Home Blog Page 661

ទន្លេទាំង១០ ដែលមានទេសភាពស្អាតបំផុត នៅលើពិភពលោក ក្នុងនោះក៏មានទន្លេមេគង្គផងដែរ

0

នៅលើពិភពលោកយើងនេះ មានទន្លេធំៗ និងវែងៗច្រើនជាង ១៩០ ខ្សែ ដែលទន្លេនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងប្លែកៗខុសពីគ្នា ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមទន្លេទាំងអស់នៅលើពិភពលោក តើទន្លេណាខ្លះដែលមានទេសភាពស្រស់ស្អាតជាងគេ?

១.The Nile៖ ទន្លេនីល ស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប គឺជាទន្លេដ៏ធំ និងអស្ចារ្យបំផុតរបស់ពិភពលោក ជាមួយសម្រស់ដ៏ស្រស់ត្រកាលនៅភាគខាងជើងនៃទ្វីបអាហ្រ្វិកលាតសន្ធឹងប្រវែង ៤១៣២ គីឡូម៉ែត្រ និងរត់ឆ្លងកាត់ប្រទេសចំនួន ១១ ទន្លេនីលក៏បានដើរតួយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីបបុរាណផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD07deNjUHvIglsvjODa4N3eAfHWvp5AFlQ5w01y4rdBrBaOBgyOtAgLbkIh42heIXDokn6A6TpjWaJuzJ6rM-DJ8-OJOnHQa_zxlJzgiHqWtxsu53pcem_ji4MVBG8N3_8tH1FUyOieUzGhXvnpzDZlbDzjJLlOa6sUx0IotR2s8zGtGf6XOuO-IDy8PL/s1200/image_2025-01-18_13-20-11.png

២.Mississippi River៖ ទន្លេមីស៊ីស៊ីពី ស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង គឺជាទន្លេធំបំផុត និងស្អាតបំផុតទីពីរនៅលើពិភពលោក រួមទាំងជាកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqyyXcXvhYeScuAtgxVjd8AoQMNN_2ElXZoVCdVSoAW5RzD2SdNAul_6gOzGshFBSi7vz9nTOsyvLonx5v-rcfOEv19p8pdRx5O_ULDSzI_-PukfxynBWqqZ3frhWVeS2oUu4GdhLF5Us4TZdO7M4MJMaFshAyRCDRdUiZhJw_MQkvHElSKzDlCWf7FCM/s1600/image_2025-01-18_13-20-12.png
៣.The Ganges៖ ទន្លេ Ganges ស្ថិតនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជាទន្លេដ៏បរិសុទ្ធ និងជាទន្លេដែលអាចលាងជម្រះអំពើបាបរបស់មនុស្សគ្រប់គ្នាបានទៀតផង។ ទន្លេនេះគឺមានទិដ្ឋភាពស្រស់ស្អាតខ្លាំងណាស់ ដែលជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg21Gi37f53TJMmW5fDK3y85oXWedzIyHOtUqd9KDIFoiuRELcSjBsLq4pOPU9DnUDFCPHhn9whrClODX8aQM9-v3ihLEZLgSFGHUy7TNDtqvvX4k_xsAMxUPDbHv7zdt8uIx5LOyl93yjnC6Hf_O10LQfPyImA80_ePVwMtVSpHaJ_71Zci5izps2biTfF/s3000/image_2025-01-18_13-20-12%20(2).png

៤.The Thames៖ ទន្លេដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតក្នុងពិភពលោកគឺទន្លេ Thames ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏លេចធ្លោមួយក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ វាផ្តល់នូវផ្ទៃខាងក្រោយដ៏គួរឱ្យចាប់អារម្មណ៍ ហើយក៏ជាទន្លេវែងជាងគេរបស់អង់គ្លេសមានស្ពានប្រហែល ២០០ និងផ្លូវរូងក្រោមដីជាង ២០ ដែលគេស្គាល់វាថាជាស្ពានឡុងដ៍ដ៏ល្បីល្បាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoqcBSlfBZggbI7epEHWoqn_4NuS_gV3U0I6sKD23j_s52vbjhngP8Fw5z5CEYnLVDC7-VtAAh1keDFcQHRHxlbDR531jMR0W57jILxc3rZpHid8iavBim_ED0hIc9S0bVycFMw20A_R2s_KI6uGNQIv8VACvhHh9PZqATi-Bih4ghMbolv-05E97dru_E/s1600/image_2025-01-18_13-20-15.png

៥.The Amazon៖ ទន្លេអាម៉ាហ្សូន ស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង គឺជាទន្លេធំបំផុតក្នុងពិភពលោក ត្រូវបានគេចាត់ទុកថាជាសរសៃឈាមនៃភពផែនដីរបស់យើង និងត្រូវបានគេស្គាល់ផងដែរថាជា River Sea។ ជាមួយទេសភាពស្រស់ស្អាតខ្លាំង ប្រៀបដូចទឹកនៅលើឋានសួគ៌ ទន្លេអាម៉ាហ្សូនត្រូវបានគេចាត់ទុកថា ជាទន្លេស្រស់ស្អាតបំផុតទី ៥ ក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsEWVhKYR7ocKTHUis_nyXsGSk0XNs31_FPRCQZPQXFOBwUZ8W8yBBlkZ8KWxhl9UXr0ILVi23RFtJqw0dtfMu6W7og5mYY2evjlYrzsbZxUHtpxFXeMxXQ79Rg96N-jAuXegvZVk5qzdByLrtb5a5Z__JlBtsmR6sbJdfnyq3eu0GDEMoaO9CjOjw6MUW/s1000/image_2025-01-18_13-20-15%20(2).png

៦.The Colorado៖ ទន្លេ Colorado ស្ថិតនៅក្នុងសហរដ្ឋអាមេរិក គឺជាទន្លេដែលមានទេសភាពស្រស់ស្អាតបំផុត ជាមួយនឹងការធ្វើដំណើរឆ្លងកាត់វាលខ្សាច់អារីហ្សូណាស្ងួត ទន្លេនេះផ្តល់នូវទិដ្ឋភាពអស្ចារ្យមិនធ្លាប់មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy26Byjq5cxqLYzCeC6yjnohCo6eNiTcMg-mwxs9kevpm__LrVYWo83ZkCfh8Ky2smQ64Hr8j9xiOjEDcnOOfOJ-T_KNHKOKb2QwvTxp5dR7GFDUM8wPc7geNHlIHTU_ktJn_ZGxQLZRYSAdiAWiTtqFItNI1yz0cuRsvqJkuWXdv_aORjUKxHzmlNBDeb/s4000/image_2025-01-18_13-23-57.png
៧.The River Rhine៖ ទន្លេ Rhine គឺជាទន្លេធំទីពីររបស់អឺរ៉ុប ជាមួយនឹងសម្រស់ដ៏អស្ចារ្យ ស្ថិតក្នុងចំណោមទន្លេដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុតរបស់ពិភពលោក ដោយវាមានប្រភពមកពី Swiss Alps ហើយហូរកាត់ទីក្រុងធំៗមួយចំនួននៅអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCXY1R9qfERxk9ss8Wzo5fUB4ERybXGoklPPwQcNgIKSNBvtmfZu2DphC4Wx7Z6OtTWCM6ug515WKNKZ6505IdBPR2cJPkkKWEEN4pVkj-NrRYVYYS9_8LPB3sgjKbvNkyCo5ZCrRIdXbQo6-Ho6JfPX6rzy8rN50jZXTwxjdTIkyUelLboTrk9UzDvTpf/s2048/image_2025-01-18_13-24-03.png

