សម្រស់របស់កញ្ញា យឹម លីនដា ជាកូនស្រីអភិជនដែលចូលរួមកម្មវិធី BVLGARI កាលពីពេលថ្មីៗនេះបានធ្វើឱ្យស្រទាប់មហាជនចាប់អារម្មណ៍យ៉ាងខ្លាំងខណៈគ្រឿងអលង្ការរបស់នាងដែលបានពាក់ចូលរួមសម្រាប់ម៉ាកយីហោនេះគឺមានការចែករំលែកថាតម្លៃដល់ទៅជិត១លានដុល្លារអាម៉េរិកឯណោះ។
នៅរាត្រីថ្ងៃទី២១ កុម្ភៈកម្មវិធីជប់លៀងប្រ៊េនលំដាប់ថ្នាក់ពិភពលោក BVLGARI ដែលរៀបចំឡើងនៅមុខប្រាសាទបាយ័នលើទឹកដីខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមដោយបុគ្គលល្បីៗ ត្រកូលអភិជន អ្នកមានមុខមាត់ក្នុងសង្គមបង្កឱ្យមានការចាប់អារម្មណ៍ច្រើន។ ក្នុងនោះសម្រស់ លីនដា ដែលមានឈ្មោះពេញថា យឹម លីនដា ជាកូនស្រីពៅរបស់នាយឧត្តមសេនីយ៍ឯក យឹម លាង ចៅស្រីរបស់ឯកឧត្ដម យឹម ឆៃលី និងឯកឧត្ដម ជា សុផារ៉ា គ្រងឈុតពណ៌មាសរំលេចក្បាច់ប្រាសាទបុរាណខ្មែរ បង្កឱ្យសាធារណជនចាប់អារម្មណ៍មិនធម្មតា។
.png)
សម្រស់របស់កូនស្រីអភិជនរូបនេះគឺពិតជាធ្វើឱ្យមហាជនកោតសរសើរនាងថាស្រស់ស្អាតយ៉ាងខ្លាំងទន់ភ្លន់ពេញដោយថាមពលមន្តស្នេហ៍។ យ៉ាងណាបើដឹងពីការតុបតែងខ្លួនរបស់នាងជាមួយគ្រឿងអលង្ការម៉ាកល្បីនេះគឺកាន់តែធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗព្រោះត្រូវបានគេដឹងថាជិតមួយ១លានដុល្លារអាម៉េរិកឯណោះ។
តាមការចែករំលែកតៗគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា កាបូបដៃដែល លីនដា កាន់ចូលរួមកម្មវិធីគឺមានតម្លៃ ៤០,០០០ដុល្លារ ចំណែកឯក្រវិលមួយគូតម្លៃ ៤៩,៥០០ ដុល្លារ ខ្សែកតម្លៃ៣០០,០០០ ដុល្លារ ចិញ្ចៀន ៩០,០០០ ដុល្លារ ខ្សែដៃ ២៩,៥០០០ ដុល្លារ ដែលតួលេខសរុបគឺតម្លៃ ៧៧៤,៥០០ដុល្លារអាម៉េរិក៕
.png)











