Home ព័ត៌មានអន្តរជាតិ យន្តហោះអាមេរិកសម្រេចចុះចតជាបន្ទាន់នៅទីក្រុងរ៉ូម ក្រោយទទួលសារថាមានគ្រាប់បែ.កផ្ទុះ

យន្តហោះអាមេរិកសម្រេចចុះចតជាបន្ទាន់នៅទីក្រុងរ៉ូម ក្រោយទទួលសារថាមានគ្រាប់បែ.កផ្ទុះ

53
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ជើងហោះហើរ 292 ដែលបានហោះហើរពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានសម្រេចចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Leonardo da Vinci ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្រោយទទួលបានសារគំរា.ម ថា មានគ្រាប់បែ.ក ផ្ទុះលើយន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicTgcthMLl9Wao5DWNoIuvw8V5SUNzNVm65NbQI6soPTF644jdJq66K_FSTpAh4Kr9174mK87-wAhg3dI6do5xY7PMhujMGp3UQXVgQ890eWVi5qHJRW2OPSTEnK_tXHknd7_2CeMRSunRJcxOPrjrLybQn2uY8nPBEHU3o1dvdjkG7w7o4E0TaCDbjoXw/s1280/image_2025-02-25_08-21-00.png
មុនពេលចុះចតនៅទីក្រុងរ៉ូម គេឃើញយន្តហោះចម្បាំង២គ្រឿង ហោះអមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ហើយខាងអាកាសយានដ្ឋាន Leonardo da Vinci ក៏បានត្រៀមរថយន្តពន្លត់អគ្គិភ័យចតនៅលើ Runway ផងដែរ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរឱ្យចៀសផុតពីគ្រោះថ្នាក់ដោយសារគ្រាប់បែកផ្ទុះ ។ បន្ទាប់មក ភ្នាក់ងារជំនាញបានត្រួតពិនិត្យយន្តហោះ និងសម្ភារៈទាំងអស់របស់អ្នកដំណើរទយ៉ាងលម្អិត ប៉ុន្តែពុំឃើញគ្រាប់បែកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgis30GcyFdzUFsn_V_nV93ln_uXtynS_N32fmDK9Y5G1sE4A48AvNJFaOIHVEVmUNwdljz6E1is6ZJ5AifyzyXBXXH2jo1fqggXa-1iumeor0nr33EvmrcDX2PNcHvTjoYaVvmNgU7X19Auj3kD7vWZwZp8ypiwbgX8xbxHNp1DhpXQBpQmLKcH2eXWCBD/s1280/image_2025-02-25_08-21-01%20(2).png

ក្រុមហ៊ុនអាកាសចរណ៍ American Airlines ឱ្យដឹងថា យន្តហោះបានចុះចតបន្ទាន់នៅទីក្រុងរ៉ូម ដើម្បីឱ្យបុគ្គលិកអាកាសចរណ៍បានសម្រាក មុនពេលហោះហើរទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី២៤ ខែកុម្ភៈ ។ មូលហេតុដែលអាកាសយានិកសម្រេចចិត្តចុះចតយន្តហោះនៅទីក្រុងរ៉ូមភ្លាមៗនេះ ដោយសារមានការគំរាមដាក់គ្រាប់បែកផ្ទុះលើយន្តហោះ ពេលយន្តហោះកំពុងតែហោះលើសមុទ្រ Caspian ប៉ុន្តែក្រោយការត្រួតពិនិត្យ បែរជាមិនឃើញអ្វីខុសប្លែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAOvYOhQTuU5JejKGRH6d9FRk3mhWiUABLAELzibJe-HjYK01WwkVAb7QhNKeelrqrdePs40dKmYRXqfSrQaTDo9c37yUBtieSffEFeXvLSyX0YjwqC4KaSGZ9rZKNgNckcV5mo80sim_KViBHS2sErVIO9VXkwSFJ_2itSWuXZUCt0oCDuvrG3kNkdeNl/s1024/image_2025-02-25_08-21-01.png
ក្រោយពីយន្តហោះនេះចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងរ៉ូម បុគ្គលិកអាកាសចរណ៍ក៏បាននាំអ្នកដំណើរទាំងអស់ជិះរថយន្តទៅកាន់អគារអ្នកដំណើរ ហើយអ្នកដំណើរគ្រប់រូប ព្រមទាំងសម្ភារៈត្រូវឆ្លងកាត់ការត្រួតពិនិត្យបន្ថែមទៀត ។ ការត្រួតពិនិត្យសម្ភារៈអ្នកដំណើរនេះធ្វើឡើងល្អិតល្អន់ និងចំណាយពេលយូររហូតដល់ជាង២ម៉ោង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIs4KZpWO_pU3zib0GCKVv-DMwdQPJ5ATKVCQASJoASuR7p4GxBsaXRy6JhOYqNugAB3tVoh-aolyPk3ceyl1L0D_972G5CFTL1y-swsxj-Y6rvCWJgGwMcNh-Kw2GxUW7Gkv4ld4qnmJ7RXNY1inmDSNRbOcDLhte9-ENZIyNnQa664VdRzZJZYTu8p7w/s3072/image_2025-02-25_08-21-00%20(2).png

អ្នកដំណើរម្នាក់ដែលធ្វើដំណើរពីរដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក ដើម្បីទៅលេងគ្រួសារនៅប្រទេសឥណ្ឌា រៀបរាប់ថា អាកាសយានិកប្រកាសថា យន្តហោះចាំបាច់ត្រូវផ្លាស់ប្តូរគោលដៅ ប្រមាណ៣ម៉ោង មុនពេលទៅដល់ទីក្រុងញូវដេលី ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។ ពីដំបូង អ្នកដំណើរអង្គុយស្ងាត់ស្ងៀម ប៉ុន្តែក្រោយមក ពួកគេក៏ចាប់ផ្តើមតានតឹងផ្លូវចិត្ត ពេលអាកាសយានិកប្រាប់ថា នឹងមានយន្តហោះចម្បាំង២គ្រឿង ហោះអមយន្តហោះនេះទៅកាន់ទីក្រុងរ៉ូម ៕