៨.The Zambezi៖ Zambezi គឺជាទន្លេដែលវែងជាងគេរបស់ទ្វីបអាហ្រ្វិក ហើយត្រូវបានកត់សម្គាល់សម្រាប់ការទាក់ទាញដ៏ល្បីល្បាញបំផុតរបស់វា ជាមួយទឹកធ្លាក់ Victoria ដ៏គួរឱ្យចាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT9AGYULltVgPgxzMdQXMq10-0-GZl6Z7GGpko_1cSw05LrnLf-eCbGO0Tv03qdVpKCYbbYJma-G-4S1vTz3zDX1kyaDtkDV47FSaXyrj01-UuFl8OL-RZ1CNSZY_tO-RGdj3VpTOmUSZMAHCXTNxQSyfZ_CU-euY63fNnE_S70j2VvO_oU30cYxEVIhAp/s1920/image_2025-01-18_13-24-04.png
៩.The Yangtze៖ ទន្លេ Yangtze ស្ថិតក្នុងប្រទេសចិន គឺជាទន្លេដែលវែងជាងគេទី ៣ របស់ពិភពលោក និងជាទន្លេមានទេសភាពស្រស់ស្អាតទី ៩ នៅលើពិភពលោក ដែលលាតសន្ធឹងប្រវែង ៦៣០០ គីឡូម៉ែត្រ រួមជាមួយទេសភាពដ៏គួរឱ្យទាក់ទាញជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2seWPCCfXSXxBIjJcuKIFz380ik2K8ACB2EQVirlIhZ22YRiKAaD5vOJy-XDHZpOcacJSFLv5Cc_sDzi2ZixJjcHz7Bb-X4c3GBmGQni1aqPCVrst_ZuUfks7_zym46BxEdy9dzEyE1uONS7CUk2wAJl6tx5JZLaMEY3LLWDpWsx8QKKfznhfMU1EBjYD/s1600/image_2025-01-18_13-24-04%20(2).png

១០.The Mekong៖ ទន្លេមេគង្គហូរចេញពីខ្ពង់រាបទីបេដ៏ល្បីល្បាញ ហើយធ្វើដំណើរឆ្លងកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ វៀតណាម កម្ពុជា និងឡាវ ក៏ត្រូវបានរាប់បញ្ចូលក្នុងចំណោមទន្លេដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVJj5jEOrA5Tpr0Cy8sqn1ENrMqJ24v-aF4YoQsJlNqIFU1UjhJjczwWxo8lVUieosl8kTv-hrQ24aDyel8C7uWUhvL4x6XvC-k_OizkElfXjimijMoOHXGoANdxQ7KxQN1pyg24Cr2g562bIBywSq9oU0Qh-RrP3itG7vt6GvWubmemSBMlTTfoMaN6VH/s1920/image_2025-01-18_13-24-04%20(3).png

ថៃស្នើចុះខេត្តឈៀងម៉ៃជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកជាមួយអង្គការយូណេស្កូដើម្បីជំរុញទេសចរណ៍

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសថៃ បានប្រជុំជាមួយមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងលោក និរ៉ាត់ ផុងសិទ្ធីថាវ៉ន អភិបាលខេត្តឈៀងម៉ៃ ដើម្បីជំរុញការរៀបចំឯកសារស្នើចុះខេត្តឈៀងម៉ៃ ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ទៅកាន់អង្គការយូណេស្កូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_c3N_YRr9J2RkvyDdMl0Dp1AqMdQlK-AK0faxHBJ6urUy7XSxyIJDVJBFPoZKsAFwuBwTERpflj4yM8cFQGz8Gsa05y-y9ycXT1ZHSpszvOpdYvupMlTZOziknOvQ72mePOelaHiVXF7eUWEZ5mhT22RP3TKgb2WXXovXnBY_svRt0QDKput4T17mZUC/s1366/image_2025-01-18_13-16-27.png

លោកស្រី ស៊ូដាវ៉ាន់ វ៉ាង់ស៊ូផាកិចកូស៊ុន រដ្ឋមន្ត្រីក្រសួងវប្បធម៌បានពិភាក្សាជាមួយលោក និរ៉ាត់ ផុងសិទ្ធីថាវ៉ន អភិបាលខេត្តឈៀងម៉ៃ អំពីការរៀបចំឯកសារស្នើចុះខេត្តឈៀងម៉ៃជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ជាមួយអង្គការយូណេស្កូ ។ លោកស្រីនិយាយថា ខេត្តឈៀងម៉ៃ ប្រៀបបាននឹងរាជធានីនៃទឹកដីឡានណា ដែលមានអាយុកាលយ៉ាងហោចណាស់ ៧៣០ឆ្នាំ ហើយភាពរីកចម្រើនបានបង្ហាញឱ្យឃើញនៅតាមវត្តអារ៉ាម និងទីកន្លែងបុរាណជាច្រើន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7MmyvGX8tZebkrN6zgFtWW7wIpUrIUYZ0cq9DM1KR95LRasEknHIKVHmmE6OyGNq3ljlBtjjRonEZAVeroFBXr4T8vgVe6EBXDXxpK57uqEt1QTaNhu-JXjv9yiPKuTkI-TGm4QCydEWmAOB4z6Ba_pn_IkYmYeLVsUK11z7ouUjmH2B1ZrlQJjh7eDG/s1920/image_2025-01-18_13-16-28.png

ពលរដ្ឋនៅខេត្តឈៀងម៉ៃ មានមោទនភាពចំពោះភាពធំធេងផ្នែកប្រវត្តិសាស្ត្រ និងបន្តប្រពៃណី វប្បធម៌ពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើឱ្យអ្នកមកកម្សាន្តនៅឈៀងម៉ៃពុំអាចបំភ្លេចបាន ។ ហេតុនេះ ថៃសម្រេចចិត្តស្នើសុំអង្គការយូណេស្កូចុះបញ្ជីខេត្តឈៀងម៉ៃ ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ដើម្បីជំរុញវិស័យទេសចរណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFFFG-ITGHgic15aUl2sJgcBXT7Y6UUEpMnhdwWVaAHF0kb0s3advNFn7lEo4YZy_mvgv7Y1mYmOm8DH417sz8QmQqkMA-zp5LqJc-UnC_qCuod9YFhCZhjExnLDISqN6fcXPYvhlUyVKdleSEetZQOCPHz_lO102S5Sn_UVNwwEtsC_rstILSHQXI48Sf/s2560/image_2025-01-18_13-16-29.png
បច្ចុប្បន្ន ជាដំណាក់កាលដ៏សំខាន់ដែលថៃត្រូវរៀបចំឯកសារបញ្ជាក់ពីភាពលេចធ្លោរបស់ខេត្តឈៀងម៉ៃ តាមលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូ ដើម្បីបញ្ជូនឯកសារតាមដំណាក់កាលបន្តទៀត ។ ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នាធ្វើឯកសារឱ្យជោគជ័យ និងដាក់ទៅអង្គការយូណេស្កូឱ្យបានឆាប់រហ័ស ហើយចំណុចសំខាន់ ពលរដ្ឋខេត្តឈៀងម៉ៃត្រូវចូលរួមផ្តល់កម្លាំងចិត្ត និងគាំទ្រឱ្យការស្នើសុំដំណើរការដោយរលូន ។ នេះបើតាមការលើកឡើងរបស់លោកស្រី ស៊ូដាវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz4SRlOyij_49fzrhURLB_rqEu9JSDgxsuz8z5g-GKp-mtAPVKBpwlA2p_NEwKPvdCFOByVZspQQBu_4gCKmXIRjSwPh_5qk3GJfU462-mpx0ZLH_VosEK_MDDTJbxwrm1cd5h9gYuMC9aC1yfnm7FAZIczfkS3JV6_fYt6ceozVT1CmwomkL46N2V2pDA/s1400/image_2025-01-18_13-16-32.png

