នាក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក កម្ពុជាបានស្នើឱ្យអាមេរិក ពិនិត្យ និងសិក្សាឡើងវិញលើសមយុទ្ធយោធា “ឆ្មាំអង្គរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglyHM0Hn_-Ud65ovvb_YrfWNlIdn1ZTB7ogsZ5hiGgQhPiTdIndQHdkuFmsOt5s2QSDxU4oMRswIWUqWv53XujZY5OUG7BrlejeY6Q-LSpUUtsqHdaIMJFTNfEjhVC74KgoLG-rGuXm6CR3h3FneOj61S6o-b_rjwJJ4Gu29pudeIuIV3S857rh5OhKApP/s1080/image_2025-02-25_10-36-31.png
បើតាមប្រសាសន៍ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា៖” ការបន្តសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ គឺជាកិច្ចសហការក្នុងស្មារតីមិត្តភាព ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW2aFX1j4s8hIj_onmqrz2PtOejApMZrULs5gT4n03z6Mrj4w7byCUbP2TgIw87rpKwSn8DTKDt91i8TZTpiMfu50FXwd0Fi0MpZKTbz9Qexyuh8dajbgE9ibc0X5bGU0z5KejFZnTlhmRf-DJNuyXHcb5hWAJ4CBOlPQwuGnCgfGNIIYlTtxxNnTlxmrf/s980/image_2025-02-25_10-36-28.png
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក បានលើកឡើងថា៖” សហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សាអំពីគោលនយោបាយ ដើម្បីធានាថាកងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw6HtZy8UOR2Cv0EW2m9l2q8djqt6ycbd9bnI56kMRBmAYUFWHmMfHjjEKqvEUnI3p94RLLVMjh7FKUjcyxFT-gfTSLLRP6e2mp28_TQSZ1gMsf-44t2N7be7jge4e2AdCEB3TVlF7eagLUu2eL8_JI-wgCu0U5PhWqtjA8V5Wvoh_hFAU2ur_3rFl6NPo/s990/image_2025-02-25_10-36-29%20(2).png
គួរបញ្ជាក់ថា សមយុទ្ធ “ឆ្មាំអង្គរ” ត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០១០ ដល់២០១៦ ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយទទួលការឧបត្ថម្ភពីកងទ័ពជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqDWE6fl116Tyv-h38ZYkTlXMdTMF9JoUk0ORMmHzQWOfTCpbJ1Fpi9VTvCCSE3Rr2jdAHgbArNDAiqqXh8p60kIDpezj7Fik6pHsOYAmCcIsy5csbZ_exApsXlORzDqOtRF0vvWl2jbPTqjM3wRWbzyEPyyjc0CjApD4CRrVPOAe7kPu0palv2h_v3aQh/s850/image_2025-02-25_10-36-32.png