Home ព័ត៌មានអន្តរជាតិ ទន្លេទាំង១០ ដែលមានទេសភាពស្អាតបំផុត នៅលើពិភពលោក ក្នុងនោះក៏មានទន្លេមេគង្គផងដែរ

ទន្លេទាំង១០ ដែលមានទេសភាពស្អាតបំផុត នៅលើពិភពលោក ក្នុងនោះក៏មានទន្លេមេគង្គផងដែរ

98
0

នៅលើពិភពលោកយើងនេះ មានទន្លេធំៗ និងវែងៗច្រើនជាង ១៩០ ខ្សែ ដែលទន្លេនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងប្លែកៗខុសពីគ្នា ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមទន្លេទាំងអស់នៅលើពិភពលោក តើទន្លេណាខ្លះដែលមានទេសភាពស្រស់ស្អាតជាងគេ?

១.The Nile៖ ទន្លេនីល ស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប គឺជាទន្លេដ៏ធំ និងអស្ចារ្យបំផុតរបស់ពិភពលោក ជាមួយសម្រស់ដ៏ស្រស់ត្រកាលនៅភាគខាងជើងនៃទ្វីបអាហ្រ្វិកលាតសន្ធឹងប្រវែង ៤១៣២ គីឡូម៉ែត្រ និងរត់ឆ្លងកាត់ប្រទេសចំនួន ១១ ទន្លេនីលក៏បានដើរតួយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីបបុរាណផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD07deNjUHvIglsvjODa4N3eAfHWvp5AFlQ5w01y4rdBrBaOBgyOtAgLbkIh42heIXDokn6A6TpjWaJuzJ6rM-DJ8-OJOnHQa_zxlJzgiHqWtxsu53pcem_ji4MVBG8N3_8tH1FUyOieUzGhXvnpzDZlbDzjJLlOa6sUx0IotR2s8zGtGf6XOuO-IDy8PL/s1200/image_2025-01-18_13-20-11.png

២.Mississippi River៖ ទន្លេមីស៊ីស៊ីពី ស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង គឺជាទន្លេធំបំផុត និងស្អាតបំផុតទីពីរនៅលើពិភពលោក រួមទាំងជាកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqyyXcXvhYeScuAtgxVjd8AoQMNN_2ElXZoVCdVSoAW5RzD2SdNAul_6gOzGshFBSi7vz9nTOsyvLonx5v-rcfOEv19p8pdRx5O_ULDSzI_-PukfxynBWqqZ3frhWVeS2oUu4GdhLF5Us4TZdO7M4MJMaFshAyRCDRdUiZhJw_MQkvHElSKzDlCWf7FCM/s1600/image_2025-01-18_13-20-12.png
៣.The Ganges៖ ទន្លេ Ganges ស្ថិតនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជាទន្លេដ៏បរិសុទ្ធ និងជាទន្លេដែលអាចលាងជម្រះអំពើបាបរបស់មនុស្សគ្រប់គ្នាបានទៀតផង។ ទន្លេនេះគឺមានទិដ្ឋភាពស្រស់ស្អាតខ្លាំងណាស់ ដែលជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg21Gi37f53TJMmW5fDK3y85oXWedzIyHOtUqd9KDIFoiuRELcSjBsLq4pOPU9DnUDFCPHhn9whrClODX8aQM9-v3ihLEZLgSFGHUy7TNDtqvvX4k_xsAMxUPDbHv7zdt8uIx5LOyl93yjnC6Hf_O10LQfPyImA80_ePVwMtVSpHaJ_71Zci5izps2biTfF/s3000/image_2025-01-18_13-20-12%20(2).png

៤.The Thames៖ ទន្លេដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតក្នុងពិភពលោកគឺទន្លេ Thames ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏លេចធ្លោមួយក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ វាផ្តល់នូវផ្ទៃខាងក្រោយដ៏គួរឱ្យចាប់អារម្មណ៍ ហើយក៏ជាទន្លេវែងជាងគេរបស់អង់គ្លេសមានស្ពានប្រហែល ២០០ និងផ្លូវរូងក្រោមដីជាង ២០ ដែលគេស្គាល់វាថាជាស្ពានឡុងដ៍ដ៏ល្បីល្បាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoqcBSlfBZggbI7epEHWoqn_4NuS_gV3U0I6sKD23j_s52vbjhngP8Fw5z5CEYnLVDC7-VtAAh1keDFcQHRHxlbDR531jMR0W57jILxc3rZpHid8iavBim_ED0hIc9S0bVycFMw20A_R2s_KI6uGNQIv8VACvhHh9PZqATi-Bih4ghMbolv-05E97dru_E/s1600/image_2025-01-18_13-20-15.png

៥.The Amazon៖ ទន្លេអាម៉ាហ្សូន ស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង គឺជាទន្លេធំបំផុតក្នុងពិភពលោក ត្រូវបានគេចាត់ទុកថាជាសរសៃឈាមនៃភពផែនដីរបស់យើង និងត្រូវបានគេស្គាល់ផងដែរថាជា River Sea។ ជាមួយទេសភាពស្រស់ស្អាតខ្លាំង ប្រៀបដូចទឹកនៅលើឋានសួគ៌ ទន្លេអាម៉ាហ្សូនត្រូវបានគេចាត់ទុកថា ជាទន្លេស្រស់ស្អាតបំផុតទី ៥ ក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsEWVhKYR7ocKTHUis_nyXsGSk0XNs31_FPRCQZPQXFOBwUZ8W8yBBlkZ8KWxhl9UXr0ILVi23RFtJqw0dtfMu6W7og5mYY2evjlYrzsbZxUHtpxFXeMxXQ79Rg96N-jAuXegvZVk5qzdByLrtb5a5Z__JlBtsmR6sbJdfnyq3eu0GDEMoaO9CjOjw6MUW/s1000/image_2025-01-18_13-20-15%20(2).png