ការស្នើចុះខេត្តឈៀងម៉ៃជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក គឺដើម្បីឱ្យប្រទេសថៃមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ ដោយសារខេត្តឈៀងម៉ៃសម្បូរតំបន់ទេសចរណ៍ និងវត្តអារ៉ាម ។ ពេលខេត្តឈៀងម៉ៃក្លាយជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក គឺខេត្តឈៀងម៉ៃនឹងជាគោលដៅទេសចរណ៍ ទទួលបានចំណូល ពលរដ្ឋមានជីវភាពល្អប្រសើរ ព្រមទាំងក្លាយជា Soft Power ដ៏រឹងមាំស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr0LqrRoL40NacSJMB7oDrmvo_-aKGOnZkqQ86GmOg_Wfyv5ykOlt8ukPOvSpN3W2lTx4V1UHBc_F0QD3pzEeXUowkpniLwBSNYn6YGKlkj9PvIglor6DpBQefIbBn4K9OUX6FWsQuYB8sNITCivaQwWJ9HBYDKX5KP271FKNVLX8cD0GiXfvtYyMA96jM/s1600/image_2025-01-18_13-16-33.png

ប្រទេសថៃទំនងលែងជឿជាក់លើអ្នកនាំភ្ញៀវ Guide អ្នកបកប្រែហើយទេដឹង? នាយករដ្ឋមន្ត្រីថៃនឹងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរចិន

0

ប្រទេសថៃ ៖ នាពេលថ្មីៗនេះ ភ្ញៀវទេសចរចិនយ៉ាងច្រើនបានលុបចោលដំណើរកម្សាន្តចូលឆ្នាំចិននៅប្រទេសថៃ ដោយសារបារម្ភពីសុវត្ថិភាពការធ្វើដំណើរ និងស្នាក់នៅថៃ ជាពិសេស ការជួ.ញដូរ មនុស្ស និងចាប់ជំ.រិត ក្រោយការបាត់ខ្លួនតារាសម្តែងចិន លោក Wang Xing នៅបរិវេណព្រំដែនថៃ និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgots25YFPHAHadcG-mLu-y_8trd1qXHVYmG52NKgi9kC9cV5nOjfbjUqO79Ye-9MkJVitB_ROqLgfqOoPL3e6yJ4EO9QywAC0YFZAMbYBQYcwIffvZXY5y9XIgq-t80SVIDfqFz0oK0P8e1chlHR7CZwCBU4JbrC1HQLflM0GSZ843q_Ylaq2twj-3STzQ/s1024/photo_2025-01-18_09-29-22%20(2).jpg
នៅថ្ងៃទី១៧ ខែមករា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា លោកស្រីនឹងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាដើម្បីផ្សព្វផ្សាយ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរចិនឱ្យត្រឡប់មកកម្សាន្តនៅប្រទេសថៃច្រើនដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPDpRVM_zZm7YfW6OgpdlLTre6xT3PfFx6MJrKc8JrjyP53fIwQSsqx3QCMm2b2ck7WIrkfunw4SDMrreoWHAfX1dUgt9zNtkazDlV4R17TgaqRqroO-yFztqDZgacKSb2HyIbiRiIoicfj-8skm8uD-qlvUxpvsietUCsLZjq3vI5HqinezAKfx2G03Gq/s1200/photo_2025-01-18_09-29-22%20(5).jpg

យើងនឹងត្រៀមទំនាក់ទំនងជាមួយភ្ញៀវទេសចរចិន ដែលបារម្ភពីសុវត្ថិភាពការធ្វើដំណើរមកប្រទេសថៃ ហើយខ្ញុំនឹងថតសំឡេងខ្លួនឯង និងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែជាភាសាចិនដើម្បីទំនាក់ទំនងជាមួយជនជាតិចិន ពីព្រោះខ្ញុំអត់ចេះនិយាយភាសាចិន ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន នៅវិមានរដ្ឋាភិបាល ក្រោយពីលោកស្រីអញ្ជើញមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សាពីការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស ជាពិសេស ភ្ញៀវទេសចរចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidWu07KX5pEcbkqkS6ryXfuCM28G2rVHN8nOEuAXL6CKh0VcpmZkPcC6GHHH9jelrnBtPaClFPt7twSaEJ6q7EkiznymUaZRB-AJlayJLZXpZZiNe1EYdrvx2KjRRXCT7-JHTm2gJNBzFfY3UnTt33MpX0a0f9POj3hjO7LZXySh2JzXjzBtA_Z5UXMx2K/s545/photo_2025-01-18_09-29-22%20(3).jpg

លោកស្រីបន្តថា ៖ «ការនិយាយជាភាសាថៃ គឺពុំមានប្រសិទ្ធភាពដូចការនិយាយភាសាចិនទេ ទើបខ្ញុំថតសំឡេងរបស់ខ្លួនដើម្បីទំនាក់ទំនងជាមួយជនជាតិចិន ដើម្បីបញ្ជាក់ថា ថៃបានត្រៀមការពារសុវត្ថិភាពភ្ញៀវទេសចរបរទេស ។ ពួកគេអាចមកដើរលេងនៅថៃយ៉ាងសប្បាយរីករាយ និងពុំចាំបាច់បារម្ភ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYG0VVi12O7tHEIoXHjGeIcxbGgbn9imgenmlO2WE2GDa0xZHuzUbxeLP2Dqh18NTAr5l6O37g1ytAUrJEvTYsTBq8pn8hrAuF-v9v5r36F44sA0kgjjBiQh5XJXdpV9lg8Q8nw31-P7DDZMCkLSMIZ_zorWT6N6Q35YSOq-pxzsyIfZq3p6NMOQ6vviO/s640/photo_2025-01-18_09-29-22.jpg

ប្រទេសថៃកំណត់វិធានការទាក់ទាញភ្ញៀវទេសចរចិន គឺក្រោយពីតារាសម្តែងចិន លោក Wang Xing បានធ្វើដំណើរមកប្រទេសថៃដើម្បីសម្តែងភាពយន្ត កាលពីថ្ងៃទី៣ ខែមករា កន្លងមក ប៉ុន្តែត្រូវជនខិលខូចបោកឱ្យលោកទៅស្រុកមេស៊ត ខេត្តតាក និងឆ្លងព្រំដែនទៅមីយ៉ាន់ម៉ា ។ ប៉ុន្តែនៅថ្ងៃទី៥ ខែមករា ក្រុមគ្រួសារពុំអាចទំនាក់ទំនងជាមួយលោក រហូតដល់សារព័ត៌មានចុះផ្សាយពីលោកចាញ់បោកជនខិលខូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_zV3_ZyUSGS3ud7mW3bQzWXAMJQVKmbZYuXSf-tBWiul8144xWkfkDUVvmxzZCssAjJfI0nX-RVgpvbvrRrvJ_WGZr56vlQ-f5KUz6N-2nUyuZ_-P9iP_ESFtQrZFz2dacpZ9ITQRW7vzbbKvbPwoggUhRegHMqi9d9hu1sa6S_vWl4yU4McnWsW6RR05/s1200/photo_2025-01-18_09-29-22%20(4).jpg

រដ្ឋាភិបាលថៃបានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា រហូតដល់អាចជួយសង្គ្រោះតារាសម្តែងចិនរូបនេះពីមីយ៉ាន់ម៉ាត្រឡប់មកថៃវិញ នៅថ្ងៃទី៧ ខែមករា ។ ក្រោយហេតុការណ៍នេះ ក្រុមហ៊ុនទេសចរណ៍ថៃបញ្ជាក់ថា ភ្ញៀវទេសចរចិននាំគ្នាលុបចោលការកក់បន្ទប់សណ្ឋាគារនៅថៃ ដោយសារបារម្ភពីសុវត្ថិភាព ៕

