រឿង K-Drama ចុងសប្តាហ៍របស់ទូរទស្សន៍ tvN មានចំណងជើងថា When The Stars Gossipមានតួឯកប្រុស Lee Min Ho និងតួឯកស្រី Gong Hyo Jin រងការចំអកយ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតដែលអ្នកទស្សនាជាច្រើនហៅថា ការខកចិត្តយ៉ាងខ្លាំងត្រូវបានគេដាក់ឈ្មោះថា K-Drama អាក្រក់បំផុតមិនធ្លាប់មាន ខណៈការវាយតម្លៃមិនដែលដល់៤%។

យោងតាមក្រុមហ៊ុនស្រាវជ្រាវការវាយតម្លៃអ្នកទស្សនា Nielsen Korea ភាគបញ្ចប់ «When The Stars Gossip »បានកត់ត្រាការវាយតម្លៃ ២.៥៥% ។ ស៊េរីនេះបានចាប់ផ្តើមជាមួយនឹងការវាយតម្លៃ ៣.៣២៤% នៅក្នុងភាគទីមួយ និង ៣.៨៨៣% នៅក្នុងភាគទីពីរ ដែលធ្វើឱ្យភាគទីពីរទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត។ ការវាយតម្លៃនៃអ្នកទស្សនាមិនដែលលើសពី ១-២% ដោយភាគចុងក្រោយស្ទើរតែបំបែកបាន ២% ។
ជាមួយគ្នានេះ «When The Stars Gossip» ត្រូវបានគេដាក់ឈ្មោះថា «K-Drama អាក្រក់បំផុតមិនធ្លាប់មាន» បន្ទាប់ពីភាគបញ្ចប់ដ៏ចម្រូងចម្រាសយ៉ាងខ្លាំងនៃ K-Drama ចុងសប្តាហ៍របស់ tvN ។ រឿងនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េរំជើបរំជួលពីសោកនាដកម្មដែលមិននឹកស្មានដល់ដែលបានប្រែក្លាយរឿងភាគនេះពីស្នេហាក្នុងលំហអាកាសដ៏មានក្តីសង្ឃឹមទៅជាអ្វីដែលអ្នកមើលជាច្រើនហៅថាការខកចិត្តក្នុងសោកនាដកម្មឃ្លាតឆ្ងាយពីសំឡេងដើមរបស់រឿង។
រឿងនេះបានបញ្ចប់ដោយតួអង្គ Gong Hyo Jin សម្រាលបានកូនប្រុសម្នាក់នៅក្នុងលំហអាកាស ប៉ុន្តែបានទទួលមរណភាពយ៉ាងសោកសៅមួយថ្ងៃក្រោយមក។
រឿងនេះបានចំណាយថវិកាដ៏ធំចំនួន ៥០០ ពាន់លានវ៉ុនប្រមាណ៣៤លានដុល្លារក្នុងការផលិតដោយចាក់បញ្ចាំងដំបូងនៅថ្ងៃទី៤ មករា និងភាគបញ្ចប់ថ្ងៃទី២៣ កុម្ភៈ ដែលសរុបទាំងអស់មានចំនួន១៦ភាគ៕










