Home ព័ត៌មានអន្តរជាតិ ប្រទេសថៃទំនងលែងជឿជាក់លើអ្នកនាំភ្ញៀវ Guide អ្នកបកប្រែហើយទេដឹង? នាយករដ្ឋមន្ត្រីថៃនឹងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរចិន

ប្រទេសថៃទំនងលែងជឿជាក់លើអ្នកនាំភ្ញៀវ Guide អ្នកបកប្រែហើយទេដឹង? នាយករដ្ឋមន្ត្រីថៃនឹងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរចិន

87
0

ប្រទេសថៃ ៖ នាពេលថ្មីៗនេះ ភ្ញៀវទេសចរចិនយ៉ាងច្រើនបានលុបចោលដំណើរកម្សាន្តចូលឆ្នាំចិននៅប្រទេសថៃ ដោយសារបារម្ភពីសុវត្ថិភាពការធ្វើដំណើរ និងស្នាក់នៅថៃ ជាពិសេស ការជួ.ញដូរ មនុស្ស និងចាប់ជំ.រិត ក្រោយការបាត់ខ្លួនតារាសម្តែងចិន លោក Wang Xing នៅបរិវេណព្រំដែនថៃ និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgots25YFPHAHadcG-mLu-y_8trd1qXHVYmG52NKgi9kC9cV5nOjfbjUqO79Ye-9MkJVitB_ROqLgfqOoPL3e6yJ4EO9QywAC0YFZAMbYBQYcwIffvZXY5y9XIgq-t80SVIDfqFz0oK0P8e1chlHR7CZwCBU4JbrC1HQLflM0GSZ843q_Ylaq2twj-3STzQ/s1024/photo_2025-01-18_09-29-22%20(2).jpg
នៅថ្ងៃទី១៧ ខែមករា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា លោកស្រីនឹងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាដើម្បីផ្សព្វផ្សាយ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរចិនឱ្យត្រឡប់មកកម្សាន្តនៅប្រទេសថៃច្រើនដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPDpRVM_zZm7YfW6OgpdlLTre6xT3PfFx6MJrKc8JrjyP53fIwQSsqx3QCMm2b2ck7WIrkfunw4SDMrreoWHAfX1dUgt9zNtkazDlV4R17TgaqRqroO-yFztqDZgacKSb2HyIbiRiIoicfj-8skm8uD-qlvUxpvsietUCsLZjq3vI5HqinezAKfx2G03Gq/s1200/photo_2025-01-18_09-29-22%20(5).jpg

យើងនឹងត្រៀមទំនាក់ទំនងជាមួយភ្ញៀវទេសចរចិន ដែលបារម្ភពីសុវត្ថិភាពការធ្វើដំណើរមកប្រទេសថៃ ហើយខ្ញុំនឹងថតសំឡេងខ្លួនឯង និងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែជាភាសាចិនដើម្បីទំនាក់ទំនងជាមួយជនជាតិចិន ពីព្រោះខ្ញុំអត់ចេះនិយាយភាសាចិន ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន នៅវិមានរដ្ឋាភិបាល ក្រោយពីលោកស្រីអញ្ជើញមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សាពីការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស ជាពិសេស ភ្ញៀវទេសចរចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidWu07KX5pEcbkqkS6ryXfuCM28G2rVHN8nOEuAXL6CKh0VcpmZkPcC6GHHH9jelrnBtPaClFPt7twSaEJ6q7EkiznymUaZRB-AJlayJLZXpZZiNe1EYdrvx2KjRRXCT7-JHTm2gJNBzFfY3UnTt33MpX0a0f9POj3hjO7LZXySh2JzXjzBtA_Z5UXMx2K/s545/photo_2025-01-18_09-29-22%20(3).jpg

លោកស្រីបន្តថា ៖ «ការនិយាយជាភាសាថៃ គឺពុំមានប្រសិទ្ធភាពដូចការនិយាយភាសាចិនទេ ទើបខ្ញុំថតសំឡេងរបស់ខ្លួនដើម្បីទំនាក់ទំនងជាមួយជនជាតិចិន ដើម្បីបញ្ជាក់ថា ថៃបានត្រៀមការពារសុវត្ថិភាពភ្ញៀវទេសចរបរទេស ។ ពួកគេអាចមកដើរលេងនៅថៃយ៉ាងសប្បាយរីករាយ និងពុំចាំបាច់បារម្ភ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYG0VVi12O7tHEIoXHjGeIcxbGgbn9imgenmlO2WE2GDa0xZHuzUbxeLP2Dqh18NTAr5l6O37g1ytAUrJEvTYsTBq8pn8hrAuF-v9v5r36F44sA0kgjjBiQh5XJXdpV9lg8Q8nw31-P7DDZMCkLSMIZ_zorWT6N6Q35YSOq-pxzsyIfZq3p6NMOQ6vviO/s640/photo_2025-01-18_09-29-22.jpg

ប្រទេសថៃកំណត់វិធានការទាក់ទាញភ្ញៀវទេសចរចិន គឺក្រោយពីតារាសម្តែងចិន លោក Wang Xing បានធ្វើដំណើរមកប្រទេសថៃដើម្បីសម្តែងភាពយន្ត កាលពីថ្ងៃទី៣ ខែមករា កន្លងមក ប៉ុន្តែត្រូវជនខិលខូចបោកឱ្យលោកទៅស្រុកមេស៊ត ខេត្តតាក និងឆ្លងព្រំដែនទៅមីយ៉ាន់ម៉ា ។ ប៉ុន្តែនៅថ្ងៃទី៥ ខែមករា ក្រុមគ្រួសារពុំអាចទំនាក់ទំនងជាមួយលោក រហូតដល់សារព័ត៌មានចុះផ្សាយពីលោកចាញ់បោកជនខិលខូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_zV3_ZyUSGS3ud7mW3bQzWXAMJQVKmbZYuXSf-tBWiul8144xWkfkDUVvmxzZCssAjJfI0nX-RVgpvbvrRrvJ_WGZr56vlQ-f5KUz6N-2nUyuZ_-P9iP_ESFtQrZFz2dacpZ9ITQRW7vzbbKvbPwoggUhRegHMqi9d9hu1sa6S_vWl4yU4McnWsW6RR05/s1200/photo_2025-01-18_09-29-22%20(4).jpg

រដ្ឋាភិបាលថៃបានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា រហូតដល់អាចជួយសង្គ្រោះតារាសម្តែងចិនរូបនេះពីមីយ៉ាន់ម៉ាត្រឡប់មកថៃវិញ នៅថ្ងៃទី៧ ខែមករា ។ ក្រោយហេតុការណ៍នេះ ក្រុមហ៊ុនទេសចរណ៍ថៃបញ្ជាក់ថា ភ្ញៀវទេសចរចិននាំគ្នាលុបចោលការកក់បន្ទប់សណ្ឋាគារនៅថៃ ដោយសារបារម្ភពីសុវត្ថិភាព ៕