មកដឹងពីទំនៀមទម្លាប់ និងតំណមខ្លះៗក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

0

ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ប្រជាជនចិន ឬអ្នកដែលមានសែស្រឡាយចិនតែងតែមានទំនៀមទម្លាប់មួយចំនួន និងតំណមខ្លះៗ ដើម្បីលើកតម្កើងលាភសំណាង ក៏ដូចជាបង្កើនសុភមង្គល និងទ្រពសម្បត្តិផងដែរ។ ដូច្នេះទំនៀមទម្លាប់ដែលប្រជាជនចិនតែងតែអនុវត្តនៅថ្ងៃចូលឆ្នាំថ្មីរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRvGsx9r-FYf8nZASg0G1APVhR9_NoOl19vbNdiNSvUy0WBHeVRs1_UoHVoFIAL4enm4FNC9KDyQKZ3U02XNquFOoF38WdtHjob2Dhb4KdkWJOqursQ9QI_K97a-eDBAYjtD9JTP76kcsl8oHPyCBO0mzoice1AyrCeZJsoARoxNapeZm_EDK2hGglVvoA/s1000/image_2025-01-18_10-44-17.png

១.សែនដង្វាយដល់ព្រះ ដូនតា និងវត្ថុស័ក្តសិទ្ធ៖ ដំណើរការដ៏សំខាន់បំផុតមួយនៃ “បុណ្យចូលឆ្នាំចិន” គឺការគោរពដល់បុព្វបុរស វត្ថុពិសិដ្ឋ ព្រោះការថ្វាយបង្គំព្រះជាអ្វីដែលជនជាតិចិនអនុវត្តជាយូរមកហើយ។ គ្រប់គ្រួសារនឹងរៀបចំដង្វាយរួមមានអាហារប្រៃ អាហារផ្អែម និងផ្លែឈើល្អៗ ដើម្បីប្រើប្រាស់ជាតង្វាយក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលត្រូវនឹងថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWB7bMXqGkbA-2r1YQ1SNyG57G2KTJl3gOKVu3u2dhDmUZ2X0TemtkzJ_UPHxzXoxABMs63Em6xupBdVv2dgQ5pwRiwNh8I2fyzca_CykIpLw8RG0ihO7-5NjqoYMXNoX-r5Da5ZAU5E_9OB3LdnIPVBmsdCvWlcrqNTyrOvr_KWW-G6A7XkvDdXUdpDZX/s1000/image_2025-01-18_10-44-17%20(2).png

២.ការឱ្យអាំងប៉ាវ៖ ការផ្តល់ស្រោមសំបុត្រក្រហម ឬគេហៅថាអាំងប៉ាវ គឺជាអំណោយដែលមនុស្សចាស់ ឬមនុស្សធំ ឱ្យទៅមនុស្សដែលមានវ័យក្មេងជាង។ សម្រាប់កូនៗ ឬចៅៗ ដែលទទួលបានអាំងប៉ាវពីសាច់ញាតិចាស់ទុំ ពួកគេត្រូវនិយាយពាក្យជូនពរទៅកាន់ចាស់ទុំថា “សូមឱ្យឆ្នាំថ្មីសម្រេចបាននូវរាល់បំណងប្រាថ្នារបស់អ្នក និងមានភាពចម្រុងចម្រើន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-vN1Qglk00To_WxjDZBZB846nh8tMd05dcHMby81r8BItXbHV_HR9sWfoWUyyqU0idgKZewHc6KY9C5AooSAoY9Tom6NOyNUGE-lvbyY3zZNYY0IyrTtQaJzAqgof_T2tdZfDPS81iM_9-bT4cNKR6pFvKzYlDKwmhxbkAir3OQXUx1TLFcVrNk6baliE/s2040/image_2025-01-18_10-44-18.png

៣.ស្លៀកសម្លៀកបំពាក់ថ្មីៗ៖ ការស្លៀកសម្លៀកបំពាក់ថ្មីៗ ដែលមានពណ៌ភ្លឺចែងចាំង ជាពិសេសពណ៌ក្រហម នឹងនាំលោកអ្នកឱ្យជួបតែរឿងល្អៗក្នុងជីវិតពេញមួយឆ្នាំ ព្រោះពណ៌ “ក្រហម” មានន័យថា លាភសំណាង និងទ្រព្យសម្បត្តិហូរហៀរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX-8s_YEf03J7UxXPvvXCk4VB1ea8plxoCFGI93YHjy8-Amhv9HFqHo5pwHzQ3e3QUbGRhMzZmdbiRvRatzzad4aSO1BcUlghfNNKQQXB8dFV0hCejesl8mRG2Dtn4qDGqopVF_3wLD-LexO7HBAz264Q4vZXrqmUA-eQRY69U5SGi7LSH5zutdJexi6Ko/s869/image_2025-01-18_10-44-20.png

៤.ជួបជុំញាតិមិត្តគ្រួសារ៖ កិច្ចការដែលត្រូវធ្វើ និងចាត់ទុកថាមានសារៈសំខាន់បន្ទាប់ គឺការជួបជុំគ្រួសារ ព្រោះថ្ងៃចូលឆ្នាំចិនត្រូវបានគេចាត់ទុកថាជាថ្ងៃសម្រាប់ការជួបជុំបងប្អូនគ្រួសារ ញ៉ាំអាហាររួមតុជាមួយគ្នាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD2xoKOIUyWj01BeaTh43Jo75GLn21MGOBHUM_A2Lm27MI9UY21XTl6eW3-LuP6KpS3yNUCy3dQwvACmRWKTFMYSvk1Me2t6h0q_3RYhAF3X5bypyTxSShOI9qM1WqH657GlAObj304WAytZMGrJ733PtVUNPAzPPAfvXEn6UEaS1dZgzkULjsjKLgCD6P/s1439/image_2025-01-18_10-44-19.png

ទោះជាយ៉ាងណា សម្រាប់តំណមដែលអ្នកមិនគួរធ្វើនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិនរួមមាន៖
– ហាមបោសផ្ទះ
-ហាមបោកខោអាវ
-ហាមទិញស្បែកជើងថ្មី
-ហាមមិនឱ្យជេរ ឬវ៉ៃគ្នា
-បំណុលប៉ុន្មាន ត្រូវសងឱ្យអស់
-ហាមធ្វើឱ្យរបស់ណាមួយបែកបាក់
-ហាមកក់ ឬកាត់សក់
-ហាមបរិភោគបបរ
-ហាមប្រើប្រាស់របស់មុតស្រួច
-ហាមស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ
– និងហាមចូលបន្ទប់អ្នកដ៏ទៃ៕

អាល្លឺម៉ង់សាកល្បងឱ្យពលរដ្ឋធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ តែទទួលបានលទ្ធផលការងារស្មើធ្វើការ៥ថ្ងៃ

0

ប្រទេសអាល្លឺម៉ង់ ៖ «អរគុណ ដែលថ្ងៃនេះជាថ្ងៃច័ន្ទ» ពាក្យមួយឃ្លានេះ គឺយើងពុំឮអ្នកណាម្នាក់និយាយទេ ហើយយើងតែងតែឮថា «មិនចង់ឱ្យថ្ងៃច័ន្ទមកដល់» ឬ «មិនចូលចិត្តថ្ងៃច័ន្ទ» ប៉ុន្តែពលរដ្ឋអាល្លឺម៉ង់បាននិយាយពាក្យនេះយ៉ាងរីករាយ ក្រោយពីអាល្លឺម៉ង់សាកល្បងឱ្យពលរដ្ឋធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ កាលពីឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieD8qdnGvK7jIhN0mVZqcnzSU7BgjAWUZ5opZClFObN6nEK3N-z7KedP915SRbNm4SBacUj_TwmuOrXonW-byi8XiT9n7QihMwr1ehbgzyjJjpiI3WwH-V3NdXA5mmE-Cb8vWUa6rBCVWPaAm8er0CiL6j6L1-5crq1lOC0319S2YDjZGBd7AByzINKMSL/s1250/image_2025-01-18_10-39-12%20(2).png

