Home ព័ត៌មានអន្តរជាតិ អ្នកជំនាញចិនបង្កើតពូជស្រូវថ្មីជួយដល់សុខភាពបេះដូង

អ្នកជំនាញចិនបង្កើតពូជស្រូវថ្មីជួយដល់សុខភាពបេះដូង

41
0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកជំនាញចិនបានប្រើប្រាស់បច្ចេកទេសកែសម្រួលហ្សែនដើម្បីបង្កើតពូជស្រូវថ្មី ដែលអាចផលិតសារធាតុ CoQ10 សម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម ។ អ្នកបរិភោគស្រូវថ្មីនេះនឹងទទួលបានសារធាតុចិញ្ចឹមរាងកាយដែលផ្តល់ប្រយោជន៍ដល់បេះដូងយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifVhbkgrhAvb-1fR6tsl6zl9x2EIHeinvjJVyXIQoA_BtHdS0VOGf6NSmJ4MBqAZEUKfyl-TpIaOFv1cP1kjp1xbF8tUTHgQb-Te-9j7hMBxXB6vFvGnWcK5N90-0BkRNhFMjXunIBmYRDN8jFx7Fi_Q-BvsJMb_xOWNYRgvbMrt38E2uRXxlG7mGF7spr/s4095/image_2025-02-25_13-48-32.png
CoQ10 គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលរាងកាយរបស់មនុស្សអាចផលិតដោយខ្លួនឯង ហើយវាមានសារៈសំខាន់សម្រាប់សុខភាពទូទៅ ជាពិសេស សុខភាពបេះដូង ។ ប៉ុន្តែពេលមនុស្សមានអាយុកាន់តែច្រើន សមត្ថភាពរាងកាយក្នុងការផលិតសារធាតុប្រឆាំងនឹងអុកស៊ីតកម្មរលាយក្នុងខ្លាញ់នេះកាន់តែធ្លាក់ចុះបន្តិចម្តងៗ ។ ដូច្នេះ អ្នកជំនាញចិនក៏បានបង្កើតពូជស្រូវថ្មីនេះឡើង ដែលវាអាចផលិតសារធាតុ CoQ10 ប្រឆាំងនឹងអុកស៊ីតកម្ម និងជួយសុខភាពបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGW8dpEVpr2DbVEZXCdF4y1zpp8fUs5fuxwS62m-Hq9tS6uzxoo4VRD1nK0X0fhU1RE8-F34vl9j85AN8KvYkYe7lZwyObXgut6qbIJmtSn_xel8zqBQZjXoX8o6mA03TSzRwo5L_n65H_fhdEZB0u0YJ8XWqnQfgq5yIUG1AaBVIEs9ta9y7QEwgzBrIw/s1199/image_2025-02-25_13-48-41.png

អ្នកជំនាញចិនបញ្ជាក់ថា មនុស្សចាស់គួរតែបរិភោគអាហារណាដែលផ្តល់នូវសារធាតុចិញ្ចឹមមានប្រយោជន៍សម្រាប់រាងកាយជាប្រភេទគ្រាប់ធញ្ញជាតិ ដូចជា ៖ បាយ ព្រមទាំងបន្លែ និងផ្លែឈើមួយចំនួនដែលមានសារធាតុ CoQ10 ច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDhWBu6Sp8w9eOwr8TVfEpkhmFdcXic9VP_iwfEP7YbOTelyQxWUIk9bOwma_ub9RvoicoxVcIOllSiHwhhlIY0XqQXYKFXOY8SLELrIVSY0jWHpjTQy6tFy-JlnrkhvNzz3srYwiWp-Ol5N-pgJlbfstfTNfKpo7dw0oGIAyy-HhwOgfBJGTP185MGI-D/s2560/image_2025-02-25_13-48-29.png

ក្រោយការវិភាគពីការប្រែប្រួលធម្មជាតិរបស់ Coenzyme Q1 enzyme ក្នុងពូជស្រូវជាង១,០០០ពូជ និងប្រើប្រាស់បច្ចេកទេសរៀនសូត្ររបស់ម៉ាស៊ីន ML រួចមក អ្នកស្រាវជ្រាវចិនបានកែសម្រួលហ្សែនដើម្បីកែប្រែអាស៊ីតអាមីណូសំខាន់ចំនួន៥ របស់ Coenzyme Q1 ក្នុងគ្រាប់អង្ករ ដើម្បីបង្កើតពូជស្រូវថ្មីដែលគ្មានផលប៉ះពាល់ដល់ផលិតកម្មស្រូវ ។

អ្នកស្រាវជ្រាវចិនក៏បានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការបង្កើតពូជស្រូវថ្មីផងដែរ ។ លើសពីនេះ ពួកគេបានធ្វើការស្រាវជ្រាវមានលក្ខណៈស្រដៀងគ្នានេះ និងអាចបង្កើតពូជស្រូវសាឡីថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyZkGqAp6KHniLXLimEZRhO4SpqdEHNRXVBT34p_4-sQKRH_29AtiC2QErGyu4tD1rZWhwob6kjaW9r8U-L4vyJkUY8FGeG4ZSrSPdHCskBoaTBtZqCsFbtd0h2lk3x9HTpJqlocCQip2F0QQZxW4PrgAO1Cc3ZTPzExnL49kAKHAYsmY2xWQOEd3CAqcF/s1080/image_2025-02-25_13-48-31.png

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបង្កើតពូជស្រូវថ្មី រួមមាន ៖ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រម៉ូលេគុលកោសិការុក្ខជាតិ, មជ្ឈមណ្ឌលស្រាវជ្រាវសៀងហៃ ចេនសាន ព្រមទាំងវិទ្យាស្ថានហ្សែន និងជីវវិទ្យាអភិវឌ្ឍន៍នៅទីក្រុងប៉េកាំង ។ ការបង្កើតពូជស្រូវថ្មីរបស់អ្នកជំនាញចិន ត្រូវបានផ្សព្វផ្សាយដោយទស្សនាវដ្តី Cell កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងមក ៕