Home ព័ត៌មានអន្តរជាតិ ក្តៅៗ! ស្ថានភាពតានតឹងកើតឡើងជាថ្មីម្តងទៀតហើយនៅប្រាសាទតាមាន់ តែម្តងនេះ ភាគីថៃបានចោទមកភាគីទ័ពខ្មែរ ថាជាអ្នកបង្កបញ្ហាទៅលើភ្ញៀវថៃទៅវិញ

ក្តៅៗ! ស្ថានភាពតានតឹងកើតឡើងជាថ្មីម្តងទៀតហើយនៅប្រាសាទតាមាន់ តែម្តងនេះ ភាគីថៃបានចោទមកភាគីទ័ពខ្មែរ ថាជាអ្នកបង្កបញ្ហាទៅលើភ្ញៀវថៃទៅវិញ

762
0

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា លើកនេះ ស្ថានការណ៍តានតឹងបានកើតឡើងម្តងទៀតនៅប្រាសាទតាមាន់ធំ គឺពលរដ្ឋថៃមួយក្រុមធ្វើដំណើរពីទីក្រុងបាងកក ដើម្បីមកទស្សនានៅប្រាសាទតាមាន់ធំ និងស្តាប់មគ្គុទ្ទេសក៍ទេសចរថៃរៀបរាប់ពីព្រំដែនខ្មែរ-ថៃ ប៉ុន្តែត្រូវបានកងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ចូលមកហាមឃាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPYadsip0zwlzVV4TtMyqzZapJfLq26PxP0ke9ws4T6EmfVD6Un65NZQ7S1UkA9sLmYizt7DZyS3uyquoyT2oLnMzVZGaOnj-JS7hLhAuPcsaEwuV-bADDy9bo_Umug_n6nJPSUKnAtUAshZ777-Zr0edDXtnTy9jOs5UzHLfJBbhT-yO1ySmYlQsaMjbP/s478/photo_2025-02-25_13-34-10.jpg
បើតាមវីដេអូរបស់សារព័ត៌មាន Thairath គេបានឃើញមគ្គុទ្ទេសក៍ទេសចរថៃនិយាយទៅកាន់ពលរដ្ឋថៃមួយក្រុម ដែលមកដើរលេងនៅប្រាសាទតាមាន់ធំថា ៖ «នៅចំណុចនេះ គឺជាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ហើយនឹងមានការថែទាំរួមគ្នារវាងកងទ័ពខ្មែរ និងថៃ ដោយពុំប្រើប្រាស់អាវុធ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMA3MGtHt4zM-VZRS3fefEtnXl1XOrLffou0cIRw-7vNOq8b3-k5RoSjUHsAPsPfiZr_eSyscJ6GcihvPUlWSqmiwrxjctZdBwUE-Ppr6yzYT4cP7o9orRutAwTioQGE4-GZE6CzfuvbQz9YpjkevDm3FLyEEmq8nzbOJ0S4IKc-Jl84L3OkdFGnYTlJom/s478/photo_2025-02-25_13-34-31.jpg

ពេលមគ្គុទ្ទេសក៍ទេសចរថៃកំពុងតែនិយាយរៀបរាប់ទៅកាន់ពលរដ្ឋថៃបែបនេះ កងទ័ពខ្មែរដែលឈរជើងនៅប្រាសាទតាមាន់ធំ ក៏ប្រាប់ឱ្យមគ្គុទ្ទេសក៍ទេសចរថៃនិយាយបិទមេក្រូ និងពុំបានហាមឃាត់ការដើរកម្សាន្តរបស់ភ្ញៀវទេសចរថៃទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQFrekHh8kmKqUZ_YssquLIfLpYdRhZaVY7ylEZCSP5Oc4IlXbE007zHxoc-ubxWRF54xmiRhgwjymFO9DK473IK4GbMIEVJbbqdtzzPpv-GC51Rsph497yyDM26vU5HYsmrTWQuJWBnkw0G1LDkwqO5L-GvE-S6jua0TLRLMXvtaog-YDKUCafO22aD0i/s478/photo_2025-02-25_13-35-08.jpg

ប៉ុន្តែថែបែរជាចោទប្រកាន់ថា កងទ័ពខ្មែរហាមភ្ញៀវទេសចរថៃដើរហួសបន្ទាត់ព្រំដែននៅលើប្រាសាទតាមាន់ធំ ធ្វើឱ្យភ្ញៀវទេសចរថៃទាំងនេះត្រូវដើរត្រឡប់ក្រោយវិញ ។

ក្រោយមក កងទ័ពថៃម្នាក់ក៏បានដើរមកពន្យល់ទៅកាន់ពលរដ្ឋថៃដែលមកដើរលេងនៅប្រាសាទតាមាន់ធំ ហើយប្រាប់ឱ្យពួកគេដើរត្រឡប់ក្រោយ ។ កងទ័ពថៃរូបនេះនិយាយថា ៖ «បន្ទាត់ព្រំដែនរបស់ថៃនៅលើប្រាសាទតាមាន់ធំ គឺកំណត់ត្រឹមដើមឈើនេះ ។ ដូច្នេះ យើងអាចមកទស្សនាប្រាសាទតាមាន់ធំបានត្រឹមចំណុចដើមឈើនេះ រីឯខាងឆ្វេងនោះ គឺជារបស់ប្រទេសជិតខាង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2U7drLGu6qiNXnm5r78qCeKRLPdCqo6JqFuqUVmS42tigsxUayb5_BCtCoFLGMCxzfTDzjyfMDtJxoNNyex8qbfN3KBSl7sShKkd7yXhPNszORLZlAYZVH2udfRS6G4thmNQYEw0ZnbUuq_2vw6LIZNtiXB-zqmbJQflSVhuUtGoI3ob-EJXdzWcHnkO4/s474/photo_2025-02-25_13-35-37.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ពលរដ្ឋខ្មែរមួយក្រុមបានមកលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប្រទេសថៃ ប៉ុន្តែត្រូវបានកងទ័ពថៃហាមឃាត់ថា ការច្រៀងចម្រៀងនេះបង្ហាញពីអត្តសញ្ញាណជាតិខ្មែរលើទឹកដីថៃ ៕