ក្រោយពីក្រុមហ៊ុននានានៅប្រទេសអាល្លឺម៉ង់សាកល្បងឱ្យពលរដ្ឋធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ឃើញថា អាចបង្កើនប្រសិទ្ធភាពការងារ និងធ្វើឱ្យបុគ្គលិករីករាយធ្វើការ ។ ពួកគេមានពេលសម្រាកលើសមុន ប៉ុន្តែទទួលបានលទ្ធផលការងារស្មើធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFOPXyXWhAlFBzUVE0Ew8nNKr8qEpVrivBKhUnNh2KXOljKqhJ0VCSorXWV4Wzc5CphJEJT45k5gSvJOKWbma6oy4ccCBIWw4qAwoeva9ELIhVk-WqVtK5XaEoW4znTOfWop5PxK3ln0Hif_HAWseyQp514gUpKchaZsQrmjSakqNHhb5OsBBv0lwBGwBx/s1000/image_2025-01-18_10-39-12.png

កាលពីឆ្នាំ២០២៤ អាល្លឺម៉ង់បានសាកល្បងឱ្យពលរដ្ឋធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ ដោយមានក្រុមហ៊ុនជាច្រើនចូលរួមសាកល្បង ដូចជា ៖ ក្រុមហ៊ុនបច្ចេកវិទ្យា, ក្រុមហ៊ុនផលិត និងស្ថាប័នអប់រំ ។ រយៈពេល៦ដំបូងនៃឆ្នាំ២០២៤ គឺជាដំណាក់កាលវិភាគ ដែលក្រុមហ៊ុននានាត្រូវរៀបចំការងារសម្រាប់បុគ្គលិកត្រៀមខ្លួនធ្វើការ៤ថ្ងៃ ហើយរយៈពេល៦ខែបន្ទាប់ គឺក្រុមហ៊ុនចាប់ផ្តើមឱ្យបុគ្គលិកធ្វើការ៤ថ្ងៃ ដោយកាត់បន្ថយម៉ោងការងារ ប្រមាណ២០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrkPYo0BvZW-6xMms0xgqmJLVfeeB6dammXeTmzCZxNRqVBb52sknRepLbnH2YbgDgw6OYhXlPongYqfC9wg5ricYIHfBtQ2zQs1juuBTab3fthi9PKHhfeaeADzDNunwosUW0Fo_0nfZabjUUrp6znYHhIaYehqFSKNpOVlLUoHlDcZprJaCwQT4KuJ-y/s1200/image_2025-01-18_10-39-13%20(2).png
ក្រុមហ៊ុនអាល្លឺម៉ង់មួយចំនួនចាប់ផ្តើមឱ្យបុគ្គលិកធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ តាំងពីចុងឆ្នាំ២០២៣ ក្រោយពីបណ្តាប្រទេសនៅអឺរ៉ុបអនុវត្តជោគជ័យ ដូចជា ៖ អេស្ប៉ាញ, អង់គ្លេស និងព័រទុយហ្គាល់ ។ បើទោះជាកាត់បន្ថយម៉ោងការងារ២០% ប៉ុន្តែបុគ្គលិកធ្វើការងារមានប្រសិទ្ធភាព និងទទួលបានប្រាក់ខែពេញ ។ បុគ្គលិកប្រាប់ថា ជីវិតពួកគេល្អជាងមុន ហើយមានពេលសម្រាកលើសមុន ៣៨នាទីក្នុង១យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIJXJerchxP5m-norgGLT8wA5KSuyK3jHJHMmBRYSDJZ4HWrInR5xtsZvBwBWYUywpm3GiLUUrzdwwUampn2czkbGUdkW1j7uc1peMj2SrU1Qc3FU4SMWvkphTGx6q6gJbVW4L3RA-Y7oFMKBR8JPIhjo_RzqqHHwozDcBFQkoGDlq8p-HqpocOlJb5AN/s1200/image_2025-01-18_10-39-13.png

នាយកក្រុមហ៊ុននានានៅអាល្លឺម៉ង់បារម្ភថា ការកាត់បន្ថយថ្ងៃធ្វើការនឹងធ្វើឱ្យលទ្ធផលការងារធ្លាក់ចុះ ប៉ុន្តែក្រោយការសាកល្បង គឺបុគ្គលិកទទួលបានលទ្ធផលការងារល្អគួរឱ្យភ្ញាក់ផ្អើល ឬលទ្ធផលការងារដូចដើម បើធៀបនឹងការធ្វើការ៥ថ្ងៃ ។ តាមរបាយការណ៍សាកល្បងធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ បង្ហាញថា ការប្រជុំបានធ្លាក់ចុះ៦០% ហើយបុគ្គលិកធ្វើការនៅការិយាល័យគាំទ្រឱ្យកាត់បន្ថយប្រជុំ ឬពុំចាំបាច់ប្រជុំញឹកញាប់ ៕

កំពូលតារាចម្រៀង K-POP នៃក្រុម iKON និង Sistar 19 មកដល់ភ្នំពេញ ហើយសម្រាប់ការប្រគំតន្ត្រីលំដាប់ពិភពលោធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី 3 !!

0

(ភ្នំពេញ) កាលពីរាត្រីថ្ងៃសុក្រ ទី 17 ខែមករា ឆ្នាំ 2025 កំពូលតារាចម្រៀងកូរ៉េ K-POP បីដួងគឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម Sistar 19 បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី 3 នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់ពីម៉ោង 4:00 រសៀល – 11:00 យប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb-QOhZdgbJbuLzgvoJculGIUp0wOSnAM3tIGe9-eXblpGXcQoLJfZeeiN6jtkR40j4cpnxfEDbKgfrUUGcZU2EsM3kZGo6PkkW-Nw4yo6P3kC3Mi6a5HXq4_7ztJNamUoLhkwOvgVy0Hckur274T7-dHS1b4ePK49jxQKNU-XKMQCbkj0SHUz9jg5gbUx/s1280/photo_2025-01-18_10-26-52.jpg
ការអញ្ជើញមកដល់របស់កំពូលតារាចម្រៀងកូរ៉េ K-POP ទាំងបីដួងគឺប្រុសស្អាត JU-NE និង DK មកពីក្រុម iKON ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទ Love Scenario
និងស្រីស្អាត HYOLYN នៃក្រុម Sistar 19 ដែលជាម្ចាស់បទចុងក្រោយដ៏ល្បីល្បាញគឺបទ Wait បាននាំមកនូវភាពរំជើបរំជួលដល់ហ្វេនៗដែលស្នេហាតន្ត្រី ជាពិសេសហ្វេនៗ K-POP តែម្ដងដែលទន្ទឹងរង់ចាំជួបជាមួយ Idol សំណព្វចិត្តរបស់ពួកគេផ្ទាល់នៅថ្ងៃប្រគំតន្ត្រី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5U4w_diwWNlloQIZAzJbbNdofvU9Z8mg9RuFaaUjbqSl7Fr08zDJYslvpb75Be6iB62s5LgF4BeSrlt5XVCm5i6V2XYw_awdhIAmFJFx9WauA8q0nhoCdz3gee0SkX9MxAppokrIQs4e4xkwr9gPZCD0spMom28lWHp0sFQ-hBhunibxy2YuN71YNAV0H/s1280/photo_2025-01-18_10-26-51.jpg

