9kWa6elFBt_U1tfxH8V3OYh/s1312/image_2025-01-16_14-21-53.png
ចំណែកការងារដែលនាយកក្រុមហ៊ុនគិតថា ចំនួនបុគ្គលិកនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សនាពេលឆាប់ៗ រួមមាន ៖ បុគ្គលិកប្រៃសណីយ៍, ផ្នែកបេឡា និង Graphic Designer ខណៈបុគ្គលិកមានជំនាញបច្ចេកវិទ្យា នឹងមានតម្រូវការច្រើន។ រីឯការស្ទង់មតិកាលពីឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមហ៊ុនជិត៧០% មានគម្រោងជួលបុគ្គលិកថ្មីមានជំនាញ AI ឬអាចធ្វើការជាមួយ AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixvy83w2yuA_oTcn8bQZSJAngU5qzSTZnalL0niqJO9hFZd4G7XK9OdphCdqn9G4Vj23GUQOm_ckMGYi0SOaHS1mT257GlkAahj2CDehiwL_4PKn7xLopBDK8UwsshtR3aDklrrOZwAyT9GAUFbp0OrmNnXhpmanCkD_O_Ih5kig9Zkp5NR7cCcdeMXCa_/s2880/image_2025-01-16_14-21-54.png

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យា AI បានចូលមកធ្វើការងារជំនួសមនុស្សជាបន្តបន្ទាប់ ។ ជាក់ស្តែង ក្រុមហ៊ុនរក្សាទុកឯកសារ ឈ្មោះ Dropbox និង Duolingo គឺជា App រៀនភាសា បានបញ្ឈប់បុគ្គលិកមួយចំនួនដោយសារបច្ចេកវិទ្យា AI ៕