៦.The Colorado៖ ទន្លេ Colorado ស្ថិតនៅក្នុងសហរដ្ឋអាមេរិក គឺជាទន្លេដែលមានទេសភាពស្រស់ស្អាតបំផុត ជាមួយនឹងការធ្វើដំណើរឆ្លងកាត់វាលខ្សាច់អារីហ្សូណាស្ងួត ទន្លេនេះផ្តល់នូវទិដ្ឋភាពអស្ចារ្យមិនធ្លាប់មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy26Byjq5cxqLYzCeC6yjnohCo6eNiTcMg-mwxs9kevpm__LrVYWo83ZkCfh8Ky2smQ64Hr8j9xiOjEDcnOOfOJ-T_KNHKOKb2QwvTxp5dR7GFDUM8wPc7geNHlIHTU_ktJn_ZGxQLZRYSAdiAWiTtqFItNI1yz0cuRsvqJkuWXdv_aORjUKxHzmlNBDeb/s4000/image_2025-01-18_13-23-57.png
៧.The River Rhine៖ ទន្លេ Rhine គឺជាទន្លេធំទីពីររបស់អឺរ៉ុប ជាមួយនឹងសម្រស់ដ៏អស្ចារ្យ ស្ថិតក្នុងចំណោមទន្លេដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុតរបស់ពិភពលោក ដោយវាមានប្រភពមកពី Swiss Alps ហើយហូរកាត់ទីក្រុងធំៗមួយចំនួននៅអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCXY1R9qfERxk9ss8Wzo5fUB4ERybXGoklPPwQcNgIKSNBvtmfZu2DphC4Wx7Z6OtTWCM6ug515WKNKZ6505IdBPR2cJPkkKWEEN4pVkj-NrRYVYYS9_8LPB3sgjKbvNkyCo5ZCrRIdXbQo6-Ho6JfPX6rzy8rN50jZXTwxjdTIkyUelLboTrk9UzDvTpf/s2048/image_2025-01-18_13-24-03.png

៨.The Zambezi៖ Zambezi គឺជាទន្លេដែលវែងជាងគេរបស់ទ្វីបអាហ្រ្វិក ហើយត្រូវបានកត់សម្គាល់សម្រាប់ការទាក់ទាញដ៏ល្បីល្បាញបំផុតរបស់វា ជាមួយទឹកធ្លាក់ Victoria ដ៏គួរឱ្យចាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT9AGYULltVgPgxzMdQXMq10-0-GZl6Z7GGpko_1cSw05LrnLf-eCbGO0Tv03qdVpKCYbbYJma-G-4S1vTz3zDX1kyaDtkDV47FSaXyrj01-UuFl8OL-RZ1CNSZY_tO-RGdj3VpTOmUSZMAHCXTNxQSyfZ_CU-euY63fNnE_S70j2VvO_oU30cYxEVIhAp/s1920/image_2025-01-18_13-24-04.png
៩.The Yangtze៖ ទន្លេ Yangtze ស្ថិតក្នុងប្រទេសចិន គឺជាទន្លេដែលវែងជាងគេទី ៣ របស់ពិភពលោក និងជាទន្លេមានទេសភាពស្រស់ស្អាតទី ៩ នៅលើពិភពលោក ដែលលាតសន្ធឹងប្រវែង ៦៣០០ គីឡូម៉ែត្រ រួមជាមួយទេសភាពដ៏គួរឱ្យទាក់ទាញជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2seWPCCfXSXxBIjJcuKIFz380ik2K8ACB2EQVirlIhZ22YRiKAaD5vOJy-XDHZpOcacJSFLv5Cc_sDzi2ZixJjcHz7Bb-X4c3GBmGQni1aqPCVrst_ZuUfks7_zym46BxEdy9dzEyE1uONS7CUk2wAJl6tx5JZLaMEY3LLWDpWsx8QKKfznhfMU1EBjYD/s1600/image_2025-01-18_13-24-04%20(2).png

១០.The Mekong៖ ទន្លេមេគង្គហូរចេញពីខ្ពង់រាបទីបេដ៏ល្បីល្បាញ ហើយធ្វើដំណើរឆ្លងកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ វៀតណាម កម្ពុជា និងឡាវ ក៏ត្រូវបានរាប់បញ្ចូលក្នុងចំណោមទន្លេដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVJj5jEOrA5Tpr0Cy8sqn1ENrMqJ24v-aF4YoQsJlNqIFU1UjhJjczwWxo8lVUieosl8kTv-hrQ24aDyel8C7uWUhvL4x6XvC-k_OizkElfXjimijMoOHXGoANdxQ7KxQN1pyg24Cr2g562bIBywSq9oU0Qh-RrP3itG7vt6GvWubmemSBMlTTfoMaN6VH/s1920/image_2025-01-18_13-24-04%20(3).png