វត្តមានរបស់កំពូលតារាចម្រៀងកូរ៉េ K-POP ទាំងបីដួងត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់តំណាងក្រុមហ៊ុនស្រាបៀរ GANZBERG និងក្រុមការងារអមជាមួយនឹងការថតរូបអនុស្សាវរីយ៍ពោរពេញដោយស្នាមញញឹម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwL7Elyi4hj3FJFuJzyy10sHbOEJ14vJ8KBSqIEf1NBm6W7HJXhOt4SquVi8nCzLbbJrSPFGkkf4pQUdv1wFtyI0U7O7zJeOjb02yJWSQZsXN-YoUta5aEmUosbQoGB3AUyj47lsR90BtCWuqlKkc3pXUdr5tlJ8qBAoS1-VDx5ikBmVb04Ahoa-8bpFnV/s1280/photo_2025-01-18_10-26-51%20(2).jpg
ការអញ្ជើញមកដល់របស់កំពូលតារាចម្រៀង K-POP ទាំងបីដួងគឺដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏កក្រើក និងធំបំផុតប្រចាំឆ្នាំ 2025 នៅលើទឹកដីខ្មែរ ដែលនឹងអង្រួនបេះដូងហ្វេនឱ្យពុះកញ្ជ្រោលពោរពេញដោយភាពរំភើបសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបាននៅថ្ងៃសៅរ៍ ទី 18 ខែ
មករា នៅបរិវេណកោះពេជ្រ ពីម៉ោង 4:00 រសៀល – 11:00 យប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLTUOi1mCnJ2tyb4d8oAbDP3xJ5LCokWZZ7hyphenhypheney1UUGGIReCdOeJ75R_HK8UDaEiTmhJ_3ubRyfTa5OENj3aCJ0Adq_SWZABu-kS8dyVc5NjuzZZAbc9GEC_y_FFUH2sD7FtOtTVkLvBop2U6FbsTdPivx_JhKw8GxvW3uILbYzpPiSZpOGhEXnu1cdtHL/s1280/photo_2025-01-18_10-26-49.jpg

វត្តមានរបស់កំពូលតារាចម្រៀង K-POP លំដាប់ពិភពលោកទាំងបីដួងនេះឆ្លុះបញ្ចាំងពីសុខសន្តិភាពរបស់ខ្មែរយើង ហើយរំពឹងថានឹងធ្វើឱ្យពិភពលោកស្គាល់ខ្មែរ កាន់តែច្រើនតាម
រយៈវត្តមានរបស់ពួកគេក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3 ដែលជាលទ្ធផលនឹងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនចូលមកទស្សនានៅប្រទេសរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigNGi_-HtoMekamFER6MxeIbsk8aRBeA5xBVGorkNn8z0rCIJKxnI0vq_wblOM1uTVqKBeeUHCtonK69p2zS_nuZqdAvW7J1PL9OJ1pRrKHRwcU_YTPjTOV9scgj1CicCdloigHOaXthOfXVPb3oi4Yh2QjTJyLpFvCEYrsR6LyNhWmQfnNinxZ9ohlXgj/s1280/photo_2025-01-18_10-26-48.jpg

មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG សហការ ឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។

ខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានអ្នកវិនិយោគមួយក្រុមទិញអស់ហើយ

0

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានអះអាងថា មកទល់ពេលនេះអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានអ្នកវិនិយោគចរចារទិញអស់ហើយ បន្ទាប់ពីបើកលក់អស់រយៈពេលជាង១ឆ្នាំ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj910NAGXqCW_cqy-CeXyGJDRTW93avwWtYIWo43I4snwJYDwMICT6PzWkZ_ayUv615w5H1v1fBL3yRr-iCfpsJOGZJn7iDOvB7i4wddyLAPWFL_9C0IakjCo1ztbS-nt6SQV4JLc7L8t4IHnYCUH1gONNVWN84qdQrpcxL6LGqT1ch9pB1p0bZd4vSQbR_/s1920/2%20shoot.00_31_01_09.Still003.jpg
អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប បានមានប្រសាសន៍ថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។ ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុប ជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Ofqq27dQIwUY4mTlO4kaDMqLBbpFSqBMoezg-VqzNygz10V1-D2L-zCxKImEuamTGSlEUMda99ugkI7efp_LnWlIZ9bP0oZxTimvOo_kjKn5fym6aYhLoHNIOTswFu845gA0w2AXWcKSPR5fzxIUvNtEKhLU1mcABc0XH4E8i5O4StZBF8oMh44a3iU7/s1920/2%20shoot.00_31_43_08.Still004.jpg
អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយនៅសប្តាហ៏នេះក៏ប៉ុន្តែអ្នកវិនិយោគិននោះបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វី ដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsr46AkK68hi3qgWwoTixneAxTnyNDrTrZxmoxgmcn4v2VuOwGFsQwprAbF2ZP-zq1nzIituD8wuwuDT9wtz5mf4Gp1KmNYburbizEZDacZvG2ko2inlkID8iObs-7Bv1rkaCTaSx90Asqljujf-t0JJXRD6TyjSjY7laf53uJ4cHCX9EFD3Hmls6ToijO/s1920/2%20shoot.00_33_29_07.Still005.jpg
ជាមួយគ្នានេះអ្នកឧកញ៉ា សៀ ឬទ្ធី ជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU1KMSZkrAt5uPHjNtu3arMNSnNFPvW-ZxzkPENag8CCP8qB2U2RRkPJO9205f1LiNz8UuY9Y74bOTGfxsyw5uirqS9smEwXG7LLrAje3mnoaUjw9IDy3krm-hrMSjTmwtixJtjQ-IzpyBSOSdoHp2lpW0bZbCZ2rIQExJjPgPi8CiX4WWONxklJdCBBEp/s1000/photo_2025-01-18_09-40-53.jpg

ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ៣០%ហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzl7KqzpslFwCE-L7Io8pbVMTOh4iCzmN4igNG5LeWx2pip3eHksxS7lly9ebx2h0IuMEOODr_PQyUsBdRHsXlhnf9bRIROGtIN9AfToUrRozjFFmn8Iqt0Z-XDOAkKYbKzHnbIHn6uiRfEDT-5zrojwbtmqxI46J__YPQblzqIA4RIYfnb9RL9AdymNAV/s1000/photo_2025-01-18_09-40-53%20(2).jpg

តើអ្នកចង់ទៅដើរលេងនៅកូរ៉េខាងជើងដែរឬទេ? ឱកាសល្អមានបណ្តើរៗហើយសម្រាប់ភ្ញៀវអន្តរជាតិនានា លើកលែងតែប្រទេស២នេះចេញ មិនអាចទៅលេងបានដាច់ខាត

0

កូរ៉េខាងជើង៖ សម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ទៅទស្សនាប្រទេសកូរ៉េខាងជើង ឥឡូវនេះ Rason របស់កូរ៉េខាងជើងបានបើកដំណើរការហើយ។
នេះបើយោងតាម Young Pioneer Tours និង Koryo Tours ដែលជាក្រុមហ៊ុនទេសចរណ៍ចិនមានឯកទេសក្នុងការរៀបចំដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េខាងជើង បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេស Rason បានស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះតទៅ ដោយអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសភាគច្រើនចូលទស្សនា លើកលែងតែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប៉ុណ្ណោះគឺមិនឱ្យចូលនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaQyb-ZnXyeGHbtnFtHOFFQ3HScLH1pTdAsHl8zoItyxsoOQ0JZ3xAPlexnl25BL5KEiR3AQpTAWzC-zwP0CHHA3tEcHwtR4avVN_cQZUXGhg-pBe29H3DDjkaw7HN2hl-Vy-h7PgE4G21J_-H6IEC8x3ehEIIt7X1JPBkalOHu3H2Gw2rfYf129X_EvAS/s1500/image_2025-01-18_09-38-22%20(2).png

ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារទេសចរណ៍ក៏បានកត់សម្គាល់ផងដែរថា ស្ថានភាពអាចនឹងផ្លាស់ប្តូរនៅថ្ងៃខាងមុខ។ Rason ដែលមានទីតាំងនៅភាគឦសានប្រទេសកូរ៉េខាងជើង ជាប់ព្រំដែនរុស្ស៊ី និងចិន ធ្លាប់បានស្វាគមន៍ភ្ញៀវអន្តរជាតិ មុនពេលប្រទេសនេះបិទព្រំដែនរបស់ខ្លួនក្នុងខែមករា ឆ្នាំ ២០២០ ដោយសារតែការរីករាលដាលនៃ Covid-19 ។ បច្ចុប្បន្នកន្លែងនេះបានបើកដំណើរការវិញហើយ ប៉ុន្តែអ្នកទេសចរមិនអាចធ្វើដំណើរទៅ Rason ដោយខ្លួនឯងបានទេ មុននឹងទៅត្រូវកក់ដំណើរទេសចរណ៍តាមរយៈក្រុមហ៊ុនទេសចរណ៍ដែលមានអាជ្ញាប័ណ្ណជាមុនសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBvPGaksyAyGsbZkjdiCkAxc5-FFyTLHD5oQ_ydbPMn7yTbAhoR6TbLz6IX2vuymJo-18PALq8J3hTSHmOweyK0St5hAA8qaD-3446JUVio-8BO9OvDAg5FT2XGaO2tEf20LF_lkqKq-wnnDzxTLZtPVPiEYQqZkltp-ft3zoKYI-YHPk3lZc3l3S45FwY/s1280/photo_2025-01-18_09-27-15.jpg
ដំណើរកម្សាន្តជាធម្មតាមានរយៈពេល ៥ ថ្ងៃ ៤ យប់ ដោយមានមគ្គុទ្ទេសក៍ក្រុមហ៊ុនទេសចរណ៍ និងមគ្គុទ្ទេសក៍ក្នុងស្រុកអមដំណើរពេញមួយការធ្វើដំណើរ។ Rason មានទេសភាពស្រស់ស្អាតជាច្រើនកន្លែងដូចជា កន្លែងប្រវត្តិសាស្ត្រ សារមន្ទីរក្នុងស្រុក រោងចក្រកែច្នៃត្រី ក៏ដូចជាកន្លែងទាក់ទាញមួយចំនួនទៀតរួមមាន រោងចក្រ កំពង់ផែសមុទ្រ សាលាភាសាបរទេស មជ្ឈមណ្ឌលបណ្តុះបណ្តាលតេក្វាន់ដូ និងសួនឧស្សាហកម្មមួយចំនួនទៀតសម្រាប់ភ្ញៀវទេសចរចូលទស្សនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIGcqaeLZ08QBZyDaBkLy4oSy7YRLEm6B6fG3mv8sBSQhZn9QDrs6Ku-UO2o0Uwi0OKu7CRB7LUBv5p3xTRNH-0pkBRNc-BD6Qt-PHVEfS_1cd8sJYnvu-rAWECCTmig8StobqwApqTN-qssqdqF2ssy9aKVdNHtZe406RKg5lcYt9Xe0gwHFfPfxMv9eq/s1240/image_2025-01-18_09-38-22.png

បន្ថែមពីលើការបើកតំបន់ពិសេសនោះ ប្រទេសកូរ៉េខាងជើងក៏បានសាងសង់រមណីយដ្ឋាន Wonsan-Kalma Beach Resort ទំហំ ២៤៥ ហិកតា ដែលមានទីតាំងនៅកណ្តាលអាកាសយានដ្ឋានថ្មីនៅឆ្នេរសមុទ្រភាគខាងកើតផងដែរ។ គម្រោងនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ដើម្បីបង្កើតប្រាក់ចំណូលប្តូរប្រាក់បរទេសសម្រាប់ប្រទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVR2g9ceYbD2JnFt6NWkxzLOjXZ09d5PWK1YnLl5o_wHx85IbQw2TbKqaxdT4-uI7gIBSxu-ljcwka6yJXm7psU13d_vvfilM8KJ1QGy2cp-VyN_dTpbD6S-p-XR3b7_yHc4NmleTbUobjuGnqJlqbfUx9q-Ss2QMhEIlE0tDQpITx48j62eEuWGKd-IFC/s1280/image_2025-01-18_09-38-23.png

មកតាមសន្យា! Dylan Wang ថត Trend ដោះអាវបញ្ចេញសាច់ដុំឱ្យអ្នកគាំទ្រឃើញ

0

នៅក្នុងព្រឹត្តិការណ៍មួយនាពេលថ្មីៗនេះ តារាសម្តែងចិនដ៏មានប្រជាប្រិយ Dylan Wang បានសន្យាជាមួយអ្នកគាំទ្រថាលោកនឹងដោះអាវរបស់ខ្លួន ប្រសិនបើរឿងថ្មីរបស់ខ្លួនដល់គោលដៅតាមការកំណត់ចំនួន ៣០,០០០នៅលើវេទិកាផ្សាយមួយរបស់ខ្លួននៅលើ Tencent Video។ សន្ទស្សន៍វាស់ស្ទង់ប្រជាប្រិយភាពនៃរឿងភាគតាមរយៈការមើល និងការចូលរួម វាត្រូវបានគេនិយាយថា៣០,០០០គឺជាគោលសម្រាប់កម្មវិធីដែលទទួលបានជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMRtBewYF6Fqmcd4We3rwG9jsJxwU5onotDOg1mzdFonbJ_BX8z_iRDmgyG9tmD1NdBXCU6q0HY9Uwc1qNI22bKP1O-Kpz37sXnb4AL4KTIOGzJMpt_axpRW6ybBWpErFQayp1Tm9DJOVb78FgrBXbWEWnTcFGzYro3FiPDcCPrOeqCU-l0u1-HLebWCiG/s1438/image_2025-01-16_11-24-22%20(2).png

ខ្សែភាពយន្ត «Guardians of the Dafeng» បានចាក់បញ្ចាំងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤បានបង្កើតកំណត់ត្រានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ នៅថ្ងៃទី១៤ មករា Dylan Wang នៅតែស្មោះត្រង់នឹងគោរពពាក្យសន្យារបស់ខ្លួន ដោយបានបង្ហោះវីដេអូដោះអាវបញ្ចេញសាច់ដុំបង្អួតភ្នែកហ្វេនៗនៅលើគណនី Weibo របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPsARvD4C0Fen_yIdWJjTh_wiGLEqzgglDJPxvsruZZKC-vQDawvnX_2mQIkOW86sMXN935zzRM-wfex-l4sT2n8dSyaDqkrk_3R2p5Pvc7zzkcfRUBBkLr9XzCT_kJHzoGlM5nfD5RHAdZnYedXfOX2Z4u_ufkKncoOS0P_x8hlgbldTx_p481pZggURD/s1620/image_2025-01-16_11-24-19%20(2).png

វីដេអូឃ្លីបរយៈពេល ១២ វិនាទីចាប់ផ្តើមដោយតារាសម្តែងវ័យ២៦ ឆ្នាំបានស្លៀកអាវយឺតដ៏ក្រាស់ ហើយធ្វើចលនា ៣០,០០០ជាមួយនឹងដៃរបស់លោក មុនពេលបង្ហាញដោះអាវបញ្ចេញរាងសង្ហារបស់ខ្លួន។ ការបង្ហោះនេះទទួលបាន ៦០៣K Like ក្នុងមួយយប់ ដោយមានអ្នកគាំទ្រចូលទៅផ្នែក comment ដើម្បីបង្ហាញពីអារម្មណ៍រំភើបរបស់ពួកគេ។ រឿងថ្មីរបស់តារាសម្តែងរូបនេះនិយាយអំពីតួឯកប្រុសឆ្លងពេលវេលាទៅកាន់ការពិតជំនួសប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃរាជវង្ស Dafeng ដែលពោរពេញទៅដោយបិសាច និងអាបធ្មប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-vGMq4tAM-X45iciO8AiU48AK0CQqPhHSG5jOggQSINYs0ifD-HhVtVc4mseu-CC9UbMuA6RcUfTrkc1B5mQcDGyHzXJ_1RpQLiY7P3fWRIOVdVAdaNQRSaVRz-P95l6_DimPyv_YhgDvGloHB_dkGNQrvHWYpv0_WeG0BoHnXlq1mgjlBcDNvIDxXDwe/s1621/image_2025-01-16_11-24-20.png

កាលពីថ្ងៃខួបកំណើតគម្រប់វ័យ២៦ឆ្នាំរបស់តារាសម្តែងរូបនេះ ហ្វេនៗរបស់ Dylan Wang នៅក្នុងប្រទេសចិនបានបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួន ១០០០គ្រឿងជាមួយនឹងរូបភាពជាច្រើនដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់តារាសម្តែងរូបនេះ។ លោកគឺជាតារាល្បីបំផុតក្នុងជំនាន់របស់ខ្លួននៅប្រទេសចិនដែលមានអ្នកតាមដានច្រើនជាង ២១លាននាក់នៅលើ Weibo និងជាទូតសុឆ្ឆន្ទៈសម្រាប់ម៉ាកប្រណីតអន្តរជាតិដូចជា LV ជាដើម៕

«ប្រាសាទបាសែត» ប្រាសាទបុរាណខ្មែរដ៏ស្រស់ស្អាតប្រចាំខេត្តបាត់ដំបង

0

«ប្រាសាទបាសែត» ដែលមានទីតាំងស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង គឺជាមណីយដ្ឋានទេសចរណ៍វប្បធម៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សរ៍ទី១១ កំឡុងឆ្នាំ ១០៣៦-១០៤២ ដោយព្រះបាទសូរ្យិវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសានា។ នៅក្នុងបរិវេណប្រាសាទ នឹងឃើញតួប្រាសាទចំនួនពីរ អមដោយក្បាច់ចម្លាក់មួយចំនួននៅតាមផ្តែរទ្វារ និងសសរពេជ្រជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl86PYZEKpX9CAfdGGgNsH7wmKi6B0ea9rACwnA-lgrbVjjSTN7l4MidDCnxgnNhp3Xqpne-E2hxAVmEHd3Y0lktlBuonbUUNQXpOradQJx6ESjIGF9uDvJlDE-IssVbtJegT9sJd26Fz-ZEErh_F-SsgxF1Fnr6UT5pByVv4sBMP0Tb2W0q1f4DSZc2WA/s900/470169849_1253878169375554_3965091229381979806_n.jpg
បើក្រឡែកមើលជុំវិញបរិវេណប្រាសាទវិញ គឺមានថ្មប្រាសាទនៅរាយប៉ាយ អមដោយដើមឈើធំៗ មានម្លប់ត្រឈឹងត្រឈៃ ជាទីគយគន់ និងអាចផ្តិតយករូបភាពស្អាតៗជាច្រើនកន្លែង។ ប្រាសាទបាសែតក៏មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជម្រៅ ១០ ម៉ែត្រ ជាមួយជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀម ហើយបានផ្តល់ទឹកខួបប្រាំង និងខួបវស្សាទៀតផង។ នៅទីនេះក៏ជាទីសក្ការៈបូជា ដែលអ្នកភូមិជឿថា បើយើងប្រាថ្នាសុំអ្វីមួយនឹងដូចបំណង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUhO5yw4X10yaF12iej1kfS-6TrgGuvJnQsZvczfjCBhV-p6k0S6BO9i4lbYMTRQW0sk1pRGTMU7uoRycHvyDCSnPnSw0Wa6Co2CvmldDpN2Hh1eaJRxEGy2RRbOo1B9ptyqIBoMGBf2tkXTmCo7QEeY5O1E2qFQ8p7mpekaPPgGK6HmO_FJai81XhAXAY/s900/470184210_1253877839375587_7720456325392070131_n.jpg

បច្ចុប្បន្នប្រាសាទបាសែត មិនត្រឹមតែជាកន្លែងវប្បធម៌ប្រវត្តិសាស្ត្រនោះទេ ក៏ជាកន្លែងទេសចរណ៍មួយដ៏មានសក្តានុពលក្នុងខេត្តបាត់ដំបងផងដែរ។ ដូច្នេះបើលោកអ្នកបានទៅលេងខេត្តបាត់ដំបង មិនគួររំលងប្រាសាទបាសែតឡើយ ព្រោះនៅទីនេះមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ក៏ដូចជាមានដើមឈើតូច ធំជាច្រើន ផ្តល់ម្លប់ត្រឈឹងត្រឈៃ បូករួមជាមួយខ្យល់អាកាសដ៏សែនត្រជាក់ ជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសក៏ជាទីថតរូប Pre-Wedding ដ៏ទាក់ទាញរបស់អ្នកខេត្តបាត់ដំបងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO3t3Qii-VGuPlOGHAFvYv4aeDhtsePhJh1R6iqXWbSYk96Hq4mVKs9o1K8epLVyoTHlZDJ3i9VU_YIkjMJ4454kQxJ3BuYXFgQefsoiGqYo49BOT4Oo_eEBPlpn1dQv_LLYozwpN_xVJI4h6_9GmcrE37fJDh935OAR4xktfJnwKBeyTXvxzdZgdzqOJN/s1000/image_2025-01-18_08-40-24%20(2).png

គួរបញ្ជាក់ដែរថា «ប្រាសាទបាសែត» មានឈ្មោះដើមថា “ស្រីជ័យេក្សត្រ មានន័យថា ដែនដីនៃជ័យជម្នះ” ។ កាលពីមុនប្រាសាទដ៏ល្អឯកនេះមានការបាក់បែកយ៉ាងខ្លាំងដោយសារធម្មជាតិ សង្គ្រាម និងមនុស្សស្វែងរកវត្ថុមានតម្លៃ យកថ្មប្រាសាទទៅប្រើប្រាស់ ឬវាយបំបែកក្នុងបំណងផ្សេងៗ ពិសេសក្នុងសម័យខ្មែរក្រហម។ ទោះជាយ៉ាងណាឥឡូវនេះរដ្ឋាភិបាល បានជួសជុលឡើងវិញហើយ ដោយរក្សាការប្រើប្រាស់រាល់ថ្មប្រាសាទ និងរក្សាទម្រង់ដើមទៅតាមបែបបទបុរាណ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Uin7EPWLXzGuNA-LTAFzLTjbgtuwilJj8sJLENps7QpctwPrXdp1ZvX-_cc2pQG9JZg1Ar3oTVAw5-qSU0Gli_qIWKyV7mzL4p6sSRaC6wl4HL4sQdlon_OQQnpV2ROW5p7RY71cAmvpS7mY48Rvf3CUwQF5wbnggXnz7f2w_h_ahUeBydtHhg5HPPCY/s990/image_2025-01-18_08-40-24.png